361
Subscribers
No data24 hours
No data7 days
No data30 days
Posts Archive
361
🇰🇭 សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងក្នុងនាមជាប្រធានអាស៊ាន បានអញ្ជើញទៅដល់ រដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក នៅវេលាម៉ោង ៦:៣៣ព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ម៉ោងនៅរាជធានីភ្នំពេញ ក្រោមកិច្ចស្វាគមន៍ និងអបអរសាទរយ៉ាងកក់ក្តៅពីប្រជាពលរដ្ឋខ្មែរអាមេរិក និងខ្មែរកាណាដាយ៉ាងច្រើនកុះករ ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន។
សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់តំណភ្ជាប់នេះ 👉៖ https://www.facebook.com/1259558214120438/posts/5012891415453747/
361
🇰🇭 អបអរសាទរ ទិវាពលកម្មអន្តរជាតិ ១ ឧសភា 🎊
#Cambodia #InternationalLaborDay
#CPP #WeAreCPP
🇰🇭 Please Like & Share our Facebook page 👉🏼 : https://www.facebook.com/OfficialWeAreCPPSvayRiengFanPage/
🇰🇭 Please Join us in & Share our Telegram channel👉🏼 : https://t.me/WeAreCPP
361
🇰🇭 អបអរសាទរ កម្ពុជា សម្រាប់ការសម្រេចលើកលែងកាតព្វកិច្ច ពាក់ម៉ាសនៅទីសាធារណៈ នៅទូទាំងប្រទេស 😍🎊🎉
ការសម្រេចលើកលែងកាតព្វកិច្ច ពាក់ម៉ាស នៅទីសាធារណៈនេះ គឺជាមហាជោគជ័យដ៏ធំធេង របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការគ្រប់គ្រងស្ថានភាព នៃជំងឺរាតត្បាតសកលកូវីដ-១៩ និងការរីករាលដាលនេះជំងឺនេះ ដោយយុទ្ធសាស្រ្តចាក់ស្រោចវ៉ាក់សាំង ដ៏រហ័សទាន់សភាពការណ៍ និងត្រឹមត្រូវបំផុត ដើម្បីបង្កើតប្រព័ន្ធភាពសាំនៅក្នុងសហគមន៍ ក៏ដូចជាការចូលរួមរបស់ប្រជាពលរដ្ឋគ្រប់ក្នុងការទៅចាក់វ៉ាក់សាំងតាមកាលកំណត់ដែលរាជរដ្ឋាភិបាលបានរៀបចំជូន ដែលមកដល់ពេលនេះកម្ពុជា គឺការសម្រេចការចាក់វ៉ាក់សាំងកូវីដ-១៩ បានប្រមាណ ៩៣.១២% ជូនប្រជាជនដោយឥតគិតថ្លៃ ក្នុងចំណោមប្រជាជនសរុប ១៦លាននាក់។
នេះ គឺជាគុណូបការៈដ៏ឧត្តុង្គឧត្តមថ្មីមួយទៀត ក្នុងបុព្វហេតុសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋកម្ពុជា ពីឃាតកអរូប កូវីដ-១៩ ដែលអាចឆក់ផ្ដាច់ជីវិតមនុស្សគ្រប់វិនាទី របស់ប្រមុខដឹកនាំកម្ពុជា ក្នុងចំណោមសមិទ្ធផល ស្នាដៃនានាជាច្រើនទៀត បន្ទាប់ពីបុព្វហេតុជាប្រវត្តិសាស្រ្ត ថ្ងៃទី៧ មករា ១៩៧៩ ដែលប្រជាជនកម្ពុជាគ្រប់តែងតែចងចាំជានិច្ច។
361
🇰🇭 នាព្រឹកថ្ងៃសៅរ៍ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ ឯកឧត្ដម ឌី វិជ្ជា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារថ្នាក់កណ្ដាលគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀងទទួលបន្ទុកការងារយុវជន និងជាប្រធានក្រុមការងារចុះមូលដ្ឋានក្រុងស្វាយរៀង បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរ និងជួបសំណេះសំណាលជាមួយ បេក្ខជន ក្រុមប្រឹក្សាសង្កាត់ ពេញសិទ្ធិ បម្រុង ថ្នាក់ដឹកនាំភូមិ និងប្រជាការពារ ក្នុងសង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
🇰🇭 Please Like & Share our Facebook page 👉🏼 : https://www.facebook.com/OfficialWeAreCPPSvayRiengFanPage/
🇰🇭 Please Join us in & Share our Telegram channel👉🏼 : https://t.me/WeAreCPP
361
🇰🇭 សួស្ដីឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥-២៥៦៦ ✨✨✨
សូមទេវធីតាឆ្នាំថ្មី ព្រះនាមកិរិណីទេវី ប្រសិទ្ធពរជ័យ សិរីមង្គល ជូនចំពោះបងប្អូនជនរួមជាតិខ្មែរទាំងអស់ សូមជួបប្រទះនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
នាឱកាសនេះដែរ សម្រាប់ការធ្វើដំណើរទៅកាន់ស្រុកកំណើតជួបជុំសាច់ញាតិបងប្អូន ឬធ្វើដំណើរកំសាន្តទៅកាន់ទីជិតទីឆ្ងាយ សូមជួបប្រទះតែនឹងសុខសុវត្ថិភាពគ្រប់ៗគ្នា។
#WeAreCPP #CPP #HappyKhmerNewYear
361
🇰🇭 សួស្ដីឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥-២៥៦៦
សូមទេវធីតាឆ្នាំថ្មី ព្រះនាមកិរិណីទេវី ប្រសិទ្ធពរជ័យ សិរីមង្គល ជូនចំពោះ យុវជនសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ខេត្តស្វាយរៀង និងបងប្អូនជនរួមជាតិខ្មែរទាំងអស់ សូមជួបប្រទះនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
#WeAreCPP #CPP #HappyKhmerNewYear
361
🇰🇭 សួស្ដីឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥-២៥៦៦
សូមទេវធីតាឆ្នាំថ្មី ព្រះនាមកិរិណីទេវី ប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនចំពោះ ថ្នាក់ដឹកនាំនៃ គណបក្សប្រជាជនកម្ពុជា សូមប្រកបដោយពលាអនុភាពខ្លាំងក្លា បញ្ញាញាណភ្លឺថ្លា សុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ ជ័យជំនៈគ្រប់ភារកិច្ច ដើម្បីបន្តចូលរួមក្នុងការងារអភិវឌ្ឍជាតិមាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើនតរៀងទៅ។
គោរពជូនពរពី ខ្ញុំបាទ ឌី វិជ្ជា និងយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តស្វាយរៀងទាំងអស់
#WeAreCPP #CPP #HappyKhmerNewYear
361
សូមក្រាបថ្វាយបង្គំ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត
សូមក្រាបថ្វាយបង្គំ ហ្លួងម៉ែ ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត
នៅក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម មហាសិរីមង្គល ប្រសើរថ្លៃថ្លា នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៥-២៥៦៦ ទូលព្រះបង្គំយើងខ្ញុំ សូមព្រះបរមរាជានុញ្ញាត សម្ដែងនូវអំណរសាទរដោយក្ដីរំភើបក្រៃលែង និងសូមក្រាបថ្វាយនូវសព្វសាធុការពរ បវរសួស្ដី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ សូមព្រះអង្គ និងហ្លួងម៉ែ ទ្រង់ប្រកបដោយព្រះរាជបញ្ញាញាណភ្លឺថ្លា ព្រះកាយពលសិរីវឌ្ឍនា ព្រះរាជសុខភាពល្អបរិបូរណ៌ ព្រះជន្មាយុជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ ក្នុងព្រះបរមសិរីរាជ្យសម្បត្តិជាម្លប់ដ៏ត្រជាក់ត្រជុំ សុខដុមរមនា សម្រាប់ប្រជានុរាស្ត្រខ្មែរគ្រប់ៗរូប។
ក្រាបថ្វាយបង្គំ ពីខ្ញុំព្រះករុណា ឌី វិជ្ជា និងយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តស្វាយរៀងទាំងអស់ 🙏🙏🙏
361
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ។
ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រើប្រាស់ពេលវេលាសាងសង់ ៣០ខែ និងចំណាយថវិកាសាងសង់ប្រមាណ ២២លានដុល្លារ។
ការដ្ឋាននេះត្រូវសាងសង់ដោយបែងចែកជា៣ផ្នែក រួមមាន៖
- ស្ពានទី១៖ ជាស្ពានអាកាសមេតភ្ជាប់ចរាចរ ពីមហាវិថីសហព័ន្ធរុស្ស៉ី មកផ្លូវជាតិលេខ៣ មានប្រវែងសរុប ៤០៨ម៉ែត្រ ទទឹង ១៥.៨ម៉ែត្រ សម្រាប់ចរាចរពីរទិស។
- ស្ពានទី២៖ បំបែកចេញពីស្ពានអាកាសមេ បត់ឆ្វេងតភ្ជាប់ចរាចរពីមហាវិថីសហព័ន្ធរុស្ស៉ី ឆ្ពោះទៅផ្លូវវេងស្រេង សម្រាប់ចរាចរមួយទិស មានប្រវែងសរុប ២០២ម៉ែត្រ ទទឹង ៥.២៥ម៉ែត្រ។
- ស្ពានទី៣៖ ជាស្ពានកោងបត់ឆ្វេងតភ្ជាប់ចរាចរពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៣ មានប្រវែងសរុប ២០៦ម៉ែត្រ ទទឹង ៥.២៥ម៉ែត្រ សម្រាប់ចរាចរមួយទិស។
បន្ថែមពីលើនេះ គម្រោងក៏បានសាងសង់ផ្លូវ និងផ្លូវក្រោមដីមួយខ្សែទៀត ជាផ្លូវកោងតភ្ជាប់ចរាចរពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៤ មានប្រវែងសរុប ១៣០ម៉ែត្រ ទទឹង ៨.៥ម៉ែត្រ សម្រាប់ចរាចរមួយទិស។ ផ្លូវលើផ្ទៃដី ជាផ្លូវមេតភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មកផ្លូវវេងស្រេង មានប្រវែងសរុប ២៣៥ម៉ែត្រ ទទឹង ៨.៥ម៉ែត្រ សម្រាប់ចរាចរមួយទិស។
គម្រោងក៏បានសាងសង់ផ្លូវក្រោមដីមួយខ្សែ ដែលជាផ្លូវតភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មកមហាវិថីសហព័ន្ធរុស្ស៉ី ដែលមានប្រវែងសរុប ៤៧០ម៉ែត្រ ទទឹង ៨.៥ម៉ែត្រ សម្រាប់ចរាចរមួយទិស។
ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ មានអាយុកាលប្រើប្រាស់រហូតដល់ទៅ ១០០ឆ្នាំ ហើយមានបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវ រៀបចំបណ្តាញជុំវិញបរិវេណស្ពានអាកាស និងអាងស្តុកទឹកក្រោមដី មានទាំងបំពាក់ម៉ូទ័របូមទឹកស្វ័យប្រវត្តិផងដែរ។
#Cambodia #SamdechTechoHunSen #PrimeMinisterofCambodia
#CPP #WeAreCPP
🇰🇭 Please Like & Share our Facebook page 👉🏼 : https://www.facebook.com/OfficialWeAreCPPSvayRiengFanPage/
🇰🇭 Please Join us in & Share our Telegram channel👉🏼 : https://t.me/WeAreCPP
361
🇰🇭អបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា លើកទី១១១ ឆ្នាំ២០២២ ក្រោមមូលបទ «សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត»
នាឱកាសនេះ ខ្ញ៉ំសូមជូនពរដល់ស្រ្តីទូទាំងប្រទេស និងក្រុមគ្រួសារ សូមជួបប្រទះតែពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ព្រមទាំងសេចក្តីសុខចម្រើន ជោគជ័យ សុភមង្គលគ្រប់ៗគ្នាជានិរន្តន៍ ។
#Cambodia #InternationalWomen’sDay #CPP #WeAreCPP
🇰🇭 Please Like & Share our Facebook page 👉🏼 : https://www.facebook.com/OfficialWeAreCPPSvayRiengFanPage/
🇰🇭 Please Join us in & Share our Telegram channel👉🏼 : https://t.me/WeAreCPP
361
🇰🇭 អបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា លើកទី១១១ ឆ្នាំ២០២២ ក្រោមមូលបទ «សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត»
#Cambodia #InternationalWomen’sDay #CPP #WeAreCPP
🇰🇭 Please Like & Share our Facebook page 👉🏼 : https://www.facebook.com/OfficialWeAreCPPSvayRiengFanPage/
🇰🇭 Please Join us in & Share our Telegram channel👉🏼 : https://t.me/WeAreCPP
361
🇰🇭 អបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៤ ឆ្នាំ២០២២
ក្រោមប្រធានបទ "យុវជនដើម្បីវប្បធម៌ជាតិ"
ទិវាវប្បធម៌ជាតិ ៣មីនា គឺជាថ្ងៃរំឭកដល់គុណូបការៈដ៏ឧត្តុងឧត្តម របស់បុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលបានបង្កើត ថែរក្សា និងការពារមរតកវប្បធម៌ជាតិដ៏វិសេសវិសាល តាំងពីបុរាណកាល រហូតដល់ពេលបច្ចុប្បន្ន។
ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន ប្រជាពលរដ្ឋកម្ពុជា ទទួលបាននូវសុភមង្គលយ៉ាងពេញលេញ ក្រោមម្លប់នៃសុខសន្តិភាព ដូច្នេះ កាតព្វកិច្ចមួយមិនអាចខ្វះបានសម្រាប់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប គឺការចូលរួមថែរក្សាការពារ អភិរក្ស អភិវឌ្ឍន៍ និងលើកតម្កើនវប្បធម៌ជាតិឱ្យកាន់តែមានភាពរុងរឿង និងបន្តកេរតំណែលនេះ ដល់កូនចៅខ្មែរជំនាន់ក្រោយៗទៀត។
#Cambodia #NationalCulturalDay
#CPP #WeAreCPP
🇰🇭 Please Like & Share our Facebook page 👉🏼 : https://www.facebook.com/OfficialWeAreCPPSvayRiengFanPage/
🇰🇭 Please Join us in & Share our Telegram channel👉🏼 : https://t.me/WeAreCPP
361
🇰🇭 គុណូបការៈ នៃការលះបង់យ៉ាងធំធេញរបស់សម្ដេចតេជោ ហ៊ុន សែន គឺមានអត្ថន័យយ៉ាងមហិមា ចំពោះជាតិមាតុភូមិ និងប្រជាជនកម្ពុជា តាមរយៈ ការស្វែករក និងរក្សាបាននូវសុខសន្តិភាពរហូតដល់ពេលបច្ចុប្បន្ននេះ។
#Cambodia #SamdechTechoHunSen #PrimeMinisterofCambodia
#CPP #WeAreCPP
ខាងក្រោមនេះ គឺជាដំណើររឿង នៃការជួបជុំគ្នាឡើងវិញរវាងសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន៖
https://m.facebook.com/story.php?story_fbid=522940119187780&id=100044153903575
361
🇰🇭 សម្ដេចតេជោ ហ៊ុន សែន៖ ជាងពាក់កណ្ដាលជីវិតរបស់ខ្ញុំនេះ មានតែដំណើរការចរចាមួយប៉ុណ្ណោះ ដែលជាជម្រើសដ៏ល្អបំផុត ហើយខ្ញុំមិនដែលជឿទេថា ប្រើប្រាស់សង្រ្គាម ដើម្បីបញ្ចប់សង្គ្រាម។
#Cambodia #SamdechTechoHunSen #PrimeMinisterofCambodia
#WinWinPolicy #SUNHAKPEACEPRIZE
#CPP #WeAreCPP
🇰🇭 Please Like & Share our Facebook page 👉🏼 : https://www.facebook.com/OfficialWeAreCPPSvayRiengFanPage/
🇰🇭 Please Join us in & Share our Telegram channel👉🏼 : https://t.me/WeAreCPP
361
🇰🇭 #ស្វាយរៀងផ្ទះខ្ញុំ
ប្រសិនបើយើងមានកណ្ដៀង សាច់មាន់ អង្ករលីង និងគ្រឿងទេសផ្សេងៗទៀត តើអ្នកស្វាយរៀងយើង គួរតែស្លសម្លអ្វីទៅ?
រូបភាពដោយ៖ We Are CPP
#Cambodia #SvayRiengMyHome #SvayRiengProvince #LocalFood
#CPP #WeAreCPP
🇰🇭 Please Like & Share our Facebook page 👉🏼 : https://www.facebook.com/OfficialWeAreCPPSvayRiengFanPage/
🇰🇭 Please Join us in & Share our Telegram channel👉🏼 : https://t.me/WeAreCPP
361
🇰🇭 ប្រទេសកម្ពុជាដ៏សុខសាន្ត ក្នុងសម័យសង្គមរាស្រ្តនិយម ស្រាប់តែត្រូវធ្លាក់ចូលក្នុងរណ្ដៅភ្លើងសង្គ្រាម ដែលអូសបន្លាយជាង ៣ទសវត្សរ៍ បន្ទាប់ពីសេនាប្រមុខ លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តមសីហនុ។
ថ្វីត្បិតតែកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩១ ក្នុងគោលបំណងរំលត់ភ្លើងសង្គ្រាមស៊ីវិលនៅកម្ពុជាក៏ពិតមែន ក៏ប៉ុន្តែ UNTAC មិនអាចសម្រេចគោលដៅនេះបានឡើយ ដោយបន្សល់ទុកឱ្យកម្ពុជា នូវរដ្ឋាភិបាល២ និងតំបន់ត្រួតត្រា២។
ក្នុងដំណាក់កាលនោះ ដោយមិនអាចបណ្ដោយឱ្យសោកនាទកម្មនៃសង្គ្រាមបន្តកើតឡើង សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ ដើម្បីបញ្ចប់ទាំងស្រុង នូវចលនានយោបាយ និងយោធារបស់ខ្មែរក្រហម ឆ្ពោះទៅកាន់សុខសន្តិភាពពេញបរិបូរណ៍ ការបង្រួបបង្រួមជាតិ និងឯកភាពទឹកដី នៅចុងឆ្នាំ១៩៩៨។
#Cambodia #SamdechTechoHunSen #PrimeMinisterofCambodia
#WinWinPolicy #SUNHAKPEACEPRIZE
#CPP #WeAreCPP
🇰🇭 Please Like & Share our Facebook page 👉🏼 : https://www.facebook.com/OfficialWeAreCPPSvayRiengFanPage/
🇰🇭 Please Join us in & Share our Telegram channel👉🏼 : https://t.me/WeAreCPP
361
អនុមោទនា «បុណ្យមាឃបូជា» 🙏🙏🙏
ពិធីថ្ងៃបុណ្យមាឃបូជា គឺជាពិធីបុណ្យមួយដ៏មានសារៈសំខាន់បំផុតនៅក្នុងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។ បុណ្យមាឃបូជាប្រារព្ធឡើង ដើម្បីរំលឹកដល់ថៃ្ង ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើង ក្នុងលោកនាប្រទេសឥណ្ឌា កាលពី៥៨៨ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ងទី១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន៩ខែគត់ ហើយក៏ជាថ្ងៃ ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ដាក់អាយុសង្ខារផងដែរ។
ក្នុងសង្គមកម្ពុជា ព្រះពុទ្ធសាសនា មិនត្រឹមតែបានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋយើងបានរួមរស់ជាមួយគ្នាដោយសុខសាន្តខាងផ្លូវស្មារតីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការពង្រឹងសណ្ដាប់ធ្នាប់ សុខសន្តិភាព ស្ថិរភាពសង្គម ការអភិវឌ្ឍលើគ្រប់វិស័យ និងថែរក្សាការពារអត្តសញ្ញាណជាតិទៀតផង។
សូមប្រគេនពរដល់ព្រះតេជគុណគ្រប់ព្រះអង្គ និងជូនពរបងប្អូនជនរួមជាតិទាំងអស់ សូមជួបតែសេចក្តីសុខ និងសេចក្តីចម្រើនគ្រប់ៗគ្នា ជាពិសេស ចៀសផុតពីជំងឺកំណាចកូវីដ១៩ បំប្លែងខ្លួនប្រភេទថ្មីអូមីក្រុង ដោយចូលរួមអនុវត្តវិធានការសុខាភិបាល ៣កុំ ៣ការពារ និងចូលរួមចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់ៗគ្នា។
#Cambodia #MeakBochea
#CPP #WeAreCPP
🇰🇭 Please Like & Share our Facebook page 👉🏼 : https://www.facebook.com/OfficialWeAreCPPSvayRiengFanPage/
🇰🇭 Please Join us in & Share our Telegram channel👉🏼 : https://t.me/WeAreCPP
361
សង្គ្រាមសងសឹក នឹងមិនចេះចប់មិនចេះហើយនោះទេ វាមានតែការចងកំហឹង និងការបង្ហូរឈាមមនុស្សជាតិកាន់តែច្រើនឡើងៗប៉ុណ្ណោះ រហូតរកទីបញ្ចប់គ្មាន។
ហេតុដូច្នេះហើយ ទើបសម្ដេចតេជោ ហ៊ុន សែន បានជ្រើសយកវិធីសាស្រ្តចរចាដោយសន្តិវិធី ពីគ្រប់ភាគីដែលពាក់ព័ន្ធ ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុងនៅកម្ពុជា តាមរយៈនយោបាយឈ្នះ-ឈ្នះ។
#Cambodia #SamdechTechoHunSen #PrimeMinisterofCambodia #SUNHAKPEACEPRIZE
#CPP #WeAreCPP
🇰🇭 Please Like & Share our Facebook page 👉🏼 : https://www.facebook.com/OfficialWeAreCPPSvayRiengFanPage/
🇰🇭 Please Join us in & Share our Telegram channel👉🏼 : https://t.me/WeAreCPP
