en
Feedback
និស្សិតរដ្ឋបាល-RULE

និស្សិតរដ្ឋបាល-RULE

Open in Telegram

មានទិសដៅដើម្បីឧត្តមភាពការសិក្សា និងការចែករំលែកគ្រប់ជ្រុងជ្រោយ

Show more
Cambodia301The category is not specified

📈 Analytical overview of Telegram channel និស្សិតរដ្ឋបាល-RULE

Channel និស្សិតរដ្ឋបាល-RULE (@nisethadmin) in the Central Khmer language segment is an active participant. Currently, the community unites 13 709 subscribers, ranking in the Other category and 301 in the Cambodia region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 13 709 subscribers.

According to the latest data from 03 December, 2024, the channel demonstrates stable activity. Although there has been a change in the number of participants by 0 over the last 30 days and by 0 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 0%. Within the first 24 hours after publication, content typically collects N/A% reactions from the total number of subscribers.
  • Post reach: On average, each post receives 0 views. Within the first day, a publication typically gains 0 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 0.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
មានទិសដៅដើម្បីឧត្តមភាពការសិក្សា និងការចែករំលែកគ្រប់ជ្រុងជ្រោយ

Thanks to the high frequency of updates (latest data received on 04 December, 2024), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Other category.

13 709
Subscribers
No data24 hours
No data7 days
No data30 days
Posts Archive
ផ្ដើមចេញពីចរិតខុសគ្នានេះ យោបល់ និងការឆ្លុះបញ្ចាំងរបស់ព្រឹទ្ធសភាអាចខុសប្លែកគ្នាពីរដ្ឋសភា ។ យោបល់ និងការឆ្លុះបញ្ចាំងរបស់ព្រឹទ្ធសភា មានលក្ខណៈស្ថាបនាតាមរយៈការសិក្សាស្រាវ ជ្រាវ វាយតម្លៃ កំណត់នូវចក្ខុវិស័យ និងផ្តល់អនុសាសន៍កែលម្អ។ ង-អំណាចសំរេចចិត្ដ រដ្ឋសភា និងព្រឹទ្ធសភាអាចប្រជុំរួមគ្នាជាសមាជ ដើម្បីដោះស្រាយបញ្ហាសំខាន់ៗរបស់ប្រទេស ជាតិ (រដ្ឋធម្មនុញ្ញ មាត្រា១១៦ថ្មី)។ ៤-បទប្បញ្ញត្ដិពិសេស ចែងក្នុងរដ្ឋធម្មនុញ្ញ ក-ប្រធានព្រឹទ្ធសភាទទួលភារកិច្ចជាប្រមុខរដ្ឋស្ដីទី ក្នុងករណីព្រះមហាក្សត្រទ្រង់អវត្ដមាន (រដ្ឋ- ធម្មនុញ្ញ មាត្រា៣០ថ្មី)។ នៅពេលព្រះមហាក្សត្រទ្រង់ចូលទិវង្គត ឬទ្រង់ប្រឈួនជាទម្ងន់ ប្រធាន ព្រឹទ្ធសភាទទួលភារកិច្ចជាប្រមុខរដ្ឋស្ដីទី ក្នុងឋានៈជាព្រះរាជានុសិទ្ធិ នៃព្រះរាជាណាចក្រកម្ពុជា (រដ្ឋធម្មនុញ្ញ មាត្រា១១ថ្មី និងមាត្រា១២ថ្មី )។ នេះជាការធានាស្ថិរភាព និងនិរន្ដរភាពរបស់រដ្ឋ។ ខ-ប្រធាន អនុប្រធានទី១ និងអនុប្រធានទី២ នៃព្រឹទ្ធសភា ជាសមាសភាពនៃក្រុមប្រឹក្សា រាជសម្បត្ដិ (រដ្ឋធម្មនុញ្ញ មាត្រា១៣ថ្មី)។ គ-នៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ព្រះមហាក្សត្រទ្រង់ប្រកាសប្រទានដំណឹងជា សាធារណៈ ដាក់ប្រទេសជាតិស្ថិតនៅក្នុងភាពអាសន្ន ក្រោយពីបានមតិឯកភាពពីនាយករដ្ឋមន្ដ្រី ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា (រដ្ឋធម្មនុញ្ញ មាត្រា២២ ថ្មី)។ ឃ-ព្រះមហាក្សត្រទ្រង់ប្រកាសសង្គ្រាម ក្រោយការអនុម័តរបស់រដ្ឋសភា និងព្រឹទ្ធសភា (រដ្ឋ- ធម្មនុញ្ញ មាត្រា២៤ថ្មី)។ ង-ព្រឹទ្ធសភា មានភារកិច្ចសម្របសម្រួលការងាររវាងរដ្ឋសភា និងរាជរដ្ឋាភិបាល (រដ្ឋធម្មនុញ្ញ មាត្រា ១១២ថ្មី)។ នេះជាការធានាប្រក្រតីភាព នៃជីវភាពរបស់រដ្ឋ ដើម្បីចៀសវាងវិបត្ដិតូច និងធំទាំង ឡាយ។ ច-ការស្នើពិនិត្យធម្មនុញ្ញភាពនៃច្បាប់៖ ប្រធានព្រឹទ្ធសភា ឬសមាជិកព្រឹទ្ធសភាចំនួនមួយភាគ បួន អាចបញ្ជូនច្បាប់ដែលរដ្ឋសភាបានអនុម័ត ទៅឲ្យក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យ មុននឹងច្បាប់នោះត្រូវ យកទៅប្រកាសឱ្យប្រើ (រដ្ឋធម្មនុញ្ញមាត្រា ១៤០ថ្មី)។ ក្រោយពីច្បាប់ណាមួយ ត្រូវបានប្រកាសឲ្យប្រើប្រធានព្រឹទ្ធសភា ឬសមាជិកព្រឹទ្ធសភាចំនួន មួយភាគបួនអាចសុំឱ្យក្រុមប្រឹក្សាធម្មនុញ្ញ ពិនិត្យពីធម្មនុញ្ញភាពនៃច្បាប់នោះ (រដ្ឋធម្មនុញ្ញមាត្រា ១៤១ ថ្មី)។ ឆ-រដ្ឋធម្មនុញ្ញមាត្រា ១១៤ថ្មី (មួយ) អនុញ្ញាតឲ្យព្រឹទ្ធសភាបង្កើតគណៈកម្មការផ្សេងៗ តាមការ ចាំបាច់។ ជ-ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃសមាជរដ្ឋសភា និងព្រឹទ្ធសភា មាត្រា៤ ចែងថា ប្រធានព្រឹទ្ធសភាជាប្រធានសមាជ។ (ដកស្រង់ចេញពីគេហទំព័រផ្លូវការរបស់ ព្រឹទ្ធសភា ឆ្នាំ ២០២០)

ភាពខុសគ្នារវាងព្រឹទ្ធសភា និងរដ្ឋសភា ព្រឹទ្ធសភា និងរដ្ឋសភា ជាអង្គការដែលមានអំណាចនីតិប្បញ្ញត្ដិដូចគ្នា តែរដ្ឋសភា និងព្រឹទ្ធសភា មានអត្ដសញ្ញាណ និងសមត្ថកិច្ចខុសគ្នាអាស្រ័យដោយ ៖ ១-ប្រភព - តំណាងរាស្ដ្រទាំងអស់ ត្រូវជ្រើសតាំងដោយការបោះឆ្នោតសកល ដោយប្រជារាស្ដ្រតាមមណ្ឌលខេត្ដ-រាជធានី សំរាប់រយៈពេល៥ ឆ្នាំ។ - សមាជិកព្រឹទ្ធសភា ត្រូវជ្រើសតាំងដោយការបោះឆ្នោតអសកល ដោយក្រុមប្រឹក្សាឃុំ-សង្កាត់ និងតំណាងរាស្ដ្រក្នុងតំណែង តាមភូមិភាគសម្រាប់រយៈពេល៦ឆ្នាំ។ រួមជាមួយនោះ មាន២រូប ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ និង២រូបទៀតត្រូវបានជ្រើសតាំងដោយរដ្ឋសភា។ ដូច្នេះលក្ខណៈពិសេសរបស់ព្រឹទ្ធសភា គឺព្រឹទ្ធសភាកើតដោយការបោះឆ្នោតជ្រើសតាំង ផង និងដោយការចាត់តាំងផង។ ២-ភាពតំណាង - តំណាងរាស្ដ្រ៖ ជាតំណាងរបស់ប្រជាពលរដ្ឋទូទៅជាម្ចាស់ឆ្នោតក្នុងមណ្ឌល។ បេក្ខជន តំណាងរាស្ដ្រ មានអាយុយ៉ាងតិច ២៥ឆ្នាំ។ - សមាជិកព្រឹទ្ធសភា៖ ភាគច្រើនជាតំណាងក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលជាម្ចាស់ឆ្នោតនៅក្នុង ភូមិភាគ។ ប៉ុន្ដែក៏មានតំណាងព្រះមហាក្សត្រ២រូប និង២រូបទៀតជ្រើសតាំងដោយរដ្ឋសភា។ វត្ដមាននៃតំណាងស្ថាប័នជាន់ខ្ពស់ទាំងពីរនេះ រួមទាំងភាពជាតំណាងសមូហភាពដែនដី ធ្វើ ឱ្យព្រឹទ្ធសភាមានតួនាទីពិសេស ជាស្ពានតភ្ជាប់អំណាចរដ្ឋពីថ្នាក់លើទៅថ្នាក់មូលដ្ឋានជាប់ នឹងប្រជារាស្ដ្រ។ - បេក្ខជនសមាជិកព្រឹទ្ធសភា មានអាយុយ៉ាងតិច ៤០ឆ្នាំ។ កំណត់សម្គាល់ : - ភាពជាតំណាងខុសគ្នា ការយកចិត្ដទុកដាក់ក៏ខុសគ្នា។ - មណ្ឌលរបស់តំណាងរាស្ដ្រ ជារាជធានី ខេត្ដ។ - មណ្ឌលរបស់សមាជិកព្រឹទ្ធសភា ជាភូមិភាគ ដែលភាគច្រើនជាការប្រមូលផ្ដុំខេត្ដ ចាប់ពីពីរ ឡើងទៅ។ - ភាពខុសគ្នាខាងអាយុពុំមែនដោយអត់ហេតុផលឡើយ។ ភាពចាស់ទុំខាងនយោបាយ បទ- ពិសោធន៍ ស្មារតីទទួលខុសត្រូវ និងសីលធម៌ខ្ពស់ជាកត្ដាចម្បងនៃការជ្រើសរើសសម្រិតសម្រាំង ព្រោះសមាជិកព្រឹទ្ធសភា ត្រូវជ្រើសតាំងដោយអ្នកជាប់ឆ្នោត និងចាត់តាំងដោយព្រះមហា- ក្សត្រ។ នេះក៏ជាចំណុចកត់សម្គាល់អំពីភាពខុសគ្នារវាងសភាទាំងពីរនៅក្នុងការអនុវត្ដការងារ ជាក់ស្ដែង ។ ការឱ្យយោបល់ប្រកបដោយគតិបណ្ឌិត ការណែនាំ និងការបង្ហាញផ្លូវជាការយក ចិត្ដទុកដាក់របស់ព្រឹទ្ធសភា។ - ភាពខុសគ្នាខាងប្រព័ន្ធបោះឆ្នោត អង្គបោះឆ្នោត រយៈពេលនៃនីតិកាលបង្ហាញនូវលក្ខណៈ ពិសេសផ្ទាល់ និងអត្ដសញ្ញាណផ្ទាល់របស់សភានីមួយៗ។ ៣-អំណាច ក-រដ្ឋសភាជ្រើសតាំងរដ្ឋាភិបាល រដ្ឋសភាបោះឆ្នោតទុកចិត្ដដល់រាជរដ្ឋាភិបាល (មាត្រា ៩០ថ្មី (ពីរ) នៃរដ្ឋធម្មនុញ្ញ) និងអាចទម្លាក់ សមាជិកគណៈរដ្ឋមន្ដ្រី ឬទម្លាក់រាជរដ្ឋាភិបាលពីតំណែង (មាត្រា៩៨ថ្មី នៃរដ្ឋធម្មនុញ្ញ)។ រដ្ឋសភាអាច ត្រូវបានរំលាយមុនផុតនីតិកាល បើសិនរាជរដ្ឋាភិបាលត្រូវបានទម្លាក់ពីរដង ក្នុងរយៈពេល ១២ខែ។ ព្រឹទ្ធសភា មិនអាចត្រូវរំលាយមុនចប់នីតិកាលបានទេ។ ខ-សិទ្ធិវិសោធនកម្មរដ្ឋធម្មនុញ្ញ មាត្រា ១៥១ថ្មី នៃរដ្ឋធម្មនុញ្ញ ផ្ដល់សិទ្ធិផ្ដួចផ្ដើមគំនិតសើរើ ឬផ្ដួចផ្ដើមគំនិតធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញដល់ប្រធានរដ្ឋសភា ឬតាមសេចក្ដីស្នើរបស់តំណាងរាស្ដ្រមួយភាគបួន នៃចំនួនសមាជិក រដ្ឋសភាទាំងមូល។ រដ្ឋធម្មនុញ្ញពុំបានផ្ដល់សិទ្ធិផ្ដួចផ្ដើមគំនិតនេះដល់ព្រឹទ្ធសភាទេ។ គ-ការផ្ដួចផ្ដើមគំនិតធ្វើច្បាប់ សមាជិករដ្ឋសភា ឬសមាជិកព្រឹទ្ធសភា មានសិទ្ធិផ្ដួចផ្ដើមគំនិតធ្វើច្បាប់ដូចគ្នា។ សេចក្ដីស្នើច្បាប់ណាដែលផ្ដួចផ្ដើមធ្វើដោយសមាជិកព្រឹទ្ធសភា ត្រូវតែបញ្ជូនទៅឱ្យរដ្ឋសភាពិនិត្យ និងអនុម័ត ជាលើកដំបូង រួចហើយទើបបញ្ជូនមកព្រឹទ្ធសភាពិនិត្យ និងឱ្យយោបល់ ស្របតាមមាត្រា១១៣ថ្មី នៃ រដ្ឋធម្មនុញ្ញ។ ឃ-ការត្រួតពិនិត្យលើរដ្ឋាភិបាល រដ្ឋសភាមានអំណាចតាមច្បាប់ក្នុងការចោទសួរ ដេញដោល និងអនុម័តញត្ដិបន្ទោស ដកហូត តំណែង ឬរំលាយរាជរដ្ឋាភិបាល ។ តែនៅក្នុងការអនុវត្តជាក់ស្ដែងក្នុងសភានានា លើពិភពលោក ទោះបីជាមានគណបក្សប្រឆាំងនៅក្នុងរដ្ឋសភាយ៉ាងណាក្ដី ការប្រើអំណាចត្រួតពិនិត្យនេះមានប្រសិទ្ធភាពមិន សូវខ្ពស់ទេ ព្រោះរដ្ឋសភាជាអ្នកបង្កើតរដ្ឋាភិបាល ហើយរបបសំឡេងភាគច្រើនតែងតែគាំទ្ររដ្ឋាភិបាល។ ចរិតរបស់រដ្ឋសភា ជាទូទៅជាប់ជំពាក់នឹងនយោបាយ ដោយមានជម្រើស២៖ គាំទ្រ ឬក៏ប្រឆាំង រដ្ឋាភិបាល ។ សម្រាប់ព្រឹទ្ធសភា ចរិតទូទៅគឺមិនមែនប្រឆាំង ឬគាំទ្ររដ្ឋាភិបាលឡើយ ផលិតច្បាប់ឱ្យ បានល្អជាគោលដៅអាទិភាពរបស់ព្រឹទ្ធសភា ។ ការផលិតច្បាប់បានល្អ គឺមិនចំណុះបរិយាកាសនយោ- បាយ និងកាលៈទេសៈទ្បើយ។ ព្រឹទ្ធសភាមិនប្រឈមនឹងរដ្ឋាភិបាលដូចរដ្ឋសភា ដោយប្រើញត្ដិ បន្ទោស ដើម្បីដកហូតមុខតំណែងសមាជិករដ្ឋាភិបាល ឬរំលាយរដ្ឋាភិបាលឡើយ។ ជាទូទៅព្រឹទ្ធសភា ជាកូនជញ្ជីង១ ដើម្បីធ្វើឱ្យច្បាប់មានតុល្យភាព ដែលអាចទទួលយកបានពីរដ្ឋសភា រដ្ឋាភិបាល និងពី សំណាក់ប្រជាពលរដ្ឋ ។ គ្មានស្ថាប័នណាមួយអាចប្រឡូកនៅក្នុងការដ្ឋាននេះបានឡើយ លើកលែងតែក្រុមប្រឹក្សាធម្មនុញ្ញ ដែលមានសិទ្ធិសម្រេចអំពីធម្មនុញ្ញភាពនៃច្បាប់ មុននឹងប្រកាសឱ្យប្រើ ហើយ សម្រាប់តែច្បាប់ធម្មនុញ្ញ និងច្បាប់រៀបចំអង្គការតែប៉ុណ្ណោះ ។ ដូច្នេះច្បាប់ជាទូទៅ ចាំបាច់ត្រូវការ សំឡេងពិនិត្យ និងឲ្យយោបល់របស់ព្រឹទ្ធសភា ។

សេចក្តីជូនដំណឹងស្តីពីការប្រឡងប្រជែងជ្រើសរើសបេក្ខជនឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងរ៉ែនិងថាមពល សម្រាប់ឆ្នាំ២០២៣ #MMECambod
+2
សេចក្តីជូនដំណឹងស្តីពីការប្រឡងប្រជែងជ្រើសរើសបេក្ខជនឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងរ៉ែនិងថាមពល សម្រាប់ឆ្នាំ២០២៣ #MMECambodia #អរគុណសន្តិភាព

ក្រសួងព័ត៌មានជ្រើសរើសក្របខណ្ឌ_ចំនួន_២៤កន្លែង_ផុតកំណត់៖_២៧_មីនា_២០២៣.pdf4.11 KB

នីតិចែកចេញជា ២ គឺ ៖ I-នីតិជាតិ នីតិជាតិ ត្រូវបានបែងចែកជា២ គឺ ៖ ក.នីតិឯកជន ក្នុងនោះមាន៖ · នីតិរដ្ឋប្បវេណី (នីតិរួម) · នីតិពាណិជកម្ម (នីតិពិសេស) · នីតិការងារ (នីតិពិសេស) · នីតិនិរភ័យសង្គម (នីតិពិសេស) · នីតិព្រហ្មទណ្ឌ (នីតិចំរុះ) ខ.នីតិសាធារណៈ ក្នុងនោះមាន ៖ · នីតិរដ្ឋធម្មនុញ្ញ · នីតិរដ្ឋបាល · នីតិហិរញ្ញវត្ថុ · នីតិព្រហ្មទណ្ឌ (នីតិចំរុះ) II-នីតិអន្តរជាតិ ក.នីតិអន្តរជាតិឯកជន នីតិពិសេស ឬនីតិរួម គឺជាវិធានគ្រប់គ្រងទំនាក់ទំនងបុគ្គលឯកជន និងបុគ្គលឯកជន ដែលគេប្រើប្រាស់សំរាប់បំពេញបន្ថែមទៅលើភាពខ្វះចន្លោះនៃវិធានក្នុងនីតិពិសេស នៅពេលដែលវិធានពិសេសនោះ មិនមានគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហា។ · នីតិការងារ មានទំនាក់ទំនងជាបុគ្គលរវាងនិយោជិត និងនិយោជិត កម្មករ និងថៅកែ · នីតិពាណិជ្ជកម្ម ទំនាក់ទំនងការងារពាណិជ្ជកម្មរវាងបុគ្គល និងបុគ្គល នីតិសាធារណៈ ផ្សំឡើងដោយធាតុរបស់រដ្ឋ និងសកម្មភាពរបស់រដ្ឋ។ នីតិសាធារណៈ ជាវិធានគតិយុត្តិដែលគ្រប់គ្រងទៅលើ ៖ · ទំនាក់ទំនងរាជការ និងរាជការ · ទំនាក់ទំនងរាជការជាមួយរាស្រ្ត មានវិធានៗ គឺ អ្នកស្នើសុំសេវា និងអ្នកផ្តល់សេវា o មែកធាងនៃសំណងឯកជន មាននីតិរដ្ឋប្បវេណី ដើម្បីធ្វើការចោទប្រកាន់ o មែកធាងនៃសំណងសាធារណៈមានព្រះរាជអាជ្ញាធរជាអ្នកធ្វើការចោទប្រកាន់ o សំណងព្យសនៈកម្ម មាន ៣ ៖ សំភារៈ ផ្លូវកាយ ផ្លូវចិត្ត Ø នីតិចំរុះ (នីតិព្រហ្មទណ្ឌ) ៖ ជាវិធានដែលមានចែង ឬទទួលស្គាល់ដោយនីតិ សាធារណៈ និងនីតិឯកជន។ នីតិព្រហ្មទណ្ឌ គឺជាមែកធាងនៃនីតិសាធារណៈ ព្រោះមានតួអង្គព្រះរាជ អាជ្ញាដែលជារាជការតំណាងឱ្យរដ្ឋក្នុងការចោទប្រកាន់ទៅលើជនមួយ ឬបុគ្គលមួយដែលប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ហើយជាមែកធាងនៃនីតិឯកជនព្រោះ គ្រប់បទល្មើសទាំងអស់ គឺបង្កប់នូវសំណងរដ្ឋប្បវេណីជាសាច់ប្រាក់ជានិច្ច។ Ø នីតិហិរញ្ញវត្ថុ ៖ · ជាវិធានគ្រប់គ្រង · ជាការរៀបចំ o ពន្ធគយ o ថវិកាជាតិ o ពន្ធអាករ ខ.នីតិអន្តរជាតិសាធារណៈ (Droit International ) ប្រភព · Publique · Traite សន្ធិសញ្ញា · La Contunm ទំនាក់ទំនង និងទំលាប់អន្តរជាតិ · Principe generaux de la Droit គោលការណ៍ទូទៅនៃនីតិ · Juriprudence យុត្តិសាស្រ្ត o តុលាការព្រហ្មទណ្ឌអន្តរជាតិ o តុលាការយុត្តិធម៌អន្តជាតិ Ø ជាវិធានមានលក្ខណៈចាប់បង្ខំ · សន្ធិសញ្ញាអន្តរជាតិ ( Traite ) មានលក្ខណៈជា ការព្រមព្រៀង រវាង ៖ o រដ្ឋ និងរដ្ឋ o រដ្ឋ និងក្រុមហ៊ុន o រដ្ឋ និងអង្គការមិនមែនរដ្ឋាភិបាល o សារជីវកម្មអន្តរជាតិ គ.នីតិអន្តរជាតិឯកជន (Droit International Prive) វិធានគតិយុត្តិគ្រប់គ្រងលើ ៖ បុគ្គលឯកជនដែលមានទំនាក់ទំនងជាអន្តរជាតិ មាន៖ o ការរៀបអាពាហ៍ពិពាហ៍ ជាមួយជនបរទេស o កិច្ចសន្យាអន្តរជាតិ (នីតិពាណិជ្ជកម្ម) o ការសុំសញ្ជាតិ ចវ្បាប់ស្តីពីសញ្ជាតិ · ពាក្យថា “ ប្រធានស័ក្តិ “ គឺកើតចេញពីធម្មជាតិ ដែលមានធាតុផ្សំចំនួន ៣ ៖ · កើតចេញក្រៅឆន្ទៈមនុស្ស · មិនអាចដឹងមុន · មិនអាចទប់ទល់បាន ឧទាហរណ៍ ៖ ភ្លើងឆេះព្រៃ ខ្យល់ព្យុះ ទឹកជំនន់ ជាដើម។ · ពាក្យថា “ រាជស័ក្តិ “ គឺកើតចេញពីមនុស្ស ដូចជាសង្រ្គាម ឬជាបទបញ្ជារបស់អាជ្ញាធរសាធារណៈ ហើយមានចរិតលក្ខណៈដូចគ្នានឹងប្រធានស័ក្តិដែរ គឺមិនអាចទប់ទល់បាន។

👉🏻តើនណាជាអ្នកបង្កើតច្បាប់នៅក្នុងប្រទេសកម្ពុជា?👈🏻 ⚖️ចំណេះដឹងទាក់ទងនិង ស្ថាប័ននីតិប្បញ្ញត្តិ ដែលនិស្សិតច្បាប់នឹងរដ្ឋបាលគួរយល់ដឹង📝 ⚖️ស្ថាប័ននីតិប្បញ្ញត្តិ នៃព្រះរាជាណាចក្រកម្ពុជា⚖️ ព្រះរាជាណាចក្រកម្ពុជា មានព្រឹទ្ធសភា និងរដ្ឋសភាដែលជាស្ថាប័នកំពូលកាន់អំណាចនីតិប្បញ្ញត្តិ។ ស្ថាប័នទាំងពីរជាអ្នកអនុវត្តច្បាប់ សម្រាប់ប្រើប្រាស់ក្នុងប្រទេស។ ⚖️ព្រឹទ្ធសភា និង រដ្ឋសភា ជាស្ថាប័នមួយដែលស្ថិតនៅក្នុងអំណាចនីតិប្បញ្ញត្តិ។ រដ្ឋសភាមានសមាជិកជាតំណាងរាស្រ្ត។ តំណាងរាស្រ្តទាំងអស់ជាបេក្ខជន ដែលកើតឡើងពីការបោះឆ្នោតពីប្រជាពលរដ្ឋ ដើម្បីធ្វើជាតំណាងឲ្យប្រជាពលរដ្ឋ ជាម្ចាស់ឆ្នោតវិញ។ ព្រឹទ្ធសភា ជាស្ថាប័នសម្របសម្រួលការងាររវាង រដ្ឋសភា និងរាជរដ្ឋាភិបាល។ ⚖️ព្រឹទ្ធសភា ជាអង្គការដែលមានអំណាចនីតិប្បញ្ញត្តិ។ ព្រឹទ្ធសភាមាន ប្រធាន អនុប្រធាន និងសមាជិកស្មើនឹងពាក់កណ្ដាលនៃសាមាជិករដ្ឋសភាទាំងមូល។ សមាជិកព្រឹទ្ធសភាខ្លះត្រូវបានចាត់តាំង និងសមាជិកខ្លះទៀតត្រូវបានជ្រើសតាំងដោយការបោះឆ្នោតអសកល។ ⚖️ព្រឹទ្ធសភា មានភារកិច្ចសម្របសម្រួលការងារ រវាងរដ្ឋសភា និងរាជរដ្ឋាភិបាន។ ជាពិសេស ត្រូវត្រួតពិនិត្យរាល់ច្បាប់ទាំងឡាយណា ដែលរដ្ឋសភាបានអនុម័តរួច ឬបញ្ជូនច្បាប់ដែលអនុម័តរួចនោះត្រឡប់ទៅរដ្ឋសភាពិនិត្យជាថ្មី ក្នុងករណីមានជម្លោះ។ +ភារកិច្ច និងការទទួលខុសត្រូវរបស់ប្រធាន និងអនុប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភាមានកិច្ចការច្រើនដែលត្រូវបំពេញ ហើយភារកិច្ចទាំងនោះមានដូចខាងក្រោម -ធានាការប្រព្រឹទ្ធទៅ នៃព្រឹទ្ធសភាឲ្យបានត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ។ -ដឹកនាំអង្គប្រជុំនៃព្រឹទ្ធសភា និងគណៈកម្មាធិការ អចិន្ត្រៃយ៍ -បើកឬលើកពេលប្រជុំព្រឹទ្ធសភា និងគណៈកម្មាធិការ អចន្រ្តៃយ៍ -ចាត់តាំងការពិភាក្សា ហើយចុះហត្ថលេខាលើកំណត់ហេតុនៃការប្រជុំព្រឹទ្ធសភា -ធ្វើឲ្យមានប្រតិបត្តិតាមបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា -រក្សាការពារសណ្ដាប់ធ្នាប់ផ្ទៃក្នុងនៃព្រឹទ្ធសភា -ទាក់ទងជាមួយព្រះមហាក្សត្រ រដ្ឋសភា ឬអាជ្ញាធរសាធារណៈ -ទាក់ទងជាមួយប្រធានរដ្ឋសភា ដើម្បីរៀបចំសមាជ អង្គសភាទាំងមូល។ ឯអនុប្រធានទាំងពីរជាអ្នកជួយធ្វើការប្រធានឬធ្វើជំនួសប្រធាន។ ⚖️រដ្ឋសភា ជាអង្គការកំពូលកាន់អំណាចនីតិប្បញ្ញត្តិ។ អំណាចនេះ រដ្ឋសភាមិនអាចប្រគល់ទៅឲ្យអង្គការ ឬបុគ្គលណាមួយបានឡើយ។ បច្ចប្បន្ន រដ្ឋសភាមានសមាជិកតំណាងរាស្រ្តចំនួន១២៥រូប។ តំណាងរាស្រ្តត្រូវបានជ្រើសតាំងដោយការបោះឆ្នោតជាសកល ដោយសេរី ដោយស្មើភាព ដោយចំពោះ និងតាមវិធីសាស្រ្តជ្រើសរើសឆ្នោតជាសម្ងាត់ ។ អ្នកដែលជាឈរឈ្មោះបោះឆ្នោតជាបេក្ខជនតំណាងរាស្រ្ត គឺប្រជាពលរដ្ឋទាំងពីរភេទ ដែលមានអាយុចាប់ពី២៥ឆ្នាំឡើងទៅ +តួនាទី ភារកិច្ច រដ្ឋសភា មានតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តច្បាប់។ នៅពេលអនុវត្តច្បាប់នីមួយៗរដ្ឋសភា ប្រើពេលប្រជុំពិភាក្សាយ៉ាងល្អិតល្អន់។ រដ្ឋសភាប្រជុំសាមញ្ញពីរដងក្នុងមួយឆ្នាំ។ សម័យប្រជុំនីមួយៗ មានថេរវេលាយ៉ាងតិច៣ខែ។ បើមានសំណូមពរពីព្រះមហាក្សត្រ ឬសេចក្ដីស្នើសុំពីនាយករដ្ឋមន្ត្រី ឬសមាជិករដ្ឋសភាចំនួនមួយភាគបីយ៉ាងតិច គណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា កោះប្រជុំសភាជាវិសាមញ្ញ ។ សេចក្ដីព្រៀងច្បាប់ ស្នើដោយរាជរដ្ឋាភិបាន ឬសេចក្ដីព្រៀងច្បាប់ស្នើដោយតំណាងរាស្ត្រដប់(១០នាក់) យ៉ាងតិចអាចត្រូវកែលម្អ បំពេញបន្ថែម ឬកែសម្រួលឡើងវិញមុននឹងទទួលការអនុម័ត្តពីរដ្ឋសភា ។ +ភារកិច្ចប្រចាំថ្ងៃ រដ្ឋសភា ជាស្ថាប័នដែលបង្កើតឡើងដោយការបោះឆ្នោត។ ក្នុងកិច្ចបម្រើប្រទេសជាតិ រដ្ឋសភាមានភារកិច្ចដូចតៅ ៖ -បង្កើតរដ្ឋធម្មនុញ្ញ -អនុម័តច្បាប់ -តាមដានរាល់សកម្មភាពរបស់រាជរដ្ឋាភិបាល -អនុម័តថវិការជាតិ -បង្កើតច្បាប់ការពារប្រជាពលរដ្ឋ -ស្នើ និងធ្វើវិសោធនកម្មច្បាប់ ។

ឱកាស! អគ្គិសនីកម្ពុជា ជ្រើសរើសបុគ្គលិកចំនួន ៤៤នាក់ (ផុតកំណត់៖ ១៥ មីនា ២០២៣
+1
ឱកាស! អគ្គិសនីកម្ពុជា ជ្រើសរើសបុគ្គលិកចំនួន ៤៤នាក់ (ផុតកំណត់៖ ១៥ មីនា ២០២៣

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ចេញសេចក្ដីអំពាវនាវ ស្ដីពី ការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា (អស់សុពលភាព)។h
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ចេញសេចក្ដីអំពាវនាវ ស្ដីពី ការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា (អស់សុពលភាព)។https://news.gdi.gov.kh/posts/17703

ឱកាសសិស្សប្អូនឆ្នាំទី១

អាហារូបករណ៍វគ្គសិក្សាភាសាអង់គ្លេសសម្រាប់និស្សិតឆ្នាំមូលដ្ឋាន អាទិភាពនិស្សិតRULE និងNUM (ចំនួនមានកំណត់) -សូមចុះឈ្មោះស្នើសុំអាហ
អាហារូបករណ៍វគ្គសិក្សាភាសាអង់គ្លេសសម្រាប់និស្សិតឆ្នាំមូលដ្ឋាន អាទិភាពនិស្សិតRULE និងNUM (ចំនួនមានកំណត់) -សូមចុះឈ្មោះស្នើសុំអាហារូបករណ៍តាមរយៈលីងនេះ https://docs.google.com/forms/d/e/1FAIpQLSd37D9dhITlANWcUc5EG1r31GfwsfO9hbkwLJwXE_uCq8ctxA/viewform?usp=sf_link   (សូមមេត្តាបំពេញឲ្យបានពេញលេញ) -សូមចូលក្នុងឆានែលតេលេក្រាម https://t.me/salapreahkhanncenter នេះ ដើម្បីទទួលព័ត៌មានបន្ថែម។​ -ចំពោះព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈ https://t.me/salapreahkhann ឬលេខទូរស័ព្ទ +855 70 747 765​  (តេលេក្រាម) ការធ្វើតេស្តកម្រិតភាសាដើម្បីចូលរៀននឹងជូនដំណឹងតាមក្រោយ។ ការបំពេញពាក្យចូលរៀនផ្លូវការ និងការប្រមូលឯកសារ(រូបថត និងវិញ្ញាបនបត្របាក់ឌុប) នឹងធ្វើឡើងបន្ទាប់ពីបេក្ខជនបានជាប់តេស្ត។ សូមបញ្ជាក់ថា៖ ជាវគ្គសិក្សាភាសាអង់គ្លេសនេះ ខុសពីការសិក្សាភាសាអង់គ្លេសទូទៅ។ វគ្គសិក្សានេះត្រូវបានរៀបចំឲ្យស្របតាមការសិក្សារបស់និស្សិតនៅសាកលវិទ្យាល័យ។ ដោយហេតុថា គុណភាពជាគោលដៅចម្បងសម្រាប់សាលាយើងខ្ញុំ ការសិក្សាផ្តោតលើវិន័យច្បាស់លាស់ ដូច្នេះនិស្សិតដែលចុះឈ្មោះត្រូវមានការតាំងចិត្តខ្ពស់ក្នុងការសិក្សា។

ការប្រឡងជ្រើសរើសក្របខណ្ឌមន្រ្តីរាជការចូលបម្រើការងារ នៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ សម្រាប់ឆ្នាំ២០២៣
+1
ការប្រឡងជ្រើសរើសក្របខណ្ឌមន្រ្តីរាជការចូលបម្រើការងារ នៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ សម្រាប់ឆ្នាំ២០២៣

ជួបគ្នាជាមួយមេធាវីនៃក្រុមហ៊ុនមេធាវី អេសវីភី នៅ RULE សហសាល B 1/ ថ្ងៃស្អែក ថ្ងៃអង្គារទី 21.02.2023 ម៉ោង 8 ដល់ម៉ោង 10.30 ព្រឹក 2
ជួបគ្នាជាមួយមេធាវីនៃក្រុមហ៊ុនមេធាវី អេសវីភី នៅ RULE សហសាល B 1/ ថ្ងៃស្អែក ថ្ងៃអង្គារទី 21.02.2023 ម៉ោង 8 ដល់ម៉ោង 10.30 ព្រឹក 2/ និង ថ្ងៃ 28.02.2023 ម៉ោង 2 ដល់ម៉ោង 4.30 រសៀល

សៀវភៅស្តីពីកាតព្វកិច្ចមន្រ្តីរាជ.pdf3.76 MB

សេចក្តីជូនដំណឹងស្តីពីការជ្រើសរើសមន្ត្រីលក្ខន្តិកៈ ចំនួន ១៧រូប បម្រើការងារក្នុងនិយ័តករធានារ៉ាប់រងកម្ពុជា(ន.ធ.ក.)
+2
សេចក្តីជូនដំណឹងស្តីពីការជ្រើសរើសមន្ត្រីលក្ខន្តិកៈ ចំនួន ១៧រូប បម្រើការងារក្នុងនិយ័តករធានារ៉ាប់រងកម្ពុជា(ន.ធ.ក.)

កម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈឆ្នាំ២០១៩_២០៣០.pdf7.68 MB