H.E Vei Samnang
Відкрити в Telegram
3 881
Підписники
-124 години
-137 днів
-6830 день
Архів дописів
3 881
+7
ចុះពិនិត្យមើលសមិទ្ធផលផ្លូវបេតុងអាមេថ្មីមួយខ្សែដែលមានប្រវែង ៥,០០០ម៉ែត្រ ស្ថិតនៅក្នុងស្រុកកោះអណ្ដែត ខេត្តតាកែវ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ដើម្បីវាយតម្លៃគុណភាព និងលទ្ធផលនៃការសាងសង់ មុននឹងប្រគល់ជូនប្រជាពលរដ្ឋប្រើប្រាស់ជាផ្លូវការ។
គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានដ៏សំខាន់មួយនេះ បានលាតសន្ធឹងឆ្លងកាត់ឃុំចំនួនពីរ គឺ ឃុំក្រពុំឈូក និងឃុំព្រៃខ្លា។ ការកសាងផ្លូវបេតុងអាមេដ៏រឹងមាំនេះ ធ្វើឡើងក្នុងគោលបំណងកាត់បន្ថយការលំបាកក្នុងការធ្វើដំណើរនារដូវវស្សា និងដោះស្រាយបញ្ហាដីហុយនារដូវប្រាំង។
សមិទ្ធផលថ្មីនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនកសិផលផ្សេងៗទៅកាន់ទីផ្សារបានឆាប់រហ័ស និងជួយលើកកម្ពស់ជីវភាពរស់នៅ ក៏ដូចជាសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋចំនួន ១,៦២៣គ្រួសារ នៅក្នុងមូលដ្ឋានឲ្យកាន់តែប្រសើរឡើងជាលំដាប់។
ស្រុកកោះអណ្ដែត ព្រឹកថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២៦
3 881
+9
កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ។
តាកែវ ថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២៦
3 881
ជួបសំណេះសំណាលជាមួយមន្រ្តីគណបក្សឃុំចារ, ចំប៉ា, ព្រៃផ្តៅ, ស្នោ, តាំងយ៉ាប និងកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ ។
📍ស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំចារ។
ស្នាក់ការបក្សឃុំចារ រសៀលថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៦
3 881
+3
ជួបសំណេះសំណាលជាមួយមន្រ្តីគណបក្សឃុំចំនួន៧ រួមមាន ៖ឃុំអង្កាញ់, ព្រៃកប្បាស, ពោរំចាក, បានកាម, ព្រៃល្វា, ក្តាញ់ និងកំពង់រាប ស្រុកពៃកប្បាស ខេត្តតាកែវ។
ដែលរៀបចំឡើងនៅស្នាក់ការគណបក្សស្រុកព្រៃកប្បាស។
ស្រុកព្រៃកប្បាស ព្រឹកថ្ងៃទី ២៥ ខែកក្តដា ឆ្នាំ២០២៦
3 881
+3
សិក្ខាសាលា ស្តីពី «ការចែករំលែកបទពិសោធនៃការចូលរួមរបស់អាជ្ញាធរមូលដ្ឋាន ក្នុងការកសាងអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល» ក្រោមសហអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.)។
សិក្ខាសាលានេះ រៀបចំដោយ ក្រសួងមហាផ្ទៃ និងក្រសួងមុខងារសាធារណៈ ដោយមានការអញ្ជើញចូលរួមទាំងផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ពីសំណាក់ថ្នាក់ដឹកនាំក្រសួង មន្ទីរជំនាញជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់រហូតដល់ថ្នាក់ឃុំ-សង្កាត់។
ទីស្តីការក្រសួងមហាផ្ទៃ ថ្ងៃព្រហសត្បត្តិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២៦
3 881
+1
កិច្ចប្រជុំពិភាក្សាការគ្រោងចំណូលថវិការដ្ឋបាលខេត្តតាកែវ សម្រាប់ឆ្នាំ២០២៧
តាកែវ ថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២៦
3 881
+3
សូមអនុមោទនា ពិធីបុណ្យចូលព្រះវស្សា អាសាឡ្ហបូជា ទានព្រះវស្សា វស្សាកសាដក ដើម្បីឧបត្ថម្ភទ្រទ្រង់ព្រះសង្ឍចំនួន ២៣៤អង្គ គង់សិក្សារៀនសូត្រនៅសាលាពុទ្ឋិកវិទ្យាល័យជាស៊ីម និងសាលាពុទ្ឋិក-បឋមសិក្សាវត្តសីហរតនារាម ស្ថិតនៅវត្តតុំ ក្រុងដូនកែវ ខេត្តតាកែវ។
តាកែវ ថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២៦
