ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ Norodom Chakravuth
Open in Telegram
ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច Cambodian politician, member of the Cambodian royal family and the current president of the FUNCINPEC.
Show more946
Subscribers
No data24 hours
-47 days
-930 days
Posts Archive
+6
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ យាងគោរពវិញ្ញាណក្ខន្ធ ព្រឹន្ទបាលទោ រិន វាសនា យោធិនពលី នៅសមរភូមិជួរមុខ
- - - - - - - - - - - - - - - - - - - - - -
ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ យាងគោរពវិញ្ញាណក្ខន្ធ ព្រឹន្ទបាលទោ រិន វាសនា យោធិនពលី ក្នុងបុព្វហេតុការពារដែនអធិបតេយ្យ បូរណភាពទឹកដីកម្ពុជា នៅសមរភូមិទិសមុំបី ខេត្តព្រះវិហារ នាពេលកន្លងទៅ ។
ក្នុងវេលាដ៏សោកសង្រេងនេះ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានសម្តែងព្រះហឬទ័យ សោកស្តាយឥតឧបមា និងចូលរួមមរណទុក្ខក្រៀមក្រំ ជាមួយក្រុមគ្រួសារនៃសព ព្រមទាំងនាយទាហាន និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ និងសូមឧទ្ទិសដល់វិញ្ញានក្ខន្ធរបស់ យោធិនពលី រិន វាសនាស បានកាន់យកក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។
កម្មវិធីបុណ្យនេះ បានប្រព្រឹត្តិទៅនៅភូមិត្រពាំងត្រាច ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។
+5
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានយាងចុះផ្តល់ជំនួយមនុស្សធម៌ រួមមានស្បៀងអាហារ សម្ភារៈប្រើប្រាស់ និងថវិកា ជូនបងប្អូនជនភៀសខ្លួន នៅតាមទីតាំងចំនួន៦កន្លែង ក្នុងភូមិសាស្ត្រស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។
ព្រះអង្គមានក្តីអាណិតអាសូរ និងព្រួយបារម្ភយ៉ាងជ្រាលជ្រៅ ចំពោះទុក្ខវេទនារបស់ប្រជាពលរដ្ឋខ្មែរដែលត្រូវភៀសខ្លួន ដោយសារសង្គ្រាមឈ្លានពានរបស់ប្រទេសសៀម។
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានយាងចុះផ្តល់ជំនួយមនុស្សធម៌ រួមមានស្បៀងអាហារ សម្ភារៈប្រើប្រាស់ និងថវិកា ជូនបងប្អូនជនភៀសខ្លួន នៅតាមទីតាំងចំនួន៦កន្លែង ក្នុងភូមិសាស្ត្រស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។
ព្រះអង្គមានក្តីអាណិតអាសូរ និងព្រួយបារម្ភយ៉ាងជ្រាលជ្រៅ ចំពោះទុក្ខវេទនារបស់ប្រជាពលរដ្ឋខ្មែរដែលត្រូវភៀសខ្លួន ដោយសារសង្គ្រាមឈ្លានពានរបស់ប្រទេសសៀម។
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានយាងចុះផ្តល់ជំនួយមនុស្សធម៌ រួមមានស្បៀងអាហារ សម្ភារៈប្រើប្រាស់ និងថវិកា ជូនបងប្អូនជនភៀសខ្លួន នៅតាមទីតាំងចំនួន៦កន្លែង ក្នុងភូមិសាស្ត្រស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។
ព្រះអង្គមានក្តីអាណិតអាសូរ និងព្រួយបារម្ភយ៉ាងជ្រាលជ្រៅ ចំពោះទុក្ខវេទនារបស់ប្រជាពលរដ្ឋខ្មែរដែលត្រូវភៀសខ្លួន ដោយសារសង្គ្រាមឈ្លានពានរបស់ប្រទេសសៀម។
វីដេអូ ៖ សេចក្តីថ្លែងការណ៍របស់ គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច ថ្កោលទោសយ៉ាងខ្លាំងក្លា និងដាច់អហង្ការ ចំពោះសកម្មភាពវាយប្រហារ ឈ្លានពាន ដោយកងទ័ពថៃ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។
សេចក្តីថ្លែងការណ៍ របស់គណបក្សរាជានិយម ហ៊្វុនស៊ិនប៉ិច
ថ្កោលទោសយ៉ាងខ្លាំងក្លា និងដាច់អហង្ការ ចំពោះសកម្មភាពវាយប្រហារ ឈ្លានពាន ដោយកងទ័ពថៃ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥
ញត្តិថ្កោលទោស
ចំពោះសកម្មភាពបំពាន និងជេរប្រមាថព្រះមហាក្សត
ព្រះមហាក្សត្រកម្ពុជា គឺជានិមិត្តរូបនៃអធិបតេយ្យភាព និងឯកភាពជាតិ ដែលមាន គុណតម្លៃខ្ពង់ខ្ពស់បំផុតសម្រាប់ព្រះរាជាណាចក្រកម្ពុជា។ ព្រះអង្គគ្រងរាជ្យសម្បត្តិ ប៉ុន្តែមិនកាន់ អំណាច ហើយទ្រង់ជាព្រះប្រមុខរដ្ឋមួយជីវិត ដែលគ្មាននរណាអាចរំលោភបំពានបានឡើយ។
គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច សូមថ្កោលទោសយ៉ាងខ្លាំងក្លា និងខ្លាំងដាច់ខាតបំផុត ចំពោះសកម្មភាពបុគ្គលមួយចំនួន ដែលបានប្រព្រឹត្តការជេរប្រមាថ ពិពណ៌នាផ្សេងៗ ដោយអសុរោះ កាត់តរូបភាពមិនសមរម្យ ខ្វះសីលធម៌ និងបានបង្ហោះចែកចាយតាមបណ្តាញ សង្គមនាពេលថ្មីៗនេះ។
សកម្មភាពទាំងនេះ គឺជាការបំពានយ៉ាងធ្ងន់ធ្ងរទៅលើសេចក្ដីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតរបស់ប្រជាជនខ្មែរដែលមានចំពោះអង្គព្រះមហាក្សត្រដែលទ្រង់តែងតែមានព្រះរាជហឬទ័យមេត្តាករុណា និងការពារប្រជារាស្ត្រទ្រង់ជានិច្ច។ ការប្រមាថព្រះអង្គគឺជាអំពើបំផ្លិច បំផ្លាញស្មារតីជាតិនិយម និងផ្ទុយនឹងច្បាប់នៃរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា។
គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច សូមអំពាវនាវដល់អាជ្ញាធរ ដែលមានសមត្ថកិច្ច អនុវត្តវិធានការតាមច្បាប់យ៉ាងម៉ឹងម៉ាត់បំផុត ចំពោះបុគ្គលណាដែលបានរំលោភបំពានលើ ព្រះមហាក្សត្រ។ ព្រមជាមួយនេះយើងខ្ញុំ សូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ រួមគ្នាថ រក្សា និងគាំទ្រស្ថាប័នព្រះមហាក្សត្រ ឲ្យបានរឹងមាំ និងគង់វង្សជានិរន្តរ៍។
+6
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូគណបក្សកុម្មុយនិស្តចិន ដឹកនាំដោយ ឯកឧត្តម Chen Zhou អនុរដ្ឋមន្រ្តី នៃនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ
-----------------------
រាជធានីភ្នំពេញ ៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម CHEN Zhou អនុរដ្ឋមន្ត្រី នៃនាយកដ្ឋានអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងគណៈប្រតិភូ នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្នាក់ការកណ្តាលគណបក្សហ៊្វុនស៊ិនប៉ិច សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី និងព្រះបុត្រា ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រមទាំងព្រះបុត្រី ព្រះអង្គម្ចាស់ក្សត្រី នរោត្តម រតនទេវី បានយាងចូលរួមក្នុងព្រះរាជពិធីសិតទៀនវស្សាព្រះរាជទ្រព្យ ក្រោមព្រះរាជធិបតីភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង។🙏❤️💕
ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី និងព្រះបុត្រា ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រមទាំងព្រះបុត្រី ព្រះអង្គម្ចាស់ក្សត្រី នរោត្តម រតនទេវី បានយាងចូលរួមក្នុងព្រះរាជពិធីសិតទៀនវស្សាព្រះរាជទ្រព្យ ក្រោមព្រះរាជធិបតីភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង។🙏❤️💕
+6
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ យាងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម សុក ខា អតីតអនុប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ
--------------
រាជធានីភ្នំពេញ៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ បានយាងដឹកនាំគណៈប្រតិភូជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម សុក ខា អតីតអនុប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ត្រូវជាឪពុកក្មេក សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ដែលបានទទួលមរណភាពនៅថ្ងៃចន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១៧ : ៥៥ នាទី ក្នុងជន្មាយុ ៩០ឆ្នាំ ដោយជរាពាធ នៅគេហដ្ឋានក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
ស្ថិតក្នុងវេលាប្រកបដោយសេចក្តីសោកសង្រែងនេះ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំចូលរួមរំលែកនូវមរណទុក្ខជាមួយសម្តេចមហាមន្ត្រី គុយ សុផល និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារសព និងបានចាត់ទុកមរណភាពរបស់ ឯកឧត្តម សុក ខា គឺជាការបាត់បង់នូវ ឪពុកក្មេក ឪពុកបង្កើត ជីតា និងជីតាទួត ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ ប្រកបដោយព្រហ្មវិហារធម៌ចំពោះ កូន ចៅ និងជាការបាត់បង់ឥស្សរជនស្នេហាជាតិមួយរូប ដែលបានបូជា កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ស្មារតី រួមចំណែកយ៉ាងសកម្មបំផុតក្នុងការស្តារ និងអភិវឌ្ឍប្រទេសជាតិឲ្យមាន ការរីកចម្រើន។
ព្រះអង្គម្ចាស់ ព្រះប្រធាន បានបួងសួង និងឧទ្ទិឹដល់ដួងវិញ្ញាណក្ខន្ធសព ឯកឧត្តម សុក ខា សូមបានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
+9
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ យាងចូលរួមកម្មវិធីពិព័រណ៍ម្ហូបអាហារ និងការសម្តែងសិល្បៈម៉ាឡេស៊ី ឆ្នាំ២០២៥ នៅផ្លូវថ្មើរជើងខាងមុខព្រះបរមរាជវាំង
- - - - - - - - - - - - -
រាជធានីភ្នំពេញ : តបតាមការសូមយាងរបស់ស្ថានទូតម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានយាងចូលរួមក្នុងកម្មវិធីពិព័រណ៍ម្ហូបអាហារ និងការសម្តែងសិល្បៈម៉ាឡេស៊ី ឆ្នាំ២០២៥ (Malaysia Food and Culture Fest 2025 ) នៅផ្លូវថ្មើរជើង ខាងមុខព្រះបរមរាជវាំង សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ព្រះអង្គម្ចាស់ បានយាងទតតាមស្តង់ដែលមានតាំងពិព័រណ៌ម្ហូបអាហារ និងទតការសម្តែងសិល្បៈវប្បធម៌ របាំប្រពៃណី, ការសម្តែងតន្ត្រី នៃប្រទេសម៉ាឡេស៊ី និងស្តង់វប្បធម៌ផងដែរ។
បន្ថែមពីនេះ ព្រះវត្តមានដ៏ខ្ពង់ខ្ពស់របស់ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ នាឱកាសនេះ ត្រូវបានថ្វាយបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីសំណាក់ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងទេសចរណ៍ម៉ាឡេស៊ី និងកម្ពុជា ,មន្ត្រីស្ថានទូត ជាពិសេសបងប្អូនប្រជារាស្រ្ត និងយុវជន យុវនារី ដែលអញ្ជើញមកកម្សាន្តនៅតាមបណ្តោយផ្លូវថ្មើរជើង ព្រមទាំងបានថតរូបអនុស្សាវរីយ៍ប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាល៕
សូម បងប្អូនជនរួមជាតិខ្មែរ ស្តាប់នូវព្រះរាជឱង្ការដ៏ថ្លៃថ្លា របស់ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃយើង ។ 🙏🏻🙏🏻🙏🏻
+9
ព្រះអង្គមា្ចស់ នរោត្តម ចក្រាវុធ យាងចូលរួមព្រឹត្តិការណ៍ការដើរថ្មើជើង Solidarity March ដើម្បីបង្ហាញការរួមគ្នាជាធ្លុងមួយជាមួយប្ររាស្រ្តខ្មែរគ្រប់ស្រទាប់វណ្ណៈគាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងនៅជួរមុខ
- - - - - - - - - - - - - - - - - -
រាជធានីភ្នំពេញ : នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានយាងចូលរួមក្នុងព្រឹត្តិការណ៍ការដើរថ្មើជើង “Solidarity March “ដើម្បីបង្ហាញពីការរួបរួមគ្នាជាធ្លុងមួយជាមួយប្រជារាស្រ្តខ្មែរគ្រប់ស្រទាប់វណ្ណៈ គាំទ្រ លើការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ព្រមទាំងលើកទឹកចិត្តដល់បងប្អូនវីរៈកងទ័ពដែលឈរជើងការពារជាតិមាតុភូមិតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ជាពិសេសបង្ហាញពីទឹកព្រះទ័យ និងឆន្ទៈមនសិការស្នេហាជាតិមាតុភូមិ សាមគ្គីជាតិជាធ្លុងមួយជាមួយប្រជារាស្រ្តខ្មែរទូទាំងប្រទេសដែលជាកម្លាំងជួរក្រោយ ជាមួយកងទ័ពជួរមុខនៅតាមបន្ទាត់ព្រះដែន។
ព្រះវត្តមាននៃការយាងចូលរួមរបស់ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ នាឱកាសនេះគឺបានបង្ហាញពីទឹកព្រះទ័យ ឆន្ទៈ មនសិការស្នេហាជាតិមាតុភូមិ សាមគ្គីជាតិជាធ្លុងមួយដ៏អង់អាច និងមោះមុត ជាមួយប្រជារាស្រ្តខ្មែរទូទាំងប្រទេសដែលជាកម្លាំងជួរក្រោយ ជាមួយកងទ័ពជួរមុខនៅតាមបន្ទាត់ព្រះដែន ក្នុងបុព្វហេតុការពារជាតិមាតុភូមិ។
#ព្រះអង្គម្ចាស់នរោត្តមចក្រាវុធ #norodomchakravuth #កម្ពុជា #Cambodia #អ្នកគាំទ្ររាជានិយម #SolidarityMarch
ក្នុងព្រះរាជវរោកាស នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គម្រប់ ៨៩ យាងចូល ៩០ ព្រះវស្សា កូនចៅ ជាក្រុមគ្រួសាររាជានិយមហ៊្វុនស៊ិនប៉ិច សូមក្រាបថ្វាយព្រះសព្ទសាធុការពរជ័យ បវរសួស្ដី សិរីមង្គល វិបុលសុខ មហាប្រសើរ សូមព្រះអង្គប្រកបដោយព្រះបរមសុខគ្រប់ប្រការ ព្រះរាជសុខភាពពេញបរិបូរណ៍ និងព្រះជន្មាយុយឺនយូរ ដើម្បីគង់ជាម្លប់ដ៏មហាត្រជាក់ត្រជុំចម្រុងចម្រើនដល់ប្រជារាស្រ្ត ជាកូនចៅ ចៅទួត របស់ព្រះអង្គ នៅទូទាំងព្រះរាជាណាចក្រកម្ពុជាយូរអង្វែងតរៀងទៅ៕
#ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម#សម្តេចព្រះមហាក្សត្រី#នរោត្តមមុនិនាថសីហនុ #ព្រះវររាជមាតាជាតិខ្មែរ #ព្រះអង្គម្ចាស់នរោត្តមចក្រាវុធ #កម្ពុជា #Cambodia #អ្នកគាំទ្ររាជានិយម
ព្រះសារលិខិត ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា គម្រប់៨៩ព្រះវស្សា យាងចូល៩០ព្រះវស្សា
+9
សមាជិកសភាមកពីគណបក្សហ៊្វុនស៊ិនប៉ិចបន្តចូលរួមក្នុងកិច្ចប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា នៅថ្ងៃទី២ ដើម្បីប្រជុំពិភាក្សាលើប្រធានបទស្តីពីវិស័យកសិកម្ម
- - - - - - - - - - - - - - - -
រាជធានីភ្នំពេញ : សមាជិកសភា នៃគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច ក្រោមព្រះកិច្ចដឹកនាំដោយ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ នៅព្រឹកថ្ងៃអង្គារ ទី៣ ខែមិថុនា ឆ្នាំ២០២៥ បានបន្តយាង និងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា នៅថ្ងៃទីពីរ ដើម្បីប្រជុំពិភាក្សាលើប្រធានបទស្តីពីវិស័យកសិកម្ម បន្ទាប់ពីបានចូលរួមប្រជុំពិភាក្សាអស់រយៈពេល១៦ ម៉ោងនៅថ្ងៃទីមួយ លើប្រធានបទ ប្រព័ន្ធគាំពារសង្គម និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ។
សមាជរដ្ឋសភា និងព្រឹទ្ធសភា នាឱកាសនេះមានការយាង និងអញ្ជើញចូលរួមដោយព្រះវត្តមាន និងវត្តមាន សម្តេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិក នៃព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងបណ្តាគណបក្សនយោបាយនានានៅកម្ពុជា ដែលជាសមាជិករបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ចូលរួមផងដែរ។
សូមជម្រាបជូនផងដែរថា ព្រឹត្តិការណ៍សមាជរដ្ឋសភា និងព្រឹទ្ធសភា ដែលបាននិងកំពុងប្រព្រឹត្តធ្វើឡើងក្នុងរយៈពេលពីរថ្ងៃនេះ គឺដើម្បីធ្វើការពិភាក្សាគ្នាដោះស្រាយបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ សំដៅបម្រើឱ្យឧត្តមប្រយោជន៍ជាតិ និងប្រជារាស្រ្តស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបង្ហាញពីស្មារតីទទួលខុសត្រូវ កិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងស្ថាប័ននីតិប្បញត្តិ និងនីតិប្រតិបត្តិ ។
ជាពិសេសនោះគឺ សមាជិកសភារបស់គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច បានចូលរួមសម្តែងមតិជាបទអន្តរាគមន៍ និងពាំនាំនូវសេចក្តីទុក្ខកង្វល់ បញ្ហាប្រឈម ក៏ដូចជាសំណូមពររបស់បងប្អូនប្រជារាស្រ្តនៅមូលដ្ឋាន ឲ្យបានដឹងឮដល់អង្គសមាជ និងដើម្បីដោះស្រាយនូវរាល់បញ្ហាទាំងនេះជូនពួកគាត់ផងដែរ៕
#ព្រះអង្គម្ចាស់នរោត្តមចក្រាវុធ #norodomchakravuth #កម្ពុជា #Cambodia #អ្នកគាំទ្ររាជានិយម
