en
Feedback
H.E Vei Samnang

H.E Vei Samnang

Open in Telegram
3 787
Subscribers
-424 hours
-137 days
-7230 days
Posts Archive
photo content
+8

កិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែសីហា ឆ្នាំ២០២៦ របស់គណបក្សប្រជាជនកម្ពុជាខេត្តតាកែវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត
+9
កិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែសីហា ឆ្នាំ២០២៦ របស់គណបក្សប្រជាជនកម្ពុជាខេត្តតាកែវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា វ៉ាន់ដេត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន សមាជិក សមាជិកាក្រុមការងារគណបក្សចុះមូលដ្ឋាន ក្រុង ស្រុក ឃុំ សង្កាត់ និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ទាំង ១០០ នៃខេត្តតាកែវ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ។ តាកែវ រសៀលថ្ងៃសៅរ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៦

photo content
+9

ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ផ្លូវ​បេតុងចំនួន ​១ខ្សែ​ប្រវែង​ ៥,000ម៉ែត្រ​ ស្ថិត​នៅភូមិ​ព្រៃ​ម្លូ​ ​ឃុំក្រពុំឈូ
+9
ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ផ្លូវ​បេតុងចំនួន ​១ខ្សែ​ប្រវែង​ ៥,000ម៉ែត្រ​ ស្ថិត​នៅភូមិ​ព្រៃ​ម្លូ​ ​ឃុំក្រពុំឈូក​ ស្រុក​កោះអណ្ដែត​ ខេត្តតាកែវ ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​ ឯកឧត្ដម​អភិសន្តិបណ្ឌិត​ ស​ សុុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ និង​លោក​ជំទាវ​ កែ​ សួន​សុភី​ ស​ សុខា ។ តាកែវ រសៀលថ្ងៃសៅរ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៦

ពិធីសម្ពោធអាគារឃុំឃាំង អាគាររដ្ឋបាល និងសមិទ្ធផលនានារបស់ពន្ធនាគារខេត្តកែប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស ស
+9
ពិធីសម្ពោធអាគារឃុំឃាំង អាគាររដ្ឋបាល និងសមិទ្ធផលនានារបស់ពន្ធនាគារខេត្តកែប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា ស្ថិតនៅភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។ កែប ព្រឹកថ្ងៃសៅរ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៦

photo content
+7

ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ និងប្រគល់ប័ណ្ណសរសើរជូនសិស្សពូកែប្រចាំឆ្នាំ នៅសាលា ញូខាស្សឹល កម្ពុជា ស្ថិតក្នុងសង្កាត
+9
ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ និងប្រគល់ប័ណ្ណសរសើរជូនសិស្សពូកែប្រចាំឆ្នាំ នៅសាលា ញូខាស្សឹល កម្ពុជា ស្ថិតក្នុងសង្កាត់រការក្នុង ក្រុងដូនកែវ ។ តាកែវ ព្រឹកថ្ងៃសុក្រ ទី៤ ខែកញ្ញា ឆ្នាំ២០២៦

photo content
+9

ប្រតិភូរដ្ឋបាលខេត្តតាកែវ អញ្ជើញចូលរួមក្នុងពិធីបុណ្យបញ្ចុះសព ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ
+9
ប្រតិភូរដ្ឋបាលខេត្តតាកែវ អញ្ជើញចូលរួមក្នុងពិធីបុណ្យបញ្ចុះសព ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ និងជាអតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីសម្តែងនូវកតញ្ញូតាធម៌ និងការគោរពវិញ្ញាណក្ខន្ធជាចុងក្រោយ។ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃរដ្ឋបាលខេត្តតាកែវ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយគ្រួសារនៃសព និងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធសាសនា ជួយដឹងឮ និងប្រោសព្រំឲ្យវិញ្ញាណក្ខន្ធរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ តាកែវ ព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែសីហា ឆ្នាំ២០២៦

photo content
+2

ពិធីសំណេះសំណាលជាមួយនិវត្តន៍ជន និង អតីត​យុទ្ធជន នៅស្រុកបាទី ចំនួន1280នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត
+9
ពិធីសំណេះសំណាលជាមួយនិវត្តន៍ជន និង អតីត​យុទ្ធជន នៅស្រុកបាទី ចំនួន1280នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៌ នាថ្ងៃទី02-9-2026 ។

សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្រុមហ៊ុន÷ ១.ក្រុមហ៊ុន ជៀន ហ្វា មកពីខេត្តហ្វូចៀន វិស័យកសិកម្ម (ចិន) ២.ក្រុមហ៊ុន WNG & Fast Making
+3
សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្រុមហ៊ុន÷ ១.ក្រុមហ៊ុន ជៀន ហ្វា មកពីខេត្តហ្វូចៀន វិស័យកសិកម្ម (ចិន) ២.ក្រុមហ៊ុន WNG & Fast Making វិស័យវាយនភណ្ឌ (ជប៉ុន) បានដែលមកសិក្សាឱកាសវិយោគនៅខេត្តតាកែវយើងខ្ញុំ😋😋😋

សូមវិញ្ញាណក្ខន្ត ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន បានទៅកាន់ឋានបុរមសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ! នាថ្ងៃទី01 ខែកញ្ញា ឆ្ន
+7
សូមវិញ្ញាណក្ខន្ត ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន បានទៅកាន់ឋានបុរមសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ! នាថ្ងៃទី01 ខែកញ្ញា ឆ្នាំ2026 ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និង ខ្ញុំ បានដឹកនាំគណប្រតិភូខេត្តតាកែវ ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ត ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន ដែលបាន​ទទួលមរណភាពកាលពីថ្ងៃទី31 ខែសីហា ឆ្នាំ2026 កន្លងទៅ ក្នុងជន្មាយុ 81ឆ្នាំ ។

សូមឲ្យមគ្គផល ដែលកើតចេញមកពីការរាប់បាតរបស់ខ្ញុំក្នុងថ្ងៃនេះ ក្លាយជាផលបុណ្យរបស់បងប្អូនគ្រប់ៗគ្នា កុំបីអាក់ខានឡើយ🙏🙏🙏
+6
សូមឲ្យមគ្គផល ដែលកើតចេញមកពីការរាប់បាតរបស់ខ្ញុំក្នុងថ្ងៃនេះ ក្លាយជាផលបុណ្យរបស់បងប្អូនគ្រប់ៗគ្នា កុំបីអាក់ខានឡើយ🙏🙏🙏

បន្ទាប់ពីកិច្ចសន្ទនាសហប្រតិបត្តិការ និងអភិវឌ្ឍន៍ឧស្សាហកម្មទន្លេមេគង្គ-ឡានឆាង បានបញ្ចប់ទៅប្រកបដោយជោគជ័យ ក្រុមប្រតិភូបានបន្តដំណ
+8
បន្ទាប់ពីកិច្ចសន្ទនាសហប្រតិបត្តិការ និងអភិវឌ្ឍន៍ឧស្សាហកម្មទន្លេមេគង្គ-ឡានឆាង បានបញ្ចប់ទៅប្រកបដោយជោគជ័យ ក្រុមប្រតិភូបានបន្តដំណើរទេសចរណ៍ទៅកាន់បឹងទឹកប្រៃឆាងហៃ ដែលមានកម្ពស់ ៣.២០០ ម៉ែត្រធៀបនឹងនីវ៉ូទឹកសមុទ្រ និងមានទំហំជាង ៣០០គីឡូម៉ែត្រក្រឡា ជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ (ភ្ញៀវជាតិ និងអន្តរជាតិមកលេងទីនេះជាង ៣០.០០០ នាក់)។

កិច្ចសន្ទនាសហប្រតិបត្តិការ និង អភិវឌ្ឍន៍ឧស្សាហកម្មទន្លេមេគង្គ-ឡានឆាង ប្រារព្ធធ្វើឡើងនៅក្រុងស៊ីនីង ខេត្តឈីងហៃ xining Qing Hai
+9
កិច្ចសន្ទនាសហប្រតិបត្តិការ និង អភិវឌ្ឍន៍ឧស្សាហកម្មទន្លេមេគង្គ-ឡានឆាង ប្រារព្ធធ្វើឡើងនៅក្រុងស៊ីនីង ខេត្តឈីងហៃ xining Qing Hai នៃសាធារណរដ្ឋប្រជាមានិតចិន។ ក្រុងស៊ីនីង ថ្ងៃសៅរ៍ ទី២៩ ខែសីហា ឆ្នាំ២០២៦

photo content
+1

ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ។ រដ្ឋបាលខេត្តតាកែវ ព្រឹកថ្ងៃអង
+9
ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ។ រដ្ឋបាលខេត្តតាកែវ ព្រឹកថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦

photo content
+9

សិក្ខាសាលាផ្សព្វផ្សាយស្តីពីសមិទ្ធផលធម្មនុញ្ញសម្រេចបានក្នុងរយៈពេល ៣០ឆ្នាំ របស់គណៈប្រតិភូក្រុមប្រឹក្សាធម្មនុញ្ញ ក្រោមអធិបតីភាពដ
+9
សិក្ខាសាលាផ្សព្វផ្សាយស្តីពីសមិទ្ធផលធម្មនុញ្ញសម្រេចបានក្នុងរយៈពេល ៣០ឆ្នាំ របស់គណៈប្រតិភូក្រុមប្រឹក្សាធម្មនុញ្ញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កែវ ពុទ្ធរស្មី សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ និងជាប្រធានគណៈប្រតិភូក្រុមប្រឹក្សាធម្មនុញ្ញ កម្មវិធីនេះប្រារព្ធធ្វើនៅសាលប្រជុំធំរដ្ឋបាលខេត្តតាកែវ។ រដ្ឋបាលខេត្តតាកែវ ព្រឹកថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦