en
Feedback
អន្តរកម្មឌីជីថល DIGITAL INTERACTION

អន្តរកម្មឌីជីថល DIGITAL INTERACTION

Open in Telegram

លើកកម្ពស់ការយល់ដឹងអំពីអក្ខរភាពឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។

Show more
1 275
Subscribers
+124 hours
-17 days
+830 days
Posts Archive
៤. បច្ចេកទេស/ល្បិច/តិចនិកបង្រៀន (Teaching Technique) - រង្វង់ទីបួន (ពណ៌ទឹកក្រូច)៖ នេះគឺជាជំហានលម្អិតៗ ដែលលោកគ្រូអ្នកគ្រូបានរៀ
៤. បច្ចេកទេស/ល្បិច/តិចនិកបង្រៀន (Teaching Technique) - រង្វង់ទីបួន (ពណ៌ទឹកក្រូច)៖ នេះគឺជាជំហានលម្អិតៗ ដែលលោកគ្រូអ្នកគ្រូបានរៀបចំ និងសរសេរទុកជាមុននៅក្នុង "កិច្ចតែងការបង្រៀន" ។ ឧទាហរណ៍៖ ក្នុងវិធីបង្រៀនបែបរិះរក (IBL) គ្រូមានតិចនិក៥ជំហានគឺ៖ ១) កំណត់សំណួរ ២) ចែកក្រុម ៣) ស្រាវជ្រាវ ៤) បង្ហាញលទ្ធផល និង ៥) ឆ្លុះបញ្ចាំង។ ៥. យុទ្ធវិធី/តាក់ទិកបង្រៀន (Teaching Tactic) - រង្វង់ក្នុងគេបំផុត (ពណ៌ក្រហម)៖ នេះគឺជា "សិល្បៈនៃការបង្រៀន" ជាក់ស្តែង! វាជាសកម្មភាពដែលកើតឡើងភ្លាមៗនៅក្នុងថ្នាក់ ដែលគ្រូមិនបានព្រាងទុកមុននោះទេ គឺគ្រូធ្វើឡើងដើម្បីឆ្លើយតបនឹងស្ថានភាពសិស្ស និងបរិបទជាក់ស្ដែងពេលនោះផ្ទាល់។ ឧទាហរណ៍៖ ការប្តូរសកម្មភាព ឬប្តូរហ្គេមបង្រៀនភ្លាមៗ នៅពេលឃើញសិស្សអត់សូវចាប់អារម្មណ៍ដូចជាងងុយគេង ឬក៏ការលើកឧទាហរណ៍ខ្លីៗដើម្បីសិស្សងាយយល់ និងចំណេញពេលជាដើម។ បើយើងមើលពីរង្វង់ធំនៅខាងក្រៅ ចូលមករង្វង់តូចបំផុតនៅខាងក្នុង គឺវាបង្ហាញពីដំណើរការដែលលោកគ្រូអ្នកគ្រូរៀបចំការបង្រៀនពី "ទ្រឹស្តីរួម" មកកាន់ "ការធ្វើផែនការលម្អិត" និងចុងក្រោយគឺ "ភាពបត់បែនជាក់ស្តែង" ដែលពួកគាត់ប្រើប្រាស់នៅក្នុងថ្នាក់រៀន ដើម្បីធ្វើយ៉ាងណាឱ្យសិស្សងាយយល់បំផុត។

ទំនាក់ទំនងរវាងបញ្ញត្តិឬគោលគំនិតនៃការបង្រៀន ដ្យាក្រាមនេះបង្ហាញពីទំនាក់ទំនងរវាងបញ្ញត្តិឬគោលគំនិតនៃការបង្រៀន តាំងពីកម្រិតទ្រឹស្ត
ទំនាក់ទំនងរវាងបញ្ញត្តិឬគោលគំនិតនៃការបង្រៀន ដ្យាក្រាមនេះបង្ហាញពីទំនាក់ទំនងរវាងបញ្ញត្តិឬគោលគំនិតនៃការបង្រៀន តាំងពីកម្រិតទ្រឹស្តីធំៗ រហូតដល់សកម្មភាពបង្រៀនជាក់ស្តែងប្រចាំថ្ងៃនៅក្នុងថ្នាក់។ ខ្ញុំសូមសង្ខេបងាយៗ ដើម្បីឱ្យបងប្អូនងាយស្រួលយល់ដូចខាងក្រោម៖ ១. គោលវិធីបង្រៀន (Teaching Approach) - រង្វង់ក្រៅគេបំផុត៖ នេះគឺជា "ទស្សនវិជ្ជា" ឬទ្រឹស្តីគោលដែលគ្រូប្រកាន់យកជាមូលដ្ឋាន។ ឧទាហរណ៍៖ ការយកទ្រឹស្តីដែលជឿថា "សិស្សត្រូវកសាងចំណេះដឹងដោយខ្លួនឯង" (ការសិក្សាបែបស្ថាបនានិយម Constructivism) មកធ្វើជាគោល។ ២. វិធីសាស្ត្របង្រៀន (Teaching Methodology) - រង្វង់ទីពីរ៖ គឺនិយាយអំពីការសិក្សាស្រាវជ្រាវ និងការចាត់ថ្នាក់ទូលំទូលាយអំពីដំណើរការនៃការបង្រៀនទាំងមូល។ ៣. វិធីបង្រៀន (Teaching Method) - រង្វង់ទីបី (ពណ៌លឿង)៖ នៅពេលយើងមានទ្រឹស្តីហើយ យើងត្រូវមាន "ក្របខ័ណ្ឌ" ឬទម្រង់បង្រៀនច្បាស់លាស់។ ឧទាហរណ៍៖ ការជ្រើសរើសយក ការរៀនតាមបែបរិះរក (Inquiry-Based Learning - IBL) មកបង្រៀនសិស្ស។

សៀវភៅសិក្សាគោល_មត្តេយ្យ_ភាសាខ្មែរ.pdf8.10 MB

#ដំណឹងល្អសម្រាប់គ្រូបង្រៀន ពីមុន Google Slide អាចបង្កើត Slide បានតែ១ស្លាយម្តងៗប៉ុណ្ណោះ ធ្វើឱ្យអ្នកប្រើប្រាស់ខាំចិត្តជាខ្លាំង
#ដំណឹងល្អសម្រាប់គ្រូបង្រៀន ពីមុន Google Slide អាចបង្កើត Slide បានតែ១ស្លាយម្តងៗប៉ុណ្ណោះ ធ្វើឱ្យអ្នកប្រើប្រាស់ខាំចិត្តជាខ្លាំង តែឥឡូវអាចបង្កើតម្តងបានលើសពី១ស្លាយបាន ការរចនាផ្ទៃនៃស្លាយប្រកបដោយភាពយកចិត្តទុកដាក់ មិនឆើតពេក មិនសាមញ្ញពេល សម្រាប់អ្នកដែលមិនចេះ PowerPoint ប៉ុននេះ គឺអាចថាមានប្រសិទ្ធភាព ។ ខ្ញុំបានសាកល្បងបង្កើត១៥ស្លាយ ចាំរយៈពេលប្រមាណក្រោម ១០នាទីប៉ុណ្ណោះ លទ្ធផលអាចទទួលយកបាន គ្រាន់តែត្រូវការផាត់ក្រេមថែមម្សៅបន្តិចបន្តួចទៀតគឺជាការស្រេច ។ #Account_Pro

ឯកសារជំនួយស្មារតីដើម្បីកែលម្អការសិក្សា ឆ្លើយតបនឹង​រង្វាយតម្លៃថ្នាក់តំបន់ SEA-PLM (អំណាន) នាយកដ្ឋានអធិការកិច្ចគុណភាពអប់រំ នៃក្
ឯកសារជំនួយស្មារតីដើម្បីកែលម្អការសិក្សា ឆ្លើយតបនឹង​រង្វាយតម្លៃថ្នាក់តំបន់ SEA-PLM (អំណាន) នាយកដ្ឋានអធិការកិច្ចគុណភាពអប់រំ នៃក្រសួងអប់រំ យុវជន និងកីឡា (ខែមេសា ឆ្នាំ២០២៦) https://drive.google.com/file/d/1zroOT53YvU8vencxqpTolHXj0O6mKtaU/view

+1
សូមជូនស្លាយបទបង្ហាញពីការប្រើប្រាស់កម្មវិធីបឋមPTOM តាមរយៈថ្នាលPLP និងថ្នាលPTOM. សូមអរគុណ។

របៀបបង្កើតកម្មវិធី ស្វែងរកគូប្រកួត ខាងក្រោម ដោយ Gemini 👇
របៀបបង្កើតកម្មវិធី ស្វែងរកគូប្រកួត ខាងក្រោម ដោយ Gemini 👇

+1
កម្មវិធី Khmer Luna នេះ ជាកម្មវិធីសម្រាប់ប្រើប្រាស់នៅក្នុង Microsoft Office Word ដែលមានភាពងាយស្រួលក្នុងការបញ្ចូលថ្ងៃខែឆ្នាំ ច័ន្ទគតិ និងសុរិយគតិទៅលើទីតាំងដែលយើងបានកំណត់នៅក្នុង Microsoft Office Word.

Admin ផ្តល់ហ្វាល់ .exe លោកគ្រូ អ្នកគ្រូ អត់ខ្លាចណាហី😱?

ជំនួយការគ្រូបង្រៀន ជំនាន់ទី១.០ 1. គ្រាប់បែកពេលវេលា 2. កង់បង្វិល 3. ចាប់ក្រុមចៃដន្យ (យេនឌ័រ) 4. Bingo

ឧបករណ៍គណនារូបមន្តល្បឿន ចលនាច្រាសទិស ចលនាស្របទិស

សៀវភៅការគិតបែបកុំព្យូទ័រ (Computational Thinking) សៀវភៅទាំងនេះត្រូវបានរៀបចំឡើងដើម្បីលើកកម្ពស់ជំនាញជាមូលដ្ឋានសំខាន់សម្រាប់ការវិភាគបញ្ហា ការបែងចែកបញ្ហាស្មុគស្មាញទៅជាផ្នែកតូចៗ ការស្វែងរកគំរូ ការគិតជាប្រព័ន្ធ និងការដំណោះស្រាយប្រកបដោយប្រសិទ្ធភាព។ ជំនាញនេះមិនត្រឹមតែជួយសិស្សក្នុងការសិក្សាផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយអភិវឌ្ឍសមត្ថភាពដោះស្រាយបញ្ហាក្នុងជីវិតប្រចាំថ្ងៃ ពង្រឹងការគិតប្រកបដោយហេតុផល ភាពច្នៃប្រឌិត និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលប្រកបដោយប្រសិទ្ធភាព ស្របតាមតម្រូវការនៃសតវត្សទី២១។ ទាញយក និងប្រើប្រាស់ដោយសេរីតាមតម្រូវការសិក្សា និងបង្រៀន ៖ 1-សៀវភៅ អប់រំការគិត បែបកុំព្យូទ័រ កម្រិត១ សម្រាប់សិស្ស:https://sala.moeys.gov.kh/kh/library/00007781 2-សៀវភៅ អប់រំការគិត បែបកុំព្យូទ័រ កម្រិត១ សម្រាប់គ្រូ:https://sala.moeys.gov.kh/kh/library/00007782 3-សៀវភៅ អប់រំការគិត បែបកុំព្យូទ័រ កម្រិត២ សម្រាប់សិស្ស:https://sala.moeys.gov.kh/kh/library/00007783 4-សៀវភៅ អប់រំការគិត បែបកុំព្យូទ័រ កម្រិត២ សម្រាប់គ្រូ:https://sala.moeys.gov.kh/kh/library/00007784 5-សៀវភៅ អប់រំការគិត បែបកុំព្យូទ័រ កម្រិត៣ សម្រាប់សិស្ស:https://sala.moeys.gov.kh/kh/library/00007785 6-សៀវភៅ អប់រំការគិត បែបកុំព្យូទ័រ កម្រិត៣ សម្រាប់គ្រូ:https://sala.moeys.gov.kh/kh/library/00007786 #បណ្ណាល័យឌីជីថល  #MoEYS #ComputationalThinking #ការគិតបែបកុំព្យូទ័រ  #DigitalEducation

ឧបករណ៍គណនារូបមន្តល្បឿន ចលនាច្រាសទិស ចលនាស្របទិស

#ជំនួយការគ្រូបង្រៀន ជំនាន់ទី១ តេស្ដសាកល្បង 1. គ្រាប់បែកពេលវេលា 2. កង់បង្វិល 3. ចាប់ក្រុមចៃដន្យ (យេនឌ័រ) 4. Bingo

ចិត្តវិទ្យាសម្រាប់បណ្ដុះបណ្តាលគ្រូបឋម.pdf23.62 MB

ការរៀនបែបសហការ.pdf4.40 MB

ការសិក្សាបែបសកម្ម.pdf5.57 MB

ល្បែងសិក្សា_យ៉ុន_សុខហេង.pdf8.39 KB