PRU-អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស
Open in Telegram
9 110
Subscribers
+1424 hours
+87 days
+830 days
Posts Archive
+3
Cambodia, Thailand Hold Informal Regional Border Committee Meeting
—————
Phnom Penh, October 28, 2026 --
Cambodia and Thailand held an informal meeting of the secretariats of their Regional Border Committee (RBC) on Oct. 28 to discuss the implementation of existing bilateral agreements, strengthen operational coordination and address outstanding issues to build mutual trust.
https://www.facebook.com/share/p/1J9GnssoYc/
+7
យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ ជួបប្រជុំក្រៅផ្លូវការ ដើម្បីពិភាក្សាអំពីការបន្តជំរុញការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារនៃសេចក្តីប្រកាសរួម នៃGBC
នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១១:០០នាទីព្រឹក នៅច្រកអន្តរជាតិជាំ-សាង៊ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានជួបប្រជុំក្រៅផ្លូវការរបស់ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)
https://www.facebook.com/share/p/1Cdo6LN9GJ/
Professor Yang Jiemian: Strengthening and Expanding Cooperation Across All Sectors and Among All Stakeholders Is Key to China–Cambodia Relations
-------------
On the afternoon of 28 October 2026, Samdech Moha Borvor Thipadei HUN Manet, Prime Minister of the Kingdom of Cambodia, received a courtesy call from Professor Yang Jiemian, Honorary President and Chairman of the Academic Advisory Council of the Shanghai Institutes for International Studies (SIIS) of the People’s Republic of China, at the Peace Palace.
https://pressocm.gov.kh/en/archives/127664
https://www.facebook.com/share/p/1D2mvrE6rB/
លោកសាស្ត្រាចារ្យ Yang Jiemian៖ ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងគ្រប់តួអង្គ ជាកត្តាគន្លឹះនៃទំនាក់ទំនងទ្វេភាគី ចិន-កម្ពុជា
----------------
នារសៀល ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ Yang Jiemian ប្រធានកិត្តិយស និងជាប្រធានក្រុមប្រឹក្សាប្រឹក្សាយោបល់សិក្សាធិការ នៃវិទ្យាស្ថានសិក្សាអន្តរជាតិនៃក្រុងស៊ាងហៃ (SIIS) នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
https://pressocm.gov.kh/archives/127658
https://www.facebook.com/share/p/19fhzNkYsq/
Deputy Commander of the Russian Ground Forces Commits to Further Strengthening Bilateral Relations and Cooperation
————
On the morning of 28 October 2026, Samdech Moha Borvor Thipadei HUN Manet, Prime Minister of the Kingdom of Cambodia, received a courtesy call from Major General Sergei Grigorievich MARKOVCHIN, Deputy Commander of the Ground Forces of the Russian Federation, and his delegation at the Peace Palace.
https://pressocm.gov.kh/en/archives/127656
https://www.facebook.com/share/p/1DEuREmDWd/
មេបញ្ជាការរងកងទ័ពជើងគោកនៃសហព័ន្ធរុស្ស៊ី ប្ដេជ្ញាបន្តពូនជ្រំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ និងរីកចម្រើន
———————
នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ឧត្តមសេនីយ៍ទោ MARKOVCHIN Sergei Grigorievich មេបញ្ជាការរងកងទ័ពជើងគោកនៃសហព័ន្ធរុស្ស៊ី និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
https://pressocm.gov.kh/archives/127649
https://www.facebook.com/share/p/18kmL81iw1/
ទូលព្រះបង្គំ ទិត សុធា សូមព្រះបរមរាជានុញ្ញាត ផ្ញើសារថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសខួបលើកទី២២ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ
—————————
(ភ្នំពេញ)៖ ក្នុងឱកាសដ៏មហានក្ខត្តឫក្ស សិរីសួស្តី ជ័យមង្គល ប្រសើរថ្លៃថ្លា ឧត្តុង្គឧត្តមប្រកបដោយសេចក្តីសោមនស្សរីករាយ ខួបលើកទី២២ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ របស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៣រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦, ទូលព្រះបង្គំជាខ្ញុំ ទិត សុធា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី ប្រធានអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស និងភរិយា តំណាងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ សូមព្រះបរមរាជានុញ្ញាតសម្តែងថ្វាយនូវមនោសញ្ចេតនា...
https://pressocm.gov.kh/archives/127647
https://www.facebook.com/share/p/19wnA9Kc7y/
សម្តេចធិបតីនាយករដ្ឋមន្ត្រី៖ ធនធានមនុស្ស ជាគន្លឹះសម្រាប់ការអភិវឌ្ឍប្រទេស ប្រកបដោយចីរភាព។ ការអភិវឌ្ឍធនធានមនុស្ស គឺឈរលើកត្តាសំខាន់ ៣ គឺ៖ ១. សុខភាព, ២. ចំណេះដឹង និងបំនិន និង៣. ជីវភាព
----------------
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេសA នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ ឆ្នាំសិក្សា២០២៥-២០២៦ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ។
https://pressocm.gov.kh/archives/127642
https://www.facebook.com/share/p/1HZ9QSqAr5/
ទូលព្រះបង្គំ ស្វាយ ស៊ីថា សូមព្រះបរមរាជានុញ្ញាត ផ្ញើសារថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសខួបលើកទី២២ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ
—————————
(ភ្នំពេញ)៖ ក្នុងឱកាសដ៏មហានក្ខត្តឫក្ស សិរីសួស្តី ជ័យមង្គល ប្រសើរថ្លៃថ្លា ឧត្តុង្គឧត្តមប្រកបដោយសេចក្តីសោមនស្សរីករាយ ខួបលើកទី២២ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ របស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៣រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦, ទូលព្រះបង្គំជាខ្ញុំ ស្វាយ ស៊ីថា ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ សូមព្រះបរមរាជានុញ្ញាតសម្តែងថ្វាយនូវមនោសញ្ចេតនា និងចូលរួមថ្វាយព្រះរាជសព្ទសាធុការពរជ័យ សិរីមហាមង្គល ប្រកបដោយកតញ្ញូកតវេទីតាធម៌យ៉ាងស្មោះស្ម័គ្របំផុត ចំពោះព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលព្រះអង្គទ្រង់សព្វព្រះរាជហឫទ័យបំពេញ ព្រះរាជសកម្មភាព ប្រកបដោយព្រះគុណធម៌ ព្រះមនុស្សធម៌ ចំពោះជាតិមាតុភូមិ និងប្រជារាស្ត្រ តាមស្នាព្រះហស្ថដ៏ថ្លៃថ្លារបស់ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ហើយព្រះអង្គទ្រង់ជានិម្មិតរូបនៃការឯកភាពជាតិ អធិបតេយ្យ បូរាណភាពទឹកដី និរន្តរភាពជាតិនៃព្រះរាជាណាចក្រកម្ពុជា និងជាម្លប់ដ៏សុខក្សេមក្សាន្តត្រជាក់ត្រជំ ដល់ប្រជារាស្ត្រខ្មែរទូទាំងប្រទេស។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតជាថ្មីម្តងទៀត ធ្វើអភិវន្ទនកិច្ចថ្វាយនូវព្រះរាជសព្ទ សាធុការពរជ័យ បវរមហាប្រសើរ និងសូមលើកហត្ថប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិ ទាំងអស់ក្នុងលោក មហិទ្ធិឫទ្ធិបុណ្យបារមីនៃទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ បុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធ អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ និងដួងព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ សូមជួយបីបាច់ថែរក្សាអភិបាលប្រោះព្រំ ព្រះសព្ទសាធុការពរជ័យគ្រប់ប្រការថ្វាយ ព្រះករុណាជាអម្ចាស់ ទ្រង់ប្រកបដោយ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួនខ្លាំងក្លា ព្រះបញ្ញាញាណឈ្លាសវៃ និងព្រះជន្មាយុយឺនយូរជាងរយ ព្រះវស្សា ដើម្បីទ្រង់គង់ប្រថាប់ក្នុងព្រះបរមរាជសម្បត្តិជាម្លប់ដ៏ត្រជាក់ត្រជំ សុខដុមរមនារបស់មាតុភូមិកម្ពុជា និងប្រជារាស្ត្រខ្មែរគ្រប់រូបតរៀងទៅ៕
កម្រងវីដេអូឯកសារ ស្តីពីព្រះរាជសកម្មភាពដ៏ថ្លៃថ្លាបំផុត របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឳកាសប្រារព្វព្រះរាជពិធីខួបទី២២ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ។
សូមថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជវរោកាសខួបទី២២ ព្រះរាជពិធីបុណ្យគ្រងព្រះបរមសិរីរាជសម្បត្តិ សូមព្រះអង្គប្រកបដោយព្រះបរមសុខគ្រប់ប្រការ និងព្រះជន្មាយុយឺនយូ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦
+2
ឯកឧត្តម វង្សី វិស្សុត ថ្វាយសារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងព្រះរាជឱកាសខួបលើកទី២២ នៃព្រះរាជពិធីគ្រងព្រះបរមសិរីរាជសម្បត្តិ
-----
+2
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្វាយសារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងព្រះរាជឱកាសខួបលើកទី២២ នៃព្រះរាជពិធីគ្រងព្រះបរមសិរីរាជសម្បត្តិ
-----
វីដេអូឯកសារ៖ ព្រះរាជពិធីបុណ្យគ្រងព្រះបរមសិរីរាជសម្បត្តិ សូមព្រះអង្គប្រកបដោយព្រះបរមសុខគ្រប់ប្រការ និងព្រះជន្មាយុយឺនយូរ ថ្ងៃទី២៨ ២៩ ៣០ ខែតុលា ២០0៤
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ខួរក្បាលរបស់ក្រុមអ្នកនយោបាយប្រឆាំងខ្មែរមានតែមួយគត់គឺចោទថារដ្ឋាភិបាលធ្វើអោយបាត់ដី
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ខួរក្បាលរបស់ក្រុមអ្នកនយោបាយប្រឆាំងខ្មែរមានតែមួយគត់គឺចោទថារដ្ឋាភិបាលធ្វើអោយបាត់ដី
-----
នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈបណ្ដាញសង្គមបានបង្ហោះផ្សាយខ្លឹមសារដូចតទៅ អានបន្ត✅ JOIN Channel Telegram * Website * FaceBooK * X(Twitter) * YouTube * Tiktok * Coolapp #TruthFromCambodia #cambodia #PRU #អពបរ #pressandquickreactionunit
