🇰🇭 Khmer First
Open in Telegram
783
Subscribers
No data24 hours
-117 days
-3230 days
Posts Archive
ភ្លើងសង្គ្រាមដែលបង្កដោយយោធាថៃមកលើទឹកដីកម្ពុជា គឺជាអំពើសម្លាប់ជនស្លូតត្រង់ និងបំផ្លាញដល់ហេដ្ឋារចនាសម្ព័ន្ធជាច្រើនដែលមិនអាចលើកលែងឱ្យបានជាដាច់ខាត
The warfare ignited by the Thai military on Cambodian territory is an absolutely unforgivable act of killing innocent people and destroying significant infrastructure.
ថៃកំពុងបន្តភ្លើងសង្គ្រាមយ៉ាងសន្ធោរសន្ធៅធ្វើឱ្យជនស៊ីវិលកម្ពុជាស្លាប់ និងរងរបួសជាច្រើន នេះជាសោកនាដកម្មដ៏ឈឺចាប់ក្រៃលែង
Thailand continues to intensify the flames of war, resulting in numerous Cambodian civilians being killed and injured—an exceptionally painful and tragic humanitarian disaster.
វាបានសារភាពប្រាប់ថា ទទួលបានលុយ ២មុឺនដុល្លា តែគេឲ្យបាន ២៥០០ ដុល្លាចាយសិន !
រាយការណ៍ឲ្យត្រូវពង់ BM 5000$ /ក្នុង១គ្រឿង
នេះបើតាមសម្តីសារភាព ពិតជាថោកទាបណាស់ សុខចិត្តសម្លាប់ជាតិសាសន៍ឯង
សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃបានបន្តធ្វើសកម្មភាពវាយប្រហារមកលើកម្ពុជា នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្ត ឃុំថ្មដារ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥៖
-ម៉ោង១២:៥៦នាទី យោធាថៃបានប្រើប្រាស់ដ្រូនបាញ់ផ្សែងពុលយ៉ាងច្រើនលើបណ្ដាទីតាំងភូមិសាស្រ្តឃុំថ្មដា។
សូមគូសបញ្ជាក់ផងដែរថា គិតរហូតមកដល់ម៉ោងនេះ វីរកងទ័ពជួរមុខរបស់កម្ពុជាបាននឹងកំពុងបន្ត ឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវ ឈ្លានពាននៅគ្រប់សមរភូមិទាំងអស់ ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា។
ព័ត៌មានលម្អិតនឹងរាយការណ៍ជូននៅពេលក្រោយ៕
Please be informed about the situation along the Cambodia-Thailand border regarding the case of the Thai military continue their armed aggression on Cambodia, in the 5th Military Region in the area of Thmar Da Commune, Veal Veng District, Pursat Province on December 15, 2025.
- At 12:56 p.m., the Thai military used drones to spray a large amount of toxic gas in the area of Thmar Da Commune.
Further detailed information will be provided later as the situation develops.
#CiviliansAreNotATarget
#CambodiaWantsPeace
#JusticeForCambodia
សម្ដេចតេជោ ហ៊ុន សែន ប្រាប់ឲ្យបញ្ឈប់ការទិញទំនិញយុទ្ធសាស្រ្ដពីថៃ ដូចជា ៖ អគ្គិសនី, អ៊ីនធ័រណេត, ប្រេងឥន្ធនៈ និងឧស្ម័ន ព្រមទាំងឈប់បញ្ជាំងរឿងថៃ
អ្នកនាំពាក្យពាណិជ្ជកម្ម៖ ការបិទព្រំដែន ថៃខាត តែចំណេញកម្ពុជា និងប្រទេសក្នុងតំបន់ ខណៈការនាំចូលពីម៉ាឡេស៊ីកើនឡើង៣ដង
សូមស្តាប់ការលើកឡើងលម្អិតរបស់ លោក ប៉ែន សុវិជាតិ៖
ក្រសួងការពារជាតិ៖យោធាថៃបានប្រើយន្តហោះ F-16 ទម្លាក់ ១គ្រាប់ នៅភូមិសាស្ត្រស្ពានអូជីក នៃព្រំប្រទល់ ស្រុកស្រីស្នំ ខេត្តសៀមរាប
- - - -
យោងតាមការបង្ហោះផ្សាយនៅក្នុងបណ្តាញសង្គមរបស់ក្រសួងការពារជាតិបានបញ្ជាក់ពីស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីយោធាថៃបានបន្តធ្វើសកម្មភាពវាយប្រហារមកលើកម្ពុជា នៅយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្ត ព្រំប្រទល់ស្រុកស្រីស្នំ ខេត្តសៀមរាប នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ថា៖
-ម៉ោង១០:០៨នាទី យោធាថៃបានប្រើប្រាស់ យន្តហោះ F-16 ទម្លាក់ ១គ្រាប់ នៅភូមិសាស្ត្រស្ពានអូជីក នៃព្រំប្រទល់ ស្រុកស្រីស្នំ ខេត្តសៀមរាប។
-ម៉ោង១០:១១នាទី យោធាថៃបានប្រើប្រាស់ យន្តហោះ F-16 ទម្លាក់ ១គ្រាប់ នៅភូមិសាស្ត្រស្ពានអូជីក នៃព្រំប្រទល់ ស្រុកស្រីស្នំ ខេត្តសៀមរាប៕
+8
បងប្អូនជនរួមជាតិខ្មែររស់នៅសហរដ្ឋអាមេរិក បានប្រមូលផ្គុំគ្នាធ្វើបាតុកម្មតវ៉ាដោយសន្ដិវិធីនៅមុខសេតវិមានប្រធានាធិបតីសហរដ្ឋអាមេរិកដើម្បីប្រឆាំងនឹងទង្វើឈា្លនពានទាំងកំរោលដោយយោធាថៃ
------------------------
យោងតាមការបង្ហោះផ្សាយនៅលើបណ្តាញសង្គមនាពេលថ្មីៗនេះបានបង្ហាញថា បងប្អូនជនរួមជាតិខ្មែរដែលកំពុងរស់នៅសហរដ្ឋអាមេរិក បានប្រមូលផ្គុំគ្នាធ្វើបាតុកម្មតវ៉ាដោយសន្ដិវិធីនៅមុខសេតវិមានប្រធានាធិបតីសហរដ្ឋអាមេរិក និងតាមបណ្ដារដ្ឋផ្សេងៗ ដើម្បីប្រឆាំងនឹងទង្វើឈា្លនពានទាំងកំរោលដោយយោធាថៃ រំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា៕
Images of the activities of Cambodian compatriots living in the United States of America gathered to peacefully protest in front of the Whitehouse and other states to oppose the Thai military's aggression on Cambodia's sovereignty and territorial integrity.
VIDEO: លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ៖ រាជរដ្ឋាភិបាលផ្អាកការធ្វើដំណើរចេញ-ចូលតែនៅតាមច្រកទ្វារព្រំដែនគោកនិងផ្លូវទឹកដែលកំពុងមានអារិភាពតែប៉ុណ្ណោះ សម្រាប់ផ្លូវអាកាសអាចធ្វើដំណើរបានជាធម្មតា (0:59 MN)
Video:លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ៖ គោលដៅនៃការវាយការពារខ្លួនរបស់កម្ពុជាគឺផ្តោតតែទៅលើគោលដៅយោធាថៃតែប៉ុណ្ណោះ ប៉ុន្តែភាគីថៃបានវាយប្រហារលើគោលដៅជនស៊ីវិលកម្ពុជាដោយមិនរើសមុខ (1:17 MN)
Update of the situation along the Cambodia-Thailand border regarding the case of the Thai military forces continue its invasion and armed attack on Cambodia, December 15, 2025
សូមអញ្ជើញទស្សនាខ្លឹមសារទាំងស្រុងនៃសេចក្តីថ្លែងការណ៍ ស្តីពី «បច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃបានបើកការវាយប្រហារមុនមកលើកងទ័ពនិងជនស៊ីវិលកម្ពុជា» គិតត្រឹមព្រឹកថ្ងៃចន្ទ ១០រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
The Ministry of National Defence of Cambodia completely rejects the dissemination of false information and distortions of the truth by the Thai side, which accused the Cambodian forces of targeting civilian areas. We reiterate that Cambodia's rights to self-defence is solely targeted at the Thai military targets that invading and violating the Cambodia's national sovereignty and territorial integrity.
——————
#CiviliansAreNotATarget
#CambodiaWantsPeace
#JusticeForCambodia
ជនជាតិថៃបានធ្វើវីដេអូឃ្លីប បង្ហាញអំពីក្រុងប៉ោយប៉ែតយប់នេះ ទៅកាន់ប្រទេសថៃថា ពួកគេរស់នៅធ្វើការនិងប្រកបអាជីវកម្មធម្មតា ៗ
The Thais produced a video showing the scene in Poipet tonight: people living, working, and doing business as usual.
泰國人製作了一段視頻,向泰國人展示了今晚波貝的景象:他們像往常一樣生活、工作和經商。
ชาวไทยได้เผยแพร่คลิปวิดีโอที่แสดงภาพเหตุการณ์ในเมืองปอยเปตในคืนนี้: ผู้คนใช้ชีวิต ทำงาน และทำธุรกิจตามปกติ
+1
ក្រុមហ៊ុនផ្លូវល្បឿនលឿន លើកលែងកម្រៃសេវារថយន្តដឹកជញ្ជូនគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ដែលធ្វើដំណើរតាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដើម្បីផ្តល់ជូនពលរដ្ឋភៀសសឹកនៅខេត្តកោះកុង
សម្តេចតេជោ ហ៊ុន សែន បានចេញសារបញ្ជាក់សាជាថ្មីដើម្បីកុំឱ្យមានការភាន់ច្រឡំចំពោះការបិទការធ្វើដំណើរតាមច្រកព្រំដែនគោករវាងកម្ពុជានិងថៃ។
#CambodiaDefenceNotInvade
#CambodiaWantsPeace
#JusticeForCambodia
Update of the situation along the Cambodia-Thailand border regarding the case of the Thai military forces continue its invasion and armed attack on Cambodia, Evening, December 14, 2025
សូមអញ្ជើញទស្សនាខ្លឹមសារទាំងស្រុងនៃសេចក្តីថ្លែងការណ៍ ស្តីពី «បច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃបានបើកការវាយប្រហារមុនមកលើកងទ័ពនិងជនស៊ីវិលកម្ពុជា» គិតត្រឹមល្ងាចថ្ងៃអាទិត្យ ៩រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
