It’s Okay Not To Be Okay
Open in Telegram
ជីវិតយ៉ាងណាហើយ មួយរយៈនេះ? ចម្លើយរបស់ខ្ញុំគឺ មួយរយៈនេះរាងស្មុគស្មាញ អត់សូវរីករាយប៉ុន្មានទេ ប៉ុន្តែខ្ញុំអត់អីទេ ព្រោះតែខ្ញុំអាចឆ្លងកាត់បាន —It's okay not to be okay! Ⓒ Sok Chanphal
Show more591
Subscribers
+124 hours
+107 days
+3930 days
Posts Archive
Repost from ស្នាមញញឹម ប្រេន - Smile Brand 🇰🇭
ស្នាដៃថ្មី ក្តីសង្ឃឹមថ្មី ក្រោយចូលឆ្នាំខ្មែរនេះ 💚 មកដល់ពេលឆាប់ៗនេះ
Telegram: https://t.me/SmileBrandCambodia
ស្រលាញ់ស្នាមរបួស ព្រោះពួកវាបង្រៀនឲ្យខ្ញុំព្រមរស់នៅក្នុងបច្ចុប្បន្នភាព 💌
កាលពីមុន ខ្ញុំចំណាយពេលស្ទើរតែពេញមួយជីវិត ដើម្បីព្យាយាមលាក់បាំង «ស្នាមរបួស» របស់ខ្លួនឯង។ ខ្ញុំមានអារម្មណ៍ខ្មាសអៀនចំពោះការឈឺចាប់ដែលបានឆ្លងកាត់ ខ្ញុំខ្មាសចំពោះស្នាមដាច់រលាត់នៃដួងចិត្តដែលបន្សល់ទុកដោយភាពបរាជ័យ ឬការបោះបង់។ ខ្ញុំតែងតែគិតថា ស្នាមរបួសទាំងនោះគឺជា «ភាពមិនល្អឥតខ្ចោះ» ដែលធ្វើឱ្យខ្ញុំខុសប្លែកពីអ្នកដទៃ។
ប៉ុន្តែថ្ងៃនេះ នៅក្នុងពន្លឺភ្លើងដ៏ស្ងប់ស្ងាត់នៃបន្ទប់បច្ចុប្បន្នភាព ខ្ញុំស្រាប់តែមើលឃើញភាពស្រស់ស្អាតម្យ៉ាងដែលខ្ញុំមិនដែលចាប់អារម្មណ៍...
ស្នាមរបួស វាមិនមែនជាសញ្ញានៃភាពទន់ជ្រាយឡើយ ប៉ុន្តែវាគឺជា «មេដាយនៃភាពក្លាហាន»។
Telegram: https://t.me/ItsOkayBySokChanphal
រក្សាសិទ្ធិដោយ Ⓒ Sok Chanphal | ស្នាមញញឹម ប្រេន - Smile Brand
#ItsOkayNotToBeOkay #ItsOkayBySokChanphal #SokChanphal #SmileBrand
រស់នៅថ្ងៃនេះ ជាមួយស្នាមញញឹម 🥰
Telegram: https://t.me/ItsOkayBySokChanphal
រក្សាសិទ្ធិដោយ Ⓒ Sok Chanphal | ស្នាមញញឹម ប្រេន - Smile Brand
#ItsOkayNotToBeOkay #ItsOkayBySokChanphal #SokChanphal #SmileBrand
មនុស្សខ្លាចជាងគេ គឺភាពទំនេរ និងការនៅតែម្នាក់ឯង។ ខ្ញុំដឹងដោយសារតែខ្ញុំធ្លាប់ជាមនុស្សម្នាក់ហ្នឹង។ ខ្ញុំខ្លាចជីវិតដែលរស់នៅឯកាម្នាក់ឯងខ្លាំងណាស់ ប៉ុន្តែព្រះជាម្ចាស់បែរជារៀបចំវាសម្រាប់ខ្ញុំ ពោល វាប្រៀបដូចជាបណ្ដាសា ឬក៏ជាប្រស្នាជីវិតមួយ ដែលតម្រូវឲ្យខ្ញុំត្រូវតែឆ្លងកាត់។
ធ្លាប់ឮទេ? គេនិយាយថា កុំបង្រៀនមនុស្សឲ្យរស់នៅម្នាក់ឯង ព្រោះបើគេរៀនចេះ គេនឹងលែងត្រូវការអ្នកទៀតហើយ។ ពិតជាយ៉ាងដូចច្នោះមែន! មនុស្សគ្រាន់តែខ្លាចនូវអ្វីដែលគេមិនទាន់ស្គាល់ច្បាស់ ប៉ុន្តែបើគេមានឱកាសបានជួបតទល់ និងទទួលស្គាល់គ្នាត្រឹមតែម្ដង គេនឹងបានដឹងនូវអាថ៌កំបាំងដែលតែងតែលាក់នៅពីក្រោយខ្នងរបស់ដ៏គួរឲ្យខ្លាចមួយនោះ ហើយមនុស្សនោះក៏នឹងលែងខ្លាច ឬក៏សូម្បីតែនឹកចង់និយាយអ្វីទៀតអំពីវា។ ដូចគ្នានឹងមនុស្សម្នាក់ដែលលែងខ្លាចស្លាប់ តើសេចក្ដីស្លាប់ម្ដេចនឹងអាចចូលមកលងបន្លាចជីវិតគេបានទៀតទៅ?
កុំបង្រៀនមនុស្សឲ្យរស់នៅម្នាក់ឯង ដកស្រង់ចេញពីសៀវភៅ "It's Okay Not To Be Okay" ដោយ បង សុខ ចាន់ផល ចេញផ្សាយក្នុងពេលឆាប់ៗនេះ។
Telegram: https://t.me/ItsOkayBySokChanphal
រក្សាសិទ្ធិដោយ Ⓒ Sok Chanphal | ស្នាមញញឹម ប្រេន - Smile Brand
#ItsOkayNotToBeOkay #ItsOkayBySokChanphal #SokChanphal #SmileBrand
ជីវិតមួយដែលជម្នះរាល់ឧបសគ្គ ចុងក្រោយម្នាក់នេះក៏សុខចិត្ត បើកចិត្តព្រមទទួលយកការពិតនៃខ្លួនឯង ចេញពីក្នុងបន្ទប់ដ៏ស្ងប់ស្ងាត់ និងងងឹតឈឹង ការពិតគឺជាពន្លឺនៃក្តីសង្ឃឹម 🫶
Telegram: https://t.me/ItsOkayBySokChanphal
រក្សាសិទ្ធិដោយ Ⓒ Sok Chanphal | ស្នាមញញឹម ប្រេន - Smile Brand
#ItsOkayNotToBeOkay #ItsOkayBySokChanphal #SokChanphal #SmileBrand
happy valentine's day #ItsOkayNotToBeOkay #ItsOkayBySokChanphal #SokChanphal #SmileBrand
អនុញ្ញាតឱ្យគេដើរចេញចុះ ❤️🩹🫂
Telegram: https://t.me/ItsOkayBySokChanphal
រក្សាសិទ្ធិដោយ Ⓒ Sok Chanphal | ស្នាមញញឹម ប្រេន - Smile Brand
#ItsOkayNotToBeOkay #ItsOkayBySokChanphal #SokChanphal #SmileBrand
❤️🩹🫂 To be okay
#ItsOkayNotToBeOkay #ItsOkayBySokChanphal #SokChanphal #SmileBrand
IN THE BACK OF MY MIND ❤️🩹🫂
#ItsOkayNotToBeOkay #ItsOkayBySokChanphal #SokChanphal #SmileBrand
ភាពមិនអូខេ ❤️🩹 តែអ្នករកឃើញការពិត
Telegram: https://t.me/ItsOkayBySokChanphal
រក្សាសិទ្ធិដោយ Ⓒ Sok Chanphal | ស្នាមញញឹម ប្រេន - Smile Brand
#ItsOkayNotToBeOkay #ItsOkayBySokChanphal #SokChanphal
ក្នុងបន្ទប់នៃបច្ចុប្បន្នភាព...
Telegram: https://t.me/ItsOkayBySokChanphal
រក្សាសិទ្ធិដោយ Ⓒ Sok Chanphal | ស្នាមញញឹម ប្រេន - Smile Brand
#ItsOkayNotToBeOkay #ItsOkayBySokChanphal #SokChanphal
Hello stranger! Everything gonna be okay! 🫂🫂🫂 #ItsOkayNotToBeOkay #ItsOkayBySokChanphal #SokChanphal
រឿងធម្មតានៃជីវិតមនុស្ស
Telegram: https://t.me/ItsOkayBySokChanphal
Ⓒ Sok Chanphal | 2026 ស្នាមញញឹម ប្រេន - Smile Brand
ជីវិតយ៉ាងណាហើយ មួយរយៈនេះ? ចម្លើយរបស់ខ្ញុំគឺ មួយរយៈនេះរាងស្មុគស្មាញ អត់សូវរីករាយប៉ុន្មានទេ ប៉ុន្តែខ្ញុំអត់អីទេ ព្រោះតែខ្ញុំអាចឆ្លងកាត់បាន —It's okay not to be okay!
វាចាំបាច់ណាស់ ដែលខ្ញុំត្រូវស្មោះត្រង់នឹងខ្លួនឯងជាមុន ហើយក៏មិនចាំបាច់បង្ខំឲ្យខ្លួនឯងត្រូវតែញញឹម មានសង្ឃឹម ឬក៏រីករាយគ្រប់ពេលវេលានោះដែរ។ ខ្ញុំបានជជែកជាមួយនឹងខ្លួនឯងថា គឺគ្មានបញ្ហាអ្វីទេ ដែលពេលខ្លះយើងចេះស្មុគស្មាញ ហើយក៏គ្មានទោសកំហុសអ្វីដែរ ដែលពេលខ្លះយើងគ្រាន់តែចង់នៅស្ងៀមស្ងាត់ ឬសំងំខូចចិត្តខ្លះៗតាមធម្មជាតិជាមនុស្ស។ ប្រាកដហើយ អារម្មណ៍ដ៏ស្មុគស្មាញតានតឹងបែបនេះក៏ជារសជាតិជីវិតម្យ៉ាង និងក៏ជាផ្នែកម្ខាងទៀតនៃអារម្មណ៍រសាយរីករាយ ដែលតម្រូវឲ្យយើងឆ្លងកាត់ —គឺជាថ្ងៃពិសេសមួយនៃជីវិតរបស់យើងផងដែរ។ សួរខ្លួនឯង តើព្រមទទួលយកវាដែរឬទេ?
ដឹងទេ ការទង្ទឹងរង់ចាំបានធ្វើឲ្យយើងតានតឹង និងកាន់តែឈ្លោះជាមួយនឹងអារម្មណ៍ដែលកំពុងតែនៅជាមួយនឹងយើង។ ខ្ញុំក៏ភ្ញាក់ខ្លួនថា ឱ! ការពិតខ្ញុំកាន់តែស្មុគស្មាញដោយសារតែខ្ញុំកំពុងទង្ទឹងរង់ចាំនូវការផ្លាស់ប្ដូរមួយទេតើ! ពោល ខ្ញុំមិនព្រមឆ្លងកាត់ និងទទួលយកថ្ងៃនេះសោះឡើយ។ ខ្ញុំគិតតែប្រកែកនឹងស្ថានការណ៍ ហើយក៏បដិសេធមិនព្រមទទួលស្គាល់នូវអារម្មណ៍នៅក្នុងខណៈនេះ ដោយរវល់តែខំប្រឹងគិត រកច្រករត់គេចចេញពីបន្ទប់បច្ចុប្បន្នកាល ទើបបណ្ដាលឲ្យខ្ញុំគ្មានឱកាសបានឃើញសម្រស់របស់ជីវិត។ ពិតមែនហើយ ទោះជាអារម្មណ៍អ្វីក៏ដោយ ក៏សុទ្ធតែកើតឡើងដោយមានហេតុផល និងចូលរួមផ្ដល់សម្រស់ឲ្យជីវិតរបស់យើង មិនថាអ៊ីចឹង?
ការទង្ទឹងរង់ចាំជាគឺទណ្ឌកម្មអារម្មណ៍ ដោយគ្រាន់តែព្រមស្មោះត្រង់ និងលែងទង្ទឹងរង់ចាំ ខ្ញុំក៏ស្រាប់តែដឹងថា នេះហើយដែលគេហៅថា «ធម្មជាតិមិនទៀង» តើធ្វើម្ដេចនឹងមានដំណើរជីវិតដ៏ល្អឥតខ្ចោះ ដែលរស់នៅស្គាល់តែសេចក្ដីសុខ មិនចេះកើតទុក្ខស្មុគស្មាញបានទៅ? អ៊ីចឹងទេ ហេតុអ្វីក៏មិនព្រមរស់នៅឲ្យពេញលេញនៅក្នុងខណៈពេលហ្នឹងតែម្ដងទៅ? ហេតុអ្វីក៏ត្រូវហត់នឿយទៅប្រឹងប្រឆាំង ឬទង្ទឹងរង់ចាំនូវការផ្លាស់ប្ដូរ? ក៏មិនចាំបាច់ខំប្រឹងលួងខ្លួនឯងថា អ្វីៗនឹងផ្លាស់ប្ដូរ ដើម្បីមានកម្លាំងចិត្តរង់ចាំរឿងល្អៗ ថានឹងចូលមកជំនួសគ្នានោះដែរ ប៉ុន្តែត្រូវតែរស់នៅក្នុងថ្ងៃនេះដោយក្លាហាន ហ៊ានឆ្លងកាត់រាល់ឧបសគ្គជីវិត ទើបមានន័យថា យើងមិនអីពិតប្រាកដ ពោល It's okay not to be okay! ខ្ញុំអត់អីទេ វាគ្រាន់តែជាថ្ងៃដ៏អាក្រក់មួយ តែខ្ញុំក៏នៅតែអរគុណដល់វា និងព្រមរស់ឆ្លងកាត់វាដដែល។ យ៉ាងច្រើន ខ្ញុំគ្រាន់តែស្រែកយំតែប៉ុណ្ណោះ!
ឆាប់ៗនេះ...
Ⓒ Sok Chanphal | 2026 ស្នាមញញឹម ប្រេន - Smile Brand
Telegram: https://t.me/ItsOkayBySokChanphal
