en
Feedback
សំឡេងមិត្តយើង

សំឡេងមិត្តយើង

Open in Telegram

ចែករំលែកព័ត៌មានដែលមានប្រយោជន៍គ្រប់ប្រភេទ

Show more
1 519
Subscribers
+624 hours
+237 days
+4030 days
Posts Archive
👉តើប្អូនៗ កំពុងស្វែងរកផ្លូវមួយដែល "រៀនឆាប់ចេះ ឆាប់បានការងារធ្វើ និងមានប្រាក់ចំណូលច្បាស់លាស់"មែនទេ? 👉ចាប់យកជំនាញបច្ចេកទេសមួយ
👉តើប្អូនៗ កំពុងស្វែងរកផ្លូវមួយដែល "រៀនឆាប់ចេះ ឆាប់បានការងារធ្វើ និងមានប្រាក់ចំណូលច្បាស់លាស់"មែនទេ? 👉ចាប់យកជំនាញបច្ចេកទេសមួយច្បាស់លាស់ជាមួយគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) 📅 កាលបរិច្ឆេទទទួលពាក្យចាប់ពីថ្ងៃនេះតទៅ! 📝ស្គែនដើម្បីទទួលបានព័ត៌មានសិក្សាឥឡូវនេះ! 📚 សម្រាប់ព័ត៌មានផ្សេងៗ និង អាហារូបករណ៍របស់ TVET 🔹 https://t.me/tvetsector 🔹 https://www.facebook.com/share/1JumtpKne2/?mibextid=wwXIfr #មិត្តយើង #TVET #សិស្សបាក់ឌុប #ជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ #រៀនឥតគិតថ្លៃ #អាហារូបករណ៍

📚 ការសិក្សា + ការអនុវត្តផ្ទាល់ 👨‍🔧 នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) មានផ្ដល់នូវអាហារូបករណ៍100% ថ្នាក់បរិញ្ញាបត្របច្ចេកទេស សិក្សារយៈពេល៤ឆ្នាំ ទៅលើជំនាញ៖ វិស្វកម្មរថយន្ត និង បរិក្ខាត្រជាក់។ ការសិក្សានៅទីនេះគឺមិនត្រឹមតែជាកន្លែងសិក្សាទ្រឹស្តីក្នុងថ្នាក់ប៉ុណ្ណោះទេ តែជាការអនុវត្តផ្ទាល់លើជំនាញវិជ្ជាជីវៈពិតៗ ដើម្បីត្រៀមខ្លួនក្លាយជាជាងជំនាញប្រកបដោយទំនុកចិត្ត! 🛠️✨ តោះ! មកទស្សនាវីដេអូការអនុវត្តជាក់ស្តែងរបស់ប្អូនៗ ក្នុងការរៀនសូត្រជំនាញបច្ចេកទេសនៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) ទាំងអស់គ្នា! ℹ️ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈ ផេកផ្លូវការ៖ វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) 🔗 តេលេក្រាម៖ https://t.me/iTiCambodia1928 ☎️ តាមរយៈលេខទូរស័ព្ទ៖ ០១៥ ៨២១ ៨២៧/០១៦ ៨២១ ៨២៧/០១៧ ៨២១ ៨២៧/០៦០ ៨២១ ៨២៧ 📚 សម្រាប់ព័ត៌មានផ្សេងៗ និង អាហារូបករណ៍របស់ TVET 🔹 https://t.me/tvetsector 🔹 https://t.me/mettyeung

សម្រាប់ប្អូនៗ ប្រឡងជាប់បាក់ឌុបទទួលបាននិទ្ទេស A នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម មានផ្ដល់នូវអាហារូបករណ៍ ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស សិក្សារយៈពេល ២ឆ្នាំ និង ថ្នាក់បរិញ្ញាបត្របច្ចេកទេស សិក្សារយៈពេល៤ឆ្នាំ ដោយទទួលបានកន្លែងស្នាក់នៅដោយឥតគិតថ្លៃ និងមានទាំងប្រាក់ឧបត្ថម្ភ ១០០ដុល្លារប្រចាំខែទៀត! នៅមិនទាន់អស់ទេ វិទ្យាស្ថានមានការធានាស្វែងរកការងារក្រៅម៉ោងជូនក្នុងអំឡុងពេលសិក្សា ព្រមទាំងប្រាក់ឧបត្ថម្ភចុះកម្មសិក្សានៅក្រុមហ៊ុនរយៈពេល ៣ខែផងដែរ។ រៀនផង រកចំណូលបានផង! ចាំអីទៀត ចុះឈ្មោះចូលរៀននៅ វិទ្យាស្ថាន ITI ដើម្បីទទួលបានអត្ថប្រយោជន៍ដ៏អស្ចារ្យទាំងនេះទាំងអស់គ្នា! ℹ️ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈ ផេកផ្លូវការ៖ វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) 🔗 តេលេក្រាម៖ https://t.me/iTiCambodia1928 ☎️ តាមរយៈលេខទូរស័ព្ទ៖ ០១៥ ៨២១ ៨២៧/០១៦ ៨២១ ៨២៧/០១៧ ៨២១ ៨២៧/០៦០ ៨២១ ៨២៧ 🗣 សម្រាប់ការតាមដានព័ត៌មានផ្សេងៗ និងអាហារូបករណ៍អាចស្វែងរកបានតាមរយៈ ៖ 🔹 https://t.me/tvetsector 🔹 https://t.me/mettyeung

🎓 កុំបោះបង់ក្តីស្រមៃ —TVET (ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ) អាចជាជម្រើសមួយដែលគួរពិចារណា! 👉ប្អូនៗ កំពុងស្វែងរកផ
🎓 កុំបោះបង់ក្តីស្រមៃ —TVET (ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ) អាចជាជម្រើសមួយដែលគួរពិចារណា! 👉ប្អូនៗ កំពុងស្វែងរកផ្លូវមួយដែល "រៀនឆាប់ចេះ ឆាប់បានការងារធ្វើ និងមានប្រាក់ចំណូលច្បាស់លាស់" សូមតាមដានព័ត៌មានទាក់ទងទៅនឹងជំនាញផ្សេងៗ នៅតាមគ្រឹះស្ថាន TVET របស់យើង! 📅 កាលបរិច្ឆេទទទួលពាក្យចាប់ពីថ្ងៃនេះតទៅ! 📞 សូមទំនាក់ទំនងលេខ ១២៩៧ (ខលដោយមិនគិតថ្លៃ) #TVET #សិស្សបាក់ឌុប #ជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ #រៀនឥតគិតថ្លៃ #អាហារូបករណ៍ #រៀនឆាប់ចេះឆាប់បានការងារធ្វើ #អនាគតប្រកបដោយជំនាញ

🎓 ជាប់ ឬ មិនជាប់បាក់ឌុប អនាគតនៅតែបន្ត! ✨ កុំបោះបង់ក្តីស្រមៃ —TVET (ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ) អាចជាជម្រើសមួយដែលគួរពិចារណា! 👉ប្អូនៗ កំពុងស្វែងរកផ្លូវមួយដែល "រៀនឆាប់ចេះ ឆាប់បានការងារធ្វើ និងមានប្រាក់ចំណូលច្បាស់លាស់" សូមតាមដានព័ត៌មានទាក់ទងទៅនឹងជំនាញផ្សេងៗ នៅតាមគ្រឹះស្ថាន TVET របស់យើង! 📅 កាលបរិច្ឆេទទទួលពាក្យចាប់ពីថ្ងៃនេះតទៅ! 📞 ព័ត៌មានបន្ថែមសូមទំនាក់ទំនងលេខ ១២៩៧ (ខលដោយមិនគិតថ្លៃ) #TVET #សិស្សបាក់ឌុប #ជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ #រៀនឥតគិតថ្លៃ #អាហារូបករណ៍ #រៀនឆាប់ចេះឆាប់បានការងារធ្វើ #អនាគតប្រកបដោយជំនាញ

🎓កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចំនួន ១,៥លាននាក់ 📚គ្រឹះស្ថាន TVET របស់យើងមានច្រើនទូទាំងរាជធានីខេត្ត តស់! មកស្គាល់មុខជំនាញសំខាន់ៗ​ ទាំង៨ ដែលមាននៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស(NTTI)​៖ • ការរចនាក្រាហ្វិកដោយកុំព្យូទ័រ • សេវាកម្មកុំព្យូទ័រ • ការដំឡើងខ្សែកាបទូរគមនាគមន៍ (ឌីធីវី អ៊ីនធឺណេត ខ្សែទូរស័ព្ទ) • ការដំឡើង និងថែទាំបណ្តាញអគ្គិសនី (ការដំឡើងប្រព័ន្ធបញ្ជាម៉ូទ័រអគ្គិសនី) • ការថែទាំ និងជួសជុលឧបករណ៍អេឡិចត្រូនិក • ការថែទាំ និងជួសជុលឧបករណ៍ស្វ័យប្រវត្តិកម្ម • ការជួសជុល និងថែទាំឧបករណ៍ថាមពលកកើតឡើងវិញ • ការថែទាំ និងជួសជុលឧបករណ៍មេកាត្រូនិក។ 💡កម្មវីធី TVET 1.5M​ គឺជាកម្មវិធីដែលមានគោលបំណងចម្បង ដើម្បីផ្តល់នូវជំនាញមួយយ៉ាងតិចប្រចាំជីវិត ដល់យុវជនមកពីគ្រួសារក្រីក្រនឹងគ្រួសារងាយរងហានិភ័យ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ដើម្បីទទួលបានឱកាសការងារ​ ឬបង្កើតមុខរបរដោយខ្លួនឯងប្រកបដោយភាពម្ចាស់ការមានគុណភាពនិងផលិតភាព ខ្ពស់សម្រាប់ផ្គត់ផ្គង់នឹងឆ្លើយតបបានតាមតម្រូវការទីផ្សារការងារប្រកបដោយចីរភាព ភាពធន់ និងបរិយាបន្ន។ ☎️ ព័ត៌មានលម្អិត៖ ១២៩៧ #មិត្តយើង #TVET1_5M #ជំនាញវិជ្ជាជីវៈ #ឱកាសការងារ #បង្កើតមុខរបរ

💈អភិវឌ្ឍន៍អាជីព បង្កើនចំណូល!!!✂️🔥 ជួបជាមួយ លោក យឹម សំរេច និង លោក ម៉ី ចន័ដេវិដ ការពិភាក្សាអំពីមុខរបរប្រចាំថ្ងៃដែលជាជាងកាត់សក់។ 🎓💈 👉ចុះឈ្មោះឥឡូវនេះ៖ https://forms.gle/wKyirk7mRDawk6uy7 📞ទូរស័ព្ទ៖ 078 | 081 667 721 💬តេឡេក្រាម: https://t.me/Mettyeung27 📍ទីតាំង៖ សាលា លីសេ (LICE) #MettYeungAssociation #BarberUpskilling #BarberTraining #ជាងកាត់សក់បុរស #រៀនជំនាញបង្កើតអនាគត

🎓 អបអរសាទរប្អូនៗ បានបញ្ចប់ដោយជោគជ័យក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ!👏👏👏 👉ប្រសិនបើប្អូនៗកំពុងស្វែងរកផ្លូវមួយដែល
🎓 អបអរសាទរប្អូនៗ បានបញ្ចប់ដោយជោគជ័យក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ!👏👏👏 👉ប្រសិនបើប្អូនៗកំពុងស្វែងរកផ្លូវមួយដែល "រៀនឆាប់ចេះ ឆាប់បានការងារធ្វើ និងមានប្រាក់ចំណូលច្បាស់លាស់" ការសិក្សានៅ គ្រឹះស្ថាន TVET (ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ) គឺជាជម្រើសដ៏ល្អមួយ! 📅 កាលបរិច្ឆេទទទួលពាក្យចាប់ពីថ្ងៃនេះតទៅ! 🏢 គ្រឹះស្ថាន T-vet របស់យើងមានច្រើនទូទាំងរាជធានីខេត្ត ដូច្នេះប្អូនៗអាច ជ្រើសរើសសាលាណាមួយដែលនៅជិតប្អូនៗបំផុត និងមុខជំនាញដែលប្អូនៗចង់រៀន ! ☎️ ចង់បានព័ត៌មានបន្ថែមសូមទាក់ទងមកកាន់លេខ៖ ១២៩៧ ដើម្បីទទួលបានការទម្រង់ទិស ឬ ប្រឹក្សាយោបល់អំពីជំនាញដែលស័ក្តិសមនិងការងារនាពេលអនាគតដែលប្អូនៗ ចង់ធ្វើ។ 🔹 ឬតេលេក្រាម ៖ https://t.me/tvetsector #TVET #សិស្សបាក់ឌុប #ជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ #រៀនឥតគិតថ្លៃ #អាហារូបករណ៍ #រៀនឆាប់ចេះឆាប់បានការងារធ្វើ #អនាគតប្រកបដោយជំនាញ #TVETជំនាញពិតជីវិតប្រសើរ!

សូមចូលរួមរំលែកទុក្ខ និងផ្ញើកម្លាំងចិត្តជូនចំពោះបងប្អូនប្រជាពលរដ្ឋនៅប្រទេសនេប៉ាល និង តំបន់ទីបេត៍(Tibet) ដែលកំពុងជួបប្រទះគ្រោះម
សូមចូលរួមរំលែកទុក្ខ និងផ្ញើកម្លាំងចិត្តជូនចំពោះបងប្អូនប្រជាពលរដ្ឋនៅប្រទេសនេប៉ាល និង តំបន់ទីបេត៍(Tibet) ដែលកំពុងជួបប្រទះគ្រោះមហន្តរាយធម្មជាតិ ទឹកជំនន់នៅស្រុកជីរ៉ុង (Gyirong)។ 🙏🏔️ សូមអធិស្ឋានឱ្យស្ថានភាពវិលមករកភាពប្រក្រតីវិញបានឆាប់រហ័ស និងសូមឱ្យសុវត្ថិភាពកើតមានដល់អ្នករាល់គ្នា។ គួរបញ្ជាក់ផងដែរថាតាមរយៈតាមសារព័ត៌មានមួយរបស់ប៉េកាំង៖ ចំនួនអ្នកស្លាប់នៅក្នុងគ្រោះមហន្តរាយទឹកជំនន់នៅតំបន់ព្រំដែនរវាងនេប៉ាល់ និងតំបន់ទីបេត៍ កាលពីថ្ងៃពុធកន្លងទៅនេះបានកើនដល់ ៧៥០នាក់ និង៣០៤៤នាក់ បានបាត់ខ្លួន ក្នុងនោះមានជនបរទេស ២៦១នាក់ មកពីប្រទេសចំនួន២៣ រួមមាន ១០៤នាក់មកពីនេប៉ាល់ ៤៩នាក់មកពីឥណ្ឌា ព្រមទាំង ៣៣នាក់មកពីឡេតូនី ១៨នាក់មកពីសហរដ្ឋអាមេរិក និង១៥នាក់មកពីព្រីតថែន។ #PrayForTibet #GyirongFloods #TibetTragedy

អាណាចក្រគូគេ មានតួនាទីសំខាន់ក្នុង៖ ការស្តារព្រះពុទ្ធសាសនានៅទីបេត៍ឡើងវិញ បន្ទាប់ពីយុគសម័យ "ប្រឆាំងពុទ្ធសាសនា" (ក្នុងរជ្ជកាលស្តេច ឡាំងដាម៉ា / Langdarma) និងជាមជ្ឈមណ្ឌលសិល្បៈ ដូចជា គំនូរផ្ទាំងគំនូរលើជញ្ជាំងភ្នំបុរាណ (洞窟壁画) ដែលទទួលបានឥទ្ធិពលពីឥណ្ឌា ចិន និងនេប៉ាល់ រហូតក្លាយជាសិល្បៈស្ថាបត្យកម្មផ្ទាល់ខ្លួនរបស់ទីបេត៍។ ៥. ទីបេត៍ និងរាជវង្សចិន៖ ទំនាក់ទំនងអំណាច • សម័យរាជវង្សថាង៖ ដូចដែលបានរៀបរាប់ខាងលើ ចំណុចរបត់សំខាន់បានកើតឡើងក្នុងសម័យស្តេចស្រី អ៊ូ ជើធាន ឬអ៊ូ ម៉ីនាង ធ្វើឱ្យតាំងពីពេលនោះមក ទីបេត៍មានទំនាក់ទំនងល្អជាមួយរាជវង្សចិនរហូតមក។ • សម័យម៉ុងហ្គោល (រាជវង្សយាន)៖ មានការផ្លាស់ប្តូរដោយមានការបង្កើត "ការិយាល័យពន្យល់ធម៌" (宣政院) ដើម្បីមើលថែកិច្ចការទីបេត៍យ៉ាងពិតប្រាកដ មានការទទួលស្គាល់អំណាចរបស់ព្រះសង្ឃឡាម៉ា និងចាប់ផ្តើមប្រព័ន្ធរដ្ឋបាលបែបឡាម៉ា និងមន្រ្តី។ • សម័យរាជវង្សមេង និងឆេង ៖ បានបង្កើតប្រព័ន្ធ "រាជទូតប្រចាំទីបេត៍" និងប្រើប្រាស់នយោបាយជញ្ជីងអំណាចរវាងវត្តអារាមដើម្បីគ្រប់គ្រងតំបន់។ អ្វីដែលរីកចម្រើនខ្លាំងនៅចិន គឺព្រះពុទ្ធសាសនាបែបទីបេត៍។ តាមរយៈខ្សែភាពយន្តភាគចិន ឬសូម្បីតែនៅប៉េកាំង យើងនៅតែអាចមើលឃើញវប្បធម៌ទីបេត៍ (ដូចជា វត្តឡាម៉ា)។ នៅសម័យរាជវង្សឆេង ជនជាតិម៉ាន់ជូរបានជំរុញព្រះពុទ្ធសាសនាទីបេត៍ដល់កម្រិតកំពូល សូម្បីតែព្រះនាងស៊ីស៊ីតៃហៅ (Cixi) ក៏ដោយ។ ជាងនេះទៅទៀត នៅក្នុងវាលព្រះបរមរាជវាំងហាមឃាត់ ព្រះសង្ឃទីបេត៍បានតែងតែយាងចូលរួមធ្វើពិធីកម្មសាសនាជាញឹកញាប់ ហើយអធិរាជឈានឡុង (Qianlong) គឺជាក្សត្រមួយអង្គដែលមានសទ្ធាជ្រះថ្លាយ៉ាងខ្លាំង។ រឿងរ៉ាវព្រះពុទ្ធសាសនានៅប្រទេសចិន គឺជាប្រធានបទធំមួយទៀត ព្រោះវាភ្ជាប់ទំនាក់ទំនងគ្រប់យ៉ាង ទាំងជំនឿ តំបន់ទេសចរណ៍ អាជីវកម្ម អារ្យធម៌ និងការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយរបស់ចិន។ ចំពោះកាលប្បវត្តិ (Timeline) សម័យទំនើប បន្ទាប់ពីដួលរលំរាជវង្សឆេង មានដូចតទៅ៖ • ឆ្នាំ ១៩៥១៖ ទីបេត៍ចូលរួមជាមួយចលនាបដិវត្តមាតុភូមិ តាមរយៈកិច្ចសន្យាសន្តិភាព ១៧ ចំណុច • ឆ្នាំ ១៩៥៩៖ បញ្ចប់ប្រព័ន្ធមន្ត្រីជាន់ខ្ពស់ និងប្រព័ន្ធខ្ញុំបម្រើសក្ដិភូមិនៅជនបទ • ឆ្នាំ ១៩៦៥៖ បង្កើត តំបន់ស្វយ័តទីបេត៍ (西藏自治区)។ ចំណែកតំបន់ អាលី (阿里地区) នៅតែត្រូវបានអភិរក្សជាតំបន់វប្បធម៌បុរាណ និងព្រះពុទ្ធសាសនាទីបេត៍។

ស្វែងយល់ពីទីបេត៍៖ អាណាចក្របុរាណរបស់ចិន (អត្ថបទដកស្រង់ពី លោកម៉ៅ វុត្ថា) កន្លងមកគិតថាយើងគ្រប់គ្នាប្រាកដជាស្គាល់ទីបេត៍ត៍ហើយគឺតាមរយៈសម្តេចសង្ឃដាឡៃឡាម៉ា ឬតាមរយៈរឿងភាគចិនមួយចំនួន តែប្រហែលជាមានបងប្អូនខ្លះនៅឆ្ងល់ថា តើទីបេត៍(Tibet)ជាប្រទេសឯករាជ្យ ឬជាដែនដីរបស់មហាយក្សចិនឱ្យប្រាកដ? ចម្លើយគឺ៖ បច្ចុប្បន្នទីបេត៍ជាផ្នែកមួយនៃប្រទេសចិនជាផ្លូវការ តែគឺជាជាតំបន់ស្វយ័ត។ ជាទូទៅរាល់បណ្តាអ្នកទេសចរដែលទៅកម្សាន្តនៅទីនោះ គេតែងតែរំលឹកជានិច្ចអំពីសុខភាព ថាត្រូវរៀបចំរាងកាយឱ្យរឹងមាំសិន ព្រោះមនុស្សមួយចំនួនធំសម្របខ្លួនមិនទាន់ អាចសន្លប់បានគ្រប់ពេល។ នៅទីបេត៍ភាគខាងលិច (西藏西部) ដូចជាតំបន់ អាលី (阿里地区) គឺជាមជ្ឈមណ្ឌលនៃអាណាចក្របុរាណ វត្តអារាមសាសនា និងរឿងព្រេងក្នុងព្រះពុទ្ធសាសនាមហាយាននិកាយវជ្រយាន។ កន្លងមកតែងឭព័ត៌មានខ្លះនិយាយថារដ្ឋាភិបាលចិនតែងតែគៀបសង្កត់ទីបេត៍យ៉ាងខ្លាំងប៉ុន្តែតាមការពិតជាក់ស្តែងទៅមិនដូច្នោះទាំងស្រុងនោះទេ។ ខ្ញុំធ្លាប់មានមិត្តភក្តិជាជនជាតិទីបេត៍បានប្រាប់ខ្ញុំអំពីទិដ្ឋភាពទូទៅនៅតំបន់នោះថារដ្ឋាភិបាលចិននៅតែគាំទ្រភាសាតំបន់របស់ពួកគាត់ភាសាទីបេត៍។ លើសពីនេះ ពួកគាត់នៅតែប្រតិបត្តិសាសនាព្រះពុទ្ធ និងចំណេះដឹងបែបទីបេត៍ព្រមទាំងអាចសូត្រធម៌បានដោយគ្មានបញ្ហាអ្វីឡើយ។ ចំណែកឯភាសាចិនកុកងឺដែលជាភាសាកណ្តាល គឺជាភាសាចាំបាច់ក្នុងការប្រើប្រាស់ផ្លូវការទូទៅ ជាបន្តទៅនេះខ្ញុំសូមមកចែករំលែកអំពីប្រវត្តិសាស្ត្រសង្ខេបនៃដែនដីទីបេត៍។ ប្រវត្តិជនជាតិទីបេត៍ ជនជាតិទីបេត៍(藏族,Zàngzú): ទោះបីជាក្រុមជនជាតិភាគតិចមួយក្នុងចំណោមជនជាតិភាគតិចនៃប្រទេសចិន ប៉ុន្តែជាក្រុមវប្បធម៌បុរាណមួយដែលមានប្រជ្ញាផ្លូវចិត្ត ប្រព័ន្ធគ្រប់គ្រងផ្ទាល់ខ្លួន និងទម្រង់អារ្យធម៌ប្លែកគេនៅលើខ្ពង់រាបខ្ពស់ជាងគេលើពិភពលោក គឺ ខ្ពង់រាបឈិងហៃ-ទីបេត៍ (青藏高原)។ ១. ជនជាតិមុនសម័យធូពូ (吐蕃)៖ ពូជពង្សឈៀង (羌族)" និងវប្បធម៌បុរេប្រវត្តិសាស្ត្រ ភស្តុតាងពីកំណាយបុរាណវិទ្យានៅអាងទន្លេយ៉ាឡុង (雅隆河流域) និងវាលទំនាបនៃរដ្ឋធានីឡាសា (Lhasa) បានរកឃើញបុរាណវត្ថុយុគថ្មរំលីងដែលមានអាយុកាលជាង ៤,០០០ ឆ្នាំមុន ទើបគេសន្មតថាជនជាតិទីបេត៍បុរាណមានវប្បធម៌ផ្ទាល់ខ្លួនតាំងពីយូរយារណាស់មកហើយ។ ២. អាណាចក្រធូពូ (吐蕃)៖ អាណាចក្រនៅលើខ្ពង់រាប ប្រហែលឆ្នាំ គ.ស. ៦០១-៧០០ ព្រះរាជា សុងឆាន កាន់ពូ (Songtsen Gampo / 松赞干布) បានបង្រួបបង្រួមកុលសម្ព័ន្ធ និងបង្កើតអាណាចក្រធូពូ "吐蕃" ដោយ៖ • បង្កើតរាជធានីនៅ ឡាសា (Lhasa / 拉萨) • បញ្ជូនទូត និងព្រះសង្ឃទៅប្រទេសឥណ្ឌា ដើម្បីនាំយកព្រះពុទ្ធសាសនាវជ្រយានត្រឡប់មកវិញ • រៀបការតាមបែបនយោបាយជាមួយ ព្រះនាង វ៉ិនឆឹង (Princess Wencheng / 文成公主) នៃរាជវង្សថាង (Tang Dynasty) ប្រសិនបើពិនិត្យមើលផែនទីសម័យរាជវង្សថាង ឬសុង ដែនដីនេះគេនៅតែសរសេរថាអាណាចក្រធូហ្វាន ឬធូពូដដែល។ កំឡុងពេលនេះដែរ ក៏ចាប់ផ្តើមមានការអភិវឌ្ឍប្រព័ន្ធអក្សរទីបេត៍ ដោយកែច្នៃចេញពីភាសាសំស្ក្រឹត។ ធូហ្វានបានក្លាយជា រដ្ឋកណ្តាលដែលមានការរៀបចំរចនាសម្ព័ន្ធបែបចក្រភព មានប្រព័ន្ធយោធា-មន្ត្រីច្បាស់លាស់ និងមានសាសនាជាយន្តការអំណាចរួមជាមួយរាជវង្ស។ ទីបេត៍មើលទៅដូចជាតំបន់ព្រំដែនតភ្ជាប់ដូច្នេះហើយតែងតែមានសង្គ្រាម និងការដណ្តើមដែនដីជាញឹកញាប់។ ជនជាតិទីបេត៍មិនមែនទន់ខ្សោយនោះទេ គឺធ្លាប់វាយលុកគេដូចគ្នា ដូចជាកាលសម័យព្រះនាង អ៊ូ ជើធាន ទ្រង់បានជួយគាំទ្រទីបេត៍ឈ្នះសង្គ្រាម និងមានទំនាក់ទំនងយ៉ាងល្អជាមួយរាជវង្សថាង។ ៣. រឿងសាសនា៖ ពីជំនឿបែបដើមហៅថាប៉ិន (苯教) ឈានទៅរកពុទ្ធសាសនាវជ្រយាន (ពុទ្ធសាសនាបែបទីបេត៍ - 藏传佛教) មុនពេលព្រះពុទ្ធសាសនាហូរចូលមក ទីបេត៍គោរពបូជាតាមបែបជំនឿជីវចលនិយមដែលគេហៅជាភាសាគេថា សាសនាប៉ិន (Bon / 苯教) ដែលជាលទ្ធិបូជាធម្មជាតិ មានអាទិទេព ភ្នំ និងពិធីកម្មផ្លូវវិញ្ញាណ។ លទ្ធិនេះជឿថាពិភពលោកកើតឡើងដោយធាតុប្រាំគឺ៖ ទឹក ដី ភ្លើង ខ្យល់ និងលំហរអាកាស ហើយចំណុចកណ្តាលនៃផែនដីគឺជាភ្នំកៃលាស។ នាសម័យក្រោយមក ពុទ្ធសាសនាបែបមហាយានត្រូវបានផ្សព្វផ្សាយមកដល់តំបន់នេះដោយ ព្រះគ្រូបទុមសម្ភវៈ (Padmasambhava / 莲花生大士) និង ព្រះសាន្តិរក្សិត (Shantarakshita / 寂护大师) ទើបបង្កើតឱ្យមានការរួមបញ្ចូលគ្នានៃពុទ្ធសាសនាវជ្រយានបែបទីបេត៍ ដែលផ្តោតលើមន្តអាគម ការប្រើប្រាស់មន្តអាគមនានា ហើយជាពិសេសមានអ្នកបន្តវេនដែលឋានៈជាព្រះគ្រូឡាម៉ា (喇嘛) និងទំនាក់ទំនងរវាងលោកនេះ ជាមួយលោកខាងមុខ។ (រឿងរ៉ាវរបស់ព្រះគ្រូបទុមសម្ភវៈនេះ ខ្ញុំធ្លាប់បាននិយាយលម្អិតរួចហើយ ទាំងក្នុងសំណេរ និងវីដេអូស្តីពីដំណើរទស្សនាចររបស់ខ្ញុំទៅកាន់នគរហិមពាន្វចុងក្រោយ)។ ៤. នគរអាថ៌កំបាំង អាណាចក្រគូគេ (Guge / 古格王国) និងអារ្យធម៌នៅទីបេត៍ភាគខាងលិច ក្នុងកំឡុងសតវត្សរ៍ទី ១០–១៧ តំបន់ទីបេត៍ភាគខាងលិច (ពិសេសគឺតំបន់ អាលី / 阿里) គឺជាមជ្ឈមណ្ឌលនៃ អាណាចក្រគូគេ (古格王国) ដែលបង្កើតឡើងដោយកូនចៅរាជវង្សធូហ្វាន ដែលភៀសខ្លួនពីភាពវឹកវរនយោបាយនៅឡាសា។

📸✨ ទិដ្ឋភាព ក្រុមទី១ នៃវគ្គបណ្ដុះបណ្ដាលជំនាញ «មីក្រូសហគ្រិនភាពសេវាកម្មភេសជ្ជៈ» កម្រងរូបភាព និងសកម្មភាពខ្លះៗ របស់សិក្ខាកាម ក្
+3
📸✨ ទិដ្ឋភាព ក្រុមទី១ នៃវគ្គបណ្ដុះបណ្ដាលជំនាញ «មីក្រូសហគ្រិនភាពសេវាកម្មភេសជ្ជៈ» កម្រងរូបភាព និងសកម្មភាពខ្លះៗ របស់សិក្ខាកាម ក្រុមទី១ ថ្ងៃសៅរ៍ នៃវគ្គបណ្ដុះបណ្ដលអាហារូបករណ៍ «ជំនាញឆុងកាហ្វេ ក្រឡុកស្រា សេវាកម្មភេសជ្ជៈ និងជំនាញទន់» នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ នៅវិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA)។ កម្មវិធីអាហារូបករណ៍នេះរៀបចំឡើងក្រោមកិច្ចសហការរវាង សមាគមមិត្តយើង (MYA) និង វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) ក្រោមការគាំទ្រដោយ មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF)។ #មិត្តយើង #CITA #MettYeung #skilldevelopmentfund #អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ #Barista #Bartender #BerverageService