The SEED - គ្រាប់ពូជ
Open in Telegram
The SEED_គ្រាប់ពូជ គឺជាវេទិការមួយសម្រាប់យុវជនដែលមានឈាមជ័រអង្គរក្នុងការបញ្ចេញស្នាដៃរបស់ខ្លួនក្នុងការវិភាគលើព្រឹត្តិការណ៍ពិភពដូចបញ្ហាសង្គម សេដ្ឋកិច្ច ពាណិជ្ជកម្មនិងការអភិវឌ្ឍ និងរួមទាំងបណ្ដុះគ្រាប់ពូជជាច្រើនទៀតដើម្បីក្លាយជាទំពាំងស្នងឬស្សី និងជាសសរទ្រូងជាតិ។
Show more1 635
Subscribers
No data24 hours
-57 days
-1230 days
Posts Archive
1 635
[កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ ហេតុអ្វីបានជាស្រ្តី និងកុមារត្រូវក្លាយជាជនរងគ្រោះខ្លាំងជាងគេនៅក្នុងសង្រ្គាមអ៊ីស្រាអែលនិងហាម៉ាស់?]
ចាប់ពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ រហូតដល់ពេលបច្ចុប្បន្នសង្រ្គាមរវាងប្រទេសអ៊ីស្រាអែល និងពួកហាម៉ាស់ប៉ាឡេស្ទីននៅមិនទាន់ផុតរលត់ឡើយ។ សង្រ្គាមបានកើតឡើងដោយសារការបើកការវាយប្រហារដោយក្រុមហាម៉ាស់ចេញពីតំបន់ហ្គាហ្សាដែលធ្វើឱ្យមានការចាប់ខ្លួនមនុស្សដែលរស់នៅក្នុងអ៊ីស្រាអែលជាចំណាប់ខ្មាំង និងមនុស្សមួយចំនួនបានស្លាប់ដោយការវាយប្រហាររបស់ពួកហាម៉ាស់ទៅលើអ៊ីស្រាអែលនេះផងដែរ។ ជាការឆ្លើយតប អ៊ីស្រាអែលក៏បានបើកការវាយបកយ៉ាងខ្លាំងក្លារហូតដល់លោកនាយករដ្ឋមន្រ្តី ណេតាន់យ៉ាហ៊ូ ប្រកាសសងសឹក និងកម្ទេចក្រុមឧទ្ទាមហាម៉ាស់ជាដាច់ខាត។
សម្រាប់អត្ថបទលម្អិត | Telegram| Facebook
1 635
[កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ ហេតុអ្វីបានជាលោក ប្រធានាធិបតី ចូ បៃដិនលាលែងពីបេក្ខភាពប្រធានាធិបតី]
លោក ចូ បៃដិន គឺជាប្រធានាធិបតីទី ៤៦ របស់សហរដ្ឋអាមេរិក ដែលបានចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។ មុនពេលក្លាយជាប្រធានាធិបតី លោកមានអាជីពនៅក្នុងវិស័យនយោបាយជាយូរណាស់មកហើយ។ លោកបានកើតនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ១៩៤២ នៅ Scranton រដ្ឋ Pennsylvania ហើយបានធំធាត់នៅរដ្ឋ Delaware និងបានចូលរួមក្នុងការបម្រើប្រទេសស្ទើរតែពេញមួយជីវិតរបស់គាត់ទៅហើយ។ លោក បៃដិន បានបម្រើការជាសមាជិកព្រឹទ្ធសភាអាមេរិកមកពីរដ្ឋ ចាប់តាំងពីឆ្នាំ ១៩៧៣ ដល់ឆ្នាំ ២០០៩ ដែលធ្វើឱ្យគាត់ក្លាយជាសមាជិកព្រឹទ្ធសភាដែលកាន់តំណែងយូរបំផុតក្នុងប្រវត្តិសាស្ត្រ។ នៅឆ្នាំ ២០២០ លោក បៃដិន បានឈរឈ្មោះបោះឆ្នោតជាប្រធានាធិបតី ហើយបានយកឈ្នះលោក ដូណាល់ ត្រាំ។
សម្រាប់អត្ថបទលម្អិត | Telegram| Facebook
1 635
[ថង់ប្រាជ្ញា៖ ទំនាក់ទំនងរវាងវិបត្តិប្រេង និងសង្រ្គាមអារ៉ាប់-អ៊ីស្រាអែល]
ការហាមឃាត់ការនាំចេញប្រេងឆ្នាំនៅ ១៩៧៣ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្ត្រសម័យទំនើបដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងជម្លោះអារ៉ាប់-អ៊ីស្រាអែល និងជាពិសេសសង្រ្គាម Yom Kippur។ ការហាមឃាត់ការនាំចេញនិងតម្លើងថ្លៃប្រេងដែលបានរៀបចំដោយសហព័ន្ធអារ៉ាប់រួមដែលជាប្រទេសសមាជិកមួយនៅក្នុងអង្គកាប្រទេសនាំចេញប្រេង (OPEC) និងជាប្រទេសផលិតប្រេងផងដែរ ដែលមានឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ចនិងស្ថានភាពនយោបាយរវាងប្រទេសលោកខាងលិចនិងមជ្ឈិមបូព៌ា។
សម្រាប់អត្ថបទលម្អិត | Telegram| Facebook
1 635
[ថង់ប្រាជ្ញា៖ ស្វែងយល់អំពីគោលនយោបាយអាមរិកជាអាទិភាពទីមួយ “American First” និង ការវិលត្រលប់មកវិញរបស់អាមេរិក “America is Back”]
នៅក្រោមការដឹកនាំរបស់ប្រធានាធិបតីពីររូបចុងក្រោយរបស់សហរដ្ឋអាមេរិក នោះគឺប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) និងលោក ចូ បៃដិន (Joe Biden) មានចក្ខុវិស័យនិងទិសដៅផ្ទុយគ្នាទាំងស្រុង នៅក្នុងការតាក់តែងគោលនយោបាយការបរទេស។ គោលលទ្ធិ “American First” ឬ អាមរិកជាអាទិភាពទីមួយ ដែលត្រូវបានតាក់តែងដោយអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ បានសង្កត់ធ្ងន់លើការរក្សាគោលជំហរឯកតោភាគី និងផ្តោតលើការផ្តល់អាទិភាពសំខាន់ទៅដល់ផលប្រយោជន៍ជាតិរបស់អាមេរិកជាជាងផលប្រយោជន៍សកលជារួម។
សម្រាប់អត្ថបទលម្អិត | Telegram| Facebook
1 635
[កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ សហរដ្ឋអាមេរិកនៅតែផ្តល់ជំនួយសព្វាវុធដល់អ៊ីស្រាអែល ទោះបីជាមានការតវ៉ា និងសង្គ្រាមបន្តកើតឡើង]
ផ្អែកលើស្ថានភាពបច្ចុប្បន្ននៃជម្លោះរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ ពិភពលោកមានការយកចិត្តទុកដាក់ជាខ្លាំងទៅលើជម្លោះនេះ និងមានការតវ៉ាជាច្រើននៅក្នុងប្រទេសផ្សេងៗក្នុងការគាំទ្រប៉ាឡេស្ទីន ហើយរឿងទាំងនេះក៏បានកើតឡើងនៅក្នុងសហរដ្ឋអាមេរិកផងដែរ។ ទោះបីជាមានការតវ៉ាជាច្រើនបានកើតឡើងដោយសារតែប្រធានាធិបតីសហរដ្ឋអាមេរិកគាំទ្រអ៊ីស្រាអែលក៏ដោយ ក៏ប្រធានាធិបតី Joe Biden នៅតែផ្តល់ជំនួយអាវុធដល់អ៊ីស្រាអែល។ ដូច្នេះ អត្ថបទនេះនឹងពន្យល់ពីហេតុផលនៅពីក្រោយការគាំទ្ររបស់លោក Joe Biden បើទោះបីជាមានការតវ៉ាជាច្រើនបានកើតឡើងនៅក្នុងប្រទេសក៏ដោយ។
សម្រាប់អត្ថបទលម្អិត | Telegram| Facebook
1 635
SAP ERP គឺជាប្រព័ន្ធតាមដានសារពើភ័ណ្ឌដែលត្រូវបានប្រើប្រាស់ជាចម្បងក្នុងចំណោមសហគ្រាសធំៗ។
1 635
QuickBooks Commerce (អតីត TradeGecko)គឺជាប្រព័ន្ធតាមដានសារពើភ័ណ្ឌដែលត្រូវបានប្រើប្រាស់ជាចម្បងក្នុងចំណោមអាជីវកម្មខ្នាតមធ្យម។
1 635
ក្រុមហ៊ុនមិនត្រូវបានណែនាំឲ្យប្រើ LIFO (Last in, First out) ទេ។
