cookie

نحن نستخدم ملفات تعريف الارتباط لتحسين تجربة التصفح الخاصة بك. بالنقر على "قبول الكل"، أنت توافق على استخدام ملفات تعريف الارتباط.

avatar

ឧត្តមរាជធានី-Channel♻️

ផ្តល់ពត៌មាន ចែករំលែកនិងផ្តល់ដំណឹងថ្មីៗ

إظهار المزيد
مشاركات الإعلانات
4 715
المشتركون
-424 ساعات
-137 أيام
-6530 أيام
أرشيف المشاركات
05:42
Video unavailableShow in Telegram
IMG_6929.MOV271.34 MB
14🕊 1
អាវុធហត្ថរាជធានីភ្នំពេញ ប្រកាសឲ្យ ក្រុមក្មេងទំនើង ឆាប់កែខ្លួនជាបន្ទាន់! 🔊 🔵ពត៌មាន🔸 https://t.me/rachtheany 🟢ផ្តល់ពត៌មាន🔸 https://t.me/OUDOM_REACHTHEANY ដោយមានបទបញ្ជាម៉ឹងម៉ាត់របស់លោកឧត្តសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាត់ឲ្យលោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំកម្លាំងជំនាញនៃ មន្ទីរស្រាវជ្រាវព័ត៌មាននិងសន្តិសុខ មន្ទីរផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន មន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងអន្តរាគមន៍នៃវរសេនាតូចលេខ១ មណ្ឌលទទួលព័ត៌មានHotline១២៩១ ព្រមទាំងមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ រួមគ្នាបើកយុទ្ធនាក្តៅធ្វើការបង្ក្រាបក្រុមក្មេងទំនើង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ឲ្យបានតឹងរឹងបំផុតដោយមិនមានការលើកលែង។ ជាក់ស្តែងនៅយប់ថ្ងៃទី ២១-២២ ខែមិថុនា ឆ្នាំ២០២៤ មន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស រួមជាមួយ កម្លាំងមូលដ្ឋានអាវុធហត្ថ ខណ្ឌសែនសុខ ខណ្ឌពោធ៍សែនជ័យ ខណ្ឌមានជ័យ ខណ្ឌដង្កោ ខណ្ឌចំការមន ខណ្ឌទួលគោក ខណ្ឌជ្រោយចង្វារ ខណ្ឌព្រែកព្នៅ បានធ្វើការឃាត់ខ្លួនក្មេងទំនើងសរុប៥៦នាក់ ក្នុងនោះមានក្រុម AC (ក្រុមក្នុងតំបន់ភូមិអន្លង់ក្ងាន ខណ្ឌសែនសុខ) ចំនួន ១១នាក់ ដែលក្រុមនេះធ្លាប់ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនបក្ខពួកចំនួន ០៤នាក់បញ្ជូនទៅតុលាការកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ម្តងហើយពាក់ព័ន្ធករណីប្រើ ដាវ កាំបិត ដុំថ្ម ធ្វើសកម្មភាព ដេញកាប់ និងគប់ ទៅលើជនរងគ្រោះចំនួន ០៤នាក់ ជិះម៉ូតូ ០២គ្រឿង នៅចំណុចផ្លូវ៩២ ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ, ក្រុមលូ៥(៩៨) (ក្រុមនៅតំបន់លូ៥ ខណ្ឌមានជ័យ) ចំនួន០៦នាក់ ដែលក្រុមនេះ មានការពាក់ព័ន្ធករណីក្រុមដេញកាប់គ្នានៅមុខរបងព្រលាន យន្តហោះ ពោធិ៍ចិនតុងនាយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤, ក្រុម ZK (សាំងគីម) ចំនួន ០១នាក់ ក្នុងចំណោមសមាជិកក្រុមដែលមានគ្នា១២នាក់ ក្នុងខណ្ឌដង្កោ ដែលក្រុមនេះធ្លាប់ធ្វើសកម្មភាព ដេញកាប់ក្រុម JR (ចង្រិត) ឲ្យខូចម៉ូតូ ០២គ្រឿង នៅម្តុំស្ទឹងមានជ័យ និងធ្លាប់ដេញវាយសិស្សអនុវិទ្យាល័យទួលអំពិល ព្រោះទំនាស់ពាក្យសម្តីគ្នា, ក្រុមEH ក្នុងខណ្ឌដង្កោ ចំនួន ០៣នាក់ ដែលក្រុមនេះ ធ្លាប់ពាក់ព័ន្ធ មានជម្លោះដេញវាយគ្នាដោយប្រើ ដុំថ្ម ខ្សែក្រវ៉ាត់ ជាមួយក្រុមទំនើងផ្សេងទៀត មិនស្គាល់ឈ្មោះ ក្នុងអំឡុងឆ្នាំ២០២១និងដើមឆ្នាំ២០២៤ នៅម្តុំអនុវិទ្យាល័យទួលអំពិល និង ៣៥នាក់ទៀត គឺជាក្មេងទំនើងប្រមូលផ្តុំជាក្រុមបង្កការភ័យខ្លាចនិងរំខានអ្នកដ៏ទៃនៅទីសាធារណៈ ដូចជា ក្រុមបង្ហោះម៉ូតូ, ក្រុមកែឆ្នៃបំពង់ស៊ីម៉ាំងម៉ូតូជិះរោទិ៍ពេញផ្លូវ, ក្រុមប្រមូលផ្តុំគ្នាជក់វ៉ែប ជក់បារី ផឹកស្រា ស្រែកឡូឡា កណ្តាលអាធ្រាត នៅទីសាធារណៈ។ ពាក់ព័ន្ធករណីក្មេងទំនើងទាំងនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានចាត់វិធានការអប់រំព្រមានធ្វើកិច្ចសន្យានិងឲ្យអាណាព្យាបាលធានាត្រឡប់ទៅវិញ ចំពោះអ្នកមានកំហុសខាងសីលធម៌ និងបញ្ជូនទៅតុលាការចំពោះអ្នកមានកំហុសល្មើសច្បាប់។ ទន្ទឹមគ្នានេះផងដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ក៏បានប្រកាសឲ្យ ក្រុមក្មេងទំនើងទាំងអស់ ឆាប់កែខ្លួនជាបន្ទាន់ និងសូមអំពាវនាដល់អាណាព្យាបាល ដែលធ្លាប់តែបណ្តោយឲ្យកូនក្លាយជាទំនើង បាត់នូវសីលធម៌ គុណធម៌ វិន័យ និងច្បាប់ទម្លាប់ ទាំងអស់ សូមចូលរួមងាកមកយកចិត្តទុកដាក់អប់រំកូន ផ្តល់គំរូល្អ បរិស្ថានល្អ ដល់កូន និងគ្រប់គ្រង ថែទាំ តាមដានកូន ឲ្យបានហ្មត់ចត់បំផុតផងដែរ។ សូមបញ្ជាក់ដែរថា អាវុធហត្ថរាជធានីភ្នំពេញ នឺងចេញប្រតិបត្តិការបង្ក្រាបក្មេងទំនើងដោយមិនលើកលែងដាច់ខាតចំពោះមុខញ្ញាដូចខាងក្រោម៖ ១- ក្រុមក្មេងដែលធ្លាប់ចូលជាសមាជិកក្រុមទំនើងនិងធ្លាប់ធ្វើសកម្មភាពដេញវាយកាប់ចាក់គ្នា កន្លងមក។ ២- ក្រុមក្មេងដែលប្រើអំពើហិង្សា វាយតប់ កាប់ចាក់គ្នាជាក់ស្តែង ក្នុងសាលារៀន ទីសាធារណ: និងតាមដងផ្លូវ។ ៣- ក្រុមក្មេងដែល បង្ហោះម៉ូតូ កែច្នៃស៊ីម៉ាំងម៉ូតូជិះរោទិ៍លឺសូរខ្លាំង ស្រែកហ៊ោកញ្ច្រៀវ ប្រដេញគ្នាតាមផ្លូវ ដែលផ្ដល់ការភ័យខ្លាចនិងរំខានដល់អ្នកដ៏ទៃតាមទីសាធារណៈ។ ៤- ក្រុមក្មេងដែល បំផ្លាញទ្រព្យរបស់អ្នកដទៃ ទ្រព្យសម្បត្តិរដ្ឋ ដូចជា គប់កញ្ចក់រថយន្ត វាយបំផ្លាញម៉ូតូ វាយបំផ្លាញអំពូលភ្លើងសាធារណៈ វាយបំផ្លាញប៉ាណូសាធារណៈ។ ៥- ក្រុមក្មេងដែល ប្រមូលផ្ដុំគ្នាផឹកស៊ី ជក់បារី ជក់វ៉ែប ចាក់ធុងបាស់ ឡូឡាអនាធិបតេយ្យ នៅតាមទីសាធារណៈ ពេលអាធ្រាត។ ៦- ក្រុមសិស្សសាលាដែលនៅក្នុងម៉ោងរៀន ទៅប្រមូលផ្តុំគ្នាផឹកស្រា ជក់បារី ជក់វ៉ែប តាមរមណីយដ្ឋាន តាមចំការ តាមកញ្ចុះ តាមផ្ទះសំណាក់ តាមខារ៉ាអូខេ ដោយគេចម៉ោងរៀន។ ដូច្នេះ បើបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានឃើញទង្វើទំនើងកោងកាច គ្មានសីលធម៌ គ្មានសណ្តាប់ធ្នាប់ គ្មានច្បាប់ទម្លាប់ដូចមុខសញ្ញាខាងលើនេះ សូមទំនងទំនងទៅកងរាជអាវុធហត្ថរាជធានីភ្នំពេញតាមរយៈទូរស័ព្ទHotline លេខ១២៩១ ដោយអនុគ្រោះ អាវុធហត្ថរាជធានីភ្នំពេញនឹងរក្សារការសម្ងាត់ជូន៕
إظهار الكل...
5
👍 7 4
2👍 1
1
2
اختر خطة مختلفة

تسمح خطتك الحالية بتحليلات لما لا يزيد عن 5 قنوات. للحصول على المزيد، يُرجى اختيار خطة مختلفة.