ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
ចែករំលែកព័ត៌មានវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ
Show more📈 Analytical overview of Telegram channel ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
Channel ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (@molvtkhmer) in the Central Khmer language segment is an active participant. Currently, the community unites 35 422 subscribers, ranking 7 185 in the News & Media category and 110 in the Cambodia region.
📊 Audience metrics and dynamics
Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 35 422 subscribers.
According to the latest data from 06 September, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by 1 359 over the last 30 days and by -5 over the last 24 hours, overall reach remains high.
- Verification status: Verified (Officially confirmed by Telegram)
- Engagement rate (ER): The average audience engagement rate is 6.00%. Within the first 24 hours after publication, content typically collects 5.17% reactions from the total number of subscribers.
- Post reach: On average, each post receives 2 124 views. Within the first day, a publication typically gains 1 830 views.
- Reactions and interaction: The audience actively supports content: the average number of reactions per post is 18.
📝 Description and content policy
The author describes the resource as a platform for expressing subjective opinions:
“ចែករំលែកព័ត៌មានវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ”
Thanks to the high frequency of updates (latest data received on 07 September, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the News & Media category.
Data loading in progress...
| Date | Subscriber Growth | Mentions | Channels | |
| 07 September | +23 | |||
| 06 September | +1 | |||
| 05 September | +8 | |||
| 04 September | +22 | |||
| 03 September | +24 | |||
| 02 September | +23 | |||
| 01 September | +14 |
| 2 | No text... | 2 196 |
| 3 | No text... | 1 616 |
| 4 | សិស្សពីគ្រួសារវីរកងទ័ពពលីនៅខេត្តកំពត ទទួលបានម៉ាស៊ីនកិនកាហ្វេ សម្ភារៈសេវាកម្មសម្អាងកាយ និងថវិការបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត សម្រាប់បង្កើតមុខរបរផ្គត់ផ្គង់ជីវភាពគ្រួសារ
(កំពត)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកជំទាវ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកម៉ាស៊ីនកិនកាហ្វេ ១ឈុត និងសម្ភារៈសេវាកម្មសម្អាងកាយ (សាឡន) ១ឈុត ព្រមទាំងថវិកាចំនួន ៦លានរៀលក្នុងម្នាក់ៗ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ប្រគល់ជូនសិស្សមកពីគ្រួសារវីរកងទ័ពពលីនៅខេត្តកំពត នាព្រឹកចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២៦។
ការប្រគល់ជូននេះធ្វើឡើងបន្ទាប់ពីសិស្សមកពីគ្រួសារវីរកងទ័ពពលី បានបញ្ចប់ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈកម្រិត ១ (C1) នៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) ផ្នែកឆុងកាហ្វេ និងដុតនំ ព្រមទាំងជំនាញសេវាកម្មសម្អាងកាយ ក្នុងរយៈពេល ៦ខែ ដោយទទួលបានការស្នាក់នៅ និងឧបត្ថម្ភថវិកាប្រចាំខែចំនួន ១លានរៀលផងដែរ។ ការប្រគល់ថវិកា ម៉ាស៊ីនកិនកាហ្វេ និងសម្ភារៈសេវាកម្មសម្អាងកាយទាំងនេះធ្វើឡើងក្នុងគោលបំណងជួយឱ្យក្មួយៗ និងប្អូនៗជាសិស្សមកពីគ្រួសារវីរកងទ័ពពលីអាចចាប់ផ្តើមប្រកបមុខរបរដោយខ្លួនឯងផ្ទាល់ ជាមួយនឹងជំនាញដែលទទួលបានពីការបណ្តុះបណ្តាលក្នុងកម្មវិធី TVET ដើម្បីបង្កើតប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។
ឯកឧត្តមរដ្ឋមន្ត្រីបានពាំនាំនូវការនឹករលឹក និងផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្តេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់ និងគិតគូរខ្ពស់ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនគ្រួសារវីរកងទ័ពពលី ព្រមទាំងកងទ័ពនៅសមរភូមិមុខ៕
#MLVT #HENGSour | 1 514 |
| 5 | សូមថ្លែងអំណរគុណចំពោះ ក្រុមហ៊ុន អេវើ-ស៊ីនើជី (ខេមបូឌា) ហ្គាម៉ិន ឯ.ក ដែលបាននាំយក សម្លៀកបំពាក់ ចំនួន ៣០០ ទឹកសុទ្ធ ចំនួន ៥កេស មី ចំនួន ៥កេស ទឹកត្រីនិងទឹកស៊ីអ៊ីវ ចំនួន ១០យួរ មកប្រគល់ជូនដល់ទីស្តីការក្រសួងនាពេលនេះ។
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមគោរពកោតសរសើរចំពោះភាពសប្បុរសរបស់ ក្រុមហ៊ុន អេវើ-ស៊ីនើជី (ខេមបូឌា) ហ្គាម៉ិន ឯ.ក ដែលបានចូលរួមតាមរយៈក្រសួង ដើម្បីនាំយកទៅផ្តល់ជូនដល់វីរកងទ័ព និងគ្រួសារវីរកងទ័ពនៃកងពលតូចអន្តរាគមន៍លេខ៧ ដែលឈរជើងនៅទិសប្រាសាទព្រះវិហារ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខនេះ៕
#MLVT #HENGSour | 2 080 |
| 6 | សូមថ្លែងអំណរគុណចំពោះ សមាគមស្បែកជើងកម្ពុជា ដែលបាននាំយក ស្បែកជើង ចំនួន ១ ៤០០គូ មកប្រគល់ជូនដល់ទីស្តីការក្រសួងនាពេលនេះ។
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមគោរពកោតសរសើរចំពោះភាពសប្បុរសរបស់ សមាគមស្បែកជើងកម្ពុជា ដែលបានចូលរួមតាមរយៈក្រសួង ដើម្បីនាំយកទៅផ្តល់ជូនដល់វីរកងទ័ព និងគ្រួសារវីរកងទ័ពនៃកងពលតូចអន្តរាគមន៍លេខ៧ ដែលឈរជើងនៅទិសប្រាសាទព្រះវិហារ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខនេះ៕
#MLVT #HENGSour | 2 070 |
| 7 | 📣 ជួបគ្នាឆាប់ៗ នេះ ឱកាសការងារជាង ៣៥ ០០០កន្លែង ពីបណ្តាក្រុមហ៊ុនធំៗ ជាង១៥០ កំពុងរង់ចាំស្វាគមន៍អ្នកទាំងអស់គ្នា នៅក្នុងពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦ នៅថ្ងៃទី១២-១៣ ខែកញ្ញា ខាងមុខនេះ ។
👉ដាក់ពាក្យភ្លាម! សម្ភាសភ្លាម! ដឹងលទ្ធផលភ្លាមៗ ជាពិសេសមានសួនអាជីព(Career Park) ដែលអាចរៀបចំ CV បាន សម្រាប់យុវជនដែលមិនទាន់ចេះធ្វើ CV ទៀតផង។
#MLVT #HENGSour #NEA | 2 402 |
| 8 | 🔴 កុំភ្លេចជួបគ្នានាល្ងាចនេះ!
Podcast «កញ្ចក់ទិព្វ» | EP.3 ប្រធានបទ «TVET ជាស្ពានចម្លងយុវជនឆាប់ចូលទីផ្សារការងារ»
🔎 វាគ្មិនពិសេស ៤រូប ដែលនឹងចូលរួមក្នុង Podcast នេះ រួមមាន៖
- ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
- ឯកឧត្តម ប៊ុន ភារិន អតីតនាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC)
- លោក ទុន សុភ័ណ អ្នកសម្របសម្រួលថ្នាក់ជាតិប្រចាំកម្ពុជា របស់អង្គការអន្តរជាតិខាងការងារ (ILO)
- លោក រស់ វ៉ា អ្នកគ្រប់គ្រងកម្មវិធីជាន់ខ្ពស់ថ្នាក់ជាតិ នៃទីភ្នាក់ងារស្វ៉ីសសម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ (SDC)
👉សាធារណជនមានចម្ងល់ទាក់ទងនឹងប្រធានបទខាងលើ អាចហៅទូរសព្ទមកជជែកផ្ទាល់ជាមួយវាគ្មិនក្នុងកម្មវិធី តាមរយៈលេខ 1297 ដោយឥតគិតថ្លៃ។
ផ្សាយផ្ទាល់ (Live) ចាប់ពីវេលាម៉ោង ៥៖៣០នាទី ដល់ ៧៖០០នាទីល្ងាច ថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២៦ នៅលើបណ្ដាញសង្គមផ្លូវការរបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ (Facebook, YouTube, Telegram)
#MLVT #HENGSour | 8 263 |
| 9 | ប្អូនស្រី បូ ស្រីនាង ជាបុគ្គលិកផ្នែកសេវាកម្មអ្នកដំណើរ នៃក្រុមហ៊ុន Cambodia Airports! ប្អូនស្រីទទួលបានការងារតាមរយៈការចូលរួមពិព័រណ៍ជាតិការងារ កាលពីឆ្នាំ ២០២៥កន្លងមក។
ចង់បានការងារធ្វើដូចប្អូនស្រី យុវជនគួរត្រៀម CV ទៅចូលរួមព្រឹត្តិការណ៍ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦ នៅថ្ងៃទី១២-១៣ ខែកញ្ញា នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
👉ដាក់ពាក្យភ្លាម! សម្ភាសភ្លាម! ដឹងលទ្ធផលភ្លាមៗ មិនតែប៉ុណ្ណោះយុវជនក៏អាចប្រឹក្សាយោបល់ និងធ្វើ CV ផ្ទាល់នៅសួនអាជីពភ្លាមៗ ផងដែរ។
#MLVT #HENGSour #NEA | 2 400 |
| 10 | 📣 តស់! រាប់ថយក្រោយទាំងអស់គ្នា!
នៅសល់តែ ៥ថ្ងៃ ទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦ នឹងចាប់ផ្តើមហើយ!
👉យុវជន! កុំភ្លេចត្រៀម CV! ឱកាសការងារសរុបជាង ៣ម៉ឺនកន្លែង ពីក្រុមហ៊ុនធំៗ ចំនួន១៥០ ដាក់ពាក្យភ្លាម សម្ភាសន៍ភ្លាមៗ ជួបផ្ទាល់ជាមួយក្រុមហ៊ុនជាច្រើននៅអគារពិព័រណ៍កោះពេជ្រ។
#MLVT #HENGSour #NEA | 2 133 |
| 11 | តំណាងកម្ពុជាចូលរួមសិក្ខាសាលាហ្វ្រង់កូហ្វូនី ជំរុញឱកាសការងារសម្រាប់យុវជន និងការអភិវឌ្ឍជំនាញក្នុងវិស័យទេសចរណ៍ប្រកបដោយចីរភាព
(សាធារណរដ្ឋស៊ីប)៖ ឯកឧត្តម ម៉ុល វិបុល អនុរដ្ឋលេខាធិការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមសិក្ខាសាលាហ្វ្រង់កូហ្វូនី ក្រោមប្រធានបទ "ការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព ឱកាសការងារសម្រាប់យុវជន និងការកៀរគរហិរញ្ញប្បទាន" ដែលផ្តួចផ្តើមដោយគម្រោង Destination Éco-Talents (DET) តបតាមការអញ្ជើញរបស់វិទ្យាស្ថានហ្វ្រង់កូហ្វូនីសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) និងក្រសួងការបរទេសនៃសាធារណរដ្ឋស៊ីប។
សិក្ខាសាលាអន្តរជាតិនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ នៅសាធារណរដ្ឋស៊ីប ក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលនៃគម្រោង DET ព្រមទាំងពិភាក្សា និងស្វែងរកយុទ្ធសាស្ត្ររួម ដើម្បីជំរុញការបង្កើតឱកាសការងារ និងការអភិវឌ្ឍជំនាញសម្រាប់យុវជន តាមរយៈការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព ព្រមទាំងស្វែងរកប្រភពហិរញ្ញប្បទានសម្រាប់គាំទ្រដល់គម្រោងទេសចរណ៍នានានៅក្នុងសហគមន៍ហ្វ្រង់កូហ្វូនី ដោយមានការចូលរួមពីអ្នកជំនាញ តំណាងអង្គការជាតិ-អន្តរជាតិ និងភាគីពាក់ព័ន្ធមកពីបណ្តាប្រទេសសមាជិកចំនួន១៩ប្រទេស សរុបប្រមាណ៦៧រូប ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម Kostas Koumis រដ្ឋមន្ត្រីក្រសួងទេសចរណ៍ស៊ីប តំណាងក្រសួងការបរទេសស៊ីប និងលោកស្រី Cécile Martin-Phipps នាយិកាវិទ្យាស្ថានហ្វ្រង់កូហ្វូនីសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។
ក្នុងឱកាសនេះ អ្នកចូលរួមបានពិភាក្សា ផ្លាស់ប្តូរយោបល់ និងស្វែងរកយុទ្ធសាស្ត្ររួមពាក់ព័ន្ធនឹងការលើកកម្ពស់ឱកាសការងារ និងការអភិវឌ្ឍជំនាញសម្រាប់យុវជន តាមរយៈការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព ព្រមទាំងការស្វែងរកប្រភពហិរញ្ញប្បទានសម្រាប់គាំទ្រដល់គម្រោងទេសចរណ៍នានានៅក្នុងសហគមន៍ហ្វ្រង់កូហ្វូនី។ ជាមួយគ្នានេះ សិក្ខាសាលាក៏បានផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការរយៈពេលវែងរវាងរាជរដ្ឋាភិបាលនៃបណ្តាប្រទេសនិយាយភាសាបារាំង សហគ្រាស ក្រុមហ៊ុនឯកជន និងដៃគូអភិវឌ្ឍន៍នានា ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព ព្រមទាំងបង្កើតឱកាសការងារ និងលើកកម្ពស់ការអភិវឌ្ឍជំនាញសម្រាប់យុវជនឱ្យឆ្លើយតបទៅនឹងតម្រូវការនៃទីផ្សារការងារ។
គួរបញ្ជាក់ថា កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសសាកល្បង (Pilot Countries) ទាំង៤ នៃគម្រោង DET រួមមាន កម្ពុជា កាប់វែរ កូម័រ និងវៀតណាម។ ការចូលរួមជាប្រទេសសាកល្បងនេះ បង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្ត និងការចូលរួមយ៉ាងសកម្មរបស់កម្ពុជានៅក្នុងក្របខ័ណ្ឌហ្វ្រង់កូហ្វូនី ក្នុងការលើកកម្ពស់វិស័យការងារ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេសការបង្កើតឱកាសការងារ និងការអភិវឌ្ឍជំនាញសម្រាប់យុវជន ឱ្យឆ្លើយតបទៅនឹងតម្រូវការនៃវិស័យទេសចរណ៍ប្រកបដោយចីរភាព និងប្រកបដោយការទទួលខុសត្រូវ ព្រមទាំងផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងការអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌ និងធម្មជាតិ៕
#MLVT #HENGSour | 2 222 |
| 12 | សារពីឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ទៅកាន់សិស្សប្រឡងបាក់ឌុប៖ ជំនាញណាក៏ដោយគឺសុទ្ធតែល្អឱ្យតែចេះច្បាស់។ បើកត្តាសេដ្ឋកិច្ចត្រូវការបន្ទាន់ គួររៀនជំនាញរយៈពេលខ្លី ដើម្បីឆាប់ទទួលបានចំណូល ហើយចាំបន្តការសិក្សានៅថ្ងៃក្រោយទៀត
#MLVT #HENGSour #TVET | 1 789 |
| 13 | មហាព្រឹត្តិការណ៍ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦ ពិតជាបានផ្តល់ការងារជូនយុវជនពិតមែន!
👉លោក គឹម វីលៀម ជាបុគ្គលិក ផ្នែកសេវាកម្មអ្នកដំណើរ នៃក្រុមហ៊ុន Cambodia Airports ក៏ជាបេក្ខជនមួយរូបដែលទទួលបានការងារធ្វើតាមរយៈពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៥។
📣ជួបគ្នា! ថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅអគារពិព័រណ៍កោះពេជ្រ ឱកាសការងារជាង ៣៥ ០០០កន្លែង ដាក់ពាក្យភ្លាម! សម្ភាសភ្លាម! ដឹងលទ្ធផលភ្លាមៗ ជាពិសេសយុវជនអាចរៀបចំ CV បានភ្លាមៗ នៅសួនអាជីព(Career Park) ថែមទៀតផង។
#MLVT #HENGSour #NEA | 1 812 |
| 14 | 📣មកស្តាប់បទពិសោធការទទួលបានការងារតាមរយៈការចូលរួមព្រឹត្តិការណ៍ពិព័រជាតិការងារ និងផលតភាពការងាររបស់ កញ្ញា សេង ពិសី ជាមន្រ្តីគណនេយ្យ និង ហិរញ្ញវត្ថុ នៃធនាគារ វីង។
👉 ត្រៀមខ្លួនទទួលបទពិសោធថ្មីនៅក្នុងពិព័រណ៍ជាតិការងារ និងផលិតភាពការងារឆ្នាំ២០២៦ ប្រព្រឹត្តទៅនាថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ នៅអគារពិព័រណ៍កោះពេជ្រ។
#MLVT #HENGSour #NEA | 1 666 |
| 15 | 📣 តស់! រាប់ថយក្រោយទាំងអស់គ្នា!
នៅសល់តែ ៦ថ្ងៃ ទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦ នឹងចាប់ផ្តើមហើយ!
👉យុវជន! កុំភ្លេចត្រៀម CV! ឱកាសការងារសរុបជាង ៣ម៉ឺនកន្លែង ពីក្រុមហ៊ុនធំៗ ចំនួន១៥០ ដាក់ពាក្យភ្លាម សម្ភាសន៍ភ្លាមៗ ជួបផ្ទាល់ជាមួយក្រុមហ៊ុនជាច្រើននៅអគារពិព័រណ៍កោះពេជ្រ។
#MLVT #HENGSour #NEA | 1 859 |
| 16 | No text... | 2 212 |
| 17 | No text... | 2 125 |
| 18 | ក្រសួងការងារនាំយកឱកាសការងារ “ដល់ផ្ទះ” ផ្សព្វផ្សាយអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ជូនប្រជាពលរដ្ឋនៅស្រុកថ្មបាំង
(កោះកុង)៖ ដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តនាំយកឱកាសការងារជិត ១ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ផ្សព្វផ្សាយជូនប្រជាពលរដ្ឋដល់មូលដ្ឋានជិត ៥០០នាក់ ជាពិសេសសម្រាប់អតីតពលករពីប្រទេសថៃ និងយុវជនរកការងារធ្វើ នៅក្នុងបរិវេណវិទ្យាល័យឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង នាព្រឹកថ្ងៃសៅរ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៦។
ថ្លែងក្នុងវេទិកាក្រោមប្រធានបទ “ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ” ឯកឧត្តម ប៉ាន់ ណូរ៉ា អនុរដ្ឋលេខាធិការ នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍ថា រាជរដ្ឋាភិបាលដែលមានក្រសួងការងារជាសេនាធិការតែងតែយកចិត្តទុកដាក់លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងបង្កើនសេដ្ឋកិច្ចជាតិតាមរយៈការផ្តល់ឱកាសការងារ។ បច្ចុប្បន្នមានឱកាសការងារ “ក្នុងស្រុក” ជាង ៩ម៉ឺនកន្លែងនៅទូទាំងប្រទេសនៅតាមសហគ្រាសក្រុមហ៊ុន និងរោងចក្រ ដែលបងប្អូនអាចចុះឈ្មោះ សម្ភាស និងទទួលបានការងារភ្លាមៗ។ ឯកឧត្តមគូសបញ្ជាក់ថា នេះជាការនាំយកការងារដល់ ”ផ្ទះ ដល់មូលដ្ឋាន” ដែលក្រៅពីប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗជាច្រើន បងប្អូនក៏ទទួលបានអត្ថប្រយោជន៍ពី ប.ស.ស. និងរស់នៅជួបជុំគ្រួសារ ខណៈដែលការងារចំណាកស្រុកប្រឈមហានិភ័យសុវត្ថិភាព កេងប្រវ័ញ្ចកម្លាំងពលកម្ម ខ្វះការគាំពារសុខភាព ការរើសអើង និងរស់នៅឆ្ងាយពីគ្រួសារ។
បន្ថែមពីនេះ បងប្អូនជាយុវជន ក៏អាចចុះឈ្មោះចូលរៀនដោយឥតគិតថ្លៃនៅក្នុងវគ្គបណ្ដុះបណ្ដាលជំនាញជាច្រើនតាមរយៈកម្មវិធី TVET ១,៥លាន នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង ដែលមានគ្រូល្អ បរិក្ខារ និងឧបករណ៍សិក្សាទំនើបៗ។ ក្រោយពេលរៀនចប់ បងប្អូនអាចរកការងារធ្វើកាន់តែប្រសើរ ឬបើកមុខរបរដោយខ្លួនឯងបានផងដែរ។ ទន្ទឹមនេះ អតីតពលករដែលមានជំនាញផ្នែកសំណង់ ក្រសួងក៏បានរៀបចំការធ្វើតេស្តទទួលស្គាល់ជំនាញពីមុន (RPL) ដើម្បីឱ្យបងប្អូនទទួលបានវិញ្ញាបនបត្របញ្ជាក់ជំនាញជាផ្លូវការ ដែលអាចជួយឱ្យបងប្អូនទទួលបានប្រាក់ចំណូលកាន់តែខ្ពស់ផងដែរ។
ក្រៅពីការងារក្នុងស្រុក ក្រសួងក៏បន្តផ្តល់ឱកាសការងារនៅក្រៅប្រទេសប្រកបដោយសុវត្ថិភាព និងប្រាក់ខែខ្ពស់ផងដែរ។ ឯកឧត្តមបានលើកទឹកចិត្តឱ្យបងប្អូនជួយបន្តផ្សព្វផ្សាយពីឱកាសការងារ អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ហើយបើចង់សាកសួរព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទ Hotline លេខ ១២៩៧ សម្រាប់ព័ត៌មានពីឱកាសការងារ ឬរៀនជំនាញវិជ្ជាជីវៈ និងលេខ ១២៨៦ សម្រាប់ផ្នែក ប.ស.ស. ។
សូមបញ្ជាក់ថា ឱកាសការងារទាំងជិត ១ពាន់កន្លែងនេះ ត្រូវបានផ្តល់ដោយរោងចក្រ ខេខេអិន អឹភែរឹល ខូអិលធីឌី, រោងចក្រ វ៉ាន់លី ថាយអឺរ (ខេមបូឌា) ឯ.ក និងធនាគារ វឌ្ឍន: អាស៊ី ចំកាត់(នៅខេត្តកោះកុង) ព្រមទាំងក្រុមហ៊ុនជ្រើសរើសកម្លាំងពលកម្មទៅធ្វើការនៅក្រៅប្រទេស មានក្រុមហ៊ុន មង្គល អេចអ៕
#MLVT #HENGSour | 1 670 |
| 19 | ឯកឧត្តមសាស្ត្រាចារ្យ ជេត ជាលី៖ យុវជន សិស្ស-និស្សិត សូមរៀនជំនាញអ្វីដែលខ្លួនស្រឡាញ់ និងចេះឱ្យប្រាកដ ហើយក៏ត្រូវមានជំនាញទន់ (soft skill) និងភាសាបរទេសមួយជាចាំបាច់ផងដែរ
#MLVT #HENGSour #TVET | 2 003 |
| 20 | លោកឧកញ៉ាបណ្ឌិត ប៉ិច បូឡែនលើកទឹកចិត្តឪពុកម្ដាយ អាណាព្យាបាលឱ្យជួយបណ្ដុះនិស្ស័យកូនៗតាំងពីក្មេង ដើម្បីតម្រង់ទិសការសិក្សារបស់ពួកគាត់ឱ្យបានច្បាស់លាស់
#MLVT #HENGSour #TVET | 1 974 |
