en
Feedback
Kampuchea Thmey TV

Kampuchea Thmey TV

Open in Telegram

Kampuchea Thmey TV is an online digital television division under Kampuchea Thmey Daily, a leading news website in Cambodia.

Show more
6 708
Subscribers
-324 hours
-287 days
-13530 days
Posts Archive
កីឡាករគុនខ្មែរ លន បញ្ញា និងធន់ ម៉េងហុង នឹងទៅប្រកួតលើសង្វៀនលំដាប់ពិភពលោក K-1 នាថ្ងៃទី១២ ខែកញ្ញា ——— 📲 JOIN Kampuchea Thmey TV

បេក្ខជននិទ្ទេស A ដល់ E នឹងទទួលបានអាហារូបករណ៍សរុប ១០ ៥៥៤ នាក់ ពីក្រសួងអប់រំបន្តការសិក្សាកម្រិតថ្នាក់បរិញ្ញាបត្រនៅតាមសាកលវិទ្យាល័យរដ្ឋ និងឯកជននានា។ អ្នកនាំពាក្យក្រសួងអប់រំ លោកស្រី ឃួន វិច្ឆិកា បញ្ជាក់ថា អាហារូបករណ៍នេះ នឹងផ្តល់អាទិភាពជូនសម្រាប់សិស្សក្រីក្រ សិស្សនារី សិស្សនៅតំបន់ដាច់ស្រយាល និងសិស្សមានពិការភាព រួមទាំងសិស្សពូកែទូទាំងប្រទេសផ្នែកគណិតវិជ្ជា រូបវិជ្ជា និងអក្សរសាស្រ្តខ្មែរ។ ——— 📲 JOIN Kampuchea Thmey TV

កិច្ចសម្ភាសពិសេស៖ ដែនសមុទ្រឈានទៅរកដំណោះស្រាយ តែព្រំដែនគោក ថៃនៅតែបង្កហេតុមិនឈប់ https://youtu.be/acE3xdYJ-_w

Apple ចេញទូរស័ព្ទម៉ូតថ្មី អាចបត់បាន ក្នុងតម្លៃ ១ ៩៩៩ ដុល្លារ/គ្រឿង ប្រជែងជាមួយ Samsung ——— 📲 JOIN Kampuchea Thmey TV

កម្មវិធី កម្ពុជាថ្មី Realtime ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ https://youtu.be/VA-RjVremZg

អ្នកវិភាគ៖ ការវាយកម្ទេចផ្ទះខ្មែរ និងឈូសឆាយដីធ្វើសំណង់យោធា គឺជាការរំលោភដែនអធិបតេយ្យកម្ពុជា និងបំពានច្បាប់អន្តរជាតិ លោក យឿន យឿត អ្នកតាមដាន និងវិភាគនយោបាយ លើកឡើងថា សកម្មភាពរបស់យោធាថៃ ដូចជា ការវាយកម្ទេចផ្ទះប្រជាពលរដ្ឋខ្មែរ ការឈូសឆាយដីត្រៀមសាងសង់ហេដ្ឋារចនាសម្ព័ន្ធយោធាអចិន្ត្រៃយ៍ ព្រមទាំងការនាំអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសថៃ និងអ្នកសារព័ត៌មាន ចុះពិនិត្យទីតាំងស្ថិតក្នុងទឹកដីកម្ពុជា ដោយគ្មានការអនុញ្ញាត គឺជាការរំលោភបំពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា និងជាការបំពានលើគោលការណ៍ច្បាប់អន្តរជាតិ។ លោកបញ្ជាក់ថា បញ្ហានេះមិនគួរត្រូវបានមើលរំលង ឬបង្វែរទៅជាបញ្ហានយោបាយធម្មតានោះទេ ព្រោះសកម្មភាពនៅលើដីជាក់ស្តែង អាចបង្កើត ស្ថានភាពថ្មីនៅតាមព្រំដែន និងធ្វើឱ្យភាពតានតឹងរវាងប្រទេសទាំងពីរកាន់តែធ្ងន់ធ្ងរ។ ——— 📲 JOIN Kampuchea Thmey TV

ករណី​ចោទ​ថា​តុលាការ​ខេត្ត​ស្ទឹង​ត្រែង​ចាប់​មនុស្ស​ច្រឡំយក​ទៅ​ឃុំ​ខ្លួន​ជិត​១​ឆ្នាំ​នោះ​​ ពេល​នេះ​រដ្ឋមន្ត្រី​យុត្តិធម៌​បាន​បញ្ជា​ឱ្យ​​ចុះ​ស្រាវជ្រាវ​ហើយ ——— 📲 JOIN Kampuchea Thmey TV

ទឹកលិចផ្លូវកម្ពុជាក្រោម បន្ទាប់ពីភ្លៀងធ្លាក់មួយមេធំ គិតត្រឹមវេលាម៉ោង ៣:៣០ នាទីរសៀល ថ្ងៃទី១០ ខែកញ្ញា ទឹកភ្លៀងបានជន់លិចផ្លូវកម្ពុជាក្រោម បន្ទាប់ពីភ្លៀងធ្លាក់មួយមេធំ។ ស្ថានភាពនេះ បានបង្កការលំបាកដល់អ្នកធ្វើដំណើរ ដោយមិនអាចជិះពេញគន្លងផ្លូវដូចដើមឡើយ។ ——— 📲 JOIN Kampuchea Thmey TV

មិនមានព្យុះទៀតទេ តែកម្ពុជានៅតែរងឥទ្ធិពល​ពី​សម្ពាធទាប និងអាចមានភ្លៀងធ្លាក់ចន្លោះពី ៥០ ទៅ៧០% ——— 📲 JOIN Kampuchea Thmey TV

ខេត្តព្រះវិហារ តំបន់ក្បែរព្រំដែនកម្ពុជា-ថៃ ក៏កំពុងធ្លាក់ភ្លៀងខ្លាំង ដូចតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញដែរ។ បើយោងតាមព្រឹត្តិបត្រព័ត៌មានស្ដីពីអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញានេះ បានឲ្យដឹងថា កម្ពុជា នៅតែរងឥទ្ធិពលពីសម្ពាធទាប ដែលនឹងធ្វើឲ្យនៅតាមតំបន់ និងបណ្ដាខេត្តមួយចំនួន អាចមានភ្លៀងធ្លាក់ចន្លោះពី៥០ ទៅ៧០% ខណៈដែលសីតុណ្ហភាពមានចន្លោះពី២៤ ទៅ៣៦°C។ ——— 📲 JOIN Kampuchea Thmey TV

មេស៊ីម៉ាក់ សង្ឃឹមយ៉ាងមុតមាំថា​ យុត្តិធម៌ពិតនឹងមានចំពោះប្រាសាទព្រះវិហារ​ ហេីយអ្នកបំផ្លិចបំផ្លាញនឹងត្រូវទទួលទោស ——— 📲 JOIN Kampuchea Thmey TV

អាជ្ញាធរស៊ីម៉ាក់ បំផ្ទុះគ្រាប់បែកចង្កោមប្រភេទ M85 ដែលមាន​កម្លាំងរំញ័រ និងកាំគ្រោះថ្នាក់រង្វង់ប្រហែល ២០០ ទៅ ៣០០ ម៉ែត្រ ស្ថិតនៅភូមិត្រពាំងសង្កែខាងត្បូង ​ឃុំរំដោះស្រែ ​ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ស៊ីមាក់ បញ្ជាក់ថា ប្រភេទគ្រាប់ដ៏គ្រោះថ្នាក់នេះ បាញ់ចេញពីកាំភ្លើងធំ និងរថក្រោះ ហើយធ្លាក់ចម្ងាយជាង ២០គីឡូម៉ែត្រ បង្កផលប៉ះពាល់យ៉ាងមហន្តរាយដល់អាយុជីវិត និងវិសាលភាពផ្ទៃដីរយៈពេលវែង។ ——— 📲 JOIN Kampuchea Thmey TV

ឆេះ ស្រឡាង ផ្ទុកមនុស្ស ១៣៤នាក់នៅហ្វីលីពីន! ព័ត៌មានបឋម៖ ស្លាប់ ៥នាក់ និងបាត់ខ្លួន ៨៧នាក់ ——— 📲 JOIN Kampuchea Thmey TV

កម្ពុជាបន្តលើកពីទង្វើឈ្លានពានរបស់ថៃប្រាប់វេទិកាហ្វ្រង់កូហ្វូនី ទោះថៃតែងព្យាយាមរារាំងក៏ដោយ ——— 📲 JOIN Kampuchea Thmey TV

គណៈកម្មការផ្សះផ្សាក្រោម UNCLOS នឹងប្រជុំលើកដំបូងជាមួយកម្ពុជា និងថៃ នៅសិង្ហបុរី ថ្ងៃទី១៤-១៦ ខែកញ្ញា ឆ្នាំ២០២៦ ——— 📲 JOIN Kampuchea Thmey TV

នាព្រឹកថ្ងៃទី១០ ខែកញ្ញានេះ អាជ្ញាធរកម្ពុជា បង្ហូតទងជាតិកម្ពុជា និងទង់យូណេស្កូ នៅប្រាសាទព្រះវិហារ ក្បែរដងស្ទូចដែលយោធាថៃបាញ់កម្ទេច។ ការបង្ហូតទង់ជាតិនាពេលនេះ បង្ហាញពីសាមគ្គីភាពជាតិ និងកិច្ចការពារបេតិកភណ្ឌពិភពលោក៕

ត្រាំ បង្ហើបថា សង្គ្រាមអ៊ីរ៉ង់ អាចចប់ភ្លាមៗ ក្រោយការបោះឆ្នោត ពាក់កណ្តាលអាណត្តិ ——— 📲 JOIN Kampuchea Thmey TV

🔴 បន្ទាន់! លោក ប៉ាន់ខែម ប៊ុនថន បញ្ជាក់អំពីសំឡេងគ្រាប់ កំពុងផ្ទុះគ្រាំងៗជាច្រើនគ្រាប់ ដែលអ្នកនៅព្រំដែនក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ឮតាំងពីព្រឹករហូតដល់ម៉ោងនេះ

កម្ពុជា​ប្រាប់ ​UN៖ បទ​ឈប់​បាញ់​មិន​អាច​ក្លាយ​ជាអាជ្ញាបណ្ណ​ឱ្យ​ថៃ​បង្កើត​ស្ថានភាព​ថ្មី​លើ​ទឹក​ដី​កម្ពុជា​ទេ

ពលរដ្ឋ​ចំនួន ៣ភូមិ ​ត្រូវ​ជម្លៀស​ចេញ​ពីលំនៅដ្ឋានមក​ស្នាក់នៅ​ជម្រក​បណ្តោះអាសន្ននៅភូមិ​តាកឹង​បៃតង ដែល​មានចម្ងាយជាង ២០គីឡូម៉ែត្រ ​ពី​ក្រុង​ព្រះវិហារ​តាមផ្លូវជាតិលេខ៦២ ឆ្ពោះទៅប្រាសាទ​ព្រះវិហារ។ ក្នុង​ទីតាំង​ស្នាក់នៅ​នោះ ក្រៅ​ពី​សាងសង់​ជម្រក​ដ៏​សមរម្យប្រមាណ ៦០០ ខ្នង​ អាជ្ញាធរ​ខេត្ត​ក៏​បាន​រៀបចំ​ប្រព័ន្ធ​ទឹក​ស្អាត ​ភ្លើង​អគ្គិសនី ​ផ្តល់​ជូន​ដល់​ពលរដ្ឋ​ប្រើប្រាស់​ដោយ​ឥត​គិត​ថ្លៃ រួម​ទាំង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់ សាលា​រៀន និង​មណ្ឌល​សុខភាព ​ដើម្បីគាំទ្រការរស់នៅរបស់ពលរដ្ឋ៕ ——— 📲 JOIN Kampuchea Thmey TV