PRU-អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស
Открыть в Telegram
9 096
Подписчики
-224 часа
-57 дней
+5930 дней
Архив постов
ប្រសាសន៍ដើមទាំងស្រុង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីអបអរសាទរ ខួប ៨០ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សម្ពោធអគារសិក្សាថ្មីចំនួន ២ខ្នង និងប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី
ថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០
រាជធានីភ្នំពេញ, ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦
សុន្ទរកថា ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ថ្លែងក្នុងពិធីអបអរសាទរ ខួប ៨០ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សម្ពោធអគារសិក្សាថ្មីចំនួន ២ខ្នង និងប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី
រាជធានីភ្នំពេញ, ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦
+9
AOT-KH Visits An Ses Border Area to Observe Post-Ceasefire Situation
——————————
The Spokeswoman of the Ministry of National Defence of the Kingdom of Cambodia wishes to inform the general public as well as members of national and international media outlets as follows:
On Wednesday, October 7, 2026, at 10:24 a.m., the Cambodian Liaison Group (CLG) of the Kingdom of Cambodia facilitated a field visit by the ASEAN Observer Team in Cambodia (AOT-KH) to observe, verify, and report on the situation along the Cambodia-Thailand border in the An Ses Border Checkpoint area, located in Choam Ksan Commune, Choam Ksan District, Preah Vihear Province.
Since the ceasefire took effect on December 27, 2025, the Thai military has continued to deploy shipping containers, lay barbed wire, dig trenches, build fortifications, destroy infrastructure, houses, and civilians' property, and illegally occupy Cambodian territory in the An Ses Border Checkpoint area. These actions have left 1,114 innocent Cambodian civilians, equal to 357 families (including 711 women and 597 children), still unable to return to their homes.
It must be emphasized that Cambodia maintains an unyielding and firm position on protecting the Cambodia–Thailand international boundary line as established by the Indochina–Siam Boundary Commission, by respecting the principles of international law, including the principle of the intangibility of inherited borders (Uti Possidetis Juris), and by respecting the Franco–Siamese conventions and treaties, maps, and the procès-verbaux of the Commission of the Abornement of the Boundary between Indo-China and Siam, as well as relevant agreements and documents that both parties have previously agreed upon. Cambodia absolutely does not recognize any border alterations resulting from the use of force.
The Royal Government and the Ministry of National Defence of Cambodia reaffirm our firm, sincere, and unwavering commitment to fully and faithfully respect and implement the Joint Statement of the Third Special Meeting of the Cambodia–Thailand General Border Committee (GBC) on December 27, 2025, the Joint Declaration on the Peace Agreement between Cambodia and Thailand on October 26, 2025, and all other relevant agreements, with a view to achieving the swift improvement of the situation and the restoration of normalcy.
The public, as well as national and international journalists, are hereby informed of the facts regarding this matter.
Wednesday, October 7, 2026.
+9
AOT-KH ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ស្ថិតនៅឃុំជាំក្សាន្ត
———————
អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖
នៅថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១០:២៤នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team - Cambodia: AOT-KH) ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ស្ថិតនៅឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ចាប់តាំងពីបទឈប់បាញ់ចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥មក យោធាថៃបាននឹងកំពុងបន្តធ្វើសកម្មភាពដាក់ពង្រាយទូកុងតឺន័រ រាយបន្លាលួស ជីកប្រឡាយ ធ្វើលេណដ្ឋាន បំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែង ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់នៅតំបន់ច្រកអានសេះ សកម្មភាពទាំងនេះបានធ្វើឱ្យប្រជាពលរដ្ឋស្លូតត្រង់កម្ពុជាចំនួន ១,១១៤នាក់ ស្មើនឹង ៣៥៧ គ្រួសារ (ស្ត្រី ៧១១នាក់) និងកុមារចំនួន ៥៩៧នាក់ មិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានពួកគេវិញបាននៅឡើយ
សូមគូសបញ្ជាក់ថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។
រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជានៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕
ថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការការពារទឹកដី និងការពារប្រជាពលរដ្ឋ នៅតែជាអាទិភាពធំ
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ គុណភាពធនធានមនុស្សនៅក្នុងវិស័យសុខាភិបាល គឺសុខភាព និងជីវិតប្រជាជន
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សុខភាពរបស់ប្រជាជនគឺជាអាទិភាពសម្រាប់រាជរដ្ឋាភិបាលគ្រប់កាលៈទេសៈទាំងអស់
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ត្រឹមឆមាសទី១ ឆ្នាំ២០២៦ ស្ត្រីជាង ២លាននាក់ ទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល ចាប់ពីមានផ្ទៃពោះរហូតដល់កូនអាយុ២ឆ្នាំ
សម្តេចធិបតី៖ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បន្តឆ្ពោះទៅឧត្តមភាព គុណភាព និងគុណធម៌
ស្ត្រីជាង ២លាននាក់ ទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល ចាប់ពីមានផ្ទៃពោះរហូតដល់កូនអាយុ២ឆ្នាំ
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ រវាងកម្ពុជា និងថៃ នៅបន្ដមានប្រសិទ្ធភាពមកដល់ពេលនេះ
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាព្រំដែនផ្តើមចេញពីភាគីថៃមុន ហើយចំណុចទី៣ នៃ GBC គឺជាគន្លឹះការពារអធិបតេយ្យជាតិ
............
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីថា បញ្ហាព្រំដែនជាមួយថៃ មិនមែនបង្កឡើងដោយភាគីកម្ពុជានោះឡើយ គឺផ្តើមចេញពីកងទ័ពថៃចូលមកបាញ់ទាហានខ្មែរមុន ហើយក៏បានប្រាប់ទៅកាន់មន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិកផងដែរថា កម្ពុជាមិនដែលជាអ្នកបង្កើនកម្តៅ ឬបង្កើតជម្លោះលើបញ្ហាព្រំដែនជាមួយប្រទេសថៃនោះឡើយ។ អានបន្ត✅ JOIN Channel Telegram * Website * FaceBooK * X(Twitter) * YouTube * Tiktok * Coolapp #TruthFromCambodia #cambodia #PRU #អពបរ #pressandquickreactionunit
សម្ដេចធិបតី៖ ការការពារទឹកដី និងអាយុជីវិតប្រជាជនគឺជាអាទិភាពធំបំផុត
………………
ថ្លែងនៅក្នុងឱកាសពិធីអបអរសាទរខួបលើកទី៨០ នៃការបង្កើតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សម្ពោធអគារសិក្សា ២ខ្នង និងចែកសញ្ញាបត្រដល់និស្សិត នៅរាជធានីភ្នំពេញ នាថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់យ៉ាងច្បាស់ថា រាជរដ្ឋាភិបាលមិនដែលទុកប្រជាពលរដ្ឋ និងជនភៀសសឹកចោលនោះឡើយ ហើយអ្នកដែលប៉ុនប៉ងញុះញង់ឱ្យប្រជាពលរដ្ឋនៅតាមព្រំដែនស្អប់រដ្ឋាភិបាល គឺកំពុងយល់ខុស និងវាយតម្លៃទឹកចិត្តប្រជាពលរដ្ឋខុសទាំងស្រុង។ អានបន្ត✅ JOIN Channel Telegram * Website * FaceBooK * X(Twitter) * YouTube * Tiktok * Coolapp #TruthFromCambodia #cambodia #PRU #អពបរ #pressandquickreactionunit
តើរាជរដ្ឋាភិបាលបានជួយអ្វីខ្លះដល់ពលរដ្ឋភៀសសឹកដែលអាចវិលត្រឡប់ទៅផ្ទះវិញបាន ក្រោយមានកិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥?
..............
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ជុំវិញចំណាត់ការ និងកញ្ចប់ឧបត្ថម្ភគាំទ្ររបស់រាជរដ្ឋាភិបាល ជូនដល់ប្រជាពលរដ្ឋភៀសសឹកក្រុមទី១ ដែលអាចត្រឡប់ទៅកាន់លំនៅឋានវិញបាន ក្រោយពីមានកិច្ចព្រមព្រៀងកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ សម្តេចធិបតី បានបញ្ជាក់ថា ក្នុងចំណោមប្រជាពលរដ្ឋរងគ្រោះប្រមាណ ៧០ម៉ឺននាក់ អានបន្ត✅ JOIN Channel Telegram * Website * FaceBooK * X(Twitter) * YouTube * Tiktok * Coolapp #TruthFromCambodia #cambodia #PRU #អពបរ #pressandquickreactionunit
សម្តេចធិបតី៖ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បន្តឆ្ពោះទៅឧត្តមភាព គុណភាព និងគុណធម៌
...........
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលមានរយៈពេល៨០ឆ្នាំ គឺជាប្រវត្តិសាស្ត្រដ៏វែងឆ្ងាយមួយ ប៉ុន្តែអ្វីដែលសំខាន់ជាងអាយុកាលគឺចក្ខុវិស័យនិងបេសកកម្មរបស់អង្គភាពក្នុងការបន្តឆ្ពោះទៅអនាគតប្រកបដោយឧត្តមភាព គុណភាព តម្លៃ និងគុណធម៌។ អានបន្ត✅ JOIN Channel Telegram * Website * FaceBooK * X(Twitter) * YouTube * Tiktok * Coolapp #TruthFromCambodia #cambodia #PRU #អពបរ #pressandquickreactionunit
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ រវាងកម្ពុជា និងថៃ នៅបន្ដមានប្រសិទ្ធភាពមកដល់ពេលនេះ
............
ថ្លែងនៅក្នុងឱកាសពិធីអបអរសាទរខួបលើកទី៨០ នៃការបង្កើតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សម្ពោធអគារសិក្សា ២ខ្នង និងចែកសញ្ញាបត្រដល់និស្សិត នៅថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា អានបន្ត✅ JOIN Channel Telegram * Website * FaceBooK * X(Twitter) * YouTube * Tiktok * Coolapp #TruthFromCambodia #cambodia #PRU #អពបរ #pressandquickreactionunit
សេចក្តីថ្លែងការណ៍របស់
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងសម័យប្រជុំលើកទី៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ក្រោមមូលបទ «ស្តារទំនុកចិត្តឡើងវិញ គ្រប់គ្រងបរិវត្តកម្ម៖ អង្គការសហប្រជាជាតិដែល សម្រេចលទ្ធផលសម្រាប់ទាំងអស់គ្នា»
ទីក្រុងញូវយ៉ក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦
