uz
Feedback
ភ្នំពេញ ប៉ុស្ដិ៍

ភ្នំពេញ ប៉ុស្ដិ៍

Kanalga Telegram’da o‘tish

The Phnom Penh Post offers the finest in news and analysis serving as Cambodia's premier daily English-language newspaper. The newspaper is devoted to the development and dissemination of news throughout the Kingdom.

Ko'proq ko'rsatish

📈 Telegram kanali ភ្នំពេញ ប៉ុស្ដិ៍ analitikasi

ភ្នំពេញ ប៉ុស្ដិ៍ (@postkhmernews) Kxmer til segmentidagi kanali faol ishtirokchi. Hozirda hamjamiyat 12 396 obunachidan iborat bo'lib, Yangiliklar & Media toifasida 16 167-o'rinni va Kambodja mintaqasida 450-o'rinni egallagan.

📊 Auditoriya ko‘rsatkichlari va dinamika

невідомо sanasidan buyon loyiha tez o‘sib, 12 396 obunachiga ega bo‘ldi.

22 Iyul, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni -16 ga, so‘nggi 24 soatda esa -2 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.

  • Tasdiqlash holati: Tasdiqlangan (Telegram tomonidan rasmiy tasdiq)
  • Jalb etish (ER): Auditoriya o‘rtacha 6.23% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 5.06% ini tashkil etuvchi reaksiyalarni to‘playdi.
  • Post qamrovi: Har bir post o‘rtacha 772 marta ko‘riladi; birinchi sutkada odatda 627 ta ko‘rish yig‘iladi.
  • Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 1 ta reaksiya keladi.

📝 Tavsif va kontent siyosati

Muallif resursni shaxsiy fikrni ifoda etish maydoni sifatida ta’riflaydi:
The Phnom Penh Post offers the finest in news and analysis serving as Cambodia's premier daily English-language newspaper. The newspaper is devoted to the development and dissemination of news throughout the Kingdom.

Yuqori yangilanish chastotasi (oxirgi ma’lumot 23 Iyul, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Yangiliklar & Media toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.

12 396
Obunachilar
-224 soatlar
-217 kunlar
-1630 kunlar
Postlar arxiv
ជីវិតថ្មីក្នុងភូមិបណ្ដោះអាសន្ន បន្ទាប់ពីការផ្លាស់ចេញពីមណ្ឌលភៀសសឹក ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារស្ថានការណ៍ឈ្លានពាន​តាមព្រំដែ
+6
ជីវិតថ្មីក្នុងភូមិបណ្ដោះអាសន្ន បន្ទាប់ពីការផ្លាស់ចេញពីមណ្ឌលភៀសសឹក ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារស្ថានការណ៍ឈ្លានពាន​តាមព្រំដែន កំពុងចាប់ផ្តើមជីវិតថ្មីនៅ ជម្រកបណ្ដោះអាសន្ន នៃមណ្ឌលភៀសសឹក ភូមិតាកឹង ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ ដែលមានផ្ទះសរុប ៦៨២ខ្នង។ ទោះបីជានៅជាជម្រកបណ្ដោះអាសន្ន ប៉ុន្តែលំនៅឋានថ្មីនេះបានផ្តល់នូវបរិយាកាសរស់នៅដែលមានភាពងាយស្រួល សុវត្ថិភាព និងមានសេចក្តីសង្ឃឹមជាងមុន សម្រាប់គ្រួសារដែលនៅមិនទាន់អាចវិលត្រឡប់ទៅភូមិកំណើតបាន។ 📍 ជម្រកបណ្ដោះអាសន្ន នៃមណ្ឌលភៀសសឹក ភូមិតាកឹង ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ (ផ្ទះសរុប ៦៨២ខ្នង) 📅 នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ 📷 ហុង រស្មី / ភ្នំពេញប៉ុស្ដិ៍

ផលិតផល​សំបកកង់រថយន្ត រក​ចំណូល​ពី​ទីផ្សារ​អន្តរជាតិ​បាន​ជាង ១ ពាន់​លាន​ដុល្លារ​ ផលិត​​សំបក​កង់​រថយន្តបាន​​ក្លាយ​ជា​​ទីផ្សារ​​ដ
ផលិតផល​សំបកកង់រថយន្ត រក​ចំណូល​ពី​ទីផ្សារ​អន្តរជាតិ​បាន​ជាង ១ ពាន់​លាន​ដុល្លារ​ ផលិត​​សំបក​កង់​រថយន្តបាន​​ក្លាយ​ជា​​ទីផ្សារ​​ដ៏​មាន​សក្តានុពល​មួយ​របស់​កម្ពុជា ដោយ​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ កម្ពុជា​អាច​រក​ប្រាប់​បាន​រហូត​​ដល់​ជាង ១ ពាន់​លាន​ដុល្លារ​ពី​ការ​នាំ​ចេញ​ទៅ​លក់​នៅ​​​ទី​ផ្សារ​អន្តរជាតិ​ ដោយ​កើន​ឡើង​ជាងពាក់កណ្តាល​បើ​ធៀប​នឹង​ឆមាស​ទី​១ ឆ្នាំ​២០២៥។ លម្អិត៖ https://postkhmer.com/business/news/949802 Follow us: https://thephnompenhpost.github.io/PostKhmer/

ទីស្តីការគណៈរដ្ឋមន្ត្រី និងស្ថាប័នស្រាវជ្រាវធំៗ ៣១ បង្កើត «បណ្តាញស្រាវជ្រាវកម្ពុជា» ដើម្បីពង្រឹងសមត្ថភាពក្នុងការប្រមើលមើល និង
ទីស្តីការគណៈរដ្ឋមន្ត្រី និងស្ថាប័នស្រាវជ្រាវធំៗ ៣១ បង្កើត «បណ្តាញស្រាវជ្រាវកម្ពុជា» ដើម្បីពង្រឹងសមត្ថភាពក្នុងការប្រមើលមើល និងឆ្លើយតបចំពោះនិន្នាការប្រែប្រួលសកល ទីស្តីការគណៈរដ្ឋមន្ត្រី បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU)ជាមួយស្ថាប័នស្រាវជ្រាវ​នានា ដែលរួមទាំងសាកលវិទ្យាល័យធំៗកម្ពុជាចំនួន ៣១ ដើម្បីបង្កើត «បណ្តាញស្រាវជ្រាវកម្ពុជា» ដែលប្រមូលផ្តុំកម្លាំងបញ្ញាញាណនៃអ្នកស្រាវជ្រាវកម្ពុជាទាំងក្នុង និងក្រៅប្រទេស ក្នុងការចែករំលែកចំណេះដឹង និងបទពិសោធ ដែលជួយឱ្យកម្ពុជាមានសមត្ថភាពប្រមើលមើល ឆ្លើយតប បត់បែន និងនវានុវត្តន៍ ចំពោះនិន្នាការប្រែប្រួលសកល។ លម្អិត៖ https://postkhmer.com/national/news/949796 Follow us: https://thephnompenhpost.github.io/PostKhmer/

ឡាវ បានបញ្ជូននាយទាហានប្តូរវេន​២រូប​មក​ចូលរួមជាមួយ AOT កម្ពុជា ដើម្បី​ចុះសង្កេតការណ៍ និងផ្ទៀងផ្ទាត់ស្ថានភាពព្រំដែនកម្ពុជា-ថៃ ស
ឡាវ បានបញ្ជូននាយទាហានប្តូរវេន​២រូប​មក​ចូលរួមជាមួយ AOT កម្ពុជា ដើម្បី​ចុះសង្កេតការណ៍ និងផ្ទៀងផ្ទាត់ស្ថានភាពព្រំដែនកម្ពុជា-ថៃ សាធារណរដ្ឋ​ប្រជាធិប​តេយ្យ​ប្រជា​មានិត​ឡាវ បាន​ចាត់​បញ្ជូន​នាយទាហានប្តូរ​វេន​ចំនួន​​២រូបគឺលោក​វរសេនីយ៍ទោ Khamphet Fonglamay និងលោក​វរសេនីយ៍ទោ Singsavan Vongsouvanh មក​ចូលរួម​ជាមួយ​ក្រុម​អ្នក​សង្កេតការណ៍អាស៊ាន (AOT) ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែល​ដឹកនាំដោយ​ប្រទេស​ហ្វីលីពីន ជាប្រធានប្តូរវេនអាស៊ាន ក្នុងការ​ចុះ​សង្កេតការណ៍ និង​ផ្ទៀងផ្ទាត់​ស្ថានភាព​ព្រំដែន​កម្ពុជា-ថៃ ក្រោយ​បទ​ឈប់​បាញ់​ចូល​ជា​ធរមាន។ លម្អិត៖ https://postkhmer.com/national/news/949792 Follow us: https://thephnompenhpost.github.io/PostKhmer/

កូរ៉េខាងត្បូងរងការវាយប្រហារតាមអ៊ីនធ័រនែតដ៏ធំមិនធ្លាប់មាន កូរ៉េខាងត្បូងបានទទួលស្គាល់កំហុសថា មានភាពចន្លោះប្រហោងផ្នែកសន្តិសុខ​ឌី
កូរ៉េខាងត្បូងរងការវាយប្រហារតាមអ៊ីនធ័រនែតដ៏ធំមិនធ្លាប់មាន កូរ៉េខាងត្បូងបានទទួលស្គាល់កំហុសថា មានភាពចន្លោះប្រហោងផ្នែកសន្តិសុខ​ឌីជីថល ទើបបណ្តោយឱ្យមានករណីលួចចូលធ្វើចារកិច្ចតាមបណ្តាញអ៊ីនធ័រនែតអស់រយៈពេលជិត១០ខែដោយមិនដឹងខ្លួន។ គឺក្រសួងការបរទេសកូរ៉េខាងត្បូងដែលជាអ្នករងការវាយប្រហារតាមអ៊ីនធ័រនែតយ៉ាងធ្ងន់ធ្ងរខ្លាំងមិនធ្លាប់មាន។ លម្អិត៖ https://postkhmer.com/international/rfi/news/949758 Follow us: https://thephnompenhpost.github.io/PostKhmer/

អាមេរិក​ថា បណ្តោយ​ឱ្យ​អ៊ីរ៉ង់​ត្រួត​ត្រា​ច្រកអក​មូហ្ស​ ជា​គំរូ​ដ៏​គ្រោះ​ថ្នាក់​សម្រាប់​តំបន់​ផ្សេង ពី​វេទិកា​អាស៊ាន និង​មុន​ជ
អាមេរិក​ថា បណ្តោយ​ឱ្យ​អ៊ីរ៉ង់​ត្រួត​ត្រា​ច្រកអក​មូហ្ស​ ជា​គំរូ​ដ៏​គ្រោះ​ថ្នាក់​សម្រាប់​តំបន់​ផ្សេង ពី​វេទិកា​អាស៊ាន និង​មុន​ជំនួបទ្វេ​ភាគី​​ជាមួយ​​សមភាគី​ចិន ​ ប្រមុខ​ការ​ទូត​អាមេរិក លោក ម៉ារកូ រ៉ូប៊ីយ៉ូ បាន​អះអាង​នៅ​ព្រឹក​ថ្ងៃពុធទី​២២​កក្កដា​នេះ​ថា​ “បណ្តោយឱ្យ​អ៊ីរ៉ង់​ត្រួត​ត្រា​ច្រក​សមុទ្ទ​អកមូហ្ស​ គឺ​ជា​ការ​បង្កើត​ឱ្យ​មាន​គំរូ​ដ៏​គ្រោះថ្នាក់”​ និង​ផលវិបាក​រាលដាល​ដល់​តំបន់​ផ្សេង​ ហួស​ពី​តំបន់​មជ្ឈិមបូព៌ា។ ទោះ​មិន​បញ្ចេញ​ឈ្មោះ​ក៏​ដោយ ក៏​គេ​អាច​យល់​បាន​ថា​អាមេរិក​កំពុង​ចង់​ដៅ​វាយប្រហារ​ចិន​ដែល​មាន​មហិច្ឆតា​គ្រប់​គ្រង​ច្រក​សមុទ្ទ​តៃវ៉ាន់ និង​សមុទ្ទ​ចិន​ខាង​ត្បូង​តែ​ម្នាក់​ឯង។ លម្អិត៖ https://postkhmer.com/international/rfi/news/949764 Follow us: https://thephnompenhpost.github.io/PostKhmer/

ឧត្តរមានជ័យរំឭកខួបមួយឆ្នាំនៃសង្គ្រាមឈ្លានពាន គោរពវិញ្ញាណក្ខន្ធវីរកងទ័ព និងវីរនគរបាល អាជ្ញាធរខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៣ ខែកក្
ឧត្តរមានជ័យរំឭកខួបមួយឆ្នាំនៃសង្គ្រាមឈ្លានពាន គោរពវិញ្ញាណក្ខន្ធវីរកងទ័ព និងវីរនគរបាល អាជ្ញាធរខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៣ ខែកក្កដា បានរៀបចំពិធីបង្សុកូល រាប់បាត្រ និងគោរពវិញ្ញាណក្ខន្ធវីរកងទ័ព និងវីរនគរបាល ដែលបានពលីជីវិតក្នុងអំឡុងជម្លោះតាមបណ្តោយព្រំដែនកម្ពុជា-ថៃ កាលពីឆ្នាំ២០២៥ ដោយចាត់ទុកពិធីនេះជាការរំឭកខួបមួយឆ្នាំនៃការបាត់បង់ និងការលះបង់របស់កងកម្លាំងជួរមុខ ព្រមទាំងរំលឹកពីតម្លៃនៃសន្តិភាព និងឯកភាពជាតិ។ លម្អិត៖ https://postkhmer.com/national/news/949787 Follow us: https://thephnompenhpost.github.io/PostKhmer/

អាហ្វហ្កានីស្ថាន៖ ជំនន់ទឹកភ្លៀងនិងបាក់ដីធ្វើឲ្យមនុស្សច្រើននាក់ស្លាប់និងបាត់ខ្លួន នៅអាហ្វហ្កានីស្ថាន មានមនុស្សស្លាប់ និងបាត់ខ្
អាហ្វហ្កានីស្ថាន៖ ជំនន់ទឹកភ្លៀងនិងបាក់ដីធ្វើឲ្យមនុស្សច្រើននាក់ស្លាប់និងបាត់ខ្លួន នៅអាហ្វហ្កានីស្ថាន មានមនុស្សស្លាប់ និងបាត់ខ្លួនជាង ២០នាក់ ដោយសារជំនន់ទឹកភ្លៀង និងបាក់ដីនៅជ្រលងភ្នំភាគឦសានប្រទេស។ ក្រុមភ្នាក់ងារជួយសង្គ្រោះកំពុងតែដុតដៃដុតជើងស្វែងរកអ្នកបាត់ខ្លួន ហើយអង្គការកាកបាទក្រហមអាហ្វហ្កានីស្ថានក៏ធ្វើអន្តរាគមន៍ផ្តល់ជំនួយចាំបាច់បន្ទាន់ដែរ។ តែភ្លៀងបន្តធ្លាក់ខ្លាំងជាបន្តបន្ទាន់បានធ្វើឲ្យដំណើរការជួយសង្គ្រោះកាន់តែលំបាក។ លម្អិត៖ https://postkhmer.com/international/rfi/news/949767 Follow us: https://thephnompenhpost.github.io/PostKhmer/

រយៈពេល៦ខែ​​នេះ តុលាការ ទទួលបាន​សំណុំរឿងសរុប ១២៩ ១៣៧ ហើយចៅ​ក្រម និងព្រះរាជអាជ្ញា ៣៣នាក់ ត្រូវបាន​ចាត់ការតាមនីតិវិធីច្បាប់ នៅក្
រយៈពេល៦ខែ​​នេះ តុលាការ ទទួលបាន​សំណុំរឿងសរុប ១២៩ ១៣៧ ហើយចៅ​ក្រម និងព្រះរាជអាជ្ញា ៣៣នាក់ ត្រូវបាន​ចាត់ការតាមនីតិវិធីច្បាប់ នៅក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៦ នេះ តុលាការគ្រប់ជាន់ថ្នាក់ នៅ​ទូទាំង​ប្រទេស​ទទួល​បាន សំណុំ​រឿង​សរុប​ចំនួន ១២៩ ១៣៧ សំណុំរឿង ហើយក្នុងនោះ​ចាត់​ការ​បាន​ ៨១ ៤១៥ សំណុំរឿង។ នៅក្នុងចំណាត់ការ​នេះ ​ចៅក្រម និង​ព្រះរាជអាជ្ញា​សរុប​ចំនួន ៣៣នាក់ ត្រូវបានបញ្ជូនទៅក្រុមប្រឹក្សា​វិន័យ​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​​នៃ​អង្គ​ចៅក្រម ដើម្បី​​ពិនិត្យ ស្រាវជ្រាវ និង​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន។ លម្អិត៖ https://postkhmer.com/national/news/949784 Follow us: https://thephnompenhpost.github.io/PostKhmer/

ឥណ្ឌាគាំទ្រកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មុនសន្និសីទអន្តរជាតិនៅភ្នំពេញ
ឥណ្ឌាគាំទ្រកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មុនសន្និសីទអន្តរជាតិនៅភ្នំពេញ កម្ពុជា និងឥណ្ឌាបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងបណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឆ្លងដែន តាមរយៈការផ្លាស់ប្តូរ និងចែករំលែកព័ត៌មាន ការផ្លាស់ប្តូរបទពិសោធន៍ និងការបណ្តុះបណ្តាលធនធានមនុស្ស ខណៈរាជធានីភ្នំពេញកំពុងត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំ «សន្និសីទអន្តរជាតិស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» នៅខែកញ្ញាខាងមុខ។ លម្អិត៖ https://postkhmer.com/national/news/949781 Follow us: https://thephnompenhpost.github.io/PostKhmer/

ក្រុមបាល់ទាត់នារី​កម្ពុជា បាន​ត្រឹម​លេខ​៤ក្នុងពាន AFF រីឯ​ក្រុមបាល់​ទះ កំពុង​ស្ថិត​ក្នុង​ក្តីបារម្ភ​ចំពោះ​ការ​ស្វែង​រកឱកាស​ទៅ
ក្រុមបាល់ទាត់នារី​កម្ពុជា បាន​ត្រឹម​លេខ​៤ក្នុងពាន AFF រីឯ​ក្រុមបាល់​ទះ កំពុង​ស្ថិត​ក្នុង​ក្តីបារម្ភ​ចំពោះ​ការ​ស្វែង​រកឱកាស​ទៅវគ្គ​បន្ត ក្រុមកីឡាការិនី​ជម្រើសជាតិបាល់​ទាត់​កម្ពុជា មិនអាច​រក្សាភាព​ខ្លាំង​របស់​ខ្លួន នៅក្នុង​ការ​ប្រកួត​​ពានរង្វាន់ AFF Women’s Cup បាន​នោះ​ទេ ដោយពួកគេ បាន​ត្រឹម​ចំណាត់​ថ្នាក់​លេខ​៤។ ចំណែក​ក្រុម​កីឡាករ​ជម្រើសជាតិ​បាល់​ទះ​កម្ពុជា ក៏កំពុង​ស្ថិត​ក្នុងក្តី​​បារម្ភ​ចំពោះ​ការ​ស្វែង​រក​ឱកាស​ឡើង​ទៅការពារ​តំណែង​ជើងឯក​ ក្នុង​ពាន​រង្វាន់ SEA V-Cup 2026 របស់​ខ្លួន​ដូចគ្នា ក្រោយ​ចាញ់​ក្រុមម្ចាស់​ផ្ទះ​ឥណ្ឌូនេស៊ី ៣សិតដាច់ (៣-០) នោះ។ លម្អិត៖ https://postkhmer.com/sport/news/949777 Follow us: https://thephnompenhpost.github.io/PostKhmer/

លោក នេត្រ ភក្ត្រា៖ ថ្ងៃទី២៤ កក្កដា ជាថ្ងៃដែលកម្ពុជាចងចាំការចាប់ផ្តើមសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃ ខណៈឈានចូលគម្រប់ខួប
លោក នេត្រ ភក្ត្រា៖ ថ្ងៃទី២៤ កក្កដា ជាថ្ងៃដែលកម្ពុជាចងចាំការចាប់ផ្តើមសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃ ខណៈឈានចូលគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ឆ្នាំ២០២៥ លោកនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ថ្ងៃទី២៤ ខែកក្កដា គឺជាកាលបរិច្ឆេទដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលត្រូវបានចងចាំថា ជាថ្ងៃយោធាថៃបានចាប់ផ្តើមការឈ្លានពានយ៉ាងឃោរឃៅមកលើទឹកដីកម្ពុជា។ លម្អិត៖ https://postkhmer.com/national/news/949774 Follow us: https://thephnompenhpost.github.io/PostKhmer/

វិធានការ «អប់រំដោះលែង» ត្រូវបានបញ្ចប់ ប៉ុន្តែជនល្មើសមិនខ្លាច នៅតែបន្តកាប់ឈើ, មន្រ្តីសុំឱ្យជនល្មើសដូរមុខរបរថ្មី ឧទ្យាន​រាជបណ្ឌ
វិធានការ «អប់រំដោះលែង» ត្រូវបានបញ្ចប់ ប៉ុន្តែជនល្មើសមិនខ្លាច នៅតែបន្តកាប់ឈើ, មន្រ្តីសុំឱ្យជនល្មើសដូរមុខរបរថ្មី ឧទ្យាន​រាជបណ្ឌិត្យសភា​កម្ពុជា តេជោសែន​ឫស្សី​ត្រឹប បានព្រមានចាប់ជនល្មើសបញ្ជូនទៅតុលាការដោយគ្មានការលើកលែង ក្រោយពីវិធានការ «អប់រំដោះលែង» ត្រូវបានបញ្ចប់ ប៉ុន្តែបទល្មើសកាប់ឈើនៅតែបន្តកើតមានជាហូរហែ។ លម្អិត៖ https://postkhmer.com/national/news/949770 Follow us: https://thephnompenhpost.github.io/PostKhmer/

ក្រសួងការបរទេស: កងទ័ពថៃបន្តរំលោភបំពានព្រំដែន ទោះមានការព្រមព្រៀងបន្តការងារ JBC រាជរដ្ឋាភិបាលកម្ពុជាបានដាក់លិខិតតវ៉ាជាផ្លូវការថ
ក្រសួងការបរទេស: កងទ័ពថៃបន្តរំលោភបំពានព្រំដែន ទោះមានការព្រមព្រៀងបន្តការងារ JBC រាជរដ្ឋាភិបាលកម្ពុជាបានដាក់លិខិតតវ៉ាជាផ្លូវការថ្មីមួយទៅកាន់ភាគីថៃ ដោយចោទប្រកាន់ថា កងកម្លាំងប្រដាប់អាវុធថៃបានបន្តសកម្មភាពសាងសង់ផ្លូវ និងដាក់លួសបន្លាក្នុងទឹកដីកម្ពុជា ដែលជាការរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ព្រមទាំងផ្ទុយនឹងកិច្ចព្រមព្រៀងទ្វេភាគី ដែលភាគីទាំងពីរបានឯកភាពឱ្យបន្តការងារកំណត់ និងបោះបង្គោលព្រំដែនតាមរយៈគណៈកម្មការព្រំដែនចម្រុះ (JBC)។ លម្អិត៖ https://postkhmer.com/national/news/949754 Follow us: https://thephnompenhpost.github.io/PostKhmer/

កម្ពុជាស្នើឱ្យ UNESCO បន្តតាមដានយ៉ាងដិតដល់លើប្រាសាទព្រះវិហារ ដែលនៅបន្តរងការគំរាមកំហែង កម្ពុជាបានអំពាវនាវដល់អង្គការយូណេស្កូ (U
កម្ពុជាស្នើឱ្យ UNESCO បន្តតាមដានយ៉ាងដិតដល់លើប្រាសាទព្រះវិហារ ដែលនៅបន្តរងការគំរាមកំហែង កម្ពុជាបានអំពាវនាវដល់អង្គការយូណេស្កូ (UNESCO) និងសហគមន៍អន្តរជាតិ ឱ្យបន្តតាមដានយ៉ាងដិតដល់លើស្ថានភាពប្រាសាទព្រះវិហារ ដោយព្រមានថា វិធានការអន្តរាគមន៍បន្ទាន់ក្នុងការអភិរក្ស មិនអាចសម្រេចគោលបំណងបានពេញលេញនោះទេ ដរាបណាការគំរាមកំហែងដល់សម្បត្តិបេតិកភណ្ឌពិភពលោកនៅតែបន្តកើតមានតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ លម្អិត៖ https://postkhmer.com/national/news/949750 Follow us: https://thephnompenhpost.github.io/PostKhmer/

អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់ UN នឹងចុះទៅមើលផ្ទាល់​ភ្នែក​ពី​ទុក្ខ​​លំបាក​ជនភៀសសឹកកម្ពុជា ដោយសារសង្គ្រាមឈ្លានពានថៃ អ្
អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់ UN នឹងចុះទៅមើលផ្ទាល់​ភ្នែក​ពី​ទុក្ខ​​លំបាក​ជនភៀសសឹកកម្ពុជា ដោយសារសង្គ្រាមឈ្លានពានថៃ អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្ស​របស់​អង្គការ​​សហប្រជាជាតិ (UN) ប្រចាំនៅកម្ពុជា លោក ថូម៉ាស់ អេន​ឌ្រូ នឹងធ្វើដំណើរទៅកាន់បណ្តា​ខេត្ត​​របស់​កម្ពុជា ជាប់​ព្រំដែនថៃ ដើម្បី​ពិនិត្យមើល​ដោយ​ផ្ទាល់​នូវ​ស្ថានភាព​​រស់នៅ​របស់​ជន​ភៀស​សឹក​កម្ពុជា ដែល​បាន​រង​គ្រោះ និង​បាត់បង់​ផ្ទះសម្បែង ដោយសារ​ទង្វើ​ឈ្លានពានរបស់កងទ័ពថៃ។ លម្អិត៖ https://postkhmer.com/national/news/949746 Follow us: https://thephnompenhpost.github.io/PostKhmer/

រយៈពេល​៧​ខែនេះ ខេត្តបន្ទាយមានជ័យ បានចុះបង្រ្កាបបទល្មើស Online Scams ចំនួន​២០០​ទីតាំង រក​ឃើញជនបរទេស​រាប់ម៉ឺននាក់ លោក អ៊ុំ រាត្
រយៈពេល​៧​ខែនេះ ខេត្តបន្ទាយមានជ័យ បានចុះបង្រ្កាបបទល្មើស Online Scams ចំនួន​២០០​ទីតាំង រក​ឃើញជនបរទេស​រាប់ម៉ឺននាក់ លោក អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ បានឱ្យ​ដឹង​ថា សកម្មភាព​ចុះ​ពិនិត្យ និង​បង្រ្កាប​បទល្មើស​ឆបោក​តាមប្រព័ន្ធបច្ចេក​វិទ្យា (Online Scams) នៅទូទាំង​ខេត្តបន្ទាយមានជ័យ អស់​រយៈពេល​៧​ខែមក​នេះ គឺកម្លាំងសមត្ថកិច្ចចម្រុះ និង​​គណៈបញ្ជាការ​ឯក​ភាព​ខេត្ត​​ បាន​ចុះបង្រ្កាប​ទៅលើ​ទីតាំង​ចំនួន​២០០កន្លែង និង​បាន​រក​ឃើញជនជាតិ​បរទេស​រាប់ម៉ឺននាក់។ លម្អិត៖ https://postkhmer.com/national/news/949742 Follow us: https://thephnompenhpost.github.io/PostKhmer/

កម្ពុជា​ត្រូវ​តែ​មាន​ការ​វិនិយោគបន្ថែម​លើ​រោងចក្រ​កែច្នៃ​ស្វាយចន្ទី ខណៈ​ការ​នាំចេញ​គ្រាប់​ឆៅសម្រេច​បាន​ជាង ១ លានតោន​ កង្វះ​សម
កម្ពុជា​ត្រូវ​តែ​មាន​ការ​វិនិយោគបន្ថែម​លើ​រោងចក្រ​កែច្នៃ​ស្វាយចន្ទី ខណៈ​ការ​នាំចេញ​គ្រាប់​ឆៅសម្រេច​បាន​ជាង ១ លានតោន​ កង្វះ​សមត្ថភាព​​រក្សា​ទុក និង​​កែច្នៃ​នៅ​ក្នុង​ស្រុក បានជំរុញ​ឱ្យ​កម្ពុជា​នាំចេញ​​គ្រាប់​ស្វាយ​ចន្ទី​​ឆៅ​​​ទៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​បរិមាណ​ជាង ១ លាន​តោន កាល​ពី​​ឆមាស​ទី​១ ក្នុង​ឆ្នាំ​២០២៦ ខណៈ​អ្នក​ជំនាញ​លើក​ទឹក​ចិត្ត​ឱ្យ​មាន​​ការ​កែច្នៃ​ក្នុង​ស្រុក​កាន់​តែ​ច្រើន​ដើម្បី​ជួយ​ឱ្យ​កម្ពុជា​​អាច​ទទួល​បាន​តម្លៃបន្ថែម​​ខ្ពស់​ជាង​ពេល​បច្ចុប្បន្ន។​ ​​ លម្អិត៖ https://postkhmer.com/business/news/949739 Follow us: https://thephnompenhpost.github.io/PostKhmer/

AHF អំពាវនាវឱ្យកែទម្រង់បំណុលសកលដើម្បីការពារថវិកាវិស័យសុខាភិបាលនៅប្រទេសកំពុងអភិវឌ្ឍន៍ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (
AHF អំពាវនាវឱ្យកែទម្រង់បំណុលសកលដើម្បីការពារថវិកាវិស័យសុខាភិបាលនៅប្រទេសកំពុងអភិវឌ្ឍន៍ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) ប្រចាំកម្ពុជា បានអំពាវនាវឱ្យមានការកែទម្រង់ជាបន្ទាន់លើប្រព័ន្ធបំណុលសកល ដោយព្រមានថា បន្ទុកបំណុលដែលកើនឡើងកំពុងបង្ខំឱ្យប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន ចំណាយថវិកាសម្រាប់សងបំណុលច្រើនជាងការវិនិយោគលើវិស័យសុខាភិបាល និងការអប់រំ ដែលធ្វើឱ្យសមត្ថភាពក្នុងការបំពេញតម្រូវការមូលដ្ឋានរបស់ប្រជាពលរដ្ឋកាន់តែចុះខ្សោយ។ លម្អិត៖ https://postkhmer.com/national/news/949736 Follow us: https://thephnompenhpost.github.io/PostKhmer/

ក្រសួងការងារនិង​​សង្គមស៊ីវិល​ពិភាក្សា​លើ​របប​សន្តិសុខ​សង្គមសម្រាប់​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ​ ក្រោម​ក្របខណ្ឌ​​​កាតាលីករ​សកល​​ស្
ក្រសួងការងារនិង​​សង្គមស៊ីវិល​ពិភាក្សា​លើ​របប​សន្តិសុខ​សង្គមសម្រាប់​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ​ ក្រោម​ក្របខណ្ឌ​​​កាតាលីករ​សកល​​ស្ដីពីការងារ​សមរម្យ ក្រសួងពាក់ព័ន្ធ​នឹង​អង្គការ​មិន​មែន​រដ្ឋាភិបាល​​​បន្ត​ផ្សព្វផ្សាយ​អំពីក្របខណ្ឌ​ផែនទីបង្ហាញផ្លូវរបស់​កម្ពុជាសម្រាប់​​កាតាលីករ​សកល​​ស្ដីពីការងារ​សមរម្យ​ និង​ការគាំពារ​សង្គមសម្រាប់អន្តរកាលយុត្តិធម៌ និង​វឌ្ឍនភាព​នៃការអនុវត្ត​ក្របខណ្ឌនេះ។ លម្អិត៖ https://postkhmer.com/national/news/949731 Follow us: https://thephnompenhpost.github.io/PostKhmer/