ru
Feedback
It’s Okay Not To Be Okay

It’s Okay Not To Be Okay

Открыть в Telegram

ជីវិតយ៉ាងណាហើយ មួយរយៈនេះ? ចម្លើយរបស់ខ្ញុំគឺ មួយរយៈនេះរាងស្មុគស្មាញ អត់សូវរីករាយប៉ុន្មានទេ ប៉ុន្តែខ្ញុំអត់អីទេ ព្រោះតែខ្ញុំអាចឆ្លងកាត់បាន —It's okay not to be okay! Ⓒ Sok Chanphal

Больше
591
Подписчики
+124 часа
+107 дней
+3930 день
Архив постов
ស្នាដៃថ្មី ក្តីសង្ឃឹមថ្មី ក្រោយចូលឆ្នាំខ្មែរនេះ 💚 មកដល់ពេលឆាប់ៗនេះ Telegram: https://t.me/SmileBrandCambodia
ស្នាដៃថ្មី ក្តីសង្ឃឹមថ្មី ក្រោយចូលឆ្នាំខ្មែរនេះ 💚 មកដល់ពេលឆាប់ៗនេះ Telegram: https://t.me/SmileBrandCambodia

ស្រលាញ់ស្នាមរបួស ព្រោះពួកវាបង្រៀនឲ្យខ្ញុំព្រមរស់នៅក្នុងបច្ចុប្បន្នភាព 💌 កាលពីមុន ខ្ញុំចំណាយពេលស្ទើរតែពេញមួយជីវិត ដើម្បីព្យាយ
ស្រលាញ់ស្នាមរបួស ព្រោះពួកវាបង្រៀនឲ្យខ្ញុំព្រមរស់នៅក្នុងបច្ចុប្បន្នភាព 💌 កាលពីមុន ខ្ញុំចំណាយពេលស្ទើរតែពេញមួយជីវិត ដើម្បីព្យាយាមលាក់បាំង «ស្នាមរបួស» របស់ខ្លួនឯង។ ខ្ញុំមានអារម្មណ៍ខ្មាសអៀនចំពោះការឈឺចាប់ដែលបានឆ្លងកាត់ ខ្ញុំខ្មាសចំពោះស្នាមដាច់រលាត់នៃដួងចិត្តដែលបន្សល់ទុកដោយភាពបរាជ័យ ឬការបោះបង់។ ខ្ញុំតែងតែគិតថា ស្នាមរបួសទាំងនោះគឺជា «ភាពមិនល្អឥតខ្ចោះ» ដែលធ្វើឱ្យខ្ញុំខុសប្លែកពីអ្នកដទៃ។ ប៉ុន្តែថ្ងៃនេះ នៅក្នុងពន្លឺភ្លើងដ៏ស្ងប់ស្ងាត់នៃបន្ទប់បច្ចុប្បន្នភាព ខ្ញុំស្រាប់តែមើលឃើញភាពស្រស់ស្អាតម្យ៉ាងដែលខ្ញុំមិនដែលចាប់អារម្មណ៍... ស្នាមរបួស វាមិនមែនជាសញ្ញានៃភាពទន់ជ្រាយឡើយ ប៉ុន្តែវាគឺជា «មេដាយនៃភាពក្លាហាន»។ Telegram: https://t.me/ItsOkayBySokChanphal រក្សាសិទ្ធិដោយ Ⓒ Sok Chanphal | ស្នាមញញឹម ប្រេន - Smile Brand #ItsOkayNotToBeOkay #ItsOkayBySokChanphal #SokChanphal #SmileBrand

រស់នៅថ្ងៃនេះ ជាមួយស្នាមញញឹម 🥰 Telegram: https://t.me/ItsOkayBySokChanphal រក្សាសិទ្ធិដោយ Ⓒ Sok Chanphal | ស្នាមញញឹម ប្រេន -
រស់នៅថ្ងៃនេះ ជាមួយស្នាមញញឹម 🥰 Telegram: https://t.me/ItsOkayBySokChanphal រក្សាសិទ្ធិដោយ Ⓒ Sok Chanphal | ស្នាមញញឹម ប្រេន - Smile Brand #ItsOkayNotToBeOkay #ItsOkayBySokChanphal #SokChanphal #SmileBrand

មនុស្សខ្លាចជាងគេ គឺភាពទំនេរ និងការនៅតែម្នាក់ឯង។ ខ្ញុំដឹងដោយសារតែខ្ញុំធ្លាប់ជាមនុស្សម្នាក់ហ្នឹង។ ខ្ញុំខ្លាចជីវិតដែលរស់នៅឯកាម្ន
មនុស្សខ្លាចជាងគេ គឺភាពទំនេរ និងការនៅតែម្នាក់ឯង។ ខ្ញុំដឹងដោយសារតែខ្ញុំធ្លាប់ជាមនុស្សម្នាក់ហ្នឹង។ ខ្ញុំខ្លាចជីវិតដែលរស់នៅឯកាម្នាក់ឯងខ្លាំងណាស់ ប៉ុន្តែព្រះជាម្ចាស់បែរជារៀបចំវាសម្រាប់ខ្ញុំ ពោល វាប្រៀបដូចជាបណ្ដាសា ឬក៏ជាប្រស្នាជីវិតមួយ ដែលតម្រូវឲ្យខ្ញុំត្រូវតែឆ្លងកាត់។ ធ្លាប់ឮទេ? គេនិយាយថា កុំបង្រៀនមនុស្សឲ្យរស់នៅម្នាក់ឯង ព្រោះបើគេរៀនចេះ គេនឹងលែងត្រូវការអ្នកទៀតហើយ។ ពិតជាយ៉ាងដូចច្នោះមែន! មនុស្សគ្រាន់តែខ្លាចនូវអ្វីដែលគេមិនទាន់ស្គាល់ច្បាស់ ប៉ុន្តែបើគេមានឱកាសបានជួបតទល់ និងទទួលស្គាល់គ្នាត្រឹមតែម្ដង គេនឹងបានដឹងនូវអាថ៌កំបាំងដែលតែងតែលាក់នៅពីក្រោយខ្នងរបស់ដ៏គួរឲ្យខ្លាចមួយនោះ ហើយមនុស្សនោះក៏នឹងលែងខ្លាច ឬក៏សូម្បីតែនឹកចង់និយាយអ្វីទៀតអំពីវា។ ដូចគ្នានឹងមនុស្សម្នាក់ដែលលែងខ្លាចស្លាប់ តើសេចក្ដីស្លាប់ម្ដេចនឹងអាចចូលមកលងបន្លាចជីវិតគេបានទៀតទៅ? កុំបង្រៀនមនុស្សឲ្យរស់នៅម្នាក់ឯង ដកស្រង់ចេញពីសៀវភៅ "It's Okay Not To Be Okay" ដោយ បង សុខ ចាន់ផល ចេញផ្សាយក្នុងពេលឆាប់ៗនេះ។ Telegram: https://t.me/ItsOkayBySokChanphal រក្សាសិទ្ធិដោយ Ⓒ Sok Chanphal | ស្នាមញញឹម ប្រេន - Smile Brand #ItsOkayNotToBeOkay #ItsOkayBySokChanphal #SokChanphal #SmileBrand

ជីវិតមួយដែលជម្នះរាល់ឧបសគ្គ ចុងក្រោយម្នាក់នេះក៏សុខចិត្ត បើកចិត្តព្រមទទួលយកការពិតនៃខ្លួនឯង ចេញពីក្នុងបន្ទប់ដ៏ស្ងប់ស្ងាត់ និងងងឹ
ជីវិតមួយដែលជម្នះរាល់ឧបសគ្គ ចុងក្រោយម្នាក់នេះក៏សុខចិត្ត បើកចិត្តព្រមទទួលយកការពិតនៃខ្លួនឯង ចេញពីក្នុងបន្ទប់ដ៏ស្ងប់ស្ងាត់ និងងងឹតឈឹង ការពិតគឺជាពន្លឺនៃក្តីសង្ឃឹម 🫶 Telegram: https://t.me/ItsOkayBySokChanphal រក្សាសិទ្ធិដោយ Ⓒ Sok Chanphal | ស្នាមញញឹម ប្រេន - Smile Brand #ItsOkayNotToBeOkay #ItsOkayBySokChanphal #SokChanphal #SmileBrand

happy valentine's day #ItsOkayNotToBeOkay #ItsOkayBySokChanphal #SokChanphal #SmileBrand

អនុញ្ញាតឱ្យគេដើរចេញចុះ ❤️‍🩹🫂 Telegram: https://t.me/ItsOkayBySokChanphal រក្សាសិទ្ធិដោយ Ⓒ Sok Chanphal | ស្នាមញញឹម ប្រេន -
អនុញ្ញាតឱ្យគេដើរចេញចុះ ❤️‍🩹🫂 Telegram: https://t.me/ItsOkayBySokChanphal រក្សាសិទ្ធិដោយ Ⓒ Sok Chanphal | ស្នាមញញឹម ប្រេន - Smile Brand #ItsOkayNotToBeOkay #ItsOkayBySokChanphal #SokChanphal #SmileBrand

❤️‍🩹🫂 To be okay #ItsOkayNotToBeOkay #ItsOkayBySokChanphal #SokChanphal #SmileBrand

IN THE BACK OF MY MIND ❤️‍🩹🫂 #ItsOkayNotToBeOkay #ItsOkayBySokChanphal #SokChanphal #SmileBrand

ភាពមិនអូខេ ❤️‍🩹 តែអ្នករកឃើញការពិត Telegram: https://t.me/ItsOkayBySokChanphal រក្សាសិទ្ធិដោយ Ⓒ Sok Chanphal | ស្នាមញញឹម ប្រេ
ភាពមិនអូខេ ❤️‍🩹 តែអ្នករកឃើញការពិត Telegram: https://t.me/ItsOkayBySokChanphal រក្សាសិទ្ធិដោយ Ⓒ Sok Chanphal | ស្នាមញញឹម ប្រេន - Smile Brand #ItsOkayNotToBeOkay #ItsOkayBySokChanphal #SokChanphal

ក្នុងបន្ទប់នៃបច្ចុប្បន្នភាព... Telegram: https://t.me/ItsOkayBySokChanphal រក្សាសិទ្ធិដោយ Ⓒ Sok Chanphal | ស្នាមញញឹម ប្រេន -
ក្នុងបន្ទប់នៃបច្ចុប្បន្នភាព... Telegram: https://t.me/ItsOkayBySokChanphal រក្សាសិទ្ធិដោយ Ⓒ Sok Chanphal | ស្នាមញញឹម ប្រេន - Smile Brand #ItsOkayNotToBeOkay #ItsOkayBySokChanphal #SokChanphal

Hello stranger! Everything gonna be okay! 🫂🫂🫂 #ItsOkayNotToBeOkay #ItsOkayBySokChanphal #SokChanphal

រឿងធម្មតានៃជីវិតមនុស្ស Telegram: https://t.me/ItsOkayBySokChanphal Ⓒ Sok Chanphal | 2026 ស្នាមញញឹម ប្រេន - Smile Brand
រឿងធម្មតានៃជីវិតមនុស្ស Telegram: https://t.me/ItsOkayBySokChanphal Ⓒ Sok Chanphal | 2026 ស្នាមញញឹម ប្រេន - Smile Brand

ជីវិតយ៉ាងណាហើយ មួយរយៈនេះ? ចម្លើយរបស់ខ្ញុំគឺ មួយរយៈនេះរាងស្មុគស្មាញ អត់សូវរីករាយប៉ុន្មានទេ ប៉ុន្តែខ្ញុំអត់អីទេ ព្រោះតែខ្ញុំអាច
ជីវិតយ៉ាងណាហើយ មួយរយៈនេះ? ចម្លើយរបស់ខ្ញុំគឺ មួយរយៈនេះរាងស្មុគស្មាញ អត់សូវរីករាយប៉ុន្មានទេ ប៉ុន្តែខ្ញុំអត់អីទេ ព្រោះតែខ្ញុំអាចឆ្លងកាត់បាន —It's okay not to be okay! វាចាំបាច់ណាស់ ដែលខ្ញុំត្រូវស្មោះត្រង់នឹងខ្លួនឯងជាមុន ហើយក៏មិនចាំបាច់បង្ខំឲ្យខ្លួនឯងត្រូវតែញញឹម មានសង្ឃឹម ឬក៏រីករាយគ្រប់ពេលវេលានោះដែរ។ ខ្ញុំបានជជែកជាមួយនឹងខ្លួនឯងថា គឺគ្មានបញ្ហាអ្វីទេ ដែលពេលខ្លះយើងចេះស្មុគស្មាញ ហើយក៏គ្មានទោសកំហុសអ្វីដែរ ដែលពេលខ្លះយើងគ្រាន់តែចង់នៅស្ងៀមស្ងាត់ ឬសំងំខូចចិត្តខ្លះៗតាមធម្មជាតិជាមនុស្ស។ ប្រាកដហើយ អារម្មណ៍ដ៏ស្មុគស្មាញតានតឹងបែបនេះក៏ជារសជាតិជីវិតម្យ៉ាង និងក៏ជាផ្នែកម្ខាងទៀតនៃអារម្មណ៍រសាយរីករាយ ដែលតម្រូវឲ្យយើងឆ្លងកាត់ —គឺជាថ្ងៃពិសេសមួយនៃជីវិតរបស់យើងផងដែរ។ សួរខ្លួនឯង តើព្រមទទួលយកវាដែរឬទេ? ដឹងទេ ការទង្ទឹងរង់ចាំបានធ្វើឲ្យយើងតានតឹង និងកាន់តែឈ្លោះជាមួយនឹងអារម្មណ៍ដែលកំពុងតែនៅជាមួយនឹងយើង។ ខ្ញុំក៏ភ្ញាក់ខ្លួនថា ឱ! ការពិតខ្ញុំកាន់តែស្មុគស្មាញដោយសារតែខ្ញុំកំពុងទង្ទឹងរង់ចាំនូវការផ្លាស់ប្ដូរមួយទេតើ! ពោល ខ្ញុំមិនព្រមឆ្លងកាត់ និងទទួលយកថ្ងៃនេះសោះឡើយ។ ខ្ញុំគិតតែប្រកែកនឹងស្ថានការណ៍ ហើយក៏បដិសេធមិនព្រមទទួលស្គាល់នូវអារម្មណ៍នៅក្នុងខណៈនេះ ដោយរវល់តែខំប្រឹងគិត រកច្រករត់គេចចេញពីបន្ទប់បច្ចុប្បន្នកាល ទើបបណ្ដាលឲ្យខ្ញុំគ្មានឱកាសបានឃើញសម្រស់របស់ជីវិត។ ពិតមែនហើយ ទោះជាអារម្មណ៍អ្វីក៏ដោយ ក៏សុទ្ធតែកើតឡើងដោយមានហេតុផល និងចូលរួមផ្ដល់សម្រស់ឲ្យជីវិតរបស់យើង មិនថាអ៊ីចឹង? ការទង្ទឹងរង់ចាំជាគឺទណ្ឌកម្មអារម្មណ៍ ដោយគ្រាន់តែព្រមស្មោះត្រង់ និងលែងទង្ទឹងរង់ចាំ ខ្ញុំក៏ស្រាប់តែដឹងថា នេះហើយដែលគេហៅថា «ធម្មជាតិមិនទៀង» តើធ្វើម្ដេចនឹងមានដំណើរជីវិតដ៏ល្អឥតខ្ចោះ ដែលរស់នៅស្គាល់តែសេចក្ដីសុខ មិនចេះកើតទុក្ខស្មុគស្មាញបានទៅ? អ៊ីចឹងទេ ហេតុអ្វីក៏មិនព្រមរស់នៅឲ្យពេញលេញនៅក្នុងខណៈពេលហ្នឹងតែម្ដងទៅ? ហេតុអ្វីក៏ត្រូវហត់នឿយទៅប្រឹងប្រឆាំង ឬទង្ទឹងរង់ចាំនូវការផ្លាស់ប្ដូរ? ក៏មិនចាំបាច់ខំប្រឹងលួងខ្លួនឯងថា អ្វីៗនឹងផ្លាស់ប្ដូរ ដើម្បីមានកម្លាំងចិត្តរង់ចាំរឿងល្អៗ ថានឹងចូលមកជំនួសគ្នានោះដែរ ប៉ុន្តែត្រូវតែរស់នៅក្នុងថ្ងៃនេះដោយក្លាហាន ហ៊ានឆ្លងកាត់រាល់ឧបសគ្គជីវិត ទើបមានន័យថា យើងមិនអីពិតប្រាកដ ពោល It's okay not to be okay! ខ្ញុំអត់អីទេ វាគ្រាន់តែជាថ្ងៃដ៏អាក្រក់មួយ តែខ្ញុំក៏នៅតែអរគុណដល់វា និងព្រមរស់ឆ្លងកាត់វាដដែល។ យ៉ាងច្រើន ខ្ញុំគ្រាន់តែស្រែកយំតែប៉ុណ្ណោះ! ឆាប់ៗនេះ... Ⓒ Sok Chanphal | 2026 ស្នាមញញឹម ប្រេន - Smile Brand Telegram: https://t.me/ItsOkayBySokChanphal