en
Feedback
The SEED - គ្រាប់ពូជ

The SEED - គ្រាប់ពូជ

Open in Telegram

The SEED_គ្រាប់ពូជ គឺជាវេទិការមួយសម្រាប់យុវជនដែលមានឈាមជ័រអង្គរក្នុងការបញ្ចេញស្នាដៃរបស់ខ្លួនក្នុងការវិភាគលើព្រឹត្តិការណ៍ពិភពដូចបញ្ហាសង្គម សេដ្ឋកិច្ច ពាណិជ្ជកម្មនិងការអភិវឌ្ឍ និងរួមទាំងបណ្ដុះគ្រាប់ពូជជាច្រើនទៀតដើម្បីក្លាយជាទំពាំងស្នងឬស្សី និងជាសសរទ្រូងជាតិ។

Show more
1 635
Subscribers
No data24 hours
-57 days
-1230 days
Posts Archive
[ថង់ប្រាជ្ញា៖ តើអ្វីទៅជា អង្គការសហប្រតិបត្តិការសៀងហៃ ឬ Shanghai Cooperation Organization (SCO)? តើទំនាក់ទំនងរវាងចិន និងរុស្សី
[ថង់ប្រាជ្ញា៖ តើអ្វីទៅជា អង្គការសហប្រតិបត្តិការសៀងហៃ ឬ Shanghai Cooperation Organization (SCO)? តើទំនាក់ទំនងរវាងចិន និងរុស្សីនឹងមានឥទ្ធិពលអ្វីខ្លះទៅលើគោលការណ៍នៃអង្គការសហប្រតិបត្តិការសៀងហៃ?] អង្គការសហប្រតិបត្តិការសៀងហៃ ឬជាភាសាអង់គ្លេសហៅថា Shanghai Cooperation Organization (SCO) គឺជាអង្គការអន្តររដ្ឋាភិបាលជាអចិន្ត្រៃយ៍មួយ ដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០០១ នៅទីក្រុងសៀងហៃ ដោយមានសមាជិកប្រាំមួយប្រទេសជារដ្ឋស្ថាបនិក រួមមាន សាធារណរដ្ឋកាហ្សាក់ស្ថាន​ សាធារណរដ្ឋប្រជាមានិតចិន សាធារណរដ្ឋ Kyrgyzstan សាធារណរដ្ឋតាជីគីស្ថាន សាធារណរដ្ឋអ៊ូសបេគីស្ថាន និងសហព័ន្ធរុស្ស៊ី។ សម្រាប់អត្ថបទលម្អិត | Telegram| Facebook

តើប្រទេសណាដែលធំជាងគេលើពិភពលោក?
Anonymous voting

តើផ្លែអ្វីត្រូវបានគេស្គាល់ថាមានគ្រាប់នៅខាងក្រៅ?
Anonymous voting

តើ​តារា​ចម្រៀង​រូប​ណា​ដែល​ល្បី​ក្នុង​បទ "Thriller"?
Anonymous voting

តើ "WWW" តំណាងឱ្យអ្វីនៅក្នុងកម្មវិធីរុករកគេហទំព័រ?
Anonymous voting

The SEED Podcast Ep 5: រៀនខ្ពង់ខ្ពស់ តែចេញរកស៉ី | The SEED Cambodia | កញ្ញា Pin Perry វីដេអូពេញ៖ https://www.youtube.com/watch?v=yGAJW2RN9Y0

តើសត្វទីទុយរបស់ Harry Potter ឈ្មោះអ្វី?
Anonymous voting

[កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ ការកើនឡើងនៃចំនួនអ្នកទិញយន្ដហោះឯកជនច្រើន] ពិភពលោកសព្វថ្ងៃនេះ ខុសពីពិភពលោកកាលពីមួយរយឆ្នាំមុន។ ដោយស
[កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ ការកើនឡើងនៃចំនួនអ្នកទិញយន្ដហោះឯកជនច្រើន] ពិភពលោកសព្វថ្ងៃនេះ ខុសពីពិភពលោកកាលពីមួយរយឆ្នាំមុន។ ដោយសារតែការរីកចម្រើនឥតងាកក្រោយនៃពិភពលោក ធ្វើឱ្យមនុស្សមាននូវមហិច្ឆតាកាន់តែធំឡើងៗ ព្រោះមនុស្សចង់បាន និង ប៉ុនប៉ងប្រើប្រាស់សម្ភារៈដែលឥតខ្ចោះ ពោរពេញដោយឧត្តមភាព និង ប្រណិតភាព ហើយនៅករណីខ្លះតម្លៃថៃ្លកប់ពពកអាចមិនមែនជាសម្រាប់ពួកគេនោះទេ។ យើងហ៊ានលើកឡើងដូចនេះ ពីព្រោះថាសព្វថ្ងៃនេះមនុស្សបានប្រើប្រាស់នូវគ្រឿងយន្ដទំនើបៗ បំពាក់ដោយឧបករណ៍ដែលមានបច្ចេកវិទ្យាខ្ពស់ និងបំពេញការធ្វើដំណើរបានចម្ងាយកាន់តែឆ្ងាយឡើងៗ។ យោងទៅតាមសារព័ត៌មាន Bangkok Post នៅថ្ងៃទី២៧ ខែ កក្កដា ក្នុងឆ្នាំ ២០២៤នេះ បានរាយការណ៍ថា ចំនួននៃការកម្ម៉ង់យន្ដហោះឯកជននៅក្នុងតំបន់អាស៊ី មានការកើនឡើង គួរឱ្យកត់សម្គាល់។ សម្រាប់អត្ថបទលម្អិត | Telegram| Facebook

តើនរណាជាអ្នកដើរលើឋានព្រះច័ន្ទមុនគេ?
Anonymous voting

តើភពអ្វីត្រូវបានគេស្គាល់ថាជាភពក្រហម?
Anonymous voting

[កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ ប្រព័ន្ធកូតាការងារនៅប្រទេសបង់ក្លាដេស] ប្រព័ន្ធកូតាការងារ​ (Quota System) នៃប្រទេសបង់ក្លាដេសជាការ
[កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ ប្រព័ន្ធកូតាការងារនៅប្រទេសបង់ក្លាដេស] ប្រព័ន្ធកូតាការងារ​ (Quota System) នៃប្រទេសបង់ក្លាដេសជាការអនុវត្តមួយក្នុងជួររាជរដ្ឋាភិបាល​ក្នុងការជ្រើសរើស ឬការចាត់តាំងមន្ត្រីមកបម្រើការងាររបស់រដ្ឋ។ ប្រព័ន្ធកូតានេះត្រូវបានបង្កើតឡើងតាំងពីអំឡុងឆ្នាំ១៩៧២ បន្ទាប់ពីប្រទេសបង់ក្លាដេសទទួលបានជ័យជម្នះក្នុងសង្គ្រាមទាមទារឯករាជ្យពីប្រទេសប៉ាគីស្ថាន ដែលប្រព័ន្ធកូតាការងារ ជាការសន្យាមួយក្នុងចំណោមគោលនយោបាយផ្សេងៗទៀតដោយមេដឹកនាំលោក​ Sheikh Mujibur Rahman បានធានាជាមួយអ្នកដែលបានតស៊ូក្នុងសង្គ្រាមទាមទារឯករាជ្យថា នឹងផ្តល់ផលប្រយោជន៍ យុត្តិធម៌ជូនដល់បុគ្គលដែលបានចូលរួមជួយក្នុងសង្គ្រាមទាមទារឯករាជ្យ ដែលត្រូវបានស្គាល់ថា Independence War Veterans ឬ​ Freedom Fighters រួមទាំងកូនរបស់ពួកគេ ដើម្បីតបស្នងចំពោះការលះបង់តស៊ូប្រយុទ្ធដើម្បីឯករាជ្យនៃប្រទេសជាតិទាំងមូល។​ ប្រព័ន្ធកូតាការងារ ត្រូវបានកែប្រែជាច្រើនលើកជាច្រើនសារ មុនពេលត្រូវបានលុបចោលម្តងដោយរដ្ឋាភិបាល និងនៅពេលថ្មីៗត្រូវបានសម្រេច​ និងកំណត់សារជាថ្មីដោយតុលាការកំពូល ( Supreme Court )។ សម្រាប់អត្ថបទលម្អិត | Telegram| Facebook

[ថង់ប្រាជ្ញា៖ គណបក្សអភិរក្សនិយម និងគណបក្សពលកររបស់ចក្រភពអង់គ្លេស] ចក្រភពអង់គ្លេសគឺជាប្រទេសលទ្ធិប្រជាធិបតេយ្យបែបសភា ដែលប្រជាជនប
[ថង់ប្រាជ្ញា៖ គណបក្សអភិរក្សនិយម និងគណបក្សពលកររបស់ចក្រភពអង់គ្លេស] ចក្រភពអង់គ្លេសគឺជាប្រទេសលទ្ធិប្រជាធិបតេយ្យបែបសភា ដែលប្រជាជនបោះឆ្នោតជ្រើសរើសតំណាងឱ្យសភា។ សភាគឺជាសភាជាន់ទាបនៃប្រព័ន្ធនីតិប្បញ្ញត្តិទ្វេភាគី។ សព្វថ្ងៃនេះ ប្រទេសអង់គ្លេសត្រូវបានគ្រប់គ្រងដោយគណបក្សនយោបាយសំខាន់ៗចំនួនពីរ គឺគណបក្សពលករ (Labour Party) និងគណបក្សអភិរក្សនិយម (Conservative Party) ។ គណបក្សពលករ គឺជាគណបក្សនយោបាយកណ្តាលឆ្វេងនិយមនៅចក្រភពអង់គ្លេស ដែលលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសង្គមនិយម ខណៈដែលគណបក្សអភិរក្សនិយមគឺជាគណបក្សនយោបាយកណ្តាលស្តាំនិយម ដែលតស៊ូមតិគាំទ្រគោលនយោបាយទីផ្សារសេរី ប្រពៃណីនិយម និងអភិរក្សនិយមរបស់អង់គ្លេស។ សម្រាប់អត្ថបទលម្អិត | Telegram| Facebook

តើទីក្រុងជប៉ុនជាអ្វី?
Anonymous voting

តើ​ប្រទេស​ណា​ឈ្នះ​ពាន FIFA World Cup 2018?
Anonymous voting

[កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ កំពូលមេដឹកនាំទាំង៣របស់ចិនសម័យទំនើប] ក្រោយការដួលរលំរបស់រាជវង្សម៉ាន់ជូ នៃអាណាចក្រមហាឆេងដែលគ្រប់គ្រ
[កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ កំពូលមេដឹកនាំទាំង៣របស់ចិនសម័យទំនើប] ក្រោយការដួលរលំរបស់រាជវង្សម៉ាន់ជូ នៃអាណាចក្រមហាឆេងដែលគ្រប់គ្រងប្រទេសចិនប្រមាណ ៣ សតវត្សរ៍កន្លងទៅនោះ សង្គ្រាមស៊ីវិល និងការឈ្លានពានពីពួកចក្រព័ទ្ធអាណានិគមបានហែកហួរប្រទេសចិនអស់រយៈពេលប្រមាណជិត ៤០ ឆ្នាំ ទាល់តែរហូតដល់ឆ្នាំ ១៩៤៩ ទើបបក្សកុម្មុយនីស្តក្ដោបក្ដាប់អំណាចចិនទាំងមូលដោយបានយកឈ្នះបក្សគូមីនតាង ហើយម៉ៅសេទុងប្រកាសខ្លួនជាមេដឹកនាំកំពូល បើកទំព័រប្រវត្តិសាស្ត្រថ្មីនៃប្រទេសចិនដែលមានឈ្មោះជាផ្លូវការថា “សាធារណរដ្ឋប្រជាមានិតចិន”។ សម្រាប់អត្ថបទលម្អិត | Telegram| Facebook

តើមួយណាជាឧបករណ៍ភ្លេងដែលមានខ្សែ?
Anonymous voting

តើនរណាជាប្រធានាធិបតីទីមួយរបស់សហរដ្ឋអាមេរិក?
Anonymous voting

តើមួយណាជាភាសាសរសេរកម្មវិធី?
Anonymous voting

តើពាក្យអ្វីសម្រាប់រចនាសម្ព័ន្ធទីផ្សារដែលមានអ្នកលក់តែម្នាក់?
Anonymous voting

តើអ្នកណាជាអ្នកគូររូប Mona Lisa?
Anonymous voting