en
Feedback
We Are CPP

We Are CPP

Open in Telegram
361
Subscribers
No data24 hours
No data7 days
No data30 days
Posts Archive
🇰🇭 សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅដល់ប្រទេសស្វីស ប្រកបដោយសុវត្ថិភាពហើយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ
+2
🇰🇭 សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅដល់ប្រទេសស្វីស ប្រកបដោយសុវត្ថិភាពហើយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅដល់ អាកាសយានដ្ឋានអន្តរជាតិ Zurich ប្រទេសស្វីសប្រកបដោយសុវត្ថិភាពហើយ កាលពីវេលាម៉ោង១៣.៣១នាទី(ម៉ោងនៅប្រទេសស្វីស) ត្រូវនឹងម៉ោង១៨.៣១( ម៉ោងនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា) ដើម្បីទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២២ របស់វេទិកាសេដ្ឋកិច្ចពិភពលោក ក្រោមមូលបទ “ការត្រៀមខ្លួនសម្រាប់យុគសម័យក្រោយជំងឺកូវីដ” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុងដាវ៉ស-ក្លូស្ទ័រ (Davos-Klosters) ប្រទេសស្វីស។ https://www.facebook.com/1259558214120438/posts/pfbid03qJy2RdcR95g1uc4GRgQ53zjyReJcisbGS3ArAxr3MvCHa9TThqn13Rt38FtkTUol/?d=n #SamdechTechoHunSen #PrimeMinisterofCambodia #WorldEconomyForum #WEF #EU #2022 #CPP #WeAreCPP

🇰🇭 គណបក្សប្រជាជនកម្ពុជា របស់ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន ហើយរួមសុខ រួមទុក្ខជាមួយប្រជាជននៅគ្រប់កាលៈទេសៈ ជយោ! គណបក្
+9
🇰🇭 គណបក្សប្រជាជនកម្ពុជា របស់ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន ហើយរួមសុខ រួមទុក្ខជាមួយប្រជាជននៅគ្រប់កាលៈទេសៈ ជយោ! គណបក្សប្រជាជនកម្ពុជា! 😍 #អរគុណសន្តិភាព #ខេត្តស្វាយរៀង #Cambodia #SvayRiengProvince #WeAreCPP #CPP https://www.facebook.com/1259558214120438/posts/pfbid0LudNJDZvsN3jHJiVzbXDthbPSk9KZrgEygzr1qE44iqjeHpVpa6QRVuxdr4op17hl/?d=n

ជយោ! គណបក្សប្រជាជនកម្ពុជា! #អរគុណសន្តិភាព
+3
ជយោ! គណបក្សប្រជាជនកម្ពុជា! #អរគុណសន្តិភាព

🇰🇭 ២០ ឧសភា ទិវាជាតិនៃការចងចាំ គឺជាថ្ងៃ ដែលប្រជាជនកម្ពុជាគ្រប់ៗរូប ចងចាំមិនអាចបំភ្លេចបាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៧ មេសា ១៩៧៥ - ៧ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹត ។ ទិវានេះ ជាការរំលឹកដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង៣លាននាក់ ដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ #Cambodia #NationalDayofRemembrance #KhmerRouge #WeAreCPP #CPP 🇰🇭 Please Like & Share our Facebook page 👉🏼 : https://www.facebook.com/OfficialWeAreCPPSvayRiengFanPage/ 🇰🇭 Please Join us in & Share our Telegram channel👉🏼 : https://t.me/WeAreCPP

🇰🇭 បទ៖ ថ្ងៃ២០ឧសភាទិវាចងចាំ ក្នុងនាមជាប្រជាពលរដ្ឋកម្ពុជា យើងទាំងអស់គ្នា មានកាតព្វកិច្ចចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស ពីព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត។ #Cambodia #NationalDayofRemembrance #KhmerRouge #WeAreCPP #CPP ប្រភព៖ https://t.me/spmhunsen

🇰🇭 ទិវាជាតិនៃការចងចាំ ២០ ឧសភា ថ្ងៃទី២០ ឧសភា គឺជា «ទិវាជាតិនៃការចងចាំ» ដើម្បីគោរពដល់វិញាណក្ខន្ធជនរងគ្រោះ និងរំលឹកការឈឺចាប់ពី
🇰🇭 ទិវាជាតិនៃការចងចាំ ២០ ឧសភា ថ្ងៃទី២០ ឧសភា គឺជា «ទិវាជាតិនៃការចងចាំ» ដើម្បីគោរពដល់វិញាណក្ខន្ធជនរងគ្រោះ និងរំលឹកការឈឺចាប់ពីឧក្រិដ្ឋកម្មយ៉ាងសាហាវយង់ឃ្នង ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត (១៧ មេសា ១៩៧៥ -៧ មករា ១៩៧៩) ដែលបានសម្លាប់ប្រជាជនស្លូតត្រង់ជាង៣លាននាក់។ សោកនាដកម្មនៃសង្គ្រាម ដ៏ជូរចត់ជាទីបំផុត កាលពីអតីតកាល ដែលប្រជាជនកម្ពុជាធ្លាប់បានហែលឆ្លងកាត់ បានបន្សល់ទុកនូវដំបៅផ្លូវចិត្តដ៏រ៉ាំរ៉ៃ និងការដួលរលំនៃខឿនសេដ្ឋកិច្ចជាតិ ជាពិសេស ក្រោយរបបខ្មែរក្រហម។ ក្នុងនាមជាប្រជាពលរដ្ឋកម្ពុជា យើងទាំងអស់គ្នា មានកាតព្វកិច្ចការពារការវិលត្រឡប់មកវិញនៃសង្គ្រាម និងចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស ពីព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត។ #Cambodia #NationalDayofRemembrance #KhmerRouge #WeAreCPP #CPP

🇰🇭 អបអរសាទរ កីឡាករកីឡាការិនី របស់កម្ពុជា 🎊🎉 គិតត្រឹមពេលនេះ ប្រទេសកម្ពុជាដណ្ដើមបានមេដាយមាសចំនួន ៥ហើយ ក្នុងព្រឹត្តិការណ៍កីឡ
+4
🇰🇭 អបអរសាទរ កីឡាករកីឡាការិនី របស់កម្ពុជា 🎊🎉 គិតត្រឹមពេលនេះ ប្រទេសកម្ពុជាដណ្ដើមបានមេដាយមាសចំនួន ៥ហើយ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ ដែលប្រព្រឹត្តទៅនៅប្រទេសវៀតណាម 🥇🇰🇭 🥇កីឡាករគុនខ្មែរ ទូច រ៉ាឆាន់ យកឈ្នះកីឡាករថៃ Arunno Sivapan ដោយពិន្ទុដាច់លើវិញ្ញាសារទម្ងន់ ៥៧គីឡូក្រាម 🥇កីឡាករ ស៊ិន វង្ស និងកីឡាការិនី វង ចន្ថា យកឈ្នះលើវិញ្ញាសារវាយជាគូ 🥇កីឡាវូវីណាម វិញ្ញាសាសម្ដែងជាក្រុម បុរស ៣ នារី ១ ដោយកីឡាការិនី ប៉ាល់ ឆរស្មី, កីឡាករ លី បូរ៉ាមី ជ្រិន ប៊ុនឡុង និងប្រាក់ សុវណ្ណនី 🥇កីឡាតេក្វាន់ដូ លើប្រភេទវិញ្ញាសាបុរស Kyorugi ទម្ងន់ក្រោម ៧៤គីឡូក្រាម ដោយកីឡាករ វា មិថុនា 🥇កីឡាចំបាប់ លើវិញ្ញាសា Freestyle ទម្ងន់ ១២៥គីឡូក្រាម ដោយកីឡាករ ស៊ូ បាលី #Cambodia #31stSEAGamesVietnam2021 #កីឡារស់ក្នុងសន្តិភាព🏆🕊

🇰🇭 អបអរសាទរ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ព្រះរាជពិធីបុណ្យ «ច្រត់ព្រះនង្គ័ល» គឺពិធីបុណ្យសំខាន់បំផុត បន្ទាប់ពីព្រះរាជាអភិស
🇰🇭 អបអរសាទរ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ព្រះរាជពិធីបុណ្យ «ច្រត់ព្រះនង្គ័ល» គឺពិធីបុណ្យសំខាន់បំផុត បន្ទាប់ពីព្រះរាជាអភិសេក ហើយព្រះរាជាណាចក្រកម្ពុជាតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំក្នុងខែពិសាខ។ ព្រះរាជពិធី «ច្រត់ព្រះនង្គ័ល» គឺត្រូវបានធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ «គោឧសភរាជ»។ ព្រះរាជពិធីបុណ្យនេះ ក៏ជាការដាស់តឿនក្រើនរម្លឹក ដល់ប្រជាពលរដ្ឋខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងនោះ ឱ្យបានដឹងថា រដូវធ្វើស្រែចំការបានចូលមកដល់ហើយ។ #Cambodia #RoyalPloughingCeremony #NationalDay #WeAreCPP #CPP

🇰🇭 សម្ដេចតេជោ ហ៊ុន សែន បានកសាងកិត្យានុភាព និងឧត្តមភាពរបស់កម្ពុជា លើឆាកអន្តរជាតិ ក្នុងដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក ក្នុងនា
+5
🇰🇭 សម្ដេចតេជោ ហ៊ុន សែន បានកសាងកិត្យានុភាព និងឧត្តមភាពរបស់កម្ពុជា លើឆាកអន្តរជាតិ ក្នុងដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក ក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំកំពូលពិសេស អាស៊ាន-សហរដ្ឋអាមេរិក ដើម្បីធ្វើជាសហប្រធាននៃកិច្ចប្រជុំជាប្រវត្តិសាស្ត្រនេះ ជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន។ មិនត្រឹមតែប៉ុណ្ណោះ សម្ដេចតេជោ ហ៊ុន សែន គឺជាមេដឹកនាំកម្ពុជាដំបូងគេបង្អស់ ដែលមានវត្តមានក្នុងសេតវិមាន ក្នុងនាមជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅជាទីបំផុត ពីប្រធានាធិបតីអាមេរិក។ សមិទ្ធផលជោគជ័យ គួរជាទីមោទនៈនេះ គឺកើតចេញពីសមត្ថភាពដឹកនាំ និងសិល្បៈនៃនយោបាយការទូតដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន ដែលបានធ្វើឱ្យកម្ពុជាស្មើភាពនិងស្មើសិទ្ធិជាមួយបណ្តាប្រទេសទាំងឡាយក្នុងក្របខណ្ឌទំនាក់ទំនងការទូត និងក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ហើយក៏បានដើរតួនាទីយ៉ាងចម្បងក្នុងការសម្របសម្រួលការងារក្នុងតំបន់។ #SamdechTechoHunSen #PrimeMinisterofCambodia #45thAnniversaryofASEAN_USDialogueRelations #CPP #WeAreCPP

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ ប្រកបដោយសុវត្ថិភាព… https://www.facebook.c
+8
សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ ប្រកបដោយសុវត្ថិភាព… https://www.facebook.com/1259558214120438/posts/pfbid0K9jQ6UvVpmC81oXmKFfC3ybaYQU5PSJZXixGWZNpHVYJfPBoaergQ47Vxnc15v4Dl/?d=n #SamdechTechoHunSen #PrimeMinisterofCambodia #Cambodia #USA #ASEAN #ASEAN_USSpecialSummit #45thAnniversaryofASEAN_USDialogueRelations #CPP #WeAreCPP 🇰🇭 Please Like & Share our Facebook page 👉🏼 : https://www.facebook.com/OfficialWeAreCPPSvayRiengFanPage/ 🇰🇭 Please Join us in & Share our Telegram channel👉🏼 : https://t.me/WeAreCPP

🇰🇭 នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ឯកឧត្ដម ឌី វិជ្ជា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារថ្ន
+7
🇰🇭 នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ឯកឧត្ដម ឌី វិជ្ជា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារថ្នាក់កណ្ដាលគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរពិធីជួបសំណេះសំណាលជាមួយ បេក្ខជន ក្រុមប្រឹក្សាសង្កាត់ ពេញសិទ្ធិ បម្រុង ថ្នាក់ដឹកនាំភូមិ និងប្រជាការពារ ក្នុងសង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ #Cambodia #SvayRiengProvince #WeAreCPP #CPP 🇰🇭 Please Like & Share our Facebook page 👉🏼 : https://www.facebook.com/OfficialWeAreCPPSvayRiengFanPage/ 🇰🇭 Please Join us in & Share our Telegram channel👉🏼 : https://t.me/WeAreCPP

🇰🇭 សមិទ្ធផលកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក របស់សម្ដេចតេជោ ហ៊ុន សែន 😍 ខាងក្រោមនេះ គឺជាលទ្ធផលដ៏ត្រចះត្រចង់ នៃដំណើរ
+5
🇰🇭 សមិទ្ធផលកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក របស់សម្ដេចតេជោ ហ៊ុន សែន 😍 ខាងក្រោមនេះ គឺជាលទ្ធផលដ៏ត្រចះត្រចង់ នៃដំណើរទស្សនកិច្ចការងាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក នៅថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២ នៅរដ្ឋធានីវ៉ាស៊ីនតោន។ #SamdechTechoHunSen #PrimeMinisterofCambodia #Cambodia #USA #ASEAN #ASEAN_USSpecialSummit #45thAnniversaryofASEAN_USDialogueRelations #CPP #WeAreCPP 🇰🇭 Please Like & Share our Facebook page 👉🏼 : https://www.facebook.com/OfficialWeAreCPPSvayRiengFanPage/ 🇰🇭 Please Join us in & Share our Telegram channel👉🏼 : https://t.me/WeAreCPP

🇰🇭 អនុមោទនា​ថ្ងៃ​បុណ្យវិសាខបូជា 🙏🙏🙏 បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុត ក្នុងចំណោមបុណ្យសាសនាដទៃៗទៀត ពីព្រោះពិ
🇰🇭 អនុមោទនា​ថ្ងៃ​បុណ្យវិសាខបូជា 🙏🙏🙏 បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុត ក្នុងចំណោមបុណ្យសាសនាដទៃៗទៀត ពីព្រោះពិធីបុណ្យនេះ គឺបានបង្ហាញនូវការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបី នៃសម័យកាលរបស់ព្រះសម្មា សម្ពុទ្ធសមណគោតម គឺថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វានផងដែរ។ ព្រឹត្តិការណ៍ទាំងបីនេះគឺកើតឡើងចំថ្ងៃ ១៥កើត ខែពេញបូណ៌មី ដែលមានព្រះច័ន្ទពេញវង់ ក្នុងខែពិសាខដូចគ្នាខុសតែឆ្នាំតែប៉ុណ្ណោះ។ សូមជូនពរបងប្អូនជនរួមជាតិ ព្រមទាំងពុទ្ធបរិស័ទទូទាំងប្រទេស ជួបតែសេចក្តីសុខចម្រើន និងពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ #Cambodia #NationalReligion #VisakaBochea #CPP #WeAreCPP

វ៉ាស៉ីនតោនឌីស៉ី សហរដ្ឋអាមេរិក, ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ ៖ សម្ដេចតេជោ ហ៊ុន សែន កំពុងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាចាក
+3
វ៉ាស៉ីនតោនឌីស៉ី សហរដ្ឋអាមេរិក, ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ ៖ សម្ដេចតេជោ ហ៊ុន សែន កំពុងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាចាកចេញពីរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បន្ទាប់ពីចប់កិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក។ #SamdechTechoHunSen #PrimeMinisterofCambodia #Cambodia #USA #ASEAN #ASEAN_USSpecialSummit #45thAnniversaryofASEAN_USDialogueRelations #CPP #WeAreCPP 🇰🇭 Please Like & Share our Facebook page 👉🏼 : https://www.facebook.com/OfficialWeAreCPPSvayRiengFanPage/ 🇰🇭 Please Join us in & Share our Telegram channel👉🏼 : https://t.me/WeAreCPP

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបពិភាក្សាការងារជាមួយ លោក​ ដូណាល់ អេម បេនតុន (
+4
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបពិភាក្សាការងារជាមួយ លោក​ ដូណាល់ អេម បេនតុន (Donald M. Benton) អតីតសមាជិកព្រឹទ្ធសភា សហរដ្ឋអាមេរិក នៅវ៉ាស៊ីនតោនឌីស៊ី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២។ #SamdechTechoHunSen #PrimeMinisterofCambodia #Cambodia #USA #ASEAN #ASEAN_USSpecialSummit #45thAnniversaryofASEAN_USDialogueRelations #CPP #WeAreCPP 🇰🇭 Please Like & Share our Facebook page 👉🏼 : https://www.facebook.com/OfficialWeAreCPPSvayRiengFanPage/ 🇰🇭 Please Join us in & Share our Telegram channel👉🏼 : https://t.me/WeAreCPP

🇰🇭 សូមក្រាបថ្វាយបង្គំ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត 🙏🙏🙏 ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃព្
🇰🇭 សូមក្រាបថ្វាយបង្គំ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត 🙏🙏🙏 ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៦៩យាងចូល ៧០ ព្រះវស្សា របស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទូលព្រះបង្គំយើងខ្ញុំព្រះករុណា សូមព្រះបរមរាជានុញ្ញាតសម្តែងថ្វាយនូវព្រះសព្ទសាធុការពរ បវរមហាប្រសើរ ថ្វាយព្រះអង្គទ្រង់ប្រកបដោយព្រះរាជសុខភាពបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្មាយុយ៉ឺនយូរជាងរយព្រះវស្សា ព្រះបញ្ញាញាណវាងវៃ ដើម្បីទ្រង់គង់ប្រថាប់ជាម្លប់ត្រជាក់ត្រជំ និងសេចក្តីសុខក្សេមក្សាន្តដល់ប្រជានុរាស្រ្តគ្រប់រូបជានិរន្តរ៍តរៀងទៅ។ ក្រាបថ្វាយបង្គំ ពីខ្ញុំព្រះករុណា ឌី វិជ្ជា និងយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តស្វាយរៀងទាំងអស់ 🙏🙏🙏

🇰🇭 អបអរសាទរ កម្ពុជា សម្រេចបាននូវដំណាក់កាល សូន្យកូវីដ ៥ថ្ងៃជាប់ៗគ្នា😍🎊🎉 ការសម្រេចបាននូវដំណាក់កាល សូន្យកូវីដនេះ គឺជាមហាជោគជ័យដ៏ធំធេង របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការគ្រប់គ្រងស្ថានភាព នៃជំងឺរាតត្បាតសកលកូវីដ-១៩ និងការរីករាលដាលនៃជំងឺនេះ ដោយយុទ្ធសាស្រ្តចាក់ស្រោចវ៉ាក់សាំង ដ៏រហ័សទាន់សភាពការណ៍ និងត្រឹមត្រូវបំផុត ដើម្បីបង្កើតប្រព័ន្ធភាពស៊ាំនៅក្នុងសហគមន៍ ក៏ដូចជាការចូលរួមរបស់ប្រជាពលរដ្ឋគ្រប់រូប ក្នុងការទៅចាក់វ៉ាក់សាំងតាមកាលកំណត់ដែលរាជរដ្ឋាភិបាលបានរៀបចំជូនដោយឥតគិតថ្លៃ និងការចូលរួមអនុវត្តតាមវិធានការនានារបស់រាជរដ្ឋាភិបាល រួមមានបីការពារ និងបីកុំ ជាដើម។ #Cambodia #SamdechTechoHunSen #PrimeMinisterofCambodia #Thankpeace #Covid19 #MaskObligation #ZeroCovid19 #CPP #WeAreCPP 🇰🇭 Please Like & Share our Facebook page 👉🏼 : https://www.facebook.com/OfficialWeAreCPPSvayRiengFanPage/ 🇰🇭 Please Join us in & Share our Telegram channel👉🏼 : https://t.me/WeAreCPP

វីដេអូ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយលោក ដូណាល់ អេម បេនតុន (Donald M. Benton) អតីតសមាជិកព្រឹទ្ធសភា សហរដ្ឋអាមេរិក។ ។ វ៉ាស៉ិនតោនឌីស៉ី សហរដ្ឋអាមេរិក, រាត្រីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ 👉 Facebook | 👉 Telegram 👉 Instagram | 👉 Twitter 👉 Website