cookie

نحن نستخدم ملفات تعريف الارتباط لتحسين تجربة التصفح الخاصة بك. بالنقر على "قبول الكل"، أنت توافق على استخدام ملفات تعريف الارتباط.

avatar

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ចែករំលែកព័ត៌មានវិស័យការងារ សន្តិសុខសង្គម​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

إظهار المزيد
مشاركات الإعلانات
26 309
المشتركون
+3324 ساعات
+1757 أيام
+92930 أيام

جاري تحميل البيانات...

معدل نمو المشترك

جاري تحميل البيانات...

08:15
Video unavailableShow in Telegram
ឯកឧត្តម ហេង សួរ ស្នើឱ្យអាជ្ញាធរ ពន្យល់ពីអត្ថប្រយោជន៍នៃកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់ពលរដ្ឋ ជាពិសេសយុវជន ដើម្បីមានជំនាញ និងប្រាក់ចំណូលច្បាស់លាស់ប្រចាំជីវិត។ #MLVT #HENGSour #TVET
إظهار الكل...
7KPC.mp4385.00 MB
👍 3🙏 3 1🥰 1
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តចុះផ្សព្វផ្សាយកម្មវិធីគោលនយោបាយអាទិភាពចំនួន២របស់រាជរដ្ឋាភិបាល នៅខេត្តពោធិ៍សាត់ (ពោធិ៍សាត់)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ បានបន្តចុះផ្សព្វផ្សាយ ស្ដីពី “ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ និង “កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ” នៅសណ្ឋាគារពោធិ៍សាត់ រីវើសាយដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ និងអាជ្ញាធរពាក់ព័ន្ធ សរុបប្រមាណ ២០០ នាក់។ នាឱកាសនោះ ឯកឧត្តម ហួត ស៊ីនាដ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា តាមរយៈការអនុវត្តរបបនេះ បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. ត្រូវទទួលបានអត្ថប្រយោជន៍ កម្រិតទី១ ដែលរួមមាន សេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ ដែលមានជម្រើសទៅព្យាបាល នៅមូលដ្ឋានសុខាភិបាលនានាជាដៃគូ ប.ស.ស. បន្ថែមពីលើមន្ទីរពេទ្យរដ្ឋ, បុគ្គលស្វ័យនិយោជន៍ ជាស្ត្រីដែលបង់ភាគទានបាន ៩ខែជាប់គ្នា នឹងទទួលបានប្រាក់បំណាច់លំហែមាតុភាពនៅពេលសម្រាលកូន, និងវិភាជន៍ប្រាក់បូជាសព នៅពេលពួកគាត់ទទួលមរណភាព។ ឯកឧត្តមបញ្ជាក់ថា បន្ទាប់ពីដាក់ឱ្យដំណើរការរបបសន្តិសុខសង្គមតាមរបបភាគទានដោយស្ម័គ្រចិត្តនេះ បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. នឹងទទួលបានការគាំពារយ៉ាងពេញលេញទាំងសន្តិសុខផ្លូវកាយ និងសន្តិសុខផ្លូវចិត្ត ពោលគឺរាជរដ្ឋាភិបាលការពារទាំងសុវត្ថិភាពផ្លូវកាយរបស់ពួកគេ ក្នុងពេលពួកគេកំពុងមានកម្លាំងបំពេញការងារ និងការពារសុវត្ថិភាពផ្លូវចិត្ត ដែលអាចជួយបងប្អូន ក្នុងការធានានូវសន្តិសុខសេដ្ឋកិច្ចសម្រាប់ការកសាងជីវភាពគ្រួសារ។ ឯកឧត្តម ហួត ស៊ីនាដ មានប្រសាសន៍បន្ថែមថា ការដាក់ចេញនូវ«កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួនប្រមាណ ១,៥លាននាក់ កម្រិតសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ១» គឺជាការខិតខំរបស់រាជរដ្ឋាភិបាល ដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋក្នុងគ្រួសារក្រីក្រ អាចមានចំណេះដឹង ចំណេះធ្វើអាចស្វែងរកការងារ ឬបង្កើតការងារដោយខ្លួនឯង ប្រៀបដូចជាការជីកស្រះឱ្យធំ ដើម្បីចិញ្ចឹមត្រី និងត្រូវបង្រៀនបងប្អូនឱ្យចេះស្ទូចត្រី ឬចាប់ត្រីដោយខ្លួនឯង។ នេះគឺជាមធ្យោបាយយូរអង្វែង ដែលជួយគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ រួចចាកផុតពីភាពក្រីក្រ ទៅជាគ្រួសារដែលមានជំនាញមួយ ដែលអាចប្រកបការងារ និងមុខរបរ បង្កើតជាចំណូលយូរអង្វែង និងមានលទ្ធភាពចូលទៅក្នុងប្រព័ន្ធសន្តិសុខសង្គម នាពេលណាមួយនៅថ្ងៃអនាគត។ ឯកឧត្តមរដ្ឋលេខាធិការ បានស្នើ ថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃរដ្ឋបាលខេត្តពោធិ៍សាត់ សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជួយជំរុញការផ្សព្វផ្សាយកម្មវិធីទាំងពីរនេះ ដល់ប្រជាពលរដ្ឋ មន្ត្រីរាជការ អាជីវករ បងប្អូនដែលប្រកបរបរនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីទទួលបានអត្ថប្រយោជន៍ពីកម្មវិធីនេះ ជាពិសេស គឺជំរុញដល់យុវជននៃគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ឱ្យមកចុះឈ្មោះទទួលការបណ្តុះបណ្តាល ដើម្បីអាចមានជំនាញមួយពិតប្រាកដសម្រាប់ការចិញ្ចឹមជីវិត និងក្រុមគ្រួសារទៅអនាគត៕ #MLVT #HENGSour #TVET #បសស #NSSF
إظهار الكل...
25🙏 5👍 4
05:47
Video unavailableShow in Telegram
ឯកឧត្តម ហេង សួរ អញ្ជើញផ្សព្វផ្សាយកម្មវិធីថ្នាក់ជាតិស្តីពី «ការអនុវត្តរបបសន្តិសុខសង្គម និងកម្មវិធីបណ្តុះបណ្តាលជំនាញ» ជូនមន្ត្រីរាជការខេត្តកំពង់ឆ្នាំង។ #MLVT #HENGSour #TVET #បសស #NssfCambodia
إظهار الكل...
News for facebook page 2024-07-11.mp4357.93 MB
27👍 2🙏 2🥰 1
03:19
Video unavailableShow in Telegram
បទ ៖ អត្ថប្រយោជន៍ ប.ស.ស. -  ទំនុកច្រៀង៖ MLVT-NSSF -  លំនាំបទ ៖ តន្ត្រីឆ្លងឆ្លើយ -  សម្រួលតន្ត្រីឡើងវិញ ៖ ថន ថាក់ -  ច្រៀងដោយ ៖ ពិន ស្រីពេជ្យ-តេវ៉ូ -  ផលិត MV៖ ប.ស.ស. #MLVT #HENGSour #បសស #NssfCambodia
إظهار الكل...
អត្ថប្រយោជន៍ប.ស.ស. 4K V01.mp41178.21 MB
24👍 6🙏 1
Photo unavailableShow in Telegram
អបអរសាទរ ទិវាប្រជាជនពិភពលោក លើកទី៣៥ ១១ កក្កដា ១៩៨៩ - ១១ កក្កដា ២០២៤ #MLVT #HENGSour
إظهار الكل...
27🙏 6👍 1
ឯកឧត្តម ហេង សួរ អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្នុងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំង (កំពង់ឆ្នាំង)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅល្ងាចថ្ងៃអង្គារ ទី១០ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៅក្នុងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំង។ ការសំណេះសំណាលនេះ គឺក្រោយការអញ្ជើញចូលរួមផ្សព្វផ្សាយស្តីពី “ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ” និង “កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ”នៅសាលាខេត្តកំពង់ឆ្នាំង៕ #MLVT #HENGSour
إظهار الكل...
34🙏 12🥰 9👍 3
ឯកឧត្តម ហេង សួរ អញ្ជើញផ្សព្វផ្សាយកម្មវិធីថ្នាក់ជាតិស្តីពី «ការអនុវត្តរបបសន្តិសុខសង្គម និងកម្មវិធីបណ្តុះបណ្តាលជំនាញ» ជូនមន្ត្រីរាជការខេត្តកំពង់ឆ្នាំង (កំពង់ឆ្នាំង)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញផ្សព្វផ្សាយស្តីពី “ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសាមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ” និង “កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស” ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ” នៅខេត្តកំពង់ឆ្នាំង។ ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថាការដាក់ចេញនូវកម្មវិធីថ្នាក់ជាតិស្តីពីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ និង កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ គឺជាគោលនយោបាយសំខាន់២ក្នុងចំណោមគោលនយោបាយអាទិភាពទាំង៦ របស់រាជរដ្ឋាភិបាលដើម្បីជំរុញឱ្យប្រជាពលរដ្ឋទទួលបានការថែទាំសុខភាពកាន់តែប្រសើរ និងមានវិសាលភាពគ្របដណ្តប់យ៉ាងទូលំទូលាយ រួមទាំងការផ្តល់ជំនាញវិជ្ជាជីវៈដល់ប្រជាពលរដ្ឋក្នុងគោលបំណងបង្កើតឱ្យពលរដ្ឋមានការងារសមរម្យនិងជីវភាពកាន់តែប្រសើរ។ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា មានតែក្នុងអាណត្តិរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតីប៉ុណ្ណោះដែលការផ្តល់របបសន្តិសុខសង្គមដែលមានទាំង៣របប គឺរបបថែទាំសុខភាព របបហានិភ័យការងារ និងរបបសោធននិវត្តត្រូវបានផ្តល់ជូនប្រជាពលរដ្ឋទាំងមន្ត្រីរាជការ និងពលរដ្ឋក្នុងវិស័យឯកជន។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីអត្ថប្រយោជន៍នៃកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនក្រុមគ្រួសារក្រីក្រ និងងាយរងហានិភ័យដែលនឹងទទួលបានការបណ្តុះបណ្តាលដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថមចំនួន២៨ម៉ឺនរៀលក្នុងមួយខែជាមួយនឹងភាពបត់បែននៃកាលវិភាគសិក្សាដែលមានចំនួនរហូតទៅដល់៧វេន ហើយរាជរដ្ឋាភិបាលធានាផ្តល់ការងារធ្វើដែលមានប្រាក់ឈ្នួលសមរម្យ។ ដើម្បីឱ្យកម្មវិធីទាំងពីរនេះជោគជ័យ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់មន្ត្រីសាធារណៈគ្រប់លំដាប់ថ្នាក់ជំរុញការផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃកម្មវិធីទាំងពីរទៅកាន់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននិងគ្រប់មុខសញ្ញាឱ្យបានយល់ពីកម្មវិធីរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញក្នុងគោលបំណងបង្កើនជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ និងកាត់បន្ថយនូវការចំណាយរបស់ប្រជាពលរដ្ឋដែលជាការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៕ #MLVT #HENGSour #TVET #បសស #NssfCambodia
إظهار الكل...
37🙏 11👍 7
أرشيف المشاركات
اختر خطة مختلفة

تسمح خطتك الحالية بتحليلات لما لا يزيد عن 5 قنوات. للحصول على المزيد، يُرجى اختيار خطة مختلفة.