សមាគមអ្នកបង្កេីតមាតិកាលេីអ៉ីនធឺណិតនៅកម្ពុជា CICCA
الذهاب إلى القناة على Telegram
មានគោលបំណងចងក្រងបណ្តាញធនធានមនុស្សក្នុងពង្រឹងពង្រឹកចំណេះដឹង សមត្ថភាព បទពិសោធការងារ ក្នុងវិស័យបច្ចេកវិទ្យា ផលិតមាតិកាផ្សព្វផ្សាយលើប្រព័ន្ធអ៉ីនធើណិត និងចូលរួមចំណែកក្នុ្ងងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ ប្រកបដោយវិជ្ជាជីវៈ ទំនួលខុសត្រូវ និងសីលធម៌សង្គមខ្ពស់
إظهار المزيد9 791
المشتركون
-324 ساعات
-167 أيام
-11430 أيام
أرشيف المشاركات
🚨 ប្រយ័ត្ន! ហានិភ័យសុវត្ថិភាព Telegram Voice Call លើ Android
⚠️ អ្នកប្រើប្រាស់ Telegram លើទូរស័ព្ទ Android កំណែចាស់ អាចប្រឈមនឹងហានិភ័យសុវត្ថិភាពតាមរយៈមុខងារ Voice Call ដែលអាចត្រូវបានជនអនាមិកប្រើប្រាស់ដើម្បីវាយប្រហារលើឧបករណ៍។
🔴 ហានិភ័យដែលអាចកើតមាន៖
ការដំណើរការកូដព្យាបាទលើទូរស័ព្ទ (Remote Code Execution)។
ការលួចទិន្នន័យ ឬចូលគ្រប់គ្រងឧបករណ៍ ប្រសិនបើការវាយប្រហាររួមផ្សំជាមួយចន្លោះប្រហោងផ្សេងទៀត។
អាចប្រឈមនឹងការវាយប្រហារតាម Voice Call ដោយមិនចាំបាច់ចុច Link ឬដំឡើងឯកសារ។
🛡️ វិធីបង្ការ៖
✅ ធ្វើបច្ចុប្បន្នភាព Telegram ទៅកំណែចុងក្រោយបំផុត។
✅ ចូល Settings → Privacy and Security → Calls → Who Can Call Me រួចជ្រើសរើស My Contacts ឬ Nobody។
✅ ជៀសវាងទទួលការហៅពីគណនីមិនស្គាល់។
✅ ធ្វើបច្ចុប្បន្នភាពប្រព័ន្ធ Android ជាប្រចាំ។
📢 ការពារទិន្នន័យ និងសុវត្ថិភាពឌីជីថលរបស់អ្នក ចាប់ផ្តើមពីការប្រុងប្រយ័ត្ន និងការធ្វើបច្ចុប្បន្នភាពកម្មវិធី!
#CyberSecurity #Telegram #AndroidSecurity #StaySafeOnline #Cambodia
ទិដ្ឋភាពជាកេរដំណែលនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ!
មហាព្រឹត្តិការណ៍ នគរសង្រ្កាន្ត ស្មារតីអភិរក្សអត្តសញ្ញាណជាតិដ៏មានតម្លៃ សាមគ្គីខ្មែរ ថែវប្បធម៌ លើកកម្ពស់សមត្ថភាព ដើម្បីឆ្ពោះទៅអនាគតថ្លៃថ្លា!
A remarkable heritage of the Khmer Traditional New Year celebration!
The grand event of Nokor Sangkranta reflects a profound commitment to preserving our nation’s invaluable identity, fostering Khmer unity, safeguarding our cultural heritage, and enhancing our collective potential as we strive toward a dignified and prosperous future.
Produced by KiloTRAVEL
FEEL THE KINGDOM!
Welcome to Cambodia — feel the light, ignite the flame! 🔥
Khmer New Year rising — let the whole world scream our name!
From the heart of heritage — to the future we create,
Kingdom of Wonder — this is OUR fate!
Produced by #KiloTRAVEL
#នគរសង្រ្កាន្ត #WelcomeToCambodia #KingdomOfWonder #NokorSangkranta #KhmerNewYear #VisitCambodia #CambodiaVibes #CelebrateCambodia
សេចក្តីថ្លែងការណ៍
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា សូមបញ្ជាក់ឡើងវិញនូវការតវ៉ាយ៉ាងមុតមាំ ចំពោះការកាន់កាប់ដោយខុសច្បាប់ និងដោយប្រើកងកម្លាំងប្រដាប់អាវុធរបស់ថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា រួមមាន ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ប្រាសាទខ្នារ និងតំបន់ពាក់ព័ន្ធផ្សេងៗទៀត ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា។
ក្រសួង សូមសម្តែងក្តីព្រួយបារម្ភយ៉ាងខ្លាំង ចំពោះវត្តមានរបស់អាជ្ញាធរថៃ និងសកម្មភាពសាងសង់ហេដ្ឋារចនាសម្ព័ន្ធ រួមមានផ្លូវ និងការដំឡើងរូបសំណាកជាបន្តបន្ទាប់ ដែលបង្កើតជាស្ថានភាពជាក់ស្តែងលើដី (faits accomplis) និងជាការរំលោភបំពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។ ការរៀបចំដំណើរទស្សនកិច្ចជាសាធារណៈ និងសកម្មភាពផ្សេងៗនៅតំបន់ទាំងនេះ ក៏បានបង្ហាញពីការប្រើប្រាស់អំណាច និងការគ្រប់គ្រងដោយខុសច្បាប់លើដែនដីកម្ពុជាផងដែរ។
សកម្មភាពទាំងនេះ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសន្ធិសញ្ញាបារាំង–សៀម ឆ្នាំ១៩០៧ ដែលគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀមបានកំណត់ផែនទីព្រំដែន ដោយយោងតាមឯកសារទាំងអស់ពាក់ព័ន្ធនឹងការអនុវត្តសន្ធិសញ្ញា ឆ្នាំ១៩០៧ អនុស្សរណៈយោគយល់ ឆ្នាំ២០០០ លក្ខខណ្ឌយោង ឆ្នាំ២០០៣ ធម្មនុញ្ញអង្គការសហប្រជាជាតិ អនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ និងគោលការណ៍មូលដ្ឋាននៃច្បាប់អន្តរជាតិ។
ក្រសួង សូមអំពាវនាវយ៉ាងម៉ឺងម៉ាត់ដល់រាជរដ្ឋាភិបាលថៃ ឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងនេះ ព្រមទាំងដកចេញទាំងស្រុងនូវកងកម្លាំងប្រដាប់អាវុធ ភ្នាក់ងារ និងឧបករណ៍ទាំងអស់ ហើយគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។
កម្ពុជា នៅតែបន្តប្តេជ្ញាចិត្តក្នុងការដោះស្រាយវិវាទដោយសន្តិវិធី ហើយអំពាវនាវឱ្យប្រទេសថៃអនុវត្តតួនាទីប្រកបដោយទំនួលខុសត្រូវ និងចូលរួមយ៉ាងសកម្មក្នុងការអនុវត្តយន្តការទ្វេភាគី កិច្ចព្រមព្រៀង និងច្បាប់អន្តរជាតិដែលមានស្រាប់ រួមទាំងគណៈកម្មការព្រំដែនរួម (JBC) ផងដែរ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា សូមអំពាវនាវឱ្យប្រទេសថៃ ចាត់វិធានការកែតម្រូវជាបន្ទាន់ក្នុងគោលបំណងរក្សាសន្តិភាព ការគោរពច្បាប់ និងការការពារបេតិកភណ្ឌវប្បធម៌របស់មនុស្សជាតិ។
+5
សេចក្ដីថ្លែងការណ៍របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
«ការវាយប្រហារមិនរើសគោលដៅរបស់ប្រទេសថៃមកលើប្រទេសកម្ពុជា គឺជាឧក្រិដ្ឋកម្មនៃការឈ្លានពាន ឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងជាការរំលោភសិទ្ធិមនុស្សកាន់តែធ្ងន់ធ្ងរ»
សូមចូលរួមចែករំលែកបន្ត ៖ Facebook
សូមដាស់តឿនថា ហាមប្រេីប្រាស់រូបភាពមិនពិត ដូចជា AI ជាដេីម។
ចូលរួមផ្សព្វផ្សាយមាតិកាពិត កម្ពុជាត្រូវការ សន្តិភាព
+2
រំលឹក សេចក្ដីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញហាមឃាត់ការប្រើប្រាស់ ដ្រូន ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីធានាបាននូវសន្តិសុខ និងរបៀបរៀបរយសាធារណៈ
សូមបញ្ចេញមតិតាម cmt និងចែករំលែកបន្ត
https://www.facebook.com/share/p/17aerSQHvD/?mibextid=wwXIfr
+1
🔺នគរបាលចាប់ខ្លួនជនក្បត់ជាតិ ចារកម្មសៀម បោះពង់អោយយន្តហោះ F16 ទម្លាក់គ្រាប់បែក២គ្រាប់ ផ្តាច់ស្ពាន ចុងកាល់-ស្រីស្នំ មុននេះបន្តិច! 15-ធ្នូ-2025
Facebook 😀
វីដេអូ៖សារពិសេសរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើរសារជូនជនរួមជាតិ និងមានមោទនភាព ដែលបានឃើញនូវកម្លាំងដ៏រឹងមាំនៃមហាសាមគ្គីជាតិខ្មែរក្នុងកាលៈទេសៈដែលប្រទេសជាតិយើងកំពុងជួបប្រទះនឹងការលំបាកដោយសារការឈ្លានពានពីប្រទេសជិតខាង។
រាជធានីភ្នំពេញ,ថ្ងៃអាទិត្យ ទី១៤ ធ្នូ ២០២៥
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
😃X
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
អបអរសាទរខួប ៧០ឆ្នាំ ដែលកម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិ (UN)
នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ នេះ ជាខួប៧០ឆ្នាំហើយ ដែលកម្ពុជាបានចូលជាសមាជិកអង្គការសហប្រជាជាតិ (UN) (១៤ ធ្នូ ១៩៥៥-១៤ធ្នូ ២០២៥) ។ អង្គការសហប្រជាជាតិ អ.ស.ប (United Nations-UN)គឺជាអង្គការអន្តរជាតិដែលធំជាងគេបំផុតក្នុងពិភពលោក ត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩៤៥ ក្រោយសង្គ្រាមលោកលើកទី២ត្រូវបានបញ្ចប់ (១៩៣៩-១៩៤៥)។
គោលបំណង UN គឺការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ លើកស្ទួយសហប្រតិបត្តិការអន្តរជាតិក្រោមច្បាប់អន្តរជាតិ អភិវឌ្ឍផ្នែកសេដ្ឋកិច្ច ចូលរួមអន្តរាគមន៍ដោះស្រាយជម្លោះរវាងរដ្ឋជាសមាជិក និងបញ្ចៀសមិនអោយមានសង្គ្រាមលោក។
កម្ពុជាបានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពថែរក្សាសន្តិភាព ស្ថិរភាព ដែលក្នុងរយៈពេល ជាង១០ឆ្នាំកន្លងទៅនេះ កម្ពុជារបស់យើងបានបញ្ជូនកងទ័ពមួកខៀវ ទៅក្រៅប្រទេសជាច្រើននាក់ផងដែរ ក្នុងនោះកងទ័ពជាស្ត្រី ទាំងទ័ពបុរស ទៅកាន់ប្រទេសមួយចំនួនដូចជា ស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល ស៉ីរី សាយប្រឹស ម៉ាលី។ល។ កងកម្លាំងទ័ពមួកខៀវកម្ពុជា ជាកម្លាំងជំនាញ ផ្នែកវិស្វកម្ម កម្លាំងពេទ្យកម្រិត២ កម្លាំងបោសសម្អាតមីន កម្លាំងអាវុធហត្ថ និងកម្លាំងកម្ទេចយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ហើយកាលពីពេលថ្មីៗនេះ កម្ពុជាបានជាប់ជាប្រទេសនាំមុខគេដែលផ្តល់ឱកាសឲ្យនារីកងទ័ពមួកខៀវទៅចូលរួមបេសកកម្មជាលក្ខណៈអន្តរជាតិក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ៕
#ហ៊ុនសែន #HunSen
#ប្រធានព្រឹទ្ធសភា
#កម្ពុជា #Cambodia
ថៃបានទាត់ចោល គំនិតផ្តួចផ្តើមបទឈប់បាញ់របស់ប្រធានប្តូរវេនអាស៊ាន Anwar Ibrahim ដែលគាំទ្រដោយប្រធានាធិបតី សហរដ្ឋអាម៉េរិក Donald J. Trump ។
Thailand rejected ASEAN rotating chairman Anwar Ibrahim's ceasefire initiative, backed by US President Donald J. Trump.
កងកម្លាំងយោធាថៃ បានបន្តបាញ់ផ្លោងមកទឹកដីកម្ពុជា ជាច្រើនគោលដៅ។
#យេីងជឿជាក់លេីកម្ពុជា #ខ្មែរធ្វេីបាន #Cambodia #សន្តិភាពនៅកម្ពុជា #Peaceofcambodia
cradit #kuochvengsrun
Thailand has not respect the Peace agreement and started the war again.and again.
Share : Facebook 😀
BREAKING: ទាហានថៃបន្តបាញ់ចូលនៅសមរភូមិបឹងត្រកួន ភូមិជោគជ័យ និងភូមិព្រៃចាន់, កងទ័ពកម្ពុជាប្រើសិទ្ធិការពារខ្លួនដោយវាយតបតវិញ
(បន្ទាយមានជ័យ)៖ កម្លាំងយោធាថៃ នៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ បានបន្តបាញ់ចូលដែនអធិបតេយ្យភាពរបស់កម្ពុជានៅភូមិជោគជ័យ ភូមិព្រៃចាន់ និងច្រកបឹងត្រកួន ស្ថិតនៅក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ជាការឆ្លើយតបនឹងទង្វើបំពានទឹកដីកម្ពុជា កងទ័ពកម្ពុជា បានវាយតបតវិញជាការប្រើប្រាស់សិទ្ធការពារខ្លួន។
🚨 សូមអំពាវនាវជាថ្មី ! 📵
🤝 ស្ថានការណ៍ប្រែប្រួលជាថ្មី សូមបងប្អូន កុំបង្ហោះ និង ចែកចាយ រូបភាព និង វីដេអូ ទាក់ទងទៅនឹងសកម្មភាព ទីតាំងនានារបស់កងទ័ព ឬវិដេអូ និងរូបភាពចាស់ៗ។
សូមចែករំលែកបន្តកុំបីខាន ៖ Facebook 😀
#peace #cicca #KiloTRAVEL
