ស្នងការដ្ឋាននគរបាលខេត្តកណ្តាល (Channel)
رفتن به کانال در Telegram
7 086
مشترکین
-324 ساعت
اطلاعاتی وجود ندارد7 روز
-430 روز
آرشیو پست ها
+9
នៅព្រឹកថ្ងៃអង្គារ ៨រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមប្រចាំឆមាសទី១ និងលើកទិសដៅសម្រាប់ការងារឆមាសទី២ ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅសាលប្រជុំខេត្តព្រៃវែង នៃទីស្តីការក្រសួងមហាផ្ទៃ។
ដោយមានការចង្អុលបង្ហាញដឹកនាំពី ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងដោយមានការសម្របសម្រួលនីតិវិធីដោយលោក លាង អ៊ូ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្តាល។
កំលាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាលខេត្តកណ្តាល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី លី សុជាតិ ស្នងការរងផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយការិយាល័យនិយ័តកម្មសុខាភិបាលនៃមន្ទីរសុខាភិបាលខេត្តកណ្តាល ដឹកនាំដោយលោក កូ តាត ប្រធានការិយាល័យនិយ័តកម្ម បានធ្វើការឃាត់រថយន្តមួយគ្រឿងម៉ាក សាំយ៉ុង ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 2AA-8359 នៅចន្លោះគីឡូម៉ែត្រ23 ស្រុកមុខកំពូល ខេត្តកណ្តាល ដែលមានអ្នកបើកបរ ឈ្មោះ ភាព ស្រី ភេទប្រុស អាយុ37ឆ្នាំ មានទីលំនៅ ភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ។ ក្រោយការពិនិត្យពីការិយាល័យជំនាញនិយ័តកម្មសុខាភិបាលរួចមកឃើញថា ÷ ថ្នាំពេទ្យសរុបចំនួន45កេសធំ ដែលមានចំនួន120ប្រភេទ ត្រូវនឹង23400ប្រអប់ ពុំមានច្បាប់និងចុះបញ្ជីការត្រឹមត្រូវឡើយ ក្រោយមកថ្នាំពេទ្យខាងលើ ត្រូវបានយកមករក្សាទុកនៅការិយាល័យនិយ័តកម្មសុខាភិបាលខេត្ត ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។
+8
នៅរសៀលថ្ងៃអង្គារ ២កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអមដំណើរឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល អញ្ជើញចុះត្រួតពិនិត្យទីតាំងរៀបចំទុកឧបករណ៍សង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីតាំងក្រុមហ៊ុន ជីន ហ្ស៊ីហួយ ប្រផឹធី មេនេចម៉ិន ឯ.ក ស្ថិតនៅក្រុងសំពៅពូន ខេត្តកណ្តាល។
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ព្រមទាំងមន្ត្រីក្រោមឱវាទទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមគោរពជូនពរឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងឱកាសជ័យមង្គលដ៏ឧត្តុង្គឧត្តម ពិធីខួបកំណើត ដែលឈានចូលមកដល់នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ
+8
នៅថ្ងៃព្រហស្បតិ៍ ១៤កេីត ខែពិសាខ ឆ្នាំមមី អដ្ឋតស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦
ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាដល់កម្លាំងនគរបាលក្រុងតាខ្មៅ ចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកនៅចំណុច ភ្លើងស្តុប១១០ ស្ថិតនៅភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
**ក្រុមការងារបានពន្យល់អោយអ្នកធ្វើដំណើលើដងផ្លូវទាំងអស់ត្រូវតែ៖
-គោរពច្បាប់ចរាចរណ៍ផ្លូវគោក
-គោរពផ្លាកសញ្ញា គំនូសសញ្ញា និងភ្លើងសញ្ញាចរាចរណ៍អោយបានត្រឹមត្រូវ។
-បើកបរដោយប្រុងប្រយ័ត្ននិងមានការយោគយល់គ្នាដើម្បីជៀសវាងគ្រោះថ្នាក់ជាយថាហេតុ។
**ក្នុងពេលនោះដែរ អ្នកធ្វើដំណើរឆ្លងកាត់បានចូលរួមចំនួន ២១៣នាក់ ស្រី១២៣នាក់ ហើយក្រុមការងារក៏បានចែកនូវកូនសៀវភៅ (អ្នកបើកបរទោចក្រយានយន្តត្រូវតែយល់ដឹង) ចំនួន៩៩ក្បាល និងចែកខិត្តប័ណ្ណសុវត្ថិភាពក្នុងការបើកបរយានយន្តចំនួន ៣ដុំ ស្មើនឹង ៩៩សន្លឹក ផងដែរ។
+9
នៅព្រឹកថ្ងៃចន្ទ ៩កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំលោកស្នងការរងជំនាញពាក់ព័ន្ធ លោកអធិការនគរបាលគ្រប់ស្រុក/ក្រុង និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១២៧ ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយផែនការស្តីពីការបន្តនិរន្តរភាពយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងព្រះរាជាណាចក្រកម្ពុជា នៅខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ចន្ទតារា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ននៅសាលប្រជុំសាលាខេត្តកណ្តាល។
សេចក្តីបំភ្លឺព័ត៌មាន!
ក្រុមការងារព័ទ៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមជម្រាបជូនសាធារណជនពាក់ព័ន្ធគណនីហ្វេសប៊ុកឈ្មោះ ប៊ុនថាន ព័ត៌មាន ដែលបានបង្ហោះមានខ្លឹមសារថា ៖ យប់មិញបុរសម្នាក់ឈ្មោះ អាត បានផ្តល់ព័ត៌មានថា គាត់ទៅចូលរួមអាពាហ៍ពិពាហ៍នៅភូមិពុកឬស្សីក្រោម ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានបាត់ផាស់អាប់មួយគ្រឿង ទុកមុខរោងការ កាលពីយប់មិញ ថ្ងៃទី១៧.០៥.២០២៦។
ក្រោយពីទទួលបានព័ត៌មានខាងលើ ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោស្នងការ លោកអធិការនគរបាលស្រុកខ្សាច់កណ្តាល បានបញ្ជាឲ្យកម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពុកឬស្សី ស្រាវជ្រាវករណីខាងលើ ៖
ជាលទ្ធផល : ករណី ៖ បាត់ផាស់អាប់ (pass app)
-កើតហេតុ: ថ្ងៃទី១៧.៥.២០២៦ វេលាម៉ោង ២២:០០នាទី។
-ចំណុចភូមិពុកឬស្សីក្រោម ឃុំពុកឬស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
*ជនរងគ្រោះ០១នាក់៖
-ឈ្មោះ អេង សំអាត ភេទប្រុស អាយុ ៥២ឆ្នាំ មានទីលំនៅភូមិព្រែកអំពិល សង្កាត់ព្រែកអំពិល ក្រុងអរិយ្យក្សត្រ ខេត្តកណ្ដាល បានបាត់ ផាស់អាប់ ០១គ្រឿង ពណ៌ស ឆ្នាំ២០១៩ ម៉ាក បាចា លេខតួ ៥៥៣៣២ លេខម៉ាស៊ីន ៣៥៨៩០ ពាក់ស្លាកលេខ ព្រៃវែង 1P-7956 ។
*ជនសង្ស័យ៖ មិនស្គាល់អត្តសញ្ញាណ។
ក្រោយពីកើតហេតុនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២៦ វេលាម៉ោង ៨:០០នាទី ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលពុកឬស្សី បន្ទាប់មកកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពុកឫស្សីបាន ចុះទៅដល់កន្លែងកើតហេតុ និងស្រាវជ្រាវឆែកកាមេរ៉ាសុវត្ថិភាព ទៅតាមនីតិវិធី។
ករណីនេះកម្លាំងផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពុកឬស្សី បាននឹងកំពុងស្រាវជ្រាវស្វែងរកអត្តសញ្ញាណជនសង្ស័យ បន្តអនុវត្តតាមនីតិវិធី។
អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបតាមការគួរ។
សេចក្តីប្រកាសព័ត៌មាន!
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនសាធារណជនពាក់ព័ន្ធករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនា (បង្កឡើងដោយក្មេងទំនើង) នៅចំណុចភូមិមេប៉ាន់ ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល លោកវរសេនីយ៍ឯក ម៉ែន សុខឃឿន អធិការនគរបាលស្រុកខ្សាច់កណ្តាល បានដឹកនាំកម្លាំងជំនាញពាក់ព័ន្ធ ស្រាវជ្រាវឈានដល់ឃាត់ខ្លួនក្រុងក្មេងទំនើងចំនួន០២នាក់៖
ករណី ៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនា (បង្កឡើងដោយក្មេងទំនើង)
-កើតហេតុថ្ងៃទី១១.០៥.២០២៦ វេលាម៉ោង ១៨:០០នាទី
-នៅចំណុចភូមិមេប៉ាន់ ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
☆ជនរងគ្រោះចំនួន ០២នាក់ ៖
១-ឈ្មោះ វ៉េងឃាង សៀងលិ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅភូមិឈូក ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
-(ខូចខាតម៉ូតូ០១គ្រឿង ម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរី២០០៥ ពាក់ផ្លាកលេខ ភ្នំពេញ 1C-3159)។
២-ឈ្មោះ ថាន សិលា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិឈូក ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
☆ជនសង្ស័យចំនួនប្រហែល ១៥នាក់ ស្គាល់អត្តសញ្ញាណចំនួន ០៧នាក់៖
១-ឈ្មោះ លាង ប៊ុនលាប ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ( ឃាត់ខ្លួន )ធ្វើតេស្តទឹកនោមរកសារធាតុញៀន អវិជ្ជមាន( - )។
២-ឈ្មោះ វឿន ស៊ីវវួយ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល (ឃាត់ខ្លួន)ធ្វើតេស្តទឹកនោមរកសារធាតុញៀន អវិជ្ជមាន( - )។
៣-ឈ្មោះ ម៉ី ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល (គេចខ្លួន)។
៤-ឈ្មោះ ត្រា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល (គេចខ្លួន)។
៥-ឈ្មោះ ថាដា ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល
(គេចខ្លួន)។
៦-ឈ្មោះ ហេង ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅភូមិព្រៃធំ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល (គេចខ្លួន)។
៧-ឈ្មោះ ឃ្លោក ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល (គេចខ្លួន)។
*វត្ថុតាងចាប់យក៖ ម៉ូតូ០១គ្រឿង ម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរី២០០៥ លេខតួ 8072866 ពាក់ផ្លាកលេខ ភ្នំពេញ 1C-3159 (ជារបស់ជនរងគ្រោះ)។
បច្ចុប្បន្ន ជនសង្ស័យសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល កសាងសំណុំរឿងចាត់ការតាមនីតិវិធី។ ចំណែកជនសង្ស័យរត់គេចខ្លួនសមត្ថកិច្ចជំនាញបន្តស្រាវជ្រាវស្វែងរកដើម្បីចំណាត់ការបន្ត។
អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបតាមការគួរ។
