អង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ
Open in Telegram
វិជ្ជាជីវៈសវនកម្មផ្ទៃក្នុងរបស់ អ.ស.ហ. ត្រូវការចាំបាច់នូវក្រមសីលធម៌ ដែលបង្កើតនូវការជឿជាក់លើភាពមិនលម្អៀងក្នុងការគ្រប់គ្រងហានិភ័យ ដើម្បីឱ្យអង្គភាពទទួលបាននូវគុណភាព គុណតម្លៃ និងកាត់បន្ថយភាពអសកម្ម។
Show more708
Subscribers
+224 hours
-17 days
-130 days
Posts Archive
+5
នៅព្រឹកថ្ងៃចន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែសីហា គ.ស.២០២៦ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងជាសមាជិកក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សា អ.ស.ហ. លើកទី១ អាណត្តិទី២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សា អ.ស.ហ ដែលបានប្រព្រឹត្តទៅនៅបន្ទប់ប្រជុំសាលធំជាន់ទី២ នៃទីស្តីការ អ.ស.ហ.។
===========
📣 Follow us :
🌐 Telegram
🌐 Facebook
🌐 Instagram
🌐 Website
នារសៀលថ្ងៃព្រហស្បតិ៍ ១៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) លោក លឹម ចាន់ណា អនុប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចំាខែកក្កដា ឆ្នាំ២០២៦ និងទិសដៅផែនការសកម្មភាពប្រចំាខែសីហា ឆ្នាំ២០២៦ និងផ្តល់បណ្ណសសើរជូនដល់មន្រ្តីឆ្នើមប្រចំាខែកក្កដា ឆ្នាំ២០២៦ របស់នាយកដ្ឋានសវនកម្មទី២។
===========
📣 Follow us :
🌐 Telegram
🌐 Facebook
🌐 Instagram
🌐 Website
ថ្ងៃព្រហស្បតិ៍ ១៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០ នាទីព្រឹក ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានដឹកនាំកិច្ចប្រជុំកម្រិតផ្ទៃក្នុងអង្គភាពដើម្បីពិនិត្យ និងផ្តល់យោបល់លើ-សេចក្ដីព្រាងសេចក្ដីណែនាំស្ដីពីការរៀបចំរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញលើប្រសិទ្ធភាពប្រតិបត្តិការប្រចាំត្រីមាស និងប្រចាំឆ្នាំនៅបណ្ដាអង្គភាពក្រោមឱវាទអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ
===========
📣 Follow us :
🌐 Telegram
🌐 Facebook
🌐 Instagram
🌐 Website
+3
នាព្រឹកថ្ងៃពុធ ១៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ លោក លឹម ចាន់ណា អនុប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានដឹកនាំកិច្ចប្រជុំសមិទ្ធផលការងារប្រចាំខែកក្កដា ឆ្នាំ២០២៦ និងទិសដៅការងារ ខែសីហា ឆ្នាំ២០២៦ របស់នាយកដ្ឋានកិច្ចការទូទៅនៃអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.។ កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋាន ថ្នាក់ដឹកនាំការិយាល័យនិងមន្រ្តីជំនាញនៃនាយកដ្ឋានកិច្ចការទូទៅ។ ជាលទ្ធផលនៃកិច្ចប្រជុំ លោកអនុប្រធានអង្គភាព បានធ្វើការវាយតម្លៃខ្ពស់លើលទ្ធផលការងារដែលសម្រេចបានព្រមទាំងកោតសរសើរដល់ការខិតខំប្រឹងប្រែង និងការទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់នៃនាយកដ្ឋានកិច្ចការទូទៅ។ នៅក្នុងកិច្ចប្រជុំនេះ លោកអនុប្រធានអង្គភាព បានផ្តល់អនុសាសន៍និងណែនាំតម្រង់ទិសដៅការងារសម្រាប់អនុវត្តបន្ត។ ជាចុងបញ្ចប់លោកអនុប្រធានអង្គភាពបានថ្លែងអំណរគុណដល់មន្ត្រីទាំងអស់ដែលបានខិតខំប្រឹងប្រែងក្នុងការអនុវត្តការងារផងដែរ។ កិច្ចប្រជុំនេះបានបញ្ចប់នៅវេលាម៉ោង ១០:០០នាទីព្រឹកប្រកបដោយផ្លែផ្កានិងស្មារតីទទួលខុសត្រូវខ្ពស់។
===========
📣 Follow us :
🌐 Telegram
🌐 Facebook
🌐 Instagram
🌐 Website
ថ្ងៃអង្គារ ១៣រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៩:00 នាទី ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) លោក លឹម ចាន់ណា អនុប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានដឹកនាំកិច្ចប្រជុំកម្រិតអន្តរនាយកដ្ឋាន ដើម្បីពិនិត្យ លើការរៀបចំសេចក្តីព្រាង សេចក្តីណែនាំចំនួន ២ រួមមាន៖ ១.សេចក្តីព្រាងសេចក្តីណែនាំស្តីពីស្តង់ដាវាយតម្លៃហានិភ័យផ្ទៃក្នុងនៃបណ្តាអង្គភាពក្រោមឱវាទ អ.ស.ហ. និង ២.សេចក្តីព្រាងសេចក្តីណែនាំស្តីពីការរៀបចំរបាយការណ៍តាមដានការអនុវត្តអនុ-សាសន៍សវនកម្មទ្រព្យសកម្មនៃបណ្តាអង្គភាពក្រោមឱវាទ អ.ស.ហ. ដោយមានការចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋាន ថ្នាក់ដឹកនាំការិយាល័យ និងមន្រ្តីជំនាញនៃអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.។
===========
📣 Follow us :
🌐 Telegram
🌐 Facebook
🌐 Instagram
🌐 Website
នារសៀលថ្ងៃចន្ទ ១២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ២:០០ នាទី ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) លោក លឹម ចាន់ណា អនុប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានដឹកនាំកិច្ចប្រជុំកម្រិតអន្តរនាយកដ្ឋានដើម្បីពិនិត្យ និងផ្តល់យោបល់លើសេចក្ដីព្រាងសេចក្ដីណែនាំចំនួន ២ រួមមាន៖..
===========
📣 Follow us :
🌐 Telegram
🌐 Facebook
🌐 Instagram
🌐 Website
ថ្ងៃចន្ទ ១២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០នាទី ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងអង្គភាព ដើម្បីពិនិត្យលើសេចក្តីព្រាងក្របខ័ណ្ឌបទប្បញ្ញត្តិស្តីពី..
===========
📣 Follow us :
🌐 Telegram
🌐 Facebook
🌐 Instagram
🌐 Website
+3
នារសៀលថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) លោក លឹម ចាន់ណា អនុប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានដឹកនាំកិច្ចប្រជុំអន្តរនាយកដ្ឋាន ដើម្បីពិនិត្យទៅលើ “សេចក្ដីព្រាងរបាយការណ៍លទ្ធផលនៃការអនុវត្តផែនការយុទ្ធសាស្រ្តសវនកម្ម ២០២៣-២០២៥ របស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.” ដោយមានការចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋាន ការិយាល័យ និងមន្រ្តីជំនាញរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.។ នៅក្នុងកិច្ចប្រជុំ លោកអនុប្រធានអង្គភាព និងអង្គប្រជុំបានផ្តល់ការណែនាំ និងផ្តល់នូវធាតុចូលមួយចំនួនដើម្បីកែសម្រួលបន្ថែមលើសេចក្ដីព្រាងរបាយការណ៍នេះ ក្នុងគោលបំណងធានាបាននូវភាពពេញលេញ គ្រប់ជ្រុងជ្រោយ និងគ្រប់គ្រាន់។ កិច្ចប្រជុំនេះ ត្រូវបានបញ្ចប់ប្រកបដោយផ្លែផ្កា និងការទទួលខុសត្រូវខ្ពស់។
===========
📣 Follow us :
🌐 Telegram
🌐 Facebook
🌐 Instagram
🌐 Website
+3
នាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍សមិទ្ធកម្មប្រចាំត្រីមាសទី២ ឆ្នាំ២០២៦ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមរយៈប្រព័ន្ធវីដេអូអនឡាញ (Zoom)។
===========
📣 Follow us :
🌐 Telegram
🌐 Facebook
🌐 Instagram
🌐 Website
នាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០នាទី ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ លោក លឹម ចាន់ណា អនុប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានដឹកនាំកិច្ចប្រជុំកម្រិតអន្តរនាយកដ្ឋានដើម្បីពិនិត្យលើសេចក្តីព្រាងក្របខ័ណ្ឌបទប្បញ្ញត្តិចំនួន២ រួមមាន៖ ១). សេចក្តីព្រាងក្របខ័ណ្ឌបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវាយតម្លៃ និងការរៀបចំរបាយការណ៍វាយតម្លៃលទ្ធផលនៃការអនុវត្តផែនការសកម្មភាពបីឆ្នាំរំកិលរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. និង២).សេចក្ដីព្រាងក្របខ័ណ្ឌបទប្បញ្ញត្តិពាក់ព័ន្ធនឹងការរៀបចំរបាយការណ៍សវនកម្មសមិទ្ធកម្ម, ហិរញ្ញវត្ថុ និងធនធានមនុស្ស
===========
📣 Follow us :
🌐 Telegram
🌐 Facebook
🌐 Instagram
🌐 Website
ថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) លោក ឈុំ សេរីវុធ អនុប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. អមដោយ លោក ថន សំណាង អនុប្រធានការិយាល័យសវនកម្មទី៣ នៃនាយកដ្ឋានសវនកម្មទី២ បានអញ្ជើញចូលរួមកម្មវិធីអនុស្សរណៈនៃការយោគយល់គ្នាស្តីពី “កិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ“រវាងនិយ័តករបរធនបាលកិច្ចជាមួយនឹងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។
===========
📣 Follow us :
🌐 Telegram
🌐 Facebook
🌐 Instagram
🌐 Website
+4
នាព្រឹកថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) លោក ឈុំ សេរីវុធ អនុប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. អមដោយ លោក អ៊ួន រិទ្ធី ប្រធាននាយកដ្ឋានសវនកម្មទី១ និងលោក អ៉ឹម សុផល ប្រធាននាយកដ្ឋានសវនកម្មទី២ និង មន្រ្តីជំនាញរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានអញ្ជើញចូលរួមវេទិកាវិនិយោគិនស្តីពី ''ការសន្សំមូលបត្រ''សម្រាប់ថ្នាក់ដឹកនាំ និងមន្រ្តីនិយ័តករ និងអង្គភាពក្រោមឱវាទនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។ កម្មវិធីនេះ ត្រូវបានប្រព្រឹត្តទៅនៅទីស្តីការអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដោយមានការចូលរួមពីតំណាងនិយ័តករនិងអង្គភាពក្រោមឱវាទ អ.ស.ហ. និងក្រុមហ៊ុនមូលបត្រ រ៉ូយ៉ាល់គ្រុប ម.ក ។ កម្មវិធីនេះ ត្រូវបានបញ្ចប់នៅវេលាម៉ោង ១២:០០ នាទីព្រឹក ប្រកបដោយផ្លែផ្កា និងស្មារតីទទួលខុសត្រូវខ្ពស់។
===========
📣 Follow us :
🌐 Telegram
🌐 Facebook
🌐 Instagram
🌐 Website
នាថ្ងៃអង្គារ ៦ រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. លោក លឹម ចាន់ណា អនុប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានដឹកនាំជំនាញនៃការិយាល័យសវនកម្មទី៣ ចូលរួមវេទិកា “បរធនបាលកិច្ច ឆ្នាំ២០២៦” ក្រោមមូលបទ “បរធនបាលកិច្ចក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ និងសមិទ្ធផលក្នុងរយៈពេល ៥ ឆ្នាំ” ដែលរៀបចំដោយនិយ័តករបរធនបាលកិច្ច ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។
===========
📣 Follow us :
🌐 Telegram
🌐 Facebook
🌐 Instagram
🌐 Website
នាថ្ងៃពុធ ១៥កើត ថ្ងៃព្រហស្បតិ៍ ១រោច និងថ្ងៃសុក្រ ២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. លោកស្រី កែម សិរីបុត្រ អនុប្រធានការិយាល័យសវនកម្មទី១ នៃនាយកដ្ឋានសវនកម្មទី១ និងលោក រតនា បញ្ញាសម្បត្តិ មន្រ្តីជំនាញការិយាល័យសវនកម្មទី២ នៃនាយកដ្ឋានសវនកម្មទី១ បានចូលរួមសិក្ខាសាលាបណ្តុះបណ្តាលស្តីពី “ជំនាញសម្រុះសម្រួលដោះស្រាយវិវាទ” របស់និយ័តករសន្តិសុខសង្គម (ន.ស.ស.)
===========
📣 ទទួលបានព័ត៌មានពីអង្គភាព
សវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. សូមចុចទីនេះ!JOIN :
🌐 Telegram
🌐 Facebook
🌐 Instagram
🌐 Website
+3
នាព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. អមដោយសហការី បានទទួលជួបប្រជុំជាមួយនឹងថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុនៃអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) ដើម្បីពិភាក្សាពាក់ព័ន្ធនឹងការស្នើសុំមតិយោបល់លើការបំពេញមុខងារ តួនាទី និងភារកិច្ចរបស់មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅដោយរលូនក្នុងបរិយាកាសសហការគ្នា។
===========
📣 ទទួលបានព័ត៌មានពីអង្គភាព
សវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. សូមចុចទីនេះ!JOIN :
🌐 Telegram
🌐 Facebook
🌐 Instagram
🌐 Website
+2
នាព្រឹកថ្ងៃពុធ ១៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០នាទី ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងអង្គភាព ដើម្បីពិនិត្យលើសេចក្តីព្រាងមាតិកា គោលការណ៍ណែនាំស្តីពីសវនកម្មសេវាបច្ចេកវិទ្យាព័ត៌មានផ្ទៃក្នុង ដោយមានការចូលរួមពីលោកអនុប្រធានអង្គភាព ថ្នាក់ដឹកនាំនាយកដ្ឋាន ថ្នាក់ដឹកនាំការិយាល័យ និងមន្រ្តីជំនាញរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រធាន បានផ្តល់ការណែនាំ និងធាតុចូលមួយចំនួនដល់ការិយាល័យជំនាញដើម្បីរៀបចំកែសម្រួលបន្ថែមលើសេចក្ដីព្រាងខាងលើ ក្នុងគោលបំណងធានាបាននូវភាពពេញលេញ គ្រប់ជ្រុងជ្រោយ និងអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាពខ្ពស់។ កិច្ចប្រជុំនេះ បានបញ្ចប់នាវេលាម៉ោង ១១:៥០នាទី ប្រកបដោយផ្លែផ្កា និងកិច្ចសហការខ្ពស់។
===========
📣 Follow us :
🌐 Telegram
🌐 Facebook
🌐 Instagram
🌐 Website
+2
នៅថ្ងៃអង្គារ ១៤កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) លោក សេង ឈាងឡាយ ប្រធានការិយាល័យសវនកម្មទី១នៃនាយកដ្ឋានសវនកម្មទី១ និងកញ្ញា អ៊ុន សៀកម៉ី មន្រ្តីជំនាញការិយាល័យសវនកម្មទី១នៃនាយកដ្ឋានសវនកម្មទី១ បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ការពង្រឹងតម្លាភាព គណនេយ្យភាព និងការទទួលខុសត្រូវសេវាសុខាភិបាលក្នុងក្របខណ្ឌប្រព័ន្ធសន្តិសុខសង្គមនៅកម្ពុជា” របស់និយ័តករសន្តិសុខសង្គម ក្រោមការដឹកនាំរបស់ លោក ស្រី ថន កេណ្ណារ័ត្ន អគ្គនាយករងនៃនិយ័តករសន្តិសុខសង្គម។ សិក្ខាសាលាផ្សព្វផ្សាយនេះត្រូវបានប្រព្រឹត្តទៅដោយមានការចូលរួមពីតំណាង និយ័តករនិងអង្គភាពក្រោមឱវាទ អ.ស.ហ. និងភាគីពាក់ព័ន្ធ។ កម្មវិធីនេះ ត្រូវបានបញ្ចប់ប្រកបដោយផ្លែផ្កា និងស្មារតីទទួលខុសត្រូវខ្ពស់។
===========
📣 Follow us :
🌐 Telegram
🌐 Facebook
🌐 Instagram
🌐 Website
+3
នារសៀលថ្ងៃចន្ទ ១៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦, ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) លោក នួន សំរតនា ប្រធាននាយកដ្ឋានកិច្ចការទូទៅ អមដោយលោក ប៉ុន ឧត្តមបញ្ញា ប្រធានការិយាល័យរដ្ឋបាលនិងហិរញ្ញវត្ថុ បានអញ្ជើញចូលរួមកិច្ចប្រជុំស្ដីពីការពិនិត្យលើវឌ្ឍនភាពការងារនៃការរៀបចំការកំណត់និងការពិពណ៌នាមុខតំណែងវិជ្ជាជីវៈ មុខតំណែងគ្រប់គ្រង និងមុខតំណែងវិជ្ជាជីវៈនៃមុខងារគាំទ្រ ក្រោមអធិបតីភាពរបស់ ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ) និង ឯកឧត្ដម គង់ សុភី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រីដែលជាថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងអង្គភាពក្រោមឱវាទកសហវ នៅសាលាភូមិរដ្ឋបាល។
===========
📣 Follow us :
🌐 Telegram
🌐 Facebook
🌐 Instagram
🌐 Website
+3
នាព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០នាទីព្រឹក ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអ.ស.ហ., លោក លឹម ចាន់ណា អនុប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានដឹកនាំកិច្ចប្រជុំកម្រិតអន្តរនាយកដ្ឋាន ដើម្បីពិនិត្យទៅលើ “សេចក្តីព្រាងសេចក្តីណែនាំស្តីពីយន្តការ និងនីតិវិធីនៃការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តផែនការយុទ្ធសាស្រ្តសវនកម្មរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ” ដោយមានការចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋាន ការិយាល័យ និងមន្រ្តីជំនាញរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.។ នៅក្នុងកិច្ចប្រជុំនេះ លោកអនុប្រធានអង្គភាព និងអង្គប្រជុំបានផ្តល់ការណែនាំ និងធាតុចូលមួយចំនួនដល់ការិយាល័យជំនាញ ដើម្បីកែសម្រួលបន្ថែមលើសេចក្តីព្រាងសេចក្តីណែនាំនេះ ក្នុងគោលបំណងធានាបាននូវភាពពេញលេញ គ្រប់ជ្រុងជ្រោយ និងអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពខ្ពស់។
===========
📣 Follow us :
🌐 Telegram
🌐 Facebook
🌐 Instagram
🌐 Website
