en
Feedback
PassApp Driver

PassApp Driver

Open in Telegram
9 297
Subscribers
No data24 hours
-427 days
-12830 days
Posts Archive
សូមជូនដំណឹងដល់ដៃគូបើកបរទាំងអស់! 🚗🙏 ក្រុមហ៊ុន និងក្រុមការងារបច្ចេកវិទ្យា សូមអភ័យទោសយ៉ាងជ្រាលជ្រៅចំពោះបងប្អូនអ្នកបើកបររថយន្តម
សូមជូនដំណឹងដល់ដៃគូបើកបរទាំងអស់! 🚗🙏 ក្រុមហ៊ុន និងក្រុមការងារបច្ចេកវិទ្យា សូមអភ័យទោសយ៉ាងជ្រាលជ្រៅចំពោះបងប្អូនអ្នកបើកបររថយន្តមួយចំនួន ដែលបានជួបប្រទះបញ្ហាបច្ចេកទេស ធ្វើឲ្យខកខានមិនបានទទួលការកក់ (Booking) នាពេលថ្មីៗនេះ។ ថ្វីបើបច្ចុប្បន្ននេះប្រព័ន្ធបានដំណើរការមកប្រក្រតីវិញ តែក្រុមការងារបច្ចេកទេសរបស់យើងកំពុងខិតខំស្រាវជ្រាវយ៉ាងសកម្មដើម្បីស្វែងរកឫសគល់នៃបញ្ហានេះ និងចាត់វិធានការដោះស្រាយ ដើម្បីធានាថាបញ្ហានេះនឹងមិនកើតឡើងសារជាថ្មីឡើយ។ យើងខ្ញុំសង្ឃឹមថាយ៉ាងមុតមាំថា បងប្អូនអ្នកបើកបរទាំងអស់នឹងយោគយល់ និងអធ្យាស្រ័យដល់យើងខ្ញុំចំពោះការរំខានមួយនេះ។ សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះការយោគយល់ និងការគាំទ្ររបស់បងប្អូនជានិច្ច!

សេចក្ដីជូនដំណឹង​ ស្ដីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន​ ក្នុងឱកាសប្រារព្ធព្រះរាជពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់ជា
សេចក្ដីជូនដំណឹង​ ស្ដីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន​ ក្នុងឱកាសប្រារព្ធព្រះរាជពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការនូវអគារព្រឹទ្ធសភាថ្មី​ “វិមានសាមគ្គីភាព”នាព្រឹកថ្ងៃទី២១​ ខែសីហា​ ឆ្នាំ២០២៦។

🕊សាររំលែកទុក្ខដ៏ក្រៀមក្រំ ទៅកាន់ក្រុមគ្រួសារនៃសព ក្រុមហ៊ុន ផាសអ៊ែប សូមសម្តែងនូវសេចក្តីសោកស្តាយយ៉ាងជ្រាលជ្រៅ ចំពោះមរណភាពរបស់ប
+2
🕊សាររំលែកទុក្ខដ៏ក្រៀមក្រំ ទៅកាន់ក្រុមគ្រួសារនៃសព ក្រុមហ៊ុន ផាសអ៊ែប សូមសម្តែងនូវសេចក្តីសោកស្តាយយ៉ាងជ្រាលជ្រៅ ចំពោះមរណភាពរបស់បងប្រុស សុក សឿន ដែលជាដៃគូបើកបររបស់យើង បានទទួលមរណភាពកាលពីថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២៦ ដោយឧបទ្ទេវហេតុគ្រោះថ្នាក់ចរាចរណ៍ ក្នុងក្រុងប៉ោយប៉ែត។ យើងខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៃលែង ព្រមទាំងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ បងប្រុស បានទៅកាន់សុគតិភព និងទទួលបានសេចក្តីសុខក្នុងលោកខាងមុខ កុំបីឃ្លៀងឃ្លាតឡើយ។ 🙏 ដោយក្តីអាឡោះអាល័យពីក្រុមហ៊ុន ផាសអ៊ែប 🙏 #PassApp #PassAppCambodia

🏆អបអរសាទរដល់ដៃគូបើកបរឆ្នើមរបស់យើងទាំង ៥០ នាក់ ប្រចាំខែសីហា នៅក្រុងព្រះសីហនុ!🧡🌊 🎉ដើម្បីអបអរសាទរដៃគូបើកបរឆ្នើមរបស់យើងក្រុមហ
+9
🏆អបអរសាទរដល់ដៃគូបើកបរឆ្នើមរបស់យើងទាំង ៥០ នាក់ ប្រចាំខែសីហា នៅក្រុងព្រះសីហនុ!🧡🌊 🎉ដើម្បីអបអរសាទរដៃគូបើកបរឆ្នើមរបស់យើងក្រុមហ៊ុន ផាសអ៊ែប មានមោទនភាពយ៉ាងខ្លាំង ដែលបានរៀបចំកម្មវិធីពិសេសនេះឡើង ដើម្បីជាពេលវេលាដ៏មានន័យក្នុងការកោតសរសើរ និងថ្លែងអំណរគុណដល់បងៗដែលតែងតែផ្តល់ស្នាមញញឹមសេវាកម្មល្អ និងការយកចិត្តទុកដាក់ជូនដល់អតិថិជនជារៀងរាល់ថ្ងៃ។ សូមអរគុណបងៗចេញពីចិត្ត ដែលបានរួមដំណើរជាមួយ ផាសអ៊ែប!✨ #PassApp #PassAppDriver #TopDriver #SHV #ក្រុងព្រះសីហនុ #អ្នកបើកបរឆ្នើម

🕊សាររំលែកទុក្ខដ៏ក្រៀមក្រំ ក្រុមហ៊ុន ផាសអ៊ែប សូមសម្តែងនូវសេចក្តីសោកស្តាយយ៉ាងជ្រាលជ្រៅ ចំពោះមរណភាពរបស់បងប្រុស សុខ សល់ ដែលជាដៃគ
+2
🕊សាររំលែកទុក្ខដ៏ក្រៀមក្រំ ក្រុមហ៊ុន ផាសអ៊ែប សូមសម្តែងនូវសេចក្តីសោកស្តាយយ៉ាងជ្រាលជ្រៅ ចំពោះមរណភាពរបស់បងប្រុស សុខ សល់ ដែលជាដៃគូបើកបររបស់យើង បានទទួលមរណភាពកាលពីថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០២៦ ក្នុងខេត្តបាត់ដំបង ដោយសារជំងឺអាពាធភ្លាមៗ។ យើងខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៃលែងជូនចំពោះក្រុមគ្រួសារនៃសព ព្រមទាំងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ បងប្រុស បានទៅកាន់សុគតិភព និងទទួលបានសេចក្តីសុខក្នុងលោកខាងមុខ កុំបីឃ្លៀងឃ្លាតឡើយ។ 🙏 ដោយក្តីអាឡោះអាល័យពីក្រុមហ៊ុន ផាសអ៊ែប 🙏

✨បិទស្ទីកឃ័រ ទទួលបានកាដូអាវយឺត ផាសអ៊ែប ភ្លាម!🎁 ដៃគូបើកបរនៅក្រុងកំពតទាំងអស់ អញ្ជើញមកបិទស្ទីឃ័រ ផាសអ៊ែប និងទទួលបានអាវយឺត ផាសអ៊
✨បិទស្ទីកឃ័រ ទទួលបានកាដូអាវយឺត ផាសអ៊ែប ភ្លាម!🎁 ដៃគូបើកបរនៅក្រុងកំពតទាំងអស់ អញ្ជើញមកបិទស្ទីឃ័រ ផាសអ៊ែប និងទទួលបានអាវយឺត ផាសអ៊ែប ដោយឥតគិតថ្លៃភ្លាមៗ!​ ​ ✅ ទទួលបានអាវយឺត ផាសអ៊ែប ភ្លាមៗ​ ✅ ចំនួនមានកំណត់ មកមុន បានមុន​ ​ 📅 សម្រាប់តែថ្ងៃទី 14 សីហា 2026 នេះប៉ុណ្ណោះ​ 📍 ទីតាំងការិយាល័យ ផាសអ៊ែប ក្រុងកំពត៖ https://maps.app.goo.gl/5KmHXzqNmhC2WDFf8

🎉 បើកគណនី Woori KHQR ទទួលបានកាដូពិសេសភ្លាមៗ! 🎁✨ ផាសអ៊ែប សហការជាមួយ Woori Bank ផ្តល់ជូនកាដូពិសេសសម្រាប់ដៃគូបើកបរ 🚕💙 🎁 បើក
🎉 បើកគណនី Woori KHQR ទទួលបានកាដូពិសេសភ្លាមៗ! 🎁✨ ផាសអ៊ែប សហការជាមួយ Woori Bank ផ្តល់ជូនកាដូពិសេសសម្រាប់ដៃគូបើកបរ 🚕💙 🎁 បើកគណនី Woori KHQR និងមានឱកាសទទួលបាន៖ 🛍 ថង់បរិស្ថាន 📚 សៀវភៅ 🖊 ប៊ិច 📅 ចាប់ពីថ្ងៃទី 10 ដល់ 14 ខែសីហា 2026 📍 ទីតាំង៖ ការិយាល័យផាសអ៊ែប ភំ្នពេញ 📞 សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 086 999 111 / 023 999 111 👉 អញ្ជើញមកចូលរួម និងទទួលយកកាដូពិសេសពី Woori BanK🎁✨

📢ឱកាសបង្កើនប្រាក់ចំណូលសម្រាប់បងៗនៅក្រុងព្រះសីហនុ! 🚐 🫰ចុះឈ្មោះធ្វើជាដៃគូបើកបរឡាន Standard XL ជាមួយ ផាសអ៊ែប ឥឡូវនេះដើម្បីទទួលបានឱកាសរកចំណូលបន្ថែមជាច្រើន ✅បងៗដែលចាប់អារម្មណ៍ សូមអញ្ជើញមកកាន់ការិយាល័យផ្ទាល់ដើម្បីចុះឈ្មោះ 📍ទីតាំងការិយាល័យក្រុងព្រះសីហនុ៖ https://maps.app.goo.gl/WztcVdKr4Qyguhyn6

📢ឱកាសបង្កើនប្រាក់ចំណូលសម្រាប់បងៗនៅក្រុងព្រះសីហនុ! 🚐 🫰ចុះឈ្មោះធ្វើជាដៃគូបើកបរឡាន Standard XL ជាមួយ ផាសអ៊ែប ឥឡូវនេះដើម្បីទទួលបានឱកាសរកចំណូលបន្ថែមជាច្រើន ✅បងៗដែលចាប់អារម្មណ៍ សូមអញ្ជើញមកកាន់ការិយាល័យផ្ទាល់ដើម្បីចុះឈ្មោះ 📍ទីតាំងការិយាល័យក្រុងព្រះសីហនុ៖ https://maps.app.goo.gl/WztcVdKr4Qyguhyn6

🎉 អបអរសាទរដល់ដៃគូបើកបរឆ្នើមចំនួន ៥០ នាក់ ប្រចាំខែកក្កដា នៅរាជធានីភ្នំពេញ! 🏆 ក្រុមហ៊ុន ផាសអ៊ែប មានមោទនភាពខ្លាំងណាស់ ដែលបានរៀ
+9
🎉 អបអរសាទរដល់ដៃគូបើកបរឆ្នើមចំនួន ៥០ នាក់ ប្រចាំខែកក្កដា នៅរាជធានីភ្នំពេញ! 🏆 ក្រុមហ៊ុន ផាសអ៊ែប មានមោទនភាពខ្លាំងណាស់ ដែលបានរៀបចំកម្មវិធីពិសេសជូនដល់បងៗដៃគូបើកបរឆ្នើមរបស់យើង! នេះជាពេលវេលាដ៏ពិសេស ដើម្បីកោតសរសើរ និងថ្លែងអំណរគុណដល់បងៗដែលតែងតែផ្តល់សេវាកម្មល្អ ស្នាមញញឹម និងការយកចិត្តទុកដាក់ជូនដល់អតិថិជនជារៀងរាល់ថ្ងៃ។ អរគុណដែលបានរួមដំណើរជាមួយ ផាសអ៊ែប! 🧡✨ #PassApp #PassAppDriver #TopDriver

អ្នកបើកបរគំរូ​ - ពៅ វ៉ានឌី 🧡 សូមអរគុណយ៉ាងជ្រាលជ្រៅដល់ បង ពៅ វ៉ានឌី ចំពោះភាពស្មោះត្រង់ និងទំនួលខុសត្រូវខ្ពស់ ដែលបានប្រគល់ប្រា
អ្នកបើកបរគំរូ​ - ពៅ វ៉ានឌី 🧡 សូមអរគុណយ៉ាងជ្រាលជ្រៅដល់ បង ពៅ វ៉ានឌី ចំពោះភាពស្មោះត្រង់ និងទំនួលខុសត្រូវខ្ពស់ ដែលបានប្រគល់ប្រាក់ជូនអតិថិជនវិញ ក្រោយពីមានការវេរប្រាក់ច្រឡំ ។ អរគុណបងប្រុសសម្រាប់ការបង្កើតស្នាមញញឹម និងអំពើល្អក្នុងសង្គមយើង!

🧡🛺 សកម្មភាពថ្ងៃទី 2 នៃកម្មវិធី PassApp និង TVS គាំទ្រ និងយកចិត្តទុកដាក់លើអ្នកបើកបរ ពោរពេញដោយស្នាមញញឹម និងភាពសប្បាយរីករាយ! �
+9
🧡🛺 សកម្មភាពថ្ងៃទី 2 នៃកម្មវិធី PassApp និង TVS គាំទ្រ និងយកចិត្តទុកដាក់លើអ្នកបើកបរ ពោរពេញដោយស្នាមញញឹម និងភាពសប្បាយរីករាយ! 🥳 សូមអរគុណបងៗដៃគូបើកបរទាំងអស់ ដែលបានមកចូលរួមព្រមទាំងទទួលបានអត្ថប្រយោជន៍ជាច្រើន!🎁✨ ⚠️ ថ្ងៃនេះជាថ្ងៃចុងក្រោយហើយ! មកជួបគ្នានៅថ្ងៃទី 24 កក្កដានេះទាំងអស់គ្នាណា! 🥳✨ 📍 ទីតាំង ក្រុមហ៊ុន TVS ហ្គ្រេន ភ្នំពេញ៖ https://maps.app.goo.gl/os4jTmc2Xa8McVxg8 ⏰ ម៉ោង 09:00 ព្រឹក ដល់ 04:00 រសៀល *បញ្ជាក់៖ មិនថាកង់បីម៉ាកអ្វី ឬម៉ូដែលណាក៏ដោយ អាចមកឆែកបានទាំងអស់ សម្រាប់ដៃគូអ្នកបើកបរ PassApp*

🧡🛺 សកម្មភាពថ្ងៃទី 1 នៃកម្មវិធី PassApp និង TVS គាំទ្រ និងយកចិត្តទុកដាក់លើអ្នកបើកបរ បានចាប់ផ្ដើមយ៉ាងរលូន!សូមអរគុណបងៗដៃគូបើកប
+9
🧡🛺 សកម្មភាពថ្ងៃទី 1 នៃកម្មវិធី PassApp និង TVS គាំទ្រ និងយកចិត្តទុកដាក់លើអ្នកបើកបរ បានចាប់ផ្ដើមយ៉ាងរលូន!សូមអរគុណបងៗដៃគូបើកបរទាំងអស់ ដែលបានមកចូលរួមយ៉ាងច្រើនកុះករ!🙏 ✨ រួសរាន់ឡើង! នៅសល់តែ ២ ថ្ងៃទៀតទេ!កុំភ្លេចអញ្ជើញមកចូលរួមនៅថ្ងៃទី 23 និង 24 ខែកក្កដា! 📍 ទីតាំងក្រុមហ៊ុន TVS ហ្គ្រេន ភ្នំពេញ៖ https://maps.app.goo.gl/os4jTmc2Xa8McVxg8 ⏰ ម៉ោង 09:00 ព្រឹក ដល់ 04:00 រសៀល *បញ្ជាក់៖ មិនថាកង់បីម៉ាកអ្វី ឬម៉ូដែលណាក៏ដោយ អាចមកឆែកបានទាំងអស់ សម្រាប់ដៃគូបើកបរ PassApp*

📢 ដំណឹងពិសេស! 🤩 ចាប់ពីថ្ងៃ២២ កក្កដានេះ មានតែ ៤០០០ រៀល ក្នុងកាបូបទី២ ក៏ដកចេញបានដែរ!✨ PassApp បន្តផ្តល់ជូនភាពងាយស្រួលកាន់តែប្
📢 ដំណឹងពិសេស! 🤩 ចាប់ពីថ្ងៃ២២ កក្កដានេះ មានតែ ៤០០០ រៀល ក្នុងកាបូបទី២ ក៏ដកចេញបានដែរ!✨ PassApp បន្តផ្តល់ជូនភាពងាយស្រួលកាន់តែប្រសើរជាងមុន សម្រាប់បងៗដៃគូបើកបរទាំងអស់!​ ឥឡូវនេះ បងៗអាចធ្វើការដកប្រាក់ចំណូលចេញពីកាបូបទី ២ របស់ PassApp ទៅកាន់ គណនី ABA និង Wing របស់បងៗបានភ្លាមៗ ទោះបីជាមានទឹកប្រាក់ត្រឹម ៤០០០ រៀល ក៏ដោយ។ ចុចដកភ្លាម ចូលភ្លែត ងាយស្រួលគ្រប់គ្រងសាច់ប្រាក់បានរហ័សទាន់ចិត្ត ដោយគ្មានការរង់ចាំយូរ។​ 👉 ចំណាំ៖ ការកំណត់ទឹកប្រាក់អប្បបរមាត្រឹម ៤០០០ រៀល នេះ ផ្តល់ជូនសម្រាប់ការដកប្រាក់តាមរយៈធនាគារ ABA និង Wing តែប៉ុណ្ណោះ។

🚨ពិនិត្យកង់បីហ្វ្រី ញុំអាហារហ្រ្វី រួមទាំងទទួលបានកាដូជាច្រើនទៀត! 🛺🎁 PassApp x TVS ត្រលប់មកវិញហើយ! មិនថាកង់បីម៉ាកអ្វី ឬម៉ូដែលណាក៏ដោយ ឲ្យតែជាដៃគូបើកបរ PassApp អាចមកឆែកពិនិត្យដោយឥតគិតថ្លៃ! 📅 ចាប់ពីថ្ងៃទី 22-24 កក្កដា 2026 ⏰ ពីម៉ោង 09 ព្រឹក ដល់ម៉ោង 04 រសៀល 📍ទីតាំង ក្រុមហ៊ុន TVS ហ្គ្រេន ភ្នំពេញ៖ https://maps.app.goo.gl/os4jTmc2Xa8McVxg8 ⚠️ មានតែ 3 ថ្ងៃប៉ុណ្ណោះ!ប្រយ័ត្នខកខានកម្មវិធីពិសេស!🧡 #ដៃគូបើកបរPassApp #PassAppDriver #TVSCambodia #DriverCare

🚨 ឆែកពិនិត្យកង់បី ហ្វ្រី! ញ៉ាំ ហ្វ្រី! ហើយទទួលបានកាដូជាច្រើនទៀត! PassApp សហការជាមួយ TVS ម្ដងទៀតដើម្បីផ្ដល់ជូនការឆែកពិនិត្យកង
🚨 ឆែកពិនិត្យកង់បី ហ្វ្រី! ញ៉ាំ ហ្វ្រី! ហើយទទួលបានកាដូជាច្រើនទៀត! PassApp សហការជាមួយ TVS ម្ដងទៀតដើម្បីផ្ដល់ជូនការឆែកពិនិត្យកង់បីដោយឥតគិតថ្លៃ។ មិនថាកង់បីម៉ូដែលណាក៏ដោយ ក៏អាចមកឆែកបានទាំងអស់ឲ្យតែជាដៃគូអ្នកបើកបររបស់PassApp និងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា៖ 🔧 ឆែកពិនិត្យម៉ូតូកង់បីដោយឥតគិតថ្លៃ 🍽 អាហារ និងភេសជ្ជៈឥតគិតថ្លៃ 🎁 កាដូអនុស្សាវរីយ៍ពី PassApp និង TVS 💡 ការណែនាំអំពីការថែទាំយានយន្តឲ្យបានត្រឹមត្រូវ 📍ទីតាំង៖ https://maps.app.goo.gl/os4jTmc2Xa8McVxg8 📅 កាលបរិច្ឆេទ៖ ថ្ងៃទី 22, 23 និង 24 ខែកក្កដា ឆ្នាំ ២០២៦ ⏱️ ម៉ោង៖ 09:00 ព្រឹក ដល់ 04:00 រសៀល ⚠️កម្មវិធីមានត្រឹមតែ 3 ថ្ងៃប៉ុណ្ណោះ ព្រមទាំងកាដូចំនួនមានកំណត់! មកមុន បានមុន!

សកម្មភាពប្រគល់បណ្ណបើកបរទៅកាន់ដៃគូបើកបរដែលបានបញ្ចប់ការចូលរួមប្រឡងដោយជោគជ័យ សូមគោរពថ្លែងអំណរគុណដល់ ក្រសួងសាធារណការ និងដឹកជញ្ជូន
សកម្មភាពប្រគល់បណ្ណបើកបរទៅកាន់ដៃគូបើកបរដែលបានបញ្ចប់ការចូលរួមប្រឡងដោយជោគជ័យ សូមគោរពថ្លែងអំណរគុណដល់ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport - MPWT ចូលរួមដោយ ក្រុមហ៊ុនផាសអ៊ែប និងបងៗដៃគូបើកបរដើម្បីរួមគ្នាសម្រេចគោលបំណងលើកកម្ពស់ការយល់ដឹងអំពីច្បាប់ចរាចរណ៍ បង្កើនសុវត្ថិភាពលើដងផ្លូវ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ #PassApp #PassAppCambodia #DriverLicense #MinistryofPublicWorksandTransport #ថ្ងៃនេះថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍6

💰ថវិកាជំនួយ 4,600,000៛ ជូនលោកពូ យ៉ឺម យូន ក្រោយបាត់រ៉ឺម៉កកង់បី ក្រោយទទួលបានព័ត៌មានអំពីករណីបាត់រ៉ឺម៉កកង់បីរបស់លោកពូ យ៉ឺម យូន ក្រុមហ៊ុន ផាសអ៊ែប បានជួបផ្ទាល់ ស្តាប់ព័ត៌មានលម្អិត សហការជាមួយសមត្ថកិច្ច និងផ្តល់ថវិកាជំនួយ 4,600,000៛ ដើម្បីជួយសម្រាលបន្ទុក និងផ្តល់កម្លាំងចិត្តឱ្យលោកពូបន្តដំណើរទៅមុខ។ 📽សូមទស្សនាវីដេអូ ដើម្បីស្តាប់រឿងរ៉ាវ និងសារថ្លែងអំណរគុណពីលោកពូ។ 🤝ផាសអ៊ែប បន្តឈរជាមួយដៃគូអ្នកបើកបរគ្រប់កាលៈទេសៈ។ #PassApp #PassAppCambodia #PassApp

សារជូនដំណឹងដល់បងៗ សូមមានការប្រុងប្រយ័ត្ន ⚠️ ប្រភពពី ក្រសួងធនធានទឹកនិងឧតុនិយម បានឲ្យដឹងថា ចាប់ពីថ្ងៃទី 10 - 12 ខែកក្កដានេះ ព្យ
សារជូនដំណឹងដល់បងៗ សូមមានការប្រុងប្រយ័ត្ន ⚠️ ប្រភពពី ក្រសួងធនធានទឹកនិងឧតុនិយម បានឲ្យដឹងថា ចាប់ពីថ្ងៃទី 10 - 12 ខែកក្កដានេះ ព្យុះទី 9 ឈ្មោះ បាវី (T2609 Bavi) នឹងមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងនិរតីនៅកម្ពុជា ដែលអាចបណ្តាលឱ្យមានខ្យល់បក់ខ្លាំង និងខ្យល់កន្រ្តាក់ ស្ទើរទូទាំងប្រទេសជាពិសេសនៅលើខេត្ត កោះកុង ព្រះសីហនុ កំពត រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ព្រះវិហារ ក្រចេះ កំពង់ឆ្នាំង កំពង់ស្ពឺ បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប ពោធិសាត់ កំពង់ធំ និងរាជធានីភ្នំពេញ។ សូមបងៗដៃគូបើកបរ PassApp ទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ 🙏