9 222
Obunachilar
+324 soatlar
-37 kun
-8030 kun
Postlar arxiv
9 221
ការបែងចែកកម្រិតសេវាកម្មរថយន្តសារជាថ្មីរបស់ ផាសអ៊ែប!
ចាប់ពីថ្ងៃទី 18 កញ្ញា នេះតទៅ ផាសអ៊ែប នឹងមានការបែងចែកកម្រិតសេវាកម្មរថយន្តសារជាថ្មី លើ 3 សេវាកម្ម គឺ Comfort, Standard និង Economy ផ្អែកលើឆ្នាំផលិតរបស់រថយន្ត ដើម្បីឆ្លើយតបតាមតម្រូវការជាក់ស្ដែងរបស់អ្នកដំណើរ និងបង្កើនភាពងាយស្រួលដល់បងៗ ក្នុងការអនុវត្តន៍!
ទស្សនាវីដេអូខាងក្រោមដើម្បីយល់ពីព័ត៌មានកាន់តែច្បាស់!
ចំណាំ៖
● សម្រាប់ Comfort និង Standard បងៗអាចកំណត់ការទទួលជើងដំណើរ បន្ថែម ឬបន្ថយ បានដោយខ្លួនឯង នៅក្នុងឆាណែល របស់បងៗផ្ទាល់
● ការបែងចែកនេះធ្វើឡើងដើម្បីសម្រួលជម្រើសជូនអ្នកប្រើប្រាស់ប៉ុណ្ណោះ មិនពាក់ព័ន្ធនឹងការវាយតម្លៃលើសមត្ថភាព ឬវិជ្ជាជីវៈរបស់បងៗឡើយ
● ការរៀបចំកម្រិតសេវាកម្មនេះ មិនមានការប៉ះពាល់ ដល់ប្រភេទសេវាកម្មឡានធំ (Standard XL) នោះទេ
#PassApp #PassAppCambodia #PassAppDriver
9 221
💬 ចូលរួមក្រុម Telegram ពិភាក្សាដៃគូបើកបរ ផាសអ៊ែប ឥឡូវនេះ!
មជ្ឈមណ្ឌលចែករំលែក និងប្រមូលមតិយោបល់ផ្សេងៗសម្រាប់បងៗ ដៃគូបើកបរទាំងអស់គ្នា! ចូលរួមជាសមាជិកដើម្បី៖
💡 ចែករំលែក និងផ្តល់មតិយោបល់ផ្ទាល់ៗ
🤝 ជួយគ្នាទៅវិញទៅមក និងឆ្លើយតបទៅបញ្ហាផ្សេងៗ
🌟 រួមគ្នាកសាង សហគមន៍ដៃគូបើកបរ ផាសអ៊ែប ឱ្យកាន់តែល្អប្រសើរជាងមុន!
👉 ចុច Link ដើម្បីចូលរួម ក្រុម Telegram ឥឡូវនេះ៖ https://t.me/+ljQQYpW-vBU5Nzhl
9 221
+2
សារថ្លែងអំណរគុណដល់ អ្នកបើកបរគំរូ 🧡
សូមអរគុណយ៉ាងជ្រាលជ្រៅដល់បងៗអ្នកបើកបរគំរូទាំង ៣ រូប ចំពោះភាពស្មោះត្រង់ និងទំនួលខុសត្រូវខ្ពស់ ដែលបានប្រគល់ប្រាក់ជូនអតិថិជនវិញ ក្រោយពីមានការវេរប្រាក់ច្រឡំ ៖
១. បង ចំរើន បូរ៉ា
២. បង សាវឿន ពន្លក
៣. បង ពៅ ធី
អរគុណបងៗប្រុសសម្រាប់ការបង្កើតស្នាមញញឹម និងអំពើល្អក្នុងសង្គមយើង!
#PassApp #PassAppDriver
9 221
សារជូនដំណឹងដល់បងៗ សូមមានការប្រុងប្រយ័ត្ន ⚠️
ប្រភពពី ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថាចាប់ពីថ្ងៃទី 9 - 18 ខែកញ្ញានេះ ជ្រលងសម្ពាធទាបមូសុង (Monsoon Trough) នឹងមានឥទ្ធិពលខ្លាំងនៅកម្ពុជា អាចបណ្តាលឱ្យមានភ្លៀងធ្លាក់ច្រើន និងទឹកជំនន់ នៅខេត្តកោះកុង ព្រះសីហនុ កំពត ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ កណ្តាល ភ្នំពេញ និងកំពង់ស្ពឺ។ 🌧🚨
សូមបងៗដៃគូបើកបរ PassApp ទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ 🙏
9 221
✨ ជ្រើសរើសដៃគូបើកបរ សេវាកម្ម Premium! 🚗✨
🎉 ឱកាសពិសេសសម្រាប់បងៗដៃគូបើកបរ នៅក្រុងភ្នំពេញ!
🫰 ចូលរួមចុះឈ្នោះធ្វើជាដៃគូបើកបរជាមួយ សេវាកម្ម Premium ឥឡូវនេះ ដើម្បីបង្កើនប្រាក់ចំណូល និងទទួលការកក់ជាច្រើន។
🎬 ទស្សនាវីដេអូ ដើម្បីយល់ដឹងកាន់តែច្បាស់អំពីលក្ខខណ្ឌ និងតម្រូវការផ្សេងៗ!
✅ ចុះឈ្មោះតាមអនឡាញបានយ៉ាងងាយស្រួល ដោយមិនចាំបាច់មកដល់ការិយាល័យ
✅ ចំណេញពេលវេលា និងចាប់ផ្តើមទទួលការកក់បានឆាប់រហ័ស
📲 តំណភ្ជាប់ចុះឈ្មោះ៖ https://docs.google.com/forms/d/e/1FAIpQLScFHLXtJigEwEZR7p3ik1IgEI7B5b-PtGL6F8_Uw8rKc0UGPw/viewform
#PassApp #PassAppCambodia #PassAppDriver #PremiumService
9 221
✨បិទស្ទីកឃ័រ ទទួលបានកាដូអាវយឺត ផាសអ៊ែប ភ្លាម!🎁
ដើម្បីអបអរសាទរការបើកសម្ពោធការិយាល័យ ផាសអ៊ែប ថ្មីនៅក្រុងបាត់ដំបង ដៃគូបើកបរនៅក្រុងបាត់ដំបងទាំងអស់ នឹងទទួលបានអាវយឺត ផាសអ៊ែប ដោយឥតគិតថ្លៃភ្លាមៗ ដោយគ្រាន់តែអញ្ជើញមកបិទស្ទីកឃ័រ ផាសអ៊ែប នៅការិយាល័យផ្ទាល់!
✅ ទទួលបានអាវយឺត ផាសអ៊ែប ភ្លាមៗ
✅ ចំនួនមានកំណត់ មកមុន បានមុន
📅 សម្រាប់តែថ្ងៃទី 1 កញ្ញា 2026 នេះប៉ុណ្ណោះ
📍 ទីតាំងការិយាល័យ ផាសអ៊ែប ថ្មីក្រុងបាត់ដំបង៖ https://maps.app.goo.gl/hGGis1WMKyYydTBX9?g_st=ic
☎️ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ 077 666 117 | 070 618 666
#PassAppDriver #PassAppCambodia #Battambang
9 221
ដំណឹងល្អ សម្រាប់បងៗដៃគូបើកបរ ផាសអ៊ែប!🎉
តាមដាន TikTok ផ្លូវការរបស់ ផាសអ៊ែប អ្នកបើកបរ ឥឡូវនេះ! 📲✨ ដើម្បីទទួលបានអត្ថប្រយោជន៍ដូចខាងក្រោម៖
🔔 ទទួលបានព័ត៌មាន និងដំណឹងថ្មីៗទាន់ហេតុការណ៍
⚙️ បច្ចុប្បន្នភាពកម្មវិធីអ្នកបើកបរ
🎁 គន្លឹះសំខាន់ៗ និងការផ្តល់ជូនពិសេសផ្សេងៗ
👉 លីងឆាណែល TikTok៖https://www.tiktok.com/@passapp_driver?_r=1&_t=ZS-99EHCCuMpIS
#PassAppDriver #PassAppCambodia #TikTok
9 221
សូមជូនដំណឹងដល់ដៃគូបើកបរទាំងអស់! 🚗🙏
ក្រុមហ៊ុន និងក្រុមការងារបច្ចេកវិទ្យា សូមអភ័យទោសយ៉ាងជ្រាលជ្រៅចំពោះបងប្អូនអ្នកបើកបររថយន្តមួយចំនួន ដែលបានជួបប្រទះបញ្ហាបច្ចេកទេស ធ្វើឲ្យខកខានមិនបានទទួលការកក់ (Booking) នាពេលថ្មីៗនេះ។
ថ្វីបើបច្ចុប្បន្ននេះប្រព័ន្ធបានដំណើរការមកប្រក្រតីវិញ តែក្រុមការងារបច្ចេកទេសរបស់យើងកំពុងខិតខំស្រាវជ្រាវយ៉ាងសកម្មដើម្បីស្វែងរកឫសគល់នៃបញ្ហានេះ និងចាត់វិធានការដោះស្រាយ ដើម្បីធានាថាបញ្ហានេះនឹងមិនកើតឡើងសារជាថ្មីឡើយ។
យើងខ្ញុំសង្ឃឹមថាយ៉ាងមុតមាំថា បងប្អូនអ្នកបើកបរទាំងអស់នឹងយោគយល់ និងអធ្យាស្រ័យដល់យើងខ្ញុំចំពោះការរំខានមួយនេះ។
សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះការយោគយល់ និងការគាំទ្ររបស់បងប្អូនជានិច្ច!
9 221
សេចក្ដីជូនដំណឹង ស្ដីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន ក្នុងឱកាសប្រារព្ធព្រះរាជពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការនូវអគារព្រឹទ្ធសភាថ្មី “វិមានសាមគ្គីភាព”នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦។
9 221
+2
🕊សាររំលែកទុក្ខដ៏ក្រៀមក្រំ ទៅកាន់ក្រុមគ្រួសារនៃសព
ក្រុមហ៊ុន ផាសអ៊ែប សូមសម្តែងនូវសេចក្តីសោកស្តាយយ៉ាងជ្រាលជ្រៅ ចំពោះមរណភាពរបស់បងប្រុស សុក សឿន ដែលជាដៃគូបើកបររបស់យើង បានទទួលមរណភាពកាលពីថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២៦ ដោយឧបទ្ទេវហេតុគ្រោះថ្នាក់ចរាចរណ៍ ក្នុងក្រុងប៉ោយប៉ែត។
យើងខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៃលែង ព្រមទាំងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ បងប្រុស បានទៅកាន់សុគតិភព និងទទួលបានសេចក្តីសុខក្នុងលោកខាងមុខ កុំបីឃ្លៀងឃ្លាតឡើយ។
🙏 ដោយក្តីអាឡោះអាល័យពីក្រុមហ៊ុន ផាសអ៊ែប 🙏
#PassApp #PassAppCambodia
9 221
+9
🏆អបអរសាទរដល់ដៃគូបើកបរឆ្នើមរបស់យើងទាំង ៥០ នាក់ ប្រចាំខែសីហា នៅក្រុងព្រះសីហនុ!🧡🌊
🎉ដើម្បីអបអរសាទរដៃគូបើកបរឆ្នើមរបស់យើងក្រុមហ៊ុន ផាសអ៊ែប មានមោទនភាពយ៉ាងខ្លាំង ដែលបានរៀបចំកម្មវិធីពិសេសនេះឡើង ដើម្បីជាពេលវេលាដ៏មានន័យក្នុងការកោតសរសើរ និងថ្លែងអំណរគុណដល់បងៗដែលតែងតែផ្តល់ស្នាមញញឹមសេវាកម្មល្អ និងការយកចិត្តទុកដាក់ជូនដល់អតិថិជនជារៀងរាល់ថ្ងៃ។
សូមអរគុណបងៗចេញពីចិត្ត ដែលបានរួមដំណើរជាមួយ ផាសអ៊ែប!✨
#PassApp #PassAppDriver #TopDriver #SHV #ក្រុងព្រះសីហនុ #អ្នកបើកបរឆ្នើម
9 221
+2
🕊សាររំលែកទុក្ខដ៏ក្រៀមក្រំ
ក្រុមហ៊ុន ផាសអ៊ែប សូមសម្តែងនូវសេចក្តីសោកស្តាយយ៉ាងជ្រាលជ្រៅ ចំពោះមរណភាពរបស់បងប្រុស សុខ សល់ ដែលជាដៃគូបើកបររបស់យើង បានទទួលមរណភាពកាលពីថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០២៦ ក្នុងខេត្តបាត់ដំបង ដោយសារជំងឺអាពាធភ្លាមៗ។
យើងខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៃលែងជូនចំពោះក្រុមគ្រួសារនៃសព ព្រមទាំងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ បងប្រុស បានទៅកាន់សុគតិភព និងទទួលបានសេចក្តីសុខក្នុងលោកខាងមុខ កុំបីឃ្លៀងឃ្លាតឡើយ។
🙏 ដោយក្តីអាឡោះអាល័យពីក្រុមហ៊ុន ផាសអ៊ែប 🙏
9 221
✨បិទស្ទីកឃ័រ ទទួលបានកាដូអាវយឺត ផាសអ៊ែប ភ្លាម!🎁
ដៃគូបើកបរនៅក្រុងកំពតទាំងអស់ អញ្ជើញមកបិទស្ទីឃ័រ ផាសអ៊ែប និងទទួលបានអាវយឺត ផាសអ៊ែប ដោយឥតគិតថ្លៃភ្លាមៗ!
✅ ទទួលបានអាវយឺត ផាសអ៊ែប ភ្លាមៗ
✅ ចំនួនមានកំណត់ មកមុន បានមុន
📅 សម្រាប់តែថ្ងៃទី 14 សីហា 2026 នេះប៉ុណ្ណោះ
📍 ទីតាំងការិយាល័យ ផាសអ៊ែប ក្រុងកំពត៖ https://maps.app.goo.gl/5KmHXzqNmhC2WDFf8
9 221
🎉 បើកគណនី Woori KHQR ទទួលបានកាដូពិសេសភ្លាមៗ! 🎁✨
ផាសអ៊ែប សហការជាមួយ Woori Bank ផ្តល់ជូនកាដូពិសេសសម្រាប់ដៃគូបើកបរ 🚕💙
🎁 បើកគណនី Woori KHQR និងមានឱកាសទទួលបាន៖
🛍 ថង់បរិស្ថាន
📚 សៀវភៅ
🖊 ប៊ិច
📅 ចាប់ពីថ្ងៃទី 10 ដល់ 14 ខែសីហា 2026
📍 ទីតាំង៖ ការិយាល័យផាសអ៊ែប ភំ្នពេញ
📞 សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 086 999 111 / 023 999 111
👉 អញ្ជើញមកចូលរួម និងទទួលយកកាដូពិសេសពី Woori BanK🎁✨
9 221
📢ឱកាសបង្កើនប្រាក់ចំណូលសម្រាប់បងៗនៅក្រុងព្រះសីហនុ! 🚐
🫰ចុះឈ្មោះធ្វើជាដៃគូបើកបរឡាន Standard XL ជាមួយ ផាសអ៊ែប ឥឡូវនេះដើម្បីទទួលបានឱកាសរកចំណូលបន្ថែមជាច្រើន
✅បងៗដែលចាប់អារម្មណ៍ សូមអញ្ជើញមកកាន់ការិយាល័យផ្ទាល់ដើម្បីចុះឈ្មោះ
📍ទីតាំងការិយាល័យក្រុងព្រះសីហនុ៖ https://maps.app.goo.gl/WztcVdKr4Qyguhyn6
9 221
📢ឱកាសបង្កើនប្រាក់ចំណូលសម្រាប់បងៗនៅក្រុងព្រះសីហនុ! 🚐
🫰ចុះឈ្មោះធ្វើជាដៃគូបើកបរឡាន Standard XL ជាមួយ ផាសអ៊ែប ឥឡូវនេះដើម្បីទទួលបានឱកាសរកចំណូលបន្ថែមជាច្រើន
✅បងៗដែលចាប់អារម្មណ៍ សូមអញ្ជើញមកកាន់ការិយាល័យផ្ទាល់ដើម្បីចុះឈ្មោះ
📍ទីតាំងការិយាល័យក្រុងព្រះសីហនុ៖ https://maps.app.goo.gl/WztcVdKr4Qyguhyn6
9 221
+9
🎉 អបអរសាទរដល់ដៃគូបើកបរឆ្នើមចំនួន ៥០ នាក់ ប្រចាំខែកក្កដា នៅរាជធានីភ្នំពេញ! 🏆
ក្រុមហ៊ុន ផាសអ៊ែប មានមោទនភាពខ្លាំងណាស់ ដែលបានរៀបចំកម្មវិធីពិសេសជូនដល់បងៗដៃគូបើកបរឆ្នើមរបស់យើង! នេះជាពេលវេលាដ៏ពិសេស ដើម្បីកោតសរសើរ និងថ្លែងអំណរគុណដល់បងៗដែលតែងតែផ្តល់សេវាកម្មល្អ ស្នាមញញឹម និងការយកចិត្តទុកដាក់ជូនដល់អតិថិជនជារៀងរាល់ថ្ងៃ។
អរគុណដែលបានរួមដំណើរជាមួយ ផាសអ៊ែប! 🧡✨
#PassApp #PassAppDriver #TopDriver
9 221
អ្នកបើកបរគំរូ - ពៅ វ៉ានឌី 🧡
សូមអរគុណយ៉ាងជ្រាលជ្រៅដល់ បង ពៅ វ៉ានឌី ចំពោះភាពស្មោះត្រង់ និងទំនួលខុសត្រូវខ្ពស់ ដែលបានប្រគល់ប្រាក់ជូនអតិថិជនវិញ ក្រោយពីមានការវេរប្រាក់ច្រឡំ ។
អរគុណបងប្រុសសម្រាប់ការបង្កើតស្នាមញញឹម និងអំពើល្អក្នុងសង្គមយើង!
9 221
+9
🧡🛺 សកម្មភាពថ្ងៃទី 2 នៃកម្មវិធី PassApp និង TVS គាំទ្រ និងយកចិត្តទុកដាក់លើអ្នកបើកបរ ពោរពេញដោយស្នាមញញឹម និងភាពសប្បាយរីករាយ! 🥳 សូមអរគុណបងៗដៃគូបើកបរទាំងអស់ ដែលបានមកចូលរួមព្រមទាំងទទួលបានអត្ថប្រយោជន៍ជាច្រើន!🎁✨
⚠️ ថ្ងៃនេះជាថ្ងៃចុងក្រោយហើយ! មកជួបគ្នានៅថ្ងៃទី 24 កក្កដានេះទាំងអស់គ្នាណា! 🥳✨
📍 ទីតាំង ក្រុមហ៊ុន TVS ហ្គ្រេន ភ្នំពេញ៖ https://maps.app.goo.gl/os4jTmc2Xa8McVxg8
⏰ ម៉ោង 09:00 ព្រឹក ដល់ 04:00 រសៀល
*បញ្ជាក់៖ មិនថាកង់បីម៉ាកអ្វី ឬម៉ូដែលណាក៏ដោយ អាចមកឆែកបានទាំងអស់ សម្រាប់ដៃគូអ្នកបើកបរ PassApp*
9 221
+9
🧡🛺 សកម្មភាពថ្ងៃទី 1 នៃកម្មវិធី PassApp និង TVS គាំទ្រ និងយកចិត្តទុកដាក់លើអ្នកបើកបរ បានចាប់ផ្ដើមយ៉ាងរលូន!សូមអរគុណបងៗដៃគូបើកបរទាំងអស់ ដែលបានមកចូលរួមយ៉ាងច្រើនកុះករ!🙏
✨ រួសរាន់ឡើង! នៅសល់តែ ២ ថ្ងៃទៀតទេ!កុំភ្លេចអញ្ជើញមកចូលរួមនៅថ្ងៃទី 23 និង 24 ខែកក្កដា!
📍 ទីតាំងក្រុមហ៊ុន TVS ហ្គ្រេន ភ្នំពេញ៖ https://maps.app.goo.gl/os4jTmc2Xa8McVxg8
⏰ ម៉ោង 09:00 ព្រឹក ដល់ 04:00 រសៀល
*បញ្ជាក់៖ មិនថាកង់បីម៉ាកអ្វី ឬម៉ូដែលណាក៏ដោយ អាចមកឆែកបានទាំងអស់ សម្រាប់ដៃគូបើកបរ PassApp*
