មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព - Entrepreneurship Development Fund (EDF)
Open in Telegram
EDF is a government trust fund, supporting entrepreneurs, innovative startups, potential SMEs and partnering institutions who will implement any innovative activity and create economic value-added in the Cambodia’s economy.
Show moreThe country is not specifiedThe category is not specified
387
Subscribers
+124 hours
+117 days
+1530 days
Posts Archive
Repost from គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ) Digital Economy and Business Committee (DEBC)
+9
រាជធានីភ្នំពេញ៖ នាថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០២៦ វេលាម៉ោង ៩:០០ នាទីព្រឹក, ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល និង ជាប្រធានក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច, បានដឹកនាំក្រុមការងារ ជួបប្រជុំជាមួយ ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ (Zoom)។ កិច្ចប្រជុំ មានគោលបំណង ៖ ១). ពិនិត្យលទ្ធភាពកែសម្រួល និង អភិវឌ្ឍមុខងារបន្ថែម នៅលើប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន (Single Portal), និង ២). ពិភាក្សាលើកិច្ចការពាក់ព័ន្ធនឹងការដាក់ដំណើរការប្រព័ន្ធថ្មីសម្រាប់ការចុះបញ្ជីពាណិជ្ជកម្ម (MOC Re-Registration)។
💬 តាមដានបណ្ដាញសង្គមរបស់ គណ:កម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល៖
🌐Facebook
🌐Telegram
🌐TikTok
📱 Youtube
🌐LinkedIn
🌐Website
[English Below]
📘 ការវិនិយោគ មិនផ្អែកលើលទ្ធផលភ្លាមៗប៉ុណ្ណោះទេ ប៉ុន្តែពាក់ព័ន្ធនឹងការមើលឃើញលទ្ធផលតាមរយៈពេលវេលា។ ការយល់ដឹងអំពីតួនាទីរបស់ពេលវេលា ជួយបង្ហាញឱ្យឃើញថា ការវិនិយោគ គឺជាដំណើរការដែលត្រូវការការរៀបចំ និងការតាមដានជាបន្តបន្ទាប់។
⏳ ទស្សនៈរយៈពេលខ្លី៖ ការវិនិយោគខ្លះអាចផ្តោតលើលទ្ធផលក្នុងរយៈពេលខ្លី អាស្រ័យលើគោលបំណង និងបរិបទនៃអាជីវកម្ម។
🗓️ ទស្សនៈរយៈពេលវែង៖ ការវិនិយោគជាច្រើនផ្អែកលើការអភិវឌ្ឍបន្តបន្ទាប់ ដែលត្រូវការពេលវេលា ដើម្បីឃើញលទ្ធផលច្បាស់លាស់។
🔎 ការគិតគូរតាមពេលវេលា៖ ការយល់ដឹងពីរយៈពេលនៃការវិនិយោគ ជួយឱ្យដំណើរការសម្រេចចិត្តមានភាពច្បាស់លាស់ និងមានទិសដៅ។
___________
📘 Investment is not only about immediate results, but also about outcomes over time. Understanding the role of time helps explain that investment is a process requiring planning and continuous review.
⏳ Short-term perspective: Some investments may focus on results within a shorter timeframe, depending on business objectives and context.
🗓️ Long-term perspective: Many investments are based on gradual development, which requires time before clear outcomes can be seen.
🔎 Time-based consideration: Understanding the time horizon of an investment helps support clearer and more structured decision-making.
🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព៖
🔹Facebook (https://www.facebook.com/share/1BpjvBid4z/?mibextid=wwXIfr)
🔹Telegram (https://t.me/edfcambodia)
🔹LinkedIn (https://www.linkedin.com/company/entrepreneurship-development-fund-edf/)
🔹 Website (https://edf.gov.kh/social-media)
[English Below]
✨ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ២០២៦!
ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព សូមគោរពជូនពរ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក-លោកស្រី និងសូមប្រសិទ្ធិពរជ័យជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមទទួលបានសុខភាពល្អបរិបូរណ៍ សេចក្ដីសុខ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ចការងារ ព្រមទាំងធ្វើដំណើរប្រកបដោយសុខសុវត្ថិភាពក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ។
__________
✨ Happy Khmer New Year 2026!
The Entrepreneurship Development Fund would like to respectfully extends its warmest wishes to Excellencies, Lok Chumteav, Neak Oknha, Oknha, Ladies and Gentlemen, and Everyone. May you be blessed with excellent health, happiness, prosperity, and success in all your endeavors. We extend our warmest wishes to everyone for a joyful and safe celebration filled with cherished moments with your family and loved ones.
+2
🔷 ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៦៩✨
សូមគោរពជូនពរដល់ ឯកឧត្តមប្រធាន និង ឯកឧត្តមអនុប្រធាន លេខាធិការដ្ឋានមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព ព្រមទាំងក្រុមគ្រួសារ សូមគោរពប្រសិទ្ធពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ និងសូមសមប្រកបដោយពុទ្ធពរទាំង ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
🔷 សូមគោរពជូនពរដល់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៦៩!✨
ថ្នាកដឹកនាំ មន្រ្តី និង បុគ្គលិកទាំងអស់នៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព សូមបួងសួង ដល់គុណព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតារក្សាព្រះរាជាណាចក្រកម្ពុជា សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការ ជូនចំពោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ និងក្រុមគ្រួសារសូមសមប្រកបដោយ ពុទ្ធពរទាំង ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
+6
[English Below]
🔵 រាជធានីភ្នំពេញ-មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច៖ នាព្រឹកថ្ងៃទី ៦ ខែ មេសា ឆ្នាំ ២០២៦ វេលាម៉ោង ៨:៣០ នាទីព្រឹក, ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” (ម.ធ.ត.) រួមជាមួយ ឯកឧត្តម អូន ព័ន្ធមុនីរាជសក្ដិ អនុប្រធានលេខាធិការដ្ឋានមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (ម.អ.ស.) បានដឹកនាំក្រុមការងារ ម.ធ.ត. និង ម.អ.ស. ចូលរួមកិច្ចប្រជុំជាមួយតំណាងសភាពាណិជ្ជកម្មកម្ពុជា-អ៊ីស្រាអែល ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងបន្តកិច្ចពិភាក្សាពាក់ព័ន្ធនឹងការស្វែងយល់អំពីលទ្ធភាពនៃកិច្ចសហការ។ កិច្ចប្រជុំនេះមានគោលបំណងបន្តផ្លាស់ប្តូរយោបល់ និងពិនិត្យលើទិសដៅសមស្រប សម្រាប់ការពង្រឹងកិច្ចសហការនាពេលអនាគត ព្រមទាំងស្វែងរកឱកាសសក្តានុពលថ្មីៗ ដែលអាចចូលរួមគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា។
__________
🔵 Phnom Penh – Business Development Center: On the morning of April 6, 2026 at 8:30 AM, H.E. Dr. Taing Nguonly, Executive Director of Techo Startup Center (TSC), together with H.E. Aun Pornmonireachsak, Deputy Secretariat Director of the Secretariat of the Entrepreneurship Development Fund (EDF), led the teams of TSC and EDF to participate in a meeting with representatives of the Cambodia–Israel Chamber of Commerce. The meeting aimed to review the progress of ongoing work and to continue discussions, particularly to explore potential areas of collaboration. It also served as a platform to exchange views and consider appropriate directions for future cooperation, as well as to identify new potential opportunities that could contribute to the development of Cambodia’s entrepreneurship ecosystem.
🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព៖
🔹Facebook (https://www.facebook.com/share/1BpjvBid4z/?mibextid=wwXIfr)
🔹Telegram (https://t.me/edfcambodia)
🔹LinkedIn (https://www.linkedin.com/company/entrepreneurship-development-fund-edf/)
🔹 Website (https://edf.gov.kh/social-media)
+9
[English Below]
🔵 រាជធានីភ្នំពេញ-មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច៖ នាព្រឹកថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២៦ វេលាម៉ោង ១១:០០នាទីព្រឹក, ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋានមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (ម.អ.ស.) បានដឹកនាំក្រុមការងារលេខាធិការដ្ឋាន ម.អ.ស. ចូលរួមកិច្ចប្រជុំស្ដីពីកិច្ចពិភាក្សាលើវឌ្ឍនភាពនៃការសិក្សាសមិទ្ធិលទ្ធភាពគម្រោង ជាមួយនាយកប្រចាំប្រទេស និងក្រុមអ្នកជំនាញប្រឹក្សាពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ព្រមទាំងដៃគូអនុវត្ត។ កិច្ចប្រជុំនេះមានគោលបំណងពិនិត្យវឌ្ឍនភាពនៃការងារ និងបន្តកិច្ចពិភាក្សា ដើម្បីផ្លាស់ប្តូរយោបល់ និងពិចារណាលើទិសដៅសមស្រប សម្រាប់ការរៀបចំសកម្មភាពពាក់ព័ន្ធនានា ក្នុងការគាំទ្រកិច្ចការវិនិយោគ ស្របតាមគោលនយោបាយ និងទិសដៅសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព និងស្របតាមតម្រូវការរបស់ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា។
__________
🔵 Phnom Penh – Business Development Center: On March 30, 2026, at 11:00 AM, H.E. Dr. Kong Marry, Secretary of State of the Ministry of Economy and Finance and Director of the Secretariat of the Entrepreneurship Development Fund (EDF), led the EDF Secretariat team to participate in a meeting with the Country Director and consulting team from the Agence Française de Développement (AFD), along with implementing partners, to discuss the progress of the feasibility study of the project. The meeting focused on reviewing the progress of ongoing work to exchange views and provide direction for upcoming activities. These efforts are intended to strengthen coordination and ensure that investment-related initiatives are effectively designed and implemented in line with the Royal Government of Cambodia’s priorities, as well as the evolving needs of Cambodia entrepreneurship ecosystem.
🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព៖
🔹Facebook (https://www.facebook.com/share/1BpjvBid4z/?mibextid=wwXIfr)
🔹Telegram (https://t.me/edfcambodia)
🔹LinkedIn (https://www.linkedin.com/company/entrepreneurship-development-fund-edf/)
🔹 Website (https://edf.gov.kh/social-media)
Repost from គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ) Digital Economy and Business Committee (DEBC)
+9
នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល បាចូលរួមជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាក្រោមប្រធានបទ៖ «ការកសាងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ជាតិ៖ ទិដ្ឋភាពនវានុវត្តន៍នៅកម្ពុជា និង មាគ៌ាគោលនយោបាយឆ្ពោះទៅកាន់សេដ្ឋកិច្ចផ្អែកលើនវានុវត្តន៍» ក្នុង "ទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤" នៅមជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍កោះពេជ្រ ដោយបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
សូមអញ្ជើញសាធារណជនទាំងអស់ ចូលទស្សនាស្ដង់របស់ពួកយើង ដើម្បីស្វែងយល់បន្ថែមអំពីអនាគតនៃសេដ្ឋកិច្ចឌីជីថលកម្ពុជា!
🗓កាលបរិច្ឆេទ៖ ថ្ងៃទី២៦ - ២៨ ខែមីនា ឆ្នាំ២០២៦
📍ទីតាំង៖ មជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍កោះពេជ្រ
#MEF #DEBC #STIDay2026 #InnovationForNationalAdvancement #DigitalEconomy #Cambodia #ករសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ #គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល
Repost from គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ) Digital Economy and Business Committee (DEBC)
+8
សកម្មភាពថ្ងៃទី១ នៃទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤
នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ក្នុងពិធីបើកជាផ្លូវការ "ទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤" នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ បានប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល និងថ្នាក់ដឹកនាំនៃក្រសួង-ស្ថាប័ននានា បានអញ្ជើញទស្សនាស្ដង់ពិព័រណ៍របស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានចូលរួមដាក់តាំងបង្ហាញនូវសមិទ្ធផលឌីជីថលសំខាន់ៗ និងកម្មវិធីគាំទ្រធុរកិច្ចថ្មីៗ ដែលជាចលករយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជាពីគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.)ផងដែរ។
សូមអញ្ជើញសាធារណជនទាំងអស់ ចូលទស្សនាស្ដង់របស់ពួកយើង ដើម្បីស្វែងយល់បន្ថែមអំពីអនាគតនៃសេដ្ឋកិច្ចឌីជីថលកម្ពុជា!
🗓 កាលបរិច្ឆេទ៖ ថ្ងៃទី២៦ - ២៨ ខែមីនា ឆ្នាំ២០២៦
📍 ទីតាំង៖ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ
#MEF #DEBC #DrKongMarry #STIDay2026 #InnovationForNationalAdvancement #DigitalEconomy #Cambodia #ករសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ #គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល
Repost from គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ) Digital Economy and Business Committee (DEBC)
+6
[English Below]
នារសៀលថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០២៦ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល បានដឹកនាំក្រុមការងារទទួលជួបប្រជុំជាមួយលោក Enrico Gaveglia, អ្នកតំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំកម្ពុជា (UNDP) ដើម្បីពិភាក្សាស្វែងយល់អំពីយន្តការគាំទ្ររបស់ UNDP ក្នុងការចូលរួមគាំទ្រឌីជីថលូបនីយកម្ម សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមឌីជីថលនៅកម្ពុជា។
On the afternoon of March 24, 2026 at at the Ministry of Economy and Finance (MEF), H.E. Dr. Kong Marry, Secretary of State of MEF and Secretary-General of the General Secretariat of the Digital Economy and Business Committee (GS-DEBC), led colleagues to meet with Mr. Enrico Gaveglia, Resident Representative of the United Nations Development Programme (UNDP) in Cambodia. The meeting aimed to discuss and understand UNDP's support mechanisms for digitalization to contribute to the development of Cambodia's digital economy and society.
💬 តាមដានបណ្ដាញសង្គមរបស់ គណ:កម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល៖
🌐Facebook
🌐Telegram
🌐TikTok
🌐LinkedIn
🌐Website
[English Below]
📘ការវិនិយោគ គឺជាការសម្រេចចិត្តដែលត្រូវអនុវត្តដោយការវិភាគយ៉ាងម៉ត់ចត់ និងការយល់ដឹងអំពីហានិភ័យដែលអាចកើតមានឡើងនៅក្នុងពេលដំណើរការ។ ការយល់ដឹងអំពីចំណុចនេះ បង្ហាញថា ការវិនិយោគមិនមែនកើតឡើងដោយចៃដន្យ ឬ ត្រឹមតែការផ្តល់ទុនប៉ុណ្ណោះទេ ប៉ុន្តែផ្អែកតាមលទ្ធផលលើការត្រួតពិនិត្យ និងវាយតម្លៃទៅតាមដំណាក់កាលនីមួយៗ។
📝 ការវាយតម្លៃ៖ មុនពេលធ្វើការវិនិយោគ តែងតែមានការពិចារណាលើព័ត៌មានចម្បង ដូចជា ស្ថានភាពអាជីវកម្ម ទិសដៅអភិវឌ្ឍ និងសក្តានុពលនៃការរីកចម្រើននាពេលអនាគត។
🔍 ការយល់ដឹងពីហានិភ័យ៖ ការយល់ដឹងអំពីលក្ខខណ្ឌ និងកត្តាជុំវិញដែលពាក់ព័ន្ធនឹងការវិនិយោគ គឺជាផ្នែកមួយនៃដំណើរការពិចារណាក្នុងការសម្រេចចិត្តវិនិយោគ។
🧭 ការសម្រេចចិត្តដោយមានទិសដៅ៖ ការវិនិយោគតែងតែផ្អែកលើភាពច្បាស់លាស់នៃគោលដៅ និងទិសដៅអាជីវកម្ម ដែលបង្ហាញពីគោលដៅអភិវឌ្ឍទៅមុខយ៉ាងច្បាស់។
___________
📘 Investment is a decision that requires careful analysis and an understanding of the risks that may arise during the process. Understanding this shows that investment does not happen by chance, but is based on the results of review and evaluation at each stage.
📝 Evaluation: Before making an investment, key information is carefully considered, such as the business’s current condition, development direction, and its potential for future growth.
🔍 Understanding risks: Being aware of the conditions and related factors surrounding an investment is an important part of the consideration process in making an investment decision.
🧭 Direction-driven decision: Investment is often based on the clarity of a business’s goals and direction, which clearly reflect its path for future development.
🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព៖
🔹Facebook (https://www.facebook.com/share/1BpjvBid4z/?mibextid=wwXIfr)
🔹Telegram (https://t.me/edfcambodia)
🔹LinkedIn (https://www.linkedin.com/company/entrepreneurship-development-fund-edf/)
🔹 Website (https://edf.gov.kh/social-media)
+4
[English Below]
🔵 រាជធានីភ្នំពេញ-មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច៖ នាថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០២៦ វេលាម៉ោង ៩:៣០នាទីព្រឹក, ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋានមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (ម.អ.ស) បានដឹកនាំក្រុមការងារលេខាធិការដ្ឋាន ម.អ.ស. និងដៃគូអនុវត្ត ចូលរួមកិច្ចប្រជុំស្ដីពីការពិនិត្យវឌ្ឍនភាពការងារនៃ កម្មវិធី “វិនិយោគធុរកិច្ចថ្មីជាសាធារណៈ”។ កិច្ចប្រជុំនេះមានគោលបំណងពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី ព្រមទាំងពិភាក្សា និងផ្លាស់ប្តូរយោបល់ពាក់ព័ន្ធនឹងជំហានបន្ទាប់នៃការអនុវត្តកម្មវិធី ដើម្បីធានាថាការគាំទ្រវិនិយោគលើធុរកិច្ចថ្មីអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព និងស្របតាមទិសដៅនៃការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពកម្ពុជា។
__________
🔵 Phnom Penh – Business Development Center: On March 18, 2026, at 9:30 AM, H.E. Dr. Kong Marry, Secretary of State of the Ministry of Economy and Finance and Director of the Secretariat of the Entrepreneurship Development Fund (EDF), led the EDF Secretariat team and implementing partners in a meeting to review the progress of the Startup Investment Program. The meeting aimed to review the implementation progress of the program and to discuss and exchange views on the next steps for its implementation, in order to ensure that investment support for startups is carried out effectively and in line with the development of Cambodia’s entrepreneurship ecosystem.
🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព៖
🔹Facebook (https://www.facebook.com/share/1BpjvBid4z/?mibextid=wwXIfr)
🔹Telegram (https://t.me/edfcambodia)
🔹LinkedIn (https://www.linkedin.com/company/entrepreneurship-development-fund-edf/)
🔹 Website (https://edf.gov.kh/social-media)
Repost from គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ) Digital Economy and Business Committee (DEBC)
+9
[English Below]
🏆 នារសៀលថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០២៦ ក្នុងកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ ២០២៥ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃ គ.ស.ធ.ឌ. បានអញ្ជើញចូលរួមសម្របសម្រួលដឹកនាំកិច្ចពិភាក្សា និងបូកសរុប លើវគ្គទី៤ ក្រោមប្រធានបទ «ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ៖ តួនាទីសំខាន់នៃបរិវត្តកម្មឌីជីថល»។
🔵កិច្ចពិភាក្សានេះ ក៏មានការអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសពីសំណាក់ ឯកឧត្តមបណ្ឌិត តាំង ងួនលី អគ្គលេខាធិការរងនៃ គ.ស.ធ.ឌ. ផងដែរ។
🔵កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅអគារអគ្គនាយកដ្ឋានពន្ធដារ។
🏆On the afternoon of March 17, 2026, during the 2025 Annual Review Meeting of the Public Financial Management Reform Program (PFMRP) – Stage 4, H.E. Dr. Kong Marry, Secretary of State of the Ministry of Economy and Finance and Secretary-General of General Secretariat of DEBC, moderated and summarized Session 4 on “Public Financial Management: The Vital Role of Digital Transformation.”
🔵The session also featured H.E. Dr. Taing Nguonly,Deputy Secretary-General of the General Secretariat of the Digital Economy and Business Committee (DEBC), as a distinguished speaker.
🔵The meeting was presided over by H.E. Akka Pundit Sopheacha AUN Pornmoniroth, Deputy Prime Minister, Minister of Economy and Finance, and Chairman of the PFMR Steering Committee, at the General Department of Taxation Tower.
💬 តាមដានបណ្ដាញសង្គមរបស់ គណ:កម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល៖
🌐Facebook
🌐Telegram
🌐TikTok
🌐LinkedIn
🌐Website
[English Below]
💡 ការវិនិយោគ មិនមែនមានន័យត្រឹមតែជាការ “ដាក់ទុន” ប៉ុណ្ណោះទេ ប៉ុន្តែជាដំណើរការដែលអាចជួយឱ្យអាជីវកម្មអាចលូតលាស់ និងបង្កើតតម្លៃបន្ថែមនៅថ្ងៃអនាគត។ ដូចនេះ ការយល់ដឹងអំពីការវិនិយោគ គឺជាជំហានដំបូងដ៏សំខាន់មួយ ក្នុងការស្វែងយល់ពីរបៀបដែលអាចពង្រីកអាជីវកម្ម ឱ្យរីកចម្រើនស្របតាមទិសដៅនៃសេដ្ឋកិច្ចកម្ពុជាប្រកបដោយប្រសិទ្ធភាព និងស័ក្ដសិទ្ធិភាព។ ក្នុងការវិនិយោគអ្នកគប្បីមានការយល់ដឹងអំពី កត្តាសំខាន់ៗទាំង ៣ នេះ៖
📊 គោលបំណង៖ ការវិនិយោគជួយផ្តល់ទុនសម្រាប់ពង្រីកសកម្មភាពអាជីវកម្ម កែលម្អការផលិត និងអភិវឌ្ឍផលិតផល ឬ សេវាកម្មថ្មីៗ ដែលជួយឱ្យអាជីវកម្មអាចលូតលាស់បានក្នុងរយៈពេលយូរអង្វែង។
📈 ការលូតលាស់៖ ពេលអាជីវកម្មមានការវិនិយោគ គេអាចពង្រីកទីផ្សារ បង្កើនសមត្ថភាពផលិត និងបង្កើតឱកាសការងារថ្មីៗ។
🔍 តម្លៃបន្ថែមនាពេលអនាគត៖ ការវិនិយោគផ្តោតលើការបង្កើតតម្លៃយូរអង្វែង ដោយពង្រឹងលើមូលដ្ឋានអាជីវកម្ម និងបង្កើនសមត្ថភាពប្រកួតប្រជែងក្នុងទីផ្សារ។
___________
💡 Investment does not simply mean “putting money in.” It is a process that enables business to grow and generate additional value in the future. Therefore, understanding investment is an important first step in learning how businesses can expand and develop in alignment with Cambodia’s economic direction in an effective and sustainable way.
In the investment process, it is important to understand these three key factors:
📊 Purpose: Investment provides capital to expand business operations, improve production, and develop new products or services, enabling businesses to grow sustainably over the long term.
📈 Growth: When businesses receive investment, they can expand into new markets, increase production capacity, and create new job opportunities.
🔍 Future value: Investment focuses on creating long-term value by strengthening business foundations and increasing competitiveness in the market.
🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព៖
🔹Facebook (https://www.facebook.com/share/1BpjvBid4z/?mibextid=wwXIfr)
🔹Telegram (https://t.me/edfcambodia)
🔹LinkedIn (https://www.linkedin.com/company/entrepreneurship-development-fund-edf/)
🔹 Website (https://edf.gov.kh/social-media)
Repost from គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ) Digital Economy and Business Committee (DEBC)
+9
[English Below]
🏆 នាព្រឹកថ្ងៃទី ១២ ខែ មីនា ឆ្នាំ ២០២៦, ឯកឧត្តម បណ្ឌិត គង់ ម៉ារី អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Carolyn Florey និង លោក អ៊ូ ចំរើន តំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីពិភាក្សាអំពីគម្រោង «ការកសាងភាពធន់សម្រាប់អភិបាលកិច្ច
ឌីជីថលរួមបញ្ចូលគ្នា និង ប្រកបដោយប្រសិទ្ធភាព (BRIDGE)»។ កិច្ចពិភាក្សានេះបានផ្តោតសំខាន់លើការពិនិត្យឡើងវិញនូវវឌ្ឍនភាពការងារដែលកំពុងអនុវត្ត, ការកំណត់ជំហានការងារបន្ត និង ការធានានូវភាពស៊ីសង្វាក់គ្នាជាយុទ្ធសាស្ត្រដើម្បីសម្រេចបានគោលបំណងរំពឹងទុករបស់គម្រោង BRIDGE។
🏆 On the morning of March 12, 2026, His Excellency Dr. Kong Marry, Secretary-General of the Digital Economy and Business Committee, hosted a meeting with Ms. Carolyn Florey and Mr. Chamroeun Ou, representatives of the Asian Development Bank (ADB), to discuss the Building Resilience for Integrated Digital Governance and Efficiency (BRIDGE) project. The discussion focused on reviewing ongoing progress, delineating next steps, and ensuring strategic alignment to achieve the project's intended objectives.
💬 តាមដានបណ្ដាញសង្គមរបស់ គណ:កម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល៖
🌐Facebook
🌐Telegram
🌐TikTok
🌐LinkedIn
🌐Website
+9
[English Below]
🔹 សេចក្ដីប្រកាសព័ត៌មានរួមស្ដីពី សិក្ខាសាលាពិគ្រោះយោបល់ប្រមូលធាតុចូលលើសេចក្តីព្រាង “យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ២០២៦-២០៣០”
យុទ្ធសាស្ត្រជាតិនេះរៀបចំឡើងក្នុងគោលបំណងអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីកម្ពុជា ឱ្យមានបរិយាកាសអំណោយផល និងមានការតភ្ជាប់ជាប្រព័ន្ធ ដើម្បីគាំទ្រធុរកិច្ចថ្មីគ្រប់ដំណាក់កាលក្នុងការចាប់ផ្តើម, លូតលាស់, ពង្រីកទីផ្សារ, ទទួលបានមូលធន, និង អភិវឌ្ឍសមត្ថភាពឱ្យអាចប្រកួតប្រជែងបានទាំងក្នុងស្រុក តំបន់ និង ទីផ្សារអន្តរជាតិ។
🔵 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម៖ https://bit.ly/TSC_Social_Media
🔹 Press Release on workshop on the draft of “National Strategy on Startup Development 2026-2030"
This National Strategy is designed to develop Cambodia's startup ecosystem by fostering a conducive and interconnected environment that supports startups through every stage of their lifecycle—from ideation, growth, market expansions, access capital, and compete sustainably across local, regional, and global value chains.
🔵 Official social media channels: https://bit.ly/TSC_Social_Media
[English Below]
🔷 អបអរសាទរ ខួបលេីកទី១១៥ ទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ”។
ទិវានារីអន្តរជាតិ ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី៨ ខែមីនា នៅទូទាំងពិភពលោក ដើម្បីរំលឹកដល់តម្លៃ និងតួនាទីសំខាន់របស់ស្ត្រី ក្នុងការចូលរួមអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងការលើកកម្ពស់សិទ្ធិសមភាពរវាងបុរស និងស្ត្រី។ ទិវានេះក៏ជាឱកាសដ៏មានន័យក្នុងការបន្តជំរុញការអនុវត្តសិទ្ធិ និងការផ្តល់សមភាពដល់ស្ត្រី និងក្មេងស្រី ដើម្បីឱ្យពួកគេអាចចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍប្រទេសជាតិ និងលើកកម្ពស់សុខុមាលភាពសង្គម។
ក្នុងឱកាសដ៏មានអត្ថន័យនេះ លេខាធិការដ្ឋានមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព សូមសម្ដែងនូវការគោរព កោតសរសើរ និងសូមជូនពរដល់ស្ត្រី និងក្មេងស្រីទាំងអស់ ឱ្យទទួលបានសុខភាពល្អ សុភមង្គល វិបុលភាព និងជោគជ័យក្នុងគ្រប់ភារកិច្ច។
__________
🔷 Celebrating the 115th Anniversary of International Women’s Day – March 8, 2026, under the theme “Peace and Security for Women and Families.”
International Women’s Day is celebrated annually on March 8 around the world to recognize the value and important role of women in contributing to social and economic development and in promoting gender equality. This day also serves as a meaningful occasion to further advance the implementation of rights and equality for women and girls, enabling them to actively participate in national development and enhance social well-being.
On this meaningful occasion, the Secretariat of the Entrepreneurship Development Fund would like to express our respect and appreciation, and extend our best wishes to all women and girls for good health, happiness, prosperity, and success in all their endeavors.
🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព៖
🔹Facebook (https://www.facebook.com/share/1BpjvBid4z/?mibextid=wwXIfr)
🔹Telegram (https://t.me/edfcambodia)
🔹LinkedIn (https://www.linkedin.com/company/entrepreneurship-development-fund-edf/)
🔹 Website (https://edf.gov.kh/social-media)
+4
[English Below]
🔵 រាជធានីភ្នំពេញ-មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច៖ នាព្រឹកថ្ងៃទី ៦ ខែ មីនា ឆ្នាំ ២០២៦ វេលាម៉ោង ៨:៣០នាទីព្រឹក, ឯកឧត្តម អូន ព័ន្ធមុនីរាជស័ក្ដិ អនុប្រធាននៃលេខាធិការដ្ឋានមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (ម.អ.ស.) បានដឹកនាំក្រុមការងារលេខាធិការដ្ឋាន ម.អ.ស. ចូលរួមកិច្ចប្រជុំស្ដីពីកិច្ចពិភាក្សាការសិក្សាសមិទ្ធិលទ្ធភាពគម្រោង ជាមួយក្រុមអ្នកជំនាញប្រឹក្សាពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (Agence Française de Dévelopment )។ កិច្ចប្រជុំនេះមានគោលបំណងពិភាក្សា ផ្លាស់ប្តូរយោបល់ និងផ្ដល់ធាតុចូលសំខាន់ៗ ពាក់ព័ន្ធនឹងទិសដៅយុទ្ធសាស្ត្រ ក្របខណ្ឌអនុវត្ត និងយន្តការគាំទ្រសម្រាប់ការអភិវឌ្ឍស្ថាប័ន ម.អ.ស. ក្នុងរយៈពេលវែង ដើម្បីពង្រឹងតួនាទីរបស់លេខាធិការដ្ឋាន ម.អ.ស. ក្នុងការគាំទ្រកិច្ចការវិនិយោគ ស្របតាមគោលនយោបាយ និងទិសដៅអភិវឌ្ឍសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងតម្រូវការនៃប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា។
__________
🔵 Phnom Penh – Business Development Center: On 6th March, 2026 at 8:30 AM, H.E. Aun Pornmonireachsak Deputy Secretariat Director of the Secretariat of the Entrepreneurship Development Fund (EDF), led the EDF Secretariat team in a meeting with consultants from Agence Française de Développement to discuss the feasibility study of EDF’s proposed projects. The meeting aimed to exchange views and gather key inputs on the strategic direction, implementation framework, and support mechanisms for the long-term institutional development of the EDF. The discussion also focused on strengthening the role of the EDF Secretariat in supporting investment-related initiatives, in alignment with the policies and economic development priorities of the Royal Government of Cambodia, while responding more effectively to the needs of Cambodia’s entrepreneurship ecosystem.
🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព៖
🔹Facebook (https://www.facebook.com/share/1BpjvBid4z/?mibextid=wwXIfr)
🔹Telegram (https://t.me/edfcambodia)
🔹LinkedIn (https://www.linkedin.com/company/entrepreneurship-development-fund-edf/)
🔹 Website (https://edf.gov.kh/social-media)
Repost from គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ) Digital Economy and Business Committee (DEBC)
+9
[English Below]
នាព្រឹកថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០២៦ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាអគ្គលេខាធិការនៃគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល បានដឹកនាំកិច្ចប្រជុំជាមួយតំណាងក្រសួង ស្ថាប័នសរុបចំនួន ២៨ ដើម្បីប្រមូលធាតុចូលពីតួអង្គរដ្ឋាភិបាលបន្ថែមទៀត សម្រាប់ការរៀបចំសេចក្ដីព្រាងយុទ្ធសាស្រ្តជាតិស្ដីពីការអភិវឌ្ឍធុរកិច្ចថ្មី ២០២៦-២០៣០។
In the morning of February 25, 2026, at the Ministry of Economy and Finance (MEF), H.E. Dr. Kong Marry, Secretary of State of MEF and Secretary-General of General Secretariat of the Digital Economy and Business Committee, chaired the meeting with participants from 28 ministries and government institutions to gather more input for drafting the national strategy on startup development 2026-2030.
💬 តាមដានបណ្ដាញសង្គមរបស់ គណ:កម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល៖
🌐Facebook
🌐Telegram
🌐TikTok
📱 Youtube
🌐LinkedIn
🌐Website
+2
[English Below]
🔵 មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្កើតប្រវត្តិសាស្ត្រថ្មីសម្រាប់កម្ពុជា ដោយទទួលបានពានរង្វាន់ឆ្នើមកម្រិតអន្តរជាតិចំនួន ២ គឺ ពានរង្វាន់ “HCM Excellence Award 2025” និង “2026 Brandon Hall Group HR Prediction Champion” នៅក្នុង “កម្មវិធីអភិវឌ្ឍន៍ជំនាញបុគ្គលិកល្អបំផុត” ពី Brandon Hall Group សហរដ្ឋអាមេរិក ដែលជាស្ថាប័នស្រាវជ្រាវ និងវិភាគឯករាជ្យដ៏ល្បីល្បាញលំដាប់ពិភពលោក។
កម្មវិធីប្រគល់ពានរង្វាន់ឆ្នើមកម្រិតអន្តរជាតិនេះ ត្រូវបានរៀបចំឡើងនៅប្រទេសសហរដ្ឋអាមេរិក ដោយមានអ្នកចូលរួមសរុប ប្រមាណ ៥០០ រូប ដែលជាតំណាងមកពី ២០០ ស្ថាប័ន នៃបណ្តាប្រទេសចំនួន ២០ ជុំវិញសកលលោក។ នៅក្នុងនោះ ក៏មានវត្តមានក្រុមហ៊ុនយក្សលំដាប់អន្តរជាតិល្បីៗ ចូលរួមទទួលរង្វាន់ផងដែរ រួមមាន៖ Bank of America, GE, Google, HP, Lexus, Pfizer, Qatar Airways, Harman, និង McDonald, ។ល។
ឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា និង ឯកឧត្តមបណ្ឌិត គង់ ម៉ារី ដែលជាថ្នាក់ដឹកនាំនៃមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) និង ជារដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដោយ ឯកឧត្តម គី សុខគីម នាយកប្រតិបត្តិនៃមូលនិធិអភិវឌ្ឍន៍ជំនាញ បានប្រគល់ពានរង្វាន់ឆ្នើមនេះ ជូនចំពោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
______
🔵 The Skills Development Fund (SDF) of the Ministry of Economy and Finance has made new history for Cambodia by receiving two prestigious international awards: the 'HCM Excellence Award 2025' and the '2026 Brandon Hall Group HR Prediction Champion' in the 'Best Employee Skills Development Program' category from the Brandon Hall Group, United States, a globally renowned independent research and analysis organization.
This international excellence awards program was organized in the United States, with a total of approximately 500 participants representing 200 institutions from 20 countries worldwide. Among them, there were also well-known multinational companies receiving awards, including Bank of America, GE, Google, HP, Lexus, Pfizer, Qatar Airways, Harman, and McDonald's, among others.
H.E. Pundit Sopheacha Phan Phalla and H.E. Dr. Kong Marry, leaders of the Skills Development Fund (SDF) and Secretary of State of the Ministry of Economy and Finance and H.E. Ky Sokkim, Chief Executive Officer of Skills Development Fund, presented this prestigious award to H.E. Akka Pundit Sopheacha AUN Pornmoniroth, Deputy Prime Minister, Minister of Economy and Finance.
🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព៖
🔹Facebook (https://www.facebook.com/share/1BpjvBid4z/?mibextid=wwXIfr)
🔹Telegram (https://t.me/edfcambodia)
🔹LinkedIn (https://www.linkedin.com/company/entrepreneurship-development-fund-edf/)
🔹Website (https://edf.gov.kh/social-media)
