ប្រសាសន៍សំខាន់របស់សម្តេចតេជោ
Open in Telegram
សូមគោរពអញ្ជេីញចូលរួមតាមតំណនេះ ដេីម្បីទទួលបានប្រសាសន៍សំខាន់ដែលបានផ្សាយជាសាធារណៈរួចរបស់សម្តេចតេជោ ហ៊ុន សែន https://t.me/Speech_Samdech_Techo
Show more1 331
Subscribers
No data24 hours
-27 days
-1730 days
Posts Archive
Repost from Samdech Hun Sen of Cambodia
អបអរសាទរ ត្រីបបែលយក្សរបស់កម្ពុជា ដែលបាន បំបែកឯតទគ្គកម្ម និងទទួលស្គាល់ជាផ្លូវការ ដោយ Guinness World Records ជាត្រីទឹកសាបដ៏ធំបំផុតនៅលើពិភពលោក ដោយមានទម្ងន់ ៣០០គីឡូក្រាម
#ហ៊ុនសែន #HunSen
#កម្ពុជា #Cambodia
មានបងប្អូនប្រជាពលរដ្ឋមួយចំនួន បានចោទសួរថាតើ រាជរដ្ឋាភិបាលកម្ពុជា បានគិតគូរពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលមានជីវភាពលំបាកយ៉ាងណាទេ?
ខាងក្រោមនេះ គឺជាឧទាហរណ៍នៃរបាយការណ៍ប្រចាំថ្ងៃ ដែលឯកឧត្តមរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា បានផ្ញើមកឱ្យខ្ញុំ (សម្រាប់ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៣)។
នៅក្នុងរបាយការណ៍នេះបានបង្ហាញអំពីទិន្នន័យសាច់ប្រាក់ដែលរាជរដ្ឋាភិបាលបានបញ្ចេញដើម្បីជួយទៅដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ, ស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២ ឆ្នាំ និងជូនគ្រួសារងាយរងហានិភ័យដោយសម្ពាធអតិផរណា តាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ចំនួន៣ ÷
១. ឧបត្ថម្ភគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលកូវីដ ១៩ ដែលកម្មវិធីនេះចាប់ផ្ដើមដាក់ឱ្យអនុវត្តចាប់ពី ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ និងបានដំណើរបានអស់រយៈពេល ៣៩ ខែ ។
ប្រជាពលរដ្ឋដែលទទួលបានផលពីកម្មវិធីនេះមានចំនួនសរុប ៤៣៧,៧៣១ គ្រួសារ (ស្មើនឹងប្រជាជនជាង ២លាន៧សែននាក់) ដែលរដ្ឋបានចំណាយថវិកាសរុបចំនួន ៤,៨០៥,៨០១,៦៩៩,០០០រៀល (ឬ ១,១៧២,១៤៦,៧៥៦ ដុល្លា ពោលគឺជិត ១ពាន់២០០លានដុល្លារ)
២. ឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២ឆ្នាំ ដែលត្រូវបានដាក់ឱ្យយអនុវត្តចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩។ មកទល់ពេលនេះមានស្ត្រីនិងកុមារដែលទទួលផលពីកម្មវិធីនេះ ចំនួន ៣៣៩,៩៧៧នាក់ ចំណែកថវិកាសរុប ១១០,៤០១,២០០,០០០ រៀល (ឬ ២៦,៩២៧,១១២ ដុល្លារ ឬ ជិត ២៧ លានដុល្លារ)
៣. ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យដោយសម្ពាធអតិផរណា ដែលត្រូវបានដាក់ឱ្យអនុវត្តចាប់ពី ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ ។ ប្រជាពលរដ្ឋដែលបានទទួលផលពីកម្មវិធីនេះមានចំនួន ៤៩៥,១១៩គ្រួសារ (ស្មើនឹងប្រជាជនជាង ១លាន៨សែននាក់) ហើយរាជរដ្ឋាភិបាលបានចំណាយថវិកាសរុបចំនួន ១៧៣,៩០០,០២១,២០០រៀល (ឬ ៤២,៤១៤,៦៣៩ ដុល្លារ)
ដូច្នេះគិតត្រឹមថ្ងៃទី ២៨ ខែកញ្ញា ២០២៣
កម្មវិធីទាំងបីផ្ដល់អត្ថប្រយោជន៍ ចំពោះគ្រួសារប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ចំនួនជាង ២លាន៧សែននាក់ (ឬ ៤៣៧,៧៣១ គ្រួសារ), ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ ចំនួន ៣៣៩,៩៧៧នាក់ និង គ្រួសារងាយរងហានិភ័យដោយសម្ពាធអតិផរណា ចំនួនជាង ១លាន៨សែននាក់ (ឬ ៤៩៥,១១៩គ្រួសារ) ដែលបានចំណាយទឹកប្រាក់សរុបចំនួន ៥,០៩០,១០២,៩០២,២០០រៀល (ឬ ១,២៤១,៤៨៨,៥១៧ដុល្លា ឬជាង ១ពាន់ ២រយលានដុល្លារ)។
ខាងលើនេះគឺគិតចំពោះកម្មវិធីឧបត្ថម្ភសាច់ប្រាក់តែចំនួនបីប៉ុណ្ណោះ។ ក្រៅពីកម្មវិធីទាំងបីនេះ រាជរដ្ឋាភិបាលក៏មានគោលនយោបាយផ្សេងទៀតជាច្រើន សម្រាប់ជួយដល់ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ ក្នុងគ្រប់វិស័យ នៅទូទាំងប្រទេស។
កម្ពុជាមិនមែនជាប្រទេសមានខ្លាំង ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាមិនមែនខ្វះទឹកចិត្តក្នុងការជួយដល់ប្រជាពលរដ្ឋខ្លួនឯងនោះទេ។
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Instagram
🌐 X(Twitter)
🌐 YouTube
🌐 Tiktok
#ហ៊ុនម៉ាណែត #Hunmanet
#កម្ពុជា #Cambodia
ផ្ទាំងប៉ាណូនៅចំកណ្តាលទីក្រុងញូយ៉ក តំបន់ Times Square ស្វាគមន៍វត្តមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅលើទឹកដីសហរដ្ឋអាមេរិក❤️❤️❤️
Repost from Samdech Hun Sen of Cambodia
ក្នុងនាមខ្ញុំប្រធានគណបក្សប្រជាជនកម្ពុជា សូមសម្តែងការអបអសាទរយ៉ាងក្រៃលែងជាទីបំផុតក្នុងឱកាស គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ ក្នុងសម័យប្រជុំលើកទី៤៥ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត បានសម្រេចបញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ របស់ខ្មែរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅវេលាម៉ោង១២៖២៨នាទី នៅទីក្រុងរីយ៉ាដ ត្រូវនឹងម៉ោង៤៖២៨នាទីរសៀល នៅរាជធានីភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។
ខ្ញុំសូមថ្លែងអំណរគុណចំពោះ រាជរដ្ឋាភិបាល ក្រសួង និងស្ថាប័នពាក់ពន្ធ័ទាំងអស់ដែលបានជួយជ្រោមជ្រែងលេីការងារនេះ រហូតសម្រេចបាននូវលទ្ធផលដ៏ត្រចះត្រចង់ជូនជាតិ មាតុភូមិ។
រមណីយដ្ឋានប្រាសាទកោះកេរ ជាអតីតរាជធានីរបស់ខ្មែរ ដែលស្ថិតក្នុងរាជព្រះបាទជ័យវម៌្មទេវទី៤ ក្នុងកំឡុងស.វ.ទី១០ ក្នុងឆ្នាំ ៩២៨ រហូតដល់ឆ្នាំ ៩៤១ នៃគ.ស.។
On behalf of the president of the Cambodian People's Party, I would like to express my sincerest congratulations on the occasion of Cambodia's Koh Ker Temple Region listed as UNESCO’s World Heritage at the 45th session of the UNESCO World Heritage Committee in Riyadh, Saudi Arabia on 12:28 pm (Riyadh time) which is 4:28 pm in Phnom Penh on 17 September 2023.
I would like to thank the Royal Government, all relevant ministries and institutions for supporting this work to achieve great results for the motherland.
Koh Ker temple resort was the former capital of Cambodia during the reign of King Jayavarman IV during the 10th century AD in 928 until 941 AD.
Repost from Samdech Hun Sen of Cambodia
សេចក្តីប្រកាសពត៌មាន
សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានទទួលជួប លោកស្រី អេវ៉ា មីស្លីវីក នាយិកាប្រតិបត្តិ និង លោក មហាម៉ាត់ ឌៀររ៉ា នាយកគ្រប់គ្រងថ្មីនៃគ្រឹះស្ថានពហុសិក្សា សម្តេច ហ៊ុន សែន នៅទីក្រុងបាម៉ាកូ នាព្រឹកថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ ២០២៣ ដើម្បីពិនិត្យលើស្ថានការណ៍ និង សមិទ្ធផល ព្រមទាំងចក្ខុវិស័យនៃគ្រឹះស្ថានពហុសិក្សានេះ នៅពេលអនាគត ។
នៅក្នុងជំនួប សម្តេចតេជោ បានសំដែងការពេញចិត្តចំពោះការគ្រប់គ្រងដ៏ល្អរបស់គ្រឹះស្ថានដែល មានលទ្ធភាពរ៉ាប់រងលើការចំណាយដំណើរការទាំងអស់របស់ខ្លួនចាប់តាំងពីឆ្នាំ២០១៨មក ដោយសារចំណូលនៃការបង់ថ្លៃសិក្សា និងសមិទ្ធផលសម្រេចបានដែលស្ថិតនៅក្នុងចំណោមសាលាល្បីៗកំពូលទាំង៥ នៅទូទាំងប្រទេសម៉ាលី ។ សម្តេចតេជោ បានផ្តល់ការលើកទឹកចិត្តដល់គណៈគ្រប់គ្រងសាលាបន្តកិច្ចខិតខំប្រែងធានានិរន្តរភាពរបស់សាលាបន្តទៅទៀត ។ ជាមួយគ្នានេះដែរ សម្រាប់ការអភិវឌ្ឍន៍នៃគ្រឹះស្ថានពហុសិក្សានាពេលខាងមុខ សម្តេចតេជោ បានសម្រេចផ្តល់អាហាររូបករណ៍ចំនួន ៧០ កន្លែង ដល់គណៈគ្រប់គ្រងគ្រឹះស្ថាន សម្រាប់រយៈពេល ១០ឆ្នាំ (២០២៣-២០៣៣) ក្នុងនោះ ៤០ កន្លែង សម្រាប់សិស្សានុសិស្សកម្រិតបឋមសិក្សា និង ៣០កន្លែង សម្រាប់ កម្រិតមធ្យមសិក្សា ។
ជាកិច្ចឆ្លើយតប លោកស្រី អេវ៉ា មីស្លីវីក និង លោក មហាម៉ាត់ ឌៀររ៉ា បានថ្លែងការដឹងគុណដ៏ជ្រាលជ្រៅ ក្នុងនាមកុមារម៉ាលីទាំងអស់នៃគ្រឹះស្ថានពហុសិក្សា ចំពោះអំណោយ និងកាយវិការដ៏វិសេសថ្លៃថ្លារបស់ សម្តេចតេជោ ដល់វិស័យសិក្សាធិការនៃប្រទេសម៉ាលី ។
សូមបញ្ជាក់ថា គ្រឹះស្ថានពហុសិក្សា សម្តេច ហ៊ុន សែន នៅទីក្រុងបាម៉ាកូ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៣ ក្រោមជំនួយឧបត្ថម្ភរបស់ សម្តេចតេជោ និងអ្នកស្រី អេវ៉ា មីស្លីវិក និងដៃគូជនជាតិម៉ាលីមួយរូបទៀត នៅក្នុងក្របខ័ណ្ឌនៃការពង្រឹងនូវសាមគ្គីភាពរវាងប្រទេសទាំងពីរនៅក្នុងក្រុមគ្រួសារហ្វ្រង់កូហ្វូន និងក្របខ័ណ្ឌនៃប្រទេសកំពុងអភិវឌ្ឍន៍ ហើយនិង កិច្ចសហប្រតិបត្តិការភាពជាដៃគូ ត្បូង - ត្បូង។
ថ្ងៃសុក្រ ១រោច ខែស្រាពណ៏ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ត្រូវនឹង ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣
Repost from អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា
ការបំភ្លឺរបស់សម្ដេចតេជោ លើសំណួរដែលថា ហេតុអ្វីមិនបញ្ចប់សន្ធិសញ្ញាព្រំដែនទាំងឡាយតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស
Repost from ឯកសារមន្ត្រីសាធារណៈ
រំលឹកប្រសាសន៍ | សម្តេចតេជោ ហ៊ុន សែន៖ «ខ្ញុំគាំទ្រការកែទម្រង់ តែមិនគាំទ្រការដកអ្នកខំធ្វើការ ដោយគ្មានមូលហេតុនោះទេ។ #SPM
[...] បើទទួលជោគជ័យហើយ បោះបង់ចោលមន្ត្រីដែលខិតខំប្រយុទ្ធ តើវានឹងអយុត្តិធម៌កម្រិតណាទៅ?
@oa_channel ✔️
Repost from Samdech Hun Sen of Cambodia
ខ្ញុំបង្ហោះសារដែលខ្ញុំនិយាយក្នុង
អង្គប្រជុំដើមអាណត្តិទី៦ឆ្នាំ
២០១៨ដើម្បីជាការរំលឹកដល់
មន្ត្រីបន្តវេនតាមស្ថាបន័សូមមាន
ការប្រុងប្រយត្ឋ័លើភាពអគុណធម៍សម្រាប់ការរៀបចំមន្ត្រីក្នុង
អាណត្តិថ្មីបន្ថែមលើបណ្តាំរបស់
ខ្ញុំកាលពីល្ងាចថ្ងៃ១០សីហា២០២៣ពេលជួបជុំ
មុនពេលគណរដ្ឋមន្ត្រីថ្មីត្រូវបាន
រៀបចំ។
ខ្ញុំគាំទ្រការកែទម្រង់តែមិនគាំទ្រ
ការរៀបចំណាដែលខ្វះការឲ្យ
តម្លៃសម្រាប់មនុស្សដែលខំធ្វើការក្នុងរយះពេលកន្លងមក
ហើយត្រូវបានដកចេញដោយ
គ្មានមូលហេតុដែរ៕
Repost from FRESH NEWS
TOP NEWS: ទីបំផុត! ក្រុមហ៊ុន Meta សម្រេចមិនដាក់ពិន័យ Facebook ផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន នោះទេ ! ក្រសួងអនុញ្ញាតឲ្យតំណាងក្រុមហ៊ុន Facebook អាចបន្តបំពេញការងារនៅកម្ពុជាតទៅទៀត
(ភ្នំពេញ)៖ ទីបំផុត ! ក្រុមហ៊ុន Meta Platform Inc. បានសម្រេចមិនដាក់ពិន័យចំពោះ Facebook ផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន តាមការស្នើរបស់សមាជិកក្រុមប្រឹក្សាត្រួតពិនិត្យនោះឡើយ ហើយក្រសួងអនុញ្ញាតឲ្យតំណាងក្រុមហ៊ុន Facebook អាចបន្តបំពេញការងារនៅកម្ពុជាតទៅទៀត។
http://fna.asia/71091a2 🔗 JOIN US
Repost from Samdech Hun Sen of Cambodia
ជាលើកដំបូងក្នុងរយៈពេលជាង៤៤ឆ្នាំ ពិសេសជាង៣៨ឆ្នាំ ដែលខ្ញុំមិនស្ថិតនិងមិនដឹកនាំប្រជុំគណរដ្ឋមន្ត្រី។ ខ្ញុំកំពុងមើលការផ្សាយផ្ទាល់ចេញពីអង្គប្រជុំដែលដឹកនាំដោយនាយករដ្ឋមន្រ្តីថ្មី។ ពិនិត្យមើលសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ដែលភាគច្រើនជាបញ្ញវន្តវ័យក្មេង ខ្ញុំកំណត់ច្បាស់ថា ការផ្ទេរការដឹកនាំពីថ្នាក់ដឹកនាំវ័យចំណាស់ មកកាន់ថ្នាក់ដឹកនាំវ័យក្មេងគឺ ត្រឹមត្រូវខ្លាំងណាស់។
ជូនពរគណរដ្ឋមន្ត្រីថ្មីមានជោគជ័យក្នុងការបំពេញភារកិច្ចដើម្បី ជាតិ សាសនា ព្រះមហាក្សត្រ៕
For the first time in more than 44 years, especially for over 38 years that I am not attending and chairing the cabinet meeting.
I am watching live broadcast on the cabinet meeting chaired by the new prime minister. Looking at the composition of the new cabinet who are young intellectuals, I determine that the transfer of senior leadership to young leadership is the right decision.
Wishing the new cabinet success in performing duties for the nation, religion, and king.
Repost from Samdech Hun Sen of Cambodia
ខ្ញុំបានទទួលដំណឹងដ៏រីករាយថា បងប្រុសរបស់ខ្ញុំឯកឧត្តម ថាក់ស៉ីន ស៉ីណាវ៉ាត្រា បានវិលត្រឡប់ទៅកាន់ប្រទេសថៃវិញ ប្រកបដោយសុវត្តិភាព និងបានជួបជុំក្រុមគ្រួសារ ពិសេសចៅៗដែលគាត់នឹកខ្លាំងជាងគេ។
ជូនពរបងប្រុសមានសុខភាពល្អ។
I have received the good news that my brother, His Excellency Thaksin Shinawatra, has returned to Thailand safely and reunited with his family, especially his grandchildren whom he missed dearly.
Wish my brother good health.
Repost from Samdech Hun Sen of Cambodia
ថ្ងៃនេះជាការគាប់ជួនខ្លាំងណាស់ ដោយប្រទេសពីរ កាន់របបរាជានិយមដូចគ្នានៅជិតខាងគ្នា (កម្ពុជា និងថៃ) ទទួលបាននាយករដ្ឋមន្រ្តីថ្មីក្នុងថ្ងៃតែមួយ។ បើទោះបីខ្ញុំឈប់ធ្វើជានាយករដ្ឋមន្រ្តីកម្ពុជាចាប់ពីថ្ងៃនេះតទៅក៏ដោយ ខ្ញុំសូមផ្ញើសារអបអរសាទរជូនចំពោះឯកឧត្តម Srettha Thavisin ដែលត្រូវបានរដ្ឋសភា បោះឆ្នោតជ្រើសរើសជា នាយករដ្ឋមន្រ្តីថ្មី របស់ប្រទេសថៃ។
ខ្ញុំសង្ឃឹមថា នាយករដ្ឋមន្រ្តីថ្មីទាំងពីរ នឹងធ្វើទំនាក់ទំនងជាមួយគ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទសទាំងពីរឲ្យរីកចម្រើនទ្វេដងបន្ថែមទៀត។
Today is a beautiful day as two neighboring monarchies (Cambodia and Thailand) receive a new prime minister on the same day. Although I will step down as prime minister of Cambodia, effective from today, I would like to send a congratulatory message to His Excellency Srettha Thavisin, who has been elected by the National Assembly as the new prime minister of Thailand.
I hope the two new prime ministers will work together to further boost cooperation between the two countries.
