en
Feedback
និស្សិតរដ្ឋបាល-RULE

និស្សិតរដ្ឋបាល-RULE

Open in Telegram

មានទិសដៅដើម្បីឧត្តមភាពការសិក្សា និងការចែករំលែកគ្រប់ជ្រុងជ្រោយ

Show more
Cambodia301The category is not specified

📈 Analytical overview of Telegram channel និស្សិតរដ្ឋបាល-RULE

Channel និស្សិតរដ្ឋបាល-RULE (@nisethadmin) in the Central Khmer language segment is an active participant. Currently, the community unites 13 709 subscribers, ranking in the Other category and 301 in the Cambodia region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 13 709 subscribers.

According to the latest data from 03 December, 2024, the channel demonstrates stable activity. Although there has been a change in the number of participants by 0 over the last 30 days and by 0 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 0%. Within the first 24 hours after publication, content typically collects N/A% reactions from the total number of subscribers.
  • Post reach: On average, each post receives 0 views. Within the first day, a publication typically gains 0 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 0.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
មានទិសដៅដើម្បីឧត្តមភាពការសិក្សា និងការចែករំលែកគ្រប់ជ្រុងជ្រោយ

Thanks to the high frequency of updates (latest data received on 04 December, 2024), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Other category.

13 709
Subscribers
No data24 hours
No data7 days
No data30 days
Posts Archive
+7
៤_ការគ្រប់គ្រងរដ្ឋបាលរាជធានី_តាមបបបវិមជ្ឈការ.pdf1.99 MB

អត្ថន័យថ្ងៃបុណ្យមាឃបូជា មាន ៥ ប្រការ ថ្ងៃមាឃបូជា ខ្ញុំសូមវន្ទា ត្រៃរតនា ឱវាទបាតិមោក្ខ ស្អាងស្អាតអស្ចារ្យ បេះដូងសាសនា ជាខ្លឹមនៃធម៌ ។ បាបកុំប្រព្រឹត្ត ធ្វើតែសុចរិត កុសលបវរ សមាធិបញ្ញា ម៉ត់ហ្មងឲ្យស ជម្រះឲ្យល្អ បរិសុទ្ធសន្តាន។ ព្រះជន្មសង្ខារ សូមដាក់ហើយណា ឥតមានប្រែប្រាណ ៣ ខែខាងមុខ នឹងបរិនិព្វាន យកធម៌ជាស្ពាន កុំបីប្រមាទ។✨ជាថ្ងៃតែងតាំង នូវសាវ័កខ្លាំង ស្តាំឆ្វេងដ៏ស្អាត បញ្ញាខ្លាំងក្លា និងឬទ្ធិដ៏កាច ជួយមិនប្រមាទ ការងារសាសនា។ ✨បានសម្រេចហើយ សារីបុត្តអើយ អរហន្តចាស់ក្លា បញ្ញាលើសគេ ក្រោមតែសាស្តា ១ អង្គទេណា សាវ័កដៃស្តាំ ។ ✨អត្ថន័យទាំង ៥ ចូរអ្នកចងចាំ ខ្លឹមមាឃបូជា ជាខ្លឹមនៃធម៌ បេះដូងសាសនា ធ្វើឲ្យបានណា ឱវាទបាតិមោក ។ 🍂ខ្លឹមសារសំខាន់ថ្ងៃមាឃបូជា! ១. ជាថ្ងៃប្រកាសចេញនូវឱវាទបាតិមោក្ខ ខ្លឹមនៃធម៌ បេះដូងនៃសាសនា (១.មិនប្រព្រឹត្តអំពើបាបទាំងពួង, ២.ធ្វើកុសលឲ្យដល់ព្រម, ៣.ធ្វើចិត្តឲ្យបរិសុទ្ធ)។ ២. ជាថ្ងៃប្រជុំចតុរង្គសន្និបាតសង្ឃ ប្រកបដោយអង្គ ៤ គឺ (១.ជាថ្ងៃពេញបូរមីខែមាឃ, ២. សង្ឃនិមន្តមកជួបជុំគ្នា មានចំនួន ១.២៥០ អង្គ ដោយមិនបានព្រៀងទុក, ៣.ភិក្ខុសង្ឃទាំងអស់ សុទ្ធតែជាព្រះអរហន្ត, ៤. ភិក្ខុសង្ឃទាំងអស់សុទ្ធតែជាឯហិភិក្ខុ)។ ៣. ជាថ្ងៃដាក់ព្រះជន្មសង្ខារថា ៣ ខែខាងមុខ ព្រះតថាគតនឹងបរិនិព្វាន។ ៤. ជាថ្ងៃប្រកាសតែងតាំងអគ្គសាវ័កស្តាំឆ្វេង (ព្រះសារីបុត្រនិងព្រះមោគ្គល្លាន)។ ៥. ជាថ្ងៃដែលព្រះសារីបុត្របានសម្រេចជាព្រះអរហន្តលើលោក ជាមហាសាវ័កទី ១ ប្រសើរលើសភិក្ខុដទៃ ក្នុងចំណោមសាវ័កដែលមានបញ្ញាទាំងឡាយ។

៣ ត្រូវធ្វើពេលរើសជំនាញរៀន នៅសាកល: 1. ត្រូវតែជាជំនាញដែលខ្លួនស្រលាញ់ (Passion) 2. ត្រូវតែជាជំនាញដែលខ្លួនគិតថាពូកែ (Skill) 3. ត្រូវតែជាជំនាញដែលមានតម្រូវការទីផ្សារពិត (Market) 🚫 ៣ ហាមដាច់ខាត ពេលរើសជំនាញរៀន: 1. ហាមរើសជំនាញ តាមគេ តាមឯង តាមBFF 2. ហាមរើសជំនាញ ព្រោះគិតថាវាអាចរកលុយស្រួល 3. ហាមរៀនសិន ចាំដឹងថាអត់ចូលចិត្ត ឬពិបាក ចាំឈប់វិញ។ 👉🏻 ៣ ត្រូវធ្វើពេលកំពុងរៀនសាកល: 1. ឆ្នាំទី១ ត្រូវផ្តោតលើការរៀន និងស្រាវជ្រាវជំនាញពាក់ព័ន្ធនឹងជំនាញខ្លួនកំពុងរៀន ឲ្យអស់លទ្ធភាព 2. ឆ្នាំទី២ + ៣ ត្រូវស្វែងរកការងារហាត់ការដើម្បីដកស្រង់បទពិសោធន៍ 3. ឆ្នាំ ចុងក្រោយ ដាច់ខាត ត្រូវតែមានការងារធ្វើ និងអាចរកចំណូលបានដោយខ្លួនឯង។ 👨🏻‍🎓 ៣ ត្រូវធ្វើពេលរៀនចប់: 1. រៀនបង្កើតផែនការជីវិត កំណត់គោលដៅរយៈវែង 2. រៀនសន្សំលុយ បង្កើតខ្ទង់ចំណាយ ត្រូវចេះរៀនវិនិយោគ 3. រៀនធ្វើការទំនាក់ទំនងជាមួយមនុស្សក្នុងសង្គម, មានការដឹងគុណអ្នកមានគុណ ឪពុកម្តាយ, ចូលរួមជួយសង្គមជាតិ និង យុវវ័យជំនាន់ក្រោយ។

បណ្ណាគារសាមគ្គីពុទ្ធិ មានកិត្តិយសសូមជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ បណ្ណាគារសាមគ្គីពុទ្ធិ បានរៀបចំវេទិកាអំណានដើម្បីកម្ពុជា នៅថ្ងៃសៅរ៍ ទី២៨ ខែមករា ឆ្នាំ២០២៣ នាពេលខាងមុខនេះ។ សូមជម្រាបជូនថា វេទិកាអំណានដើម្បីកម្ពុជា ផ្ដោតលើវិស័យអប់រំ និងជំរុញការអាន ដែលជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការរួមចំណែកកសាងធនធានមនុស្សនៅកម្ពុជា ជាពិសេសដាស់ស្មារតីយុវជនដើម្បីធ្វើយ៉ាងណាបង្កើតវប្បធម៌អំណាន ការចែករំលែកនៅកម្ពុជាឱ្យបានទូលំទូលាយ។ កាលបរិច្ឆេទ៖ ២៨ មករា ២០២២ ពេលវេលា៖ ៣:០០ដល់ ៥​: ០០ ល្ងាច ទីកន្លែង៖ Google meeting សម្រាប់ការចុះឈ្មោះចូលរួមដោយឥតគិតថ្លៃ៖ https://forms.gle/iUu9YZmZMGvGNghZ8 ចុះឈ្មោះរួចកុំភ្លេច Join telegram group https://t.me/+OYyx16j3XFAxOTA1 ផងណា។ បណ្ណាគារសាមគ្គីពុទ្ធិ គឺជាបណ្ដុំចំណេះដឹង និងការចែករំលែកដើម្បីសង្គមជាតិ។ ដើម្បី Join https://t.me/Samkeapute តំណរភ្ជាប់នៅក្នុងតេលេក្រាម ។ #បណ្ណាគារសាមគ្គីពុទ្ធិ

រចនាសម្ព័ន្ធគ្រប់គ្រងស្ថាប័នរដ្ឋ.pdf9.42 KB

ឯកសារណែនាំសម្រាប់ការអនុវត្តទីភ្នាក់ងារប្រតិបត្តិការពិសេស.pdf1.27 MB

សញ្ញាណទូទៅនៃនីតិ និង មុខងារសាធារណៈ បង្រៀនដោយឯកឧត្ដមបណ្ឌិត ហួរ ឈុនគ្រី នៃ

អ្វីទៅសេវាសាធារណៈ? បង្រៀនដោយសាស្រ្តាចារ្យ​ ចេង សុជាតិ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យសាស្រ្តសេដ្ឋកិវ្វ

#តើគួរប្រឡងចេញឬសរសេរសារណា?🤔 👉សម្រាប់និស្សិតកំពុងសិក្សានៅសាកលវិទ្យាល័យជាពិសេសនិស្សិតឆ្នាំទី៣ ពិតជាមានចម្ងល់ច្រើនណាស់ហើយទាក់ទងនឹងផ្លូវដែលខ្លួនត្រូវជ្រើសដើរក្នុងពេលខាងមុខ... តើគួរប្រលងចេញ ឬ សរសេរសារណា? 💁 📌 តោះមកមើលពីគុណសម្បត្តិនៃការសរសេរសារណា៖ - យើងមានឱកាសក្នុងការធ្វើការសិក្សាស្រាវជ្រាវយ៉ាងស៊ីជម្រៅទៅលើប្រធានបទអ្វីមួយ និងជាថ្នាលមួយបណ្តុះបណ្តាលឱ្យយើងយល់ដឹងពី វិធីសាស្រ្តស្រាវជ្រាវ និងនីតិវិធីប្រមូលទិន្នន័យ ដើម្បីចងក្រងបានជាឯកសារផ្លូវការមួយដែលសាលាទទួលស្គាល់។ - សាលាបានលើកទឹកចិត្តអោយសិស្សសរសេរ ច្រើនជាងប្រលងចេញ ហេតុដូច្នេះហើយគឺអ្នកដែលជ្រើសរើសយកការ ការពារសារណា លំដាប់ពិន្ទុរបស់គាត់មិនងាយធ្លាក់ទេ លុះត្រាតែគាត់សរសេរអត់បានការអី្វសោះតែម្តង ទើបគាត់មិនអាចឡើងការពារបានល្អ។ - ក្នុងរយៈពេល៤ឆ្នាំនៃការសិក្សាថ្នាក់បរិញ្ញាបត្ររបស់យើង យើងអាចបន្សល់ទុកនូវស្នាដៃសិក្សាស្រាវជ្រាវរបស់យើងមួយនៅក្នុងបណ្ណាល័យសាលាដែរ។ 📌 លក្ខណៈសម្បត្តិនៃការប្រលងចេញ : - ការប្រលងជាកត្តាជំរុញមួយអោយនិស្សិតយកចិត្តទុកដាក់លើមេរៀន រួមទាំងការរំលឹក និងអនុវត្តមេរៀនចាស់ៗដើម្បីទទួលបានចំណេះដឹងកាន់តែច្រើន ហើយកាន់តែច្បាស់។ ដូច្នេះ ការប្រលងចេញគឺជាឱកាសល្អសម្រាប់និស្សិតដែលចង់ពង្រឹង ក៏ដូចជាសាកល្បងនូវចំណេះដឹងរបស់ខ្លួនចំពោះមុខវិជ្ជាទាំងឡាយដែលខ្លួនបានរៀន រីឯនិក្ខេបបទអាចអោយនិស្សិតសិក្សាស្រាវជ្រាវលើប្រធានបទជាក់លាក់ណាមួយអោយបានសុីជម្រៅ។ - ក្នុងរដូវកាលកូវីដសាលាបិទ ហើយធ្វើសារណាទាមទារអោយមានការជួបសាស្រ្តាចារ្យណែនាំ បើជួបតាមអនឡាញ ប្រសិទ្ធភាព និងលទ្ធផលនៃការយល់ដឹង អាចនឹងជួបផលលំបាកច្រើន។ - មិនអស់ធនធាន(ថវិកា ពេលវេលា): ពេលដែលអ្នកសម្រេចចិត្តធ្វើសារណា អ្នកត្រូវចំណាយថវិកាផ្ទាល់ខ្លួនទៅលើការបោះពុម្ព ចំណាយលើឯកសារ និងការស្រាវជ្រាវនានា ការចុះនៅទីតាំងផ្ទាល់ ពេលខ្លះអាចចុះទៅតាមខេត្តទៀតផង ដោយផ្អែកលើប្រធានបទដែលអ្នកបានជ្រើសរើស។ - មានពេលវេលាគ្រប់គ្រាន់ក្នុងការធ្វើការងារក្រៅម៉ោង ឬហាត់ការងារទៅតាមស្ថាប័នផ្សេងៗ ដើម្បីទទួលបានបទពិសោធន៍ការងារបន្ថែមក្រៅពីការផ្អែកលើការសិក្សានៅសាលាតែមួួយមុខ។ ក្នុងចំណុចនេះ អ្នកគួរប្រៀបធៀបរវាង ការរកការងារធ្វើ ការសរសេរសារណា ឬក៏ធ្វើការងារបណ្តើរសរសេរសារណាបណ្តើរ? 👉 សរុបមកវិញ ការសរសេរសារណា និងការប្រលងចេញ មានទាំងគុណតម្លៃ និង អត្ថប្រយោជន៍ផ្សេងៗគ្នា តែអ្វីដែលសំខាន់អ្នកចេះ ជ្រើសរើសយកជម្រើសមួយណាដែលផ្អែកលើលទ្ធភាពជាក់ស្តែងរបស់អ្នក និងការប្តេជ្ញាចិត្តរបស់អ្នកប៉ុណ្ណោះ។ Credit RULErs

+5
វីភាគសាលក្រមព្រហ្មទណ្ឌ.pdf4.95 KB

+9
កិច្ចសន្យាទ្រព្យសម្បត្តិប្ដីប្រពន្ធ.pdf3.36 KB