en
Feedback
ប្រសាសន៍សំខាន់របស់សម្តេចតេជោ

ប្រសាសន៍សំខាន់របស់សម្តេចតេជោ

Open in Telegram

សូមគោរពអញ្ជេីញចូលរួមតាមតំណនេះ ដេីម្បីទទួលបានប្រសាសន៍សំខាន់ដែលបានផ្សាយជាសាធារណៈរួចរបស់សម្តេចតេជោ​ ហ៊ុន​ សែន https://t.me/Speech_Samdech_Techo

Show more
1 331
Subscribers
No data24 hours
-27 days
-1730 days
Posts Archive
Repost from FRESH NEWS
ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ក្រោយទទួលការគាំទ្រសំឡេងឆ្នោតពីសមាជិកព្រឹទ្ធសភាចំនួន៦២លើ៦២សំឡេង ក្លាយជាប្រធានព្រឹទ្ធសភ
ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ក្រោយទទួលការគាំទ្រសំឡេងឆ្នោតពីសមាជិកព្រឹទ្ធសភាចំនួន៦២លើ៦២សំឡេង ក្លាយជាប្រធានព្រឹទ្ធសភា https://fna.asia/212641f 🔗JOIN US

សុន្ទរកថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃ​ព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកសម័យប្រជុំព្រឹទ្ធសភាលើកដំបូងសម្រាប់នីតិកាលទី៥ ។ វិមានព្រឹទ្ធសភា, ព្រឹកថ្ងៃពុធ ១០រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ #សម័យប្រជុំព្រឹទ្ធសភាលើកដំបូង #នីតិកាលទី៥ #ហ៊ុនសែន #HunSen #កម្ពុជា #Cambodia #អរគុណសន្តិភាព #ThanksPeace

Repost from FRESH NEWS
WATCH VIDEO: សម្តេចតេជោ ហ៊ុន សែន ថ្លែងលារដ្ឋសភា ក្រោយអង្គុយធ្វើការជាងកន្លះជីវិត https://fna.asia/a9e6715 🔗JOIN US

សេចក្តីប្រកាសព័ត៌មាន លទ្ធផលនៃដំណើរទស្សនកិច្ចរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលរួមសន្និសីទប្រចាំឆ្នាំ២០២៤ របស់វេទិកាបូអាវសម្រាប់អាស៊ី នៅទីក្រុងបូអាវ ខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន៕ រាជធានីភ្នំពេញ, ថ្ងៃសុក្រ ៥ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ Connect with Samdech Hun Sen : 🌐Telegram 🌐TikTok 🌐Twitter 🌐YouTube 🌐Instagram 🌐Website

Repost from FRESH NEWS
អត្ថបទសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីបើកវេទិកាបូអាវសម្រាប់អាស៊ី «អាស៊ី និងពិភពលោក៖ បញ្ហាប្រឈម និងការទទួលខុសត្រូវរួម» នៅទីក្រុងបូអាវ ខេត្តហៃណាន ប្រទេសចិន នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ រួមមាន៖ ១៖ សម្តេចតេជោ ហ៊ុន សែន សម្តែងភាពរីករាយ ចំពោះសកម្មភាពសម្រុះសម្រួលឆ្លងប្រទេសយ៉ាងសកម្មរបស់ចិន ដើម្បីស្វែងរកបទឈប់បាញ់នៅអ៊ុយក្រែន (Video inside) Article: https://fna.asia/15afba3 YouTube: https://youtu.be/ALikntLEAF8 ២៖ សម្តេចតេជោ ហ៊ុន សែន៖ ការទទួលខុសត្រូវរួមរបស់យើងទាំងអស់គា្ននៅក្នុងតំបន់អាស៊ី គឺការរក្សាសន្តិភាព និងសន្តិសុខនៅក្នុងតំបន់ (Video inside) Article: https://fna.asia/184d74f YouTube: https://youtu.be/_qXMawNr6W8 ៣៖ សម្តេចតេជោ ហ៊ុន សែន កោតសរសើរប្រទេសចិន ចំពោះការទទួលបន្ទុក ក៏ដូចជាការទទួលខុសត្រូវដ៏ធ្ងន់ នៅក្នុងតួនាទីជាអ្នកដឹកនាំសកល (Video inside) Article: https://fna.asia/e9c4fef YouTube: https://youtu.be/9vHPzvszeqo

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា អនុញ្ញាតអោយ ឯកឧ
+6
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា អនុញ្ញាតអោយ ឯកឧត្ដមបណ្ឌិត Agung Laksono អនុប្រធាន CAPDI អតីតប្រធានរដ្ឋសភាឥណ្ឌូណេស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមាន៧មករា រាជធានីភ្នំពេញ។ ថ្ងៃព្រហស្បតិ៍ ១២ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ #AgungLaksono #CAPDI #ហ៊ុនសែន #HunSen #កម្ពុជា #Cambodia #អរគុណសន្តិភាព #ThanksPeace

សម្ដេចតេជោ | ខ្ញុំសូមអំពាវនាវបងប្អូនប្រជាពលរដ្ឋដែលញៀនល្បែង គប្បីទុកប្រាក់កាស។ ទោះជាយ៉ាងណា គោលដៅដែលត្រូវបង្ក្រាបពិតប្រាកដ គឺត្រូវបង្ក្រាបមេក្លោងបនល្បែង និងអ្នករកស៊ីល្បែង។ #PM JOIN US | @oa_channel

២ថ្ងៃចុងក្រោយនេះមានការផ្សព្វផ្សាយនូវព័ត៌មានដែលនិយាយពី ភរិយាខ្ញុំមានជម្ងឺ។ នេះវាជារឿងពិតហើយក្រុមគ្រួសារខ្ញុំ ក៏គ្មានការលាក់បាំ
២ថ្ងៃចុងក្រោយនេះមានការផ្សព្វផ្សាយនូវព័ត៌មានដែលនិយាយពី ភរិយាខ្ញុំមានជម្ងឺ។ នេះវាជារឿងពិតហើយក្រុមគ្រួសារខ្ញុំ ក៏គ្មានការលាក់បាំងនិងក៏គ្មានការ ចាំបាច់ផ្សព្វផ្សាយជាដំណឹងអ្វីដែរ។ កាលពី៤ថ្ងៃមុនភរិយាខ្ញុំដួលក្នុងបន្ទប់ សម្រាកធ្វើឱ្យប៉ះដល់ក្បាលដែល ចាំបាច់ត្រូវយកទៅពិនិត្យនិងព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត្រ។ បន្ទាប់ពីការពិនិត្យព្យាបាលដោយយក ចិត្តទុកដាក់ពីគ្រូពេទ្យសុខភាពគាត់ល្អ ប្រសើរតែមិនទាន់ចាកចេញពីមន្ទីរ ពេទ្យនៅឡើយព្រោះត្រូវរង់ចាំការ ថតក្បាលជាលើកទី៣ដើម្បីមើល សរសៃដែលរងនូវការប៉ះទង្គិចនោះ។ ការបង្កើតនូវព័ត៌មានថាភរិយាខ្ញុំកំពុង បញ្ជូនទៅព្យាបាលនៅបរទេសគឺជា រឿងមិនពិត។ ទូលព្រះបង្គំសូមអរព្រះគុណថ្វាយហ្លួងម៉ែដែលបានយាងទៅសួរសុខទុក្ខភរិយាទួលព្រះបង្គំដែលជាបុត្រីធម៍របស់ព្រះអង្គដល់មន្ទីរពេទ្យ។ សូមអរគុណថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ បងប្អូនជនរួមជាតិដែលចូលរួមកង្វល់ ពីសុខភាពភរិយាខ្ញុំ។ ឆ្លៀតឱកាស់នេះក៏សូមជូនសារទៅពួកអាក្រក់សូមបញ្ឈប់នូវការបំពុល ព័ត៌មាននិងសូមយកចិត្តទុកដាក់ ការពារសុខភាពខ្លួនឯងល្អជាងមកគិត ពីក្រុមគ្រួសាររបស់ខ្ញុំ៕

សុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ថ្លែងក្នុងកម្មវិធី ចូលរួមកិច្ចពិភាក្សាតុមូលអន្តរគណបក្ស ក្រោមប្រធានបទ “តួនាទីគណបក្សនយោបាយរុស្ស៊ី និងបណ្ដាប្រទេសអាស៊ាន ក្នុងការបង្កើតសណ្ដាប់ធ្នាប់ពិភពលោកថ្មីប្រកបដោយយុត្តិធម៌” តាមប្រព័ន្ធវីដេអូ៕ ងៃអង្គារ ១៣ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ #ហ៊ុនសែន #HunSen #គណបក្សប្រជាជនកម្ពុជា #CPP #កម្ពុជា #Cambodia Connect with Samdech Hun Sen : 🌐Telegram 🌐TikTok 🌐Twitter 🌐YouTube 🌐Instagram 🌐Website

សេចក្តីថ្លែងការណ៍រួមនៃកិច្ចសន្ទនារវាង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង និងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទីក្រុងប៉ារីស
+9
សេចក្តីថ្លែងការណ៍រួមនៃកិច្ចសន្ទនារវាង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង និងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទីក្រុងប៉ារីស នាថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៤ #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #Cambodia #សន្តិភាពនៅកម្ពុជា​ #peaceofcambodia #អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg

រឿងគួរឱ្យអស់សំណើចមួយ ! ថ្ងៃមុនខ្ញុំបានមើលនូវបទសម្ភាសមួយដែលមានទាំងបណ្ឌិត សេង សារី ចូលរួមផង។ បុរសម្នាក់ដែលតាំងខ្លួនជាអ្នកចេះជាងគេ ដែលខ្ញុំធ្លាប់ប្រើក្បាលឱ្យជួយកែរដ្ឋធម្មនុញ្ញពី២/៣ មក ៥០បូក១ នៅឆ្នាំ២០០៦ បាននិយាយថា ហ៊ុន ម៉ាណែត អត់ចេះអីទេ អ្វីៗឪពុកនៅបញ្ជាដឹកនាំទាំងអស់ ប៉ុន្តែជីវិតមនុស្សគ្មានអ្វីអមតៈទេ អត់ពី ហ៊ុន សែន ទៅ ហ៊ុន ម៉ាណែត និងចប់ដែរ ឯឱកាសរបស់អ្នកប្រឆាំងក៏មកដល់ដែរ Sic!(សង្ខេបចំណុចដែលគេចង់និយាយ)។ ខ្ញុំមិនចង់ឆ្លើយតបជាមួយសមត្ថភាព ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រីនោះទេ ព្រោះប្រជាជនកម្ពុជាបានស្គាល់រួចមកហើយ តែខ្ញុំចង់សួរទៅជនដែលតែងនិយាយ ជាន់កែងខ្លួនឯងនេះនូវសំនួរពីរដូចខាងក្រោម៖ ១. អំណាច ហ៊ុន ម៉ាណែត ផ្អែកលើអំណាចរបស់ ហ៊ុន សែន បើ ហ៊ុន សែន ស្លាប់ ហ៊ុន ម៉ាណែត នឹងចប់។ សំនួរសួរថា ចុះបើ ហ៊ុន សែន នៅរស់២០ ទៅ ៣០ឆ្នាំទៀត តើក្រុមប្រឆាំងវាទៅជ្រកនៅទីណា? ២. អ្នកដែលនិយាយថា ហ៊ុន សែន មិនមែនមានជីវិតអមតៈទេ ម្នាក់នេះមានអាយុច្រើនជាង ហ៊ុន សែន។ សំនួរសួរថា ពេល ហ៊ុន សែន កើនអាយុ តើលោកមិនកើនអាយុទេអី? ឆ្លើយជួសទៅចុះកើនដូចគ្នានឹងអាចងាប់មុន ហ៊ុន សែន។ ចង់បញ្ជូនចំណុចទាំងនេះទៅកាន់បងប្អូនទាំងគាំទ្រ ទាំងប្រឆាំង ពិចារណានាចុងសប្តាហ៍។ A funny thing! The other day I watched an interview which was also joined by Dr. Seng Sary. A man who pretends to be the smartest, whom I used his head to amend the Constitution from 2/3 to 50+1 in 2006 said that Hun Manet does not know anything; his father is in charge of everything. Human life is immortal. Without Hun Sen, Hun Manet will be finished, and the opportunity of the opposition will come [sic]! I do not want to talk about the capacity of Prime Minister Hun Manet because Cambodian people have already known, yet I want to ask him two questions as follows: 1. Hun Manet's power is based on Hun Sen's power. If Hun Sen dies, Hun Manet will end. The question is if Hun Sen lives for another 20 to 30 years, where will the opposition take refuge? 2. The man who says Hun Sen is not immortal is even older than Hun Sen. The question is, when Hun Sen grows old, does that man not grow old? Let me answer: both grow old or he might die before Hun Sen. I want to send these points to both my supporters and opponents for consideration on weekend.

សុន្ទរកថារបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាស មីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៤) #REMARKS #CPP JOIN US | @oa_channel

Repost from FRESH NEWS
សម្តេចតេជោ ហ៊ុន សែន ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋជាង ២ម៉ឺននាក់ ជួបជុំអបអរសាទរខួប៤៥ឆ្នាំ ថ្ងៃជ័យជម្នះ ៧មករា, ថ្ងៃពលរដ្ឋកម្ពុជា រ
+9
សម្តេចតេជោ ហ៊ុន សែន ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋជាង ២ម៉ឺននាក់ ជួបជុំអបអរសាទរខួប៤៥ឆ្នាំ ថ្ងៃជ័យជម្នះ ៧មករា, ថ្ងៃពលរដ្ឋកម្ពុជា រួចផុតពីរណ្តៅមរណៈ (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស​ប្រជា​ជនកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំង​ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សសរុបជាង ២ម៉ឺននាក់ ជួបជុំគ្នាប្រារព្ធពិធីអបអរសាទរ​ខួប​៤៥ឆ្នាំ នៃថ្ងៃជ័យជម្នះ «៧មករា» ដែលជាថ្ងៃដ៏វិសេសវិសាល សម្រាប់ប្រជាជនកម្ពុជា បានរួចជីវិតពីរណ្តៅមរណៈ​នៃរបបប្រល័យពូជសាសន៍ ប៉ុលពត ក្រោមការប្រយុទ្ធតស៊ូដ៏អង់អាចក្លាហាន របស់យុទ្ធជន និងយុទ្ធនារី ដឹកនាំរបស់ឥស្សរជន នៃគណបក្សប្រជាជនកម្ពុជា។ http://fna.asia/ca26a15 🔗 JOIN US

Repost from FRESH NEWS
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសជួបជុំអបអរសាទរខួប៤៥ឆ្នាំ ថ្ងៃជ័យជម្នះ ៧មករា http://fna.asia/ca26a15 🔗 J
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសជួបជុំអបអរសាទរខួប៤៥ឆ្នាំ ថ្ងៃជ័យជម្នះ ៧មករា http://fna.asia/ca26a15 🔗 JOIN US

សុន្ទរកថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជា ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៤)។ ថ្ងៃអាទិត្យ ១១ រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ #ទិវាជ័យជម្នះ #៧មករា #គណបក្សប្រជាជនកម្ពុជា #កម្ពុជា #Cambodia Connect with Samdech Hun Sen : 🌐Telegram 🌐TikTok 🌐Twitter 🌐YouTube 🌐Instagram 🌐Website

ក្នុងខែមករា តើមានអ្វីខ្លះសម្រាប់ការចងចាំរបស់ខ្ញុំ? មានរឿងមួយចំនួនដែលគួររំលេចគឺ៖ ១. ត្រូវរបួសស្មាស្តាំក្នុងការប្រយុទ្ធលើសមរភូមិ (បន្ទាយដ១៥) ថ្ងៃ១មករា ១៩៧៥។ ២. ថ្ងៃរៀបការ ៥មករា ១៩៧៦ ៣. ថ្ងៃរំដោះជាតិ និងប្រជាជនចេញផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ៧មករា ១៩៧៩។ ជាសមិទ្ធផលរួមរបស់ជាតិ។ ៤. ត្រូវបានបោះឆ្នោតឱ្យចូលជាថ្នាក់ដឹកនាំមជ្ឈឹមបក្សដែលមានសមាជិក ៧រូប ក្នុងឱកាសមហាសន្និបាតលើកទី៣ របស់គណបក្ស នាព្រឹកថ្ងៃ៨មករា ១៩៧៩។ ៥. ត្រូវបានជ្រើសតាំងជារដ្ឋមន្ត្រីក្រសួងការបរទេស នាល្ងាចថ្ងៃ៨មករា ១៩៧៩។ ៦. ត្រូវបានបោះឆ្នោតឱ្យកាន់តំណែងជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី (នាយករដ្ឋមន្ត្រី) នាព្រឹកថ្ងៃ១៤មករា ១៩៨៥។ ៧. ជំនួបចរចាសីហនុ-ហ៊ុនសែន លើកទី២ នៅប្រទេសបារាំងថ្ងៃ២០ និង២១មករា ១៩៨៨។ ៨. ការចាប់មានផ្ទៃពោះរបស់ភរិយាខ្ញុំនៃកំណើតរបស់ ហ៊ុន ម៉ាណែត មករា ១៩៧៧។ ៩. ទទួលបានចៅទីមួយ ថ្ងៃ២៨មករា ឆ្នាំ២០០០។ នៅមានរឿងរ៉ាវមួយចំនួនទៀតដែលខ្ញុំគិតថាមិនចាំបាច់រំលឹក។ What are worth remembering for me in January? Here are some highlights: 1. Got hit on the right shoulder in the battlefield (Garrison D15) on 1 January 1975. 2. Wedding day on 5 January 1976. 3. Day of liberating nation and people out of Pol Pot genocidal regime on 7 January 1979. 4. Elected as one of seven leaders of party’s central committee at the 3rd party’s General Assembly in the morning of 8 January 1979. 5. Elected Minister of Foreign Affairs in the evening of 8 January 1979. 6. Elected Chairman of the Council of Ministers (Prime Minister) in the morning of 14 January 1985. 7. Sihanouk-Hun Sen second talk in France on 20-21 January 1988. 8. The start of pregnancy of my wife on the birth of Hun Manet in January 1977. 9. Received the first grandchild on 28 January 2000. There are still some more which I think should not be recalled.

Repost from FRESH NEWS
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យបេសកជនពិសេស​របស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ជួបសម្តែងការគួរសម http://fna.asia/9b78f89 🔗 JOIN US
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យបេសកជនពិសេស​របស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ជួបសម្តែងការគួរសម http://fna.asia/9b78f89 🔗 JOIN US

បញ្ជីរាយនាមសមាជិក សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា គិតត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ #CPP សរុបចំនួន ១៣១២រូប (ស្ត្រីចំនួន ១៣៥រូប)

Repost from FRESH NEWS
អត្ថបទសំខាន់ៗក្នុងលទ្ធផលនៃមហាស​ន្និបាតវិសាមញ្ញ របស់គណបក្សប្រជាជនកម្ពុជារយៈពេល២ថ្ងៃ​ នាថ្ងៃទី៩-១០​ ខែធ្នូ​ ឆ្នាំ២០២៣​ រួមមាន៖ ១៖ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីសម្រេចចិត្តចំនួន ៩ចំណុច Article: http://fna.asia/c7fe667 ២៖ អ្នកនាំពាក្យ៖ សម្តេចតេជោ ហ៊ុន សែន ណែនាំ៣ចំណុចធំៗ ដល់មហាសន្និបាតវិសាមញ្ញគណបក្សប្រជាជនកម្ពុជា (Video inside) Article: http://fna.asia/e337fed ៣៖ អ្នកនាំពាក្យ៖ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា «គ្មានគណបក្សណា ឬមជ្ឈដ្ឋានខាងក្រៅណាអាចបំបែកបំបាក់សាមគ្គីផ្ទៃក្នុង គណបក្សប្រជាជនបានទេ»​ (Video inside) Article: http://fna.asia/8783cca ៤៖ អង្គមហាសន្និបាត វាយតម្លៃខ្ពស់ចំពោះលទ្ធផលការងាររបស់ រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលក្នុងរយៈពេលដ៏ខ្លី នៃការកាន់តំណែងរបស់ខ្លួន បានសម្រេចលទ្ធផលជាច្រើន ប្រកបដោយមោទនភាព Article: http://fna.asia/2e4c7fb ៥៖ គណបក្សប្រជាជនកម្ពុជា ដាក់ចេញនូវទិសដៅការងារសំខាន់ៗ៧ចំណុច ដែលត្រូវពុះពារអនុវត្តឱ្យបានសម្រេច នាពេលខាងមុខ Article: http://fna.asia/eeac463 ៦៖ គណបក្សប្រជាជនកម្ពុជា អំពាវនាវដល់បណ្តារដ្ឋ និងភាគីជម្លោះតាមតំបន់នានា ឱ្យព្យាយាមរកដំណោះស្រាយដោយសន្តិវិធី តាមរយៈការចរចាដើម្បីធានានូវសុខសន្តិភាព ភាតរភាព និងវឌ្ឍនភាពជាសាកល Article: http://fna.asia/20cdc3b

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសគណបក្សប្រជាជនកម្ពុជា នៅរសៀល ថ្ងៃអាទិត្យ ១៣រោច ខែកត្តិក ឆ្នាំ
+9
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសគណបក្សប្រជាជនកម្ពុជា នៅរសៀល ថ្ងៃអាទិត្យ ១៣រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស បាន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ដែលប្រព្រឹត្តទៅនៅស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីមហាសន្និបាតនេះ បានដំណើរការរយៈពេល ២ ថ្ងៃ កន្លងមកនេះ គឺថ្ងៃទី ៩-១០ ខែធ្នូ ឆ្នាំ២០២៣។ សម្រាប់លទ្ធផលនៃមហាសន្និបាត និងមានការបង្ហាញជូនតាមរយៈសេចក្តីប្រកាសព័ត៌មាននាពេលបន្ទាប់៕ Connect with Samdech Hun Sen : 🌐Telegram 🌐TikTok 🌐Twitter 🌐YouTube 🌐Instagram 🌐Website