en
Feedback
និស្សិតរដ្ឋបាល-RULE

និស្សិតរដ្ឋបាល-RULE

Open in Telegram

មានទិសដៅដើម្បីឧត្តមភាពការសិក្សា និងការចែករំលែកគ្រប់ជ្រុងជ្រោយ

Show more
Cambodia301The category is not specified

📈 Analytical overview of Telegram channel និស្សិតរដ្ឋបាល-RULE

Channel និស្សិតរដ្ឋបាល-RULE (@nisethadmin) in the Central Khmer language segment is an active participant. Currently, the community unites 13 709 subscribers, ranking in the Other category and 301 in the Cambodia region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 13 709 subscribers.

According to the latest data from 03 December, 2024, the channel demonstrates stable activity. Although there has been a change in the number of participants by 0 over the last 30 days and by 0 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 0%. Within the first 24 hours after publication, content typically collects N/A% reactions from the total number of subscribers.
  • Post reach: On average, each post receives 0 views. Within the first day, a publication typically gains 0 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 0.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
មានទិសដៅដើម្បីឧត្តមភាពការសិក្សា និងការចែករំលែកគ្រប់ជ្រុងជ្រោយ

Thanks to the high frequency of updates (latest data received on 04 December, 2024), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Other category.

13 709
Subscribers
No data24 hours
No data7 days
No data30 days
Posts Archive
✍️ សៀវភៅស្នាក់នៅ និង​សៀវភៅ​គ្រួសារ ខុសគ្នាយ៉ាងម៉េចខ្លះ? 📙📕 លក្ខណៈ​ខុសគ្នា​រវាងសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ មានដូចខាងក្រោម ១.📕សៀវភៅ​ស្នាក់នៅ៖ ជាសៀវភៅ​ប្រើប្រាស់​សម្រាប់​​ជាវិធាននគរបាល​ ដើម្បី​ស្រង់​ព័ត៌មាន​អំពី​ចំនួន​មនុស្ស​ដែលស្នាក់នៅ​ក្នុងលំនៅឋាននីមួយៗ រួមទាំងលំនៅឋាន​នៃទីតាំងប្រមូលផ្តុំ។ សៀវភៅនេះ ពុំអាច​ត្រូវបាន​ប្រើប្រាស់​ធ្វើជា​ឯកសារ​សម្រាប់​អះអាង ឬបញ្ជាក់​ពីភាព​ជាកម្មសិទ្ធិ​លើ​លំនៅឋាន​បានឡើយ និង​ផ្តល់​បាន​តែមួយគត់​ជូនចំពោះ​បុគ្គល​ឬគ្រួសារ ឬក្រុមគ្រួសារ​ដែលជាម្ចាស់​ ឬជាអ្នកជួល​កំពុងស្នាក់នៅ​ក្នុង​លំនៅឋាន​អចិន្ត្រៃយ៍​ណាមួយ​ជាកំណត់ ទោះ​បុគ្គល ឬគ្រួសារ ឬក្រុមគ្រួសារ​នោះមានលំនៅឋាន​លើសពីមួយក៏ដោយ។ -បុគ្គលត្រូវចុះបញ្ជី​ស្នាក់នៅ និង​ផ្តល់​សៀវភៅស្នាក់នៅ៖ ប្រជាពលរដ្ឋ​គ្រប់រូប រួមទាំងជនបរទេស​អន្តោប្រវេសន្ត​ដែលកំពុងរស់នៅលើទឹកដី​នៃព្រះរាជាណាចក្រ​កម្ពុជា ត្រូវចុះឈ្មោះ​ក្នុងបញ្ជី​ស្នាក់នៅ និង​ទទួលបាន​សៀវភៅ​ស្នាក់នៅ​មួយ​ជាកំណត់​លំនៅឋាន​ដែលខ្លួនស្នាក់នៅ​អចិន្ត្រៃយ៍។ -បុគ្គលមិនត្រូវចុះបញ្ជី​ស្នាក់នៅ និង​ផ្តល់សៀវភៅ​ស្នាក់នៅ៖ ជនបរទេសមិនមែនអន្តោប្រវេសន្ត ដូចមានចែងក្នុងច្បាប់ស្តីពីអន្តោប្រវេសន៍, ជនបរទេសចូល​ និង​ស្នាក់នៅ​ដោយ​ខុសច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា, កងយោធពលខេមរភូមិន្ទ កងរាជអាវុធហត្ថ និងកងនគរបាល​ជាតិ​ដែល​កំពុងរស់នៅ​ប្រមូលផ្តុំ​ក្នុងបន្ទាយ​មិនចាត់ទុកជាលំនៅឋាន ប៉ុន្តែបុគ្គលទាំងនោះ​ត្រូវចុះឈ្មោះ​ក្នុងបញ្ជី​ស្នាក់នៅតាមលំនៅឋានអចិន្រ្តៃយ៍ជាមួយក្រុមគ្រួសារ​រៀងៗខ្លួន។ ២.📙សៀវភៅគ្រួសារ៖ ជាសៀវភៅ​ប្រើប្រាស់​​សម្រាប់​បញ្ជាក់​ពីចំណងញាតិ​ភាព​ដែលមាន​សញ្ជាតិខ្មែរ​រួមមានសហព័ទ្ធ (ប្តីឬប្រពន្ធ) កូនបង្កើត ឬកូនស្មុំ។ សៀវភៅ​នេះ ពុំអាចត្រូវបានប្រើប្រាស់​ធ្វើជាឯកសារ​សម្រាប់​អះអាង​ ឬបញ្ជាក់​ពីភាព​ជាកម្មសិទ្ធិ​លើលំនៅឋាន​បានឡើយ។ -បុគ្គល​ត្រូវចុះបញ្ជី​គ្រួសារ និងផ្តល់​សៀវភៅ​គ្រួសារ៖ គ្រួសារ​ដែលមាន​សមាជិក​ជាសញ្ជាតិខ្មែរ និង​កំពុង​រស់នៅ​អចិន្រ្តៃយ៍ លើទឹកដី​នៃព្រះរាជាណាចក្រ​កម្ពុជា។ ចំពោះសមាជិក​គ្រួសារ​ដែលមានសញ្ជាតិខ្មែរ​ ហើយកំពុងរស់នៅក្រៅប្រទេស​ត្រូវបានចុះឈ្មោះ​ជាមួយឪពុកម្តាយ​ដែលកំពុង​ស្នាក់នៅ​អចិន្ត្រៃយ៍ លើទឹកដី​នៃព្រះរាជាណាចក្រកម្ពុជា។ -បុគ្គល​មិនត្រូវចុះបញ្ជីគ្រួសារ និងផ្តល់សៀវភៅគ្រួសារ៖ ជនប្រទេសគ្មានសិទ្ធិ​ចុះបញ្ជី​គ្រួសារ និងប្រើប្រាស់​សៀវភៅ​គ្រួសារ​នេះឡើយ៕ 👉ពេលទៅ​ធ្វើសៀវភៅ​ស្នាក់នៅ-សៀវភៅគ្រួសារ កុំភ្លេចយកឯកសារទាំងនេះដាក់​តាមខ្លួន! •​ ​សេចក្ដីចម្លង​សំបុត្រ​កំណើត​ ​ឬ​ ​សេចក្ដីចម្លង​បញ្ជាក់​សំបុត្រ​កំណើត​ ​•​ ​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​ ​•​ ​សំបុត្រ​អាពាហ៍​ពិពាហ៍​ ​(​បើ​មាន​)​ ​•​ ​លិខិតអនុញ្ញាត​ផ្លាស់ប្ដូរ​ទីលំនៅ​ ​ពី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ ​ទីកន្លែង​ចាស់​ដែល​សាមីខ្លួន​ធ្លាប់​រស់នៅ​ ​(​ប្រសិនបើ​មានការ​ផ្លាស់ប្ដូរ​ទីកន្លែង​រស់នៅ​)​ ​។​ ២​.​ ​សៀវភៅ​ស្នាក់នៅ​ ​សា​ម៉ី​ខ្លួន​ដែល​ជា​អ្នក​ចង់​កែតម្រូវ​ត្រូវ​ទៅកាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ ​និង​ ​ត្រូវ​ភ្ជាប់​ឯកសារ​ ​មួយចំនួន​ដូច​ខាងក្រោម​ ​៖​ ​ ​•​ ​សៀវភៅ​ស្នាក់នៅ​ ​•​ ​សេចក្ដីចម្លង​សំបុត្រ​កំណើត​ ​ឬ​សេចក្ដីចម្លង​បញ្ជាក់​សំបុត្រ​កំណើត​ ​•​ ​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​ ​•​ ​សំបុត្រ​អាពាហ៍​ពិពាហ៍​ ដកស្រង់ចេញពី៖ សេចក្តីណែនាំ​ស្តីបែបបទ និងនីតិវិធី​នៃការងារ​ចុះបញ្ជី និងគ្រប់គ្រង​ការស្នាក់នៅ របស់​អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម

ប្ដីប្រពន្ធរៀបការរួចដឹកគ្នាទៅចុះសំបុត្រអាពាហ៍ពិពាហ៍ មានអត្ថប្រយោជន៍ អេតាស៊ីវិល សម្រាប់ ប្ដី/ប្រពន្ធ ទើបរៀបការរួច ១. ជា ប្ដី ប្រពន្ធ ស្របតាមផ្លូវច្បាប់ ដែលមិនអាចរំលាយទៅវិញបាន តាមទំនើងចិត្តរបស់ខ្លួនឡើយ ២. ទ្រព្យសម្បត្តិរួម ក្រោយអាពាហ៍ពិពាហ៍ ត្រូវចែកគ្នាស្មើនៅពេលលែងលះ ៣. កាន់តែមានសុភមង្គល និងជឿទុកចិត្តគ្នា ពេលមានសំបុត្រ អាពាហ៍ពិពាហ៍ ៤. ទទួល មរតក ស្របច្បាប់ ៥. ចុះសំបុត្រកំណើត ឬបញ្ជាក់សំបុត្រកំណើតកូន ៦. ធ្វើប្លង់ ដី ឬ ផ្ទះ ៧. ធ្វើសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ ៨. ការពារប្រឆាំង នឹងទ្វេពន្ធភាព ( ការពារប្រឆាំង ការមានប្ដីច្រើន ឬមានប្រពន្ធច្រើន ) ៩. ជួយការពារទ្រព្យសម្បត្តិរួមរបស់ ប្ដី ប្រពន្ធ ១០. ទទួលអាហារកិច្ច ពេលឱពុកម្ដាយ លែងលះគ្នា ១១. គ្មានអំពើហិង្សា ចំពោះកូន ១២. ការគាំទ្រ ដល់កូន។

ការជ្រើសរើសអ្នកស្ម័គ្រចិត្តសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយដ៏អស្ចារ្យ និងជាមោទកភាពរបស់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះបានមកដល់ហើយ 🏟🇰🇭 -ទទួលពាក្យ៖ ថ្ងៃទី០១ ខែកុម្ភៈ ដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ -ចុះឈ្មោះ៖ www.cambodia2023.com/en/volunteer-register #អ្នកស្ម័គ្រចិត្ត #SEAGames32 #aseanparagames12 #កីឡាបៃតង #CleanGreenSport

ឯកសារណៃនាំស្តីការរៀបចំតាក់តែងលិខិតរដ្ឋបាល.pdf10.12 KB

កម្រងបទដ្ឋានគតិយុត្តទាក់ទងនឹងសញ្ជាតិ.pdf1.61 MB

ឱកាសល្អ! មន្ទីរពេទ្យជាតិ តេជោសន្តិភាព ជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាចំនួន ៣០០នាក់ (ផុតកំណត់៖ ១០ កុម្ភៈ ២០២៣)
+1
ឱកាសល្អ! មន្ទីរពេទ្យជាតិ តេជោសន្តិភាព ជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាចំនួន ៣០០នាក់ (ផុតកំណត់៖ ១០ កុម្ភៈ ២០២៣)

កុំភ្លេចចូល ដើម្បីទទួលបាននូវពុទ្ធិថ្មីៗ

បណ្ណាគារសាមគ្គីពុទ្ធិ មានកិត្តិយសសូមជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ បណ្ណាគារសាមគ្គីពុទ្ធិ បានរៀបចំវេទិកាអំណានដើម្បីកម្ពុជា នៅថ្ងៃសៅរ៍ ទី២៨ ខែមករា ឆ្នាំ២០២៣ នាពេលខាងមុខនេះ។ សូមជម្រាបជូនថា វេទិកាអំណានដើម្បីកម្ពុជា ផ្ដោតលើវិស័យអប់រំ និងជំរុញការអាន ដែលជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការរួមចំណែកកសាងធនធានមនុស្សនៅកម្ពុជា ជាពិសេសដាស់ស្មារតីយុវជនដើម្បីធ្វើយ៉ាងណាបង្កើតវប្បធម៌អំណាន ការចែករំលែកនៅកម្ពុជាឱ្យបានទូលំទូលាយ។ កាលបរិច្ឆេទ៖ ២៨ មករា ២០២២ ពេលវេលា៖ ៣:០០ដល់ ៥​: ០០ ល្ងាច ទីកន្លែង៖ Google meeting សម្រាប់ការចុះឈ្មោះចូលរួមដោយឥតគិតថ្លៃ៖ https://forms.gle/iUu9YZmZMGvGNghZ8 ចុះឈ្មោះរួចកុំភ្លេច Join telegram group https://t.me/+OYyx16j3XFAxOTA1 ផងណា។ បណ្ណាគារសាមគ្គីពុទ្ធិ គឺជាបណ្ដុំចំណេះដឹង និងការចែករំលែកដើម្បីសង្គមជាតិ។ ដើម្បី Join https://t.me/Samkeapute តំណរភ្ជាប់នៅក្នុងតេលេក្រាម ។ #បណ្ណាគារសាមគ្គីពុទ្ធិ

គិតមុនគូរ សូមប្រយ័ត្ន! ទម្លាប់៦យ៉ាង របស់អ្នករៀនថ្នាក់បរិញ្ញាបត្រ ពេលរៀនចប់អាចដើរទាត់ខ្យល់​ប្រយ័ត្នប្រយែង​ផង Team RULE កនយើង​ ........................ ឈាន​ជើង​ចូល​ដល់​ថ្នាក់​ឧត្ដម​សិក្សា គឺ​ជា​ជំហាន​មួយ​ឆ្ពោះ​ទៅ​រក​អនាគត​ដ៏​ល្អ ប៉ុន្តែ​ទន្ទឹម​នឹង​នោះ ការ​កសាង អភិវឌ្ឍ​ខ្លួន​អំឡុង​ពេល​សិក្សា​កាន់​តែ​សំខាន់​ទៀត ដើម្បី​ទទួល​បាន​នូវ​ភាព​ជោគជ័យ។ ខាង​ក្រោម​នេះ ជា​ការ​ចែក​រំលែក​បទ​ពិសោធន៍ ពី​​សាស្ត្រាចារ្យបង្រៀន​នៅ​សាកល​វិទ្យាល័យ ពី​ទម្លាប់​មួយ​ចំនួន​របស់​អ្នក​សិក្សា​ច្រើន​តែ​រៀន​ចប់​ហើយ មិន​ទទួល​បាន​ភាព​ជោគជ័យ។ ១. ខ្សោយ​ផ្នែក​ទំនាក់ទំនង ឱកាស​ទទួល​បាន​បទពិសោធន៍ ចំណេះដឹង និង​ឱកាស​ផ្សេងៗ​ជាច្រើន​ទៀត សុទ្ធ​តែ​ផ្ដើម​ចេញ​ពី​ទំនាក់ទំនង។ ហេតុអ្វី​បាន​ទំនាក់ទំនង​សំខាន់​សម្រាប់​អ្នក​សិក្សា? សំណួរ​នេះ​មិន​ពិបាក​ឆ្លើយ​ទេ ព្រោះ​មនុស្ស​ម្នាក់​ៗ ​មិន​អាច​រស់​នៅ​ក្នុង​សង្គម​តែ​ម្នាក់​ឯង​ ដោយ​មិន​មាន​ទំនាក់ទំនង​ឡើយ ជា​ពិសេស​អ្នក​សិក្សា​នេះ​តែ​ម្ដង។ មិន​ពូកែ​ទំនាក់ទំនង​ ក៏​មិន​ខុស​អី​ពី​រង់ចាំ​ឱកាស​ធ្លាក់​ពី​លើ​មេឃ​ដែរ។ ២. មិន​ទម្លាប់​បង្កើន​ភាព​ក្លាហាន ភាព​ក្លាហាន​ក៏​សំខាន់​ណាស់​ដែរ បើ​នៅ​តែ​គិត​ថា ខ្លួន​ឯង​ធ្វើ​មិន​បាន មិន​ហ៊ាន​សួរ មិន​ហ៊ាន​ឆ្លើយ នោះ​ក៏​គ្មាន​ថ្ងៃ​រីក​ចម្រើន​ដែរ។ ត្រូវ​ដឹង​ថា ភាព​ក្លាហាន​នាំ​ឲ្យ​យើង​ឆ្ពោះ​ទៅ​មុខ​ជានិច្ច បើ​យើង​ជ្រើស​រើស​ដើរ​ផ្លូវ​ត្រូវ។ ៣.ទម្លាប់​ពឹង​ផ្អែក​អ្នក​ដទៃ ការ​សិក្សា​ដើម្បី​ឲ្យ​តែ​បាន​ពិន្ទុ និង​សិក្សា​ដើម្បី​ចេះ​ពិត​ប្រាកដ​ គឺ​ខុស​គ្នា ហើយ​អនាគត​ក៏​ខុស​គ្នា​ដែរ។ ទម្លាប់​អ្នក​សិក្សា​មួយ​ចំនួន មិន​បាន​ដាក់​ចិត្ត​ដាក់​កាយ​រៀន​ឲ្យ​ចំជា​រៀន​នោះ​ទេ បែរ​ជា​គិត​ថា​ធ្វើ​យ៉ាង​ណា​យក​សញ្ញាបត្រ​ឲ្យ​បាន។ ដូច្នេះ​ហើយ​ជានិច្ចកាល​គេ​តែង​អាង​មិត្ត​រួម​ក្រុម មិន​ខិត​ខំ​លើ​កិច្ច​ការ​ស្រាវជ្រាវ តែង​ខ្ចី​សៀវភៅ​គេ​យក​ទៅ​ចម្លង តែង​សុំ​ថត​ចម្លើយ​ពេល​ប្រឡង​ជាដើម។ ៤. មិន​ចេះ​គ្រប់​គ្រង​ពេល​វេលា ពេលវេលា​ពិត​ជា​សំខាន់​បំផុត បើ​ប្រើ​ពេល​វេលា​ខុស មិន​ចំ​គោលដៅ ចូល​ចិត្ត​ប្រើ​ពាក្យ​រង់ចាំ​ស្អែក សុទ្ធ​តែ​បង្អាក់​ការ​រីកចម្រើន​របស់​ខ្លួន​ឯង។ ភាព​ភ្លើតភ្លើន​ ភាព​ភ្លេច​ខ្លួន​ អាច​នាំ​ទៅ​រក​ភាព​បរាជ័យ​ក្នុង​ជីវិត​សម្រាប់​អ្នក​មក​រៀន​នៅ​ភ្នំពេញ។ ដូច្នេះ​ហើយ​ត្រូវ​ជៀសវាង​ធ្វើ​រឿង​ដែល​ឥត​ប្រយោជន៍​ដូច​ជា ការ​សេពគប់​ជាមួយ​មនុស្ស​ភ្លើតភ្លើន ដើរលេង​ចំណាយ​លុយ​ដែល​ឪពុក​ម្ដាយ​ខំ​ឱ្យ ធ្វើ​ខ្លួន​ហ៊ឺហា​មិន​មើល​មាឌ​​ ត្រូវ​ជៀសវាង​ដាច់​ខាត។ ដូច្នេះ​គួរ​ចំណាយ​ពេល​ធ្វើ​រឿង​ដែល​មាន​ប្រយោជន៍​ច្រើន​ដូច​ជា ការ​សិក្សា​ភាសា​បរទេស រៀន​កុំព្យូទ័រ សិក្សា​ស្រាវជ្រាវ​ជាដើម។ ៥. ចាប់​យក​ជំនាញ​ព្រោះ​ហេតុផល​ណា​មួយ ការ​ចាប់​ជំនាញ​ដែល​កំពុង​ត្រូវ​ប៉ាន់​តម្រូវ​ការ​ទីផ្សារ​ការងារ គឺ​ជា​រឿង​សំខាន់​មួយ តែ​អ្វី​ដែល​កាន់​តែ​សំខាន់​នោះ គឺ​សិក្សា​ឲ្យ​ត្រូវ​នឹង​ទេពកោសល្យ និង​សមត្ថភាព​របស់​ខ្លួន។ ការ​ជ្រើស​រើស​ជំនាញ​ ព្រោះ​ហេតុផល​ណា​មួយ ដូចជា៖ កត្តា​គ្រួសារ កត្តា​តាម​មិត្តភក្ដិ នឹង​ធ្វើ​ឲ្យ​ខាត​បង់​ពេល​វេលា ចេះ​មិន​ច្បាស់​លាស់។ ៦. សិក្សា​លើ​តែ​ជំនាញ​មួយ​មុខ ជំនាញ​ពិត​ជា​សំខាន់​ដើម្បី​ឆ្ពោះ​ទៅ​រក​គោល​ដៅ​ដែល​យើង​ចង់​បាន តែ​បើ​មាន​តែ​ជំនាញ​តែ​មួយ​មុខ ក៏​មិន​អាច​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ទីផ្សារ​ការងារ​បាន​ដែរ។ ដូច្នេះ​ហើយ​ក្រៅ​តែ​ជំនាញ​អ្នក​សិក្សា គួរតែ​ចេះ​ឲ្យ​ច្បាស់នូវ​ភាសា​អង់គ្លេស កុំព្យូទ័រ ការ​ចូល​កម្មវិធី​បណ្ដុះបណ្ដាល​នានា និង​វគ្គសិក្សា​ខ្លី​ៗជា​ច្រើន​សម្បូរបែប​ទៀត។ យ៉ាង​ណា​ក្ដី និស្សិត​ក៏​ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ កម្មវិធី​សិក្សា​ទាំង​នោះ​ផង​ដែរ ត្រូវមើល​ប្រភព​ឲ្យ​បាន​ច្បាស់​លាស់

រូបសញ្ញា (Mascot) តំណាងស៊ីហ្គេមនៅកម្ពុជា ២០២៣ គឺជាទន្សាយពីរ ឈ្មោះ បូរី (ឈ្មោល) និងរំដួល (ញី) ក្នុងឯកសណ្ធានក្បាច់គុនបុរាណនៃក្បាច់គុនល្បុក្កតោ។ -ទន្សាយឈ្មោល ដាក់ឈ្មោះ "បុរី" ដែលតំណាងឲ្យសាមគ្គីភាព។ -ទន្សាយញី ដាក់ឈ្មោះ "រំដួល" ជាផ្កាតំណាងជាតិកម្ពុជា។ ទន្សាយ ជាតួអង្គគួរឱ្យស្រឡាញ់ក្នុងរឿងនិទានខ្មែរ ដែលបង្ហាញពីតម្លៃដ៏ខ្លាំងក្លាក្នុងការបង្រៀនរបស់ពុទ្ធសាសនា គឺការបំផុសគំនិត តម្លាភាព យុត្តិធម៌ ចំណេះដឹង និងការជួយក្នុងសហគមន៍។ ជម្រើសនៃទន្សាយក៏បញ្ជាក់ពីសមភាពយេនឌ័រក្នុងកីឡា៕ Via: Kampuchea Thmey Media #SEAGames32 #ASEANParaGames12

មុខវិជ្ជា៖ នីតិមុខងារសាធារណៈ (សង្ខេប) បង្រៀនដោយសាស្រ្តាចារ្យបណ្ឌិត៖ ស៊ន សុឃន (ទីប្រឹក្សាក្រសួង នៃក្រសួងមុខងារសាធារណៈ)