ស្នងការដ្ឋាននគរបាលខេត្តកណ្តាល (Channel)
Open in Telegram
7 038
Subscribers
+324 hours
-77 days
-3430 days
Posts Archive
+4
នៅព្រឹកថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំលោក-លោកស្រីស្នងការរងទទួលផែនការងារជំនាញពាក់ព័ន្ធ និងលោកអធិការនគរបាលគ្រប់ស្រុក/ក្រុង
ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅការងារខែកញ្ញា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅសាលប្រជុំសាលាខេត្តកណ្តាល។
+9
នៅព្រឹកថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦
ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានដាក់បញ្ជាដល់កម្លាំងផ្នែកសណ្តាប់ធ្នាប់និងចរាចរណ៍ក្រុងតាខ្មៅ សហការជាមួយកម្លាំងអន្តរាគមន៍ រួមនិងប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ ចុះដាក់គោលដៅរឹតបណ្តឹង ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃទី២ខែកញ្ញាឆ្នាំ២០២៦ នៅចំណុចលើផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ជាលទ្ធផលបានឃាត់យានយន្ត (អ្នកបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព) ចំនួន១២គ្រឿង ។
ថ្ងៃទី១ ជាការអប់រំណែនាំ សម្រាប់អ្នកមិនមានមួកសុវត្ថិភាពត្រូវទិញយកមកពាក់ ចំណែកអ្នកមានមួកតែមិនព្រមពាក់ ត្រូវឲ្យគ្រួសារយកមកពាក់ឲ្យ ទើបអនុញ្ញាត្តិអោយបន្តដំណើរ និងធ្វើការសន្យាដោយប្រាកដថា ត្រូវពាក់មួកសុវត្ថិភាពឲ្យបានខ្ជាប់ខ្ជួន រាល់ពេលធ្វើដំណើរលើដងផ្លូវ។
+9
នៅព្រឹកថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦
ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញចូលរួមនិងដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទសហការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងព្រះរាជពិធីថ្វាយព្រះរាជដំណើរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គស្តេចយាងទៅពិនិត្យព្រះរាជសុខភាព នៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។
+5
នៅរសៀលថ្ងៃអង្គារ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុងពិធីប្រកាសសមាសភាពគណៈបកម្មាធិការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជា ក្រុង/ស្រុក ទូទាំងខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលកណ្តាល នៅសាលប្រជុំសាលាខេត្តកណ្តាល។
+5
ថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញចូលរួមជាមួយ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅសាលប្រជុំសាលាខេត្តកណ្តាល ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមរយៈកម្មវិធីZOOM ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
+6
នៅរសៀលថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦
ដោយអនុវត្តតាមបទបញ្ជាចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅការងារ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកណ្តាល។ សមាសភាពចូលរួម៖
-លោក-លោកស្រី ស្នងការរង
-លោក-លោកស្រីនាយការិយាល័យជំនាញទាំង៣១
-លោកអធិការនគរបាលគ្រប់ស្រុក/ក្រុង
-លោកមេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥
-លោកប្រធានប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិជ្រៃធំ
-លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១២៧។
+7
នៅព្រឹកថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញចូលរួមកិច្ចប្រជុំស្តាប់របាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិអំពីកិច្ចការងារចុះពិនិត្យតាមប៉ុស្តិ៍នគរបាលរដ្ឋបាលនៅតាមស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងកិច្ចប្រជុំពិនិត្យវាយតម្លៃ និងពិភាក្សាផ្តល់ធាតុចូលលើសេចក្តីព្រាងផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសាលប្រជុំសម្តេចក្រឡាហោម ស ខេង នៃទីស្តីការក្រសួងមហាផ្ទៃ។
នៅព្រឹកថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអមដំណើរ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល
បានអញ្ជើញចុះត្រួតពិនិត្យច្រាំងទន្លេដែលរងការបាក់ស្រុតនៅក្នុងភូមិសាស្ត្រក្រុងសំពៅពូន។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការកាកបាទក្រហមខេត្តកណ្តាល បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះគ្រួសារចំនួន៣ ដែលផ្ទះត្រូវបានបាក់រលំដោយសារខ្យល់កន្ត្រាក់ ស្ថិតនៅឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។
ស្នងការខេត្តកណ្តាលសូមប្រកាសឱ្យម្ចាស់ផេកដែលនិយាយបញ្ចូលសំឡេងថាប៉ូលិសធ្វើស៊ីអ្នករត់ PassApp ចូលខ្លួនបំភ្លឺនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅជាបន្ទាន់!
សេចក្តីប្រកាសព័ត៌មាន!
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនសាធារណជន និងបណ្តាញសារព័ត៌មានមេត្តាជ្រាប ថ្មីៗនេះ មានផេកហ្វេសប៊ុកមួយចំនួន បានយកវីដេអូ សមត្ថកិច្ចបង្រ្កាបបទល្មើស ហើយបញ្ចូលសំឡេងនិយាយថា សមត្ថកិច្ចបានធ្វើស៊ីអ្នករត់ PassApp ។
ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធបានធ្វើការស្រាវជ្រាវបានឱ្យដឹងថា៖
-ករណី ហិង្សាដោយចេតនា, អំពើលួច(ទូរស័ព្ទដៃ) និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់
-កើតហេតុថ្ងៃទី២៧ ខែ កក្កដា ឆ្នាំ២០២៦ ម៉ោង២៤និង០៧នាទី
-ចំណុច៖ក្រោយរង្វង់មូលលោកតាខ្មៅ ភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
+ជនរងគ្រោះ០១នាក់៖
-ឈ្មោះ មិត្ត សុវណ្ណឌី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែររស់នៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ ដឹកជញ្ជូន។
+ជនសង្ស័យចំនួន០២នាក់៖
១-ឈ្មោះ វ៉ន សារ៉ាវុធ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ ជាងសំណង់ (ឃាត់ខ្លួន)។
២-ឈ្មោះ ខៃ ភេទ ប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅនិងមុខរបរ មិនពិតប្រាកដ (គេចខ្លួន)។
**វត្ថុតាងចាប់យក៖
-ទូរស័ព្ទដៃ០១គ្រឿង ម៉ាកOPPO A6 ពណ៌ទឹកមាស(របស់ជនរងគ្រោះ)។
**ផលប៉ះពាល់និងសម្ភារៈបាត់បង់៖
-បណ្តាលឲ្យជនរងគ្រោះមានស្នាមបែកចុងចិញ្ចើមខាងឆ្វេង០១កន្លែង និងបាត់បង់ទូរស័ព្ទដៃ០១គ្រឿងម៉ាកOPPO A6 ពណ៌ទឹកមាស(យកបានមកវិញ)។
ពាក់ព័ន្ធ ករណី បណ្តាញសង្គមយករូបភាពកម្លាំងសមត្ថកិច្ចចុះឃាត់ខ្លួនជនសង្ស័យ ទៅបញ្ចូលសំឡេងថា សមត្ថកិច្ចធ្វើស៊ីអ្នករត់ PassApp ហើយដាក់គ្រឿងញៀនក្នុងអាវ គឺជាការប្រឌិតទាំងស្រុង ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសកងកម្លាំងមានសមត្ថកិច្ច។
បញ្ជាក់ : ចំពោះម្ចាស់ផេកដែលបានកាត់តបញ្ចូលសំឡេង មិនពិតខាងលើ ធ្វើឱ្យសាធារណជនមានការយល់ច្រឡំ ត្រូវចួលខ្លួនមកបំភ្លឺនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ជាបន្ទាន់។
អាស្រ័យហេតុនេះសូមសាធារណជន និងបណ្តាញសារព័ត៌មានមេត្តាជ្រាប និងកុំមានការភាន់ច្រឡំ។
+2
#Update
#ព័ត៌មានបន្ថែម
រហូតមកដល់ថ្ងៃទី១៧.៨.២០២៦ កម្លាំងប៉ុស្តិ៍និងកម្លាំងអន្តរាគមន៍ស្រុកកៀនស្វាយ កម្លាំងកងពល ៩១១ សហការជាមួយកម្លាំងអាវុធហត្ថខេត្ត-ស្រុក បានស្វែងរកឃើញស.ពក្មេងលង់ទឹកបានចំនួន ០២នាក់ ហើយ៖
១/ ឈ្មោះ ឡុង សត្យា ភេទប្រុស អាយុ ១៤ឆ្នាំ មានលំនៅភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
(ផុសនៅមាត់ទន្លេ កោះប្រាក់ ចំងាយ១គីឡូម៉ែត្រ)
២/ឈ្មោះ ហួន ភីនុត ភេទប្រុស អាយុ ១៤ឆ្នាំ មានលំនៅភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
(ផុស នៅចំងាយ ៣៦គីឡូម៉ែត្រ)
ចំណែកឈ្មោះ សួន ដូណា អាយុ ១៣ឆ្នាំ កម្លាំងសមត្ថកិច្ចកំពុងស្វែងរកបន្តទៀត ។
ដោយអនុវត្តតាមបទបញ្ជាចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងថ្នាក់អធិការ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដាច់ នៃអធិការដ្ឋាននគរបាលស្រុកលើកដែក នៅសាលប្រជុំសាលាស្រុកលើកដែក ដែលមានការអញ្ជើញចូលរួមជាគណៈអធិបតីពី លោក សោម ផល្លា ប្រធានក្រុមប្រឹក្សាស្រុកលើកដែក និងលោក ចាប ច័ន្ទវិទ្យា អភិបាល នៃគណៈអភិបាលស្រុកលើកដែក និងសមាសភាពចូលរួមពី លោកស្នងការរង លោកនាយការិយាល័យជំនាញ អធិការរង-នាយ-នាយរងផ្នែក នាយប៉ុស្តិ៍ ចំណុះឱ្យអធិការដ្ឋាននគរបាលស្រុកលើកដែក ផងដែរ។
នៅក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោស្នងការ បានមានប្រសាសន៍ណែនាំដល់លោកអធិការ និងលោកនាយប៉ុស្តិ៍ដែលទើបតែទទួលបានការតែងតាំង គឺត្រូវតែខិតខំបំពេញការងារឱ្យបានល្អ រក្សានិរន្តរភាពការងារឲ្យបានកាន់ល្អប្រសើរថែមទៀត មានការសាមគ្គីភាពក្នុងអង្គភាព បំពេញការងារតាមតួនាទីភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូនក្នុងនោះ៖
-ត្រូវផ្តោតសំខាន់លើការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងការផ្តល់សេវាជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អប្រសើរ
-ពង្រឹងបន្ថែមការអនុវត្តគោលនយោបាយភូមិ-ឃុំ/សង្កាត់មានសុវត្ថិភាព
-តាមដានព័ត៌មានបំពុលសង្គម ព័ត៌មានមិនពិត និងធ្វើការបន្សាបព័ត៌មាននោះ
-ត្រូវប្រមូលផ្តុំកម្លាំងត្រៀមសហការអន្តរាគមន៍ពេលមានគ្រោះមហន្តរាយ ដូចជាទឹកជំនន់ និងជំងឺឆ្លងនានា
-ត្រូវយកចិត្តទុកដាក់សិក្សាស្វែងយល់ និងអនុវត្តអនុក្រឹត្យលេខ០៣ និងប្រកាសអន្តរ ក្រសួង ក្នុងនោះត្រូវចុះធ្វើរដ្ឋបាល និងធ្វើបច្ចុប្បន្នភាពបញ្ជីគ្រប់គ្រងទីតាំងស្នាក់នៅប្រមូលផ្តុំឱ្យបានរៀងរាល់៣ខែម្តង
-ត្រូវរៀនប្រើប្រាស់APP FPCS គ្រប់គ្រងជនបរទេស និងកម្មវិធីសុំវត្តមាន APP VATTMEAN
-ទូដាក់ឯកសារត្រូវទុកនៅក្នុងបន្ទប់ មានសោរចាក់ ដើម្បីរក្សាសុវត្ថិភាព ចៀសវាងការ បាត់បង់ ឬខូចខាត
-គ្រប់ប៉ុស្តិ៍ទាំងអស់ត្រូវរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ អនាម័យ កន្លែងផ្តល់សេវាជូន ប្រជាពលរដ្ឋ បន្ទប់ធ្វើការ បន្ទប់ទឹក និងបរិវេណជុំវិញប៉ុស្តិ៍
-ត្រូវកែលម្អលាបថ្នាំអគារស្នាក់ការប៉ុស្តិ៍ជាប្រចាំ (សក្តិសមជាកន្លែងបំពេញការងារ)
-ត្រូវមានកន្លែងស្នាក់នៅរបស់មន្ត្រីប៉ុស្តិ៍ដាច់ដោយឡែក និងត្រូវរក្សាអនាម័យ មានទូរដាក់ សម្លៀកបំពាក់ឱ្យបានត្រឹមត្រូវ និងរៀបចំផ្ទះបាយឱ្យបានសមរម្យ
-ត្រូវរៀបចំបន្ទប់ប្រចាំការ បន្ទប់សួរចម្លើយ ឱ្យបានគ្រប់ប៉ុស្តិ៍
-ត្រូវបំពាក់កាមេរ៉ាបន្ថែមនៅក្នុងប៉ុស្តិ៍ និងតាមតំបន់ងាយរងគ្រោះ។
បន្ថែមពីនេះលោកឧត្តមសេនីយ៍ទោស្នងការក៏បានបញ្ជាក់ម្តងទៀតផងដែរ នឹងឧត្ថម្ភថវិកា៤០ម៉ឺនរៀល ក្នុង១ដីកា ក្នុងការស្រាវជ្រាវចាប់មុខសញ្ញា ឬជនល្មើស ជូនដល់អធិការដ្ឋាននគរបាលស្រុក/ក្រុង ដើម្បីជាការលើកទឹកចិត្ត។
ជាចុងក្រោយ លោកឧត្តមសេនីយ៍ទោស្នងការបានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគរួមមានអង្ករ១តោន ទឹកសុទ្ធ២០កេស មី២០កេស ត្រីខ១កេស រួមទាំងថវិកាដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជូនដល់អធិការដ្ឋាននគរបាលស្រុកលើកដែកផងដែរ។
#ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦
នៅរសៀលថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦

នៅរសៀលថ្ងៃអង្គារ ១៣រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅសាលប្រជុំសម្តេចក្រឡោម ស ខេង នៃទីស្តីការក្រសួងមហាផ្ទៃ។
នៅព្រឹកថ្ងៃចន្ទ ១២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអមដំណើរ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល អញ្ជើញកាត់ស្រោមវិញ្ញាសា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០ សីហា ២០២៦ នៅវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ស្ថិតនៅភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង១០ សីហា ២០២៦នេះ ខេត្តកណ្តាល មាន៧ក្រុង/ស្រុក ដែលមានមណ្ឌលប្រឡង សរុបចំនួន២០មណ្ឌល=១៩សាលា=៥៥៦បន្ទប់ បេក្ខជនសរុប១៣,៦៣៥នាក់ ស្រី៧,៦៥៥នាក់ ក្នុងនោះ ៖ (ថ្នាក់វិទ្យាសាស្ត្រមាន១២៥បន្ទប់ បេក្ខជន៣,៣០៧នាក់ ស្រី១,៨០៤នាក់, ថ្នាក់វិទ្យាសាស្ត្រសង្គម៤៣១បន្ទប់ បេក្ខជន១០,៥៩៨នាក់ ស្រី៥,៨៥១នាក់)។
ក្នុងឱកាសនេះដែរ ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោស្នងការ បានចាត់កម្លាំងនគរបាលក្រោមឱវាទ ចូលរួមសហការការពារ សន្តិសុខ សណ្តាប់ធ្នាប់ នៅតាមមណ្ឌលប្រឡងនីមួយៗ ដើម្បីធានាឱ្យដំណើរការប្រឡងប្រព្រឹត្តទៅដោយរលូន មានបរិយាកាសស្ងប់ស្កាត់ និងមិនមានការរំខានផ្សេងៗ។
+4
នៅព្រឹកថ្ងៃសុក្រ ៩រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦