🇰🇭 Khmer First
Open in Telegram
783
Subscribers
No data24 hours
-117 days
-3230 days
Posts Archive
ថៃធ្វើសង្រ្គាមបំផ្លាញកម្ពុជាដើម្បីកេងចំណេញនយោបាយផ្ទៃក្នុងរបស់ខ្លួន
Thailand is waging war against Cambodia for the sake of its own domestic political gain.
The Ministry of Interior issues a rejection statement regarding fabricated and defamatory reports alleging the detention and imprisonment of Thai nationals by Cambodian authorities.
អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ថៃកំពុងធ្វើសង្គ្រាមពីរក្នុងពេលតែមួយ គឺសង្គ្រាមប្រដាប់អាវុធ និងសង្គ្រាមចិត្តសាស្ត្រ ឈ្លានពានកម្ពុជា តែទោះជាបែបនេះក្តីប្រជាពលរដ្ឋខ្មែរមិនបានធ្លាក់ចូលក្នុងអន្ទាក់នៃសង្គ្រាមចិត្តសាស្ត្ររបស់ថៃឡើយ
……………
ប្រសាសន៍របស់ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល ធ្វើឡើងនៅក្នុងសេចក្តីថ្លែងការណ៍ ស្តីពី «បច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃបានបើកការវាយប្រហារមុនមកលើកងទ័ព និងជនស៊ីវិលកម្ពុជា» នៅព្រឹកថ្ងៃអង្គារ ទី១៦ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
សូមអញ្ជើញទស្សនាខ្លឹមសារទាំងស្រុងនៃសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិ ស្តីពី «បច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃ បានបើកការវាយប្រហារមុនមកលើកងទ័ព និងជនស៊ីវិលកម្ពុជា» គិតត្រឹមព្រឹកថ្ងៃអង្គារ ១១រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
កម្ពុជាសូមថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត ចំពោះការប្រើប្រាស់យន្តហោះចម្បាំង F-16 របស់ថៃ វាយប្រហារតាមអាកាសចូលជ្រៅប្រមាណ ៨០-៩០គីឡូម៉ែត្រ ទៅក្នុងទឹកដីកម្ពុជា ព្រោះសកម្មភាពទាំងនេះជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ និងកាតព្វកិច្ចអន្តរជាតិ ក្នុងការការពារជនស៊ីវិល និងទ្រព្យសម្បត្តិវប្បធម៌។
Cambodia condemns in the strongest terms Thailand's use of F-16 combat aircraft operations reportedly penetrating approximately 80-90 kilometers deep into Cambodian territory as these constitute violations of international humanitarian law and international obligations to protect civilians and cultural property.
ប្រភព៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥
+1
ក្រសួងមហាផ្ទៃ÷ ការចោទថាសមត្ថកិច្ចកម្ពុជាឃាត់ខ្លួនពលរដ្ឋថៃដាក់ពន្ធនាគារ ជារឿងប្រឌិតទាំងស្រុង
-----
ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ បានចេញសេចក្ដីប្រកាសច្រានចោលការប្រឌិតព័ត៌មានមួលបង្កាច់ ដែលថាសមត្ថកិច្ចកម្ពុជាឃាត់ខ្លួនពលរដ្ឋថៃដាក់ពន្ធនាគារ និងការបំភ្លៃស្ថានការណ៍ផ្សេងៗ នាំឱ្យពលរដ្ឋថៃនៅកម្ពុជា ពិសេសក្រុមគ្រួសារសាច់ញាតិ នៅឯប្រទេសថៃមានការយល់ខុសចំពោះការឃោសនាដ៏អកុសលនេះ។
The Ministry of Interior issues a rejection statement regarding fabricated and defamatory reports alleging the detention and imprisonment of Thai nationals by Cambodian authorities.
សូមអញ្ជើញទស្សនាខ្លឹមសារទាំងស្រុងនៃសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល ស្តីពី «បច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃ បានបើកការវាយប្រហារមុនមកលើកងទ័ព និងជនស៊ីវិលកម្ពុជា» គិតត្រឹមល្ងាចថ្ងៃចន្ទ ១០រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
សូមអញ្ជើញទស្សនាខ្លឹមសារទាំងស្រុងនៃសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិ ស្តីពី «បច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃ បានបើកការវាយប្រហារមុនមកលើកងទ័ព និងជនស៊ីវិលកម្ពុជា» គិតត្រឹមល្ងាចថ្ងៃចន្ទ ១០រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីកងកម្លាំងយោធាថៃបន្តការបាញ់ប្រហារ មកលើកងកម្លាំងកម្ពុជានៅយោធភូមិភាគទី៤ គិតចាប់ពីម៉ោង ៤:០០នាទីទៀបភ្លឺ រហូតដល់ម៉ោង ១៧:០០នាទី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥
- ម៉ោង ៤:៣០នាទីទៀបភ្លឺ យោធាថៃបានចាប់ផ្តើមបាញ់ផ្លោងកាំភ្លើងធំគ្រប់ធន់ចូលភូមិសាស្ត្រអូរស្មាច់។
- ម៉ោង ៤:៥០នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រប្រាសាទខ្នារ។
- ម៉ោង ៥:៤០នាទី យោធាថៃបានចល័តរថក្រោះនៅភូមិសាស្ត្រជប់អង្គុញ និងបានបាញ់ផ្លោងចូលភូមិ សាស្ត្រប្រាសាទតាមាន់ធំ។
- ម៉ោង ៥:៤៥នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រថ្មដូន។
- ម៉ោង ៥:៥០នាទី យោធាថៃបានបាញ់ផ្លោងកាំភ្លើងធំចូលភូមិសាស្ត្រប្រាសាទតាក្របី។
- ម៉ោង ៧:៣៥នាទី យោធាថៃបានបាញ់កាំភ្លើងធំ ១៥៥ម.ម ចូលភូមិសាស្ត្រក្រុងសំរោងតំបន់ប្រជា ពលរដ្ឋស៊ីវិល។
- ម៉ោង ៨:៤០នាទី យោធាថៃបានបាញ់ផ្សែងពុលនៅភូមិសាស្ត្រប្រាសាទតាក្របី។
- ម៉ោង ៩:១៨នាទី យោធាថៃចាប់ផ្តើមបាញ់ប្រហារចូលភូមិសាស្ត្រប្រាសាទព្រះវិហារ។
- ម៉ោង ១០:០៨នាទី និងម៉ោង ១០:១១នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់ ២គ្រាប់ ក្បែរជំរំជនភៀសសឹក នៅភូមិសាស្ត្រស្ពានអូរជីក នៃព្រំប្រទល់ស្រុកស្រីស្នំ ខេត្តសៀមរាប។
- ស្ថានការណ៍នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ចាប់តាំងពីម៉ោង ៤:៣០នាទីព្រឹក រហូតដល់ម៉ោង ១៧:៤០នាទីនេះ យោធាថៃបានបើក ការវាយប្រហារមកលើកងកម្លាំងកម្ពុជានៅភូមិសាស្ត្រក្នុងយោធភូមិ ភាគទី៤ រួមមាន៖ ថ្មដូន, ប្រាសាទតាមាន់ធំ, ជប់គគីរ, តាថាវ, តំបន់អានសេះ, គោល៨, បុស្សុស្បូវ-ជាំតែ, ភ្នំខ្មោច, ប្រាសាទតាក្របី, ប្រាសាទខ្នារ, អូរស្មាច់, ជប់អង្គុញ, ដំណាក់ស្តេច, ថ្មឆ័ត្រ និងប្រាសាទព្រះវិហារ រហូតមកដល់ពេលនេះមិនទាន់ស្ងប់ស្ងាត់នៅឡើយទេ ប៉ុន្តែកងកម្លាំងរបស់យើង បន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច។
Summary of the situation along the Cambodia-Thailand border regarding the case of the Thai military forces continued their armed aggression on Cambodia, in the 4th Military Region from 04:00a.m. to 05:00p.m., December 15, 2025:
- At 04:30 a.m., the Thai forces shelled into the area of O’ Smach.
- At 04:50 a.m., the Thai forces shelled into the area of Khnar temple.
- At 05:40 a.m., the Thai forces mobilized tanks to advance into the area of Chob Angkounh village and fired shells into the area of Tamone Thom Temple.
- At 05:45 a.m., the Thai forces shelled into the area Thma Don.
- At 05:50 a.m., the Thai infantry forces fired artillery Ta Krabei Temple.
- At 07:35 a.m., the Thai forces shelled with heavy artillery, 155mm, into the area of Samrong city in the civilian’s area.
- At 8:40 a.m., the Thai forces sprayed toxic gas in the area of Ta Krabei Temple.
- At 9:18 a.m., the Thai forces attacked in the area of Preah Vihear Temple
- At 10:08 a.m. to 10:11a.m., the Thai forces flew F-16 fighter jet to drop 2 bomb near a displaced civilian camp at the area of O’ Jik bridge at the border of Srei Snam district, Siem Ream province.
- The situation on December 15, 2025, from 4:30 a.m. to 5:40 p.m., the Thai military have launched attack on Cambodia in the area of the 4th Military region including: Thmar Daun, Tamone Thom temple, Choub Korki, Ta Thav, An Ses, Khol 8, Bos Sbov- Choam Te, Phnom Khmoch, Ta Krabei temple, Khnar temple, O’ Smach, Chob Angkounh, Domnak Sdach,Thmar Chat, and Preah Vihear temple until now but our forces continue to monitor closely and remain highly vigilant .
____
ការឈ្លានពានរបស់យោធាថៃបានធ្វើឱ្យជនស៊ីវិលកម្ពុជាស្លាប់១៥នាក់និងរបួស៧៣នាក់ និងមានជនភៀសសឹកចំនួនជាង៤០ម៉ឺននាក់ គិតត្រឹមថ្ងៃ១៥ ធ្នូ
------
គិតត្រឹមម៉ោង ២ រសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះ ការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា និងយកជនស៊ីវិលជាគោលដៅវាយប្រហារផង បានធ្វើឱ្យជនស៊ីវិលស្លាប់ ១៥ នាក់ និងរបួស ៧៣នាក់ និងមាន ជនភៀសសឹកចំនួន ៤០៩ ២៩៣ នាក់។
As of 2:00 p.m. today, the Thai military’s aggression against Cambodian territory, which has also targeted civilians, has resulted in the deaths of 15 civilians and injuries to 73 others. The number of displaced persons has reached 409,293.
ដោយសារមហិច្ឆិតាឈ្លានពានទឹកដីកម្ពុជាពីសំណាក់យោធាថៃ បានធ្វើឱ្យមានវិនាសកម្ម ហិនហោច ខ្លោចផ្សារជាទីបំផុតសម្រាប់ជនស៊ីវិល Due to Thailand’s aggressive ambition to encroach upon Cambodian territory, widespread destruction and devastating suffering have been inflicted on civilians.
ទឹកភ្នែករាប់លានដំណក់របស់ពលរដ្ឋរងគ្រោះដែលបាត់បង់សមាជិកគ្រួសារ ដោយសារការទំលាក់គ្រាប់បែកដោយយោធាថៃគឺជាសោកនាដកម្មដែលអន្តរជាតិត្រូវតែថ្កោលទោសថៃ
The millions of tears shed by victims who lost family members due to bombing by the Thai military represent a tragedy that the international community must condemn Thailand for.
ក្រសួងការពារជាតិអំពាវនាវឱ្យបញ្ឈប់ការផ្សព្វផ្សាយនូវរាល់ព័ត៌មាន វីដេអូ ឬរូបភាពប្រតិបត្តិការរបស់កងទ័ពជាសាធារណៈ
............
នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការពារជាតិ បានចេញសេចក្តីប្រកាសអំពាវនាវថា ដើម្បីចូលរួមរក្សាសុវត្ថិភាពកងកម្លាំងរបស់យើង ក៏ដូចជារក្សាការសម្ងាត់យោធា សូមបញ្ឈប់ការផ្សព្វផ្សាយជាបន្ទាន់នូវរាល់ ព័ត៌មាន, វីដេអូ ឬរូបភាពដែលអាចបង្ហាញពីសកម្មភាពប្រតិបត្តិការយោធា, ផែនទី, ការបង្ហាញពីការចល័ត ឬការដាក់ពង្រាយកងទ័ព, ទីតាំងឈរជើង, លេណដ្ឋាន (ត្រង់សេ), ជំរំជម្រក, ការចល័តសព្វាវុធ, ផ្លូវផ្គត់ផ្គង់សម្ភារបរិក្ខារ ឬស្បៀងអាហាររបស់កងទ័ព តាមគ្រប់បណ្តាញទំនាក់ទំនងសង្គម ដូចជា Facebook, TikToK, Youtube ឬប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀតជាដាច់ខាត៕
កម្ពុជាប្រកាសចង់បានសន្តិភាពត្រឡប់មកវិញ ខណៈដែលថៃនៅតែបន្តបដិសេធចំពោះសន្តិភាព
Cambodia has declared its desire for the restoration of peace, while Thailand continues to reject peace efforts.
កម្ពុជាប្រើសិទ្ធិការពារខ្លួន តបតតែគោលដៅយោធារបស់ថៃប៉ុណ្ណោះ ប៉ុន្តែថៃបានវាយប្រហារភូមិឋានពលរដ្ឋស៊ីវិលក្នុងដែនអធិបតេយ្យភាពកម្ពុជាទាំងកំរោលព្រៃផ្សៃបំផុត
Cambodia has exercised its legitimate right to self-defense,
targeting only Thai military facilities, while Thailand has
launched brutal and indiscriminate attacks on
civilian villages within Cambodia’s sovereign territory.
+9
ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ កម្ពុជា-ចិន បន្ដឈរជាមួយគ្នា គ្រប់កាលៈទេសៈ ទាំងនៅក្នុងឆាកតំបន់ និងអន្ដរជាតិ
(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានលើកឡើងថា កម្ពុជា-ចិន បន្ដឈរជាមួយគ្នា គ្រប់កាលៈទេសៈ និងធ្វើការយ៉ាងជិតស្និត ដើម្បីជំរុញកិច្ចសហប្រតិបត្ដិការ ទាំងនៅក្នុងឆាកតំបន់ និងអន្ដរជាតិ។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី តំណាងសម្ដេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា អញ្ជើញចូលរួម ក្នុងមហោស្រពមិត្ដភាព កម្ពុជា-ចិន លើកទី២ «មិត្ដភាពដ៏រឹងមាំគ្រប់រដូវកាល ផ្សារភ្ជាប់បេះដូងប្រជាជន និងប្រជាជន» នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥។
ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានបញ្ជាក់យ៉ាងដូច្នេះថា «ប្រទេសយើងទាំងពីរ (កម្ពុជា-ចិន) បន្ដឈរជាមួយគ្នា គ្រប់កាលៈទេសៈ និងធ្វើការយ៉ាងជិតស្និត ដើម្បីជំរុញកិច្ចសហប្រតិបត្ដិការ និងពង្រឹងផ្នែកឯករាជ្យភាព និងកិត្យានុភាពខ្លួន នៅក្នុងឆាកតំបន់ និងអន្ដរជាតិ»។
ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានថ្លែងថា ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែគាំទ្រមាគ៌ា អភិវឌ្ឍន៍របស់កម្ពុជា ស្របតាមលក្ខខណ្ឌជាតិខ្លួន ហើយកម្ពុជាតែងតែគាំទ្រ នូវគំនិតផ្ដួចផ្ដើមនេះ របស់មិត្ដចិនដូចគ្នាផងដែរ។
ទន្ទឹមគ្នានេះ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ក៏សូមថ្លែងអំណរគុណ ចំពោះការគាំទ្រ និងការចូលរួមរបស់ប្រទេសចិន ក្នុងការរួមចំណែកសម្របសម្រួល ដល់ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ នាពេលកន្លងទៅផងដែរ។
ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានលើកឡើងថា ជាអកុសលនាពេលថ្មីៗនេះ ស្ថានការណ៍បានវិវត្ដ នូវស្ថានភាពអាក្រក់សារជាថ្មី ស្មារតី ទឹកចិត្ដ និងអារម្មណ៍របស់ប្រជាជនខ្មែរគ្រប់រូប ស្ថិតនៅជុំវិញស្ថានការណ៍ ដែលកាន់តែតាន់តឹង បណ្ដាលមកពីការផ្ទុះអាវុធ តាមបណ្ដោយបន្ទាន់ព្រំដែន រវាងកម្ពុជា-ថៃ។
ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ក៏បានគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្ដឥតងាករេ និងជំហរប្រកបដោយភាពម្ចាស់ការជាក់លាក់ សុច្ឆន្ទៈ និងការទទួលខុសត្រូវខ្ពស់របស់កម្ពុជា ពុះពារស្វែងរកដំណោះស្រាយ ដែលត្រឹមត្រូវមាគ៌ាសន្ដិភាព សម្រាប់រយៈពេលវែង។
ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ជឿជាក់ថា សហគមន៍អន្ដរជាតិ ជាពិសេសមិត្ដចិន នឹងបន្ដចូលរួម ហើយភាគីកម្ពុជា-ភាគីថៃ នឹងងាកមករកនូវកិច្ចព្រមព្រៀងបទឈប់បាញ់ និងសេចក្ដីថ្លែងការណ៍រួម ស្ដីពីការព្រមព្រៀងសន្ដិភាព និងកាតព្វកិច្ចទាំងឡាយ ក្រោមច្បាប់អន្ដរជាតិ ឲ្យបានម៉ឺងម៉ាត់ និងស្មោះត្រង់។
លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា ចំណងមិត្ដភាពចិន-កម្ពុជា ជាចំណងមិត្ដភាពឆ្លងកាត់រាប់ពាន់ឆ្នាំ ក្នុងប្រវិត្ដសាស្ដ្រនេះ ហើយអរិយធម៌ចិន និងអរិយធម៌ខ្មែរ មានការរៀនសូត្រគ្នាទៅវិញទៅមក។
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបន្ថែមទៀតថា ក្នុងអំឡុងពេលកន្លងមកនេះ ក្រោមការយកចិត្ដទុកដាក់ របស់ថ្នាក់ដឹកនាំចិន និងកម្ពុជា គឺទទួលបានការអភិវឌ្ឍន៍យ៉ាងល្អប្រសើរ រវាងប្រទេសទាំងពីរ៕
កម្ពុជានៅតែបន្តបើកការធ្វើដំណើរផ្លូវអាកាសសម្រាប់ឱ្យអ្នកដែលចង់ចេញចូលកម្ពុជា-ថៃ បានធម្មតា ខណៈច្រកផ្លូវគោកបិទបណ្តោះអាសន្នដោយសារស្ថានភាពគ្រោះថ្នាក់ខ្លាំងនៃការផ្ទុះអាវុធ
កម្ពុជា ឈប់នាំចូលប្រេងឥន្ធនៈពីថៃយូរហើយ, គ្មានប្រេងពីថៃ ក៏កម្ពុជាមានប្រេងឥន្ធនៈប្រើប្រាស់គ្រប់គ្រាន់ដែរ តាមរយៈការនាំចូលពីប្រទេសផ្សេង
