ក្លឹបយុវជនកាកបាទក្រហមកម្ពុជា-RUPP (ព័ត៌មាន🔔)
Ir al canal en Telegram
Mostrar más
819
Suscriptores
-124 horas
-37 días
-1030 días
Archivo de publicaciones
+3
យុវជនកាកបាទក្រហមកម្ពុជា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅបន្តខែមិថុនា
នារសៀលលថ្ងៃទី02 ខែមិថុនា ឆ្នាំ2026 ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រចារ្យ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ព្រមទាំងមានការគាំទ្រពីលោកគ្រូទីប្រឹក្សា ប្រធានក្លឹបយុវជនកាកបាទក្រហមកម្ពុជាប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារយុវជនសម្រាប់ខែឧសភា និងលើកទិសដៅការងារបន្តសម្រាប់ខែមិថុនា។
កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា។
តាមរយៈកិច្ចប្រជុំនេះ យុវជនយើងបានឆ្លុះបញ្ចាំងពីសមិទ្ធផលខែចាស់ និងទទួលបាននូវ ទិសដៅបន្ត ព្រមទាំងអនុសាសន៍ណែនាំដ៏មានតម្លៃពីលោកជំទាវអគ្គលេខាធិការ ដើម្បីរួមគ្នាបន្តសកម្មភាពមនុស្សធម៌ និងបំរើផលប្រយោជន៍សង្គមជាតិឱ្យកាន់តែសកម្ម និងរីកចម្រើនឥតឈប់ឈរ។
#RUPP #យុវជនកាកបាទក្រហមRUPP
Special Address for Samdech Moha Borvor Thipadei HUN Manet, Prime Minister of the Kingdom of Cambodia to Fellow Compatriots regarding the Royal Government’s Solutions Concerning the Overlapping Maritime Claims with Thailand.
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
😃X
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
+3
ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦៖
លោកសាកលវិទ្យាធិការរង កៀន តាក់តំណាងឯកឧត្តមសាកលវិទ្យាធិការ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ និងអ្នកស្ម័គ្រចិត្តចិនចំនួន ៨រូប មកពីមូលនិធិចិនសម្រាប់សន្តិភាព និងការអភិវឌ្ឍ (CFPD)។
ជំនួបនេះសម្រេចបានលទ្ធផលផ្លែផ្កា ដោយភាគីទាំងពីរបានឯកភាពគ្នាលើចំណុចសំខាន់ៗរួមមាន៖
-ពង្រឹងទំនាក់ទំនង និងស្វែងរកឱកាសសហការរៀបចំកម្មវិធីបណ្តុះបណ្តាលរួមគ្នា។
-ផ្តោតលើសិក្ខាសាលាស្តីពី ការគ្រប់គ្រងស្ត្រេស សុខភាពផ្លូវចិត្ត ការការពារខ្លួន និងការឆ្លើយតបក្នុងស្ថានភាពអាសន្ន។
-ជំរុញសកម្មភាពសង្គម មនុស្សធម៌ និងការអភិវឌ្ឍសហគមន៍ ដើម្បីជាប្រយោជន៍ដល់និស្សិត និងសង្គមជាតិ។
#RUPP #យុវជនកាកបាទក្រហម
+3
នាព្រឹកថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២៦ នេះ នៅបន្ទប់ ៧០៥ អគារ STEM នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ទីប្រឹក្សាក្លឹបព្រមទាំងសមាជិកក្លឹបយុវជនកាកបាទក្រហមកម្ពុជាប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានរៀបចំកិច្ចប្រជុំពិភាក្សាការងារជាមួយគណៈប្រតិភូមកពី ការិយាល័យមូលនិធិចិនសម្រាប់សន្តិភាព និងការអភិវឌ្ឍប្រចាំកម្ពុជា (China Foundation for Peace and Development - CFPD) ដែលដឹកនាំដោយ លោកស្រី Wang Yahui នាយិកាប្រចាំការិយាល័យ។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិភាក្សា និងស្វែងរកឱកាសកិច្ចសហប្រតិបត្តិការរួមគ្នា លើការគាំទ្រ និងពង្រឹងសមត្ថភាពយុវជនកាកបាទក្រហម តាមរយៈការបណ្តុះបណ្តាលជំនាញសង្គ្រោះបឋម (First Aid Training) ការឆ្លើយតបបន្ទាន់ និងការគាំទ្រសម្ភារបច្ចេកទេស។ ជាមួយគ្នានោះដែរ ភាគីទាំងពីរបានពិភាក្សាយ៉ាងស៊ីជម្រៅលើការ ចូលរួមសកម្មភាពរួមគ្នា និងផ្តល់កិច្ចសហការលើសកម្មភាពមួយចំនួនដែលលើកកម្ពស់ដល់សង្គម ដូចជាការបង្កើតកម្មវិធីប្រកួតប្រជែងសមត្ថភាពសង្គ្រោះ និងយុទ្ធនាការមនុស្សធម៌នានា ដើម្បីជំរុញឱ្យយុវជនស្ម័គ្រចិត្តរបស់យើងកាន់តែមានសមត្ថភាពខ្ពស់ ទឹកចិត្តទូលំទូលាយ និងភាពរហ័សរហួនក្នុងការបម្រើជាតិមាតុភូមិ។
#RUPP #យុវជនកាកបាទក្រហម
+2

+4
ភ្នំពេញ៖ នារសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ លោកទីប្រឹក្សា ប្រធានក្លឹប ព្រមទាំងយុវជនកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានអញ្ជើញចូលរួមក្នុង «ពិធីសំណេះសំណាល និងបំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជា ចំនួន ១០៧នាក់» នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។
ពិធីដ៏ថ្លៃថ្លានេះ មានការអញ្ជេីញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ នៃកាកបាទក្រហមកម្ពុជា។
ការបំពាក់កន្សែងនាឱកាសនេះ គឺជាការទទួលស្គាល់នូវស្មារតីលះបង់ និងជាការលើកទឹកចិត្តដល់ប្អូនៗយុវជនទាំងអស់ ក្នុងការបន្តពង្រឹងស្មារតីមនុស្សធម៌ ដើម្បីចូលរួមចំណែកក្នុងសកម្មភាពសង្គម និងការជួយសង្គ្រោះប្រជាពលរដ្ឋ ស្របតាមគោលការណ៍គ្រឹះរបស់ចលនាកាកបាទក្រហម។
#កាកបាទក្រហមកម្ពុជា #យុវជនកក្រក #សាកលវិទ្យាល័យភូមិន្ទភ្នំពេញ #RUPP
+4
នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ក្រុមយុវជនស្ម័គ្រចិត្តដែលជាសមាសភាពចម្រុះរួមមាន យុវជនកាកបាទក្រហមកម្ពុជា ស.ស.យ.ក និងកាយរិទ្ធរាមច្បងប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានចូលរួមក្នុងកម្មវិធី «យុវជន២១ ឆ្នាំ២០២៦» ក្រោមប្រធានបទ «ការចាប់ផ្តើមអាជីវកម្មបច្ចេកវិទ្យារបស់យុវជន៖ គំនិតវ័យក្មេង ការផ្លាស់ប្តូរពិត» ដែលបានរៀបចំឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
ការចូលរួមក្នុងវេទិកាដ៏មានសារៈសំខាន់នេះ គឺដើម្បីឱ្យប្អូនៗយុវជនស្ម័គ្រចិត្តយើងទទួលបាននូវចំណេះដឹងថ្មីៗ ដកស្រង់បទពិសោធន៍ល្អៗ ព្រមទាំងយល់ដឹងកាន់តែច្បាស់អំពីឱកាស និងការបង្កើតអាជីវកម្មបែបបច្ចេកវិទ្យា (Tech Startup) ក្នុងយុគសម័យឌីជីថល។ តាមរយៈប្រធានបទនេះ យុវជនយើងក៏បាននាំយកនូវ «គំនិតវ័យក្មេង» ទៅសិក្សាស្វែងយល់ដើម្បីបង្កើតជា «ការផ្លាស់ប្តូរពិតប្រាកដ» នៅក្នុងសហគមន៍ ព្រមទាំងបង្ហាញពីស្មារតីសាមគ្គីភាព និងការចូលរួមយ៉ាងសកម្មរបស់កម្លាំងយុវជនប្រចាំសហភាពក្នុងសកម្មភាពសង្គម និងការអប់រំ។
#RUPP #យុវជនកាកបាទក្រហម
+1
📢 សារលិខិតរំលែកទុក្ខ
យើងខ្ញុំទាំងអស់គ្នា ជាសមាជិក-សមាជិកា នៃក្លឹបយុវជនកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានសេចក្តីក្តុកក្តួល និងសោកស្តាយយ៉ាងពន់ពេក ដោយបានទទួលដំណឹងថា អ្នកម្តាយ របស់ លោក ស៊ុនលី អ៊ីលីង (អនុប្រធានក្លឹបយុវជន កក្រក សភភព) បានទទួលមរណភាពដោយរោគាពាធ។
ក្នុងឱកាសដ៏ក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នាសូមចូលរួមសម្តែងនូវមរណទុក្ខយ៉ាងជ្រាលជ្រៅបំផុត ជាមួយលោកអនុប្រធាន និងក្រុមគ្រួសារទាំងមូល។
ដើម្បីជាការចូលរួមរំលែកទុក្ខ និងបង្ហាញពីស្មារតីសាមគ្គីភាព មនុស្សធម៌ ក្នុងនាមគ្រួសារយុវជនកាកបាទក្រហម ក្លឹបយុវជន កក្រក សភភព បានចូលរួមបដិភាគថវិកាចំនួន ៨០០,០០០ រៀល (ប៉ែតសិបម៉ឺនរៀល) ជូនដល់គ្រួសារសពផងដែរ។
សូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះរតនត្រ័យ សូមជួយយិតយោងដួងវិញ្ញាណក្ខន្ធ អ្នកម្តាយ របស់លោកអនុប្រធាន បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ 🙏🕊️
សេចក្ដីជូនដំណឹង!
ក្លឹបយុវជន កក្រក សភភព ត្រូវការជ្រើសរើសយុវជនស្ម័គ្រចិត្តចំនួន ១៥ នាក់ដើម្បីចូលរួមក្នុងកម្មវិធីបាឋកថាសាធារណៈ៖ «ឧត្តមគតិ» លើកទី១ ក្រោមប្រធានបទ៖ «នយោបាយឈ្នះ-ឈ្នះ និងតួនាទីយុវជនក្នុងការរក្សាសន្តិភាព និងអភិវឌ្ឍន៍ជាតិ»។
📅 កាលបរិច្ឆេទ៖ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ (វេលារសៀល)
📍 ទីតាំង៖ រាជបណ្ឌិត្យសភាកម្ពុជា
👷ឯកសណ្ឋាន: យុវជនកាកបាទក្រហម
🚌 ការធ្វើដំណើរ៖ មានរថយន្តរបស់សាកលវិទ្យាល័យ ជូនទៅ និងជូនត្រឡប់មកវិញ។
សូមចុះឈ្មោះតាមរយ:link ខាងក្រោម៖
https://t.me/+e2Vm9unyciEyMzE9
Repost from សាកលវិទ្យាល័យភូមិន្ទភ្នំពេញ-RUPP
+4
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឧបត្ថម្ភថវិកាចំនួន ៦០,០០០,០០០ រៀល ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី០៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ អមដំណើរដោយលោកទីប្រឹក្សា និងប្រធានក្លឹបយុវជនកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាល និងប្រគល់ថវិកាឧបត្ថម្ភចំនួន ៦០,០០០,០០០ (ហុកសិបលានរៀល) ជូនកាកបាទក្រហមកម្ពុជា ដើម្បីអបអរសាទរខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»។
ពិធីដ៏ថ្លៃថ្លានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។
ថវិកាឧបត្ថម្ភចំនួន ៦០ លានរៀល នាឱកាសនេះ គឺជាសក្ខីភាពបញ្ជាក់ពីការរួមចំណែកយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យ ក្នុងការគាំទ្រដល់សកម្មភាពមនុស្សធម៌ដ៏ធំធេងរបស់កាកបាទក្រហមកម្ពុជា ដើម្បីបន្តផ្តល់សេវាកម្មមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ និងជនងាយរងគ្រោះបំផុតនៅក្នុងសង្គម ដោយមិនទុកនរណាម្នាក់ចោលឡើយ។
#កាកបាទក្រហមកម្ពុជា #RUPP #CRC #ទិវាពិភពលោកកាកបាទក្រហម៨ឧសភា #បន្តរួមកម្លាំងគ្នាដើម្បីមនុស្សធម៌
គេហទំព័រ និងបណ្ដាញសង្គមផ្លូវការរបស់ RUPP
🌐 | Facebook Page
🌐 | Telegram Channel
🌐 | Telegram Chat
🌐 | Tiktok
+2
ក្លឹបយុវជនកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សូមសម្តែងការសោកស្តាយយ៉ាងពន់ពេកចំពោះមរណភាពរបស់និស្សិត វៃ ជីវ៉ា និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលបានទទួលមរណភាពកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ដោយសារជំងឺ។
ដើម្បីចូលរួមរំលែកទុក្ខ និងក្នុងស្មារតី "មិត្តជួយមិត្ត" ក្លឹបយុវជនកាកបាទក្រហមកម្ពុជាប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បាននាំយកនូវបច្ច័យចំនួន ៤០០,០០០ រៀល ជូនដល់ក្រុមគ្រួសារសព ដើម្បីសម្រាលទុក្ខលំបាកក្នុងគ្រាដ៏ក្រៀមក្រំនេះ។
សូមវិញ្ញាណក្ខន្ធប្អូនប្រុសទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ 🕯️🙏
+3
ថ្ងៃពុធ ១៤កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦
អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ! 🌸✨
នាឱកាសដ៏សប្បាយរីករាយនេះ សមាជិកនៃ ក្លឹបយុវជនកាកបាទក្រហមកម្ពុជា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចំនួន ២រូប បានចូលរួមក្នុងកម្មវិធី «សង្ក្រាន្តសាកលវិទ្យាល័យអាស៊ីអឺរ៉ុប» ដើម្បីអបអរសាទរ និងលើកកម្ពស់វប្បធម៌ ក៏ដូចជាការពង្រឹងចំណងមិត្តភាពរវាងយុវជននៃគ្រឹះស្ថានឧត្តមសិក្សានានា។
ការចូលរួមនេះមិនត្រឹមតែជាការកម្សាន្តសប្បាយតាមបែបប្រពៃណីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសក្នុងការផ្សារភ្ជាប់ទំនាក់ទំនង និងស្មារតីសាមគ្គីភាពក្នុងជួរយុវជនស្ម័គ្រចិត្តផងដែរ។
#RUPP #AEU
+3
នាថ្ងៃពុធ ១៤កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦
ក្លឹបយុវជនកាកបាទក្រហមកម្ពុជា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានចូករួមសម្របសម្រួលរៀបចំកម្មវិធីអបអរសាទរព្រឹត្តិការណ៍ «សុខភាពតែមួយ ឆ្នាំ២០២៦» (One Health 2026) នៅកម្ពុជា ដែលរៀបចំដោយ ក្រសួងសុខាភិបាល។
កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើសុខភាពសាធារណៈ ដែលមានការចូលរួមពីនិស្សិតសរុបចំនួន ២០០រូប មកពីបណ្តាញសាកលវិទ្យាល័យសុខភាពតែមួយកម្ពុជា។ ក្នុងនោះដែរ ក្រៅពីការជួបជុំផ្ទាល់ ក៏មានការរៀបចំឱ្យមានការចូលរួមតាមរយៈ ប្រព័ន្ធវីដេអូអនឡាញ ផងដែរ ដើម្បីបង្កលក្ខណៈងាយស្រួលដល់និស្សិតក្នុងការតាមដាន និងក្រេបជញ្ជក់ចំណេះដឹងពីវាគ្មិនជំនាញៗ។
#RUPP #CRC

កម្មវិធីផ្សព្វផ្សាយស្តីពី «ការបង្ការជំងឺមិនឆ្លង និងភាពធន់សហគមន៍» អបអរសាទរខួបទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ៖នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានសហការជាមួយកាកបាទក្រហមកម្ពុជា រៀបចំកម្មវិធីផ្សព្វផ្សាយក្រោមប្រធានបទ «រួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» ក្រោមអធិបតីភាព លោក កៀន តាក់ សាកលវិទ្យាធិការរង និង លោកជំទាវ ហួន ច័ន្ទបូរ៉ា តំណាងថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា។
គោលបំណងសំខាន់៖ ១. លើកកម្ពស់ការយល់ដឹងពីស្មារតីមនុស្សធម៌ និងសកម្មភាពកាកបាទក្រហម។ ២. ផ្សព្វផ្សាយការបង្ការជំងឺមិនឆ្លង និងការពង្រឹងភាពធន់សហគមន៍។
លទ្ធផលសម្រេចបាន៖ និស្សិតសរុបចំនួន ៣៧៦ នាក់ ទទួលបានចំណេះដឹងស៊ីជម្រៅអំពីតួនាទីយុវជនក្នុងកិច្ចការមនុស្សធម៌ និងវិធីសាស្ត្រថែរក្សាសុខុមាលភាពផ្ទាល់ខ្លួន និងសហគមន៍ ប្រកបដោយស្មារតីសាមគ្គីភាពខ្ពស់។
👉 បណ្ដាញសង្គម៖
Facebook: https://www.facebook.com/share/18M79ce3Zm/
Telegram: https://t.me/rupp_red_cross
#RUPP #កាកបាទក្រហមកម្ពុជា #យុវជនកាកបាទក្រហម

¡Ya disponible! Investigación de Telegram 2025 — los principales insights del año 