និយ័តករសន្តិសុខសង្គម Social Security Regulator
الذهاب إلى القناة على Telegram
إظهار المزيد
1 368
المشتركون
لا توجد بيانات24 ساعات
-37 أيام
-330 أيام
أرشيف المشاركات
ព្រះរាជពិធីគម្រប់ខួប ១៤ព្រះវស្សា នៃការយាងសោយព្រះទិវង្គត នៃព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ
ទូលព្រះបង្គំជាខ្ញុំ ខ្ញុំម្ចាស់ សូមព្រះបរមរាជានុញ្ញាតក្រាបបង្គំថ្វាយព្រះរាជមហាកុសល ខួប ១៤ ព្រះវស្សា នៃការយាងសោយព្រះទិវង្គត នៃព្រះករុណាព្រះបាទសម្តេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
១៥ តុលា ២០១២-១៥ តុលា ២០២៦
លទ្ធផលនៃការផ្សះផ្សាវិវាទទាក់ទងនឹងការអនុវត្តបទប្បញ្ញតិ្តនានានៃរបបសន្តិសុខសង្គម ដោយ និយ័តករសន្តិសុខសង្គម (ន.ស.ស.) អាចមានការសះជា និងមិនមានការសះជារវាងភាគីវិវាទ។
ក្នុងករណីមានការសះជារវាងភាគីវិវាទ, អ្នកផ្សះផ្សាត្រូវរៀបចំកិច្ចព្រមព្រៀងសះជា ដែលនឹងត្រូវប្រគល់ជូនភាគីវិវាទម្នាក់មួយច្បាប់ និងតម្កល់ទុកនៅ ន.ស.ស. មួយច្បាប់។ ន.ស.ស. អាចស្នើសុំអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ទទួលស្គាល់កិច្ចព្រមព្រៀងសះជា និងរៀបចំផ្តល់ជាកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដែលមានអានុភាពអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការ។
ក្នុងករណីមិនមានការសះជារវាងភាគីវិវាទ, អ្នកផ្សះផ្សាត្រូវរៀបចំកំណត់ហេតុដោយបញ្ជាក់ពីចំណុចមិនសះជា និងព័ត៌មានចាំបាច់ផ្សេងៗ។ ភាគីវិវាទដែលមិនពេញចិត្តនឹងលទ្ធផលនៃការផ្សះផ្សារបស់ ន.ស.ស. មានសិទ្ធិប្តឹងទៅតុលាការមានសមត្ថកិច្ច។
#SSR #SocialSecurityRegulator
#SocialSecurity
🔈 បណ្តាញសង្គមរបស់ ន.ស.ស.
👤 ទំព័រហ្វេសប៊ុកផ្លូវការ ន.ស.ស.
🚀 Telegram ផ្លូវការរបស់ ន.ស.ស.
🌐 គេហទំព័រផ្លូវការ របស់ ន.ស.ស.
🪷សូមអនុមោទនា ពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ🪷
🎆ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ សូមគោរពជូនពរជនរួមជាតិទាំងអស់ ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន សុខភាពល្អបរិបូណ៍ និងធ្វើដំណើរទៅទីជិតឆ្ងាយប្រកបដោយសុខសុវត្ថិភាព។
#SSR #SocialSecurityRegulator
#SocialSecurity
🔈 បណ្តាញសង្គមរបស់ ន.ស.ស.
+6
កិច្ចប្រជុំក្រុមប្រឹក្សា អ.ស.ហ. លើកទី២ អាណត្តិទី២ នៅទីស្ដីការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
នាព្រឹកថ្ងៃសុក្រ ១៣រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦
ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គនាយកនៃនិយ័តករសន្តិសុខសង្គម (ន.ស.ស.) បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) លើកទី២ អាណត្តិទី២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សា អ.ស.ហ. ។
#SSR #SocialSecurityRegulator
#SocialSecurity
🔈 បណ្តាញសង្គមរបស់ ន.ស.ស.
Repost from គាំពារសង្គមកម្ពុជា Social Protection in Cambodia
ក្នុងពិធីបើក សប្តាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ២០២៦, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែង និងវឌ្ឍនភាពនៃការគ្របដណ្តប់ប្រព័ន្ធគាំពារសុខភាពសង្គម ដែលកំពុងធានាបាននូវភាពកក់ក្តៅ និងការយកចិត្តទុកដាក់ខ្ពស់បំផុតជូនដល់ប្រជាពលរដ្ឋគ្រប់រូប។
សមិទ្ធិផលដ៏សំខាន់នេះ កើតចេញពីការជំរុញការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី១ ក្នុងរយៈពេល ៣ឆ្នាំ មកនេះ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមាន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
#សប្ដាហ៍គាំពារសង្គមកម្ពុជាឆ្នាំ២០២៦ #SocialProtectionWeek2026
#គាំពារសង្គមកម្ពុជា #SPWeek2026 #គាំពារសង្គមអំឡុងពហុវិបត្តិ
ការកសាងប្រព័ន្ធនិយ័តកម្មសន្តិសុខសង្គមនៅកម្ពុជា
ក្នុងរយៈពេល ៥ឆ្នាំកន្លងមក និយ័តករសន្តិសុខសង្គម បានបន្តកសាង និងពង្រឹងមូលដ្ឋានគ្រឹះនៃការធ្វើនិយ័តកម្ម ដើម្បីរួមចំណែកធានាប្រសិទ្ធភាព តម្លាភាព និងនិរន្តរភាពនៃប្រព័ន្ធសន្តិសុខសង្គមនៅកម្ពុជា។ ក្នុងកិច្ចសម្ភាសន៍ពិសេស ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គនាយក នៃនិយ័តករសន្តិសុខសង្គម បានចែករំលែកអំពីបរិបទនៃការបង្កើតនិយ័តករសន្តិសុខសង្គម សមិទ្ធផល និងវឌ្ឍនភាពក្នុងរយៈពេល ៥ឆ្នាំ តម្លៃសាធារណៈពីការធ្វើនិយ័តកម្ម ព្រមទាំងចក្ខុវិស័យ និងទិសដៅអភិវឌ្ឍន៍នាពេលអនាគត។
🎥 សូមទស្សនាកិច្ចសម្ភាសន៍ពេញ ដើម្បីស្វែងយល់បន្ថែមអំពីដំណើរការកសាង និងការអភិវឌ្ឍប្រព័ន្ធនិយ័តកម្មសន្តិសុខសង្គមនៅកម្ពុជា។
#SSR #SocialSecurityRegulator
#SocialSecurity
🔈 បណ្តាញសង្គមរបស់ ន.ស.ស.
Repost from គាំពារសង្គមកម្ពុជា Social Protection in Cambodia
តស់! មកស្ដាប់អ្នកចូលរួម ទទួលបានចំណេះដឹងអ្វីខ្លះ ពីសប្ដាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ២០២៦
+1
នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម បានអញ្ជើញជាអធិបតីក្នុងពិធីបើក សប្តាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ២០២៦ ក្រោមមូលបទ «គាំពារសង្គមក្នុងអំឡុងពហុវិបត្តិ ក្នុងបរិបទកម្ពុជា និងតំបន់៖ នវានុវត្តន៍ កិច្ចសហប្រតិបត្តិការ ភាពធន់ និងចីរភាព»។
ពិធីបើកសប្តាហ៍គាំពារសង្គមឆ្នាំ២០២៦ នេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ដែលជាអនុប្រធាន និងសមាជិកក្រុមប្រឹក្សាជាតិគាំពារសង្គម, ប្រធាន-អនុប្រធាន និងសមាជិកគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម, លោកជំទាវ Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា (UNRC), ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា, ថ្នាក់ដឹកនាំតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, ស្ថាប័ននៃប្រទេសក្នុងតំបន់, រដ្ឋបាលថ្នាក់ក្រោមជាតិ រួមទាំងមន្ទីរជំនាញ, ដៃគូអភិវឌ្ឍន៍, អង្គការសង្គមស៊ីវិល, សាកលវិទ្យាល័យ, ស្ថាប័នស្រាវជ្រាវ, វិស័យឯកជន, អង្គភាពសារព័ត៌មាន, ក្រុមគោលដៅ/អត្ថគាហក សរុបប្រមាណ ១ ០០០ នាក់ (ចូលរួមដោយផ្ទាល់ប្រមាណ ៥០០ នាក់ និងតាមរយៈប្រព័ន្ធអនឡាញប្រមាណ ៥០០ នាក់)។
ក្នុងឱកាសនេះ ក៏មានការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ផែនការប្រតិបត្តិសម្រាប់អនុវត្តគោលការណ៍ណែនាំ ស្តីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន ឆ្នាំ២០២៦–២០៣០» ដើម្បីពង្រឹងការផ្តល់កិច្ចគាំពារដល់ប្រជាពលរដ្ឋរងផលប៉ះពាល់ឱ្យបានទាន់ពេល និងមានប្រសិទ្ធភាព ព្រមទាំងគាំទ្រការស្តារជីវភាពក្រោយគ្រោះអាសន្ន។
សូមជម្រាបជូនថា សប្តាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ២០២៦ មានការអញ្ជើញចូលរួមដោយអ្នកតាក់តែងគោលនយោបាយ ប្រតិបត្តិករ និងអ្នកជំនាញក្នុងប្រទេស និងអន្តរជាតិ ដើម្បីចូលរួមផ្តល់ជាវេទិកាពិភាក្សាសម្រាប់ចែករំលែកបទពិសោធ និងចំណេះដឹងពាក់ព័ន្ធនឹងកិច្ចគាំពារសង្គម ដែលនឹងផ្តោតលើប្រធានបទគន្លឹះចំនួន ៧ កិច្ចពិភាក្សា ចាត់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦។
+7
វេទិកាផ្សព្វផ្សាយសមិទ្ធផលអាណត្តិទី១ របស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងសន្និសីទមូលបត្រប្រចាំឆ្នាំ២០២៦
ឯកឧត្ដមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គនាយកនៃនិយ័តករសន្តិសុខសង្គម បានអញ្ជើញចូលរួមក្នុង "វេទិកាផ្សព្វផ្សាយសមិទ្ធផលអាណត្តិទី១ របស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) និងសន្និសីទមូលបត្រប្រចាំឆ្នាំ២០២៦" ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សា (អ.ស.ហ.) នាព្រឹកថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារ សុខា រាជធានីភ្នំពេញ។
ជាមួយគ្នានេះ, ឯកឧត្ដមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក៏បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ក្នុងកិច្ចពិភាក្សាទី១ ស្ដីពី “វិស័យហិរញ្ញវត្ថុមិនមែនធនាគារ៖ សមិទ្ធកម្មអាណត្តិទី១ និងទិសដៅអនាគត” ក្រោមការសម្របសម្រួលដោយផ្ទាល់ពី ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អ.ស.ហ. រួមជាមួយវាគ្មិនជាន់ខ្ពស់ជាថ្នាក់ដឹកនាំនៃ និយ័តករក្រោមឱវាទ អ.ស.ហ., សភាពាណិជ្ជកម្មកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីចែករំលែកនូវសមិទ្ធផលគន្លឹះ បទពិសោធន៍ជាក់ស្តែង និងទស្សនវិស័យយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុមិនមែនធនាគារនៅកម្ពុជា។
#SSR #SocialSecurityRegulator
#SocialSecurityRegulator
🔈 បណ្តាញសង្គមរបស់ ន.ស.ស.
សូមរង់ចាំតាមដានការផ្សាយបន្តផ្ទាល់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ និយ័តករសន្ដិសុខសង្គម អំពី សប្ដាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ២០២៦ ដែលរៀបចំឡើងដោយ ក្រុមប្រឹក្សាជាតិគាំពារសង្គម
📃សម្រាប់ព័ត៌មានបន្ថែម៖
spweek2026.nspc.gov.kh
#SSR #SocialSecurityRegulator
#SocialSecurity
🔈 បណ្តាញសង្គមរបស់ ន.ស.ស.
+8
សិក្ខាសាលាស្តីពី «ការលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិ និងកាតព្វកិច្ចរបស់អ្នកទទួលផលក្នុងរបបសន្តិសុខសង្គម»
ខេត្តតាកែវ៖ នាថ្ងៃសៅរ៍ ១៥កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦, និយ័តករសន្តិសុខសង្គម បានរៀបចំសិក្ខាសាលាស្តីពី «ការលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិ និងកាតព្វកិច្ចរបស់អ្នកទទួលផលក្នុងរបបសន្តិសុខសង្គម» នៅសាកលវិទ្យាល័យបៀលប្រាយ ខេត្តតាកែវ ដោយមានការចូលរួមធ្វើបទបង្ហាញពីតំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម, តំណាងនិយ័តករសន្ដិសុខសង្គម និងតំណាងសាខាបេឡាជាតិសន្តិសុខសង្គម ខេត្តតាកែវ។
សិក្ខាសាលានេះ មានគោលបំណងបញ្ជ្រាបការយល់ដឹងអំពីសិទ្ធិ កាតព្វកិច្ច និងអត្ថប្រយោជន៍របស់អ្នកទទួលផលក្នុងរបបសន្តិសុខសង្គមដល់សិស្ស-និសិ្សត សាស្រ្តាចារ្យ បុគ្គលិក និងបុគ្គលពាក់ព័ន្ធដទៃទៀត។
#SSR #SocialSecurityRegulator
#SocialSecurity
🔈 បណ្តាញសង្គមរបស់ ន.ស.ស.
+5
រាជធានីភ្នំពេញ
ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦
ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គនាយកនៃនិយ័តករសន្តិសុខសង្គម (ន.ស.ស.) បានអញ្ជើញចូលរួមកិច្ចប្រជុំអនុគណៈកម្មាធិការជាតិស្ថិរភាពហិរញ្ញវត្ថុ លើកទី២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សា អ.ស.ហ. និងលោកជំទាវ បណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជាដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងស្តីពី "របាយការណ៏ថ្នាក់ជាតិស្តីពីស្ថិរភាពហិរញ្ញវត្ថុ ប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងទស្សនវិស័យឆ្នាំ២០២៦"។
#SSR #SocialSecurityRegulator
#SocialSecurity
🔈 បណ្តាញសង្គមរបស់ ន.ស.ស.
Repost from គាំពារសង្គមកម្ពុជា Social Protection in Cambodia
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ និងថ្លែងសុន្ទរកថាបើក សប្តាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ២០២៦ ក្រោមមូលបទ គាំពារសង្គមអំឡុងពហុវិបត្តិ ក្នុងបរិបទកម្ពុជា
និងតំបន់៖ នវានុវត្តន៍ កិច្ចសហប្រតិបត្តិការ ភាពធន់ និងចីរភាព នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។
H.E. Dr. AUN Pornmoniroth, Deputy Prime Minister, Minister of Economy and Finance and Chairman of the National Social Protection Council (NSPC) will preside over and deliver the opening remarks at the CAMBODIA SOCIAL PROTECTION WEEK 2026 under the theme Social Protection During Polycrisis in Cambodia and Regional Context: Innovation, Cooperation, Resilience and Sustainability. The event will take place on September 30, 2026, at 9:00 am.
សម្រាប់ព័ត៌មានបន្ថែម ៖ spweek2026.nspc.gov.kh
#សបដាហ៍គាំពារសង្គមកម្ពុជាឆ្នាំ២០២៦ #SocialProtectionWeek2026
#គាំពារសង្គមកម្ពុជា #SPWeek2026 #គាំពារសង្គមអំឡុងពហុវិបត្តិ
🎆 អបអរសាទរ ខួបលើកទី៣៣ ទិវាប្រកាសរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា (២៤ កញ្ញា ១៩៩៣ - ២៤ កញ្ញា ២០២៦) 🇰🇭🎉
#SSR #SocialSecurityRegulator
#SocialSecurity
🔈 បណ្តាញសង្គមរបស់ ន.ស.ស.
🎆 អបអរសាទរ ខួបលើកទី ២៣ ទិវាសន្តិភាពអន្តរជាតិ
២១ កញ្ញា ២០០៣ - ២១ កញ្ញា ២០២៦
#SSR #SocialSecurityRegulator
#SocialSecurity
🔈 បណ្តាញសង្គមរបស់ ន.ស.ស.
🎆 អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលតំបន់រមណីយដ្ឋានប្រាសាទកោះកេរ្តិ៍
ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។
១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦
#SSR #SocialSecurityRegulator
#SocialSecurity
🔈 បណ្តាញសង្គមរបស់ ន.ស.ស.
+7
រាជធានីភ្នំពេញ
ថ្ងែទី១៥-១៦ ខែកញ្ញា ឆ្នាំ២០២៦
កិច្ចប្រជុំស្តីពី "ការចុះសិក្សាស្វែងយល់អំពីប្រតិបត្តិការនៃរបបសន្តិសុខសង្គមរបស់មូលនិធិជាតិជំនួយសង្គម (ម.ជ.ជ.) សម្រាប់ឆ្នាំ២០២៦"
————————————
និយ័តករសន្តិសុខសង្គម (ន.ស.ស.) បានជួបប្រជុំពិភាក្សា និងសិក្សាស្វែងយល់អំពីប្រតិបត្តិការនៃរបបសន្តិសុខសង្គមរបស់មូលនិធិជាតិជំនួយសង្គម (ម.ជ.ជ.) សម្រាប់ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃ ម.ជ.ជ. និងមន្ត្រីជំនាញពាក់ព័ន្ធរបស់ ម.ជ.ជ.។
ការផ្សះផ្សាវិវាទទាក់ទងនឹងការអនុវត្តបទប្បញ្ញត្តិនានានៃរបបសន្តិសុខសង្គមដោយ ន.ស.ស. ត្រូវបញ្ចប់ក្នុងរយៈពេលយ៉ាងយូរ ៣០ថ្ងៃ នៃថ្ងៃធ្វើការ គិតចាប់ពីថ្ងៃនៃការតែងតាំងអ្នកផ្សះផ្សា។ អ្នកផ្សះផ្សាត្រូវអញ្ជើញភាគីវិវាទទាំងអស់តាមរយៈលិខិតជាលាយលក្ខណ៍អក្សរ ឬតាមមធ្យោបាយទំនាក់ទំនងផ្សេងទៀតតាមការចាំបាច់ ឱ្យចូលរួមកិច្ចប្រជុំផ្សះផ្សា។ កិច្ចប្រជុំផ្សះផ្សា ត្រូវធ្វើឡើងដោយសម្ងាត់ ហើយបុគ្គលដែលត្រូវបានអនុញ្ញាតឱ្យចូលរួមកិច្ចប្រជុំផ្សះផ្សា ត្រូវធ្វើលិខិតធានាអះអាងរក្សាការសម្ងាត់ទៅតាមទម្រង់ដែលកំណត់ដោយ ន.ស.ស.។
#SSR #នសស #SocialSecurityRegulator
#SocialSecurity #LawOnSocialSecuritySchemes
==============
🔈 បណ្តាញសង្គមរបស់ ន.ស.ស.
👤 ទំព័រហ្វេសប៊ុកផ្លូវការ ន.ស.ស.
🚀 Telegram ផ្លូវការរបស់ ន.ស.ស.
🌐 គេហទំព័រផ្លូវការ របស់ ន.ស.ស.
