en
Feedback
Ps. Van Canthouen (MEd-EAL)

Ps. Van Canthouen (MEd-EAL)

Open in Telegram

« សម្រាប់ការ​រស់​នៅ ខ្ញុំ​ជំពាក់​គុណ​ឪពុក​របស់ខ្ញុំ​ ប៉ុន្តែ​សម្រាប់ការ​រស់​នៅបានល្អប្រសើរ ខ្ញុំ​ជំពាក់​គុណគ្រូបង្រៀនរបស់ខ្ញុំ » ។ “ I am indebted to my father for living, but to my teacher for living well. ” Alexander the Great

Show more
6 126
Subscribers
No data24 hours
-237 days
-8230 days
Posts Archive
គ្រូបង្រៀន មានកិច្ចការ៦សំខាន់ៗ ក្នុងនោះរួមមាន ៖ ១. បែងចែកកម្មវិធីសិក្សាបង្រៀនសប្តាហ៍សម្រាប់ឆ្នាំសិក្សាគ្រប់គ្នា (គ្រូមុខវិជ្ជ
គ្រូបង្រៀន មានកិច្ចការ៦សំខាន់ៗ ក្នុងនោះរួមមាន ៖ ១. បែងចែកកម្មវិធីសិក្សាបង្រៀនសប្តាហ៍សម្រាប់ឆ្នាំសិក្សាគ្រប់គ្នា (គ្រូមុខវិជ្ជា) ។ ២. រៀបចំ និងអនុវត្តផែនការបង្រៀនមួយមេរៀនមានច្រើនម៉ោងសិក្សា (គ្រូមុខវិជ្ជា) (ក) មានសន្លឹកកិច្ចការ និង (ខ) មានផែនការបង្រៀនមួយមេរៀនបែបថ្មី ។ ៣. អនុវត្តការបង្រៀន និងវាយតម្លៃសិស្សតាមវីធីសាស្ត្រ ថ្មី នៅតាមថ្នាក់រៀន (គ្រូមុខវិជ្ជា) ។ ៤. រៀបចំ ពិនិត្យតាមដានគ្រប់គ្រងទិន្នន័យលទ្ធផលសិក្សាសិស្សតាមថ្នាក់រៀន (គ្រូបន្ទុកថ្នាក់) (គ្រូបន្ទុកថ្នាក់ទទួលខុសត្រូវ ដោយមានការចូលរួមពីសំណាក់គ្រូ មុខវិជ្ជាទាំងអស់ ដែលបង្រៀនសិស្សក្នុងថ្នាក់) ។ ៥. រៀបចំសៀវភៅ/ឯកសារគណៈកម្មការគ្រប់គ្រងថ្នាក់រៀន (គ្រូបន្ទុកថ្នាក់) ។ ៦. រៀបចំកម្មវិធីជួយសិស្សរៀនយឺត កម្មវិធីបំណិនជីវិតនិងសង្គម (គ្រូបន្ទុកថ្នាក់ និងគ្រូមុខវិជ្ជា) ។ ___ 🔍 សូមចុចតំណនេះ ៖ Join ⚙️ Ps. Van Chanthouen (MEd-EAL)

កំណែទម្រង់អប់រំ តាមគោលវិធីគ្រប់គ្រងតាមសាលារៀន (Educational Reform via School-based Management) នៅកម្ពុជា តាំងពីឆ្នាំ២០១៤ មក ក
កំណែទម្រង់អប់រំ តាមគោលវិធីគ្រប់គ្រងតាមសាលារៀន (Educational Reform via School-based Management) នៅកម្ពុជា តាំងពីឆ្នាំ២០១៤ មក ក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកំណែទម្រង់អប់រំ នៅកម្រិតសាលារៀន ដែលមានលក្ខណ:ជានវានុវត្តន៍ជាច្រើន៖ សាលាជំនាន់ថ្មី សាលាធនធាន សាលាអនុវត្តការគ្រប់គ្រងតាមសាលារៀន (SBM Schools) ...។ នវានុវត្តន៍កំណែទម្រង់កម្រិតសាលារៀននីមួយៗមានលក្ខណៈពិសេសរៀងៗខ្លួន ។ ឧទាហរណ៍ សាលា SBM ដែលវិនិយោគដោយកម្ចីពីធនាគារពិភពលោក ត្រូវបានអនុវត្តដោយមានវដ្ត និងយុទ្ធសាស្ត្រច្បាស់លាស់ ។ វដ្តពេញលេញ នៃការឈានទៅរកការធ្វើឱ្យសាលារៀន ជាសាលារៀនមានប្រសិទ្ធិភាព ក្នុងបរិបទកម្ពុជា មានបីដំណាក់កាលធំៗ៖ ១. SBM ឬការគ្រប់គ្រងតាមសាលារៀន ២. SCS ឬយុទ្ធសាស្រ្តសហគមន៍សាលារៀន ៣. SDS ឬយុទ្ធសាស្រ្តស្រុកសាលារៀន ។ ___ 🔍 សូមចុចតំណនេះ ៖ Join ⚙️ Ps. Van Chanthouen (MEd-EAL)

សួស្តីឆ្នាំថ្មី ប្រពៃណីចិន ២០២៥ ! សូមជូនពរ លោក លោកស្រី មាតាបិតា អ្នកអាណាព្យាបាលសិស្ស និងសិស្សានុសិស្ស ឱ្យជួបតែសំណាងល្អ និងរីក
សួស្តីឆ្នាំថ្មី ប្រពៃណីចិន ២០២៥ ! សូមជូនពរ លោក លោកស្រី មាតាបិតា អ្នកអាណាព្យាបាលសិស្ស និងសិស្សានុសិស្ស ឱ្យជួបតែសំណាងល្អ និងរីករាយជាមួយឆ្នាំថ្មី ជោគជ័យថ្មី ។  សូមឱ្យ​ឆ្នាំ​នេះ ​នាំ​មក​នូវ​សុខភាព ភាព​ចម្រុងចម្រើន និង​សេចក្ដី​សុខ​ដល់ លោក លោកស្រី មាតាបិតា អ្នកអាណាព្យាបាលសិស្ស និងសិស្សានុសិស្ស​ទាំង​អស់​គ្នា ។ With 2025 fast approaching, we wish you both all the best and a very Happy New Year.  May this year bring health, prosperity, and peace to us all! VAN Chanthouen I School Coordinator ២៨ មករា ២០២៥ ___ 🔍 សូមចុចតំណនេះ ៖ Join ⚙️ Ps. Van Chanthouen (MEd-EAL)

ក្នុងកាលៈទេសៈដែលសង្គមកំពុងតែចលាចល សម្បូរមនុស្សបែកឆ្វេងច្រើន យុវជនដែលមានចំណេះ ត្រូវចេះទប់ខ្លួនឱ្យនឹង និងខិតខំធ្វើខ្លួនជាគំរូល្
ក្នុងកាលៈទេសៈដែលសង្គមកំពុងតែចលាចល សម្បូរមនុស្សបែកឆ្វេងច្រើន យុវជនដែលមានចំណេះ ត្រូវចេះទប់ខ្លួនឱ្យនឹង និងខិតខំធ្វើខ្លួនជាគំរូល្អដល់ក្មេងៗ ។ ដោយធ្វើយ៉ាងណាឱ្យពួកគេទាំងនោះយកការសិក្សារៀនសូត្រជាធំ ។ យើងចង់ឱ្យពួកគេស្រឡាញ់ការអាន គឺយើងត្រូវតែជាអ្នកអាន។ ចង់ឱ្យពួកគេជាមនុស្សល្អ យើងក៏ត្រូវតែជាមនុស្សល្អ។ យើងជាយុវជនក្នុងជំនាន់នេះ គួរតែ ពួតដៃគ្នាកសាងអ្នកបន្តវេនដែលមានទាំងសមត្ថភាព ចំណេះដឹង និងឧត្តមគតិ សម្រាប់១០ ឬ ២០ឆ្នាំក្រោយ។ ___ 🔍 សូមចុចតំណនេះ ៖ Join ⚙️ Ps. Van Chanthouen (MEd-EAL)

សៀវភៅ៖ មូលដ្ឋានគ្រឹះភាសាបាលី រៀបរៀងដោយ លោក វ៉ាន់ ចាន់ធឿន ចេញផ្សាយហើយ! មិត្តអ្នកអាន អាចទាញយកសៀវភៅនេះអានដោយឥតគិតថ្លៃ ហើយសូមបន្តចែករំលែកបន្តទៅដល់បងប្អូនអ្នកអានដទៃទៀតឱ្យបានច្រើន។ ___ 🔍 សូមចុចតំណនេះ ៖ Join ⚙️ Ps. Van Chanthouen (MEd-EAL)

« វិធីសាស្ត្រលើកឧទាហរណ៍តែងសេចក្តី (អក្សរសិល្ប៍) រឿងមាលាដួងចិត្ត របស់អ្នកនិពន្ធ នូ ហាច » ដើម្បីបានឯកសារអក្សរសិល្ប៍ សំណេរតែងសេចក្តីត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិជាច្រើនមុនគេ សូមចុចតំណភ្ជាប់នៅខាងក្រោម ។ ___ 🔍 សូមចុចតំណនេះ ៖ Join ⚙️ Ps. Van Chanthouen (MEd-EAL)

“ គ្មានក្តីសប្បាយណា សប្បាយដូចជោគជ័យដែលបានមកពីសមត្ថភាពរបស់ខ្លួនឯង ” អបអរសាទរ ប្អូនស្រី Van Chanthou ក្នុងឱកាសទទួលបានវិញ្ញាបនបត
“ គ្មានក្តីសប្បាយណា សប្បាយដូចជោគជ័យដែលបានមកពីសមត្ថភាពរបស់ខ្លួនឯង ” អបអរសាទរ ប្អូនស្រី Van Chanthou ក្នុងឱកាសទទួលបានវិញ្ញាបនបត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន (ឆ្នាំទី១) ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ក្នុងឆ្នាំសិក្សា២០២៣-២០២៤ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ។ ___ 🔍 សូមចុចតំណនេះ ៖ Join ⚙️ Ps. Van Chanthouen (MEd-EAL)

🎉 បើកដំណើរការក្នុងពេលឆាប់ៗនេះហើយ! 💥ឳកាសការងារ ជាមួយសាលារៀនសុវណ្ណភូមិ 📍ទីតាំងផ្សារដីហុយ https://maps.app.goo.gl/cMBWEHb7gBd
🎉 បើកដំណើរការក្នុងពេលឆាប់ៗនេះហើយ! 💥ឳកាសការងារ ជាមួយសាលារៀនសុវណ្ណភូមិ 📍ទីតាំងផ្សារដីហុយ https://maps.app.goo.gl/cMBWEHb7gBd3BVjJ6 ☎️ 015 838 683 ✅Telegram Channel https://t.me/+0JlEIGNbx-xlZGE9 ___ 🔍 សូមចុចតំណនេះ ៖ Join ⚙️ Ps. Van Chanthouen (MEd-EAL)

ទស្សនវិស័យមុខរបរ និងការងារ - តម្រូវការជំនាញ និងការងារសម្រាប់យុវជន ___ 🔍 សូមចុចតំណនេះ ៖ Join ⚙️ Ps. Van Chanthouen (MEd-EAL)

___ 🔍 សូមចុចតំណនេះ ៖ Join ⚙️ Ps. Van Chanthouen (MEd-EAL)
___ 🔍 សូមចុចតំណនេះ ៖ Join ⚙️ Ps. Van Chanthouen (MEd-EAL)

ភាពខុសគ្នារវាងសាលារៀន និងជីវិត ! នៅសាលារៀន អ្នករៀនមេរៀនរួចហើយបានត្រូវប្រទ្បង ។ នៅក្នុងជីវិត អ្នកត្រូវប្រទ្បងសិនទើបទទួលបានមេរៀ
ភាពខុសគ្នារវាងសាលារៀន និងជីវិត ! នៅសាលារៀន អ្នករៀនមេរៀនរួចហើយបានត្រូវប្រទ្បង ។ នៅក្នុងជីវិត អ្នកត្រូវប្រទ្បងសិនទើបទទួលបានមេរៀន ។ Tom Bodett ___ 🔍 សូមចុចតំណនេះ ៖ Join ⚙️ Ps. Van Chanthouen (MEd-EAL)

« វិធីសាស្ត្រលើកឧទាហរណ៍តែងសេចក្តី (អក្សរសិល្ប៍) រឿងផ្កាស្រពោន របស់អ្នកនិពន្ធ នូ ហាច » ដើម្បីបានឯកសារអក្សរសិល្ប៍ សំណេរតែងសេចក្តីត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិជាច្រើនមុនគេ សូមចុចតំណភ្ជាប់នៅខាងក្រោម ។ ___ 🔍 សូមចុចតំណនេះ ៖ Join ⚙️ Ps. Van Chanthouen (MEd-EAL)

លិខិតថ្លែងអំណរគុណ និងជូនពរលោក វ៉ាន់ ចាន់ធឿន School Coordinator of Sovannaphumi school, Toul Sangke Campus របស់លោកសាស្ត្រាចារ្
លិខិតថ្លែងអំណរគុណ និងជូនពរលោក វ៉ាន់ ចាន់ធឿន School Coordinator of Sovannaphumi school, Toul Sangke Campus របស់លោកសាស្ត្រាចារ្យ សឿង រតនា ទីប្រឹក្សាជាន់ខ្ពស់ នៃ វ.អ.អ.វ. ក្នុងឱកាសទិវាចូលឆ្នាំសកល ២០២៥ ។ ___ 🔍 សូមចុចតំណនេះ ៖ Join ⚙️ Ps. Van Chanthouen (MEd-EAL)

សូមមានមោទនភាពជាមួយទំព័រថ្មី និងក្តីស្រឡាញ់ដ៏ពោរពេញដោយថាមពល នៃឆ្នាំ២០២៥ ។ ទំព័រនៃឆ្នាំ២០២៤ យើងត្រូវបានបិទបញ្ចប់ជាមួយខ្លឹមសារគួ
សូមមានមោទនភាពជាមួយទំព័រថ្មី និងក្តីស្រឡាញ់ដ៏ពោរពេញដោយថាមពល នៃឆ្នាំ២០២៥ ។ ទំព័រនៃឆ្នាំ២០២៤ យើងត្រូវបានបិទបញ្ចប់ជាមួយខ្លឹមសារគួរជាទីមោទន ហើយក៏មានចំណុចខ្លះដែលយើងត្រូវឆ្លុះបញ្ចាំង និងរៀនសូត្រពីវា ដើម្បីបានជាដើមទុនសម្រាប់ឆ្នាំថ្មី ។ ទំព័រថ្មី នៃឆ្នាំ២០២៥ យើងទាំងអស់គ្នានឹងត្រូវខិតខំបន្ត និងត្រូវយកចិត្តទុកដាក់ខ្ពស់គ្រប់ផ្នែកទាំងអស់ ដើម្បីឱ្យសម្រេចបាននូវខ្លឹមសារសំខាន់ៗ និងដើម្បីឱ្យសៀវភៅឆ្នាំថ្មីយើង កាន់តែមានអត្ថន័យ ភាពរីកចម្រើន និងវឌ្ឍនភាព ។ វ៉ាន់ ចាន់ធឿន ១ មករា ២០២៥ ___ 🔍 សូមចុចតំណនេះ ៖ Join ⚙️ Ps. Van Chanthouen (MEd-EAL)

រីករាយនូវអ្វីដែលយើងមាន លើលោកនេះគ្មានអ្វីពិសេសជាងអារម្មណ៍របស់យើងទេ នៅពេលដែលយើងគិតថាវា ពិសេស វាប្រាកដជា ពិសេស សំរាប់យើង ❤️🎆 __
រីករាយនូវអ្វីដែលយើងមាន លើលោកនេះគ្មានអ្វីពិសេសជាងអារម្មណ៍របស់យើងទេ នៅពេលដែលយើងគិតថាវា ពិសេស វាប្រាកដជា ពិសេស សំរាប់យើង ❤️🎆 ___ 🔍 សូមចុចតំណនេះ ៖ Join ⚙️ Ps. Van Chanthouen (MEd-EAL)

សូមឪពុកម្តាយ ព្រមទាំងអាណាព្យាបាលទាំងអស់ ខិតខំតាមដាន អប់រំ និងទូន្មានប្រៀនប្រដៅកូនៗ ឱ្យដើរតាមគន្លងត្រឹមត្រូវ ដើម្បីក្លាយខ្លួនជ
សូមឪពុកម្តាយ ព្រមទាំងអាណាព្យាបាលទាំងអស់ ខិតខំតាមដាន អប់រំ និងទូន្មានប្រៀនប្រដៅកូនៗ ឱ្យដើរតាមគន្លងត្រឹមត្រូវ ដើម្បីក្លាយខ្លួនជាពលរដ្ឋល្អសម្រាប់សង្គមជាតិ។ សូមយុវជនទាំងអស់ ដែលជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ សូមប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ និងសេចក្តីថ្លៃថ្នូរ ហើយសូមចៀសជៀសវាងពីសកម្មភាពទាំងឡាយណា ដែលបង្កអន្តរាយដល់ខ្លួន គ្រួសារ និងសង្គមជាតិ ឬអំពើល្មើសច្បាប់ ដែលអាចនឹងនាំឲ្យខ្លួនត្រូវប្រឈមនឹងការជាប់ទោសពីបទល្មើសព្រហ្មទណ្ឌ។ សំណេរខ្លីរបស់ឯកឧត្តម Dyna Seng ___ 🔍 សូមចុចតំណនេះ ៖ Join ⚙️ Ps. Van Chanthouen (MEd-EAL)

វគ្គតម្រង់ទិស ស្តីពី៖ " ការកំណត់គោលដៅ និងការត្រៀមខ្លួនប្រឡងយកសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ (បាក់ឌុប) ដល់សិស្សានុសិស្សថ្នាក់ទ
វគ្គតម្រង់ទិស ស្តីពី៖ " ការកំណត់គោលដៅ និងការត្រៀមខ្លួនប្រឡងយកសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ (បាក់ឌុប) ដល់សិស្សានុសិស្សថ្នាក់ទី១២ ឆ្នាំសិក្សា២០២៤-២០២៥ នៃសាលារៀនសុវណ្ណភូមិ ទីតាំងទួលសង្កែ ។ ___ 🔍 សូមចុចតំណនេះ ៖ Join ⚙️ Ps. Van Chanthouen (MEd-EAL)

ឱកាសទទួលបាន អាហារូបករណ៍ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ១០០% ចំនួន ៨០ កន្លែង សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ។ ___ 🔍
ឱកាសទទួលបាន អាហារូបករណ៍ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ១០០% ចំនួន ៨០ កន្លែង សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ។ ___ 🔍 សូមចុចតំណនេះ ៖ Join ⚙️ Ps. Van Chanthouen (MEd-EAL)

ខ្ញុំនៅតែទទួលស្គាល់ការពិត​សុភាសិត​អង់គ្លេស​មួយ​ប្រយោគថា​ « We can take the horse into the water but cannot make it drink »​ ប
ខ្ញុំនៅតែទទួលស្គាល់ការពិត​សុភាសិត​អង់គ្លេស​មួយ​ប្រយោគថា​ « We can take the horse into the water but cannot make it drink »​ បានន័យ​ថា​ « យើង​អាច​ដឹកសេះចុះក្នុងទឹក​បាន​ តែ​មិនអាច​បង្ខំឱ្យវាផឹក​បានទេ » ​។ ទោះបី​ជាដឹង​​ថា ដូច្នោះ​ក៏​ដោយ​ ​ក៏​ក្នុង​ពេល​បំពេញ​តួនាទី​ ​ខ្ញុំ​នៅ​តែ​បង្ខំ​សេះខ្ញុំ​ឱ្យ​ខំ​ក្រេប​ដែរ​​ ​ដោយប្រើ​​វិធី​ផ្សេងៗ​ ។ បាន​ន័យ​ថា​ ​​នៅ​ពេល​ខ្លះ មាន​និស្សិត​មិន​ចង់​ស្តាប់​ ​ក៏​ខ្ញុំ​ត្រូវ​តែ​និយាយ​អំពី​ប្រធានបទ​អ្វី​មួយ​ ឱ្យ​ចប់​ចុង​ចប់​ដើម​ដែរ​ ។ វង់ សុធារ៉ា ___ 🔍 សូមចុចតំណនេះ ៖ Join ⚙️ Ps. Van Chanthouen (MEd-EAL)

គ្មាន​អ្វី​អាច​ជំនួស​ការ​ខិតខំ និង​ការ​លះបង់​ដើម្បី​សម្រេច​បាន​ជោគជ័យ ។ Nothing can replace the hard work and sacrifices requ
គ្មាន​អ្វី​អាច​ជំនួស​ការ​ខិតខំ និង​ការ​លះបង់​ដើម្បី​សម្រេច​បាន​ជោគជ័យ ។ Nothing can replace the hard work and sacrifices required to achieve success. ___ 🔍 សូមចុចតំណនេះ ៖ Join ⚙️ Ps. Van Chanthouen (MEd-EAL)