en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe

សមាគមអ្នកបង្កេីតមាតិកាលេីអ៉ីនធឺណិតនៅកម្ពុជា​ CICCA

សមាគមអ្នកបង្កេីតមាតិកាលេីអ៉ីនធឺណិតនៅកម្ពុជា​ CICCA

Open in Telegram

មានគោលបំណងចងក្រងបណ្តាញធនធានមនុស្សក្នុងពង្រឹងពង្រឹកចំណេះដឹង សមត្ថភាព បទពិសោធការងារ ក្នុងវិស័យបច្ចេកវិទ្យា ផលិតមាតិកាផ្សព្វផ្សាយលើប្រព័ន្ធអ៉ីនធើណិត និងចូលរួមចំណែកក្នុ្ងង​ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ ប្រកបដោយវិជ្ជាជីវៈ ទំនួលខុសត្រូវ និង​សីលធម៌សង្គមខ្ពស់

Show more
9 791
Subscribers
-324 hours
-167 days
-11430 days
Posts Archive
🚨 ប្រយ័ត្ន! ហានិភ័យសុវត្ថិភាព Telegram Voice Call លើ Android ⚠️ អ្នកប្រើប្រាស់ Telegram លើទូរស័ព្ទ Android កំណែចាស់ អាចប្រឈម
🚨 ប្រយ័ត្ន! ហានិភ័យសុវត្ថិភាព Telegram Voice Call លើ Android ⚠️ អ្នកប្រើប្រាស់ Telegram លើទូរស័ព្ទ Android កំណែចាស់ អាចប្រឈមនឹងហានិភ័យសុវត្ថិភាពតាមរយៈមុខងារ Voice Call ដែលអាចត្រូវបានជនអនាមិកប្រើប្រាស់ដើម្បីវាយប្រហារលើឧបករណ៍។ 🔴 ហានិភ័យដែលអាចកើតមាន៖ ការដំណើរការកូដព្យាបាទលើទូរស័ព្ទ (Remote Code Execution)។ ការលួចទិន្នន័យ ឬចូលគ្រប់គ្រងឧបករណ៍ ប្រសិនបើការវាយប្រហាររួមផ្សំជាមួយចន្លោះប្រហោងផ្សេងទៀត។ អាចប្រឈមនឹងការវាយប្រហារតាម Voice Call ដោយមិនចាំបាច់ចុច Link ឬដំឡើងឯកសារ។ 🛡️ វិធីបង្ការ៖ ✅ ធ្វើបច្ចុប្បន្នភាព Telegram ទៅកំណែចុងក្រោយបំផុត។ ✅ ចូល Settings → Privacy and Security → Calls → Who Can Call Me រួចជ្រើសរើស My Contacts ឬ Nobody។ ✅ ជៀសវាងទទួលការហៅពីគណនីមិនស្គាល់។ ✅ ធ្វើបច្ចុប្បន្នភាពប្រព័ន្ធ Android ជាប្រចាំ។ 📢 ការពារទិន្នន័យ និងសុវត្ថិភាពឌីជីថលរបស់អ្នក ចាប់ផ្តើមពីការប្រុងប្រយ័ត្ន និងការធ្វើបច្ចុប្បន្នភាពកម្មវិធី! #CyberSecurity #Telegram #AndroidSecurity #StaySafeOnline #Cambodia

ទិដ្ឋភាពជា​កេរដំណែលនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ! មហាព្រឹត្តិការណ៍ នគរសង្រ្កាន្ត ស្មារតីអភិរក្សអត្តសញ្ញាណជាតិដ៏មានតម្លៃ សាមគ្គីខ្មែរ ថែវប្បធម៌ លើកកម្ពស់សមត្ថភាព ដើម្បីឆ្ពោះទៅអនាគតថ្លៃថ្លា! A remarkable heritage of the Khmer Traditional New Year celebration! The grand event of Nokor Sangkranta reflects a profound commitment to preserving our nation’s invaluable identity, fostering Khmer unity, safeguarding our cultural heritage, and enhancing our collective potential as we strive toward a dignified and prosperous future. Produced by KiloTRAVEL

FEEL THE KINGDOM! Welcome to Cambodia — feel the light, ignite the flame! 🔥 Khmer New Year rising — let the whole world scream our name! From the heart of heritage — to the future we create, Kingdom of Wonder — this is OUR fate! Produced by #KiloTRAVEL #នគរសង្រ្កាន្ត #WelcomeToCambodia #KingdomOfWonder #NokorSangkranta #KhmerNewYear #VisitCambodia #CambodiaVibes #CelebrateCambodia

សេចក្តីថ្លែងការណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើត
សេចក្តីថ្លែងការណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា សូមបញ្ជាក់ឡើងវិញនូវការតវ៉ាយ៉ាងមុតមាំ ចំពោះការកាន់កាប់ដោយខុសច្បាប់ និងដោយប្រើកងកម្លាំងប្រដាប់អាវុធរបស់ថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា រួមមាន ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ប្រាសាទខ្នារ និងតំបន់ពាក់ព័ន្ធផ្សេងៗទៀត ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា។ ក្រសួង សូមសម្តែងក្តីព្រួយបារម្ភយ៉ាងខ្លាំង ចំពោះវត្តមានរបស់អាជ្ញាធរថៃ និងសកម្មភាពសាងសង់ហេដ្ឋារចនាសម្ព័ន្ធ រួមមានផ្លូវ និងការដំឡើងរូបសំណាកជាបន្តបន្ទាប់ ដែលបង្កើតជាស្ថានភាពជាក់ស្តែងលើដី (faits accomplis) និងជាការរំលោភបំពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។ ការរៀបចំដំណើរទស្សនកិច្ចជាសាធារណៈ និងសកម្មភាពផ្សេងៗនៅតំបន់ទាំងនេះ ក៏បានបង្ហាញពីការប្រើប្រាស់អំណាច និងការគ្រប់គ្រងដោយខុសច្បាប់លើដែនដីកម្ពុជាផងដែរ។ សកម្មភាពទាំងនេះ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសន្ធិសញ្ញាបារាំង–សៀម ឆ្នាំ១៩០៧ ដែលគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀមបានកំណត់ផែនទីព្រំដែន ដោយយោងតាមឯកសារទាំងអស់ពាក់ព័ន្ធនឹងការអនុវត្តសន្ធិសញ្ញា ឆ្នាំ១៩០៧ អនុស្សរណៈយោគយល់ ឆ្នាំ២០០០ លក្ខខណ្ឌយោង ឆ្នាំ២០០៣ ធម្មនុញ្ញអង្គការសហប្រជាជាតិ អនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ និងគោលការណ៍មូលដ្ឋាននៃច្បាប់អន្តរជាតិ។ ក្រសួង សូមអំពាវនាវយ៉ាងម៉ឺងម៉ាត់ដល់រាជរដ្ឋាភិបាលថៃ ឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងនេះ ព្រមទាំងដកចេញទាំងស្រុងនូវកងកម្លាំងប្រដាប់អាវុធ ភ្នាក់ងារ និងឧបករណ៍ទាំងអស់ ហើយគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។ កម្ពុជា នៅតែបន្តប្តេជ្ញាចិត្តក្នុងការដោះស្រាយវិវាទដោយសន្តិវិធី ហើយអំពាវនាវឱ្យប្រទេសថៃអនុវត្តតួនាទីប្រកបដោយទំនួលខុសត្រូវ និងចូលរួមយ៉ាងសកម្មក្នុងការអនុវត្តយន្តការទ្វេភាគី កិច្ចព្រមព្រៀង និងច្បាប់អន្តរជាតិដែលមានស្រាប់ រួមទាំងគណៈកម្មការព្រំដែនរួម (JBC) ផងដែរ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា សូមអំពាវនាវឱ្យប្រទេសថៃ ចាត់វិធានការកែតម្រូវជាបន្ទាន់ក្នុងគោលបំណងរក្សាសន្តិភាព ការគោរពច្បាប់ និងការការពារបេតិកភណ្ឌវប្បធម៌របស់មនុស្សជាតិ។

សេចក្ដី​ថ្លែងការណ៍​របស់​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ «ការវាយប្រហារមិនរើសគោលដៅរបស់ប្រទេសថៃមកលើប្រទេសកម្ពុជា គឺជាឧក្រិដ
+5
សេចក្ដី​ថ្លែងការណ៍​របស់​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ «ការវាយប្រហារមិនរើសគោលដៅរបស់ប្រទេសថៃមកលើប្រទេសកម្ពុជា គឺជាឧក្រិដ្ឋកម្មនៃការឈ្លានពាន ឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងជាការរំលោភសិទ្ធិមនុស្សកាន់តែធ្ងន់ធ្ងរ» សូម​ចូលរួម​ចែករំលែក​បន្ត​ ៖​ Facebook

សូម​ដាស់តឿន​ថា​ ហាម​ប្រេីប្រាស់​រូបភាព​មិន​ពិត​ ដូច​ជា​ AI ជាដេីម។ ចូលរួម​ផ្សព្វផ្សាយ​មាតិកា​ពិត​ កម្ពុជា​ត្រូវ​ការ​ សន្តិភាព
សូម​ដាស់តឿន​ថា​ ហាម​ប្រេីប្រាស់​រូបភាព​មិន​ពិត​ ដូច​ជា​ AI ជាដេីម។ ចូលរួម​ផ្សព្វផ្សាយ​មាតិកា​ពិត​ កម្ពុជា​ត្រូវ​ការ​ សន្តិភាព​

រំលឹក​ សេចក្ដី​ណែនាំ​របស់​រដ្ឋបាលរាជធានីភ្នំពេញហាមឃាត់ការប្រើប្រាស់ ដ្រូន ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីធានាបាននូវសន្ត
+2
រំលឹក​ សេចក្ដី​ណែនាំ​របស់​រដ្ឋបាលរាជធានីភ្នំពេញហាមឃាត់ការប្រើប្រាស់ ដ្រូន ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីធានាបាននូវសន្តិសុខ និងរបៀបរៀបរយសាធារណៈ

សូម​បញ្ចេញ​មតិ​តាម​ cmt និង​ចែករំលែក​បន្ត https://www.facebook.com/share/p/17aerSQHvD/?mibextid=wwXIfr
សូម​បញ្ចេញ​មតិ​តាម​ cmt និង​ចែករំលែក​បន្ត https://www.facebook.com/share/p/17aerSQHvD/?mibextid=wwXIfr

🔺នគរបាល​ចាប់ខ្លួន​ជនក្បត់ជាតិ​ ចារកម្ម​សៀម​ បោះពង់អោយយន្តហោះ​ F16​ ទម្លាក់​គ្រាប់​បែក​២គ្រាប់​ ផ្តាច់​ស្ពាន​ ចុងកាល់-ស្រី​ស្
+1
🔺នគរបាល​ចាប់ខ្លួន​ជនក្បត់ជាតិ​ ចារកម្ម​សៀម​ បោះពង់អោយយន្តហោះ​ F16​ ទម្លាក់​គ្រាប់​បែក​២គ្រាប់​ ផ្តាច់​ស្ពាន​ ចុងកាល់-ស្រី​ស្នំ​ មុននេះបន្តិច!​ 15-ធ្នូ​-2025 Facebook 😀

វីដេអូ៖សារពិសេសរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើរសារជូនជនរួមជាតិ និងមានមោទនភាព ដែលបានឃើញនូវកម្លាំងដ៏រឹងមាំនៃមហាសាមគ្គីជាតិខ្មែរក្នុងកាលៈទេសៈដែលប្រទេសជាតិយើងកំពុងជួបប្រទះនឹងការលំបាកដោយសារការឈ្លានពានពីប្រទេសជិតខាង។ រាជធានីភ្នំពេញ,ថ្ងៃអាទិត្យ ទី១៤ ធ្នូ ២០២៥ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃X #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

អបអរសាទរខួប ៧០ឆ្នាំ ដែលកម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិ (UN) នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ នេះ ជាខួប៧០ឆ្នាំហើយ ដែលកម្ពុជាបា
អបអរសាទរខួប ៧០ឆ្នាំ ដែលកម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិ (UN) នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ នេះ ជាខួប៧០ឆ្នាំហើយ ដែលកម្ពុជាបានចូលជាសមាជិកអង្គការសហប្រជាជាតិ (UN) (១៤ ធ្នូ ១៩៥៥-១៤ធ្នូ ២០២៥) ។ អង្គការសហប្រជាជាតិ អ.ស.ប (United Nations-UN)គឺជាអង្គការអន្តរជាតិដែលធំជាងគេបំផុតក្នុងពិភពលោក ត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩៤៥ ក្រោយសង្គ្រាមលោកលើកទី២ត្រូវបានបញ្ចប់ (១៩៣៩-១៩៤៥)។ គោលបំណង UN គឺការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ លើកស្ទួយសហប្រតិបត្តិការអន្តរជាតិក្រោមច្បាប់អន្តរជាតិ អភិវឌ្ឍផ្នែកសេដ្ឋកិច្ច ចូលរួមអន្តរាគមន៍ដោះស្រាយជម្លោះរវាងរដ្ឋជាសមាជិក និងបញ្ចៀសមិនអោយមានសង្គ្រាមលោក។ កម្ពុជាបានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពថែរក្សាសន្តិភាព ស្ថិរភាព ដែលក្នុងរយៈពេល ជាង១០ឆ្នាំកន្លងទៅនេះ កម្ពុជារបស់យើងបានបញ្ជូនកងទ័ពមួកខៀវ ទៅក្រៅប្រទេសជាច្រើននាក់ផងដែរ ក្នុងនោះកងទ័ពជាស្ត្រី ទាំងទ័ពបុរស ទៅកាន់ប្រទេសមួយចំនួនដូចជា ស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល ស៉ីរី សាយប្រឹស ម៉ាលី។ល។ កងកម្លាំងទ័ពមួកខៀវកម្ពុជា ជាកម្លាំងជំនាញ ផ្នែកវិស្វកម្ម កម្លាំងពេទ្យកម្រិត២ កម្លាំងបោសសម្អាតមីន កម្លាំងអាវុធហត្ថ និងកម្លាំងកម្ទេចយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ហើយកាលពីពេលថ្មីៗនេះ កម្ពុជាបានជាប់ជាប្រទេសនាំមុខគេដែលផ្តល់ឱកាសឲ្យនារីកងទ័ពមួកខៀវទៅចូលរួមបេសកកម្មជាលក្ខណៈអន្តរជាតិក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ៕ #ហ៊ុនសែន #HunSen #ប្រធានព្រឹទ្ធសភា #កម្ពុជា #Cambodia

ថៃបានទាត់ចោល​ គំនិតផ្តួចផ្តើមបទឈប់បាញ់​របស់ប្រធានប្តូរវេនអាស៊ាន Anwar Ibrahim​ ដែលគាំទ្រដោយប្រធានាធិបតី​ សហរដ្ឋអាម៉េរិក Donal
ថៃបានទាត់ចោល​ គំនិតផ្តួចផ្តើមបទឈប់បាញ់​របស់ប្រធានប្តូរវេនអាស៊ាន Anwar Ibrahim​ ដែលគាំទ្រដោយប្រធានាធិបតី​ សហរដ្ឋអាម៉េរិក Donald J. Trump ។ Thailand rejected ASEAN rotating chairman Anwar Ibrahim's ceasefire initiative, backed by US President Donald J. Trump. កងកម្លាំងយោធាថៃ បានបន្តបាញ់ផ្លោងមកទឹកដីកម្ពុជា ជាច្រើនគោលដៅ។ #យេីងជឿជាក់លេីកម្ពុជា​ #ខ្មែរធ្វេីបាន​ #Cambodia #សន្តិភាពនៅកម្ពុជា​ #Peaceofcambodia cradit #kuochvengsrun

Thailand has not respect the Peace agreement and started the war again.and again. Share : Facebook 😀
Thailand has not respect the Peace agreement and started the war again.and again. Share : Facebook 😀

BREAKING: ទាហានថៃបន្តបាញ់ចូលនៅសមរភូមិបឹងត្រកួន ភូមិជោគជ័យ និងភូមិព្រៃចាន់, កងទ័ពកម្ពុជាប្រើសិទ្ធិការពារខ្លួនដោយវាយតបតវិញ (បន្
BREAKING: ទាហានថៃបន្តបាញ់ចូលនៅសមរភូមិបឹងត្រកួន ភូមិជោគជ័យ និងភូមិព្រៃចាន់, កងទ័ពកម្ពុជាប្រើសិទ្ធិការពារខ្លួនដោយវាយតបតវិញ (បន្ទាយមានជ័យ)៖ កម្លាំងយោធាថៃ នៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ បានបន្តបាញ់ចូលដែនអធិបតេយ្យភាពរបស់កម្ពុជានៅភូមិជោគជ័យ ភូមិព្រៃចាន់ និងច្រកបឹងត្រកួន ស្ថិតនៅក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ជាការឆ្លើយតបនឹងទង្វើបំពានទឹកដីកម្ពុជា កងទ័ពកម្ពុជា បានវាយតបតវិញជាការប្រើប្រាស់សិទ្ធការពារខ្លួន។

🚨 សូមអំពាវនាវជាថ្មី ! 📵 🤝​ ស្ថានការណ៍ប្រែប្រួលជាថ្មី សូមបងប្អូន កុំបង្ហោះ និង ចែកចាយ រូបភាព និង វីដេអូ ទាក់ទងទៅនឹងសកម្មភាព
🚨 សូមអំពាវនាវជាថ្មី ! 📵 🤝​ ស្ថានការណ៍ប្រែប្រួលជាថ្មី សូមបងប្អូន កុំបង្ហោះ និង ចែកចាយ រូបភាព និង វីដេអូ ទាក់ទងទៅនឹងសកម្មភាព ទីតាំងនានារបស់កងទ័ព ឬ​វិដេអូ​ និង​រូបភាព​ចាស់​ៗ។ សូម​ចែក​រំលែក​បន្ត​កុំបី​ខាន​ ៖​ Facebook 😀 #peace #cicca​ #KiloTRAVEL