en
Feedback
ឧត្តមរាជធានី-ReachTheany🇰🇭

ឧត្តមរាជធានី-ReachTheany🇰🇭

Open in Telegram

ផ្តល់ពត៌មាន ចែករំលែកនិងផ្តល់ដំណឹងថ្មីៗ

Show more
3 675
Subscribers
No data24 hours
-157 days
-9630 days
Posts Archive
Repost from N/a
ពិធីបើកព្រឹត្តិការណ៍បុណ្យខ្លែងឯកខ្មែរ និងខ្លែងសេរី លើកទី២ ឆ្នាំ២០២៦ ខេត្តសៀមរាប ថ្ងៃសុក្រ ៤កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ សៀមរាប៖ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប និងជាទីប្រឹក្សាជាន់ខ្ពស់ក្រុមនាយទាហានកងយោធពលខេមរភូមិន្ទបញ្ចប់ការសិក្សាពីបណ្ឌិត្យសភាយោធាអូស្រ្តាលី (RARA) បានដឹកនាំកម្លាំង អញ្ជើញចូលរួម និងសហការ ការពារធានាសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់​សាធារណៈ និងសង្រ្គោះឧបទ្ទវហេតុផ្សេងៗ ក្នុងពិធីបើកព្រឹត្តិការណ៍បុណ្យខ្លែងឯកខ្មែរ និងខ្លែងសេរី លើកទី២ ឆ្នាំ២០២៦ ខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម កុយ សង សមាជិកក្រុមប្រឹក្សាខេត្ត និងលោក លី សារី អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប ។​ ក្នុងកម្មវិធីនេះ​ កងរាជអាវុធហត្ថខេត្តសៀមរាប បានរៀបចំខ្លែងឯកខ្មែរ និងខ្លែងសេរី​ ដេីម្បីចូលរួមក្នុងព្រឹត្តិការណ៍នេះផងដែរ។ ភ្ចាប់ទំនាក់ទំនងតាមបណ្តាញសង្គម៖ Facebook Instagram

Repost from N/a
កិច្ចប្រជុំប្រចាំសប្តាហ៍ដើម្បីតាមដានវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) តាមរយៈប្រព័ន្ធកម្មវិធីហ៊្សូម(Zoom) ថ្ងៃពុធ ២កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ សៀមរាប៖ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប និងជាទីប្រឹក្សាជាន់ខ្ពស់ក្រុមនាយទាហានកងយោធពលខេមរភូមិន្ទបញ្ចប់ការសិក្សាពីបណ្ឌិត្យសភាយោធាអូស្រ្តាលី (RARA) អញ្ជើញចូលរួមប្រជុំប្រចាំសប្តាហ៍ដើម្បីតាមដានវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) តាមរយៈប្រព័ន្ធកម្មវិធីហ៊្សូម(Zoom) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ ភ្ចាប់ទំនាក់ទំនងតាមបណ្តាញសង្គម៖ Facebook Instagram

អាវុធហត្ថរាជធានីភ្នំពេញចុះបង្ក្រាប ទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ១កន្លែង ចាប់យកវត្ថុតាងបានជាង ៣០ម៉ឺន គ្រឿង មានតម្លៃជាទឹកប្រាក់ខ្ទង់លានដុល្លារ! ទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី១កន្លែង ដែលក្មេងៗសិស្សសាលាមួយចំនួនប្រសិទ្ធនាមថា ជាផ្ទះអាថ៌កំបាំង ស្ថិតនៅចំណុចផ្ទះលេខ៥២ ផ្លូវលេខ១៧២ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានម្ចាស់ឈ្មោះ តាំង សុខហេង ភេទប្រុស អាយុ ៥៨ឆ្នាំ ត្រូវបានកម្លាំងជំនាញការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ និងមានការសម្របសម្រួលនីតិវិធីពីលោក ស៊ីន រក្សា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាប កាលពីវេលាម៉ោង ២០:០០នាទី ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ និងបានចាប់យកវត្ថុតាង រួមមាន៖ ម៉ាសុីនជក់ចម្រុះម៉ាក ចំនួន 268,504 ម៉ាសុីន ក្បាលជក់ចម្រុះម៉ាក ចំនួន 69,615 ក្បាល ទឹកVape (វេប) ចំនួន 792 ដប និងម៉ាសុីនកិនកញ្ឆា ចំនួន 443 ម៉ាស៊ីន ដែលករណីដូចគ្នានេះ អាវុធហត្ថរាជធានីភ្នំពេញ តែងធ្វើការទប់ស្កាត់និងបង្ក្រាបជាច្រើនកន្លែងមកហើយ។ សូមបញ្ជាក់ថា ចំពោះឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា គ្រប់ប្រភេទ ត្រូវបានរាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដាក់បទបញ្ជា ហាមឃាត់ដាច់ខាត មិនឲ្យនាំចូល ចែកចាយ ផ្សាយពាណិជ្ជកម្ម ប្រើប្រាស់ កាន់កាប់ ផលិត និងស្តុកទុកឡើយ ក្នុងគោលបំណងទប់ស្កាត់ បង្ការ ដោះស្រាយបញ្ហាឲ្យបានទាន់ពេលវេលា និងដើម្បីរក្សាសណ្តាប់ធ្នាប់សង្គម ការពារសុខភាពសាធារណៈ ជាពិសេសសុខភាពរបស់អ្នកសិក្សានិងបុគ្គលិកអប់រំ៕

វីរកងទ័ពកម្ពុជាទាំង១៨រូបបានមកដល់សាលាខេត្តប៉ៃលិន ដើម្បីពិនិត្យសុខភាព និងបន្តដំណើរមកកាន់រាជធានីភ្នំពេញ។
+9
វីរកងទ័ពកម្ពុជាទាំង១៨រូបបានមកដល់សាលាខេត្តប៉ៃលិន ដើម្បីពិនិត្យសុខភាព និងបន្តដំណើរមកកាន់រាជធានីភ្នំពេញ។

១៥៥ថ្ងៃនៃការចងចាំ​ បងប្អូន១៨នាក់បានមកជួបជុំក្រុមគ្រួសារវិញហេីយ​ ។​ គ្រួសារយេីងបានឃេីញមុខគ្នាវិញ​ ៣១​ ធ្នូ​ ២៥​ ។ រូបភាព៖​ ទទក
+2
១៥៥ថ្ងៃនៃការចងចាំ​ បងប្អូន១៨នាក់បានមកជួបជុំក្រុមគ្រួសារវិញហេីយ​ ។​ គ្រួសារយេីងបានឃេីញមុខគ្នាវិញ​ ៣១​ ធ្នូ​ ២៥​ ។ រូបភាព៖​ ទទក

កម្មវិធីសប្បុរសធម៌ ដើម្បីស្នាមញញឹមកុមារកម្ពុជា! នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ រដ្ឋបាលខេត្តស្ទឹងត្រែង ដឹកនាំដោយ លោក ស្រ៊ន សំប្ញទ្ធី អភិបាលរងខេត្តស្ទឹងត្រែង តំណាង ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្ត ស្ទឹងត្រែង រួមជាមួយប្រតិភូអមដំណើរ ព្រមទាំងថ្នាក់ដឹកនាំ ជាមន្ត្រីរាជការ រដ្ឋបាលស្រុក កងកម្លាំងសមត្ថកិច្ច ក្នុងស្រុកសៀមប៉ាង បានសម្របសម្រួល "កម្មវិធីសប្បុរសធម៌ ដើម្បីស្នាមញញឹមកុមារកម្ពុជា" របស់ក្រុមការងារ ស.គ.ស យុវជនក្រុម៦ បាននាំយកសម្ភារៈសិក្សា និងផ្ដល់អាហារមួយពេល ជូនដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅសាលាបឋមសិក្សា កោះទន្សាយសែនជ័យ ស្ថិតនៅភូមិញ៉ាំងស៊ុម ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែងប្រមាណ ៣៤៥នាក់។ កម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណងឧបត្ថម្ភសម្ភារៈសិក្សា និងអាហារដល់ប្អូនៗ កុមារា កុមារី សិស្សានុសិស្ស នៅតំបន់ខ្សត់ខ្សោយ ឆ្ងាយពីទីប្រជុំជន ព្រមទាំងផ្តល់ក្តីស្រលាញ់ និងស្នាមញញឹមដល់ប្អូនៗ លើកទឹកចិត្តប្អូនៗ ឱ្យចេះស្រលាញ់ និងស្គាល់តម្លៃនៃការសិក្សាផងដែរ៕

កម្មវិធីសប្បុរសធម៌ ដើម្បីស្នាមញញឹមកុមារកម្ពុជា! នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ រដ្ឋបាលខេត្តស្ទឹងត្រែង ដឹកនាំដោយ លោក ស្រ៊ន សំប្ញទ្ធី អភិបាលរងខេត្តស្ទឹងត្រែង តំណាង ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្ត ស្ទឹងត្រែង រួមជាមួយប្រតិភូអមដំណើរ ព្រមទាំងថ្នាក់ដឹកនាំ ជាមន្ត្រីរាជការ រដ្ឋបាលស្រុក កងកម្លាំងសមត្ថកិច្ច ក្នុងស្រុកសៀមប៉ាង បានសម្របសម្រួល "កម្មវិធីសប្បុរសធម៌ ដើម្បីស្នាមញញឹមកុមារកម្ពុជា" របស់ក្រុមការងារ ស.គ.ស យុវជនក្រុម៦ បាននាំយកសម្ភារៈសិក្សា និងផ្ដល់អាហារមួយពេល ជូនដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅសាលាបឋមសិក្សា កោះទន្សាយសែនជ័យ ស្ថិតនៅភូមិញ៉ាំងស៊ុម ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែងប្រមាណ ៣៤៥នាក់។ កម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណងឧបត្ថម្ភសម្ភារៈសិក្សា និងអាហារដល់ប្អូនៗ កុមារា កុមារី សិស្សានុសិស្ស នៅតំបន់ខ្សត់ខ្សោយ ឆ្ងាយពីទីប្រជុំជន ព្រមទាំងផ្តល់ក្តីស្រលាញ់ និងស្នាមញញឹមដល់ប្អូនៗ លើកទឹកចិត្តប្អូនៗ ឱ្យចេះស្រលាញ់ និងស្គាល់តម្លៃនៃការសិក្សាផងដែរ៕

សម្លាប់ខ្លួនមិនបានសម្រេច ដោយសារអាវុធហត្ថភ្នំពេញចុះឃាត់ទាន់! មានហេតុការណ៍ ធ្វើអត្តឃាតមួយកើតឡើង នៅចំណុចក្លឹបហាត់ប្រាណយីហោ ELITE ផ្លូវ ៤៧៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ នាល្ងាច ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥ បង្កដោយបុរសជនជាតិចិនម្នាក់ បានប្រើប្រាស់នូវសារធាតុញៀន រហូតបាត់បង់សតិ (បែកថ្នាំ) ឈានទៅធ្វើសកម្មភាព យកកូនកាំបិតចុងស្រួចចាក់ខ្លួនឯងរបួស តែមិនគ្រោះថ្នាក់ដល់អាយុជីវិត ដោយសារកម្លាំងអន្តរាមន៏ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះសហការជាមួយ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌចំការមន ធ្វើការអន្តរាគមន៍ទាន់ពេលវេលា និងបញ្ជូនបុរសជនជាតិចិន ខាងលើមាន ឈ្មោះ CHN LIN JIE ទៅមន្ទីរពេទ្យដើម្បីសង្គ្រោះភ្លាមៗ។

ពីរនាក់ឪពុកនិងកូន បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តកុងទីន័រ ប៉ះបុកជាមួយ ម៉ូតូ ។ 👉 https:
+9
ពីរនាក់ឪពុកនិងកូន បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តកុងទីន័រ ប៉ះបុកជាមួយ ម៉ូតូ ។ 👉 https://www.facebook.com/share/p/1BYk98rAN1/?mibextid=wwXIfr 📲ព័ត៌មានថ្មី https://t.me/rachtheany

បច្ចប្បន្ន ជនសង្ស័យ និងបក្ខពួក កំពុងត្រូវបាន អយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង បន្តនិតិវិធី។ សង្ឃឹមថារឿងថ្មីនៃមេរៀនចាស់នេះ នឹងក្លាយជាបទពិសោធន៍បន្ថែម ដល់មហាជនឲ្យកាន់តែប្រុងប្រយ័ត្នជាងមុនផងចុះ៕

ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានលើកយកករណី ស្រីៗចាញ់បោក ប្រុសស្អាតក្លែងក្លាយ ក្នុងFacebook មកអំពាវនាវឲ្យមហាជនប្រុងប្រយ័ត្ន! នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ នេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានបង្ហោះសារដាស់តឿនមួយគួរឲ្យចាប់អារម្មណ៍បំផុត នៅក្នុងផេកផ្ទាល់ខ្លួនរបស់លោក ដែលមាន ខ្លឹមសារទាំងស្រុង ដូចខាងក្រោម៖ រឿងថ្មី នៃមេរៀនចាស់! មេរៀនចាស់ដដែលៗដែលឧស្សាហ៍កើតមានក្នុងសង្គម Facebook នាពេលបច្ចុប្បន្ន គឺមានបុគ្គលទុច្ចរិច្ចមួយចំនួន បានយករូបភាពអ្នកដ៏ទៃដែលស្អាតសង្ហា មកបង្កើតជាគណនី Facebook ក្លែងបន្លំមួយ ហើយឆាតទំនាក់ទំនងមនុស្សស្រីជាច្រើនគ្នា ពេលមានអ្នកឆ្លើយឆ្លង ក៏ចាប់ផ្តើមទំនាក់ទំនងស្នេហាផ្អែមល្ហែមហៅគ្នាប្រពន្ធសម្លាញ់ប្តីសម្លាញ់ពេញៗមាត់ និងពេលខ្លះសុំជួបក្រុមគ្រួសារដោយសន្យាចូលស្តីដណ្តឹងតាមច្បាប់ និងពេលខ្លះបានកំណត់ថ្ងៃភ្ជាប់ពាក្យផងដែរ បន្ទាប់ពីនារីរងគ្រោះជឿងលង់ស៊ប់ហើយ ជនសង្ស័យក៏ចាប់ផ្តើមបោកបញ្ឆោតល្បួងឲ្យថតរូបអាក្រាត បង្ហាញដល់ជនសង្ស័យ ដោយសម្អាងថាគង់នឹងក្លាយជាប្តីប្រពន្ធជាមួយគ្នាឆាប់ៗ ធ្វើឲ្យជនរងគ្រោះភ្លេចគិត ត្បិតយល់ថា ស្និទ្ធិស្នាលខ្លាំង ផ្អែមល្ហែមខ្លាំង ធ្វើឲ្យស្រលាញ់ខ្លាំង ក៏ព្រមបើកបង្ហាញ។ ក្រោយមានរូបអាក្រាតជនរងគ្រោះ ជនសង្ស័យក៏ចាប់ផ្តើម ប្រើល្បិចសុំខ្ចីលុយ ដោយប្រាប់ថាខ្លួន មានបញ្ហាក្នុងមុខរបរ ឬមានបញ្ហាគ្រោះថ្នាក់ចរាចរ ឬមានបញ្ហាខុសច្បាប់ផ្សេងៗ រហូតជនរងគ្រោះអស់លុយឲ្យខ្ចី ឬដឹងខ្លួនមិនព្រមឲ្យលុយជនសង្ស័យខ្ចី ទើបជនសង្ស័យយករូបអាក្រាតមកគំរាមទារប្រាក់តែម្តង។ ស្តាប់ទៅ ហាក់ដូចថា ជនរងគ្រោះឆោតល្ងង់ តែជាក់ស្តែងមនុស្សយើងពេលលង់លើអ្វីមួយហើយ គឺតែងទុកចិត្តភ្លេចគិតពិចារណា មិនថាយើងមិនថាគេ ព្រោះករណីទាំងនេះ អាវុធហត្ថរាជធានីភ្នំពេញ ធ្លាប់បានទទួលបណ្តឹង ធ្វើការបង្ក្រាប និងបានផ្សព្វផ្សាយជាច្រើនមកហើយ ដោយមានអ្នកខ្លះ រងគ្រោះអស់ខ្ទង់ពាន់ដុល្លារ អ្នកខ្លះអស់ខ្ទង់ម៉ឺនដុល្លារ និងមានអ្នកអស់ដល់ខ្ទង់សែនដុល្លារផងដែរ។ រឿងថ្មីគឺ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលបណ្ដឹងពីនារីម្នាក់ ប្ដឹងចោទប្រកាន់ទៅលើ ម្ចាស់គណនី Facebook មួយ ឈ្មោះ ចាន់ ពិសិដ្ឋ ពីបទគំរាមកំហែងដោយមានបញ្ជាឱ្យបំពេញលក្ខខណ្ឌអ្វីមួយ។ នារីរងគ្រោះ បានរៀបរាប់ថា គណនី Facebookខាងលើ បាទទំនាក់ទំនងមកសុំស្នេហ៍ខ្លួន ដោយប្រើពាក្យសម្ដីផ្អែមល្ហែម លួងលោមរហូតខ្លួនលង់ចិត្តស្រលាញ់ ហ៊ាន Call Live Video Facebook អាក្រាតកាយ ឲ្យជនសង្ស័យមើល តែមិននឹកស្មានថាជនសង្ស័យបានលួចថតចម្លងVideoនោះទុក បន្ទាប់មក នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ ជនសង្ស័យបានភូតកុហកថារថយន្តរបស់គេ ដឹកឈើត្រូវបានសមត្ថកិច្ចខេត្តរតនគិរីឃាត់ទុក ហើយបើសិនចង់ដោះស្រាយត្រូវមានលុយ 15.000$ តែគេថា គេមានលុយនៅនឹងខ្លួនចំនួនតែ 10.000$ ខ្វះ5,000$ទៀត ចង់ខ្ចីពីខ្លួន ដើម្បីយកទៅលស់រថយន្តមកវិញ ពេលសុំខ្ចីមិនបាន ស្រាប់តែជនសង្ស័យគំរាមថាគេមានវីដេអូអាក្រាតរបស់ខ្លួន បើសិនជាមិនព្រមប្រគល់លុយតាមលក្ខខណ្ឌរបស់គេនោះទេ គេនឹងយកវីដេអូអាក្រាតនោះទៅបង្ហោះចែកចាយជាសាធារណៈមិនខាន។ ដោយមានការភ័យខ្លាចខ្លួន ក៏បានសុំចរចា រហូតដល់ត្រូវគ្នាចំនួន 1,000$ ដោយជនសង្ស័យឱ្យផ្ញើតាម ទ្រូម៉ានី។ បន្ទាប់ពីផ្ញើលុយរួច ជនសង្ស័យនៅតែបន្តគំរាម ឲ្យផ្ញើថែមចំនួន1,000$ ទៀត ទើបខ្លួន មកដាក់ពាក្យបណ្ដឹងនៅអាវុធហត្ថរាជធានីភ្នំពេញតែតែម្ដង។ ក្រោយពីទទួលបានបណ្ដឹង កម្លាំងជំនាញនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានប្រើវិធានការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូតរកឃើញថា ជនសង្ស័យដែលធ្វើសកម្មភាពបោកបញ្ឆោត និងគំរាមកំហែងដល់ជនរងគ្រោះ មានតម្រុយចេញពីទីតាំងខេត្តស្ទឹងត្រែង ដូច្នេះកម្លាំងជំនាញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានពន្លាតដែនសមត្ថកិច្ច ទៅសហការជាមួយកម្លាំងជំនាញអាវុធហត្ថខេត្តស្ទឹងត្រែង ស្រាវជ្រាវស្វែងរកឃើញ ក្រុមបក្ខពួករបស់ជនសង្ស័យដែលទៅដកប្រាក់ មានចំនួន០៣នាក់ រួមមាន÷ 1.ឈ្មោះ ម៉ាត់ ស្លាម៉ាស់ ភេទស្រី អាយុ៤១ឆ្នាំ, 2.ឈ្មោះ ឡេន ធីដា ភេទស្រី អាយុ៤២ឆ្នាំ, 3.ឈ្មោះ ស៊ី វីឡែន ភេទប្រុស អាយុ១៨ឆ្នាំ។ បន្ទាប់ពី សួរចម្លើយ បក្ខពួកជនសង្ស័យទាំង០៣នាក់នេះរួចមក សមត្ថកិច្ចអាវុធហត្ថ បានរកឃើញជនសង្ស័យនិងអ្នកជាប់ពាក់ព័ន្ធ សរុប០៣នាក់ផ្សេងទៀត គួរឲ្យភ្ញាក់ផ្អើលបំផុត ដែលសុទ្ធតែជាទណ្ឌិត កំពុងអនុវត្តទោសក្នុងពន្ធនាគារខេត្តស្ទឹងត្រែង នោះគឺ៖ 1- ទណ្ឌិតឈ្មោះ ជាង ខេងលី មានទោសជាប់គុក ៣ឆ្នាំ ពីបទចែកចាយ និងប្រើប្រាស់សារធាតុញៀន (អ្នកបង្កើតគណនីក្លែងបន្លំ និងជាអ្នកទំនាក់ទំនងលួងលោមបោកបញ្ឆោតគំរាមទារប្រាក់ជនរងគ្រោះផ្ទាល់), 2- ទណ្ឌិតឈ្មោះ ស្រេន ឡាង មានទោសជាប់គុក ១៣ឆ្នាំ ពីបទលួចមានស្ថានទម្ងន់ទោស និងសមគំនិតក្នុងអំពើឃាតកម្ម (ជាប្តីរបស់ឈ្មោះ ម៉ាត់ ស្លាម៉ាស់ និងជាអ្នកផ្តល់ទូរស័ព្ទឲ្យ ជាង ខេងលី យកទៅធ្វើសកម្មភាព), 3- ទណ្ឌិតឈ្មោះ ហេង សៀវត្រា មានទោសជាប់គុក ៣ឆ្នាំ ពីបទចែកចាយនិងប្រើប្រាស់សារធាតុញៀន (ជាអ្នកជួយលាក់ទូរស័ព្ទ លាក់ស៊ីម ក្នុងពន្ធនាគារទុកឲ្យ ជាង ខេងលី យកទៅធ្វើសកម្មភាព)។