អន្តរកម្មឌីជីថល DIGITAL INTERACTION
Открыть в Telegram
លើកកម្ពស់ការយល់ដឹងអំពីអក្ខរភាពឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។
Больше1 278
Подписчики
-224 часа
+27 дней
+530 дней
Архив постов
#ល្បែងប្រជាប្រិយខ្មែរឌីជីថល ក្នុងមេរៀនគណិតវិទ្យា
សិស្សអាចធ្វើប្រកួតប្រជែងគ្នាបាននៅពេលរំឭកមេរៀនចាស់ ឬពង្រឹងពុទ្ធិ ឬសម្រាប់តេស្តសាកល្បងចំណេះដឹង ។
ក្នុងល្បែងនេះចែកចេញជា ពីរវគ្គ និងលក្ខខណ្ឌពិន្ទុ ព្រមទាំងនាទីប្រកួតអាស្រ័យលើប្រភេទល្បែង :
១. វគ្គតាមខ្លឹមសារមេរៀនមាន ៣កម្រិត
២. វគ្គចម្រុះខ្លឹមសារ មានវិញ្ញាសា ៣កម្រិត : ងាយ២០% មធ្យម៦០% និងលំបាក២០% ។
ក្រោយបញ្ចប់នាទីមានលទ្ធផលបង្ហាញសំណួរសិស្សជ្រើសរើសចម្លើយខុស ឬត្រូវ ។
#កំពុងស្ថិតក្នុងការអភិវឌ្ឍ
យុទ្ធវិធីបង្រៀនសកម្ម 60 Second Snowball Toss
https://www.facebook.com/share/1C72nV5fBC/
យុទ្ធវិធីបង្រៀនសកម្ម Fishbone
https://www.facebook.com/share/1C72nV5fBC/
Repost from All About Docs.collections ធនាគារឯកសារ
#គរុកោសល្យ #ការបង្រៀននិងការរៀន #វិធីសាស្ត្របង្រៀន #វិស័យអប់រំ #គោលវិធីបង្រៀន #វិធីបង្រៀន #វិធីសាស្រ្តបង្រៀន #បច្ចេកទេសបង្រៀន #តិចនិកបង្រៀន #ល្បិចបង្រៀន #យុទ្ធវិធីបង្រៀន #តាក់ទិកបង្រៀន
Repost from All About Docs.collections ធនាគារឯកសារ
៤. បច្ចេកទេស/ល្បិច/តិចនិកបង្រៀន (Teaching Technique) - រង្វង់ទីបួន (ពណ៌ទឹកក្រូច)៖ នេះគឺជាជំហានលម្អិតៗ ដែលលោកគ្រូអ្នកគ្រូបានរៀបចំ និងសរសេរទុកជាមុននៅក្នុង "កិច្ចតែងការបង្រៀន" ។ ឧទាហរណ៍៖ ក្នុងវិធីបង្រៀនបែបរិះរក (IBL) គ្រូមានតិចនិក៥ជំហានគឺ៖ ១) កំណត់សំណួរ ២) ចែកក្រុម ៣) ស្រាវជ្រាវ ៤) បង្ហាញលទ្ធផល និង ៥) ឆ្លុះបញ្ចាំង។
៥. យុទ្ធវិធី/តាក់ទិកបង្រៀន (Teaching Tactic) - រង្វង់ក្នុងគេបំផុត (ពណ៌ក្រហម)៖ នេះគឺជា "សិល្បៈនៃការបង្រៀន" ជាក់ស្តែង! វាជាសកម្មភាពដែលកើតឡើងភ្លាមៗនៅក្នុងថ្នាក់ ដែលគ្រូមិនបានព្រាងទុកមុននោះទេ គឺគ្រូធ្វើឡើងដើម្បីឆ្លើយតបនឹងស្ថានភាពសិស្ស និងបរិបទជាក់ស្ដែងពេលនោះផ្ទាល់។ ឧទាហរណ៍៖ ការប្តូរសកម្មភាព ឬប្តូរហ្គេមបង្រៀនភ្លាមៗ នៅពេលឃើញសិស្សអត់សូវចាប់អារម្មណ៍ដូចជាងងុយគេង ឬក៏ការលើកឧទាហរណ៍ខ្លីៗដើម្បីសិស្សងាយយល់ និងចំណេញពេលជាដើម។
បើយើងមើលពីរង្វង់ធំនៅខាងក្រៅ ចូលមករង្វង់តូចបំផុតនៅខាងក្នុង គឺវាបង្ហាញពីដំណើរការដែលលោកគ្រូអ្នកគ្រូរៀបចំការបង្រៀនពី "ទ្រឹស្តីរួម" មកកាន់ "ការធ្វើផែនការលម្អិត" និងចុងក្រោយគឺ "ភាពបត់បែនជាក់ស្តែង" ដែលពួកគាត់ប្រើប្រាស់នៅក្នុងថ្នាក់រៀន ដើម្បីធ្វើយ៉ាងណាឱ្យសិស្សងាយយល់បំផុត។
Repost from All About Docs.collections ធនាគារឯកសារ
ទំនាក់ទំនងរវាងបញ្ញត្តិឬគោលគំនិតនៃការបង្រៀន
ដ្យាក្រាមនេះបង្ហាញពីទំនាក់ទំនងរវាងបញ្ញត្តិឬគោលគំនិតនៃការបង្រៀន តាំងពីកម្រិតទ្រឹស្តីធំៗ រហូតដល់សកម្មភាពបង្រៀនជាក់ស្តែងប្រចាំថ្ងៃនៅក្នុងថ្នាក់។
ខ្ញុំសូមសង្ខេបងាយៗ ដើម្បីឱ្យបងប្អូនងាយស្រួលយល់ដូចខាងក្រោម៖
១. គោលវិធីបង្រៀន (Teaching Approach) - រង្វង់ក្រៅគេបំផុត៖ នេះគឺជា "ទស្សនវិជ្ជា" ឬទ្រឹស្តីគោលដែលគ្រូប្រកាន់យកជាមូលដ្ឋាន។ ឧទាហរណ៍៖ ការយកទ្រឹស្តីដែលជឿថា "សិស្សត្រូវកសាងចំណេះដឹងដោយខ្លួនឯង" (ការសិក្សាបែបស្ថាបនានិយម Constructivism) មកធ្វើជាគោល។
២. វិធីសាស្ត្របង្រៀន (Teaching Methodology) - រង្វង់ទីពីរ៖ គឺនិយាយអំពីការសិក្សាស្រាវជ្រាវ និងការចាត់ថ្នាក់ទូលំទូលាយអំពីដំណើរការនៃការបង្រៀនទាំងមូល។
៣. វិធីបង្រៀន (Teaching Method) - រង្វង់ទីបី (ពណ៌លឿង)៖ នៅពេលយើងមានទ្រឹស្តីហើយ យើងត្រូវមាន "ក្របខ័ណ្ឌ" ឬទម្រង់បង្រៀនច្បាស់លាស់។ ឧទាហរណ៍៖ ការជ្រើសរើសយក ការរៀនតាមបែបរិះរក (Inquiry-Based Learning - IBL) មកបង្រៀនសិស្ស។
#ដំណឹងល្អសម្រាប់គ្រូបង្រៀន
ពីមុន Google Slide អាចបង្កើត Slide បានតែ១ស្លាយម្តងៗប៉ុណ្ណោះ ធ្វើឱ្យអ្នកប្រើប្រាស់ខាំចិត្តជាខ្លាំង តែឥឡូវអាចបង្កើតម្តងបានលើសពី១ស្លាយបាន ការរចនាផ្ទៃនៃស្លាយប្រកបដោយភាពយកចិត្តទុកដាក់ មិនឆើតពេក មិនសាមញ្ញពេល សម្រាប់អ្នកដែលមិនចេះ PowerPoint ប៉ុននេះ គឺអាចថាមានប្រសិទ្ធភាព ។ ខ្ញុំបានសាកល្បងបង្កើត១៥ស្លាយ ចាំរយៈពេលប្រមាណក្រោម ១០នាទីប៉ុណ្ណោះ លទ្ធផលអាចទទួលយកបាន គ្រាន់តែត្រូវការផាត់ក្រេមថែមម្សៅបន្តិចបន្តួចទៀតគឺជាការស្រេច ។
#Account_Pro
ឯកសារជំនួយស្មារតីដើម្បីកែលម្អការសិក្សា ឆ្លើយតបនឹងរង្វាយតម្លៃថ្នាក់តំបន់ SEA-PLM (អំណាន) នាយកដ្ឋានអធិការកិច្ចគុណភាពអប់រំ នៃក្រសួងអប់រំ យុវជន និងកីឡា (ខែមេសា ឆ្នាំ២០២៦)
https://drive.google.com/file/d/1zroOT53YvU8vencxqpTolHXj0O6mKtaU/view
សូមជូនស្លាយបទបង្ហាញពីការប្រើប្រាស់កម្មវិធីបឋមPTOM តាមរយៈថ្នាលPLP និងថ្នាលPTOM. សូមអរគុណ។
