បណ្ឌិត យ៉ង សាំង កុមារ
Open in Telegram
បណ្ដាញផ្លូវការសម្រាប់ចែករំលែកព័ត៌មាននិងចំណេះដឹងទាក់ទងកសិកម្ម ចំណីអាហារ សុខភាព និងសង្គម។
Show more3 789
Subscribers
No data24 hours
-27 days
+130 days
Posts Archive
Repost from Samdech Hun Sen of Cambodia
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ចំនួន ៤.៦៥០ កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៦-២០២៧ ដោយឆ្លងកាត់ការប្រឡង និងមិនឆ្លងកាត់ការប្រឡង។
កាលបរិច្ឆេទទទួលពាក្យ៖ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ
ព័ត៌មានបន្ថែម សូមចូលទៅកាន់ https://t.me/+G-40RQY7ZZ5kMWVl
#អមត #AMT
ជី NPK៖ ប្រើឱ្យមានប្រសិទ្ធភាព ដើម្បីបង្កើនទិន្នផល និងកាត់បន្ថយថ្លៃដើម
១. សារៈសំខាន់របស់ NPK
NPK (N + P + K) ជាសារធាតុចិញ្ចឹមសំខាន់សម្រាប់ការលូតលាស់ ការចេញផ្កា ការបង្កើតផល និងគុណភាពដំណាំ។
- N → ស្លឹក និងដើម
- P → ឫស ផ្កា និងគ្រាប់/ផ្លែ
- K → គុណភាពផល ភាពធន់របស់ដំណាំ និងជួយដល់ផ្លែ
២. 🔑 គន្លឹះនៃប្រសិទ្ធភាព NPK
👉 NPK មានក្នុងដី → អាចរក្សានៅក្នុងដីប្រើបានយូរ → ឫសល្អ → ស្រូបយកបាន → ដំណាំប្រើប្រាស់លូតលាស់បានល្អ
ដូច្នេះ ត្រូវកែលម្អទាំង ដី + សារធាតុចិញ្ចឹម + ប្រព័ន្ធឫស។
៣. ធ្យូងជីវ:ជួយបង្កើនប្រសិទ្ធភាព NPK
ធ្យូងជីវមិនជំនួស NPK ទេ ប៉ុន្តែជួយកែលម្អបរិយាកាសដី ង្កើនសមត្ថភាពដីក្នុងការរក្សាទឹក–សារធាតុចិញ្ចឹមនៅតំបន់ឫស និងជួយឲ្យឬសដុះលូតលាស់បានល្អ។
🟤 ជួយរក្សាទឹក និងសារធាតុចិញ្ចឹម
🟤 ជួយកាត់បន្ថយការបាត់បង់ជី
🟤 ជួយកែលម្អបរិយាកាសសម្រាប់ឫស
🟤 ជួយឱ្យសារធាតុចិញ្ចឹមមានឱកាសនៅជិតតំបន់ឫសបានយូរជាងមុន និងជួយដល់ការលូតលាស់ឬស
NPK = ប្រភពអាហារចិញ្ចឹម ធ្យូងជីវ = ជួយរក្សាអាហារ និង ឫស = អ្នកស្រូបយកអាហារ
៤. ⚠️ ចំណុចដែលត្រូវប្រយ័ត្ន
«ការបង្កើនការប្រើ NPK ដោយមិនកែលម្អដី និងប្រព័ន្ធឫស អាចស្មើនឹងការចំណាយថវិកាកាន់តែច្រើន ប៉ុន្តែមិនទទួលបានផលតាមការរំពឹងទុក។»
ជីកាន់តែច្រើន មិនមានន័យថា ដំណាំស្រូបយកបានកាន់តែច្រើនទេ ប្រសិនបើដីមិនអាចរក្សាជីបាន ហើយឫសមិនអាចស្រូបយកបានល្អ។
៥. ដំណោះស្រាយ
🌳 ដីខ្សាច់ → ធ្យូងជីវ + សារធាតុសរីរាង្គ + ប្រើ NPK ដោយបែងចែកដាក់តាមដំណាក់កាល
🌳 ដីឥដ្ឋ → ធ្យូងជីវ + សារធាតុសរីរាង្គ + កែលម្អទឹក និងខ្យល់ក្នុងដីដើម្បីឲ្យឬសដុះបានល្អ
🎯 សរុបនូវចំណុចសំខាន់ៗ
កែលម្អដី → បង្កើតឫសល្អ → រក្សា NPK → បង្កើនការស្រូបយក → បង្កើនប្រសិទ្ធភាពជី → បង្កើនទិន្នផល និងគុណភាព → កាត់បន្ថយថ្លៃដើម។
«🌳 មិនមែន “NPK កាន់តែច្រើន = ផលកាន់តែច្រើន” ទេ។
គន្លឹះគឺ “NPK មានប្រសិទ្ធភាព + ដីល្អ + ឫសល្អ = ផលច្រើន និងចំណេញកាន់តែខ្ពស់”។»
Repost from Samdech Hun Sen of Cambodia
+9
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសន្និសីទប្រធានសភានៃអន្តរសភា លើកទី២ (ISC-2) ដឹកនាំគណៈប្រតិភូមកពីបណ្តាប្រទេស និងអង្គការអន្តរជាតិ ដែលបានចូលរួម «សន្និសីទប្រធានសភានៃអន្តរសភា លើកទី២ (ISC-2)» ចូលក្រាបបង្គំគាល់ និងទទួលព្រះរាជសវនាការ នៅព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង មុនពិធីបើក សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ព្រះបរមរាជវាំង, ថ្ងៃព្រហស្បតិ៍ ១៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦
#ព្រះមហាក្សត្រ #King
#HunSen #Cambodia
#Senate #ISC2
Connect with Samdech Hun Sen :
🗳Facebook
✈️Telegram
📱TikTok
🫥 CoolApp
📱Twitter
🎞YouTube
📷Instagram
🖥Website
Repost from Samdech Hun Sen of Cambodia
វីដេអូ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្ដម ថាមើ ម៉ូហាមេដ អេ អាលហ្គោសាយប៊ី (Thamer Mohammed A Algosaibi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភាកម្ពុជា។
រាជធានីភ្នំពេញ, ថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦
#ThamerMohammedAAlgosaibi #SaudiArabia
#ហ៊ុនសែន #HunSen
#កម្ពុជា #Cambodia
Connect with Samdech Hun Sen :
🗳Facebook
✈️Telegram
📱TikTok
🫥 CoolApp
📱Twitter
🎞YouTube
📷Instagram
🖥Website
