en
Feedback
ភ្នំពេញ ប៉ុស្ដិ៍

ភ្នំពេញ ប៉ុស្ដិ៍

Open in Telegram

The Phnom Penh Post offers the finest in news and analysis serving as Cambodia's premier daily English-language newspaper. The newspaper is devoted to the development and dissemination of news throughout the Kingdom.

Show more

📈 Analytical overview of Telegram channel ភ្នំពេញ ប៉ុស្ដិ៍

Channel ភ្នំពេញ ប៉ុស្ដិ៍ (@postkhmernews) in the Central Khmer language segment is an active participant. Currently, the community unites 12 369 subscribers, ranking 15 954 in the News & Media category and 440 in the Cambodia region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 12 369 subscribers.

According to the latest data from 07 September, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -27 over the last 30 days and by -2 over the last 24 hours, overall reach remains high.

  • Verification status: Verified (Officially confirmed by Telegram)
  • Engagement rate (ER): The average audience engagement rate is 5.55%. Within the first 24 hours after publication, content typically collects 4.75% reactions from the total number of subscribers.
  • Post reach: On average, each post receives 687 views. Within the first day, a publication typically gains 587 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 2.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
The Phnom Penh Post offers the finest in news and analysis serving as Cambodia's premier daily English-language newspaper. The newspaper is devoted to the development and dissemination of news throughout the Kingdom.

Thanks to the high frequency of updates (latest data received on 08 September, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the News & Media category.

12 369
Subscribers
-224 hours
+87 days
-2730 days
Posts Archive
សហភាពកសិកម្មជាង ១៧,០០០គ្រួសារគាំទ្រជីសរីរាង្គក្នុងស្រុក ក្រោយសាកល្បង២ខែ សហភាពសហគមន៍កសិកម្មមួយដែលមានសមាជិកជាង ១៧,០០០គ្រួសារ បា
សហភាពកសិកម្មជាង ១៧,០០០គ្រួសារគាំទ្រជីសរីរាង្គក្នុងស្រុក ក្រោយសាកល្បង២ខែ សហភាពសហគមន៍កសិកម្មមួយដែលមានសមាជិកជាង ១៧,០០០គ្រួសារ បានសម្រេចប្រើប្រាស់ និងពង្រីកការផ្គត់ផ្គង់ជីសរីរាង្គផលិតក្នុងស្រុកដល់កសិករជាសមាជិក បន្ទាប់ពីបានសាកល្បងប្រើអស់រយៈពេលពីរខែ ខណៈមន្ត្រីកសិកម្មរំពឹងថា កិច្ចសហការនេះនឹងជួយកាត់បន្ថយថ្លៃដើមផលិតកម្ម និងការពឹងផ្អែកលើជីនាំចូល។ លម្អិត៖ https://postkhmer.com/national/news/952649 Follow us: https://thephnompenhpost.github.io/PostKhmer/

ក្រសួងព័ត៌មានត្រៀមដាក់ចេញគោលការណ៍ការពារជនងាយរងគ្រោះក្នុងការផ្សាយព័ត៌មាន ក្រសួងព័ត៌មានកំពុងរៀបចំ «គោលការណ៍ណែនាំស្តីពីការរាយការ
ក្រសួងព័ត៌មានត្រៀមដាក់ចេញគោលការណ៍ការពារជនងាយរងគ្រោះក្នុងការផ្សាយព័ត៌មាន ក្រសួងព័ត៌មានកំពុងរៀបចំ «គោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មាន សំដៅការពារសិទ្ធិជនងាយរងគ្រោះ» ដើម្បីទប់ស្កាត់ការផ្សព្វផ្សាយដែលបំពានលើសិទ្ធិ កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ពួកគេ ឬធ្វើឱ្យពួកគេក្លាយជាជនរងគ្រោះជាលើកទីពីរ។ លម្អិត៖ https://postkhmer.com/national/news/952646 Follow us: https://thephnompenhpost.github.io/PostKhmer/

កម្ពុជាដកហូតអាជ្ញាបណ្ណកាស៊ីណូ ១៨ ពាក់ព័ន្ធអនឡាញស្កេម ខណៈ ៩ ទៀតកំពុងស៊ើបអង្កេត រាជរដ្ឋាភិបាលកម្ពុជាបានដកហូតអាជ្ញាបណ្ណកាស៊ីណូចំ
កម្ពុជាដកហូតអាជ្ញាបណ្ណកាស៊ីណូ ១៨ ពាក់ព័ន្ធអនឡាញស្កេម ខណៈ ៩ ទៀតកំពុងស៊ើបអង្កេត រាជរដ្ឋាភិបាលកម្ពុជាបានដកហូតអាជ្ញាបណ្ណកាស៊ីណូចំនួន ១៨ ដែលត្រូវបានរកឃើញថាពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ខណៈកាស៊ីណូចំនួន ៩ ផ្សេងទៀតត្រូវបានព្យួរអាជ្ញាបណ្ណ ដើម្បីបន្តការស៊ើបអង្កេត និងប្រមូលភស្តុតាង មុនឈានទៅសម្រេចថាតើត្រូវដកហូតអាជ្ញាបណ្ណជាស្ថាពរឬយ៉ាងណា។ លម្អិត៖ https://postkhmer.com/national/news/952639 Follow us: https://thephnompenhpost.github.io/PostKhmer/

រដ្ឋមន្ត្រី​មហាផ្ទៃជំរុញ​ឲ្យ​អាជ្ញាធរ​បន្ថែម​ការ​បង្ក្រាប​ការ​នាំទំនិញ​ខុស​ច្បាប់​ពី​ថៃ លោក ស សុខា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ
រដ្ឋមន្ត្រី​មហាផ្ទៃជំរុញ​ឲ្យ​អាជ្ញាធរ​បន្ថែម​ការ​បង្ក្រាប​ការ​នាំទំនិញ​ខុស​ច្បាប់​ពី​ថៃ លោក ស សុខា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បានប្រាប់ឱ្យអាជ្ញាធរ​ឲ្យ​បង្ក្រាបការនាំចូល​ទំនិញ និង​ម្ហូបអាហារខុសច្បាប់ ជា​ពិសេស​ពី​ប្រទេស​ថៃ ខណៈដែល​ទំនិញ​ដែល​ត្រូវ​បាន​ហាមឃាត់​នៅ​តែ​ត្រូវ​បាន​បង្ក្រាប​រឹប​អូស​បាន​ជា​បន្ត​បន្ទាប់។ លម្អិត៖ https://postkhmer.com/national/news/952631 Follow us: https://thephnompenhpost.github.io/PostKhmer/

លោក នេត្រ ភក្ត្រា៖ បទឈប់បាញ់មិនមែនជាប័ណ្ណកម្មសិទ្ធិឱ្យថៃកាន់កាប់ទឹកដីកម្ពុជា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានច្
លោក នេត្រ ភក្ត្រា៖ បទឈប់បាញ់មិនមែនជាប័ណ្ណកម្មសិទ្ធិឱ្យថៃកាន់កាប់ទឹកដីកម្ពុជា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានច្រានចោលការបកស្រាយដែលថា ការរក្សាទីតាំងកងទ័ពក្រោមបទឈប់បាញ់អាចផ្ដល់សិទ្ធិឱ្យភាគីណាមួយបន្តគ្រប់គ្រងទឹកដីជម្លោះ ដោយលោកបញ្ជាក់ថា បទឈប់បាញ់គ្រាន់តែជាវិធានការយោធាបណ្ដោះអាសន្ន មិនមែនជាប័ណ្ណកម្មសិទ្ធិ ឬមូលដ្ឋានសម្រាប់បង្កើតខ្សែព្រំដែនថ្មីឡើយ។ លម្អិត៖ https://postkhmer.com/national/news/952635 Follow us: https://thephnompenhpost.github.io/PostKhmer/

លោក ស សុខា៖ ពលរដ្ឋខ្មែរ​មួយចំនួន​ចូលរួម​ក្នុង​ក្រុម​ឆបោក ធ្វើ​ជា​អ្នក​ហៅ​ទូរស័ព្ទ បាន​ប្រាក់ខែ ៦០០​ដុល្លារ លោក​ឧបនាយករដ្ឋមន្ត
លោក ស សុខា៖ ពលរដ្ឋខ្មែរ​មួយចំនួន​ចូលរួម​ក្នុង​ក្រុម​ឆបោក ធ្វើ​ជា​អ្នក​ហៅ​ទូរស័ព្ទ បាន​ប្រាក់ខែ ៦០០​ដុល្លារ លោក​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានលើក​ឡើង​ថា​ អាជ្ញាធរបានរកឃើញការកើនឡើងនូវចំនួនពលរដ្ឋខ្មែរដែលពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាពិសេសនៅក្នុងខេត្តព្រះសីហនុ ដែលថ្មីៗនេះពលរដ្ឋខ្មែរ​ជាង ៨០ នាក់ ត្រូវបានរកឃើញថាធ្វើការនៅក្នុងទីតាំងខុសច្បាប់តែមួយ។ លម្អិត៖ https://postkhmer.com/national/news/952627 Follow us: https://thephnompenhpost.github.io/PostKhmer/

គុនខ្មែ​រជើងឯក​អាស៊ី បានចារកំណត់ត្រា​ជោគ​ជ័យ​នៅ​វៀតណាម ហើយ​ឥណ្ឌូនេស៊ី សុំ​ធ្វើម្ចាស់​ផ្ទះ​បន្តនៅឆ្នាំ ២០២៧ ការ​ប្រកួត​គុនខ្មែ
គុនខ្មែ​រជើងឯក​អាស៊ី បានចារកំណត់ត្រា​ជោគ​ជ័យ​នៅ​វៀតណាម  ហើយ​ឥណ្ឌូនេស៊ី សុំ​ធ្វើម្ចាស់​ផ្ទះ​បន្តនៅឆ្នាំ ២០២៧ ការ​ប្រកួត​គុនខ្មែរ​ជើងឯក​អាស៊ី លើក​ទី​១ ឆ្នាំ ២០២៦  ​នៅទីក្រុង Can Tho ប្រទេសវៀតណាម បានបិទបញ្ចប់​ កាលពី​យប់​មិញ ហើយប្រទេស​ទាំង​១១ ដែលបាន​ចូល​រួម សុទ្ធតែ​ទទួលបានមេដាយ​ត្រឡប់ទៅ​វិញ ជាពិសេស​ម្ចាស់​ផ្ទះ​វៀតណាម និងកម្ពុជា ដែលដណ្តើមបានមេដាយមាស​ច្រើនជាង​គេ។ លម្អិត៖ https://postkhmer.com/sport/news/952617 Follow us: https://thephnompenhpost.github.io/PostKhmer/

លោក ស សុខា ជំរុញចារកម្មតាមមេក្លោងគ្រឿងញៀន ក្រោយទទួលស្គាល់ការបង្ក្រាបនៅមានកម្រិត លោក ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី
លោក ស សុខា ជំរុញចារកម្មតាមមេក្លោងគ្រឿងញៀន ក្រោយទទួលស្គាល់ការបង្ក្រាបនៅមានកម្រិត លោក ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យកម្លាំងសមត្ថកិច្ចពង្រឹងការប្រើប្រាស់ជំនាញចារកម្ម ដើម្បីតាមដាន ស្រាវជ្រាវ និងក្ដោបមុខសញ្ញាមេក្លោងគ្រឿងញៀន ខណៈអ្នកនាំពាក្យបញ្ជាក់ថា វិធានការនេះមិនសំដៅលើប្រជាពលរដ្ឋទូទៅ ឬសកម្មជននយោបាយឡើយ។ លម្អិត៖ https://postkhmer.com/national/news/952613 Follow us: https://thephnompenhpost.github.io/PostKhmer/

អាជ្ញាធរខេត្តមណ្ឌលគិរីព្រមានចាត់វិធានការច្បាប់លើអាជីវកម្មរ៉ែ និងការទន្រ្ទានដីរដ្ឋដោយខុសច្បាប់ រដ្ឋបាលខេត្តមណ្ឌលគិរីព្រមានចាត់
អាជ្ញាធរខេត្តមណ្ឌលគិរីព្រមានចាត់វិធានការច្បាប់លើអាជីវកម្មរ៉ែ និងការទន្រ្ទានដីរដ្ឋដោយខុសច្បាប់ រដ្ឋបាលខេត្តមណ្ឌលគិរីព្រមានចាត់វិធានការផ្លូវច្បាប់ទៅលើការធ្វើអាជីវកម្មរ៉ែអាណាធិបតេយ្យ និងការទន្ទ្រានដីរដ្ឋខុសច្បាប់ ក្រោយពីសកម្មភាពទាំងនេះនៅតែបន្តកើតមាន ដែលនាំឱ្យមានការប្រើប្រាស់អំពើហិង្សាដុតទីស្នាក់ការបរិស្ថាននាពេលថ្មីៗនេះ។ លម្អិត៖ https://postkhmer.com/national/news/952610 Follow us: https://thephnompenhpost.github.io/PostKhmer/

ទីភ្នាក់ងារ​អង្គការសហប្រជាជាតិលើកឡើងពីទុក្ខលំបាករបស់កុមារកម្ពុជាដែលភៀសខ្លួនដោយសារជម្លោះកម្ពុជា-ថៃ អង្គការស្បៀងអាហារពិភពលោក (W
ទីភ្នាក់ងារ​អង្គការសហប្រជាជាតិលើកឡើងពីទុក្ខលំបាករបស់កុមារកម្ពុជាដែលភៀសខ្លួនដោយសារជម្លោះកម្ពុជា-ថៃ អង្គការស្បៀងអាហារពិភពលោក (WFP) នៃអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានគូសបញ្ជាក់ពីការគាំទ្ររបស់ខ្លួន​ចំពោះកុមារដែលបានភៀសខ្លួនដោយសារជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ខណៈដែលកុមាររាប់ពាន់នាក់នៅតែមិនអាចត្រឡប់ទៅផ្ទះ និងសាលារៀនវិញបាន ដោយសារតែការបន្តកាន់កាប់របស់យោធាថៃ។ លម្អិត៖ https://postkhmer.com/national/news/952606 Follow us: https://thephnompenhpost.github.io/PostKhmer/

CTB ចាប់ផ្តើមកម្មវិធីសម្ដែងវប្បធម៌ Pop-up នៅខេត្តសៀមរាប ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា(CTB) កំព
CTB ចាប់ផ្តើមកម្មវិធីសម្ដែងវប្បធម៌ Pop-up នៅខេត្តសៀមរាប ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា(CTB) កំពុង​ណែនាំនូវគំនិតផ្តួចផ្តើមថ្មីមួយ គឺកម្មវិធីសម្ដែងវប្បធម៌ Pop-up ដោយផ្តល់ឱកាសដល់សាធារណជន និងភ្ញៀវទេសចរអាចស្វែងយល់ និងទទួលបទពិសោធពី​បេតិកភណ្ឌវប្បធម៌រស់រវើកដ៏សម្បូរបែបរបស់កម្ពុជា តាមរយៈការសម្ដែងវប្បធម៌ផ្ទាល់នៅតាមទីតាំងទេសចរណ៍នានាក្នុងខេត្តសៀមរាប ចំនួន ២ ដងក្នុងមួយសប្តាហ៍។ លម្អិត៖ https://postkhmer.com/lifestyle/arts-culture/news/952603 Follow us: https://thephnompenhpost.github.io/PostKhmer/

ព្យុងយ៉ាងបង្អួត​នាវាចម្បាំង​​ថ្មី​ មាន​បំពាក់​អាវុធនុយក្លេអ៊ែរ ? កូរ៉េខាងជើងបានសម្ពោធដាក់ឱ្យដំណើរការនាវាចម្បាំងថ្មីមួយគ្រឿង ន
ព្យុងយ៉ាងបង្អួត​នាវាចម្បាំង​​ថ្មី​ មាន​បំពាក់​អាវុធនុយក្លេអ៊ែរ ? កូរ៉េខាងជើងបានសម្ពោធដាក់ឱ្យដំណើរការនាវាចម្បាំងថ្មីមួយគ្រឿង នៅថ្ងៃអាទិត្យទី៦ កញ្ញា ក្រោមអធិបតីភាពរបស់លោកប្រមុខគីម ជុងអ៊ុន។ បើតាមលោក គីម ជុងអ៊ុន នាវាថ្មីនេះ ជាផ្នែកមួយនៃប្រព័ន្ធសព្វាវុធដែលមានសមត្ថភាពវាយប្រហារកម្ទេចសងសឹកយ៉ាងខ្លាំងក្លា។ តែមេដឹកនាំកូរ៉េខាងជើងមិនបានបញ្ជាក់ទេថា តើនាវាចម្បាំងនេះមានបំពាក់អាវុធនុយក្លេអ៊ែរ ឬអត់។ លម្អិត៖ https://postkhmer.com/international/rfi/news/952596 Follow us: https://thephnompenhpost.github.io/PostKhmer/

តុលាការកំពូលចិន​ចេញបទបញ្ជា​ដើម្បីកុំឲ្យ​គេប្រើកម្មវិធីបញ្ញាសិប្បនិម្មិតនៅក្នុង​ផ្លូវខុស ក្នុងកាលៈទេសៈដែល​បច្ចេកវិទ្យា​បញ្ញាសិ
តុលាការកំពូលចិន​ចេញបទបញ្ជា​ដើម្បីកុំឲ្យ​គេប្រើកម្មវិធីបញ្ញាសិប្បនិម្មិតនៅក្នុង​ផ្លូវខុស ក្នុងកាលៈទេសៈដែល​បច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត​បោះជំហានទៅមុខយ៉ាងលឿនស្លេវ ដូចទឹកបាក់ទំនប់ ចិនតាមរយៈ​តុលាការកំពូល​បាន​ចេញ​បទបញ្ជា​ឲ្យគេ​គ្រប់គ្រង​យ៉ាងតឹងរ៉ឹង កម្មវិធីបញ្ញាសិប្បនិម្មិត ដើម្បីធ្វើ​ឲ្យយ៉ាងណា​កុំ​ឲ្យគេ​យកទៅប្រើប្រាស់​ ក្នុង​ផ្លូវ​មិនល្អ។ បទបញ្ជា​ដែល​មាន​៥ជំពូក និង​មាត្រាចំនួន​២៤​ត្រូវ​បាន​តុលាការ​កំពូលចិន​បាន​ចេញផ្សាយជាផ្លូវការ នៅថ្ងៃ​ចន្ទទី ៧កញ្ញា។ លម្អិត៖ https://postkhmer.com/international/rfi/news/952590 Follow us: https://thephnompenhpost.github.io/PostKhmer/

ACU និង​ ការិយាល័យអគ្គរដ្ឋអាជ្ញារុស្ស៊ី រួមគ្នា​ការពារ​ការវិនិយោគរបស់សហព័ន្ធរុស្ស៊ីនៅ​កម្ពុជា លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្
ACU និង​ ការិយាល័យអគ្គរដ្ឋអាជ្ញារុស្ស៊ី រួមគ្នា​ការពារ​ការវិនិយោគរបស់សហព័ន្ធរុស្ស៊ីនៅ​កម្ពុជា លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំង​អំពើ​ពុក​រលួយ បាន​ចូលរួមជាវាគ្មិនក្នុងវគ្គពិភាក្សាពិសេសក្រោម ប្រធានបទ «ការពារសិទ្ធិ និងវិនិយោគធុរកិច្ច» នៅ​ប្រទេស​រុស្ស៊ី។ នៅ​ចំពោះ​មុខ​ប្រមុខស្ថាប័នរដ្ឋសំខាន់ៗរបស់​រុស្ស៊ី ​លោក​ធានា​អំពី​ការ​ការពារ​​ការវិនិយោគ​របស់​រុស្ស៊ី នៅ​កម្ពុជា។ លម្អិត៖ https://postkhmer.com/national/news/952583 Follow us: https://thephnompenhpost.github.io/PostKhmer/

ក្រសួងអប់រំ ទទួលបាន​កញ្ចប់ថវិកា​ប្រចាំឆ្នាំ​២០២៦​ប្រមាណ ៤ ១៣០,៨ ប៊ីលានរៀល ស្មើនឹង១៦,៨% នៃចំណាយចរន្តថ្នាក់ជាតិ ក្រសួងអប់រំ យុវ
ក្រសួងអប់រំ ទទួលបាន​កញ្ចប់ថវិកា​ប្រចាំឆ្នាំ​២០២៦​ប្រមាណ ៤ ១៣០,៨ ប៊ីលានរៀល ស្មើនឹង១៦,៨% នៃចំណាយចរន្តថ្នាក់ជាតិ ក្រសួងអប់រំ យុវជន និងកីឡា ទទួលបាន​កញ្ចប់ថវិកា​សម្រាប់ឆ្នាំ ២០២៦ ពីរាជរដ្ឋាភិបាល​កម្ពុជា ប្រមាណ ៤ ១៣០,៨ ប៊ីលានរៀល ស្មើនឹងប្រមាណ ១៦,៨% នៃចំណាយចរន្តថ្នាក់ជាតិ​។ នេះបើតាម​​សេចក្តីប្រកាស​ព័ត៌មាន​​ស្តីពី «ថវិកាអប់រំប្រចាំឆ្នាំ២០២៦» និងពិធីផ្សព្វផ្សាយជាផ្លូវការ «របាយការណ៍នៃកម្មវិធីអន្តរជាតិស្ដីពី​រង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្ស ឆ្នាំ២០២៥របស់ប្រទេសកម្ពុជា (PISA 2025 FOR CAMBODIA)» របស់​ក្រសួងអប់រំ នៅ​ថ្ងៃចន្ទនេះ។ លម្អិត៖ https://postkhmer.com/national/news/952580 Follow us: https://thephnompenhpost.github.io/PostKhmer/

កម្ពុជាបកទៅថៃ៖ មុន «ផ្ទៀងផ្ទាត់ការពិត» រឿង​ឆបោកអនឡាញ​ ត្រូវផ្ទៀងផ្ទាត់ថា អូរស្មាច់ជាទឹកដីអ្នកណា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក
កម្ពុជាបកទៅថៃ៖ មុន «ផ្ទៀងផ្ទាត់ការពិត» រឿង​ឆបោកអនឡាញ​ ត្រូវផ្ទៀងផ្ទាត់ថា អូរស្មាច់ជាទឹកដីអ្នកណា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានចោទសួរភាគីថៃថា មុននឹងអះអាងពី «ការផ្ទៀងផ្ទាត់ការពិតដោយឯករាជ្យ» លើទីតាំងដែលថៃហៅថា ជាមជ្ឈមណ្ឌលអនឡាញស្កេមនៅអូរស្មាច់ ត្រូវបញ្ជាក់ជាមុនថា អគារទាំងនោះស្ថិតនៅលើទឹកដីរបស់អ្នកណា និងកងកម្លាំងថៃបានចូលគ្រប់គ្រងទីតាំងទាំងនោះនៅពេលណា និងដោយរបៀបណា។ លម្អិត៖ https://postkhmer.com/national/news/952575 Follow us: https://thephnompenhpost.github.io/PostKhmer/

សមត្ថកិច្ច​កម្ពុជា​និង​ភាគី​កូរ៉េ​ខាង​ត្បូង ពង្រឹង​កិច្ច​សហប្រតិបត្តិការ​បង្ក្រាប​គ្រឿង​ញៀន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញ
សមត្ថកិច្ច​កម្ពុជា​និង​ភាគី​កូរ៉េ​ខាង​ត្បូង ពង្រឹង​កិច្ច​សហប្រតិបត្តិការ​បង្ក្រាប​គ្រឿង​ញៀន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិង​កងកម្លាំងឆ្មាំសមុទ្រ នៃសាធារណរដ្ឋកូរ៉េ បាន​ចុះ​អនុស្សរណៈនៃការយោគយល់គ្នា(MOU) គ្នា​នៅ​ថ្ងៃទី៧ ខែកញ្ញា​នេះ ដើម្បី ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ព្រមទាំងបង្កើនប្រសិទ្ធភាពក្នុងការអនុវត្តការងាររួមឱ្យកាន់តែមានប្រសិទ្ធភាព។ លម្អិត៖ https://postkhmer.com/national/news/952572 Follow us: https://thephnompenhpost.github.io/PostKhmer/

អាជ្ញាធរជំរុញពលរដ្ឋឱ្យចៀសវាងប្រើអំពើហិង្សា និងត្រៀមសហការស្រាវជ្រាវរកបុគ្គលដុតបំផ្លាញទីស្នាក់ការបរិស្ថាន អាជ្ញាធរពាក់ព័ន្ធក្នុ
អាជ្ញាធរជំរុញពលរដ្ឋឱ្យចៀសវាងប្រើអំពើហិង្សា និងត្រៀមសហការស្រាវជ្រាវរកបុគ្គលដុតបំផ្លាញទីស្នាក់ការបរិស្ថាន អាជ្ញាធរពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីបានជំរុញឱ្យប្រជាពលរដ្ឋចៀសវាងប្រើប្រាស់អំពើហិង្សា និងត្រៀមខ្លួនសហការជាមួយមន្ទីរបរិស្ថានខេត្តរតនគិរី ដើម្បីមានចំណាត់ការផ្លូវច្បាប់ចំពោះបុគ្គលដែលបានគប់គិតប្រ​មូលបក្សពួកដុតបំផ្លាញទីស្នាក់ការរងស្រែជ្រៃ នៃដែនជម្រកសត្វព្រៃលំផាត់ក្នុងខេត្តរតនគិរី។ លម្អិត៖ https://postkhmer.com/national/news/952568 Follow us: https://thephnompenhpost.github.io/PostKhmer/

កម្ពុជាវ៉ាដាច់​ម្ចាស់​ផ្ទះ​វៀតណាម លើការ​ឈ្នះមេដាយមាសជើងឯក​អាស៊ី ហើយបិទ​កម្មវិធី​​ថ្ងៃ​​នេះ មានការ​​ប្រកួតដណ្តើម​មេដាយមាសចំនួន
កម្ពុជាវ៉ាដាច់​ម្ចាស់​ផ្ទះ​វៀតណាម លើការ​ឈ្នះមេដាយមាសជើងឯក​អាស៊ី ហើយបិទ​កម្មវិធី​​ថ្ងៃ​​នេះ មានការ​​ប្រកួតដណ្តើម​មេដាយមាសចំនួន​១៤ទៀត ក្រុមកីឡាករ កីឡាការិនី​កម្ពុជា ដណ្តើមបានជ័យជម្នះ​យ៉ាង​ធំធេង ក្នុង​ការ​​ប្រកួត​គុនខ្មែ​ជើងឯក​អាស៊ី លើក​ទី​១ ឆ្នាំ ២០២៦ ​នៅទីក្រុង Can Tho ប្រទេសវៀតណាម ​គឺ​ពួកគេ​បាន​ឈ្នះមេដាយមាស​វ៉ាដាច់​ម្ចាស់​ផ្ទះ​វៀតណាម​តែម្តង ​ហើយនៅថ្ងៃបិទកម្ម​វិធី ថ្ងៃចន្ទ​នេះ កម្ពុជា ត្រូវ​​ប្រកួតដណ្តើម​យកមេដាយមាសចំនួន​១១​ទៀត ក្នុងចំណោមវិ​ញ្ញាសា​សរុប​​ទាំង​១៤​។ លម្អិត៖ https://postkhmer.com/sport/news/952562 Follow us: https://thephnompenhpost.github.io/PostKhmer/

លោក ទៀ សីហា ទស្សនកិច្ចមូលដ្ឋានទ័ពជើងទឹកអូស្ត្រាលី ពង្រឹងកិច្ចសហប្រតិបត្តិការសមុទ្រ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ សីហា កា
លោក ទៀ សីហា ទស្សនកិច្ចមូលដ្ឋានទ័ពជើងទឹកអូស្ត្រាលី ពង្រឹងកិច្ចសហប្រតិបត្តិការសមុទ្រ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ សីហា កាលពីថ្ងៃទី៧ ខែកញ្ញា បានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់កម្ពុជាទស្សនកិច្ចមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul នៅទីក្រុងស៊ីដនី ក្នុងដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់រដ្ឋមន្ត្រីការពារជាតិកម្ពុជាទៅកាន់ប្រទេសអូស្ត្រាលី។ លម្អិត៖ https://postkhmer.com/national/news/952554 Follow us: https://thephnompenhpost.github.io/PostKhmer/