fa
Feedback
គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត

គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត

رفتن به کانال در Telegram
3 476
مشترکین
-224 ساعت
-27 روز
-8430 روز
آرشیو پست ها
លោក​ គាត​ ហ៊ុល​ អភិបាល​នៃគណៈអភិបាលក្រុងប៉ោយប៉ែត​ អញ្ជើញ​ចូលរួមប្រជុំ ដើម្បីពិនិត្យអំពីផលប៉ះពាល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុ
+8
លោក​ គាត​ ហ៊ុល​ អភិបាល​នៃគណៈអភិបាលក្រុងប៉ោយប៉ែត​ អញ្ជើញ​ចូលរួមប្រជុំ ដើម្បីពិនិត្យអំពីផលប៉ះពាល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងអំឡុងពេលសង្គ្រាមព្រំដែន កម្ពុជា-ថៃ និងការបង្ក្រាបស្តេមអនឡាញ (Scams Online) ស្ថិតនៅក្នុងភូមិសាស្ត្រក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ ក្រោមអធិបតីភាព​ ឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាល​នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ នៅសាលប្រជុំ(ខ)សាលាខេត្តបន្ទាយមានជ័យ ។​​ ប៉ោយប៉ែត​, ថ្ងៃសុក្រ ១០កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ Telegram:រដ្ឋបាលក្រុងប៉ោយប៉ែត https://t.me/poipet168 គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត https://t.me/KEAThoul https://m.facebook.com/story.php?story_fbid=pfbid02A1wTdfUhJc85Vhe3XqEqCgy473qAbECY5uafi8awKFavbwKZytph7A44RBRWKtkGl&id=61564466437496

លោក​ គាត​ ហ៊ុល​ អភិបាល​នៃគណៈអភិបាលក្រុងប៉ោយប៉ែត​ អញ្ជើញ​ចូលរួម​ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ព
+3
លោក​ គាត​ ហ៊ុល​ អភិបាល​នៃគណៈអភិបាលក្រុងប៉ោយប៉ែត​ អញ្ជើញ​ចូលរួម​ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈកម្មវិធី ZOOM​ នៅសាលាប្រជុំវិដេអូ​ នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ​ ៕ ប៉ោយប៉ែត​, ថ្ងៃសុក្រ ១០កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ Telegram:រដ្ឋបាលក្រុងប៉ោយប៉ែត https://t.me/poipet168 គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត https://t.me/KEAThoul https://m.facebook.com/story.php?story_fbid=pfbid0WjMsuCaRtePQ5uxykJ9zr13fCHPwpk3fLwY9ou25YRMebdrVMcFHM2t2pZAxs5dql&id=61564466437496

លោក​ គាត​ ហ៊ុល​ អភិបាល​នៃគណៈអភិបាលក្រុងប៉ោយប៉ែត​ អញ្ជើញ​ដឹកនាំកិច្ចប្រជុំពិភាក្សា ជាមួយក្រុមហ៊ុន អានកូប្រាឌ័រ ខូអិលធីឌី​ ក្រុ
+7
លោក​ គាត​ ហ៊ុល​ អភិបាល​នៃគណៈអភិបាលក្រុងប៉ោយប៉ែត​ អញ្ជើញ​ដឹកនាំកិច្ចប្រជុំពិភាក្សា ជាមួយក្រុមហ៊ុន អានកូប្រាឌ័រ ខូអិលធីឌី​ ក្រុងប៉ោយប៉ែតដើម្បីដោះស្រាយលើបញ្ហាតភ្ជាប់បណ្ដាញទឹកស្អាត និង ភ្លើងអគ្គិសនីជូនប្រជាពលរដ្ឋដែលបានស្នើសុំនៅក្នុងវេទិកាពិគ្រោះយោបល់របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត និងសំណូមពររបស់ពលរដ្ឋក្នុងវេទិកាសាធារណៈរបស់ក្រុមប្រឹក្សាក្រុងប៉ោយប៉ែត ដោយស្នើសុំក្រុមហ៊ុនអានកូ តភ្ជាប់ បណ្ដាញទឹកស្អាត និងអគ្គិសនី ដើម្បីប្រើប្រាស់នៅចំណុចស្តង់៤២ ចំណុចអូរកំបុត ក្នុងភូមិគីឡូលេខ៤ និងប្រជាពលរដ្ឋដែលរស់នៅកន្ទុយដី របស់ លោក ឡុង សំណាង ក្នុងភូមិផ្សារកណ្ដាលសង្កាត់ផ្សារកណ្ដាល ព្រមទាំង ១ទីតាំងទៀតនៅក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ដោយក្រុមហ៊ុនបានឯកភាពតាមសំណើររបស់រដ្ឋបាលក្រុងដោយស្នើឲ្យសង្កាត់ស្រង់ទិន្នន័យប្រជាពលរដ្ឋដែលរស់នៅទីតាំងខាងលើនិងធ្វើលិខិតស្នើសុំមកក្រុមហ៊ុនដោយផ្ទាល់។ ហេតុដូច្នេះសូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅទីតាំងទាំងបួនចំណុចខាងលើសូមអញ្ជើញទៅទាក់ទងនៅរដ្ឋបាលសង្កាត់របស់ខ្លួនដើម្បីផ្ដល់ព័ត៌មាន និងរៀបចំឯកសារទៅក្រុមហ៊ុនចុះ ភ្ជាប់បណ្ដាញទឹកស្អាត និងអគ្គិសនីជូន។ ប៉ោយប៉ែត​,ថ្ងៃព្រហស្បតិ៍ ៩កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ________________________________ Telegram:រដ្ឋបាលក្រុងប៉ោយប៉ែត https://t.me/poipet168 គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត https://t.me/KEAThoul https://m.facebook.com/story.php?story_fbid=pfbid0tUr3Eyt3eWrzKfB72eABJumEah9biWKr1eGrFwgTNf6rwob6v184hWFtN984nrX9l&id=61564466437496

លោក​ គាត​ ហ៊ុល​ អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត​ អញ្ជើញ​ដឹកនាំប្រជុំសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ​ បញ្ចប់ករណីវិ
+3
លោក​ គាត​ ហ៊ុល​ អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត​ អញ្ជើញ​ដឹកនាំប្រជុំសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ​ បញ្ចប់ករណីវិវាទព្រំប្រទល់ដីកម្មសិទ្ធ​ ប្រជាពលរដ្ឋ​ នៅភូមិក្បាលស្ពាន១​ សង្កាត់អូរជ្រៅ​ ក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ។ ប៉ោយប៉ែត​, ថ្ងៃព្រហស្បតិ៍ ៩កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ Telegram:រដ្ឋបាលក្រុងប៉ោយប៉ែត https://t.me/poipet168 គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត https://t.me/KEAThoul https://m.facebook.com/story.php?story_fbid=pfbid02prHfj1rQKUkWpuFEdhBnjyPVifmdaKgDpjXm4EezjnqK3kK4txs1ZUhXVV3vjkY3l&id=61564466437496

សេចក្តីបំភ្លឺព័ត៌មាន របស់រដ្ឋបាលក្រុងប៉ោយប៉ែត​ ទាក់ទង​ទៅ​ការផ្សព្វផ្សាយរបស់​ ​ទំព័រហ្វេស ប៊ុកឈ្មោះ ព័ត៌មាន ពលករខ្មែរ ឆ្លងដែន​
សេចក្តីបំភ្លឺព័ត៌មាន របស់រដ្ឋបាលក្រុងប៉ោយប៉ែត​ ទាក់ទង​ទៅ​ការផ្សព្វផ្សាយរបស់​ ​ទំព័រហ្វេស ប៊ុកឈ្មោះ ព័ត៌មាន ពលករខ្មែរ ឆ្លងដែន​ ដែលមានសេចក្ដីលម្អិតដូចខាងក្រោម៕ Telegram:រដ្ឋបាលក្រុងប៉ោយប៉ែត https://t.me/poipet168 គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត https://t.me/KEAThoul https://m.facebook.com/story.php?story_fbid=pfbid03cQX4UDB4hcxWKbhWs5oovc1JXcmDDUuagsSjBYma3KLxCPpMYCsnpSZYfnBY4Xnl&id=61564466437496

លោក​ គាត​ ហ៊ុល​ អភិបាល​នៃគណៈអភិបាលក្រុងប៉ោយប៉ែត​ អញ្ជើញ​ចូលរួម​កិច្ចប្រជុំពិភាក្សាការងារ ដោះស្រាយបញ្ហាទឹក ភ្លើង និងអនាម័យ ក្ន
+8
លោក​ គាត​ ហ៊ុល​ អភិបាល​នៃគណៈអភិបាលក្រុងប៉ោយប៉ែត​ អញ្ជើញ​ចូលរួម​កិច្ចប្រជុំពិភាក្សាការងារ ដោះស្រាយបញ្ហាទឹក ភ្លើង និងអនាម័យ ក្នុងក្រុងប៉ោយប៉ែត​ ជាមួយនិង​ តំណាង​ ក្រុមហ៊ុន​ អានកូ​ ប្រាឌ័រ​ ខូអិលធីឌី​ ក្រុងប៉ោយប៉ែត​ នៅសាលប្រជុំរដ្ឋបាលក្រុងប៉ោយប៉ែត៕ ប៉ោយប៉ែត​, ថ្ងៃអង្គារ ៧កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ Telegram:រដ្ឋបាលក្រុងប៉ោយប៉ែត https://t.me/poipet168 គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត https://t.me/KEAThoul https://m.facebook.com/story.php?story_fbid=pfbid02eKoVYPxwDZksHJiJJMVSvxFMH8A5biryWxNwENexPZUwXWZxVq29hVh9QwnByHdLl&id=61564466437496

រដ្ឋបាលក្រុងប៉ោយប៉ែត បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុង អាណត្តិទី៤ ឆ្នាំ២០២៦ នៅសង្កាត់ផ្សារកណ្តា
+6
រដ្ឋបាលក្រុងប៉ោយប៉ែត បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុង អាណត្តិទី៤ ឆ្នាំ២០២៦ នៅសង្កាត់ផ្សារកណ្តាល ក្រោមអធិបតីភាពលោក ឈាន ចំរើន ប្រធានក្រុមប្រឹក្សាក្រុង និងលោក មាស សំណាងអភិបាលរងក្រុង តំណាងលោក គាត ហ៊ុល អភិបាលក្រុង ដែលមានអ្នកចូលរួមសរុបចំនួន ២៣១នាក់ ស្រី៧៤នាក់ដោយមានប្រជាពលរដ្ឋលើកឡើងនូវសំណួរ សំណើ សំណូមពរដោយផ្ទាល់មាត់ចំនួន ០៤នាក់ តាមរយៈលិខិតចំនួន២០នាក់ ស្មើនឹង៣១ករណី។ ប៉ោយប៉ែត​, ថ្ងៃពុធ ១កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ Telegram:រដ្ឋបាលក្រុងប៉ោយប៉ែត https://t.me/poipet168 គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត https://t.me/KEAThoul https://m.facebook.com/story.php?story_fbid=pfbid06Mju6HFYqnK6xVknTMyVjYJQyTmX9v2cTnXN1cKJw6BB9mSBBpaZM7rrekbT1Nxil&id=61564466437496

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាក្រុងប៉ោយប៉ែត អាណត្តិទី៤ ឆ្នាំ២០២៦​ ក្រោមអធិបតីភាព​ លោក​ គាត​ ហ៊ុល​ អភិបាល​នៃគណ
+8
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាក្រុងប៉ោយប៉ែត អាណត្តិទី៤ ឆ្នាំ២០២៦​ ក្រោមអធិបតីភាព​ លោក​ គាត​ ហ៊ុល​ អភិបាល​នៃគណៈអភិបាក្រុងប៉ោយប៉ែត​ និង​ លោក​ ឈាន​ ចំរេីន​ ប្រធាន​ក្រុមប្រឹក្សាក្រុងប៉ោយប៉ែត​ នៅក្នុងសង្កាត់អូរឬស្សី​ ក្រុងប៉ោយប៉ែត​ ៕ ថ្ងៃពុធ ១កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ សងាត់ អូរឫស្សី ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៦ Telegram:រដ្ឋបាលក្រុងប៉ោយប៉ែត https://t.me/poipet168 គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត https://t.me/KEAThoul https://m.facebook.com/story.php?story_fbid=pfbid034Y8bYcz4QR9tNnQ4DBvWK9TD5F53UQZPygkDg3LUwufSsWdHshP14B4VtFYqDkCil&id=61564466437496

ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលើកាចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងភូមិស្ទឹងបត់ និងភូមិគីឡូរលេខ៤ សង្កាត់ផ្សា
+9
ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលើកាចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងភូមិស្ទឹងបត់ និងភូមិគីឡូរលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ. ក្រោមអធិបតីភាព​ លោក​ លៀម​ សុដា​ អភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ លោក​ គាត​ ហ៊ុល​ អភិបាល​នៃគណៈអភិបាលក្រុងប៉ោយប៉ែត​ និង​ លោក​ មាស ដារ៉ា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត​ ស្ថិតនៅបរិវេណវត្តជិនវ័នសិមារាម ហៅវត្តម៉ុងចិន ប៉ោយប៉ែត​, ថ្ងៃអង្គារ ១៥រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ Telegram:រដ្ឋបាលក្រុងប៉ោយប៉ែត https://t.me/poipet168 គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត https://t.me/KEAThoul https://m.facebook.com/story.php?story_fbid=pfbid02XTQA9wwBxydMYLfqdF6eRrfLsMu5cRxsifRCb1btyejVufQUaWd5eWTP8jgM58Nbl&id=61564466437496

រសៀលថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២៦ លោកឈាន ចំរើន ប្រធានក្រុមប្រឹក្សាក្រុងប៉ោយប៉ែត​ បានដឹកនាំក្រុមការងារ សង្កាត់ ភូមិ យុវជ
+1
រសៀលថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២៦ លោកឈាន ចំរើន ប្រធានក្រុមប្រឹក្សាក្រុងប៉ោយប៉ែត​ បានដឹកនាំក្រុមការងារ សង្កាត់ ភូមិ យុវជន សប្បុរសជន ប្រជាការពារ ចុះសួរសុខទុក្ខយកអំណោយនិងថវិការមួយចំនួន ជួយគ្រួសារខ្វះខាត ចំនួន៣គ្រួសារ នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ ក្នុងនោះមួយគ្រួសារ ទទួលបាន ៖ - ថវិកា១០ម៉ឺនរៀល - អង្ករ២០គីឡូ - ទឹកសុទ្ធ៣យួរ - ឃិត១កញ្ចប់។ Telegram:រដ្ឋបាលក្រុងប៉ោយប៉ែត https://t.me/poipet168 គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត https://t.me/KEAThoul https://m.facebook.com/story.php?story_fbid=pfbid0PK4rzdc6CVQPXp8QD9rYnUjrEhNHpJd76UMex1qqMvnKfH7qjyNkcE5uTDWhhCWml&id=61564466437496

លោក​ គាត​ ហ៊ុល​ អភិបាល​នៃគណៈអភិបាលក្រុងប៉ោយប៉ែត​ អញ្ជើញ​ចូលរួម​កិច្ច​ប្រជុំ​បូកសរុបលទ្ធផល​ អនុវត្តន៍​គោលនយោបាយ​ ភូមិ​ ឃុំ​ សង
+9
លោក​ គាត​ ហ៊ុល​ អភិបាល​នៃគណៈអភិបាលក្រុងប៉ោយប៉ែត​ អញ្ជើញ​ចូលរួម​កិច្ច​ប្រជុំ​បូកសរុបលទ្ធផល​ អនុវត្តន៍​គោលនយោបាយ​ ភូមិ​ ឃុំ​ សង្កាត់​ មានសុវត្ថិភាពប្រចាំឆមាសទី១ឆ្នាំ២០២៦​ ក្រោមអធិបតីភាពឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​អភិសន្តិ​ បណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ៕ ប៉ោយប៉ែត​, ថ្ងៃចន្ទ ១៤រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ Telegram:រដ្ឋបាលក្រុងប៉ោយប៉ែត https://t.me/poipet168 គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត https://t.me/KEAThoul https://m.facebook.com/story.php?story_fbid=pfbid0338susNBY21kJ5kLiuypq1m2Kvbp5VNeqcMqMKPamuoHA3npbaZty2J8KiWA5DGM7l&id=61564466437496

ដោយ​មានការចង្អុលបង្ហាញពី​ លោក​ គាត​ ហ៊ុល​ អភិបាល​នៃគណៈអភិបាលក្រុងប៉ោយប៉ែត​ ការិយាល័យ​ សាធារណៈ​ការ​ និងដឹកជញ្ជូនក្រុង​ សហការ​ជ
+8
ដោយ​មានការចង្អុលបង្ហាញពី​ លោក​ គាត​ ហ៊ុល​ អភិបាល​នៃគណៈអភិបាលក្រុងប៉ោយប៉ែត​ ការិយាល័យ​ សាធារណៈ​ការ​ និងដឹកជញ្ជូនក្រុង​ សហការ​ជាមួយ​ក្រុមហ៊ុន​ស៉ិនទ្រី​ និងសិក្សានុសិស្ស​ ចូលរួម​ធ្វេីអនាម័យនិងសម្អាតបរិស្ថាននៅសង្កាត់ផ្សាកណ្ដាលចំណុចមុខវត្តផ្សាកណ្ដាល​ ក្រុងប៉ោយប៉ែត៕ ប៉ោយប៉ែត​, ថ្ងៃចន្ទ ១៤រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ Telegram:រដ្ឋបាលក្រុងប៉ោយប៉ែត https://t.me/poipet168 គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត https://t.me/KEAThoul https://m.facebook.com/story.php?story_fbid=pfbid0NUo8MpNc29KNP5Tqnodju9HxdoRV9C9HaNDvNZsBrsTrDWzhwt5GNytwKbbGYmpjl&id=61564466437496

សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦៖ ព្យុះទី៩ ឈ្មោះ បាវី(Bavi)T26
សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦៖ ព្យុះទី៩ ឈ្មោះ បាវី(Bavi)T2609 ដែលបានវិវត្តទៅជាព្យុះសង្ឃរា នៅតែបន្តមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជាណាចក្រកម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះនេះទេ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦៖ =============

លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុង​ អញ្ជើញ​ទទួល​ពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ដែលអាជ្ញាធរថៃបញ្ជូនមកតាមច្រកទ្វារព្រំដែនអន្តរជាតិ
+7
លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុង​ អញ្ជើញ​ទទួល​ពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ដែលអាជ្ញាធរថៃបញ្ជូនមកតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំនួន ៨១នាក់ ក្នុងនោះស្រី ១៩នាក់ និងកុមារ ១១នាក់ នៅច្រកទ្វាព្រំដែនអន្តរជាតិប៉ោយប៉ែត​ ជាមួយគ្នានេះផងដែរ ប៉ុស្តិ៍បានចែកអាហារសម្រន់ដល់ពួកគាត់មានបាយសាច់ជ្រូក និងទឹកសុទ្ធ ក្នុងនោះម្នាក់ៗទទួលបានបាយ ០១ប្រអប់ និងទឹកសុទ្ធតាមតម្រូវការរបស់គាត់គ្រប់ៗគ្នា ។ ពលរដ្ឋខ្មែរខាងលើ ប៉ុស្តិ៍បានធ្វើសម្រង់សាវតាតម្កល់ទុកនៅអង្គភាព បន្ទាប់មកជួយដឹកជញ្ជូនយកទៅប្រគល់ជូនមន្ត្រី នៃមជ្ឈមណ្ឌលសំចតប៉ោយប៉ែត ដើម្បីអនុវត្តនីតិវិធីបន្ត ៕ ប៉ោយប៉ែត​, ថ្ងៃសុក្រ ១១រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ Telegram:រដ្ឋបាលក្រុងប៉ោយប៉ែត https://t.me/poipet168 គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត https://t.me/KEAThoul https://m.facebook.com/story.php?story_fbid=pfbid02BgN6pPPsweoj74i9paywju3CK4oqxYDZSXuhGMWQ87TdReaFNGiZxxxp3RYceDSNl&id=61564466437496

ឯកឧត្តម​ ប៉ាន់​ខែម​ ប៊ុនថន​ ប្រធានក្រុមការងារ​រដ្ឋាភិបាល​ចុះមូលដ្ឋានក្រុងប៉ោយប៉ែត​ និង​ លោក​ គាត​ ហ៊ុល​ អភិបាល​នៃគណៈអភិបាលក្រ
+9
ឯកឧត្តម​ ប៉ាន់​ខែម​ ប៊ុនថន​ ប្រធានក្រុមការងារ​រដ្ឋាភិបាល​ចុះមូលដ្ឋានក្រុងប៉ោយប៉ែត​ និង​ លោក​ គាត​ ហ៊ុល​ អភិបាល​នៃគណៈអភិបាលក្រុងប៉ោយប៉ែត​ រួមនិងសមត្ថកិច្ចនៃប៉ុស្ដិ៍​ នគរបាល​ច្រកទ្វាអន្តរជាតិប៉ោយប៉ែត​ បានសម្របសម្រួលនិតិវិធី ចាត់បញ្ជូនខ្លួនជនជាតិថៃប្រុស.ស្រី ចំនួន៧៩នាក់ ទៅប្រទេសកំណើតវិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត​ ខេត្ត​បន្ទាយ​មានជ័យ​ ក្រោយរកឃើញប្រព្រឹត្តបទល្មើសស្កែមអនឡាញ លួចឆ្លងដែនខុសច្បាប់​ និងជាអ្នករួចពីទោសនៃការជាប់ពន្ធនាគារនៅកម្ពុជា។ ប៉ោយប៉ែត​, ថ្ងៃសុក្រ ១១រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ Telegram:រដ្ឋបាលក្រុងប៉ោយប៉ែត https://t.me/poipet168 គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត https://t.me/KEAThoul https://www.facebook.com/share/p/18sjBLhNxa/?mibextid=wwXIfr

តើពលរដ្ឋខ្មែរចំណាកស្រុក ត្រូវភ្ជាប់ឯកសារអ្វីខ្លះ ទើបស្នើសុំធ្វើ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរបាន? Telegram:រដ្ឋបាលក្រុងប៉ោយប៉ែត
តើពលរដ្ឋខ្មែរចំណាកស្រុក ត្រូវភ្ជាប់ឯកសារអ្វីខ្លះ ទើបស្នើសុំធ្វើ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរបាន? Telegram:រដ្ឋបាលក្រុងប៉ោយប៉ែត https://t.me/poipet168 គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត https://t.me/KEAThoul

លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត​ លោក​ ឈាន​ ចំរេីន​ ប្រធានក្រុមប្រឹក្សាក្រុង​ សមាជិកក្រុមប្រឹក្សាក្រុង គណៈអភិបាលក្
+8
លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត​ លោក​ ឈាន​ ចំរេីន​ ប្រធានក្រុមប្រឹក្សាក្រុង​ សមាជិកក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង កងកម្លាំងទាំងបីប្រភេទ ក្រុមប្រឹក្សាសង្កាត់ទាំង៥ មេភូមិគ្រប់ភូមិលោកគ្រូអ្នកគ្រូសិស្សានុសិស្សបងប្អូនប្រជាពលរដ្ឋបានចូលរួមយុទ្ធនាការអនាម័យបរិស្ថាន ដើម្បីជំរុញចលនាកិច្ចគាំពារបរិស្ថានផ្ដោតលើមុំយុទ្ធសាស្ត្របីគឺ ស្អាត បៃតង និងចីរភាព ដើម្បីបំផុសស្មារតីបងប្អូន ប្រជាពលរដ្ឋឲ្យចូលរួមលើកកម្ពស់សោភ័ណភាព ដើម្បីអោយស្របទៅតាមពាក្យស្លោក១ លើកឡើងថា"ភូមិឋានស្អាត សុខភាពល្អ ជីវិតរីករាយ "។ ប៉ោយប៉ែត​,ថ្ងៃពុធ ៩រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ Telegram:រដ្ឋបាលក្រុងប៉ោយប៉ែត https://t.me/poipet168 គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត https://t.me/KEAThoul https://www.facebook.com/share/p/1GGAPykajE/?mibextid=wwXIfr

កម្មវិធី​ប្ដូរក្រដាសប្រាក់រៀល​ ចាស់​ ទក់​ រហែក​ នៅផ្សារត្រី​ ក្រុងប៉ោយប៉ែត​ Telegram:រដ្ឋបាលក្រុងប៉ោយប៉ែត https://t.me/poipet
កម្មវិធី​ប្ដូរក្រដាសប្រាក់រៀល​ ចាស់​ ទក់​ រហែក​ នៅផ្សារត្រី​ ក្រុងប៉ោយប៉ែត​ Telegram:រដ្ឋបាលក្រុងប៉ោយប៉ែត https://t.me/poipet168 គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត https://t.me/KEAThoul

សេចក្តីជូនព័ត៌មាន ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦៖ -ករណីឆ្លងថ្
សេចក្តីជូនព័ត៌មាន ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦៖ -ករណីឆ្លងថ្មី ៧នាក់ -ករណីជាសះស្បើយ ២នាក់ -ករណីស្លាប់ ០នាក់