ប្រសាសន៍សំខាន់របស់សម្តេចតេជោ
Open in Telegram
សូមគោរពអញ្ជេីញចូលរួមតាមតំណនេះ ដេីម្បីទទួលបានប្រសាសន៍សំខាន់ដែលបានផ្សាយជាសាធារណៈរួចរបស់សម្តេចតេជោ ហ៊ុន សែន https://t.me/Speech_Samdech_Techo
Show more1 331
Subscribers
No data24 hours
-27 days
-1730 days
Posts Archive
Repost from FRESH NEWS
WATCH VIDEO: សម្តេចតេជោ ហ៊ុន សែន ប្រកាសជួយទំនុកបម្រុងសិស្សនិទ្ទេស A ក្រខ្សត់ម្នាក់ឈ្មោះ អន ផានិត និងក្រុមគ្រួសារ ដែលឪពុកម្តាយមានពិការភាព ហើយជួបការលំបាក
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានប្រកាសថា នឹងជួយទំនុកបម្រុងសិស្សនិទ្ទេស A ដែលក្រខ្សត់ម្នាក់ ឈ្មោះ អន ផានិត និងក្រុមគ្រួសារមានឪពុកម្តាយជាជនមានពិការភាព រស់នៅក្នុងខេត្តកំពត ដែលជួបការលំបាក ឱ្យបានរៀនសូត្រ និងរស់នៅសមរម្យឡើងវិញ។
http://fna.asia 🔗 JOIN US
ខ្ញុំនិងភរិយាមានការសប្បាយរីករាយយ៉ាងខ្លាំងដែលបានចូលរួមនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅឆ្នាំ២០២៣ នេះ។
ឆ្នាំនេះមានបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអ្នករាជធានីភ្នំពេញនិងអ្នកមកពីតាមបណ្ដាខេត្ត ក៏ដូចជាជនជាតិបរទេសដែលមានវត្តមាននៅព្រះរាជាណាចក្រកម្ពុជាបានចូលរួមយ៉ាងច្រើនកុះករ ក្នុងរយៈពេល ៣ថ្ងៃនេះ។
ខ្ញុំសូមធ្វើការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប សាលារាជធានីភ្នំពេញ សមត្ថកិច្ចគ្រប់អង្គភាព និងរាល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលបានសហការគ្នាក្នុងការរៀបចំពិធី ដែលបានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខសណ្ដាប់ធ្នាប់ល្អ ដែលបង្កលក្ខណៈឱ្យប្រជាពលរដ្ឋយើងបានចូលរួមសប្បាយរីករាយ។
ខ្ញុំសូមសរសើរចំពោះបងប្អូនគណៈកម្មការគ្រប់គ្រងការប្រកួតក៏ដូចជាកីឡាករ កីឡាការនីដែលចូលរួមក្នុងការប្រណាំងទូក និងក្រុមការងារពាក់ព័ន្ធទាំងអស់ដែលបានខិតខំអស់កម្លាំងកាយចិត្តក្នុងការគ្រប់គ្រងការប្រកួត ក៏ដូចជាខិតខំប្រកួតដោយស្មារតីសាមគ្គីភាព និងគោរពគ្នាទៅវិញទៅមក ដែលធ្វើឱ្យការប្រកួតអុំទូកនេះមានភាពជោគជ័យជារួម ទោះជាលទ្ធផលយ៉ាងណាក៏ដោយសម្រាប់ទូកនីមួយៗ។
ខ្ញុំក៏សូមអរគុណដល់បណ្ដាក្រសួងស្ថាប័ន និងក្រុមហ៊ុនឯកជនដែលបានចូលរួមរៀបចំប្រទីបស្អាតៗទាំងសោភ័ណភាព ទាំងអត្ថន័យល្អៗ ដើម្បីបង្ហាញដល់បងប្អូនប្រជាពលរដ្ឋបានទស្សនាក្នុងពេលរាត្រី ក្រោយពេលប្រណាំងទូកបានបញ្ចប់ក្នុងថ្ងៃនីមួយៗ។ ជាមួយគ្នានេះដែរការរៀបចំកន្លែងកំសាន្ត និងការប្រគំតន្ត្រីជាច្រើនកន្លែង បានញ៉ាំងឱ្យពិធីនេះកាន់តែមានភាពអធិកអធម និងសប្បាយរីករាយសម្រាប់បងប្អូនប្រជាពលរដ្ឋយើង។
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Instagram
🌐 X(Twitter)
🌐 YouTube
🌐 Tiktok
#ហ៊ុនម៉ាណែត #Hunmanet
#កម្ពុជា #Cambodia
Repost from FRESH NEWS
WATCH VIDEO: ប្រសាសន៍ទាំងស្រុងរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ឱកាសចូលរួមមហាសន្និបាតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា លើកទី៦ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣
http://fna.asia/5ec3139
http://fna.asia/6095c94 🔗 JOIN US
Repost from ឯកសារមន្ត្រីសាធារណៈ
ប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ | សូម ឯកឧត្ដម លោកជំទាវ មេត្តាពិនិត្យឯកសារឱ្យច្បាស់មុនចុះហត្ថលេខា រាប់ចាប់តាំងពី កំហុសអក្ខរាវិរុទ្ធ ឡើងទៅ #SHS
@oa_channel ✔️
Repost from Samdech Hun Sen of Cambodia
ប្រសិនបើគ្មានបទឈប់បាញ់មួយទេ តំបន់ហ្រ្គាសា និងក្លាយទៅជាវាលពិឃាដ និងជាកន្លែងកប់ខ្មោចដ៏ធំជាងគេនៅលើពិភពលោក។
កន្លងមកមានការអំពាវនាវពីសហគមន៍អន្តរជាតិ ឲ្យមានបទឈប់បាញ់មួយនៅតំបន់ ហ្រ្គាសា តែត្រូវបានបដិសេដ្ឋដោយនាយករដ្ឋមន្ត្រីអ៉ីស្រាអែល ដោយគាត់បានថ្លែងថា (នឹងមិនមានបទឈប់បាញ់ទេ ប្រសិនបើមិនមានការដោះលែងចំណាប់ខ្មាំង)។
ប្រសិនជាពាក្យនេះ ជាពាក្យរបស់នាយករដ្ឋមន្ត្រីអ៉ីស្រាអែល ដូចសារព័ត៌មានចុះផ្សាយពិតប្រាកដមែន ខ្ញុំមើលឃើញថា វាជាច្រកចេញ
ឆ្ពោះទៅរកបទឈប់បាញ់មួយ ប្រសិនបើក្រុមហាម៉ាស់ យល់ព្រមដោះលែងចំណាប់ខ្មាំង ដើម្បីដោះដូរជាមួយបទឈប់បាញ់។
ខ្ញុំសូមអំពាវនាវដល់អគ្គលេខាធិការ អង្គការសហប្រជាជាតិ និងភាគីពាក់ព័ន្ធ សូមចាប់ផ្តើមរកការចរចាដោយផ្តើមចេញពីការដោះលែងចំណាប់ខ្មាំង ដោយក្រុមហាម៉ាស់ និងការសន្យារបស់អ៉ីស្រាអែលថា នឹងឈប់បាញ់ប្រសិនមានការដោះលែងចំណាប់ខ្មាំង។
ខ្ញុំក៏សូមអំពាវនាវដល់ក្រុមហាម៉ាស់ នៃប៉ាឡេស្ទីន សូមធ្វើការដោះលែងចំណាប់ខ្មាំង ដើម្បីឈានឆ្ពោះទៅរកបទឈប់បាញ់ ដែលជាផលប្រយោជន៍អាយុជីវិត នៃប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្រ្គាសាស្រ្ទីបទាំងមូល។
Without a ceasefire, the Gaza would become the world's large massacre site. There have been calls from the international community for a ceasefire in the Gaza, but it has been rejected by the Israeli prime minister, saying that "there will be no ceasefire without the release of hostages."
If this is an Israeli prime minister’s word, as the media reports, I see it is a step towards ceasefire if Hamas agrees to release hostages in exchange for a ceasefire.
I would like to call on the secretary general of the United Nations and all stakeholders to begin negotiations, starting with the release of hostages by Hamas and the Israel’s pledge of ceasefire when hostages are released.
I also call on Hamas of Palestine to release the hostages in exchange for a ceasefire that will benefit the lives of all Palestinians in the Gaza Strip.
Repost from FRESH NEWS
អត្ថបទសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ឱកាសចុះកិច្ចព្រមព្រៀងចងសម្ព័ន្ធជាមួយគណបក្ស២៧ផ្សេងទៀត នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ រួមមាន៖
១៖ សម្តេចតេជោ ហ៊ុន សែន ចាត់ទុកការបកស្រាយរបស់ក្រុមប្រឆាំង និងជនបរទេសមួយចំនួន បំពានលើទិដ្ឋភាពជាក់ស្តែងនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស, ពេលនេះកម្ពុជាគោរពតែរដ្ឋធម្មនុញ្ញប៉ុណ្ណោះ (Video inside)
Article: http://fna.asia/6238774
YouTube: https://youtu.be/2wgYDXPSPt4
២៖ សម្តេចតេជោ ហ៊ុន សែន៖ ការចងសម្ព័ន្ធភាព រវាងបក្សនយោបាយទាំង២៨ មិនមែនជាបញ្ហាកញ្ឆក់កណ្តៀត ដូចសម្ព័ន្ធភាពខ្លះ ដែលមានគោលដៅរយៈពេលខ្លីនោះទេ (Video inside)
Article: http: http://fna.asia/db994f1
YouTube: https: https://youtu.be/RR2SH4PtI2I
៣៖ សម្តេចតេជោ ហ៊ុន សែន៖ ទោះបីបក្សប្រជាជនមានធនធានមនុស្សនិងហិរញ្ញវត្ថុច្រើន តែមិនបានមើលស្រាលបក្សដទៃឡើយ មានតែចាត់ទុកជាដៃគូស្មើភាព ស្មើសិទ្ធិគ្នា (Viedo inside)
Article: http: http://fna.asia/b820b28
YouTube: https://youtu.be/sSuoy7B-2Yo
៤៖ សម្តេចតេជោ ហ៊ុន សែន៖ កិច្ចព្រមព្រៀងដែលចុះហត្ថលេខាជាមួយបក្សនយោបាយទាំង២៨ មានចំណុចតម្រូវឱ្យមានការការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ (Video inside)
Article: http://fna.asia/7c20229
YouTube: https://youtu.be/lCeyozKygDo
៥៖ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា ស្មារតីនៃកិច្ចព្រមព្រៀងសម្ព័ន្ធរវាង CPP និងគណបក្សទាំង២៧ គឺបើកទូលាយឱ្យគណបក្សផ្សេងទៀតចូលរួមក្នុងសម្ព័ន្ធភាពនេះ (Video inside)
Article: http://fna.asia/4149275
YouTube: https://youtu.be/ckhslGiOJD8
៦៖ សម្ដេចតេជោ ហ៊ុន សែន៖ គណបក្សដែលចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា គឺជាដៃគូស្មើភាព និងស្មើសិទ្ធិជាមួយគ្នា មិនចំណុះឲ្យបក្សណាមួយឡើយ (Video inside)
Article: http://fna.asia/df9be45
YouTube: https://youtu.be/DqhHYEGGB8I
៧៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសមិនអត់ឱនឱ្យ អ្នកធ្វើបដិវត្តន៍ពណ៌នៅកម្ពុជា ហើយអំពាវនាវឱ្យសម្ព័ន្ធបក្សនយោបាយរួមកម្លាំងទប់ស្កាត់ក្រុមជ្រុលនិយម (Video inside)
Article: http://fna.asia/9710581
YouTube: https://youtu.be/85-OnIy9vjI
Repost from FRESH NEWS
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ឱកាសចុះកិច្ចព្រមព្រៀងចងសម្ព័ន្ធជាមួយគណបក្ស២៧ផ្សេងទៀត
http://fna.asia/6020e8d 🔗 JOIN US
ប្រសាសន៍សំណេះសំណាលដើមទាំងស្រុងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិត នៅតាមរោងចក្រ សហគ្រាស ស្ថិតក្នុងស្រុកព្រៃឈរ និង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ថ្ងៃពុធ ១១ កើត ខែអស្សុជ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣
#ហ៊ុនម៉ាណែត #hunmanet
#កម្ពុជា #Cambodia
#កម្មករ #និយោជិត
Repost from FRESH NEWS
WATCH VIDEO: រូបភាពសោកនាដកម្មនៃសង្រ្គាម៖ ការវាយប្រហារគ្នារវាង អ៉ីស្រាអែល និងក្រុមហាម៉ាស
(ហ្ស៊េរុយសាឡិម)៖ សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស ក្នុងតំបន់ហ្កាហ្សាបានឈានចូលដល់ថ្ងៃទី៦ហើយ ចាប់តាំងពីក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនមួយនេះ បើកការវាយប្រហារទ្រង់ទ្រាយធំលើអ៉ីស្រាអែល កាលពីថ្ងៃសៅរ៍សប្ដាហ៍មុនមក។
មកដល់ពេលនេះមនុស្សជាង ១,២០០នាក់ បានស្លាប់ក្នុងការវាយប្រហាររបស់ក្រុមហាម៉ាស នៅអ៉ីស្រាអែល និងជាង១,០០០នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារ សងសឹករបស់អ៉ីស្រាអែល លើតំបន់ ហ្កាហ្សា។
ពេលឃើញសង្គ្រាមទើបនឹកឃើញ សន្តិភាព ! យើងរួមគ្នាការពារសន្តិភាព !
សន្តិភាព មានតម្លៃមិនអាចកាត់ថ្លៃបាន !
http://fna.asia 🔗 JOIN US
Repost from Samdech Hun Sen of Cambodia
សារសម្លេងសម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជាអំពីការចងសម្ពន័ភាព
ជាមួយបណ្តាគណបក្សនយោបាយនៅកម្ពុជា។
Repost from FRESH NEWS
អត្ថបទសំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសសម្តេចអញ្ជើញ ជាអធិបតីបិទការថតខ្សែភាពយន្ត «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ រួមមាន៖
១៖ សម្តេចតេជោ ហ៊ុន សែន៖ ក្នុងតួនាទីជាប្រធានបក្សកាន់អំណាច សម្តេចនៅតែមានសិទ្ធិបញ្ចេញយោបល់លើបញ្ហានយោបាយទាំងក្នុង និងក្រៅប្រទេស (Video inside)
Article: http://fna.asia/9c04025
YouTube: https://youtu.be/3oNmG5llcuA
២៖ សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់សប្បុរសជន ដែលបានឧបត្ថម្ភគាំទ្រដល់ការថតភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» (Video inside)
Article: http://fna.asia/86565a5
YouTube: https://youtu.be/oKZuuFzs7Nk
៣៖ សម្តេចតេជោ ហ៊ុន សែន សំណូមពរកុំឱ្យមានរឿងប្រវត្តិសាស្ត្រ របស់សម្តេចផ្សេងទៀត ដែលមានការបញ្ចូលគំនិតរបស់អ្នកនិពន្ធខុសពីការពិត (Video inside)
Article: http://fna.asia/f9188f8
YouTube: https://youtu.be/RyJlAC5N2vQ
៤៖ សម្ដេចតេជោ ហ៊ុន សែន លើកយោបល់ទៅកាន់រាជរដ្ឋាភិបាលថា ប្រសិនបើអ៉ីស្រាអែលមិនប្រកាសឱ្យជម្លៀសជនបរទេសចេញទេ កម្ពុជាកុំទាន់ឱ្យនិស្សិតខ្លួនចាកចោលប្រជាជនអ៉ីស្រាអែល (Video inside)
Article: http://fna.asia/f52b754
YouTube: https://youtu.be/Lh_q1X0E-VU
៥៖ សម្តេចតេជោ ហ៊ុន សែន៖ ការលះបង់តំណែងនាយករដ្ឋមន្រ្តីរបស់ខ្ញុំ គឺជាការលះបង់ដើម្បីប្រជាជនកម្ពុជា រស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍបន្តទៅទៀត(Video inside)
Article: http://fna.asia/1df84a8
YouTube: https://youtu.be/-30oV3yI9-k
៦៖ សម្តេចតេជោ ហ៊ុន សែន៖ បើកំពុងកាន់តំណែងជានាយករដ្ឋមន្ត្រី ថ្លែងសុន្ទរកថាមិនមានភាពបង្គាប់បញ្ជា នោះគឺមិនមែនជានាយករដ្ឋមន្ត្រីទេ (Video inside)
Article: http://fna.asia/a2bba64
YouTube: https://youtu.be/JfU7VflX0Dk
៧៖ សម្តេចតេជោ ហ៊ុន សែន៖ តាំងពីកុមារមកដល់ពេលនេះ មិនអាចមានអ្នកណាមកវ៉ៃក្បាល ហ៊ុន សែន បានទេ (Video inside)
Article: http://fna.asia/c30bf80
YouTube: https://youtu.be/k4DL7vNqgRc
ផ្សាយផ្ទាល់(Live): ប្រសាសន៍សំណេះសំណាលដើមទាំងស្រុង របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងពិធីបិទបញ្ចប់កញ្ចក់កាមេរ៉ា-ថតខ្សែភាពយន្តភាគរឿង " កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី "
ល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣
Repost from FRESH NEWS
ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញជាអធិបតីបិទការថតខ្សែភាពយន្ត «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី»
http://fna.asia/04d5d60 🔗 JOIN US
Repost from BTV News
សម្ដេចតេជោ ហ៊ុន សែន៖ បើអ៊ីស្រាអែល តម្រូវឱ្យយើងជម្លៀសនិស្សិតជាង ៤០០ នាក់ចេញពីអ៊ីស្រាអែល កម្ពុជាមិនខ្លាចនឹងចំណាយថវិកាជួលយន្តហោះពិសេស ដើម្បីទៅដឹកនិស្សិតទាំងនោះ នោះឡើយ។
សូមទទួលព័ត៌មាន ប៊ី.ធី.វី តាមរយៈ៖
🌐 BTV Website
🌐 BTV Facebook
🌐 BTV YouTube
🌐 BTV TikTok
🌐 BTV Telegrams
សូមទាញយកកម្មវីធីទូរស័ព្ទ៖
📲 BTV iOS 👉 Download
📲 BTV Android 👉 Download
Repost from BTV News
សម្ដេចតេជោ ហ៊ុន សែន៖ ខ្ញុំអាចរស់នៅយ៉ាងតិច ៣០ ឆ្នាំទៀត ហើយក៏នៅមានឥទ្ធិពលនៅក្នុងសង្គមកម្ពុជា ជាបន្តទៅទៀតដែរ។
សម្ដេចតេជោ ៖ បើអ៊ីស្រាអែល មិនតម្រូវឱ្យយើងចាកចេញពីប្រទេសគេនោះទេ យើងនៅ តែបន្តរស់នៅជាមួយប្រជាជនអ៊ីស្រាអែល យើងមិនរត់ចោលប្រជាជនអ៊ីស្រាអែលនោះទេ។
សូមទទួលព័ត៌មាន ប៊ី.ធី.វី តាមរយៈ៖
🌐 BTV Website
🌐 BTV Facebook
🌐 BTV YouTube
🌐 BTV TikTok
🌐 BTV Telegrams
សូមទាញយកកម្មវីធីទូរស័ព្ទ៖
📲 BTV iOS 👉 Download
📲 BTV Android 👉 Download
Repost from BTV News
សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារទៅកាន់ក្រុមប្រឆាំងទាំងឡាយឱ្យភ្លឺភ្នែក និងផ្ដាំទៅក្រុមប្រឆាំងត្រូវរៀនសូត្រពីសម្ដេចឱ្យបានច្រើនបន្ថែមទៀត ខណៈកាលពីមុនក្រុមនេះតែងតែនិយាយថាសម្ដេចតេជោ មិនហ៊ានចុះចេញពីតំណែង ប៉ុន្ដែមកដល់ពេលនេះ សម្ដចតេជោ កំពុងធ្វើជាឪពុករបស់នាយករដ្ឋមន្រ្ដីរួចបាត់ទៅហើយ។
សូមទទួលព័ត៌មាន ប៊ី.ធី.វី តាមរយៈ៖
🌐 BTV Website
🌐 BTV Facebook
🌐 BTV YouTube
🌐 BTV TikTok
🌐 BTV Telegrams
សូមទាញយកកម្មវីធីទូរស័ព្ទ៖
📲 BTV iOS 👉 Download
📲 BTV Android 👉 Download
ជាមួយនឹងសេចក្តីសោកស្តាយចំពោះការបាត់បង់ធនធានមនុស្សរបស់កម្ពុជា ដោយនិស្សិត ចាន់ ឧត្តម និស្សិតសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានបាត់បង់ជីវិតក្នុងការវាយប្រយុទ្ធគ្នារវាងកងទ័ពអ៉ីស្រាអែល និងក្រុមហាម៉ាស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ចាត់តាំងឯកឧត្តម មែ ស៉ីថន តំណាងខុទ្ទកាល័យសម្តេចធិបតីនាយករដ្ឋមន្ត្រី អញ្ជេីញទៅសាកសួរសុខទុក្ខ នាំនូវសារលិខិតមរណ:ទុក្ខ និងរំលែកទុក្ខរបស់សម្តេចធិបតី និងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជូនដល់ក្រុមគ្រួសារនៃសព។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានទូរសព្ទជួបផ្ទាល់ជាមួយក្រុមគ្រួសារនៃសពនិស្សិតដែលបាត់បង់ជីវិត ដេីម្បីបញ្ជាក់ពីការសោកស្តាយ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ព្រមទាំងចូលរួមរំលែកទុក្ខចំពោះការបាត់បង់កូនប្រុស ចៅប្រុស និងប្អូនប្រុសជាទីស្រលាញ់ និងជាធនធានមនុស្សបញ្ញវន្តដ៏មានសក្តានុពលរបស់កម្ពុជា ដែលបាន និងកំពុងបំពេញបេសកកម្មសិក្សាបង្កេីនសមត្ថភាព ដេីម្បីយកមកបម្រេីឧត្តមប្រយោជន៍ជាតិ សាសនា និងព្រះមហាក្សត្រ និងប្រជាជនកម្ពុជា ជាទីស្នេហាបំផុតរបស់យេីង។
ព្រមជាមួយគ្នានេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏សូមបួងសួងដល់វិញ្ញាណក្ខន្ធនិស្សិត ចាន់ ឧត្តម បានទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លៀតឡេីយ។
សូមបញ្ជាក់ផងដែរ ដេីម្បីជួយរំលែកបន្ទុកមួយចំណែក និងសេចក្តីសោកសង្រេងនៃការបាត់បង់និស្សិតចំពោះក្រុមគ្រួសារនៃសព សម្តេចធិបតីនាយករដ្ឋមន្ត្រី សម្រេចទទួលបន្ទុកលេីការនាំសពមាតុភូមិនិវត្តន៍ ព្រមជាមួយនឹងការចាត់ចែងរៀបចំពិធីបុណ្យសព ដោយរ៉ាប់រងការចំណាយទាំងអស់។
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Instagram
🌐 X(Twitter)
🌐 YouTube
🌐 Tiktok
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #Cambodia
សារសំឡេងពិសេសរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Instagram
🌐 X(Twitter)
🌐 YouTube
🌐 Tiktok
#ហ៊ុនម៉ាណែត #Hunmanet #ហ៊ុនសែន #Hunsen #កម្ពុជា #Cambodia
