ក្លឹបយុវជនកាកបាទក្រហមកម្ពុជា-RUPP (ព័ត៌មាន🔔)
Open in Telegram
Show more
852
Subscribers
No data24 hours
+97 days
+1330 days
Posts Archive
+7
ពិធីសំណេះសំណាល និងបំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជាថ្មី ចំនួន ២១០ នាក់ នៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ
នាថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០២៦ ក្រុមទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានចូលរួមក្នុង «ពិធីសំណេះសំណាល និងបំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជាថ្មី ចំនួន ២១០ នាក់» នៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ពិត ចំណាន
រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា និងជាសមាជិកគណៈកម្មាធិការកណ្ដាលកាកបាទក្រហមកម្ពុជា ព្រមទាំងមានការចូលរួមពីតំណាងគ្រឹះស្ថានឧត្តមសិក្សាទាំង ២៥ ផងដែរ។
វត្តមាននាឱកាសនេះ គឺដើម្បីអបអរសាទរសមាជិកថ្មីទាំង ២១០ រូប ក្នុងបេសកកម្មមនុស្សធម៌ ព្រមទាំងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ មិត្តភាព និងការផ្លាស់ប្តូរបទពិសោធន៍រវាងក្លឹបយុវជននៃគ្រឹះស្ថានឧត្តមសិក្សាទាំង២៥ឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំបន្ថែមទៀត។
#កាកបាទក្រហមកម្ពុជា #RUPP #PTEC #សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
+3
នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦
យុវជនកាកបាទក្រហមកម្ពុជាប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានស្ម័គ្រចិត្តជួយណែនាំប្អូនៗបេក្ខជនដែលទើបនឹងប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ក្នុងឆ្នាំ២០២៦ ក្នុងដំណាក់កាលដ៏សំខាន់នៃការត្រៀមខ្លួនបន្តការសិក្សានៅកម្រិតឧត្តមសិក្សា លើចំណុចសំខាន់ៗមួយចំនួនដូចជា៖
✅នីតិវិធីចុះឈ្មោះចូលរៀន និងព័ត៌មានអាហារូបករណ៍
✅ការតម្រង់ទិសជ្រើសរើសមុខជំនាញសិក្សា សម្រាប់ឆ្នាំសិក្សា ២០២៦–២០២៧
✅ទីតាំង និងបរិវេណនានាក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
សកម្មភាពនេះធ្វើឡើងដើម្បីជួយសម្រួលដល់ការស្វែងយល់ និងការត្រៀមខ្លួនប្រឡងចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋានឱ្យកាន់តែរលូន។
សូមស្វាគមន៍ប្អូនៗមកកាន់ RUPP! 🙏🏻❤️ #RUPP #CambodianRedCrossYouth #CRC_RUPP
+4
នាព្រឹកថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦
សមាជិក សមាជិកា ក្លឹបយុវជនកាកបាទក្រហមកម្ពុជាប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានស្ម័គ្រចិត្តចូលរួមយ៉ាងសកម្មក្នុងការផ្តល់ព័ត៌មាន និងណែនាំដល់ប្អូនៗបេក្ខជន អំពី ការចុះឈ្មោះចូលរៀន ការតម្រង់ទិសក្នុងការជ្រើសរើសមុខជំនាញ អាហារូបករណ៍ ព្រមទាំងណែនាំអំពី ទីតាំង និងបរិវេណនានានៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)។
សកម្មភាពនេះមានគោលបំណងចូលរួមជួយសម្រួលដល់ប្អូនៗបេក្ខជន ក្នុងការស្វែងយល់កាន់តែច្បាស់អំពីជំនាញសិក្សា ឱកាសអាហារូបករណ៍ និងបរិយាកាសសិក្សានៅសាកលវិទ្យាល័យ ព្រមទាំងត្រៀមខ្លួនសម្រាប់ការប្រឡងចូលរៀន ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន សម្រាប់ឆ្នាំសិក្សា ២០២៦–២០២៧ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
សូមស្វាគមន៍ប្អូនៗមកកាន់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ!🙏🏻❤️ #RUPP #CambodianRedCrossYouth #CRC_RUPP
+4
នាថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦
ក្នុងស្មារតី «មិត្តជួយមិត្ត» ប្រកបដោយស្មារតីលះបង់ខ្ពស់ បេសកកម្មបម្រើសង្គម និងការទទួលខុសត្រូវយ៉ាងសកម្ម សមាជិក សមាជិកាក្លឹបយុវជនកាកបាទក្រហមកម្ពុជាប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បាននឹងកំពុងចុះសម្របសម្រួល ស្វាគមន៍ និងផ្តល់ការពិគ្រោះយោបល់យ៉ាងយកចិត្តទុកដាក់ ជូនដល់ប្អូនៗសិស្សានុសិស្សដែលទើបតែបញ្ចប់ការប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា ២០២៥-២០២៦ ដើម្បីត្រៀមខ្លួនប្រឡងចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ក្នុងឆ្នាំសិក្សា ២០២៦-២០២៧ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
គោលបំណងសំខាន់ៗ៖
✅តម្រង់ទិស និងផ្តល់ព័ត៌មាន៖ ណែនាំអំពីការជ្រើសរើសមុខជំនាញ ឱកាសអាហារូបករណ៍ និងនីតិវិធីនៃការចុះឈ្មោះ។
✅បង្កើនភាពជឿជាក់៖ ចែករំលែកបទពិសោធន៍ពីរៀមច្បង ដើម្បីត្រៀមខ្លួនប្រឡងចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន (២០២៦-២០២៧)។
✅លើកកម្ពស់ស្មារតីស្ម័គ្រចិត្ត៖ ជំរុញការងារសង្គម ការអភិវឌ្ឍជំនាញទន់ និងការសាងបណ្តាញទំនាក់ទំនង។
សកម្មភាពនេះជាស្ពានចម្លងដ៏សំខាន់ ក្នុងការជួយតម្រង់ទិសយុវជនជំនាន់ក្រោយឱ្យឈានចូលសិក្សាឧត្តមសិក្សាដោយភាពជឿជាក់ និងមានគោលដៅច្បាស់លាស់។
+3
នាព្រឹកថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦
ក្នុងស្មារតីមិត្តជួយមិត្ត សមាជិកក្លឹបយុវជនកាកបាទក្រហមកម្ពុជាប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានសហការគ្នាយ៉ាងសកម្មក្នុងការចុះសម្របសម្រួល ស្វាគមន៍ និងផ្តល់ព័ត៌មានលម្អិតអំពីការចុះឈ្មោះចូលរៀន អាហារូបករណ៍ និងការតម្រង់ទិសជំនាញផ្សេងៗ ជូនដល់ប្អូនៗសិស្សានុសិស្សដែលទើបតែបញ្ចប់ការប្រឡងមធ្យមសិក្សាទុតិយភូមិ ដើម្បីត្រៀមខ្លួនប្រឡងចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ក្នុងឆ្នាំសិក្សា ២០២៦-២០២៧ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
+4
នារសៀលថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែសីហាឆ្នាំ២០២៦
តំណាងប្រធានកិត្តិយសក្លឹប ទីប្រឹក្សាយុវជន និងប្រធានក្លឹបយុវជនកាកបាទក្រហមកម្ពុជា ប្រចាំសកលវិទ្យាល័យភូមិន្ទភ្នំពេញ បានចូលរួមក្នុង «កិច្ចប្រជុំពិនិត្យតាមដានការងារយុវជន កក្រក ប្រចាំខែមិថុនា-សីហា ឆ្នាំ២០២៦» ដែលបានរៀបចំឡើងដោយកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្តាល កាកបាទក្រហមកម្ពុជា នៅសាលប្រជុំជាន់ទី៥ នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ។
កិច្ចប្រជុំនេះ មានការសម្របសម្រួលបច្ចេកទេសយ៉ាងយកចិត្តទុកដាក់ពី នាយកដ្ឋានធនធានមនុស្ស នៃកាកបាទក្រហមកម្ពុជា ក្នុងគោលបំណងពិនិត្យតាមដានការងារ រៀបចំការជ្រើសរើស បណ្តុះបណ្តាល និងបំពាក់កន្សែងយុវជនថ្មី ឆ្នាំ២០២៦ រៀបចំសកម្មភាពជាក់ស្តែងប្រចាំឆមាសទី២ ព្រមទាំងពិភាក្សា ស្តីពីការលើកទឹកចិត្តយុវជន កក្រក ដើម្បីពង្រឹងការគ្រប់គ្រងបណ្តាញយុវជន និងជួយសម្រួលដល់ការបំពេញការងារមនុស្សធម៌របស់ក្លឹបយុវជនកាកបាទក្រហមកម្ពុជាប្រចាំគ្រឹះស្ថានឧត្តមសិក្សាទាំង២៥ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
#RUPP #យុវជនកាកបាទក្រហមកម្ពុជា
+6
ថ្ងៃព្រហស្បតិ៍ ៧កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦
យុវជនកាកបាទក្រហមកម្ពុជាប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានចូលរួមក្នុងវគ្គផ្សព្វផ្សាយស្តីពី «មូលដ្ឋានគ្រឹះបញ្ញាសិប្បនិម្មិត (AI)» ដែលបានរៀបចំឡើងដោយកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ពុំ ចន្ទិនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា។
វគ្គបណ្តុះបណ្តាលនេះ មានការសម្របសម្រួលបច្ចេកទេសយ៉ាងយកចិត្តទុកដាក់ពី លោកសាស្ត្រាចារ្យ កៀន តាក់ សាកលវិទ្យាធិការរង និងក្រុមការងារបច្ចេកទេសមជ្ឈមណ្ឌលបច្ចេកវិទ្យាព័ត៌មាននៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង ពង្រឹងសមត្ថភាព និងចំណេះដឹងថ្មីៗផ្នែកបច្ចេកវិទ្យាឌីជីថល ដើម្បីជួយសម្រួលដល់ការសិក្សា ស្រាវជ្រាវ និងការបំពេញការងារមនុស្សធម៌ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
#កាកបាទក្រហមកម្ពុជា #យុវជនកាកបាទក្រហម #សាកលវិទ្យាល័យភូមិន្ទភ្នំពេញ #RedCrossCambodia
+4
"គុណតម្លៃនៃការងារស្ម័គ្រចិត្ត៖ ជួយអ្នកដទៃ ក៏ជាការអភិវឌ្ឍខ្លួនឯង"
នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជាប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានចូលរួមក្នុងវេទិកាយុវជនកាកបាទក្រហមកម្ពុជា និងយុវជនស្ម័គ្រចិត្តក្រោមប្រធានបទ «គុណតម្លៃនៃការងារស្ម័គ្រចិត្ត» នៅសាលប្រជុំ A ស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា។
🤝 ការងារស្ម័គ្រចិត្ត មិនត្រឹមតែជាការចែករំលែក និងផ្តល់ជូនដល់អ្នកដទៃប៉ុណ្ណោះទេ ប៉ុន្តែគឺជាឱកាសដ៏មានតម្លៃក្នុងការរៀនសូត្រ បណ្តុះស្មារតីមនុស្សធម៌ ពង្រឹងទំនួលខុសត្រូវ និងអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំសម្រាប់ខ្លួនឯង។
🌱 ស្ម័គ្រចិត្តថ្ងៃនេះ ដើម្បីក្លាយជាពលរដ្ឋល្អ និងជាអ្នកដឹកនាំដែលមានបេះដូងមនុស្សធម៌នាថ្ងៃស្អែក!
#ការងារស្ម័គ្រចិត្ត #យុវជនកាកបាទក្រហមកម្ពុជា #កាកបាទក្រហមកម្ពុជាសភភព #CambodianRedCross
+9
វគ្គបណ្តុះបណ្តាលមន្ត្រីរាជការជាន់ខ្ពស់កម្ពុជា ស្តីពីការអភិវឌ្ឍបញ្ញាសិប្បនិម្មិត (Artificial Intelligence: AI) និងដំណេីរទស្សនកិច្ចសិក្សានៅទីក្រុងណាននីង តំបន់ស្វ័យតគ័ងស៊ី (Guangxi) សាធារណរដ្ឋប្រជាមានិតចិន
សភភព៖ នាពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ទីប្រឹក្សាយុវជនកាកបាទក្រហមកម្ពុជា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងយុវជនកាកបាទក្រហមកម្ពុជា បានចូលរួមជាប្រតិភូ ចូលរួមវគ្គបណ្តុះបណ្តាលមន្ត្រីរាជការជាន់ខ្ពស់កម្ពុជា ស្តីពីការអភិវឌ្ឍបញ្ញាសិប្បនិម្មិត (Artificial Intelligence: AI) និងដំណើរទស្សនកិច្ចសិក្សា នៅទីក្រុងណាននីងតំបន់ស្វ័យតគ័ងស៊ី សាធារណរដ្ឋប្រជាមានិតចិន។
ក្នុងឱកាសនេះ ប្រតិភូបានចូលរួមពិធីបើកវគ្គបណ្តុះបណ្តាល និងស្តាប់បទបង្ហាញស្តីពីទិសដៅអភិវឌ្ឍឧស្សាហកម្មបញ្ញាសិប្បនិម្មិត (AI) របស់ទីក្រុងណាននីង។ ជាមួយគ្នានេះ ប្រតិភូបានអញ្ជើញទស្សនកិច្ចនៅ សាលាបញ្ញាសិប្បនិម្មិត នៃសាកលវិទ្យាល័យបច្ចេកទេស និងវិជ្ជាជីវៈណាននីង (Nanning Vocational and Technical University) ដើម្បីស្វែងយល់អំពីការបណ្តុះបណ្តាលធនធានមនុស្ស និងការអភិវឌ្ឍសមត្ថភាពក្នុងវិស័យបញ្ញាសិប្បនិម្មិត។
ប្រតិភូក៏បានអញ្ជើញទស្សនាសាលតាំងពិព័រណ៍ មជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការការអនុវត្តបញ្ញាសិប្បនិម្មិត ចិន–អាស៊ាន (CAAIC) ដើម្បីសិក្សាអំពីការស្រាវជ្រាវ ការអភិវឌ្ឍនិងការអនុវត្តបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតក្នុងវិស័យនានា ព្រមទាំងកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងបណ្តាប្រទេសអាស៊ាន។ បន្ទាប់មក ប្រតិភូបានចូលរួមកិច្ចប្រជុំផ្លាស់ប្តូរយោបល់ជាមួយរដ្ឋបាលទីក្រុងណាននីង និងកាកបាទក្រហមកម្ពុជា ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្ស ការងារមនុស្សធម៌ និងវិស័យពាក់ព័ន្ធផ្សេងៗ។ក្នុងអំឡុងពេលដំណើរទស្សនកិច្ចសិក្សា ប្រតិភូបានអញ្ជើញទៅកាន់ ក្រុមហ៊ុន Guangxi Qianying Information Technology Co., Ltd. ដើម្បីសិក្សាអំពីការអភិវឌ្ឍឧស្សាហកម្មបញ្ញាសិប្បនិម្មិត ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងដំណោះស្រាយឆ្លាតវៃក្នុងវិស័យសេដ្ឋកិច្ច និងសង្គម។ បន្ទាប់មក គណៈប្រតិភូបានបន្តទស្សនកិច្ចនៅ មន្ទីរពេទ្យថែទាំសុខភាពមាតា ទារក និងកុមារ ទី២ នៃទីក្រុងណាននីង (Nanning Second Maternal and Child Health Hospital) ដើម្បីសិក្សាអំពីការគ្រប់គ្រងសេវាសុខាភិបាល កិច្ចសហប្រតិបត្តិការអន្តរជាតិ ការងារសង្គ្រោះគ្រោះមហន្តរាយ និងការចូលរួមរបស់អ្នកស្ម័គ្រចិត្តក្នុងការផ្តល់សេវាសាធារណៈ។
ក្នុងនោះប្រតិភូក៏បានអញ្ជើញទស្សនកិច្ចនៅ មជ្ឈមណ្ឌលអប់រំសុវត្ថិភាពគ្រាអាសន្ន Zhuangxiao'an Emergency Safety Theme Pavilion ដើម្បីសិក្សាអំពីប្រព័ន្ធអប់រំសុវត្ថិភាព ការត្រៀមបង្ការ និងការឆ្លើយតបចំពោះគ្រោះអាសន្ន។ ក្នុងឱកាសនោះ ប្រតិភូបានចូលរួមកិច្ចប្រជុំផ្លាស់ប្តូរបទពិសោធន៍ជាមួយ សាខាកាកបាទក្រហមចិន ខេត្តតគ័ងស៊ី និងកាកបាទក្រហមទីក្រុងណាននីង ដោយផ្តោតលើកិច្ចសហប្រតិបត្តិការអន្តរជាតិ ការងារមនុស្សធម៌ ការគ្រប់គ្រង និងការឆ្លើយតបគ្រោះមហន្តរាយ ព្រមទាំងការអភិវឌ្ឍបណ្តាញអ្នកស្ម័គ្រចិត្ត។
ជាមួយគ្នានេះ ប្រតិភូបានបន្តទស្សនកិច្ចនៅ មន្ទីរពេទ្យកាកបាទក្រហមទីក្រុងណាននីង ដើម្បីសិក្សាអំពីការគ្រប់គ្រងសេវាសុខាភិបាល តួនាទីរបស់កាកបាទក្រហមក្នុងការផ្តល់សេវាសាធារណៈ និងការគាំទ្រការងារមនុស្សធម៌នៅថ្នាក់មូលដ្ឋាន។ វគ្គបណ្តុះបណ្តាល និងដំណើរទស្សនកិច្ចសិក្សានេះ បានផ្តល់ឱកាសដល់អ្នកចូលរួមក្នុងការពង្រឹងចំណេះដឹង និងផ្លាស់ប្តូរបទពិសោធន៍លើការអភិវឌ្ឍបញ្ញាសិប្បនិម្មិត ការអភិវឌ្ឍធនធានមនុស្ស ការគ្រប់គ្រងសុខាភិបាល ការងារមនុស្សធម៌ ការឆ្លើយតបគ្រោះមហន្តរាយ និងការអភិវឌ្ឍទេសចរណ៍វប្បធម៌ ដែលជាមូលដ្ឋានសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិននាពេលអនាគត។
#RUPP #CRC #CambodianRedCross #InternationalCooperation

នារសៀលថ្ងៃចន្ទ ១៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦
យុវជនកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បាននាំយកថវិកាចំនួន ១,០០០,០០០ រៀល (មួយលានរៀល) ចូលរួមក្នុង «មូលនិធិសាងសង់ផ្ទះរង់ចាំសម្រាលកូន ជូនស្ត្រីមានផ្ទៃពោះនៅតំបន់ដាច់ស្រយាល ក្នុងខេត្តរតនគីរី» តាមរយៈ លោក ប៉ិច សុខឃឿន ចៅសង្កាត់ទឹកល្អក់ទី១ និងក្រុមការងារមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ។
គម្រោងមនុស្សធម៌ដ៏មានសារៈសំខាន់នេះ មានគោលបំណងសាងសង់ «ផ្ទះរង់ចាំសម្រាលកូន» ចំនួន ៦ខ្នង ជូនដល់មណ្ឌលសុខភាពចំនួន៦ នៅតំបន់ដាច់ស្រយាលក្នុងខេត្តរតនគីរី (ដោយក្នុងមួយខ្នងមានតម្លៃ ៦,០០០ ដុល្លារ) ដើម្បីសម្រួលដល់ការស្នាក់នៅ និងសុវត្ថិភាពរបស់មាតា និងទារក មុន និងក្រោយពេលសម្រាល។
ការចូលរួមរបស់ក្លឹបនាពេលនេះ គឺជាការលើកកម្ពស់ស្មារតីមនុស្សធម៌ ការចែករំលែក និងការយកចិត្តទុកដាក់ចំពោះសុខុមាលភាពមាតានិងទារកនៅកម្ពុជា។
#យុវជនកាកបាទក្រហមកម្ពុជា #RUPPRedCrossYouth
#RUPP
+6
ថ្ងៃច័ន្ទ ១៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦
សមាជិកក្លឹបយុវជនកាកបាទក្រហមកម្ពុជាប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចំនួន ១០រូប បានចូលរួមក្នុងកម្មវិធីសិក្ខាសាលាស្តីពី «ការបរិវត្តកម្មកម្លាំងពលកម្មកម្ពុជា ដើម្បីសម្រេចបានចក្ខុវិស័យឆ្នាំ២០៣០ និង ឆ្នាំ២០៥០»។
កម្មវិធីនេះត្រូវបានរៀបចំឡើងនៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ក្រោមអធិបតីភាព ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា។ សិក្ខាសាលានេះទទួលបានការធ្វើបទបង្ហាញយ៉ាងក្បោះក្បាយពីវាគ្មិនកិត្តិយស ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអនុប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា។
គោលបំណងសំខាន់ៗនៃកម្មវិធី៖
✅តម្រង់ទិសយុវជន៖ បំពាក់បំប៉នចំណេះដឹងអំពីការវិវត្តនៃទីផ្សារការងារ និងការអភិវឌ្ឍជំនាញឌីជីថល។
✅ចូលរួមសម្រេចចក្ខុវិស័យជាតិ៖ រួមចំណែកអភិវឌ្ឍធនធានមនុស្សដើម្បីសម្រេចគោលដៅកម្ពុជាឆ្នាំ២០៣០ និង២០៥០។
✅ត្រៀមខ្លួនសម្រាប់អនាគត៖ លើកកម្ពស់សមត្ថភាពយុវជនឱ្យឆ្លើយតបបានទាន់ពេលវេលានឹងការប្រែប្រួលនៃកម្លាំងពលកម្ម។
សូមអរគុណ!
+6
ថ្ងៃសុក្រ ១០កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦
យុវជនកាកបាទក្រហមកម្ពុជា ចំនួន ១០នាក់ ប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានចូលរួមក្នុង «កម្មវិធីទស្សនកិច្ចសិក្សា និងផ្លាស់ប្ដូរបទពិសោធន៍» នៅក្រុមហ៊ុន VP.Start។
កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងឱ្យយុវជន បានសិក្សារៀនសូត្របន្ថែមអំពីបច្ចេកវិទ្យាក្នុងស្រុក ផ្អែកលើនវានុវត្តន៍ថ្មីៗដែលបង្កើតឡើងដោយស្នាដៃកូនខ្មែរតាំងពីឆ្នាំ២០១៤ ព្រមទាំងយល់ដឹងអំពីទំនើបកម្មឌីជីថលឈានមុខគេ ក្នុងការគ្រប់គ្រង និងចែកចាយថាមពលអគ្គិសនីនៅទូទាំងប្រទេសកម្ពុជា។
សូមអរគុណ!
+7
នាថ្ងៃចន្ទ ៦កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦
លោកទីប្រឹក្សា និងអនុប្រធានក្លឹបយុវជនកាកបាទក្រហមកម្ពុជាប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចំនួន ៣នាក់ បានចូលរួមក្នុង «ពិធីសំណេះសំណាល និងបំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជា ចំនួន ១៥០នាក់» នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ពិត ចំណាន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាសមាជិកគណៈកម្មាធិការកណ្ដាលកាកបាទក្រហមកម្ពុជា។
ការបំពាក់កន្សែងនេះ ធ្វើឡើងដើម្បីទទួលស្គាល់ស្មារតីលះបង់ និងលើកទឹកចិត្តយុវជនឱ្យបន្តសកម្មភាពមនុស្សធម៌ ព្រមទាំងចូលរួមជួយសង្គមជាតិ ស្របតាមគោលការណ៍គ្រឹះនៃចលនាកាកបាទក្រហម។
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម គណអធិបតី ថ្នាក់ដឹកនាំ និងគណៈកម្មការរៀបចំកម្មវិធីទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងរៀបចំព្រឹត្តិការណ៍ដ៏មានន័យនេះឡើង។
#កាកបាទក្រហមកម្ពុជា #យុវជនកក្រក #សាកលវិទ្យាល័យភូមិន្ទភ្នំពេញ #CRC #RUPP #RULE
+1
🎉 អបអរសាទរ!
យុវជនកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានទទួល ចំណាត់ថ្នាក់លេខ២ ក្នុងចំណោម ៣៤ គម្រោង មកពី ៦ ប្រទេស ក្នុងការប្រកួតប្រជែងនវានុវត្តន៍យុវជនស្តីពី អភិបាលកិច្ច និងការអភិវឌ្ឍន៍តំបន់ទន្លេឡានឆាង–មេគង្គ លើកទី១០
ការប្រកួតនេះបានប្រព្រឹត្តទៅនៅ ទីក្រុងវូហាន ខេត្តហ៊ូប៉ី សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២៦។
សមិទ្ធផលដ៏មានកិត្តិយសនេះ បានឆ្លុះបញ្ចាំងពីសមត្ថភាព ភាពច្នៃប្រឌិត និងការប្តេជ្ញាចិត្តរបស់យុវជន ក្នុងការចូលរួមបង្កើតនវានុវត្តន៍ និងដំណោះស្រាយសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងបណ្តាប្រទេសដែលស្ថិតនៅតាមដងទន្លេមេគង្គ ព្រមទាំងលើកកម្ពស់កិត្យានុភាពរបស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងព្រះរាជាណាចក្រកម្ពុជា លើឆាកអន្តរជាតិ។
Repost from សាកលវិទ្យាល័យភូមិន្ទភ្នំពេញ-RUPP
New Job Opportunity!
DGC is currently looking for a Tech Support position (30 pp) for short-term projects (duration: 3 - 6 months).
- Apply here: https://lnkd.in/gXQ9zEj7
- Contact: 086 494 972/ 01780 7353
- Facebook: https://lnkd.in/gyvSvvMW
+4
ថ្ងៃសៅរ៍ ១២រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦
សមាជិក សមាជិកា នៃកាកបាទក្រហមកម្ពុជាប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានចូលរួមក្នុងកម្មវិធី «សិក្ខាសាលាស្តីពី ការត្រៀមខ្លួនសម្រាប់ឱកាសការងារ និងការអភិវឌ្ឍជំនាញវិជ្ជាជីវៈ» ដែលបានរៀបចំឡើងនៅសាលប្រជុំ ៧០៤ អគារ STEM នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
គោលបំណងសំខាន់ៗនៃកម្មវិធី ៖
✅ពង្រឹង និងពង្រីកសមត្ថភាព ៖ បំពាក់បំប៉ននិស្សិតនូវជំនាញទន់ (Soft Skills) និងជំនាញបន្ថែមដែលទីផ្សារការងារបច្ចុប្បន្នកំពុងត្រូវការ។
✅បង្កើតឱកាសចំណូល ៖ តម្រង់ទិសដៅឱ្យនិស្សិតអាចប្រើប្រាស់ពេលវេលាទំនេរឱ្យមានប្រយោជន៍ និងអាចបង្កើតប្រភពចំណូលបន្ថែមក្នុងកំឡុងពេលសិក្សា។
✅ផ្តល់បទពិសោធន៍ជាក់ស្តែង ៖ បង្កលក្ខណៈងាយស្រួលឱ្យនិស្សិតទទួលបានបទពិសោធន៍ការងារផ្ទាល់ តាមរយៈការអនុវត្ត និងការចុះកម្មសិក្សា។
✅ពង្រឹងកិច្ចសហប្រតិបត្តិការ៖ ជម្រុញទំនាក់ទំនងរវាងសាកលវិទ្យាល័យ និងក្រុមហ៊ុនឯកជន។
សូមចាប់ផ្តើមត្រៀមខ្លួននៅថ្ងៃនេះ ដើម្បីភាពជោគជ័យដ៏ត្រចះត្រចង់នៅថ្ងៃស្អែក!
សូមអរគុណ។