en
Feedback
និស្សិតរដ្ឋបាល-RULE

និស្សិតរដ្ឋបាល-RULE

Open in Telegram

មានទិសដៅដើម្បីឧត្តមភាពការសិក្សា និងការចែករំលែកគ្រប់ជ្រុងជ្រោយ

Show more
Cambodia301The category is not specified

📈 Analytical overview of Telegram channel និស្សិតរដ្ឋបាល-RULE

Channel និស្សិតរដ្ឋបាល-RULE (@nisethadmin) in the Central Khmer language segment is an active participant. Currently, the community unites 13 709 subscribers, ranking in the Other category and 301 in the Cambodia region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 13 709 subscribers.

According to the latest data from 03 December, 2024, the channel demonstrates stable activity. Although there has been a change in the number of participants by 0 over the last 30 days and by 0 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 0%. Within the first 24 hours after publication, content typically collects N/A% reactions from the total number of subscribers.
  • Post reach: On average, each post receives 0 views. Within the first day, a publication typically gains 0 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 0.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
មានទិសដៅដើម្បីឧត្តមភាពការសិក្សា និងការចែករំលែកគ្រប់ជ្រុងជ្រោយ

Thanks to the high frequency of updates (latest data received on 04 December, 2024), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Other category.

13 709
Subscribers
No data24 hours
No data7 days
No data30 days
Posts Archive
ដ្ឋបាលខេត្តព្រះសីហនុ ប្រកាសប្រឡងជ្រើសរើសមន្ត្រីរាជការ
ដ្ឋបាលខេត្តព្រះសីហនុ ប្រកាសប្រឡងជ្រើសរើសមន្ត្រីរាជការ

សេចក្តីជូនដំណឹងស្តីពីលក្ខខណ្ឌការប្រលងប្រជែងចូលទីស្តីការក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្ត (យោងលក្ខខណ្ឌចាស់) បេក្ខជនទាំងពីរភេទដែលមានសិទ្ធចុះឈ្មោះប្រឡងប្រជែងត្រូវបពេញលក្ខខណ្ឌដូចខាងក្រោម៖ ក-លក្ខខណ្ឌនៃការជ្រើសរើស ៖ ១- មានសញ្ជាតិខ្មែរ ២- មានកាយសម្បទាគ្រប់គ្រាន់ មានសុខភាពល្អ។ ករណីបេក្ខជនជាជនពិការ សាមីខ្លួនត្រូវមានស្ថានភាព ពិការភាពសមស្រប ដែលអាចបំពេញការងារបាន។ ៣- មិនប្រាសចាកសិទ្ធិខាងរដ្ឋប្បវេណ៏ និងសិទ្ធិជាពលរដ្ឋ។ ៤- ត្រូវមានអាយុយ៉ាងតិច ១៨ ឆ្នាំហើយមិនលើសពី ២៥ ឆ្នាំ។ ការកម្រិតអាយុត្រូវបានរំកិលពី ២៥ ឆ្នាំ ដល់ ៣៥ឆ្នាំ ចំពោះបេក្ខជនដែលមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ ឬសមមូល និង ៤០ ឆ្នាំ ចំពោះបេក្ខជនដែលមាន សញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬសមមូល។ បេក្ខជនដែលមានកម្រិតបណ្តុះបណ្តាលចាប់ពីសញ្ញាបត្រ ថ្នាក់បណ្ឌិតឡើងទៅ ត្រូវបានលើកលែងលក្ខខណ្ឌអាយុ។ ៥- ជនពិការ បេក្ខជនជាស្ត្រី និងបេក្ខជនដែលនៅតំបន់ដាច់ស្រយាល ត្រូវបានលើកទឹកចិត្ត និងផ្តល់ការយកចិត្ត ទុកដាក់នៅក្នុងការប្រឡងប្រជែងនេះ។ ៦- បេក្ខជន ត្រូវមានសញ្ញាបត្រ៖ ៦.១-ក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ៖ បេក្ខជនទាំងពីរភេទត្រូវមានសញ្ញាបត្រកម្រិតបរិញ្ញាបត្រតាមមុខជំនាញ សំខាន់ៗ ដូចជា នីតិសាស្ត្រសេដ្ឋកិច្ច គ្រប់គ្រង ហិរញ្ញវត្ថុ ស្ថាបត្យកម្ម ភាសាបរទេស ព័ត៌មានវិទ្យា និង ជំនាញផ្សេងៗ ឬសញ្ញាបត្រសមមូល ។ ៦.២-ក្របខ័ណ្ឌមន្ត្រីក្រមការ ៖ បេក្ខជនទាំងពីរភេទ ត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បូក២ (ពីរ) ឆ្នាំ នៃការសិក្សាថ្នាក់បរិញ្ញាបត្រតាមមុខជំនាញដូចមានរៀបរាប់ខាងលើ ឬសញ្ញាបត្រសមមូល។ ៦.៣-ក្របខ័ណ្ឌលេខាធិការរដ្ឋបាល ៖ បេក្ខជនទាំងពីរភេទ ត្រូវមានសញ្ញាបត្រយ៉ាងទាបបំផុត មធ្យមសិក្សាទុតិយ ភូមិ ឬសញ្ញាបត្រសមមូល ។

ករណីបាត់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងដំណោះស្រាយ ១.សាមីខ្លួនត្រូវដាក់ពាក្យបណ្តឹងបាត់និង ពាក្យស្នើសុំទុតិយតា (ស្នើសុំបោះពុម្ព
ករណីបាត់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងដំណោះស្រាយ ១.សាមីខ្លួនត្រូវដាក់ពាក្យបណ្តឹងបាត់និង ពាក្យស្នើសុំទុតិយតា (ស្នើសុំបោះពុម្ពថ្មី) នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទីលំនៅអចិន្ត្រៃយ៍ ដោយភ្ជាប់ជាមួយអត្តសញ្ញាណប័ណ្ណសញ្ចាតិខ្មែរ ថតចម្លង (បើមាន) ២. ទីតាំងដែលត្រូវយកពាក្យ​បណ្តឹងបាត់ និងពាក្យស្នើសុំទុតិយតា មកដាក់ស្នេីសុំបោះពុម្ពអត្តសញ្ញាណប័ណ្ណ​ម្តងទៀតបាន មានដូចជា​ : -ប៉ុស្តិននគរបាលរដ្ឋបាលឃុំ/សង្កាត់នៃទីលំនៅអចិន្ត្រៃយ៍ -អធិការដ្ឋាននគរបាលក្រុង​ ស្រុក​ ខណ្ឌនៃ ទីលំនៅអចិន្ត្រៃយ៍ -ស្នងការដ្ឋាននគរបាលរាជធានី​ ខេត្តនៃទីលំនៅអចិន្ត្រៃយ៍ -សាខាអត្តសញ្ញាណប័ណ្ណផ្សារអុីអន២សែនសុខ -នាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ​ ដែលមានទីតាំងនៅ​ ភូមិតាង៉ូវក្រោម​ សង្កាត់និរោធ​ ខណ្ឌច្បារអំពៅ។ ៣.រយ:ពេលទទួលបានគឺ ៣០ថ្ងៃនៃថ្ងៃការងារ សម្រាប់ព័ត៌មានបន្ថែម សូមលោកអ្នក Download កម្មវិធី GDI eServices ដើម្បីមើល ឬសាកសួរព័ត៌មាន ឬទំនាក់ទំនងលេខ ១២៧១ / ០១៧ ៨៩៨ ៩១៥ រៀងរាល់ថ្ងៃច័ន្ទដល់សុក្រ ក្នុងម៉ោងធ្វើការ។ មន្ត្រីជំនាញរង់ចាំទទួល ផ្តល់ព័ត៌មាន និងដោះស្រាយជូន។

ឱកាសក្របខណ្ឌគ្រូបង្រៀន! ក្រសួងអប់រំជ្រើសរើសក្របខ័ណ្ឌ គ្រូបង្រៀនកម្រិតឧត្ដម ចំនួន ៨០នាក់ (ផុតកំណត់៖ ៣១ ឧសភា ២០២៣)
+2
ឱកាសក្របខណ្ឌគ្រូបង្រៀន! ក្រសួងអប់រំជ្រើសរើសក្របខ័ណ្ឌ គ្រូបង្រៀនកម្រិតឧត្ដម ចំនួន ៨០នាក់ (ផុតកំណត់៖ ៣១ ឧសភា ២០២៣)

សូមជូនដំណឹងដល់សិស្ស-និស្សិត ដែលមានបំណងចូលបម្រើការងារនៅក្នុងក្របខ័ ណ្ឌ មន្រ្តី រាជ កា រ ស៊ីវិល និងក្របខ័ណ្ឌមន្រ្តីពន្ធនាគារ ក្
+1
សូមជូនដំណឹងដល់សិស្ស-និស្សិត ដែលមានបំណងចូលបម្រើការងារនៅក្នុងក្របខ័ ណ្ឌ មន្រ្តី រាជ កា រ ស៊ីវិល និងក្របខ័ណ្ឌមន្រ្តីពន្ធនាគារ ក្រសួងមហាផ្ទៃ ឲ្យបានជ្រាបថា ក្រសួងមហាផ្ទៃ សម្រេចបើក ឲ្យ មា ន ការ ប្រឡ ង ជ្រើ ស រើស សិស្ស - និស្សិតបញ្ចូល ក្នុង ក្រប ខ័ ណ្ឌមន្រ្តីរាជការស៊ីវិល និងក្របខ័ណ្ឌមន្រ្តីពន្ធនាគារ ក្រសួង មហាផៃ្ទ សម្រាប់ ឆ្នំា ២០ ២៣ ដើម្បីទៅ បម្រើ ការងារ នៅ អង្គភាពនានាចំណុះ ទីស្តីការ ក្រសួ ង មហា ផ្ទៃ មណ្ឌល អប់ រំ កែ ប្រែទី៤ នៃអគ្គនាយកដ្ឋានពន្ធនាគារ និងរដ្ឋបាល ក្រុងស្រុកថ្មី ចំនួន ០៥ ដែលទើបត្រូវបានបង្កើតថ្មី។

ត្រៀមៗក្រសួងមហាផ្ទៃនឹងធ្វេីការជ្រេីសរេីសមន្ដ្រីពន្ធនាគារ (មណ្ឌលអប់រំកែប្រែទី៤) ចំនួន ៤០នាក់, មន្ដ្រីរាជការស៊ីវិល (សម្រាប់អង្គភាពនានា នៅទីស្ដីការក្រសួងមហាផ្ទៃ) ចំនួន ៤០នាក់, មន្ដ្រីរាជការស៊ីវិល (រដ្ឋបាលរាជធានី-ខេត្ត ក្រុង-ស្រុក ដែលមានតម្រូវការមន្ដ្រី) ចំនួន ១២៩នាក់, មន្ដ្រីរាជការស៊ីវិល (សម្រាប់ក្រុង-ស្រុក ទើបបង្កើតថ្មីទាំង៥) ចំនួន ៥១នាក់ ឆាប់ៗនេះហេីយ ហេតុដូចនេះសូមត្រៀមខ្លួនសម្រាប់ការប្រលងនាពេលខាងមុខ។

ដ្ឋបាលថ្នាក់មូលដ្ឋានលើគេបង្អស់គឺរដ្ឋបាលថ្នាក់រាជធានី ខេត្ត ក្រុង។ រដ្ឋបាលថ្នាក់រាជធានី ខេត្ត ក្រុងកកើតឡើងដោយសារការជ្រើសតាំងតាមរយៈគណៈបក្ស មានតួនាទី៖ - មានសមត្ថភាពគ្រប់គ្រងលើវិស័យរដ្ឋបាលនិងនយោបាយ - រក្សាសណ្តាប់ធ្នាប់សង្គម សន្តិសុខនិងសារធាណ -​​ ការពារសិទ្ធិសេរីភាពរបស់ប្រជាជន លើកតម្កើងនូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឈានទៅរកការអភិវឍ្ឍរាជធានី ខេត្ត ក្រុងលើគ្រប់វិស័យទាំងអស់ - រដ្ឋបាលរាជធានី ខេត្ត ក្រុងដឹកនាំដោយអភិបាលរាជធានី ខេត្ត ក្រុង ឬប្រិតភូរាជរដ្ឋាភិបាលទទួលបន្ទុកអភិបាលមួយរូបអមដោយអភិបាលរងឬប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអភិបាលរង៣រួបដែលរួមមាន៖ អភិបាលរងទី១ ទទួលបន្ទុកផ្នែកហិរញ្ញវត្ថុនិងការងារអធិការកិច្ច។ អភិបាលរងទី២ ទទួលបន្ទុកអគ្គលេខាធិការដ្ឋានដឹកនាំនូវរាល់កិច្ចការនយោបាយ សេដ្ឋកិច្ចការងារសុរិយោដី និងពន្ធនាគារ។ អភិបាលរងទី៣ ទទួលបន្ទុកខុទ្ទកាល័យនិងដឹកនាំត្រួតពិនិត្សកិច្ចការបញ្ជូនទៅរាល់លិខិតបទដ្ឋាន ទូរលេខ ការងារ ទំនាក់ទំនងសារធាណ ការងារ បុគ្គលិកសារព័ត៍មាន សង្គមកិច្ចជាដើម។ តើមជ្ឈការមានន័យដូចម្តេច? មជ្ឈការមានន័យថា គឺជាការប្រមូលផ្តុំអំណាច ឬជាប្រព័ន្ធគ្រប់គ្រង​ដែលប្រមូលផ្តុំអំណាចនៅតែក្នុងកណ្តាប់ដៃ​របស់រដ្ឋបាល គឺមានន័យថា​អំណាចទាំងអស់នៅតែក្នុងកណ្តាប់ដៃ​បុគ្គលឬក្រុមដែលមានអំណាច​គ្រប់គ្រងប្រទេស។ តើអ្វីជាវិមជ្ឈការ និងវិសហមជ្ឈការ ? វិមជ្ឈការ និងវិសហវិជ្ឈការ គឺជាគោលការណ៍មួយក្នុងចំណោមគោលការណ៍​នានានៃរបបប្រជាធិបតេយ្យ​ដែលរាជរដ្ឋាភិបាលបានប្រកាន់យក និងកំពុងតែបន្តអនុវត្ត ព្រមទាំងកំពុងតែធ្វើកំណែ​ទម្រង់ដើម្បីឱ្យកាន់​តែមាន​ប្រសិទ្ធិភាព ការអភិវឌ្ឍន៍មូលដ្ឋានពិតប្រាកដ និងជាការពង្រឹងសមត្ថភាព ព្រមទាំងជាការទទួល​ខុសត្រូវ​របស់​មន្ត្រីមូលដ្ឋាន។ អ្វីដែលសំខាន់គឺដើម្បីពង្រឹងនូវប្រសិទ្ធភាពនៃអភិបាលកិច្ចល្អ៕ តើវិមជ្ឈការ​ មាន​ន័យ​ដូចម្ដេច? វិមជ្ឈការ​ មាន​ន័យ​ថា រាជ​រដ្ឋាភិបាល ប្រគល់​នូវ​ភាព​ជា​ម្ចាស់ លើ​មុខងារ​ សិទ្ធិ​អំណាច ការ​ទទួល​ខុស​ត្រូវ និង​ធនធាន (ហិរញ្ញវត្ថុ ទ្រព្យ​សម្បត្តិ និង​បុគ្គលិក) ឲ្យ​ទៅ​ក្រុមប្រឹក្សា​នៅ​ថ្នាក់​ក្រោម​ជាតិ ដូចជា ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ ក្រុមប្រឹក្សា​ឃុំ ក្រុមប្រឹក្សា​សង្កាត់ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​មូលដ្ឋាន។ ឧទាហរណ៍៖រាជរដ្ឋាភិបាល​បាន​ផ្ទេរ​ថវិកា​ចំនួន ៤០​លាន​រៀល សម្រាប់​ជា​ថវិកា​របស់​រដ្ឋបាល​ស្រុក​មួយ​ក្នុង​គោលដៅ​នៃ​ការ​អភិវឌ្ឍ។ ក្រុមប្រឹក្សា​ស្រុក​នោះ​មាន​ភាព​ជា​ម្ចាស់​ក្នុង​ការ​គ្រប់គ្រង ចាត់ចែង និង​ប្រើប្រាស់​ថវិកា​នោះ ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​អាទិភាព​របស់​ស្រុក ដោយ​ផ្អែក​តាម​កម្មវិធី​វិនិយោគ និង​ផែនការ​អភិវឌ្ឍន៍​ស្រុក ដែល​បាន​អនុម័ត​ដោយ​ក្រុមប្រឹក្សា ដូចជា សម្រាប់​ជី​អណ្ដូង​ទឹក​ស្អាត ជួសជុល​ផ្លូវលំ និង​ផ្សព្វផ្សាយ​អំពី​ការ​ទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ​នៅ​ក្នុង​សហគមន៍​តាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ជាដើម។ តើ វិសហមជ្ឈការ មាន​ន័យ​ដូចម្ដេច? វិសហមជ្ឈការ មាន​ន័យ​ថា រាជរដ្ឋាភិបាល​ ឬ​ក្រសួង ស្ថាប័ន ធ្វើ​ប្រតិភូកម្ម មុខងារ សិទ្ធិ​អំណាច និង​ធនធាន (ហិរញ្ញវត្ថុ ទ្រព្យ​សម្បត្តិ និង​បុគ្គលិក) ទៅ​អង្គភាព​ក្រោម​បង្គាប់ ឬ​ទៅ​ក្រុមប្រឹក្សា​ប្រភេទ​ណា​មួយ ដើម្បី​អនុវត្ត​មុខងារ​នេះ ក្នុង​នាម​រាជរដ្ឋាភិបាល ក្រសួង ឬ​ស្ថាប័ន​នោះ។ ក្នុង​ន័យ​នេះ ភាព​ជា​ម្ចាស់​មិន​បាន​ផ្តល់​ជូន​អង្គភាព​ក្រោម​បង្គាប់ ឬ​ក្រុមប្រឹក្សា​ឡើយ។ រាជរដ្ឋាភិបាល ឬ​ក្រសួង ស្ថាប័ន​នៃ​រាជរដ្ឋាភិបាល​បាន​រក្សា​ភាព​ជា​ម្ចាស់​នោះ។ ឧទាហរណ៍ ៖ ក្រសួង​មហាផ្ទៃ ធ្វើ​ប្រតិភូកម្ម​មុខងារ​ធ្វើ​សេចក្តី​ចម្លង​អត្រានុកូលដ្ឋាន ទៅ​ឲ្យ​ក្រុមប្រឹក្សា​ស្រុក ហើយ​អភិបាល​ស្រុក​ត្រូវ​បាន​ប្រគល់​ឲ្យ​អនុវត្ត​ការងារ​នេះ ក្នុង​នាម​ក្រុមប្រឹក្សា​របស់​ខ្លួន។ ស្ថាប័នតុលាការជាអ្វី?មាននាទីដូចម្ដេចខ្លះ? ស្ថាប័នតុលាការជាស្ថាប័នមួយមានអំណាចឯករាជ្យហើយមានតួនាទីការពារសេរីភាពរបស់ប្រជាពលរដ្ឋ។ តួនាទីរបស់តុលាការគឺការពារសិទ្ធិសេរីភាពជូនដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។សម្រេចសេចក្ដីដោយឆន្ទានុសិទ្ធិរបស់តុលាការដោយមិនស្ថិតនៅក្រោមឥទ្ធិពលរបស់បុគ្គលណាមួយឡើយ។តុលាការកាត់ក្ដីដោយឈរលើភាពមិនលំអៀងមិននិយមបក្សពួក។តុលាការមានសមត្ថកិច្ចឫអំណាចគ្រប់ដណ្ដប់លើរឿងក្ដីទាំងអស់រួមទាំងរឿងក្ដីរដ្ឋបាលផង

តើរដ្ឋាភិបាលកម្ពុជាកើតឡើងដោយរបៀបណា? ប្រទេសកម្ពុជា ជាប្រទេសមួយដែលប្រកាន់យកនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស។ ប្រជាពលរដ្ឋខ្មែរជាម្ចាស់វាសនានៃប្រទេសជាតិរបស់ខ្លួន ពោលគឺប្រជាពលរដ្ឋជាអ្នកជ្រើសរើសអ្នកដឹកនាំរបស់ខ្លួន តាមរយៈការបោះឆ្នោតជាសកលគឺការបោះឆ្នោតជ្រើសរើសសភាតំណាងរាស្ត្រ។ ក្រោយការបោះឆ្នោតជ្រើសរើសសភាតំណាងរាស្ត្រ យើងសង្គេតឃើញរដ្ឋាភិបាលមួយកើតឡើងតាមការទទួលសេចក្តីទុកចិត្តពីសភាតំណាងរាស្ត្រ (រដ្ឋសភា)។ មាត្រា ១១៩ ថ្មីនៃរដ្ឋធម្មនុញ្ញបានចែងថា តាមសេចក្តីស្នើសុំពីប្រធានដោយមានមតិ​ឯកភាពពីអនុប្រធានទាំងពីរនៃរដ្ឋសភាព្រះមហាក្សត្រទ្រង់ចាត់តាំងវរជនមួយរូបក្នុងចំណោមតំណាងរាស្ត្រនៃគណបក្សដែលឈ្នះឆ្នោត ឱ្យបង្កើតរាជរដ្ឋាភិបាល។ វរជនដែលត្រូវបានចាត់តាំងនោះ នាំសហការីដែលជាតំណាងរាស្ត្រឬជាសមាជិកគណបក្សតំណាងនៅក្នុងរដ្ឋសភាដែលផ្គូរផ្គងឱ្យកាន់តំណែងផ្សេងៗនៅក្នុងរាជរដ្ឋាភិបាលទៅសុំសេចក្តីទុកចិត្តពីរដ្ឋសភា។ កាលបើរដ្ឋសភាបានបោះឆ្នោតទុកចិត្តហើយនោះ ព្រះមហាក្សត្រចេញព្រះរាជក្រឹត្សតែងតាំងគណរដ្ឋមន្ត្រីទាំងមូល។ ចូររៀបរាប់ពីការបង្កើតរដ្ឋាភិបាលក្នុងលទ្ធិប្រជាធិបតេយ្យ។ នៅក្នុងលទិ្ធប្រជាធិបតេយ្យការបង្កើតរដ្ឋាភិបាលគឺ តាមរយៈការបោះឆ្នោតហើយមានការបែងចែងជាបីរបបផ្សេងពីគ្នាគឺរបបប្រធានាធិបតីនិយមរបបសភានិយមនិងរបបចំរុះ (ពាក់កណ្តាលរបបប្រធានាធិបតិនិងរបបសភានីយម)។ ការបង្កើតរដ្ឋាភិបាលគឺអាស្រ័យទៅលើរបបដែលប្រទេសនីមួយៗប្រកាន់យក និងស្ថានការណ៍នយោបាយរបស់ប្រទេសនោះ។​ តើខុទ្ធកាល័យទីស្តីការគណៈរដ្ឋមន្ត្រីមានភារកិច្ចដូចម្តេចខ្លះ? ខុទ្ទកាល័យទីស្តីការគណៈរដ្ឋមន្ត្រីមានភារកិច្ចសំខាន់ៗដូចជា៖ រៀបចំជូននាយករដ្ឋមន្ត្រី ដើម្បីសម្រេចលើសំណុំរឿងទាំងឡាយ ដែលក្រសួងផ្សេងៗ​ស្នើមក។ ជូនយោបល់ដល់នាយករដ្ឋមន្ត្រីក្នុងការរៀបចំគោលដៅសកម្មភាពរបស់រដ្ឋាភិបាល។ រាយការណ៍អំពីការវិវត្ត និងការអនុវត្តកិច្ចការទាំងឡាយដែលក្រសួងនានាបានចាត់ចែង ទទួលរៀបចំទំនាក់ទំនងជាមួយស្ថាប័នខាងក្រៅដូចជា អង្គការ សហជីព អង្គការអន្តរជាតិ។ ពិនិត្យ និងពិគ្រោះលើសេចក្តីព្រាងច្បាប់ក្រឹត្យអនុក្រឹត្យដែលរៀបចំឡើងដោយ ក្រសួងផ្សេងៗមុននឹងដាក់ជូនសម័យប្រជុំពេញអង្គរបស់គណៈរដ្ឋមន្ត្រី ពិនិត្យ និងអនុម័ត។ ចូររៀបរាប់ពីសមាសភាពរដ្ឋាភិបាលកម្ពុជាព្រមទាំងពន្យល់ពីមុខតំណែងនីមួយៗ។ សមាសភាពសមាជិតរាជរដ្ឋាភិបាល និងមុខតំណែង នាយករដ្ឋមន្ត្រីៈ ជាសមាជិករដ្ឋសភា ជាអ្នកដឹកនាំការងារគណៈរដ្ឋមន្ត្រីនិងចាត់ចែងបញ្ជារាល់សកម្មភាពរបស់រដ្ឋាភិបាលលើគ្រប់វិស័យ។ ឧបនាយករដ្ឋមន្ត្រីៈ ជាសមាជិករដ្ឋាភិបាលដែលមានអាសនានុក្រមលើសមាជិករដ្ឋាភិបាលដទៃទៀត។ ឧបនាយករដ្ឋមន្ត្រីជួយការងារនាយករដ្ឋមន្ត្រីតាមការប្រគល់សិទ្ធិចំពោះមុខពីនាយករដ្ឋមន្ត្រី។ កិច្ចការដែលទាក់ទងនិងការដឹកនាំរួមរបស់រដ្ឋាភិបាលបើគ្មានការយល់ព្រមពីនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រីគ្មានសិទ្ធិសម្រេចអ្វីទាំងអស់។ ទេសរដ្ឋមន្ត្រីៈ សំដៅលើរដ្ឋមន្ត្រីដែលមានអតីតភាពយូរ។ អ្នកដែលមានតំណែងជាទេសរដ្ឋមន្ត្រី មិនបានកាន់កាប់ក្រសួងណាទេស តែបើជាទេសរដ្ឋមន្ត្រីផង រដ្ឋមន្ត្រីផង ទើបមានតំណែងជាប្រធានស្ថាប័នពិតប្រាកដ។ ទេសរដ្ឋមន្ត្រីដែលមិនដឹកនាំក្រសួង អាចទទួលភារកិច្ចតាមការកំណត់របស់នាយករដ្ឋមន្ត្រី។ រដ្ឋមន្ត្រីៈ ជាប្រធានស្ថាប័នក្នុងករណីដែលមានរដ្ឋលេខាធិការជាអនុប្រធានស្ថាប័ន។ រដ្ឋមន្ត្រី មានភារកិច្ចដឹកនាំគ្រប់គ្រងស្ថាប័ន និងអង្គភាពចំណុះក្នុងក្របខ័ណ្ឌសមត្ថកិច្ចដែលកំណត់ក្នុងច្បាប់ រដ្ឋលេខាធិការៈ ជាប្រធានស្ថាប័នរដ្ឋលេខាធិការដ្ឋានស្វយ័ត រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងរដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈ ដែលចំណុះឱ្យទីស្តីការគណៈរដ្ឋមន្ត្រី។ អនុរដ្ឋលេខាធិការៈ មិនមែនជាសមាជិកនៃរាជរដ្ឋាភិបាលទេ ជាជំនួយការក្នុងករណីដែលក្រសួងមានរដ្ឋមន្ត្រី ឬរដ្ឋលេខាធិការជាប្រធាន និងអនុប្រធាន ស្ថាប័ន។ តើក្រសួង និងរដ្ឋលេខាធិការដ្ឋានត្រូវរៀបចំឡើងតាមវិស័យអ្វីខ្លះ? លើកឧទាហរណ៍បញ្ជាក់។ ក្រសួងនិងរដ្ឋលេខាធិការដ្ឋានត្រូវបានរៀបចំឡើងតាមវិស័យ៖ វិស័យរដ្ឋបាលៈ មានក្រសួងមហាផ្ទៃ ក្រសួងការពារប្រទេស ក្រសួងយុត្តិធម៌ ក្រសួងការបរទេស និងសហប្រតិបត្តិការណ៍ អន្តរជាតិ ក្រសួងផែនការ រដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈ។ វិស័យសេដ្ឋកិច្ចៈ មានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្តុ ក្រសួងឧស្សាហកម្មរ៉ែ និងថាមពល ក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម ក្រសួងទេសចរណ៍ ក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រដ្ឋលេខាធិកការដ្ឋាន អាកាសចរស៊ីវិល។ វិស័យវប្បធម៌ និងសង្គមកិច្ចៈ មានក្រសួងអប់រំ យុវជន និងកីឡា ក្រសួងព័ត៍មាន ក្រសួងសុខាភិបាល ក្រសួងវប្បធម៌ និងវិចិត្តសិល្បៈ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងកិច្ចនារី ក្រសួងធម្មការនិងសាសនា។ តើរដ្ឋបាលថ្នាក់មូលដ្ឋានលើគេបង្អស់គឺអ្វី? ហើយត្រូវបានកើតឡើងដោយរបៀបណា? មានតួនាទីយ៉ាងដូចម្តេច?

តើរដ្ឋាភិបាលថ្នាក់កណ្តាលមានគុណសម្បត្តិ និងគុណវិបត្តិដូចម្តេចខ្លះ? +គុណសម្បត្តិ មានភាពខ្លាំងធ្វើឱ្យមានការឯកភាពគ្នាក្នុងការអនុវត្តការងារដូចៗគ្នាដោយគ្មានករណីពិសេស ឬដោយឡែកសម្រាប់មូលដ្ឋានណាមួយឡើយ។ ប្រជាជនទូទាំងប្រទេសមានភាពស្មើគ្នាក្នុងការួមវិភាគទានធ្វើការអនុវត្តការងារដែលតម្រូវឱ្យធ្វើ +គុណវិបត្តិ ការប្រមូលផ្តុំអំណាចនៅតែមួយកន្លែងនឹងធ្វើឱ្យដំណើរការរដ្ឋបាលកណ្តាលមានបន្ទុកធ្ងន់ធ្ងរ ប្រធានរដ្ឋាបាលកណ្តាលមកការរវល់ខ្លាំង ហើយពេលខ្លះមិនក្រសោបការងារឱ្យល្អបានទេ ការរៀបចំផែនការគឺរដ្ឋបាលកណ្តាលរៀបចំតែម្នាក់ឯងធ្វើឱ្យមានការលំបាកក្នុងការអនុវត្តនៅថ្នាក់ក្រោម ព្រោះថ្នាក់ក្រោមមិនថបានយល់ដែលនាំឱ្យផែនការបរាជ័យ។ ស្ថាប័ននីតប្រតិបតិ្ត គឺជារាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលមានតួនាទីប្រតិបត្តិច្បាប់ទាំងឡាយណាដែលរដ្ឋសភា នឹងព្រឹទ្ធសភាបានអនុមត័រួចហើយ។ អំណាច នីតិបញ្ញត្តិ នីតិប្រតិបត្តិ និង តុលាការ ខុសគ្នាដូចម្តេច? ក.​ អំណាចនីតិបញ្ញត្តិ ( Legislative Power) ត្រូវបានបង្គើតឡើងដោយឈរលើគោលការណ៍នៃច្បាប់មួយចំនួននៃច្បាប់រដ្ឋធម្មនុញ្ញនិងស្ថាប័កំពូលរបស់រដ្ឋ (ក្នុងសភានិយម)ដែលបង្គើតឡើងដោយការបោះឆ្នោតជាសកល។អំណាចនីតិបញ្ញតិ្តមានសិទ្ធកំណត់នូវគោលនយោបាយ ក្នុង​និង​ក្រៅប្រទេសរបស់ជាតិ។ ទីតាំងរបស់ស្ថាប័ននីតិបញ្ញត្តិ គឺរដ្ឋសភា។ ជាអំណាចកំពូល ដែលស្ដែងឡើងដោយឆន្ទៈរួមរស់របស់ប្រជាជនទាំងមូលនៅក្នុងរដ្ឋ។ អំណាចនេះជាអ្នកបង្កើតរដ្ឋធម្មនុញ្ញតាមឆន្ទៈរួម សំរាប់ឲ្យអង្គការនីតិប្រតិបត្ត​ និងវិនិច្ឆ័យយកទៅប្រើប្រាស់។ រដ្ឋសភាមិនត្រឹមតែបង្គើតច្បាប់ប៉ុណ្ណោះទេ តែថែមទាំងត្រួតពិនិត្យទៅលើសកម្មភាពរបស់អំណាចនីតិប្រតិបត្តិទៀតផង។ អំណាចនេះមានសិទ្ធលុប ឫកែប្រែច្បាប់ ប្រកាសសង្គ្រាម អនុម័តច្បាប់ថវិការជាតិ។ ក្នុងករណីមានការបំពានច្បាប់ សភាមានសិទ្ធកោះហៅអ្នកប្រតិបត្តិឲ្យបំភ្លឺនៅចំពោះមុខច្បាប់។ នៅក្នុងប្រទេសខ្លះ សភាដើរតួជាតុលាការវិនិច្ឆ័យទោសលើប្រធានាធិបតី អនុប្រធានាធិតី និងចៅក្រមទៀតផង។ ខ. អំណាចនីតិប្រតិបត្តិ ( Executive Power ) បើធ្វើការប្រៀបធៀបទៅនឹងអំណាចនីតិបញ្ញត្តិ អំណាចនីតិប្រតិបត្តិ ខុសគ្នាត្រង់ សកម្មភាពការងារនៅក្នុងសង្គម។អំណាចនីតិប្រតិបត្តិ មានរដ្ឋាភិបាលជាអ្នកដោះស្រាយនូវបញ្ហាជាច្រើន ដែលនៅក្នុងនោះមានការទទួលខុសត្រូវលើវិស័យសេដ្ឋកិច្ច ផែនការកម្ម វប្បធម៍ សិក្សាធិការ ហិរញ្ញវត្ថុ ឧបត្ថម្ភដល់ការរស់នៅប្រចាំថ្ងៃ និងសេចក្ដីត្រូវការររបស់ប្រជាជន។ល ។ អំណាចនីតិប្រតិបត្តិជាអំណាចដែលត្រូវបានកំណត់សំរាប់ប្រតិបត្តិ តាមច្បាប់រដ្ឋធម្មនុញ្ញ។ អំណាចនេះត្រូវឋិតនៅក្រោមការចាត់ចែងរបស់ព្រះមហាក្សត្រ ឫប្រធានាធិបតី ឫនាយករដ្ឋមន្ត្រី។ ក្នុងអតីតកាល អំណាចនេះជាអំណាចផ្តាច់ការដែលតែងតែរំលោភទៅលើសង្គម ដោយមិនលំដាប់តាមច្បាប់។ តែនៅក្នុងគោលការណ៍នៃការបែងចែកអំណាចនីតិប្រតិបត្តិនេះ លែងមានតួនាទីដូចមុនទៀតហើយ។ រាល់សកម្មភាពរបស់ពួកគេ ត្រូវលំដាប់តាមច្បាប់ដែលឆ្លើយតបទៅនឹងឆន្ទៈសង្គម។ នៅក្នុងស្ថានភាពដែលអវត្តមានប្រព័ន្ធ Checks and Balances (ផ្តល់មតិ) អំណាចនីតិប្រតិបត្តិ ដោយមិនជៀសរួច និងដើរតួជំនួសនីតិបញ្ញត្តិ និងតុលាការ។ ដើម្បីកុំឲ្យព្រឹត្តិការណ៍នេះកើតឡើង គេមានវិធានការណ៍ជាពិសេស។ សកម្មភាពរបស់អំណាចនីតិប្រតិបត្តិ ត្រូវតែប្រព្រឹត្តទៅអនុលោមតាមច្បាប់ និងនៅក្នុងរង្វង់ច្បាប់។ ស្ថាប័ននេះគ្មានសិទ្ធិកំណត់អភ័យឯកសិទ្ធិរបស់ខ្លួន និងទាមទារឲ្យប្រជាពលរដ្ឋបំពេញនូវកាតព្វកិច្ចណាមួយដែលមិនបានពិនិត្យ និងអនុម័តដោយច្បាប់ទេ។ ស្ថាប័នមានតួនាទីសម្របសម្រួល និងទទួលខុសត្រូវចំពោះមុខតំណាងប្រជាជន ឫប្រធានាធិបតី អាស្រ័យទៅតាមប្រព័ន្ធនយោបាយរបស់រដ្ឋាភិបាល ដែលមានសិទ្ធគ្រប់គ្រងលើសកម្មភាពអំណាចនីតិប្រតិបត្តិ។ គ.អំណាចតុលាការ ( Judicial Power ) ទំនាក់ទំនងស្ថាប័នតុលាការនៅក្នុងសង្គម មានទិសដៅលើរាល់សកម្មភាពទាំងឡាយ ដូចជាវិស័យសេដ្ឋកិច្ច វប្បធម៍ នយោបាយ។ល។ ដោយជួយឧបត្ថម្ភ និងជួយការពារសិទ្ធនិងសេរីភាពរបស់គេ។ តុលាការ គឺជាអំណាចដែលត្រូវបានកំណត់ឡើងសំរាប់វិនិច្ឆ័យស្វែងរកយុត្តិធម៍​ ក្នុងទំនាស់រវាងបុគ្គល និងបុគ្គលរវាងរដ្ឋ។ អំណាចតុលាការរ ជាអាជ្ញាកណ្ដាលនៅពេលដែលអំណាចនីតិបញ្ញត្តិ និងអំណាចនីតិប្រតិបត្តិមានទំនាស់នឹងគ្នា។ អំណាចតុលាការជាអំណាចឯករាជ្យ (មាត្រា ១២៨ ថ្មី នៃរដ្ឋធម្មនុញ្ញ) ។ បំពេញមុខងារក្នុងអំណាចតុលារការនេះបានត្រឹមត្រូវគឺមានន័យថា សង្គមផ្គត់ផ្គង់បាននូវសន្តិសុខ យុត្តិធម៍ សមភាព និងសេរីភាពពលរដ្ឋ។ កិច្ចការរបស់តុលាការ គឺកាត់ក្ដីឲ្យបានត្រឹមត្រូវតាមច្បាប់ដែលបានអនុម័ត។ តុលាការមិនមែនជាស្ថាប័នចាប់ចងទេ ឫជាស្ថាប័នការពារសិទ្ធ នៅពេលដែលកើតឡើងនូវការរំលោភសិទ្ធ។

រដ្ឋបាល គឺការគ្រប់គ្រងរបស់ប្រទេសមួយ ដែលអាជ្ញាធរធ្វើការរៀបចំគ្រប់គ្រង និងចាត់ចែង។ ចូរឱ្យនិយមន័យរដ្ឋាភិបាល? តើគេចែកជារដ្ឋាភិបាលអ្វីខ្លះ? តាមន័យទូលាយ៖ រដ្ឋាភិបាល សំដៅលើស្ថាប័នទាំងបីរបស់រដ្ឋ គឺស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ។ តាមន័យចង្អៀត៖ រដ្ឋាភិបាល សំដៅលើស្ថាប័ននីតិប្រតិបត្តិដែលជាអ្នកអនុវត្តច្បាប់ និងធ្វើឱ្យប្រជាជនមានសុវត្ថិភាពនិងជាអ្នកផ្តល់សេវានានាជួនសង្គម។ គេចែករដ្ឋាភិបាលជា ពីរគឺ៖ +រដ្ឋាភិបាលកណ្តាល +រដ្ឋាភិបាលមូលដ្ឋាន ឬថ្នាក់ក្រោមជាតិ។ តើភារកិច្ចរបស់រដ្ធាភិបាលមានអ្វីខ្លះ? ភារកិច្ចរបស់រដ្ធាភិបាលមាន ៤ ចំណុចគឺ - ធានាអោយមានសេវាសាធារៈអោយបានគ្រប់គ្រាន់ និងមានគុណភាព - ធានាអោយមានសន្តិសុខសង្គម - ធានាអោយមានការអភិវឌ្ឍន៍សេដ្ឋកិច្ច និង - ធានាអោយមានការគោរពច្បាប់។ តើគោលបំណងនៃការបង្កើតរដ្ឋបាលមានអ្វីខ្លះ? គោលបំណងនៃការបង្កើតរដ្ឋបាលគឺ៖ ដើម្បីការពារផលប្រយោជន៍ប្រជាជនទូទៅ ការពារអាយុជីវិត កិត្តិយស សេចក្តីថ្លៃថ្នូររបស់ពលរដ្ឋ ឱ្យរួចផុតពីការធ្វើទុក្ខទោសពីអ្នកដទៃ។ ដើម្បីការពារសណ្តាប់ធ្នាប់សង្គម ការពារផលប្រយោជន៍របស់ប្រជាជនដោយអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព ដើម្បីជួយណែនាំប្រជាជន ឱ្យធ្វើអំពើល្អដើម្បីឱ្យសង្គមមានការអភិវឌ្ឃន៍។ លើកស្ទួយសុខមាលភាពប្រជាជនដោយការពារនិងផ្តល់សេវាកម្មដល់ប្រជាជនដូចជាការអប់រំ ការថែរក្សាសុខភាព។ ដើម្បីថែរក្សាទំនៀមទម្លាប់ប្រពៃណីវប្បធម៌ និងអត្តសញ្ញាណជាតិ ដោយចូលរួមថែរក្សាការពារមរតកវប្បធម៌ជាតិ ឱ្យគង់វង្ស តាមរយៈការផ្សព្វផ្សាយឱ្យពិភពលោកបានស្គាល់។ ចូរបកស្រាយអំពីការធ្វើកំណែទម្រង់រដ្ឋបាល កំណែទម្រង់រដ្ឋបាល ចាប់ផ្តើមកើតមាននៅចុងសតវត្សទី២០ ដើម្បីកែប្រែពីការគ្រប់គ្រងរដ្ឋបាលសាធារណៈ តាមបែបប្រពៃណីទៅជាការគ្រប់គ្រងរដ្ឋបាលសាធារណៈ តាមបែបថ្មីដែលបែបបទខុសៗគ្នា ផ្អែកទៅតាមបរិបទនៃប្រទេសនីមួយៗ។ តែមានគំនិតមួយចំនួនមានលក្ខណៈប្រហាក់ប្រហែលគ្នាដូចជាឯកជនភាវូបនីយកម្មសេវាកម្មរបស់រដ្ឋការ យកចិត្តទុកដាក់លើក្រមសីលធម៌ របស់មន្ត្រីសាធារណៈការប្រឆាំងអំពើពុករលួយ ការបង្កើនការទទួលខុសត្រូវ និងអភិបាលកិច្ចល្អនៅគ្រប់លំដាប់ថ្នាក់។ រដ្ឋាភិបាលកម្ពុជា បានចាត់ទុកកំណែទម្រង់រដ្ឋបាលសាធារណៈ ជាអាទិភាពចម្បងបំផុតដើម្បីប្រែក្លាយរដ្ឋបាលសាធារណៈឱ្យទៅជាដៃគូរដ៏មានប្រសិទ្ធភាព ជាមួយផ្នែកឯកជនសម្រាប់អភិវឌ្ឃសេដ្ឋកិច្ចជាតិ និងផ្តល់សេវាដ៏មានប្រសិទ្ធភាពជូនប្រជាពលរដ្ឋក្រោមពាក្យស្លោក ប្រែក្លាយរដ្ឋបាលសាធារណៈពីភាពជាអ្នកគ្រប់គ្រងឱ្យទៅជាអ្នកបម្រើប្រជាពលរដ្ឋ ទៅវិញ។ ហេតុអ្វីបានជាគេធ្វើកំណែទម្រង់រដ្ឋបាល? ការធ្វើកំណែទម្រង់រដ្ឋបាលសង្ឃឹមថានឹងទទួលផលប្រយោជន៍ដូចជា៖ ប្រជាពលរដ្ឋមានលទ្ធភាពចូលរួមយ៉ាងសកម្មក្នុងការធ្វើសេចក្តីសម្រេចចិត្តនៅមូលដ្ឋានដែលជាការពង្រឹងនិងពង្រីកនូវការចូលរួមជាសាធារណៈក្នុងការអភិវឌ្ឃប្រទេស ការផ្តល់សេវាសាធារណៈរបស់ក្រសួងស្ថាប័ននៅថ្នាក់ជាតិកាន់តែរហ័យនិងមានប្រសិទ្ធភាព ព្រោះតែអ្នកទទួលខុសត្រូវទាំងនោះត្រូវបានផ្ទេរអំណាចទៅជិតប្រជាពលរដ្ឋ។ បង្កើននូវលទ្ធភាពនៃការរកប្រភពធនធាននៅមូលដ្ឋានសម្រាប់ផ្តល់សេវា និងការអភិវឌ្ឃបន្ថែមទៀត។ រដ្ឋបាលឯកភាព គឺជាការរៀបចំឱ្យមានក្រុមប្រឹក្សានៅរដ្ឋបាលថ្នាក់ក្រោមជាតិដែលអាចម្ចាស់ការក្នុងការគ្រប់គ្រងចាត់ចែងមុខងារ និងធនធានរាប់ទាំងហិរញ្ញវត្ថុ ទ្រព្យសម្បត្តិក្នុងមូលដ្ឋាន។ តើរដ្ឋបាលកណ្តាលមានប៉ុន្មានលំដាប់ថ្នាក់? អ្វីខ្លះ? រដ្ឋបាលកណ្តាលមានពីរលំដាប់គឺ៖ ថ្នាក់រដ្ឋាភិបាលៈ មានទីស្តីការគណៈរដ្ឋមន្ត្រីដែលជាទីតាំងការិយាល័យរដ្ឋបាលរបស់រដ្ឋដែលមាននាយករដ្ឋមន្ត្រីជាអ្នកដឹកនាំការងាររបស់ទីស្តីការគណៈរដ្ឋមន្ត្រី។ រដ្ឋមន្ត្រីជាអ្នកដឹកនាំការងាររបស់ទីស្តីការគណៈរដ្ឋមន្ត្រី។ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី មានអំណាចធ្វើសេចក្តីសម្រេចក្នុងគ្រប់វិស័យទាំងអស់របស់ក្រសួងនិងក្នុងសកម្មភាពវិនិយោគទុន ពាណិជ្ជកម្ម ធនាគារ ការធានារ៉ាប់រង និងផ្នែកសេដ្ឋកិច្ច។ ថ្នាក់ក្រសួងនិងរដ្ឋលេខាធិការដ្ឋានៈ មានរដ្ឋមន្ត្រី ឬ រដ្ឋលេខាធិការជាប្រធានស្ថាប័ន ជាអ្នកគ្រប់គ្រងមន្ត្រីភ្នាក់ងាររាជការដែលនៅក្រោមឱវាទ។ ក្រសួងនីមួយៗចែកជា៖ ១.ខុទ្ទកាល័យៈ ជាលេខាធិការដ្ឋានផ្ទាល់ឬជាសេនាធិការដ្ឋានផ្ទាល់របស់រដ្ឋមន្ត្រី ឬ រដ្ឋលេខាធិការ។ ២.ផ្នែករដ្ឋបាល ចែកចេញជានាយកដ្ឋាន ឬការិយាល័យ។ ក្រុមនេះ ជាអ្នកបច្ចេកទេស ឬឯកទេសសម្រាប់រៀបចំផែនការ គម្រោង​ការរបស់ក្រសួង និងជាសសរទ្រូងរបស់ក្រសួង ឬរដ្ឋលេខាធិការដ្ឋាន។ ៣.ក្រុមអធិការកិច្ចៈ មាននាទីជាអ្នកតាមដានត្រួតពិនិត្យលើការងារបច្ចេកទេស ការងារថវិការរបស់មន្ត្រីទាំងអស់នៅក្នុងក្រសួង។ ៤.ផ្នែកទីប្រក្សាៈ ជាអ្នកផ្តល់យោបល់លើគម្រោងការផ្សេងៗ មុននឹងប្រធាន ស្ថាប័នធ្វើសេចក្តីសម្រេចចិត្ត។

វគ្គសិក្សាភាសាកូរ៉េដោយឥតគិតថ្លៃ ឧបត្ថម្ភធំដោយ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ទាក់ទងចុះឈ្មោះ 092 223 334 / 098 799 967 077 859 292 /
វគ្គសិក្សាភាសាកូរ៉េដោយឥតគិតថ្លៃ ឧបត្ថម្ភធំដោយ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ទាក់ទងចុះឈ្មោះ 092 223 334 / 098 799 967 077 859 292 / 016 575 898

សាស្ត្រាចារ្យ (Professor) !!
សាស្ត្រាចារ្យ (Professor) !!

គ.ជ.ប ជ្រេីសរេីសមន្ត្រីកិច្ចសន្យារយៈពេលខ្លីចំនួន ៨១៤នាក់
+6
គ.ជ.ប ជ្រេីសរេីសមន្ត្រីកិច្ចសន្យារយៈពេលខ្លីចំនួន ៨១៤នាក់

សមាសភាពរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់អាណត្តិទី៦

-បើព្រឹទ្ធសភាបដិសេធសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់នោះជាអសារបង់ រដ្ឋសភាមិនអាច នឹងយកមក ពិចារណាជាលើកទី២បាន មុនរយៈពេលមួយខែទេ ។ រយៈពេលនេះ ត្រូវបន្ថយមកត្រឹម១៥ថ្ងៃ បើពិនិត្យពីថវិកា ជាតិ និងហិរញ្ញវត្ថុ ហើយមកត្រឹមតែបួនថ្ងៃ បើជាការប្រញាប់ ។ -ក្នុងការពិនិត្យសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ជាលើកទី២នេះ រដ្ឋសភាត្រូវអនុម័តដោយ វិធីបោះឆ្នោតចំហ និងយកតាមមតិភាគច្រើនដាច់ខាត ។ -សេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ណា ដែលបានសម្រេចដូចខាងលើនេះហើយនោះ នឹងត្រូវបានយកទៅ ប្រកាសឱ្យប្រើ ។ ៤-នីតិវិធីប្រកាសឱ្យប្រើ ប្រធានរដ្ឋសភា ត្រូវផ្ញើលិខិត និងឯកសារភ្ជាប់ជូននាយករដ្ឋមន្ត្រី ដើម្បីអោយចាត់ការតាម នីតិវិធី ស្នើសុំព្រះមហាក្សត្រ ទ្រង់ទ្បាយព្រះហស្តលេខា លើ ព្រះរាជក្រម ប្រកាសឱ្យប្រើ ។ ចំពោះច្បាប់រៀបចំអង្គការ បទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ត្រូវផ្ញើជូន ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យអំពីធម្មនុញ្ញភាព ជាមុនសិន មុននឹងប្រកាសអោយប្រើ ។ #ដកស្រង់ចេញពីសៀវភៅច្បាប់ #ប្រភពfb page. សូមអគុណ ។

១-សេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ ក-សេចក្តីព្រាងច្បាប់ -ក្រសួងសាមីរៀបរៀងសេចក្តីព្រាងច្បាប់ម្នាក់ឯង ឬដោយសហការជាមួយក្រសួង ឬស្ថាប័នផ្សេងទៀតដែល ត្រូវបានសិក្សាដោយក្រុមអ្នកច្បាប់ ( ពិនិត្យធម្មនុញ្ញភាព និងច្បាប់ពាក់ព័ន្ធទាំងឡាយ ដែលនៅធរមាន ) -រួចបញ្ជូនទៅទីស្តីការគណៈរដ្ឋមន្ត្រី ។ -ការប្រជុំអាចធ្វើមួយលើក ឬច្រើនលើក ហើយត្រូវដាក់ជូនអង្គប្រជុំគណៈរដ្ឋមន្ត្រីពិនិត្យ និង សម្រេច ។ -នាយករដ្ឋមន្ត្រីត្រូវបំពេញទម្រង់បែបបទ ដើម្បីផ្ញើសេចក្តីព្រាងច្បាប់ជូនប្រធានរដ្ឋសភា មានជាអាទិ៍ អត្ថបទ សេចក្តីព្រាងច្បាប់ និងលិខិតស្នើសុំឱ្យរដ្ឋសភាពិនិត្យ និងអនុម័ត សេចក្តីថ្លែងហេតុ ដែលចុះហត្ថលេខាដោយ នាយករដ្ឋមន្ត្រី ។ ខ- សេចក្តីស្នើច្បាប់របស់តំណាងរាស្ត្រ ឬសមាជិកព្រឹទ្ធសភា -តំណាងរាស្ត្រ ឬសមាជិកព្រឹទ្ធសភា អាចផ្តួចផ្តើមគំនិតធ្វើសេចក្តីស្នើច្បាប់ ។ -សេចក្តីស្នើច្បាប់ដើម ត្រូវបានដាក់ឱ្យក្រុមអ្នកជំនាញច្បាប់ដែលពាក់ព័ន្ធប្រជុំពិនិត្យ ពិភាក្សាអំពីធម្មនុញ្ញភាព និងបញ្ហាទាក់ទងទៅនឹងច្បាប់នានាជាធរមាន រហូតដល់សម្រេចបានជាសេចក្តីស្នើច្បាប់ចុងក្រោយ ។ -អ្នកតែងសេចក្តីស្នើច្បាប់ ឬតំណាងក្រុមតំណាងរាស្ត្រ ឬក្រុមសមាជិកព្រឹទ្ធសភាហត្ថលេខី ត្រូវធ្វើទម្រង់បែប បទផ្ញើជូនប្រធានរដ្ឋសភាមានជាអាទិ៍ ៖ អត្ថបទសេចក្តីស្នើច្បាប់ លិខិតស្នើសុំឱ្យរដ្ឋសភា ពិនិត្យ និងអនុម័ត និង សេចក្តីថ្លែងហេតុ ។ ២-នីតិវិធីពិនិត្យ និង អនុម័តច្បាប់នៅរដ្ឋសភា ក-គណៈកម្មាធិការអចិន្ត្រៃយ៍ ប្រធានរដ្ឋសភាកោះប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ពិនិត្យ សម្រេច បញ្ជូនសេចក្តីព្រាងច្បាប់ ឬសេចក្តី ស្នើច្បាប់ឱ្យគណៈកម្មការជំនាញពិនិត្យ ។ ខ-គណៈកម្មការជំនាញ -ប្រជុំពិនិត្យផ្ទៃក្នុង ។ -អាចរៀបចំវេទិកាសាធារណៈ ( ស្តាប់ និងប្រមូលអនុសាសន៍ពីសាធារណៈមតិ ) ។ -ប្រជុំជ៉ាមួយតំណាងរាជរដ្ឋាភិបាល ឬតំណាងក្រុមតំណាងរាស្ត្រ ឬក្រុមសមាជិកព្រឹទ្ធសភាហត្ថលេខីនៃសេចក្តីស្នើ ច្បាប់ ( ប្រជុំមួយលើក ឬច្រើនលើក កែប្រែ ឬរក្សាទុកទាំងស្រុង ) រួចអនុម័ត ព្រម ឬមិនព្រមដាក់ចូលសម័យ ប្រជុំរដ្ឋសភា ។ -កូរ៉ុមសម្រាប់ការប្រជុំគណៈកម្មការនានា ត្រូវឱ្យមានលើសពីពាក់កណ្តាលនៃចំនួនសមាជិកទាំងមូល ។ ឯការ អនុម័តត្រូវយកតាមសម្លេងភាគច្រើនដាច់ខាតនៃចំនួនសមាជិកគណៈកម្មការទាំងមូល ។ -គណៈកម្មការជំនាញធ្វើលិខិតជូនប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ធ្វើរបាយការណ៍ អំពីលទ្ធផលនៃការ ពិនិត្យសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ ។ គ- គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ប្រជុំពិនិត្យ និងអនុម័តបញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភា ។ ឃ- សម័យប្រជុំរដ្ឋសភា ឃ ១-រដ្ឋសភាអនុម័តព្រមបញ្ចូលក្នុងរបៀបវារៈ ឃ ២ -ប្រធានគណៈកម្មការជំនាញរាយការណ៍អំពីលទ្ធផលការងាររបស់ខ្លួន ជូនរដ្ឋសភា ឃ ៣ -ការពិភាក្សា និងអនុម័តត្រូវធ្វើដូចតទៅ ៖ -ពិភាក្សា និងអនុម័តលើខ្លឹមសារទាំងមូល គឺបញ្ចោញមតិថា តើគួរទទួលពិចារណាឬទេ ? -ពិភាក្សា និងអនុម័តលើមាត្រាមួយម្តងៗ ឬលើជំពូកមួយម្តងៗ ដោយអានអត្ថបទសេចក្តីព្រាងច្បាប់ ឬសេចក្តី ស្នើច្បាប់ទាំងស្រុង ឬដោយធ្វើរបាយការណ៍សង្ខេប ខ្លឹមសារជំពូក មិនអានអត្ថបទ ឬ -អង្គសភាអាចប្រើនីតិវិធីសង្ខេប ដោយពិភាក្សាតែមាត្រា ឬជំពូកណាដែលមានសំណើធ្វើវិសោធនកម្មជាលាយ- លក្ខណ៍អក្សរ -តំណាងរាជរដ្ឋាភិបាល ឬតំណាងក្រុមតំណាងរាស្ត្រ ឬក្រុមសមាជិកព្រឹទ្ធសភាហត្ថលេខី និងប្រធានគណៈកម្មការ ជំនាញ សហការគ្នាការពារសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ ។ ៣-ការបញ្ជន្ជូទៅព្រឹទ្ធសភាពិនិត្យ និង ឱ្យយោបល់ -អត្ថបទសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ដែលរដ្ឋសភាបានអនុម័តលើកដំបូងរួចហើយ ត្រូវបញ្ជូនទៅ ព្រឹទ្ធសភា ពិនិត្យ និងឱ្យយោបល់ ។ -ព្រឹទ្ធសភាពិនិត្យ ហើយឱ្យយោបល់ក្នុងរយៈពេលមួយខែយ៉ាងយូរលើសេចក្តីព្រាងច្បាប់ ឬ សេចក្តីស្នើច្បាប់ដែល រដ្ឋសភាបានអនុម័តយល់ព្រមលើកដំបូងរួចហើយ ព្រមទាំងលើបញ្ហាទាំងពួងដែល រដ្ឋសភាបានដាក់ឱ្យពិនិត្យ ។ បើជាការប្រញាប់ រយៈពេលនោះត្រូវបន្ថយមកនៅត្រឹមតែប្រាំថ្ងៃ ។ -បើព្រឹទ្ធសភាបានឱ្យយោបល់យល់ព្រម ឬពុំបានឱ្យយោបល់សោះ ក្នុងរយៈពេលដែលមានកំណត់ទុកហើយនោះទេ ច្បាប់ដែលរដ្ឋសភាបានអនុម័តយល់ព្រមហើយនោះ នឹងត្រូវបានយកទៅ ប្រកាសឱ្យប្រើ ។ -បើព្រឹទ្ធសភាសុំឱ្យកែសម្រួលសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់នោះ រដ្ឋសភាត្រូវយកមក ពិចារណាភ្លាមជា លើកទី២ ។ រដ្ឋសភាត្រូវពិនិត្យ និងសម្រេចតែត្រង់បទប្បញ្ញត្តិ ឬចំណុចណាដែល ព្រឹទ្ធសភាសុំឱ្យកែសម្រួល ដោយ បដិសេធចោលទាំងមូល ឬទុកជាបានការខ្លះ ។ -ការបង្វិលទៅបង្វិលមក រវាងព្រឹទ្ធសភា និងរដ្ឋសភា ត្រូវធ្វើតែក្នុងរយៈពេលមួយខែ ។ រយៈពេលនេះត្រូវបន្ថយមក ត្រឹមដប់ថ្ងៃ បើត្រូវពិនិត្យសម្រេចពីថវិកាជាតិ និងហិរញ្ញវត្ថុ ហើយមកត្រឹមតែ ពីរថ្ងៃ បើជាការប្រញាប់ ។ -បើរដ្ឋសភាទុកឱ្យហួសរយៈពេលកំណត់ ឬពន្យារពេលដែលកំណត់ទុកសម្រាប់ពិនិត្យនោះ រយៈពេលជាគោលការណ៍ សម្រាប់រដ្ឋសភា និងព្រឹទ្ធសភា ត្រូវបន្ថែមឱ្យស្មើគ្នាដែរ ។

ប្រភពនៃនីតិលាយលក្ខអក្សរមានអ្វីខ្លះ?​ + ប្រភពនៃនីតិរួមមានប្រភព​សរសេរ​និងប្រភពឥតសរសេរ ។​ - ប្រភពសរសេរួមមាន ៖ . រដ្ឋធម្មនុញ្ញ​ . សន្ធិសញ្ញា​អន្តរជាតិ​ . ច្បាប់ . ព្រះរាជក្រឹត្យ​ . អនុក្រឹត្យ​ . ប្រកាស . ដីកា + រដ្ឋធម្មនុញ្ញ : គឺជាច្បាប់កំពូលនិងជា​គ្រឹះ​ដែលមានឋានានុក្រមខ្ពស់ជាងគេបំផុតនៅ​ព្រះរាជាណាចក្រ​កម្ពុជា ។​ + សន្ធិសញ្ញា​អន្តរជាតិ : គឺជាកិច្ចព្រមព្រៀងរវាងរដ្ឋនិងរដ្ឋឫស្ថាប័ន​អង្កការ​អន្តរជាតិ​ផ្សេងៗ​ទៀត ។​ + ច្បាប់ : គឺជា​អត្ថបទ​ដែលចេញពីអំណាច​នីតិបញ្ញត្តិហើយត្រូវបានដាក់ឲ្យ​អនុម័ត​ដោយស្ថាប័ន​អង្កការនីតិផ្សេងៗទៀតផងដែរ ។​ + ព្រះរាជក្រឹត្យ : គឺជាកិច្ចការរដ្ឋបាលចេញដោយប្រមុខរដ្ឋ ។ ដែលប្រើប្រាស់ក្នុងវិស័យនីតិប្រតិបត្តិ ។ វាគឺជាសេចក្ដីសម្រេចរបស់ប្រមុខរដ្ឋសម្រាប់ប្រើប្រាស់ក្នុងការ​អនុវត្តច្បាប់ និងតែងតាំង ផ្លាស់ ប្ដូរ បញ្ចប់ភារៈកិច្ចមន្រ្តីរាជការសីុវិលចាប់ពីថ្នាក់ អគ្គនាយក អភិបាលខេត្ត ក្រុង ឡើងទៅ ។​ + អនុក្រឹត្យ : គឺជាកិច្ចការរដ្ឋបាលដែលមានប្រភពចេញពីគណៈរដ្ឋមន្រ្តី និងចុះ​ហត្ថលេខាដោយនាយករដ្ឋមន្រ្តីសម្រាប់អនុវត្តច្បាប់ និងតែងតាំង ផ្លាស់ ប្ដូរ បញ្ចប់ភារកិច្ចមន្រ្តីរាជកាសីុវិល ចាប់ពីថ្នាក់ អភិបាលរងខេត្ត ក្រុង និងអភិបាលក្របខណ្ឌ ។​ + ប្រកាស : គឺជារដ្ឋបាលកិច្ចដែលមានប្រភពចេញពីប្រធានស្ថាប័នពោលគឺ រដ្ឋមន្រ្តី រដ្ឋលេខាធិការ ដែលជាប្រធាននៃក្រសួង ។ ប្រកាសនេះក៏សម្រាប់តែងតាំង ផ្លាស់ ប្ដូរ និងដកហូតមុខងា របស់មន្រ្តីរាជកា របស់ក្រសួង ឫ​លេខាធិការដ្ឋាន ចាប់ពីថ្នាក់អនុប្រធាននាយកដ្ឋានចុះមកដល់កម្មករ​សម្ម័ញ្ញ ។​ +ដីកា : គឺជាសេចក្ដីសម្រេចរបស់​អញ្ញាធ រដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ដើម្បីបម្រើឲ្យវិស័យគ្រប់គ្រងទូទៅនៃ​សមត្ថកិច្ច​នៅដែនដីរបស់ខ្លួន ។