សំឡេងនៃគំនិត
Open in Telegram
7 102
Subscribers
-324 hours
-207 days
-3130 days
Posts Archive
7 103
២. អ្នកមិនអាចលុបបំបាត់រឿងអាក្រក់បានទេ តែអ្នកអាចផ្តាច់សិទ្ធិមិនឱ្យវាគ្រប់គ្រងអារម្មណ៍អ្នកបាន។ គ្រោះពិតប្រាកដ គឺការអនុញ្ញាតឱ្យអតីតកាល មកបំផ្លាញបច្ចុប្បន្នកាល។
សោរចាក់បើកសេចក្តីសុខរបស់អ្នកគឺស្ថិតនៅលើសមត្ថភាពក្នុងការដកហូតអំណាចពីអតីតកាល មិនឱ្យមកបន្តបញ្ជាអារម្មណ៍របស់អ្នកក្នុងថ្ងៃនេះ។ មនុស្សភាគច្រើនតែងតែយកកំហុសឬការឈឺចាប់ចាស់ៗ មកចាក់សារថ្មីរហូតធ្វើឱ្យខ្លួនឯងបាត់បង់ស្នាមញញឹមក្នុងពេលវេលាបច្ចុប្បន្ន។ យន្តការផ្លូវចិត្តនៃការចងចាំរឿងអាក្រក់ គឺជាអន្ទាក់ដែលរារាំងសក្តានុពល និងបំផ្លាញសេចក្តីសុខសន្តិភាពខាងក្នុងរបស់យើង។ ដើម្បីផ្តាច់ចំណងនេះ អ្នកត្រូវហាត់កាត់ផ្តាច់អារម្មណ៍ចេញពីព្រឹត្តិការណ៍ ដោយសង្កេតមើលបញ្ហាក្នុងនាមជាអ្នកក្រៅ មិនមែនជាតួអង្គរងគ្រោះឡើយ។ ពេលអ្នកដកខ្លួនចេញពីការរុំព័ទ្ធដោយអារម្មណ៍ អ្នកនឹងមើលឃើញដំណោះស្រាយ និងមានសេរីភាពពេញលេញក្នុងការរស់នៅ។ ចូរចងចាំថា គ្មានអ្នកណាម្នាក់មានសិទ្ធិមកធ្វើឱ្យអ្នកឈឺចាប់បានទេ លុះត្រាតែអ្នកជាអ្នកបើកទ្វារអនុញ្ញាតឱ្យពួកគេចូលមក។ ការសម្រេចចិត្តកាត់ផ្តាច់ឥទ្ធិពលអវិជ្ជមានទាំងនេះ គឺជាការប្រគល់អំណាចនៃការគ្រប់គ្រងជីវិតមកកាន់កណ្តាប់ដៃអ្នកវិញ។
....
វីដេអូពេញ៖ https://youtu.be/c1xJu6hucz8
7 103
នៅពេលដែលអ្នកមិនអង្វររកការឱ្យតម្លៃពីអ្នកដទៃ អ្នកនឹងមានសេរីភាពផ្លូវចិត្តយ៉ាងពិតប្រាកដ។ អ្នកមិនចាំបាច់ហត់នឿយក្នុងការពាក់មុខសូកប៉ាន់អារម្មណ៍នរណាម្នាក់ឡើយ។ ការឈររស់ជាខ្លួនឯង សូម្បីតែនៅពេលដែលគ្មាននរណាទះដៃអបអរ គឺជាសញ្ញានៃភាពចាស់ទុំខាងអារម្មណ៍ និងការមានមូលដ្ឋានគ្រឹះផ្លូវចិត្តរឹងមាំ ដែលមិនរង្គើទោះជាខ្យល់បក់មកពីទិសណាក៏ដោយ។
.....
7 103
តម្លៃរបស់អ្នកមិនមែនជាទំនិញដែលត្រូវដាក់តាំងឱ្យអ្នកដទៃវាយតម្លៃនោះទេ វាគឺជាគ្រឹះដែលអ្នកត្រូវសាងសង់ដោយខ្លួនឯង តាមរយៈការតស៊ូធ្វើរឿងដែលត្រឹមត្រូវ ការរក្សាគោលជំហរ និងការមិនបោះបង់ទោះបីជាគ្មានអ្នកមើលឃើញ។
....
ស្មេរញញឹម
7 103
វាសនាមិនមែនជាផ្លូវដែកដែលគេក្រាលទុកឱ្យយើងដើរតាមនោះទេ។ វាសនាគឺជាកញ្ចក់ឆ្លុះបញ្ចាំងនូវរាល់ទង្វើ ការសម្រេចចិត្ត និងអត្តចរិតរបស់យើង។ នៅពេលអ្នកស្គាល់អត្តចរិតខ្លួនឯងច្បាស់ អ្នកលែងជាទាសករនៃអតីតកាលទៀតហើយ—អ្នកគឺជាអ្នកកំណត់វាសនាដោយដៃរបស់អ្នកផ្ទាល់។
.......
ស្មេរញញឹម
#thelawsofhumannature
7 103
១. ចេះស្តាប់អ្នកដទៃជារឿងល្អ តែកុំស្តាប់គេរហូតដល់លែងចេះគិតពិចារណាដោយខ្លួនឯង។
២. មានគោលជំហរខ្លួនឯងជារឿងត្រឹមត្រូវ តែកុំមានវារហូតដល់គិតថាគំនិតអ្នកដទៃគ្មានតម្លៃ។
៣. ចេះបារម្ភពីការស្វែងរកខ្លួនឯងជារឿងល្អ តែកុំបារម្ភពីវារហូតដល់លែងហ៊ានធ្វើអ្វីទាំងអស់។
....
#ស្មេរញញឹម
7 103
ការគេចវេសមិនព្រមគិតពីសេចក្តីស្លាប់ធ្វើឱ្យយើងរស់នៅក្នុងភាពខ្ជិលច្រអូសនិងការបំភាន់ ការទទួលស្គាល់ថាជីវិតនេះមានដែនកំណត់ទើបជាកម្លាំងជម្រុញឱ្យយើងរស់នៅនិងធ្វើសកម្មភាពក្នុងពេលបច្ចុប្បន្នដោយគ្មានលេស។
....
ស្មេរញញឹម
7 103
Repost from តំបន់សុខភាព
បន្ទាន់! មន្ទីរពេទ្យកុមារគន្ធបុប្ផាសៀមរាប កំពុងមានតម្រូវការឈាម🩸គ្រប់ប្រភេទជាចំបាច់ ដើម្បីសង្រ្គាះអាយុជីវិតកុមារជាច្រើនរយនាក់ដែលកំពុងប្រឈមនឹងគ្រោះថ្នាក់នៃជំងឺគ្រុនឈាមកំរិតធ្ងន់🙏🙏🇰🇭 តំបន់សុខភាព JOIN ⚕️
7 103
មេរៀនល្អៗចំនួន៧ ដែលខ្ញុំបានរៀន ពីសៀវភៅ "Thinking, Fast and Slow" របស់ Daniel Kahneman
1. ការញញឹមមិនមែនកើតឡើងតែពេលមានក្តីសុខទេ តែការបង្ខំចិត្តឱ្យញញឹម ក៏អាចបង្កើតក្តីសុខដល់ខួរក្បាលរបស់យើងបានដែរ។
2. បរិយាកាសជុំវិញខ្លួនកំពុងបញ្ជាសកម្មភាពរបស់យើងដោយស្ងាត់ៗ ទោះបីជាយើងគិតថាខ្លួនឯងមានសេរីភាពក្នុងការជ្រើសរើសក៏ដោយ។
3. ពេលខ្លះយើងមិនត្រឹមតែមើលមិនឃើញនូវអ្វីដែលជាភាពជាក់ស្តែងនោះទេ ប៉ុន្តែយើងថែមទាំងមើលមិនដឹងថាខ្លួនឯងកំពុងនៅតែកន្លែងងងឹតមើលអ្វីមិនឃើញទៀតផង។
4. គ្មានអ្វីនៅក្នុងជីវិតដែលសំខាន់ដូចអ្វីដែលយើងកំពុងគិត ក្នុងពេលដែលយើងកំពុងតែគិតពីវានោះទេ
5. ពាក្យភូតភរដែលត្រូវបាននិយាយដដែលៗជាញឹកញាប់ នឹងក្លាយជាការពិតនៅក្នុងចិត្តរបស់មនុស្ស ព្រោះខួរក្បាលចូលចិត្តភាពស៊ាំ។
6. ភាពខ្ជិលច្រអូសគឺជាធម្មជាតិនៃចិត្តមនុស្ស ព្រោះខួរក្បាលតែងតែជ្រើសរើសផ្លូវដែលប្រឹងប្រែងតិចបំផុត
7. ភាពជឿជាក់ហួសហេតុ មិនមែនវាស់លើជម្រៅនៃចំណេះដឹងនោះទេ គឺវាស់លើភាពស៊ីសង្វាក់គ្នានៃសាច់រឿងដែលពួកគេស្រមៃ។
.....
ស្មេរញញឹម
សូមអរគុណ!
