STI NEWS
Open in Telegram
We provide a balanced and neutral Science, Technology, & Innovation (STI) news/information for better life, society and our next generation.
Show more2 963
Subscribers
+124 hours
-77 days
+930 days
Posts Archive
2 964
+9
រួមជាមួយនឹងភរិយា ចូលរួមទស្សនកិច្ចមជ្ឈមណ្ឌលជាតិនវានុវត្តន៍ (National Innovation Center)។
សាធារណរដ្ឋសង្គមនិយមវៀតណាម រសៀលថ្ងៃអង្គារ ទី៩ មិថុនា ២០២៦
Together with H.E. Dr. PICH Chanmony HUNMANET, I am visiting the National Innovation Center.
Viet Nam, Tuesday afternoon, 9 June 2026
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
😃X
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
2 964
Repost from MISTI News
+8
មូលនិធិស្រាវជ្រាវជាតិជាយន្តការគន្លឹះសម្រាប់ពង្រឹងសមត្ថភាពស្រាវជ្រាវ និងនវានុវត្តន៍របស់កម្ពុជា
ព័ត៌មានលម្អិត៖ https://www.misti.gov.kh/pressroom/news-and-events/zXhXCV64hCx8
Telegram | Facebook | Instragram | Website | Tiktok |
2 964
Repost from MISTI News
+8
មូលនិធិស្រាវជ្រាវជាតិជាយន្តការគន្លឹះសម្រាប់ពង្រឹងសមត្ថភាពស្រាវជ្រាវ និងនវានុវត្តន៍របស់កម្ពុជា
ព័ត៌មានលម្អិត៖ https://www.misti.gov.kh/pressroom/news-and-events/hKG62lqOTVYF
Telegram | Facebook | Instragram | Website | Tiktok |
2 964
📢 ឱកាសវគ្គបណ្តុះបណ្តាលឥតគិតថ្លៃពី UNITAR!
វិទ្យាស្ថាន UNITAR បើកទទួលពាក្យចូលរួមកម្មវិធី ការជំរុញសេដ្ឋកិច្ចបៃតង៖ កម្មវិធីយុទ្ធសាស្ត្រជប៉ុន-អាស៊ាន សម្រាប់ហិរញ្ញវត្ថុបៃតងប្រកបដោយចីរភាព។ វគ្គនេះរៀបចំឡើងសម្រាប់មន្ត្រីរាជការ និងអ្នកជំនាញក្នុងវិស័យឯកជន ដើម្បីពង្រឹងសមត្ថភាពលើការបង្កើតគម្រោងសេដ្ឋកិច្ចបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព។
វគ្គសិក្សានឹងប្រព្រឹត្តទៅចាប់ពីខែកក្កដា ឆ្នាំ២០២៦ ដល់ខែមីនា ឆ្នាំ២០២៧ (សិក្សាតាមអនឡាញ និងឱកាសទៅប្រទេសជប៉ុន)។
📅 កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦
🔗 ព័ត៌មានលម្អិត និងចុះឈ្មោះ៖ https://unitar.org/about/news-stories/news/call-applications-unitar-green-economic-acceleration-japan-asean-strategic-programme-sustainable
2 964
+1
📢 ឱកាសសម្រាប់អ្នកវិទ្យាសាស្ត្រវ័យក្មេង!
អង្គការ UNESCO បានបើកទទួលពាក្យ និងការស្នើឈ្មោះចូលរួមប្រកួតប្រជែងដណ្តើម ពានរង្វាន់អន្តរជាតិ UNESCO-Al Fozan លើកទី៣ ក្នុងគោលបំណងលើកកម្ពស់អ្នកវិទ្យាសាស្ត្រវ័យក្មេង ក្នុងវិស័យ STEM (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា)។
ជ័យលាភីចំនួន ៥ រូប នឹងទទួលបានប្រាក់រង្វាន់ ៥០,០០០ ដុល្លារអាមេរិក រួមទាំងមេដាយ និងវិញ្ញាបនបត្រ។ បេក្ខជនត្រូវមានអាយុក្រោម ៤០ ឆ្នាំ។
⏰ កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦។
ព័ត៌មានលម្អិត និងការចុះឈ្មោះ៖
👉 https://www.unesco.org/en/articles/third-edition-unesco-al-fozan-international-prize-promotion-young-scientists-science-technology
2 964
[Study in Japan]
(Japanese and English follow) - <<ព័ត៌មានលម្អិតទាក់ទងនឹងការប្រឡងសរសេរអាហាររូបករណ៍MEXT សម្រាប់ឆ្នាំសិក្សា២០២៧>>
ស្ថានទូតជប៉ុន សូមប្រកាសព័ត៌មានលម្អិតទាក់ទងនឹងការប្រឡងសរសេរក្នុងកម្រិត ថ្នាក់ក្រោយឧត្តមសិក្សា ថ្នាក់ឧត្តមសិក្សា ថ្នាក់មធ្យមសិក្សាបច្ចេកទេស និងថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈ ។
សូមចូលទៅកាន់តំណភ្ជាប់ខាងក្រោមសម្រាប់ព័ត៌មានស្តីពី ពេលវេលានៃការប្រឡង បន្ទប់ប្រឡង និងប្លង់នៃទីកន្លែងប្រឡងជាដើម។
<<Detailed Information Regarding the Written Examination for MEXT 2027>>
The Embassy of Japan would like to announce detailed information for written examination in the category of Research Students, Undergraduate Students, College of Technology(KOSEN) Students and Specialized Training College Students of MEXT Scholarship 2027.
Please refer to the following link for more information regarding the examination timetable, examination rooms, and the layout of the examination venue.
Link: https://www.kh.emb-japan.go.jp/itpr_en/11_000001_01278.html
2 964
Repost from STI Focus
វគ្គបណ្តុះបណ្តាលលើកទី៣
វិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយ អគ្គនាយកដ្ឋាន សហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម, សាកលវិទ្យាល័យ CamTech និង Kenan Foundation Asia គ្រោងនឹងរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីគាំទ្រអាជីវកម្មសហគ្រាស ធុនមីក្រូ តូច និងមធ្យម” នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១:០០នាទីរសៀល ដល់ ៥:០០នាទីល្ងាច តាមរយៈប្រព័ន្ធអនឡាញ។ វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលបំណង លើកកម្ពស់សមត្ថភាពឌីជីថល និងជំរុញការប្រើប្រាស់ AI ដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម នៅកម្ពុជា ដើម្បីពង្រឹងភាពធន់, បង្កើនប្រសិទ្ធភាពការងារ និងលទ្ធភាពប្រកួតប្រជែងក្នុងសម័យសេដ្ឋកិច្ចឌីជីថល។
សូមបញ្ជាក់៖ វគ្គបណ្តុះបណ្តាលនេះចូលរួមដោយមិនគិតថ្លៃ លើសពីនេះបន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាល ក្រុមការងារនឹងចេញវិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនដល់សិក្ខាកាមផងដែរ។
ក្នុងន័យនេះសូមអាជីវករ ម្ចាស់សហគ្រាស និងភាគីពាក់ព័ន្ធ អញ្ជើញចុះឈ្មោះចូលរួមវគ្គបណ្តុះបណ្តាលនេះ តាមរយៈលីងខាងក្រោម៖
ចុះឈ្មោះនៅទីនេះ: https://forms.gle/U6GoY64We3Kn1nv2A
————————
3rd Training announcement
The National Institute of Science, Technology and Innovation (NISTI), collaborates with CamTech University and Kenan Foundation Asia, plans to organize a training program on “The Use of Artificial Intelligence (AI) to Support Micro, Small, and Medium Enterprises (MSMEs)” on 16th June 2026, from 8:00 PM to 5:00 PM via online platform.
The training aimed to enhance digital capacity and promote the adoption of AI among MSMEs in Cambodia, in order to strengthen resilience, improve operational efficiency, and increase competitiveness in the digital economy.
Please note that participation in this training is free of charge. Upon completion of the training, certificates will be issued to participants.
In this regard, business owners, entrepreneurs, and relevant stakeholders are warmly invited to register for the training through the link below: https://forms.gle/U6GoY64We3Kn1nv2A
————————
Please join/follow us:
🌐 https://nisti-tree.vercel.app/
2 964
📢 𝗔𝗽𝗽𝗹𝗶𝗰𝗮𝘁𝗶𝗼𝗻𝘀 𝗢𝗽𝗲𝗻: 𝗖𝗘𝗠𝗔𝗧 𝗘𝗻𝗲𝗿𝗴𝘆 𝗠𝗮𝗻𝗮𝗴𝗲𝗿 𝗧𝗿𝗮𝗶𝗻𝗶𝗻𝗴 (𝗖𝗼𝗵𝗼𝗿𝘁 4)
Boost your expertise in energy management! The 𝗖𝗮𝗺𝗯𝗼𝗱𝗶𝗮 𝗘𝗻𝗲𝗿𝗴𝘆 𝗠𝗮𝗻𝗮𝗴𝗲𝗿 𝗮𝗻𝗱 𝗔𝘂𝗱𝗶𝘁𝗼𝗿 𝗧𝗿𝗮𝗶𝗻𝗶𝗻𝗴 (𝗖𝗘𝗠𝗔𝗧) is now accepting applications for its 𝗖𝗲𝗿𝘁𝗶𝗳𝗶𝗲𝗱 𝗘𝗻𝗲𝗿𝗴𝘆 𝗠𝗮𝗻𝗮𝗴𝗲𝗿 program.
This course is organized by 𝗜𝗧𝗖, supported by 𝗔𝗟𝗖𝗕𝗧, and held in collaboration with the 𝗖𝗮𝗽𝗖𝗘𝗘 project.
✨ 𝗪𝗵𝗮𝘁 𝘆𝗼𝘂’𝗹𝗹 𝗴𝗮𝗶𝗻:
* Practical energy management skills & expert networking.
* Path to becoming a 𝗖𝗮𝗺𝗯𝗼𝗱𝗶𝗮 𝗖𝗲𝗿𝘁𝗶𝗳𝗶𝗲𝗱 𝗘𝗻𝗲𝗿𝗴𝘆 𝗠𝗮𝗻𝗮𝗴𝗲𝗿.
* 𝟭𝟬𝟬% 𝘀𝘂𝗯𝘀𝗶𝗱𝘆 available for selected participants.
📌 𝗞𝗲𝘆 𝗗𝗲𝘁𝗮𝗶𝗹𝘀:
* Seats: 25 participants max (👩🔬👷♀️ *Women strongly encouraged to apply!*)
* Deadline: 06 June 2026
* Dates (5 days): 19–20 June & 02–04 July 2026
🔗 𝗥𝗲𝗴𝗶𝘀𝘁𝗲𝗿 𝗛𝗲𝗿𝗲: https://cemat.itc.edu.kh/#landing
📩 𝗖𝗼𝗻𝘁𝗮𝗰𝘁: +855 77 298 099 | Telegram: @B_panhaa | cemat@itc.edu.kh
#CEMAT #EnergyManager #EnergyEfficiency #WomenInEnergy #Cambodia #ITC
2 964
Repost from MISTI News
+9
ក្រសួងឧស្សាហកម្ម សហការជាមួយសាកលវិទ្យាល័យស្វាយរៀង រៀបចំសិក្ខាសាលាស្តីពី ”ប្រព័ន្ធចុះបញ្ជីប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម”
ព័ត៌មានលម្អិត៖ https://www.misti.gov.kh/pressroom/news-and-events/52SZQkfPJRiC
Telegram | Facebook | Instragram | Website | Tiktok |
2 964
+1
ទស្សនាវដ្តីល្បីឈ្មោះ Asian Scientist Magazine បានចុះផ្សាយអំពីលោកបណ្ឌិត យី ស៊ីយ៉ាន់ ក្នុងបញ្ជី អ្នកវិទ្យាសាស្ត្រឆ្នើមអាស៊ីទាំង ១០០ នាក់!
ទស្សនាវដ្តី Asian Scientist Magazine ដែលជាស្ថាប័នផ្សព្វផ្សាយវិទ្យាសាស្ត្រឈានមុខគេមួយក្នុងតំបន់អាស៊ី បានចុះផ្សាយ និងជ្រើសរើសលោកបណ្ឌិត យី ស៊ីយ៉ាន់ (Dr. Yi Siyan) ចូលក្នុងបញ្ជី អ្នកវិទ្យាសាស្ត្រឆ្នើមបំផុត ១០០ នាក់ប្រចាំតំបន់អាស៊ី ប្រចាំឆ្នាំ ២០២៦។
លោកបណ្ឌិត យី ស៊ីយ៉ាន់ គឺជាម្ចាស់ពានរង្វាន់ អ្នកវិទ្យាសាស្ត្រឆ្នោមកម្ពុជា ឆ្នាំ២០២៥ ដែលរៀបចំដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ការសម្រេចជ្រើសរើសដោយស្ថាប័នអន្តរជាតិនេះ ធ្វើឡើងផ្អែកលើស្នាដៃស្រាវជ្រាវលេចធ្លោ និងការដឹកនាំប្រកបដោយឥទ្ធិពលក្នុងវិស័យវិទ្យាសាស្ត្ររបស់លោកបណ្ឌិត យី ស៊ីយ៉ាន់។
ការចុះផ្សាយលើឆាកអន្តរជាតិនានេះ គឺជាមោទនភាពជាតិដ៏ធំធេង និងជាសាក្សីបញ្ជាក់ពីការរីកចម្រើននៃវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ របស់ព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅរកការទទួលស្គាល់ជាសកល៕
ព័ត៌មានលម្អិត៖The Asian Scientist 100
2 964
Repost from MISTI News
+9
ក្រសួងឧស្សាហកម្មចេញផ្សាយឯកសារស្រាវជ្រាវស្តីពីតម្រូវការហេដ្ឋារចនាសម្ព័ន្ធផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីគាំទ្រគោលដៅកម្ពុជាឆ្នាំ២០៥០
ព័ត៌មានលម្អិត៖ https://www.misti.gov.kh/pressroom/news-and-events/loAg50qRaJc1
Telegram | Facebook | Instragram | Website | Tiktok |
2 964
ឱកាសសម្រាប់អ្នកវិទ្យាសាស្ត្រស្ត្រីកម្ពុជា!
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្គេកវិទ្យា និងនវានុវត្តន៍ (MISTI) សូមប្រកាសជ្រើសរើសអ្នកវិទ្យាសាស្ត្រស្ត្រីកម្ពុជាដើម្បីដាក់ពាក្យចូលរួមក្នុងកម្មវិធីមហាសន្និបាតអ្នកវិទ្យាសាស្ត្រស្ត្រីអាស៊ាន-ឥណ្ឌា លើកទី២ (2nd AIWSC) ក្រោមប្រធានបទ “ការកសាងសហគមន៍ វិទ្យាសាស្ត្រ បច្គេកវិទ្យា និងនវានុវត្តន៍ ប្រកបដោយបរិយាបន្ន” ។
📅 កាលបរិច្ឆេទ៖ ថ្ងៃទី ០៨-១០ ខែកក្កដា ឆ្នាំ ២០២៦
📍 ទីតាំង៖ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
💡 លក្ខខណ្ឌជ្រើសរើស៖
ត្រូវតែមានសញ្ញាបត្របណ្ឌិត (PhD)
មានបទពិសោធន៍ការងារចាប់ពី ៥ ដល់ ១០ ឆ្នាំ
មានប្រធានបទស្រាវជ្រាវផ្តោតលើដំណោះស្រាយជាក់ស្តែង ស្របតាមវិស័យអាទិភាព៖ សន្តិសុខស្បៀង, ដំណោះស្រាយថាមពលប្រកបដោយចីរភាព, សមធម៌ក្នុងការទទួលបានការអប់រំ, ឬ បច្ចេកវិទ្យាដែលកំពុងលេចធ្លោ ។
⏰ កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃសុក្រ ទី ១២ ខែមិថុនា ឆ្នាំ ២០២៦ វេលាម៉ោង ១៧:០០ នាទី
សូមស្វែងយល់បន្ថែមអំពីកម្មវិធីនេះ តាមរយៈការពិនិត្យមើលផ្ទាំងផ្សព្វផ្សាយ (Posters) ដែលបានភ្ជាប់ជូននូវ QR Code សម្រាប់ការដាក់ពាក្យ។
📧 ព័ត៌មានបន្ថែម៖ dcoo.gdsti@misti.gov.kh
#MISTI #AIWSC2026 #CambodiaScience #STEM
2 964
Repost from Khmer Times Breaking News
Cambodia champions science diplomacy to drive regional stability, STI Roadmap 2030
May 26, 2026
#Business
Cambodian officials highlighted science diplomacy as a cornerstone of regional transformation and national development during the 10th anniversary of the ASEAN Science Diplomats Assembly (ASDA), held from May 17-22 at the Acacia Hotel in Alabang, Muntinlupa City, the Philippines.
READ HERE:
https://www.khmertimeskh.com/?p=1905787
2 964
+6
វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាវិស័យអាទិភាពដែលមិនអាចខ្វះបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ជ-សង្គមប្រកបដោយភាពធន់ ក៏ដូចជាសន្តិសុខជាតិ។ ជាក់ស្តែង មាត្រាទី៨ នៃច្បាប់ស្តីកាតព្វកិច្ចយោធា បានរំលេចថា៖ ប្រជាពលរដ្ឋដែលមានសមត្ថភាពឬទេពកោសល្យពិសេស ក្នុងវិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ដែលមានការបញ្ជាក់ពីក្រសួង ស្ថាប័នមានសមត្ថកិច្ច ត្រូវបានផ្តល់តម្លៃ។ ច្បាប់នេះនឹងជាមូលដ្ឋានគតិយុត្តិមួយថែមទៀតដើម្បីជំរុញយុវជនជំនាន់ក្រោយឱ្យចាប់យកជំនាញវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (ស្ទែម) ដែលផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កម្ពុជា ២០៣០ បានកំណត់យកនិស្សិតរៀបចំផ្នែកស្ទែម៥០%ត្រឹមឆ្នាំ២០៣០។
2 964
ឱកាសសហការសម្រាប់អ្នកដែលចង់ចូលរួមជាមួយ កម្មវិធីស្រាវជ្រាវ និងនវានុវត្តន៍បញ្ញាសិប្បនិម្មិត (AI4D Labs) នៅតំបន់អាស៊ី!
កម្មវិធីបញ្ញាសិប្បនិម្មិតសម្រាប់ការអភិវឌ្ឍ ដែលជាកិច្ចសហប្រតិបត្តិការរួមគ្នារវាងចក្រភពអង់គ្លេស (FCDO) និងប្រទេសកាណាដា (IDRC) កំពុងពង្រីកវិសាលភាពរបស់ខ្លួនមកកាន់តំបន់អាស៊ី។ យើងកំពុងស្វែងរកសាកលវិទ្យាល័យ និងវិទ្យាស្ថានស្រាវជ្រាវនានានៅតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ដើម្បីបង្កើតបណ្តាញមន្ទីរពិសោធន៍ស្រាវជ្រាវ AI ។
គោលបំណងចម្បងគឺ៖
• ជំរុញការស្រាវជ្រាវដើម្បីដោះស្រាយបញ្ហាប្រឈមនានានៅក្នុងតំបន់។
• គាំទ្របច្ចេកវិទ្យាថ្មីៗ គាំទ្រវិធីសាស្ត្រ AI ថ្មីៗ និងការសាកល្បងដំណោះស្រាយក្នុងខ្នាតធំ។
• ផ្សារភ្ជាប់ពហុវិស័យ រួមបញ្ចូលគ្នាចាប់ពីវិទ្យាសាស្ត្រកុំព្យូទ័រ រហូតដល់វិទ្យាសាស្ត្រសង្គម។
• លើកកម្ពស់បរិយាបន្ន៖ បញ្ជ្រាបសមភាពយេនឌ័រ ពិការភាព និងភាពចម្រុះ។
ព័ត៌មានលម្អិត៖
📅 កាលបរិច្ឆេទ៖ ដំណើរការជ្រើសរើសនឹងចាប់ផ្តើមនៅរដូវក្តៅ ឆ្នាំ២០២៦ ខាងមុខនេះ។
📧 អ៊ីមែលទំនាក់ទំនង៖ ai4dasia@idrc.ca
🌐 គេហទំព័រ៖ ai4d.ai
2 964
+1
ឱកាសតំណាងឱ្យប្រទេសកម្ពុជា ចូលរួមកម្មវិធី 11th ASEAN+3 Junior Science Odyssey (APT JSO-11) នៅប្រទេសហ្វីលីពីន ដោយរាល់ការចំណាយទាំងអស់ នឹងត្រូវរ៉ាប់រងដោយអ្នករៀបចំកម្មវិធី!
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងធ្វើការជ្រើសរើសយុវសិស្សចំនួន ៦ រូប និងលោកគ្រូ-អ្នកគ្រូអម ចំនួន ២ រូប ដើម្បីចូលរួមក្នុងកម្មវិធី 11th ASEAN+3 Junior Science Odyssey (APT JSO-11) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ នៅប្រទេសហ្វីលីពីន។ កម្មវិធីនេះឆ្លើយតបទៅនឹងផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា ២០៣០ ដែលមានគោលបំណងជំរុញឱ្យសិស្សានុសិស្សចាប់យកជំនាញ STEM ឱ្យបានយ៉ាងហោចណាស់ ៥០%។
🔗 តំណភ្ជាប់សម្រាប់ដាក់ពាក្យអនឡាញ (យុវសិស្ស)៖ https://shorturl.at/8whaS
🔗 តំណភ្ជាប់សម្រាប់ដាក់ពាក្យអនឡាញ (លោកគ្រូ-អ្នកគ្រូ)៖ https://shorturl.at/IxmjZ
👉🏻 កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០ រសៀល
👉🏻 សូមស្វែងយល់បន្ថែមអំពីកម្មវិធីនេះ តាមរយៈតំណភ្ជាប់ខាងលើ ឬពិនិត្យមើលផ្ទាំងផ្សព្វផ្សាយ (Posters) ដែលបានភ្ជាប់ជូន។
#MISTI #GDSTI #APTJSO11 #FullyFunded #Opportunity
2 964
អបររសាទរទិវាមាត្រាសាស្ត្រពិភពលោក ២០ ឧសភា ឆ្នាំ២០២៦!
រង្វាស់រង្វាល់ជាមូលដ្ខានគ្រឹះនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងជាតម្រូវការចំបាច់សម្រាប់នវានុវត្តន៍។ ហេត្ថារចនាសម្ព័ន្ធគុណភាពមួយនេះ មិនអាចខ្វះបានសម្រាប់សន្តិសុខ និងសុវត្ថិភាពសង្គមដោយរាប់ចាប់ពីម្ហូបអារហារយើងបរិភោគ ការអភិវឌ្ឍឧស្សាហកម្ម និងការប្រកួតប្រជែងផលិតផលក្នុងទីផ្សារអន្តរជាតិ។ ជាឧទាហរណ៍ សុក្រឹត្យភាពវិស្វកម្ម (Precise Engineering) របស់ប្រទេសអាឡឺម៉ងជាមូលដ្ឋាននៃការរីកចម្រើននៃគ្រឿងយន្ត និងយន្តហោះជាដើម។ ភាពអស្ចារ្យនៃការការកសាងអង្គវត្ត ផ្តោតលើមាត្រាសាស្ត្រច្បាស់លាស់ដែលមិនអាចខ្វះបាន។ MISTI ក៏បានចងក្រងរង្វាស់រង្វាល់ខ្មែរជាមូលដ្ឋានមួយផងដែរ ដើម្បីខ្មែរជំនានក្រោយសិក្សាបន្ត។
ទាញយកឯកសារោះរង្វាស់រង្វាល់ខ្មែរបុរាណ_និងសម័យ_06_June_2021
2 964
+1
ស្ថានទូតឥណ្ឌាប្រចាំទីក្រុងភ្នំពេញ សូមជម្រាបជូនដំណឹងដល់មន្ត្រីរាជការ បុគ្គលិកសាកលវិទ្យាល័យ និងអ្នកជំនាញវិជ្ជាជីវៈទាំងអស់ឱ្យបានជ្រាបថា កម្មវិធីកិច្ចសហប្រតិបត្តិការបច្ចេកទេស និងសេដ្ឋកិច្ចឥណ្ឌា (ITEC) កំពុងបើកទទួលពាក្យសុំអាហារូបករណ៍សម្រាប់វគ្គបណ្តុះបណ្តាលផ្សេងៗ ។ កម្មវិធីនេះគឺជាវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព ដែលផ្តល់ការឧបត្ថម្ភគាំទ្រទាំងស្រុកពីរដ្ឋាភិបាលនៃប្រទេសឥណ្ឌា ។
ព័ត៌មានលម្អិតអំពីកម្មវិធី៖
• ការឧបត្ថម្ភពេញលេញលើទិដ្ឋាការ សំបុត្រយន្តហោះ ថ្លៃសិក្សា និងការស្នាក់នៅ ។
• ជំនាញវគ្គសិក្សារួមមាន បច្ចេកវិទ្យាទំនាក់ទំនងនិងព័ត៌មាន ភាពជាអ្នកដឹកនាំ កសិកម្ម ភាសាអង់គ្លេស បញ្ញាសិប្បនិម្មិតនិងជំនាញផ្សេងៗទៀតជាច្រើន នៅតាមគ្រឹះស្ថានឈានមុខក្នុងប្រទេសឥណ្ឌា ។
លក្ខខណ្ឌជ្រើសរើស៖
• ជាមន្ត្រីរាជការ អ្នកជំនាញវិជ្ជាជីវៈ ឬជាបុគ្គលិកបម្រើការងារនៅតាមសាកលវិទ្យាល័យ ដែលមានអាយុចន្លោះពី ២៥ដល់៤៥ ឆ្នាំ និងមានកម្រិតវប្បធម៌ និងបទពិសោធន៍ការងារពាក់ព័ន្ធនឹងវគ្គសិក្សា ។
• ចូលទៅកាន់គេហទំព័រផ្លូវការ៖ https://www.itecgoi.in/upcoming_courses ដើម្បីស្វែងរក និងជ្រើសរើសវគ្គសិក្សា ។ត្រូវដាក់ពាក្យឱ្យបានយ៉ាងតិច ៦ សប្តាហ៍មុនថ្ងៃចាប់ផ្តើមថ្នាក់រៀន។
2 964
ឱកាសសិក្សានៅប្រទេសជប៉ុន!
ការដាក់ពាក្យអាហារូបករណ៍ MEXT ឆ្នាំ ២០២៧ (MEXT Scholarship 2027) គឺនៅសល់ពេលតែ ១ សប្តាហ៍ទៀតប៉ុណ្ណោះ។
ប្រសិនបើសិស្សានុសិស្សដែលមានបំណងចង់ទៅសិក្សានៅប្រទេសជប៉ុន សូមប្រញាប់ឡើងក្នុងការដាក់ពាក្យអាហារូបករណ៍នេះ។
⏰ កាលបរិច្ឆេទឈប់ទទួលពាក្យ:
ថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៤:០០ រសៀល
សូមអានព័ត៌មានលម្អិតបន្ថែមតាមរយ: ទំព័រហ្វេសប៊ុករបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជាខាងក្រោម៖
https://www.facebook.com/share/p/1Lt78EKJXa/
#MEXT2027 #StudyInJapan #Scholarship #Japan #Cambodia
2 964
សូមថ្វាយព្រះពរព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃព្រះរាជពិធីចម្រើនព្រះជន្មគម្រប់ ៧៣ យាងចូល ៧៤ ព្រះវស្សា ត្រូវនឹងថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២៦។
