484
Subscribers
No data24 hours
No data7 days
No data30 days
Posts Archive
[ English Below ] 🕊 អបអរសាទរទិវាជ័យជម្នះ ៧មករា ខួបលើកទី ៤៥
៧ មករា ១៩៧៩-២០២៤ ជាថ្ងៃប្រវត្តិសាស្ត្រ នៃការរំដោះប្រទេសកម្ពុជា ពីរបបប្រល័យពូជសាសន៍។
Happy the 45th Anniversary of the January 7 Victory Day over the Genocidal Regime, 1979-2024 !
អបអរសាទរពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ2024 !
សូមជូនពរពុកម៉ែ បងប្អូន ជួបតែសេចក្តីសុខ សុភមង្គលក្នុងក្រុមគ្រួសារ សុខភាពល្អបរិបូរណ៍ ជោគជ័យរាល់ភារកិច្ច និងសូមឱ្យធ្វើដំណើរទៅទីជិត និងឆ្ងាយប្រកបដោយសុខសុវត្ថិភាព។
Happy New Year 2024 !
May the new year blesses you with health, happiness and success in all your endeavors.
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គនាយកនៃនិយ័តករសន្តិសុខសង្គម (ន.ស.ស.) បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) អាណត្តិទី១ លើកទី១៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សា អ.ស.ហ. ដើម្បីពិនិត្យសម្រេចលើសេចក្តីព្រាងសេចក្តីសម្រេចស្តីពី "លក្ខខណ្ឌ និងនីតិវិធីក្នុងការជ្រើសរើសក្រុមហ៊ុនសវនកម្មឯករាជ្យក្នុងប្រព័ន្ធសន្តិសុខសង្គម” ព្រមទាំងពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗមួយចំនួនទៀត។ សេចក្តីសម្រេចស្តីពី "លក្ខខណ្ឌក្នុងការជ្រើសរើសក្រុមហ៊ុនផ្តល់សេវាសវនកម្មក្នុងប្រព័ន្ធសន្តិសុខសង្គម” បង្កើតឡើង ក្នុងការកំណត់អំពីលក្ខខណ្ឌ និងនីតិវិធីជ្រើសរើសក្រុមហ៊ុនប្រកបវិជ្ជាជីវៈសវនកម្ម ដើម្បីធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុរបស់ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ព្រមទាំងកំណត់កាតព្វកិច្ចរបស់ ប.ស.ស. និងក្រុមហ៊ុនផ្តល់សេវាសវនកម្មក្នុងប្រព័ន្ធសន្តិសុខសង្គម ក្នុងគោលបំណងធានានូវភាពត្រឹមត្រូវ តម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពក្នុងកិច្ចដំណើរការសវនកម្ម។
(English Below) ដើម្បីធានាបានថា ក្របខណ្ឌអភិវឌ្ឍន៍សមត្ថភាពរបស់និយ័តករសន្តិសុខសង្គម ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព និងដើម្បីពង្រីកវិសាលភាពនៃការយល់ដឹងបន្ថែម,នាថ្ងៃ អង្គារ ១៤ កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣,ន.ស.ស. បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ក្របខណ្ឌអភិវឌ្ឍន៍សមត្ថភាពរបស់និយ័តករសន្តិសុខសង្គម” ក្នុងគោលបំណងផ្សព្វផ្សាយនូវផែនការសម្រាប់ពង្រឹង និងជំរុញការអភិវឌ្ឍធនធានមនុស្ស និងសមត្ថភាពស្ថាប័ន ន.ស.ស. ព្រមទាំងពិនិត្យលទ្ធភាពធ្វើកិច្ចពិភាក្សាស្វែងរកជំនួយបច្ចេកទេស និងជំនួយហិរញ្ញវត្ថុ ដើម្បីបំពេញតម្រូវការនៃការកសាងសមត្ថភាពរបស់មន្រ្តី ន.ស.ស.។ សិក្ខាសាលានេះបានប្រព្រឹត្តទៅយ៉ាងរលូនដោយមានការចូលរួមពីតំណាងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធនានា។
To expand the scope of further understanding of the competency development framework and ensure that it is implemented effectively, on December 26th,2023, the Social Security Regulator organized a workshop on the "THE DISSEMINATION WORKSHOP ON THE COMPETENCY DEVELOPMENT FRAMEWORK OF THE SOCIAL SECURITY REGULATOR" with the purpose to disseminate the plan to strengthen and promote the competency development of the Social Security Regulator (SSR)'s human resources and institution. Also, to explore the opportunity to discuss and seek for valuable inputs on the framework and more areas of potential corporations to fulfil the needs of the SSR's competency development in order to meet the required standards.The workshop went by smoothly with the participation of representatives of relevant development partners.
(English Below) ដើម្បីធានាបានថា ក្របខណ្ឌអភិវឌ្ឍន៍សមត្ថភាពរបស់និយ័តករសន្តិសុខសង្គម ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព និងដើម្បីពង្រីកវិសាលភាពនៃការយល់ដឹងបន្ថែម, នាថ្ងៃចន្ទ ៧រោច ខែកក្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣,ន.ស.ស. បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ក្របខណ្ឌអភិវឌ្ឍន៍សមត្ថភាពរបស់និយ័តករសន្តិសុខសង្គម” ក្នុងគោលបំណងផ្សព្វផ្សាយនូវផែនការសម្រាប់ពង្រឹង និងជំរុញការអភិវឌ្ឍធនធានមនុស្ស និងសមត្ថភាពស្ថាប័ន ន.ស.ស. ព្រមទាំងពិនិត្យលទ្ធភាពធ្វើកិច្ចពិភាក្សាស្វែងរកជំនួយបច្ចេកទេស និងជំនួយហិរញ្ញវត្ថុ ដើម្បីបំពេញតម្រូវការនៃការកសាងសមត្ថភាពរបស់មន្រ្តី ន.ស.ស.។ សិក្ខាសាលានេះបានប្រព្រឹត្តទៅយ៉ាងរលូនដោយមានការចូលរួមពីតំណាងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធនានា។
To expand the scope of further understanding of the competency development framework and ensure that it is implemented effectively, the Social Security Regulator organized a workshop on the "THE DISSEMINATION WORKSHOP ON THE COMPETENCY DEVELOPMENT FRAMEWORK OF THE SOCIAL SECURITY REGULATOR" with the purpose to disseminate the plan to strengthen and promote the competency development of the Social Security Regulator (SSR)'s human resources and institution. Also, to explore the opportunity to discuss and seek for valuable inputs on the framework and more areas of potential corporations to fulfil the needs of the SSR's competency development in order to meet the required standards.The workshop went by smoothly with the participation of representatives of relevant development partners.
(English Below) នាព្រឹកថ្ងៃពុធ ៨កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣, លោកស្រី ថន កេណ្ណារ័ត្ន អគ្គនាយករងនៃ និយ័តករសន្ដិសុខសង្គម (ន.ស.ស.) និងក្រុមការងារនៃនាយកដ្ឋានត្រួតពិនិត្យ បានទទួលជួបពិភាក្សាជាលើកដំបូងជាមួយថ្នាក់ដឹកនាំ និងសហការីមកពីបេឡាជាតិសន្ដិសុខសង្គម (ប.ស.ស.) នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងគោលបំណងពិនិត្យលើការស្នើសុំការឯកភាពចុះកិច្ចព្រមព្រៀងរវាងមូលដ្ឋានសុខាភិបាលឯកជន ចំនួន៤ ជាមួយ ប.ស.ស. ព្រមទាំងបានស្វែងយល់បន្ថែមពីលទ្ធផលនៃការវាយតម្លៃលើឯកសារពាក់ព័ន្ធ និងការត្រួតពិនិត្យដល់ទីកន្លែងនៅមូលដ្ឋានសុខាភិបាលឯកជននោះ
On December 20th, 2023, Mrs. Than Kennaroit, Deputy Director General of the Social Security Regulator (SSR) and Department of Supervision team held the first consultative meeting with the National Social Security Fund (NSSF) managements and team at the Ministry of Economy and Finance with the purpose to review the request for approval of the Health Care and Occupational Risk Schemes between four private health facilities with the NSSF, as well as to learn more on the results of the evaluation on relevant documents and on-site inspections at the private health facilities.
នៅរសៀលថ្ងៃព្រហស្បតិ៍ ២ កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ គ.ស.២០២៣ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អគ្គនាយក នៃនិយ័តករសន្តិសុខសង្គម (ន.ស.ស.) បានអញ្ជើញចូលរួមកិច្ចប្រជុំបច្ចេកទេសនៃអង្គភាពក្រោមឱវាទ អ.ស.ហ. ដើម្បីពិនិត្យ និងផ្ដល់យោបល់លើ "សេចក្ដីព្រាងប្រកាសស្តីពី វិធាន និងនីតិវិធីនៃការផ្តល់អាជ្ញាបណ្ណ និងលិខិតអនុញ្ញាតអាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទានរបស់និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ" តាមប្រព័ន្ធវីដេអូអនឡាញ។ កិច្ចប្រជុំពិភាក្សានេះ ដឹកនាំដោយ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.)។
(English Below) នាព្រឹកថ្ងៃអង្គារ ៨រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣, នាយកដ្ឋានត្រួតពិនិត្យ នៃនិយ័តករសន្តិសុខសង្គម បានទទួលជួបពិភាក្សាជាមួយមន្ត្រីជំនាញជាន់ខ្ពស់មកពីធនាគារជាតិនៃកម្ពុជា ក្នុងគោលបំណងស្វែងយល់បន្ថែមលើបទពិសោធន៍ស្តីពីការគ្រប់គ្រងការវិនិយោគដែលរួមមានគោលការណ៍ណែនាំដែលពាក់ព័ន្ធ, ការចំណាយដែលពាក់ព័ន្ធ, ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងហានិភ័យ និងការបែងចែក និងប្រើប្រាស់ផលចំណេញបានមកពីការវិនិយោគទុនបម្រុងអន្តរជាតិដែលអនុវត្តដោយធនាគារជាតិនៃកម្ពុជា។ កិច្ចប្រជុំនេះបានប្រព្រឹត្យទៅនៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
On December 05th 2023, The Department of Supervision of the Social Security Regulator held a consultative meeting with senior officers from the National Bank of Cambodia (NBC) to explore and learn more about NBC's experiences on managing the investments such as related guidelines, costs, and the use of a risk management system as well as the allocation of the returns on investment. The meeting was held at the Ministry of Economy and Finance.
អបអរសាទរ ព្រះរាជពិធី បុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក
សូមគោរពជូនពរប្រជាជនកម្ពុជាទាំងអស់ជួបតែសេចក្តីសុខ សេចក្តីចម្រើន។
Happy Water Festival
We wish everyone great happiness and prosperity during this joyous holiday.
(English Below) នាព្រឹកថ្ងៃពុធ ៣កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ និយ័តករសន្តិសុខសង្គម និងនិយ័តករធានារ៉ាប់រងកម្ពុជា, ដោយមានការសម្របសម្រួលពីអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានសហការរៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពី''បទប្បញ្ញត្តិទូទៅពាក់ព័ន្ធនឹងការសម្អាតប្រាក់និងហិរញ្ញប្បទានភេវរកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ'' ជូនដល់បុគ្គលរាយការណ៍ដែលស្ថិតនៅក្រោមសមត្ថកិច្ចនៃនិយ័តករសន្តិសុខសង្គម និងនិយ័តករធានារ៉ាប់រងកម្ពុជា។ សិក្ខាសាលានេះមានការចូលរួមធ្វើបទបង្ហាញដោយគ្រូឧទ្ទេសដែលអញ្ជើញមកពីក្រសួងមហាផ្ទៃ និង អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា។ សិក្ខាសាលានេះមានគោលបំណងលើកកម្ពស់ការយល់ដឹងដល់បុគ្គលរាយការណ៍ក្រោមសមត្ថកិច្ចនៃនិយ័តករទាំងពីរ ពីលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងការសម្អាតប្រាក់និងហិរញ្ញប្បទានភេវរកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។
On November 15th 2023, the Social Security Regulator and the Insurance Regulator Cambodia, in coordination with the General Secretariat of the Non-Banking Financial Services Authority, co-organized a training workshop on “General Provisions on Money Laundering and Terrorism Financing and Financing Proliferation of Weapons of Mass Destruction” to the reporting entity under the supervision of the Social Security Regulator and the Insurance Regulator Cambodia. The workshop was presented by representatives from the Ministry of Interior and the Financial Intelligence Unit of Cambodia. The workshop aims to raise awareness among individuals reporting entity under the supervision of both regulators on legal documents related to money laundering and terrorist financing and financing proliferation of weapons of mass destruction.
អបអរសាទរទិវាបុណ្យឯករាជ្យជាតិ ថ្ងៃទី៩ វិច្ឆិការ ឆ្នាំ២០២៣!
ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ, សូមគោរពជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា និងរួមគ្នាបន្តថែរក្សាសន្តិភាព។
Happy Cambodia Independence Day!
In celebration of the 70th anniversary of independence, peace and stability, we wish everyone a continued prosperous happiness and peace in our nation.
ថ្ងៃពុធ-ព្រហស្បតិ៍ ១១-១២ កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៥-២៦ ខែតុលា ឆ្នាំ២០២៣, និយ័តករសន្តិសុខសង្គម (ន.ស.ស) បានសហការសម្របសម្រួល ជាមួយអង្គការអន្តរជាតិខាងការងារ (ILO) រៀបចំសិក្ខាសាលាស្តីពី "ការអភិវឌ្ឍ និងការអនុវត្តក្របខណ្ឌគ្រប់គ្រងហានិភ័យសម្រាប់ប្រព័ន្ធសន្តិសុខសង្គមនៅកម្ពុជា" ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងមកពីនាយកដ្ឋានពាក់ព័ន្ធនៃបេឡាជាតិសន្តិសុខសង្គម និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងពិនិត្យ, ពិភាក្សា និងប្រមូលធាតុចូលបន្ថែមចុងក្រោយពីភាគីពាក់ព័ន្ធដើម្បីរៀបចំសេចក្តីព្រាងក្របខណ្ឌគ្រប់គ្រងហានិភ័យសម្រាប់ប្រព័ន្ធសន្តិសុខសង្គមនៅកម្ពុជាឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងអាចអនុវត្តបាន។
