អង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ
Open in Telegram
វិជ្ជាជីវៈសវនកម្មផ្ទៃក្នុងរបស់ អ.ស.ហ. ត្រូវការចាំបាច់នូវក្រមសីលធម៌ ដែលបង្កើតនូវការជឿជាក់លើភាពមិនលម្អៀងក្នុងការគ្រប់គ្រងហានិភ័យ ដើម្បីឱ្យអង្គភាពទទួលបាននូវគុណភាព គុណតម្លៃ និងកាត់បន្ថយភាពអសកម្ម។
Show more708
Subscribers
-324 hours
-27 days
-230 days
Data loading in progress...
Similar Channels
No data
Any problems? Please refresh the page or contact our support manager.
Tags Cloud
No data
Any problems? Please refresh the page or contact our support manager.
Incoming and Outgoing Mentions
---
---
---
---
---
---
Attracting Subscribers
September '26
September '26
+3
in 0 channels
August '26
+12
in 0 channels
Get PRO
July '26
+14
in 0 channels
Get PRO
June '26
+25
in 0 channels
Get PRO
May '26
+9
in 0 channels
Get PRO
April '26
+2
in 0 channels
Get PRO
March '26
+6
in 0 channels
Get PRO
February '26
+20
in 0 channels
Get PRO
January '26
+15
in 0 channels
Get PRO
December '25
+15
in 1 channels
Get PRO
November '25
+16
in 0 channels
Get PRO
October '25
+25
in 1 channels
Get PRO
September '25
+13
in 0 channels
Get PRO
August '25
+15
in 0 channels
Get PRO
July '25
+6
in 0 channels
Get PRO
June '25
+12
in 0 channels
Get PRO
May '25
+10
in 0 channels
Get PRO
April '25
+14
in 0 channels
Get PRO
March '25
+11
in 0 channels
Get PRO
February '25
+17
in 0 channels
Get PRO
January '25
+23
in 0 channels
Get PRO
December '24
+8
in 0 channels
Get PRO
November '24
+4
in 0 channels
Get PRO
October '24
+4
in 0 channels
Get PRO
September '24
+6
in 0 channels
Get PRO
August '24
+14
in 0 channels
Get PRO
July '24
+28
in 1 channels
Get PRO
June '24
+12
in 0 channels
Get PRO
May '24
+9
in 0 channels
Get PRO
April '24
+19
in 1 channels
Get PRO
March '24
+24
in 0 channels
Get PRO
February '24
+16
in 0 channels
Get PRO
January '24
+36
in 0 channels
Get PRO
December '23
+5
in 0 channels
Get PRO
November '23
+10
in 0 channels
Get PRO
October '23
+20
in 0 channels
Get PRO
September '23
+13
in 0 channels
Get PRO
August '23
+5
in 0 channels
Get PRO
July '23
+23
in 0 channels
Get PRO
June '23
+9
in 0 channels
Get PRO
May '23
+10
in 0 channels
Get PRO
April '23
+12
in 0 channels
Get PRO
March '23
+24
in 0 channels
Get PRO
February '23
+10
in 0 channels
Get PRO
January '23
+15
in 0 channels
Get PRO
December '22
+18
in 0 channels
Get PRO
November '22
+6
in 0 channels
Get PRO
October '22
+17
in 0 channels
Get PRO
September '22
+22
in 0 channels
Get PRO
August '22
+17
in 0 channels
Get PRO
July '22
+12
in 0 channels
Get PRO
June '22
+320
in 0 channels
| Date | Subscriber Growth | Mentions | Channels | |
| 09 September | 0 | |||
| 08 September | 0 | |||
| 07 September | 0 | |||
| 06 September | 0 | |||
| 05 September | 0 | |||
| 04 September | +1 | |||
| 03 September | 0 | |||
| 02 September | +1 | |||
| 01 September | +1 |
Channel Posts
+3
នាព្រឹកថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) និងជាប្រធានគណៈកម្មការចំពោះកិច្ច, លោក លឹម ចាន់ណា អនុប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. និងជាអនុប្រធានគណៈកម្មការចំពោះកិច្ចបានដឹកនាំសមាជិកចូលរួមកិច្ចប្រជុំដើម្បីពិនិត្យនិងវាយតម្លៃលើសេចក្តីព្រាងរបាយការណ៍សវនកម្មហិរញ្ញវត្ថុមិនបានព្រាងទុកសម្រាប់ការិយបរិច្ឆេទ២០២៥ របស់អង្គភាពអនុវត្តគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកម្ម (ACSEP) នៃនិយ័តករបរធនបាលកិច្ច។ ជាលទ្ធផលគណៈកម្មការចំពោះកិច្ចបានសម្រេចឯកភាពទទួលយកនូវការរៀបចំសេចក្តីព្រាងរបាយការណ៍សវនកម្មហិរញ្ញវត្ថុមិនបានព្រាងទុកសម្រាប់ការិយបរិច្ឆេទ២០២៥ របស់អង្គភាពអនុវត្តគម្រោង ACSEP និងផ្ដល់ការអនុញ្ញាតឱ្យសវនករទទួលបន្ទុកបន្តនីតិវិធីការងារ។ កិច្ចប្រជុំគណៈកម្មការចំពោះកិច្ចបានបញ្ចប់នៅ ម៉ោង ១០ : ០០ នាទីព្រឹក ប្រកបដោយផ្លែផ្កា និងស្មារតីទទួលខុសត្រូវខ្ពស់។
===========
📣 Follow us :
🌐 Telegram
🌐 Facebook
🌐 Instagram
🌐 Website
| 2 | លោក អ៊ួន រិទ្ធី ប្រធាននាយកដ្ឋានសវនកម្មទី១ អមដោយលោក ភាន់ សុភាក់ មន្រ្តីជំនាញការិយាល័យសវនកម្មទី១ នៃនាយកដ្ឋានសវនកម្មទី១ នៃអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានអញ្ជើញចូលរួមវេទិកាជាតិគណនេយ្យ២០២៦ (CAMBODIA ACCOUNTING FORUM 2026) ក្រោមប្រធានបទ "ការបញ្ចូលស្តង់ដារាយការណ៍ព័ត៌មានចីរភាព៖ គោលនយោបាយ និងធនធានមនុស្សសម្រាប់ភាពធន់នៃសេដ្ឋកិច្ចកម្ពុជា" ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សា អ.ស.ហ. | 94 |
| 3 | នាថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ២:០០ នាទី រសៀល ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.), លោក លឹម ចាន់ណា អនុប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានដឹកនាំកិច្ចប្រជុំកម្រិតអន្តរនាយកដ្ឋានដើម្បីពិនិត្យលើការអភិវឌ្ឍន៍ប្រព័ន្ធតាមដានត្រួតពិនិត្យឌីជីថល ដោយផ្តោតលើមុខងារឆ្លងរបាយការណ៍សវនកម្មឌីជីថល របស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. ដោយមានការចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋាន ថ្នាក់ដឹកនាំការិយាល័យ និងមន្រ្តីជំនាញរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.។ នៅក្នុងកិច្ចប្រជុំនេះ លោកអនុប្រធានអង្គភាព បានផ្តល់ការណែនាំនិងធាតុចូលមួយចំនួនដល់ការិយាល័យជំនាញដើម្បីកែសម្រួលក្នុងគោលបំណងធានាបាននូវភាពពេញលេញ គ្រប់ជ្រុងជ្រោយ និងអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាពខ្ពស់។ កិច្ចប្រជុំនេះ បានបញ្ចប់ប្រកបដោយផ្លែផ្កា និងកិច្ចសហការខ្ពស់។
===========
📣 Follow us :
🌐 Telegram
🌐 Facebook
🌐 Instagram
🌐 Website | 133 |
| 4 | នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០នាទី ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានដឹកនាំកិច្ចប្រជុំកម្រិតផ្ទៃក្នុងអង្គភាព ដើម្បីពិនិត្យទៅលើសេចក្តីព្រាងក្របខ័ណ្ឌបទប្បញ្ញត្តិពាក់ព័ន្ធនឹងការរៀបចំរបាយការណ៍សវនកម្មសមិទ្ធកម្ម ហិរញ្ញវត្ថុ និងធនធានមនុស្សរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. ដោយមានការចូលរួមពីលោកអនុប្រធានអង្គភាព ថ្នាក់ដឹកនាំនាយកដ្ឋាន ថ្នាក់ដឹកនាំការិយាល័យ និងមន្រ្តីជំនាញរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រធាន បានផ្តល់អនុសាសន៍ណែនាំ និងធាតុចូលមួយចំនួនដល់ការិយាល័យជំនាញដើម្បីរៀបចំកែសម្រួលបន្ថែមលើសេចក្ដីព្រាងក្របខ័ណ្ឌបទប្បញ្ញត្តិខាងលើ ក្នុងគោលបំណងធានាបាននូវភាពពេញលេញ គ្រប់ជ្រុងជ្រោយ និងអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាពខ្ពស់។ កិច្ចប្រជុំនេះ ត្រូវបានបញ្ចប់នាវេលាម៉ោង ១១:៣០នាទី ប្រកបដោយផ្លែផ្កា និងកិច្ចសហការខ្ពស់។
===========
📣 Follow us :
🌐 Telegram
🌐 Facebook
🌐 Instagram
🌐 Website | 110 |
| 5 | នាថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមប្រធាន អង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) លោក ស៊្រុន ច័ន្ទសិត្ថា អនុប្រធាននាយកដ្ឋានសវនកម្មទី២ បានចូលរួមកម្មវិធីចុះអនុស្សរណៈនៃកិច្ចព្រមព្រៀងស្តីពី "ការកសាងសមត្ថភាព ការស្រាវជ្រាវ ការផ្លាស់ប្តូរព័ត៌មាន និងកិច្ចសហប្រតិបត្តិការ" និងកម្មវិធីចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី "កិច្ចសហប្រតិបត្តិការក្នុងការជំរុញនវានុវត្តន៍ និងការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថលក្នុងវិស័យមូលបត្រនៅកម្ពុជា" កម្មវិធីនេះមានការចូលរួមពីនិយ័តករ និងអង្គភាពក្រោមឱវាទ អ.ស.ហ.។ កម្មវិធីនេះប្រព្រឹត្តឡើងនៅទីស្តីការ អ.ស.ហ.។ កិច្ចកម្មវិធីនេះបានបញ្ចប់ទៅ ប្រកបដោយផ្លែផ្កានិងស្មារតីទទួលខុសត្រូវខ្ពស់។
===========
📣 Follow us :
🌐 Telegram
🌐 Facebook
🌐 Instagram
🌐 Website | 124 |
| 6 | ថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០ នាទី ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងអង្គភាពដើម្បីពិនិត្យលើសេចក្ដីព្រាងសេចក្តីណែនាំចំនួន៣ រួមមាន៖ ១).សេចក្តីណែនាំស្តីពីយន្តការ និងនីតិវិធីនៃការវាយតម្លៃលទ្ធផលនៃការអនុវត្តផែនការសកម្មភាពបីឆ្នាំរំកិលរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ., ២).សេចក្តីណែនាំស្តីពីស្តង់ដាវាយតម្លៃលទ្ធផលនៃការអនុវត្តផែនការសកម្មភាពបីឆ្នាំរំកិលរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. និង ៣).សេចក្តីណែនាំស្តីពីទម្រង់របាយការណ៍ស្ដីពីការវាយតម្លៃលទ្ធផលនៃការអនុវត្តផែនការសកម្មភាពបីឆ្នាំរំកិលរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.
===========
📣 Follow us :
🌐 Telegram
🌐 Facebook
🌐 Instagram
🌐 Website | 129 |
| 7 | នាថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. លោក នួន សំរតនា ប្រធាននាយកដ្ឋានកិច្ចការទូទៅ អមដោយសហការីចំនួន៤រូបពីការិយាល័យគ្រប់គ្រងព័ត៌មានវិទ្យានៃនាយកដ្ឋានកិច្ចការទូទៅ បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីពីសេចក្តីព្រាងផែនការយុទ្ធសាស្ត្របរិវត្តកម្មឌីជីថលក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ២០២៦-២០៣០ ដែលរៀបចំដោយអគ្គលេខាធិការដ្ឋាន អ.ស.ហ. ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការនៃអគ្គលេខាធិការដ្ឋាន អ.ស.ហ. ដោយមានការអញ្ជើញចូលរួមពី និយ័តករ និងអង្គភាពក្រោមឱវាទ អ.ស.ហ. ក្រុមហ៊ុននិងគ្រប់តួអង្គពាក់ព័ន្ធផងដែរ ដែលប្រព្រឹត្តទៅនៅសណ្ឋាគារហៃយ៉ាត់រីជិនស៊ី ភ្នំពេញ។ សិក្ខាសាលាពិគ្រោះយោបល់នេះរៀបចំឡើងក្នុងគោលបំណងប្រមូលធាតុចូលបន្ថែមពីគ្រប់តួអង្គពាក់ព័ន្ធសំដៅឲ្យសេចក្តីព្រាងផែនការយុទ្ធសាស្រ្តនេះកាន់តែមានលក្ខណៈពេញលេញនិងគ្រប់ជ្រុងជ្រោយនិងអាចអនុវត្តបានគ្រប់តួអង្គពាក់ព័ន្ធ។
===========
📣 Follow us :
🌐 Telegram
🌐 Facebook
🌐 Instagram
🌐 Website | 165 |
| 8 | នារសៀលថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១៤:០០ នាទីរសៀល ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានដឹកនាំកិច្ចប្រជុំកម្រិតផ្ទៃក្នុងអង្គភាព ដើម្បីពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងសេចក្តីណែនាំចំនួន ២ (ពីរ) គឺ៖ ១).សេចក្តីណែនាំស្តីពីយន្តការ និងនីតិវិធីនៃការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលនៃការអនុវត្តផែនការយុទ្ធសាស្រ្តសវនកម្មរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង ២).សេចក្តីណែនាំស្តីពីស្តង់ដាវាយតម្លៃលទ្ធផលនៃការអនុវត្តផែនការយុទ្ធសាស្រ្តសវនកម្ម..
===========
📣 Follow us :
🌐 Telegram
🌐 Facebook
🌐 Instagram
🌐 Website | 162 |
| 9 | ព្រឹកថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០ នាទី ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.), លោក លឹម ចាន់ណា អនុប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានដឹកនាំកិច្ចប្រជុំកម្រិតអន្តរនាយកដ្ឋានដើម្បីពិនិត្យលើសេចក្តីព្រាងសេចក្ដីណែនាំចំនួន ២ រួមមាន៖ ១.សេចក្ដីណែនាំស្ដីពីទម្រង់របាយការណ៍ស្ដីពីការពិនិត្យឡើងវិញលើប្រសិទ្ធភាពប្រតិបត្តិការរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. និង ២.សេចក្ដីណែនាំស្ដីពីការរៀបចំរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញលើប្រសិទ្ធភាពប្រតិបត្តិការរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.
===========
📣 Follow us :
🌐 Telegram
🌐 Facebook
🌐 Instagram
🌐 Website | 177 |
| 10 | នារសៀលថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ (អ.ស.ហ.) និងជាប្រធានគណៈកម្មការចំពោះកិច្ច បានដឹកនាំសមាជិកចូលរួមកិច្ចប្រជុំដើម្បីពិនិត្យ និងវាយតម្លៃលើសេចក្តីព្រាងរបាយការណ៍ស្តីពីការពិនិត្យឡើងវិញការអនុវត្តការប្រមូលចំណូល ការអនុវត្តចំណាយ ការបង់ភាគទាន និងការប្រើប្រាស់ភាគទាន ប្រចាំត្រីមាសទី២ ឆ្នាំ២០២៦ របស់អង្គភាពក្រោមឱវាទ អ.ស.ហ.។ ជាលទ្ធផលគណៈកម្មការចំពោះកិច្ចបានសម្រេចឯកភាពទទួលយកនូវការរៀបចំសេចក្តីព្រាងរបាយការណ៍ស្តីពីការពិនិត្យឡើងវិញ ប្រចាំត្រីមាសទី២ ឆ្នាំ២០២៦ របស់សវនករទទួលបន្ទុកនិងអនុញ្ញាតឱ្យសវនករទទួលបន្ទុកបន្តនីតិវិធីក្នុងការរៀបចំរបាយការណ៍ស្តីពីការពិនិត្យឡើងវិញប្រចាំត្រីមាសទី២ឆ្នាំ២០២៦។ កិច្ចប្រជុំគណៈកម្មការចំពោះកិច្ចបានបញ្ចប់នៅម៉ោង ៤:០០នាទីប្រកបដោយផ្លែផ្កា និងស្មារតីទទួលខុសត្រូវខ្ពស់។
===========
📣 Follow us :
🌐 Telegram
🌐 Facebook
🌐 Instagram
🌐 Website | 189 |
| 11 | នារសៀល ថ្ងៃច័ន្ទ ១១កើត ខែស្រាពណ៌ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.)
លោក អ៉ឹម សុផល ប្រធាននាយកដ្ឋានសវនកម្មទី២ អមដោយកញ្ញា ជិន ឈុនធីធី និង កញ្ញា ហូយ ច័ន្ទដាលី មន្រ្តីជំនាញនៃការិយាល័យសវនកម្មទី៣ នៃនាយកដ្ឋានសវនកម្មទី២ នៃអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានអញ្ជើញចូលរួម “ពិធីចុះអនុស្សរណ:នៃការយោគយល់រវាងអគ្គលេខាធិការដ្ឋាន អ.ស.ហ. និងធនាគារអេស៊ីលីដាភីអិលស៊ី និងសាកលវិទ្យាល័យពាណិជ្ជសាស្រ្ត អេស៊ីលីដា" ។ កម្មវិធីនេះ ត្រូវបានប្រព្រឹត្តទៅនៅទីស្តីការអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដោយមានការចូលរួមពីតំណាងនិយ័តករនៃអង្គភាពក្រោមឱវាទ អ.ស.ហ. និងតំណាងធនគារអេស៊ីលីដា ព្រមទាំងតំណាងសកលវិទ្យាល័យពាណិជ្ជសាស្រ្តអេស៊ីលីដាផងដែរ ។ កម្មវិធីនេះ ត្រូវបានបញ្ចប់នៅវេលាម៉ោង ៣:៤៥ នាទីរសៀល ប្រកបដោយផ្លែផ្កា និងស្មារតីទទួលខុសត្រូវខ្ពស់។
===========
📣 Follow us :
🌐 Telegram
🌐 Facebook
🌐 Instagram
🌐 Website | 161 |
| 12 | នាព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) លោកស្រី ព្រេម លីណា អនុប្រធានការិយាល័យសវនកម្មទី២ នៃនាយកដ្ឋានសវនកម្មទី១ ព្រមទាំងមន្រ្តីជំនាញចំនួន ៣រូប ពីនាយកដ្ឋានកិច្ចការទូទៅ, នាយកដ្ឋានសវនកម្មទី១ និងនាយកដ្ឋានសវនកម្មទី២ នៃអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានចូលរួមសិក្ខាសាលាលើកកម្ពស់ការយល់ដឹងដល់អង្គភាពក្រោមឱវាទ អ.ស.ហ. អំពី “បច្ចុប្បន្នភាព និងនិន្នាការថ្មីការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (AML) ក្នុងតំបន់ ឬកម្ពុជា” នៅទីស្ដីការអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ក្រោមការដឹកនាំពីលោក ង៉ោ ដាឡែន អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន អ.ស.ហ.។ សិក្ខាសាលានេះ មានការចូលរួមពីតំណាងថ្នាក់ដឹកនាំ មន្រ្តីអង្គភាពក្រោមឱវាទ អ.ស.ហ. និងតំណាងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា។ សិក្ខាសាលានេះ ត្រូវបានបញ្ចប់ប្រកបដោយផ្លែផ្កា និងការទទួលខុសត្រូវ។
===========
📣 Follow us :
🌐 Telegram
🌐 Facebook
🌐 Instagram
🌐 Website | 187 |
| 13 | នៅថ្ងៃអង្គារ និងពុធ ៥-៦កើត ខែស្រាពណ៏ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨-១៩ ខែសីហា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) លោក អ៊ួន រិទ្ធី ប្រធាននាយកដ្ឋានសវនកម្មទី១ និងលោក អ៊ឹម សុផល ប្រធាននាយកដ្ឋានសវនកម្មទី២ នៃអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានចូលរួមកម្មវិធីសិក្ខាសាលា “សៀវភៅណែនាំអំពីការអនុវត្តការងារសវនកម្ម (APM)” នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យ និងសវនកម្ម។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងពង្រឹងការយល់ដឹងអំពីការអនុវត្តការងារសវនកម្ម ស្របតាមគោលការណ៍និងនីតិវិធីសវនកម្ម និងស្តង់ដាវិជ្ជាជីវៈពាក់ព័ន្ធជាធរមាន ព្រមទាំងរួមចំណែកលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពនៃការអនុវត្តការងារសវនកម្មនៅកម្ពុជា។ កម្មវិធីផ្សព្វផ្សាយនេះត្រូវបានបញ្ចប់ប្រកបដោយផ្លែផ្កា និងការទទួលខុសត្រូវ។
===========
📣 Follow us :
🌐 Telegram
🌐 Facebook
🌐 Instagram
🌐 Website | 147 |
| 14 | នារសៀលថ្ងៃអង្គារ ៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ លោក ឈុំ សេរីវុធ អនុប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងារប្រចាំ ២សប្ដាហ៍នៃខែសីហា ឆ្នាំ២០២៦ របស់នាយកដ្ឋានសវនកម្មទី១ នៃអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.។ កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋាន ថ្នាក់ដឹកនាំការិយាល័យ និងមន្រ្តីជំនាញនៃនាយកដ្ឋានសវនកម្មទី១។ ជាលទ្ធផលនៃកិច្ចប្រជុំ លោកអនុប្រធានអង្គភាព បានធ្វើការពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពការងារដែលសម្រេចបានលទ្ធផលល្អប្រសើរធៀបនឹងផែនការ ព្រមទាំងកោតសរសើរដល់ការខិតខំប្រឹងប្រែង និងការទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់នៃនាយកដ្ឋានសវនកម្មទី១។ កិច្ចប្រជុំនេះ លោកអនុប្រធានអង្គភាព បានផ្តល់ការណែនាំ និងតម្រង់ទិសដៅការងារសម្រាប់អនុវត្តបន្ត។ ជាចុងបញ្ចប់ លោកអនុប្រធានអង្គភាព បានថ្លែងអំណរគុណដល់មន្ត្រីទាំងអស់ដែលបានខិតខំប្រឹងប្រែងក្នុងការអនុវត្តការងារ។
===========
📣 Follow us :
🌐 Telegram
🌐 Facebook
🌐 Instagram
🌐 Website | 133 |
| 15 | នាព្រឹកថ្ងៃអង្គារ ៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានដឹកនាំអនុប្រធានអង្គភាព ថ្នាក់ដឹកនាំនាយកដ្ឋាន ថ្នាក់ដឹកនាំការិយាល័យនិងមន្រ្តីជំនាញទាំងអស់របស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. ទៅប្រគេនទេយ្យទាន និងទេយ្យវត្ថុ មាន ទៀនព្រះវស្សា ស្លាដក អង្ករ មី ទឹកក្រូច ទឹកសុទ្ធ និងបរិក្ខាជាច្រើនទៀត ដើម្បីប្រគេនដល់ព្រះភិក្ខុសង្ឃគង់ចាំព្រះវស្សាក្នុងអាវាសវត្តបទុមវារី (ហៅវត្តឃ្មួញ) សង្កាត់កាកាប ខណ្ឌសែនសុខ រាជធានី ភ្នំពេញ។
===========
📣 Follow us :
🌐 Telegram
🌐 Facebook
🌐 Instagram
🌐 Website | 146 |
| 16 | នៅព្រឹកថ្ងៃចន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែសីហា គ.ស.២០២៦ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងជាសមាជិកក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សា អ.ស.ហ. លើកទី១ អាណត្តិទី២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សា អ.ស.ហ ដែលបានប្រព្រឹត្តទៅនៅបន្ទប់ប្រជុំសាលធំជាន់ទី២ នៃទីស្តីការ អ.ស.ហ.។
===========
📣 Follow us :
🌐 Telegram
🌐 Facebook
🌐 Instagram
🌐 Website | 149 |
| 17 | នារសៀលថ្ងៃព្រហស្បតិ៍ ១៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) លោក លឹម ចាន់ណា អនុប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចំាខែកក្កដា ឆ្នាំ២០២៦ និងទិសដៅផែនការសកម្មភាពប្រចំាខែសីហា ឆ្នាំ២០២៦ និងផ្តល់បណ្ណសសើរជូនដល់មន្រ្តីឆ្នើមប្រចំាខែកក្កដា ឆ្នាំ២០២៦ របស់នាយកដ្ឋានសវនកម្មទី២។
===========
📣 Follow us :
🌐 Telegram
🌐 Facebook
🌐 Instagram
🌐 Website | 172 |
| 18 | ថ្ងៃព្រហស្បតិ៍ ១៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០ នាទីព្រឹក ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានដឹកនាំកិច្ចប្រជុំកម្រិតផ្ទៃក្នុងអង្គភាពដើម្បីពិនិត្យ និងផ្តល់យោបល់លើ-សេចក្ដីព្រាងសេចក្ដីណែនាំស្ដីពីការរៀបចំរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញលើប្រសិទ្ធភាពប្រតិបត្តិការប្រចាំត្រីមាស និងប្រចាំឆ្នាំនៅបណ្ដាអង្គភាពក្រោមឱវាទអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ
===========
📣 Follow us :
🌐 Telegram
🌐 Facebook
🌐 Instagram
🌐 Website | 166 |
| 19 | នាព្រឹកថ្ងៃពុធ ១៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ លោក លឹម ចាន់ណា អនុប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានដឹកនាំកិច្ចប្រជុំសមិទ្ធផលការងារប្រចាំខែកក្កដា ឆ្នាំ២០២៦ និងទិសដៅការងារ ខែសីហា ឆ្នាំ២០២៦ របស់នាយកដ្ឋានកិច្ចការទូទៅនៃអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.។ កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋាន ថ្នាក់ដឹកនាំការិយាល័យនិងមន្រ្តីជំនាញនៃនាយកដ្ឋានកិច្ចការទូទៅ។ ជាលទ្ធផលនៃកិច្ចប្រជុំ លោកអនុប្រធានអង្គភាព បានធ្វើការវាយតម្លៃខ្ពស់លើលទ្ធផលការងារដែលសម្រេចបានព្រមទាំងកោតសរសើរដល់ការខិតខំប្រឹងប្រែង និងការទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់នៃនាយកដ្ឋានកិច្ចការទូទៅ។ នៅក្នុងកិច្ចប្រជុំនេះ លោកអនុប្រធានអង្គភាព បានផ្តល់អនុសាសន៍និងណែនាំតម្រង់ទិសដៅការងារសម្រាប់អនុវត្តបន្ត។ ជាចុងបញ្ចប់លោកអនុប្រធានអង្គភាពបានថ្លែងអំណរគុណដល់មន្ត្រីទាំងអស់ដែលបានខិតខំប្រឹងប្រែងក្នុងការអនុវត្តការងារផងដែរ។ កិច្ចប្រជុំនេះបានបញ្ចប់នៅវេលាម៉ោង ១០:០០នាទីព្រឹកប្រកបដោយផ្លែផ្កានិងស្មារតីទទួលខុសត្រូវខ្ពស់។
===========
📣 Follow us :
🌐 Telegram
🌐 Facebook
🌐 Instagram
🌐 Website | 162 |
| 20 | ថ្ងៃអង្គារ ១៣រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៩:00 នាទី ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) លោក លឹម ចាន់ណា អនុប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានដឹកនាំកិច្ចប្រជុំកម្រិតអន្តរនាយកដ្ឋាន ដើម្បីពិនិត្យ លើការរៀបចំសេចក្តីព្រាង សេចក្តីណែនាំចំនួន ២ រួមមាន៖ ១.សេចក្តីព្រាងសេចក្តីណែនាំស្តីពីស្តង់ដាវាយតម្លៃហានិភ័យផ្ទៃក្នុងនៃបណ្តាអង្គភាពក្រោមឱវាទ អ.ស.ហ. និង ២.សេចក្តីព្រាងសេចក្តីណែនាំស្តីពីការរៀបចំរបាយការណ៍តាមដានការអនុវត្តអនុ-សាសន៍សវនកម្មទ្រព្យសកម្មនៃបណ្តាអង្គភាពក្រោមឱវាទ អ.ស.ហ. ដោយមានការចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋាន ថ្នាក់ដឹកនាំការិយាល័យ និងមន្រ្តីជំនាញនៃអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.។
===========
📣 Follow us :
🌐 Telegram
🌐 Facebook
🌐 Instagram
🌐 Website | 143 |
