មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព - Entrepreneurship Development Fund (EDF)
Open in Telegram
EDF is a government trust fund, supporting entrepreneurs, innovative startups, potential SMEs and partnering institutions who will implement any innovative activity and create economic value-added in the Cambodia’s economy.
Show moreThe country is not specifiedThe category is not specified
387
Subscribers
-224 hours
+97 days
+1430 days
Posts Archive
Repost from គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ) Digital Economy and Business Committee (DEBC)
+9
[English Below]
រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ស.ធ.ឌ. និង ជាប្រធានក្រុមការងារក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច (ESB) បានដឹកនាំកិច្ចប្រជុំក្រុមការងារអន្តរក្រសួង ESB ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញជាង១០០នាក់ មកពី ៣៩ ក្រសួង ស្ថាប័ន។ កិច្ចប្រជុំនេះ មានគោលបំណងដើម្បីពិនិត្យលើ ៖
១). លទ្ធផលនៃការវាយតម្លៃក្នុងរបាយការណ៍វឌ្ឍនភាពប្រចាំឆ្នាំ ២០២៥ នៃការអនុវត្តផែនការសកម្មភាពនៃយុទ្ធសាស្ត្រស្តីពីការអភិវឌ្ឍសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច ឆ្នាំ ២០២៥-២០២៨,
២). វឌ្ឍនភាពការងារប្រចាំឆមាសទី ១ នៃ ឆ្នាំ ២០២៦
៣). កំណត់ទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ ២០២៦ និង ឆ្នាំបន្ទាប់ និង
៤). ជំរុញការចែករំលែកទិន្នន័យសម្រាប់ការផ្ទៀងផ្ទាត់ការចុះបញ្ជីអាជីវកម្ម និងអាជ្ញាបណ្ណ ពីក្រសួង ស្ថាប័ន។
Phnom Penh: On the morning of 17 June 2026, at the Ministry of Economy and Finance, H.E. Dr. Kong Marry, Secretary of State of the Ministry of Economy and Finance, Secretary-General of the General Secretariat of the Digital Government Committee, and Chair of the Inter-Ministerial E-Services for Business Working Group, chaired a meeting of the Inter-Ministerial Working Group on the Development of E-Services for Business. The meeting was attended by more than 100 high-level officials and technical officers from 39 ministries and institutions. The meeting was convened for the purpose of reviewing on:
1. The results contained in the 2025 Annual Progress Report on the implementation of the Action Plan of the Strategy on the Development of E-Services for Business (2025–2028);
2. The implementation progress achieved during the first semester of 2026
3. The strategic directions and priority actions for continued implementation in 2026 and subsequent years; and
4. The enhancement on inter-ministerial and institutional data sharing to facilitate the verification of business registration and licensing records.
💬 តាមដានបណ្ដាញសង្គមគណ:កម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល៖
🌐Facebook
🌐Telegram
🌐TikTok
🌐Website
[English Below]
🗓 សល់តែ ៣ថ្ងៃទៀតប៉ុណ្ណោះ!
មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព សូមរំលឹកដល់ដៃគូអនុវត្តដែលមានចំណាប់អារម្មណ៍ និងមានសមត្ថភាព ព្រមទាំងបទពិសោធន៍គ្រប់គ្រាន់ពាក់ព័ន្ធ សូមអញ្ជេីញរួសរាន់ដាក់ពាក្យបង្ហាញចំណាប់អារម្មណ៍ ដើម្បីក្លាយជាដៃគូសហការរៀបចំ និងអនុវត្តកម្មវិធី «ការវិនិយោគតាមរយៈដៃគូអនុវត្ត» (Pipeline-Referral Investment Program)។
⏰ កាលបរិច្ឆេទផុតកំណត់ទទួលពាក្យបង្ហាញចំណាប់អារម្មណ៍៖ ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៦
📌 កាលបរិច្ឆេទផុតកំណត់ទទួលសំណើ៖ ថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២៦
🗳 ដាក់ពាក្យបង្ហាញចំណាប់អារម្មណ៍តាមរយៈ៖ https://bit.ly/4eAPKux
🗂 សម្រាប់ព័ត៌មានលម្អិត៖ http://bit.ly/4xcmGAS
__________
🗓 Only 3 days left!
Entrepreneurship Development Fund invites qualified and interested implementation partners to submit their Expression of Interest to become our implementing partner for the «Pipeline-Referral Investment Program».
⏰ Expression of interest Deadline: 19 June 2026
📌 Proposal Submission Deadline: 3 July 2026
🗳 Submit your Expression of Interest : https://bit.ly/4eAPKux
🗂 For More information: http://bit.ly/4xcmGAS
Repost from គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ) Digital Economy and Business Committee (DEBC)
+9
[English Below]
នាព្រឹកថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៦ នៅទីស្តីការអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.), ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ស.ធ.ឌ. និងជាប្រធានក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច បានដឹកនាំកិច្ចប្រជុំដើម្បីគិតគូរលើការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និង មធ្យម ដោយមានការចូលរួមពីតំណាងក្រសួងពាណិជ្ជកម្ម, តំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, តំណាងអគ្គនាយកដ្ឋានពន្ធដារ, និង តំណាងគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
On the morning of 16 June 2026, at the office of Secretariat of the Digital Economy and Business Committee (DEBC), H.E. Dr. Kong Marry, Secretary of State of the Ministry of Economy and Finance, Secretary-General of the DEBC Secretariat, and Chair of the Inter-Ministerial Working Group on E-Services for Business, chaired a meeting to discuss the development of micro, small, and medium enterprises (MSMEs). The meeting was attended by representatives of the Ministry of Commerce, the Ministry of Industry, Science, Technology and Innovation, the Ministry of Agriculture, Forestry and Fisheries, the General Department of Taxation, and the Economic and Financial Policy Committee.
#Onlinebusinessregistrationservice #eServicesforBusiness #Government #CamDX #CamDigiKey #ESB #TSC #MEF
💬 តាមដានបណ្ដាញសង្គមគណ:កម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល៖
🌐Facebook
🌐Telegram
🌐TikTok
🌐Website
[English Below]
📢 មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព សូមអញ្ជើញដៃគូអនុវត្តដែលមានចំណាប់អារម្មណ៍ និងមានសមត្ថភាព ព្រមទាំងបទពិសោធន៍គ្រប់គ្រាន់ពាក់ព័ន្ធ ចូលរួមដាក់ពាក្យបង្ហាញចំណាប់អារម្មណ៍ ដើម្បីក្លាយជាដៃគូសហការរៀបចំ និងអនុវត្តកម្មវិធី «ការវិនិយោគតាមរយៈដៃគូអនុវត្ត» (Pipeline-Referral Investment Program)។
🗓 កាលបរិច្ឆេទផុតកំណត់ទទួលពាក្យបង្ហាញចំណាប់អារម្មណ៍ ៖ ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៦
📌 កាលបរិច្ឆេទផុតកំណត់ទទួលសំណេី ៖ ថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២៦
🗳 ដាក់ពាក្យបង្ហាញចំណាប់អារម្មណ៍របស់អ្នកតាមរយៈតំណភ្ជាប់ ៖ https://bit.ly/4eAPKux
🗂 សម្រាប់ព័ត៌មានលម្អិត ៖ http://bit.ly/4xcmGAS
__________
📢 Entrepreneurship Development Fund invites implementing partners or agencies with qualified capabilities and relevant experience to submit an Expression of Interest to become our implementing partner for the «Pipeline-Referral Investment Program».
🗓 Expression of Interest Deadline: 19 June 2026
📌 Proposal Submission Deadline: 3 July 2026
🗳 Submit your Expression of Interest via: https://bit.ly/4eAPKux
🗂 For more information: http://bit.ly/4xcmGAS
+8
[English Below]
🔵 លេខាធិការដ្ឋានមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (ម.អ.ស.) សូមចូលរួមគាំទ្រយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ប្រចាំឆ្នាំ២០២៦ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ទាំងអស់គ្នាដើម្បីទារក និងកុមារកម្ពុជា។
តបតាមការអំពាវនាវ ដ៏ខ្ពស់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា, នារសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានដឹកនាំថ្នាក់ដឹកនាំ និងមន្រ្តីរាជការ បុគ្គលិក នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រមាណ ១ ៥០០ នាក់ ដើរ ២ ៧០០ ជំហាន នៅពហុកីឡាដ្ឋានមរតកតេជោ។
ក្នុងឱកាសនេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ បុគ្គលិក នៃលេខាធិការដ្ឋាន ម.អ.ស. បានចូលរួមបរិច្ចាគថវិកាតាមរយៈការស្កេន ឃ្យូអរកូដ ព្រមទាំងចូលរួមសកម្មភាពដើរ ២ ៧០០ ជំហាន ដើម្បីបង្ហាញពីសាមគ្គីភាព និងការចូលរួមគាំទ្រដល់បុព្វហេតុមនុស្សធម៌ក្នុងការជួយទ្រទ្រង់និរន្តរភាពនៃការផ្តល់សេវាថែទាំ និងព្យាបាលសុខភាពកុមារនៅមន្ទីរពេទ្យគន្ធបុប្ផា។
លេខាធិការដ្ឋាន ម.អ.ស. សូមចូលរួមអំពាវនាវដល់សាធារណជន និងសប្បុរសជនទាំងអស់ បន្តចូលរួមគាំទ្រយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីរួមចំណែកក្នុងការថែរក្សាសុខុមាលភាព និងអនាគតរបស់កុមារកម្ពុជា។
__________
🔵 Entrepreneurship Development Fund (EDF) is pleased to support and contribute to the Cambodia Kantha Bopha Foundation’s “10,000 Riel, 10,000 People” Campaign 2026 for the benefit of Cambodian children.
To help ensure the sustainability of Kantha Bopha Hospital’s operations iniatied by H.E. Dr Pich Chanmony Hun Manet, Honorary President of the Cambodia Kantha Bopha Foundation, on the afternoon of 4 June 2026, H.E. Dr. Aun Pornmoniroth, Deputy Prime Minister, Minister of Economy and Finance, and Chairman of the Board of Trustees of the Cambodia Kantha Bopha Foundation, led approximately 1,500 management team members, government officials, and staff of the Ministry of Economy and Finance in a 2,700-step walk at the Morodok Techo National Stadium.
On this occasion, EDF Secretariats staffs have contribute by making meaningful donations through QR code and participated in the 2,700-step walk to demonstrate solidarity and support for the humanitarian cause of sustaining healthcare and medical treatment services for children at Kantha Bopha Hospital.
The EDF Secretariat would like to encourage everyone to continue supporting the “10,000 Riel, 10,000 People” Campaign in order to contribute to safeguarding the well-being and future of Cambodian children.
🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព៖
🔹Facebook (https://www.facebook.com/share/1BpjvBid4z/?mibextid=wwXIfr)
🔹Telegram (https://t.me/edfcambodia)
🔹LinkedIn (https://www.linkedin.com/company/entrepreneurship-development-fund-edf/)
🔹 Website (https://edf.gov.kh/social-media)
+3
[English Below]
🔵 លេខាធិការដ្ឋានមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (ម.អ.ស.) សូមថ្លែងអំណរគុណចំពោះស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចែករំលែកបទពិសោធ ទស្សនៈ និងអនុសាសន៍សំខាន់ៗ សម្រាប់ការរៀបចំកម្មវិធី “វិនិយោគតាមរយៈដៃគូអនុវត្ត (Pipeline-Referral Investment Program - PIP)”។
តាមរយៈកិច្ចប្រជុំភាគីពាក់ព័ន្ធ នាព្រឹកថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០២៦ លេខាធិការដ្ឋាន ម.អ.ស. បានប្រមូលធាតុចូលពីតំណាងស្ថាប័ន និងអង្គភាពពាក់ព័ន្ធចំនួន ១៤ ស្ថាប័ន ពាក់ព័ន្ធនឹងបញ្ហាប្រឈមក្នុងការត្រៀមខ្លួនទទួលការវិនិយោគ ការបង្កើតប្រព័ន្ធបញ្ជូនបន្តធុរកិច្ចថ្មី និងសហគ្រាសដែលមានសក្តានុពល ក៏ដូចជាយន្តការសហការរវាងភាគីពាក់ព័ន្ធក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា។ ជាមួយគ្នានេះ លេខាធិការដ្ឋាន ម.អ.ស. ក៏បានរៀបចំការធ្វើផែនទីកម្មវិធី (Program Mapping) ដោយផ្អែកលើព័ត៌មាន និងធាតុចូលដែលផ្ដល់ដោយស្ថាប័នចូលរួមនីមួយៗ ដើម្បីជាមូលដ្ឋានក្នុងការសិក្សា វិភាគ និងសម្របសម្រួលយន្តការសហការក្នុងការអភិវឌ្ឍកម្មវិធី PIP នាពេលបន្ទាប់។ ធាតុចូល និងអនុសាសន៍ដែលទទួលបាន នឹងត្រូវយកមកប្រើប្រាស់ជាមូលដ្ឋានសម្រាប់ការរៀបចំ និងអភិវឌ្ឍកម្មវិធី PIP ក្នុងដំណាក់កាលបន្ទាប់ ដើម្បីពង្រឹងការតភ្ជាប់រវាងកម្មវិធីគាំទ្រធុរកិច្ចថ្មី និងការទទួលបានវិនិយោគ ឱ្យកាន់តែមានប្រសិទ្ធភាព សមស្រប និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា។
__________
🔵 Entrepreneurship Development Fund (EDF) would like to express our sincere appreciation to all participating institutions and organizations for their active participation in sharing experiences, inputs, and recommendations for the contribution to the development of “Pipeline-Referral Investment Program (PIP).”
Through the stakeholder meeting held on the morning of 26th May 2026, EDF gathered inputs from representatives of 14 representatives regarding challenges in investment readiness, the establishment of a referral mechanism for promising startups and enterprises, as well as collaboration mechanisms among stakeholders within Cambodia’s entrepreneurship ecosystem.
In addition, EDF has consolidated a Program Mapping exercise based on the information and inputs provided by each participating institution, serving as a foundation for further study, analysis, and coordination of collaborative mechanisms. These inputs and recommendations collected will be utilized as key references for the next phase of designing and developing the PIP program, with the objective of strengthening the linkage between startup support programs and access to investment in a more effective, appropriate, and responsive manner that addresses the practical needs of Cambodia’s entrepreneurship ecosystem.
🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព៖
🔹Facebook (https://www.facebook.com/share/1BpjvBid4z/?mibextid=wwXIfr)
🔹Telegram (https://t.me/edfcambodia)
🔹LinkedIn (https://www.linkedin.com/company/entrepreneurship-development-fund-edf/)
🔹 Website (https://edf.gov.kh/social-media)
Repost from គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ) Digital Economy and Business Committee (DEBC)
+6
[English Below]
នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ នៅអគារអគ្គនាយកដ្ឋានពន្ធដារ, ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាអនុប្រធានក្រុមការងារអន្តរក្រសួងទទួលបន្ទុកសិក្សាពីការបង្វិលសងអាករលើតម្លៃបន្ថែមទៅឱ្យភ្ញៀវទេសចរបរទេស បានចូលរួមកិច្ចប្រជុំពិនិត្យ និងការធ្វើតេស្តសាកល្បងដោយផ្ទាល់ ទៅលើដំណើរការនៃប្រព័ន្ធ ក្រោមការដឹកនាំរបស់
ឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមអន្តរក្រសួងទទួលបន្ទុកសិក្សាពីការបង្វិលសងអករលើតម្លៃបន្ថែមទៅឱ្យភ្ញៀវទេសចរបរទេស។
កិច្ចប្រជុំបានធ្វើឡើងដោយមានការចូលរួមពី អគ្គនាយកដ្ឋានពន្ធដារ, អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, និងអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល។
______________
On May 26, 2026, at the General Department of Taxation Tower, H.E Dr. KONG Marry, Secretary of State of the Ministry of Economy and Finance and Vice Chairman of Inter-Ministerial Technical Working Group of VAT Refund Scheme for International Tourists, presided over a demo on the system process.
The meeting was chaired by H.E. Pundit Sapheacha PHAN Phalla, Secretary of State of the Ministry of Economy and Finance and the Chairman of Inter-Ministerial Technical Working Group of VAT Refund Scheme for International Tourists, with key participation from the General Department of Taxation, the General Department of Customs and Excise, the General Secretariat of the Committee on Economic and Financial Policy, and the General Department of Digital Economy.
💬 តាមដានបណ្ដាញសង្គមគណ:កម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល៖
🌐Facebook
🌐Telegram
🌐TikTok
🌐Website
+9
[English Below]
🔵 រាជធានីភ្នំពេញ-មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច៖ នាព្រឹកថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០២៦ វេលាម៉ោង ៩:០០នាទីព្រឹក, ឯកឧត្តម អូន ព័ន្ធមុនីរាជសក្តិ អនុប្រធាននៃលេខាធិការដ្ឋានមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (ម.អ.ស.) បានដឹកនាំកិច្ចប្រជុំភាគីពាក់ព័ន្ធស្ដីពីកម្មវិធី “វិនិយោគតាមរយៈដៃគូអនុវត្ត (Pipeline-Referral Investment Program - PIP)” ដែលរៀបចំដោយលេខាធិការដ្ឋាន ម.អ.ស.។ កិច្ចប្រជុំនេះមានការចូលរួមពីតំណាងស្ថាប័ន និងអង្គភាពពាក់ព័ន្ធចំនួន ១៥ ស្ថាប័ន រួមមានស្ថាប័នគាំទ្រសហគ្រិនភាព ដៃគូអភិវឌ្ឍ សាកលវិទ្យាល័យ វិស័យឯកជន និងភាគីពាក់ព័ន្ធក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា ដើម្បីពិភាក្សា ផ្លាស់ប្តូរយោបល់ និងប្រមូលធាតុចូលសំខាន់ៗ សម្រាប់ការរៀបចំ និងអនុវត្តកម្មវិធី PIP ឱ្យមានប្រសិទ្ធភាព និងស្របតាមតម្រូវការជាក់ស្ដែងនៃប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា។ កម្មវិធី PIP មានគោលបំណងបង្កើតយន្តការសហការរវាង ម.អ.ស. និងស្ថាប័នគាំទ្រសហគ្រិនភាព តាមរយៈការណែនាំពីដៃគូដែលជាអ្នកបណ្ដុះបណ្ដាល ឬ ពន្លឿនអាជីវកម្ម ក្នុងគោលបំណងបង្កើតជាប្រព័ន្ធបញ្ជូនបន្តសហគ្រាសធុនតូច និងមធ្យម (SMEs) និងធុរកិច្ចថ្មីដែលមានសក្តានុពល ដើម្បីមានឱកាសទទួលបានការវិនិយោគ និងជួយកាត់បន្ថយគម្លាតរវាងកម្មវិធីបណ្ដុះបណ្ដាល និងការទទួលបានហិរញ្ញប្បទាន ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាព និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។
__________
🔵 Phnom Penh – Business Development Center: 26th May 2026 at 9:00 AM, H.E. Aun Pornmonireachsak, Deputy Director of the Secretariat of Entrepreneurship Development Fund (EDF), led a stakeholder meeting on the “Pipeline-Referral Investment Program (PIP),” organized by EDF Secretariat. The meeting brought together representatives from 15 institutions, including entrepreneurship support organizations, development partners, universities, private sector representatives, and key stakeholders within Cambodia’s entrepreneurship ecosystem. The objective of the meeting is to exchange views, gather key inputs, and support the design and implementation of the PIP program to ensure its effectiveness and alignment with the practical needs of Cambodia’s entrepreneurship ecosystem. The PIP program aims to establish a collaborative mechanism between EDF and entrepreneurship support institutions through referrals from incubators, accelerators and other related programs. The program is designed to create a referral pipeline for high-potential SMEs and startups toward investment opportunities, helping bridge the gap between incubation and acceleration programs and access to financing, while enhancing the effectiveness of entrepreneurship support and digital economic development in Cambodia.
🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព៖
🔹Facebook (https://www.facebook.com/share/1BpjvBid4z/?mibextid=wwXIfr)
🔹Telegram (https://t.me/edfcambodia)
🔹LinkedIn (https://www.linkedin.com/company/entrepreneurship-development-fund-edf/)
🔹 Website (https://edf.gov.kh/social-media)
+4
📣 សេចក្ដីជូនដំណឹងស្ដីពី ការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាចំនួន ៣ រូប ដើម្បីបម្រើការងារនៅលេខាធិការដ្ឋានមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមមានដូចខាងក្រោម៖
១. បុគ្គលិកផ្នែកទំនាក់ទំនងសាធារណៈ (ចំនួន ១ រូប)
២. អ្នកសម្របសម្រួលគម្រោង (ចំនួន ២ រូប)
📲សម្រាប់ព័ត៌មានអំពីការដាក់ពាក្យស្នើសុំ សូមទំនាក់ទំនងតាមរយៈសារអេឡិចត្រូនិក(E-mail) ៖ info@edf.gov.kh ។
🔴 បញ្ជាក់៖ ចាប់ផ្ដើមទទួលពាក្យចាប់ពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០២៦ វេលាម៉ោង ១៧:0០ នាទី។
🚀 ធុរកិច្ចថ្មី មិនមែនសំដៅដល់ការចាប់ផ្តើមអាជីវកម្មចេញពីគំនិតធំៗប៉ុណ្ណោះទេ ប៉ុន្តែអាចជាការចាប់ផ្តើមពីបញ្ហាតូចៗប្រចាំថ្ងៃ និងការស្វែងរកដំណោះស្រាយ។ ការយល់ដឹងអំពីរបៀបគិតរបស់សហគ្រិន ជួយបង្ហាញថា គំនិតអាជីវកម្មភាគច្រើនកើតឡើងពីការយល់ឃើញពីបញ្ហា ឬ តម្រូវការពិតប្រាកដនៅក្នុងទីផ្សារ។
🔍 ការកំណត់បញ្ហាច្បាស់លាស់៖ សហគ្រិនភាគច្រើនចាប់ផ្តើមពីការសង្កេតពីបញ្ហា ដែលមនុស្សជួបប្រទះជាញឹកញាប់ ឬ ប្រចាំថ្ងៃ។
💡 ការស្វែងរកដំណោះស្រាយ៖ បន្ទាប់ពីកំណត់បញ្ហាច្បាស់លាស់ សហគ្រិនចាប់ផ្តើមស្វែងរកវិធីដោះស្រាយដែលមានប្រសិទ្ធភាព ភាពច្នៃប្រឌិត និងមានការចំណាយតិច។
💭 ផ្នត់គំនិតបែបសហគ្រិនភាព៖ ការគិតបែបសហគ្រិនមិនត្រឹមតែផ្តោតលើដំណោះស្រាយតែមួយមុខទេ ប៉ុន្តែផ្តោតលើការអនុវត្តដែលបង្កើនផលិតកម្មជាអតិបរមា កាត់បន្ថយចំនាយ និងមានការកែលម្អជាបន្តបន្ទាប់ពីអ្នកប្រើប្រាស់ដើម្បីធានាពីគុណភាពនៃផលិតផល ឬ សេវាកម្ម។
ការយល់ដឹងអំពីចំណុចទាំងនេះបានបង្ហាញថា ធុរកិច្ចថ្មីភាគច្រើនកើតឡើងពីការយល់អំពីបញ្ហាប្រចាំថ្ងៃ ចេះចាប់យកឱកាស និងស្វែងរកដំណោះស្រាយច្នៃប្រឌិត និងទាន់ពេលវេលា។
__________
🚀 Startups are not only about launching businesses from big ideas, but also about understanding everyday problems and finding practical solutions. Understanding the entrepreneurial mindset shows that many business ideas emerge from recognizing real challenges or unmet market needs.
🔍 Identifying problems clearly: Many entrepreneurs begin by observing common problems that people frequently experience in their daily lives.
💡 Finding solutions: After identifying a problem, entrepreneurs explore and test practical, effective, and feasible ways to solve it.
💭 Entrepreneurial mindset: This mindset focuses not only on ideas, but also on taking action, continuously improving, reducing costs, and enhancing products or services to better meet users’ needs.
Understanding these points highlights that many startups are built by recognizing real-world problems, identifying opportunities, and developing innovative and timely solutions.
🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព៖
🔹Facebook (https://www.facebook.com/share/1BpjvBid4z/?mibextid=wwXIfr)
🔹Telegram (https://t.me/edfcambodia)
🔹LinkedIn (https://www.linkedin.com/company/entrepreneurship-development-fund-edf/)
🔹 Website (https://edf.gov.kh/social-media)
🔹 ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
សូមក្រាបបង្គំទូលថ្វាយនូវព្រះសព្ទសាធុការពរជ័យ សិរីមង្គលវិបុលសុខ ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧៣ យាងចូល ៧៤ ព្រះវស្សា។ ក្នុងឱកាសដ៏មហានក្ខត្តឫក្សថ្លៃថ្លានេះ សូមព្រះបរមរាជានុញ្ញាត បួងសួងដល់គុណព្រះរតនត្រ័យ និងវត្ថុស័ក្ដិសិទ្ធិក្នុងលោក សូមតាមជួយបីបាច់ថែរក្សា និងប្រោសប្រទានថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមទ្រង់ប្រកបដោយព្រះបរមសុខគ្រប់ប្រការ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា និងព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្ត្រខ្មែរ។
Repost from គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ) Digital Economy and Business Committee (DEBC)
+9
[English Below]
នាថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២៦ វេលាម៉ោង ៩:០០ នាទីព្រឹក, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល និង គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំក្របខ័ណ្ឌគណៈកម្មាធិការទាំងពីរ ដើម្បីពិនិត្យលើ "សេចក្តីព្រាងយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ២០២៦-២០៣០"។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល និង ឯកឧត្ដម លោកជំទាវជាថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័នដែលពាក់ព័ន្ធ, ក្នុងគោលបំណងពិនិត្យ ពិភាក្សា និង ពិគ្រោះយោបល់លើសេចក្ដីព្រាងយុទ្ធសាស្ត្រ មុននឹងបន្តនីតិវិធីស្នើសុំការអនុម័តចុងក្រោយពីរាជរដ្ឋាភិបាល។
On May 13, 2026, H.E. Akka Pundit Sopheacha Aun Pornmoniroth, Deputy Prime Minister, Minister of Economy and Finance, Chairman of Digital Economy and Business Committee, and Chairman of General Secretariat of Economic and Financial Policy Committee chaired a meeting on “National Strategy on Startup Development 2026-2030”. The meeting was attended by H.E. Dr. Kong Marry, Secretary of State of the Ministry of Economy and Finance and Secretary-General of the General Secretariat of the Digital Economy and Business Committee (DEBC) and His/Her Excellency, Ministers, and Senior Officials of relevant ministries and institutions, with the aim of reviewing, discussing and consulting to collect comprehensive and accurate inputs in preparing the draft of national strategy before proceeding with the procedure, request final approval from the Royal Government.
💬 តាមដានបណ្ដាញសង្គមរបស់ គណ:កម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល៖
🌐Facebook
🌐Telegram
🌐TikTok
🌐LinkedIn
🌐Website
Repost from គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ) Digital Economy and Business Committee (DEBC)
+9
[English below]
រាជធានីភ្នំពេញ៖ នាថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ ២០២៦ វេលាម៉ោង ៩:០០ នាទីព្រឹក, ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល និង ជាប្រធានក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច, បានដឹកនាំក្រុមការងារ ជួបប្រជុំជាមួយ ឯកឧត្តម អេង សុធីវ័ន្ត អគ្គនាយកពាណិជ្ជកម្មក្នុងប្រទេស នៃក្រសួងពាណិជ្ជកម្ម ដោយផ្ទាល់នៅទីស្ដីការនៃគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល នៅមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី ១៧។ កិច្ចប្រជុំមានគោលបំណងពិភាក្សាលើកិច្ចការពាក់ព័ន្ធនឹងការអភិវឌ្ឍប្រព័ន្ធថ្មីសម្រាប់ការចុះបញ្ជីពាណិជ្ជកម្ម (MOC Re-Registration)។
Phnom Penh, At 9:00 AM on 7 May 2026, H.E. Dr. Kong Marry, Secretary of State, Ministry of Economy and Finance and Secretary-General of Digital Economy and Business Committee, and Chair of the E-Services for Business Inter-Ministerial Working Group, led the team, to hold a meeting with H.E. Eng Sothyvon, Director-General of General Department of Domestic Trade of the Ministry of Commerce. The meeting was held in person at the Office of the Digital Economy and Business Committee, located at the Business Development Center, 17th Floor. The meeting aimed to discuss matters related to the development of a new system for commercial registration (MOC Re-Registration).
💬 តាមដានបណ្ដាញសង្គមរបស់ គណ:កម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល៖
🌐Facebook
🌐Telegram
🌐TikTok
📱 Youtube
🌐LinkedIn
🌐Website
✨អបអរសាទរ ព្រះរាជពិធីច្រត់ព្រះនង្គ័ល✨
ថ្ងៃអង្គារ ៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ ២០២៦!
ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងផ្សងមើល ប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ គោឧសភរាជ និងជាការដាស់តឿនក្រើនរំលឹក ដល់ប្រជាកសិករខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្ម ក្នុងការត្រៀមខ្លួនចំពោះរដូវធ្វើស្រែចម្ការ។
✨ អបអរសាទរ ខួបលើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា!
ទិវាពលកម្មអន្តរជាតិ គឺជាឱកាសដ៏មានន័យសំខាន់ក្នុងការគោរព និងសរសើរចំពោះការខិតខំប្រឹងប្រែង និងការរួមចំណែកយ៉ាងសំខាន់របស់កម្លាំងការងារ ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។ ក្នុងឱកាសនេះ មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព សូមថ្លែងអំណរគុណ និងសរសើរដល់កម្លាំងការងារទាំងអស់ ដែលជាចលករសំខាន់ក្នុងការបង្កើនផលិតភាព ការបង្កើតឱកាសការងារ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។
🪷 អនុមោទនា ពិធីបុណ្យវិសាខបូជា 🪷
ថ្ងៃសុក្រ ១៥កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦✨
វិសាខបូជា គឺជាបុណ្យដ៏ធំមួយក្នុងព្រះពុទ្ធសាសនាដែលប្រទេសកម្ពុជាបានចាត់ទុកជាបុណ្យជាតិ ។ ការប្រារព្ធ ពិធីបុណ្យវិសាខបូជា គឺដើម្បីរំលឹកដល់ព្រឹត្តិការណ៍ដ៏ពិសេសចំនួនបី ដែលទាក់ទង នឹងព្រះសមា្មសម្ពុទ្ធ។ ព្រឹត្តិការណ៍ទាំងនោះ រួមមាន៖ ការប្រសូត ការត្រាស់ដឹង និងការចូលនិព្វាន ។
[English Below]
📘 ការវិនិយោគភាគច្រើនផ្អែកលើព័ត៌មានដែលមានភាពច្បាស់លាស់ និងតម្លាភាព។
ការយល់ដឹង និងការវិភាគព័ត៌មានយ៉ាងច្បាស់លាស់ ជួយឲ្យការសម្រេចចិត្តមានភាពជាក់លាក់ និងកាត់បន្ថយហានិភ័យ។ ដើម្បីឲ្យការវិនិយោគមានប្រសិទ្ធភាព ខាងក្រោមគឺជាកត្តាសំខាន់ៗ៖
📊 ភាពច្បាស់លាស់នៃព័ត៌មាន៖ ព័ត៌មានអំពីស្ថានភាពអាជីវកម្ម និងទិសដៅអភិវឌ្ឍ ដែលជួយគាំទ្រដល់ការវាយតម្លៃ។
🗂 ការរៀបចំទិន្នន័យ៖ ការរៀបចំព័ត៌មានឱ្យមានរបៀប និងងាយយល់ ជួយធ្វើឱ្យដំណើរការពិចារណាមានប្រសិទ្ធភាព។
🔍 តម្លាភាពក្នុងដំណើរការ៖ ភាពច្បាស់លាស់ និងតម្លាភាព ជួយបង្កើនភាពជឿជាក់ និងគាំទ្រដល់ការសម្រេចចិត្តវិនិយោគ។
___________
📘 Investment decisions are often based on clear and transparent information. Understanding and analyzing information clearly helps make decisions more precise and reduces uncertain risk. To ensure effective investment, the following are key factors:
📊 Clarity of information: Clear information about business conditions and direction supports proper evaluation.
🗂 Organized data: Well-structured and understandable information helps make the consideration process more effective.
🔍 Transparency in process: Clarity and transparency contribute to stronger confidence and support informed investment decisions.
🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព៖
🔹Facebook (https://www.facebook.com/share/1BpjvBid4z/?mibextid=wwXIfr)
🔹Telegram (https://t.me/edfcambodia)
🔹LinkedIn (https://www.linkedin.com/company/entrepreneurship-development-fund-edf/)
🔹 Website (https://edf.gov.kh/social-media)
Repost from គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ) Digital Economy and Business Committee (DEBC)
+5
[English Below]
នាថ្ងៃទី ២៩ និង ទី ៣០ ខែ មេសា ឆ្នាំ ២០២៦, ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល បានអញ្ជើញចូលរួម “វិបស្សនាស្តីពីកិច្ចពិគ្រោះយោបល់លើសេចក្តីព្រាងរបាយការណ៍តាមដាន និង ត្រួតពិនិត្យការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ ឆ្នាំ ២០២៥” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការតាមដាន ត្រួតពិនិត្យ និង វាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១។ វិបស្សនានេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួង ស្ថាប័ន និង តំណាងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធសំខាន់ៗ ផងដែរ។ វិបស្សនានេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងពិនិត្យ ពិភាក្សា និង ពិគ្រោះយោបល់លើសេចក្តីព្រាងរបាយការណ៍ប្រចាំឆ្នាំ ២០២៥ សំដៅបូកសរុបសមិទ្ធផលការងារ ឆ្លុះបញ្ចាំងពីបញ្ហាប្រឈម និងប្រមូលធាតុចូលសំខាន់ៗ ដើម្បីដាក់ចេញនូវអនុសាសន៍តម្រង់ទិស សម្រាប់ជាប្រយោជន៍ដល់ការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១ ទាំងចំពោះមុខ និងទាំងរយៈពេលមធ្យម មុននឹងដាក់សេចក្តីព្រាងរបាយការណ៍នេះ ឆ្លងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាពេលខាងមុខ។ On April 29 and 30, 2026, H.E. Dr. Kong Marry, Secretary of State of the Ministry of Economy and Finance and Secretary-General of the General Secretariat of the Digital Economy and Business Committee, attended the "Consultative Retreat on the Draft 2025 Monitoring Report on the Implementation of the Pentagonal Strategy - Phase 1". The retreat was presided over by H.E. Vongsey Vissoth, Permanent Deputy Prime Minister, Minister in charge of the Office of the Council of Ministers, and Chairman of the Committee for Monitoring and Evaluating the Implementation of the Pentagonal Strategy - Phase 1. The event was also attended by senior leadership from various ministries and institutions, as well as representatives from key development partners. This retreat was organized to review and discuss the Draft 2025 Monitoring Report, with the goal of tracking achievements, reflecting on challenges, and gathering essential inputs to formulate guiding recommendations, prior to submitting the draft report for the upcoming Plenary Session of the Council of Ministers. These recommendations will benefit the implementation of the Pentagonal Strategy - Phase 1 in both the immediate and medium term.💬 តាមដានបណ្ដាញសង្គមរបស់ គណ:កម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល៖ 🌐Facebook 🌐Telegram 🌐TikTok 🌐LinkedIn 🌐Website
+4
[English Below]
🔵 រាជធានីភ្នំពេញ-មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច៖ នាព្រឹកថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ក្រុមការងារលេខាធិការដ្ឋានមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (ម.អ.ស.) បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ក្នុងកម្មវិធី Startup Innovation Weekend Phnom Penh 2026 ដែលរៀបចំឡើងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ២៤ ដល់ ២៦ ខែមេសា ឆ្នាំ២០២៦។ ក្នុងឱកាសនេះ ក្រុមការងារលេខាធិការដ្ឋាន ម.អ.ស. បានធ្វើបទបង្ហាញ និងចូលរួមក្នុងវគ្គពិភាក្សា “The Insider’s Guide to Winning in Cambodia” ដោយបានចែករំលែកបទពិសោធន៍ និងទស្សនៈសំខាន់ៗ ពាក់ព័ន្ធនឹងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព និងយុទ្ធសាស្ត្រគាំទ្រធុរកិច្ចថ្មីនៅកម្ពុជា ស្របតាមតួនាទី និងបេសកកម្មរបស់ ម.អ.ស. ក្នុងការជំរុញ និងគាំទ្រកិច្ចការវិនិយោគ និងការកសាងទំនាក់ទំនង ដើម្បីជំរុញឱ្យមានកិច្ចសហការឱ្យកាន់តែមានភាពប្រសើរឡើង។ កម្មវិធីនេះបានប្រមូលផ្តុំស្ថាបនិកធុរកិច្ចថ្មីជាតិ និងអន្តរជាតិរួមមានដៃគូក្នុងប្រព័ន្ធអេកូឡូស៊ី ដើម្បីស្វែងយល់អំពីយុទ្ធសាស្ត្រ “Two-way Bridge” សម្រាប់ការតភ្ជាប់ទីផ្សាររវាងធុរកិច្ចថ្មីអន្តរជាតិ និងទីផ្សារកម្ពុជា ព្រមទាំងការពង្រឹងសមត្ថភាពធុរកិច្ចថ្មីកម្ពុជា ក្នុងការពង្រីកទៅកាន់ទីផ្សារអន្តរជាតិ ។
__________
🔵 On the morning of April 25, 2026, at Techo Startup Center, the Secretariat team of Entrepreneurship Development Fund (EDF) participated as a keynote speakers in the Startup Innovation Weekend Phnom Penh 2026, a three-day event held from April 24th to 26th, 2026. During this even, the EDF Secretariat representative delivered a presentation and participated in the discussion session under the topic “The Insider’s Guide to Winning in Cambodia,” where they shared key experiences and insights on the development of Cambodia’s entrepreneurship ecosystem, as well as strategic approaches to supporting startups. These contributions align with EDF’s mandate and mission to promote and support investment activities, while strengthening partnerships and fostering greater collaboration across the ecosystem. The event convened both local and international startup founders, alongside ecosystem partners, to explore the “Two-way Bridge” strategy - facilitating market access for international startups entering Cambodia, while also empowering Cambodian startups to expand into international market.
🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព៖
🔹Facebook (https://www.facebook.com/share/1BpjvBid4z/?mibextid=wwXIfr)
🔹Telegram (https://t.me/edfcambodia)
🔹LinkedIn (https://www.linkedin.com/company/entrepreneurship-development-fund-edf/)
🔹 Website (https://edf.gov.kh/social-media)
+8
⭐️ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦, នៅសណ្ឋាគាររ៉េសុីដង់ សុខាភ្នំពេញ, អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល (អ.ស.ឌ.) នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (ក.ស.ហ.វ.) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពី "ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា" (Cambodia E-Invoicing System) ជូនអង្គភាពថវិកានៃក្រសួង-ស្ថាប័នចំនួន ១៤ រួមមាន៖ ១) ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ២) ក្រសួងផែនការ, ៣) ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ៤) ក្រសួងធនធានទឹក និងឧតុនិយម, ៥) ក្រសួងព័ត៌មាន, ៦) ក្រសួងយុត្តិធម៌, ៧) ក្រសួងទេសចរណ៍, ៨) ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ៩) ក្រសួងអធិការកិច្ច, ១០) ក្រសួងធម្មការ និងសាសនា, ១១) ក្រសួងកិច្ចការនារី, ១២) រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល, ១៣) រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និង ១៤) អង្គភាពប្រឆាំងអំពើពុករលួយ។
⭐️ សិក្ខាសាលាបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អមដោយថ្នាក់ដឹកនាំនៃ អ.ស.ឌ. និងថ្នាក់ដឹកនាំតំណាងក្រសួងដែលពាក់ព័ន្ធ ព្រមទាំងក្រុមការងារបច្ចេកទេសនៃ អ.ស.ឌ. ទទួលបន្ទុកអភិវឌ្ឍប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា។
✍️ គួរបញ្ជាក់ផងដែរ សិក្ខាសាលាខាងលើបានរៀបចំឡើង ក្នុងគោលបំណងផ្សព្វផ្សាយបញ្ជ្រាបព័ត៌មានអំពីប្រព័ន្ធ Cambodia E-Invoicing ទៅកាន់តំណាងអង្គភាពថវិកានៃក្រសួង-ស្ថាប័នទាំង ១៤ ដើម្បីត្រៀមលក្ខណៈរួចរាល់ក្នុងការអនុវត្តវិក្កយបត្រអេឡិចត្រូនិកក្នុងកំឡុងត្រីមាសទី២ នៃឆ្នាំ២០២៦នេះ ដែលមានសិក្ខាកាមសរុបចំនួនប្រមាណ ២៤០រូប។
—————————
✨ On the morning of April 22, 2026, at Sokha Phnom Penh Residence Hotel, the General Department of Digital Economy (GDDE) of the Ministry of Economy and Finance (MEF) organized a dissemination workshop on the “Cambodia E-Invoicing System” for 14 budget entities of ministries and institutions, namely: (1) the Ministry of Foreign Affairs and International Cooperation, (2) the Ministry of Planning, (3) the Ministry of Social Affairs, Veterans and Youth Rehabilitation, (4) the Ministry of Water Resources and Meteorology, (5) the Ministry of Information, (6) the Ministry of Justice, (7) the Ministry of Tourism, (8) the Ministry of Culture and Fine Arts, (9) the Ministry of Inspection, (10) the Ministry of Cults and Religion, (11) the Ministry of Women’s Affairs, (12) the State Secretariat of Civil Aviation, (13) the State Secretariat of Border Affairs, and (14) the Anti-Corruption Unit.
✨ The workshop was held under the high presidency of H.E. Dr. KONG Marry, Secretary of State of the Ministry of Economy and Finance, accompanied by the leadership of GDDE, representatives of the relevant ministries, and GDDE’s technical working group in charge of developing the Cambodia E-Invoicing System.
✍️ It should also be noted that the workshop was organized with the objective of disseminating information on the Cambodia E-Invoicing System to representatives of budget entities of the 14 Line Ministries/Institutions in order to ensure their readiness for the implementation of e-invoicing during the second quarter of 2026. The workshop was attended by approximately 240 participants.
==============
បណ្តាញសង្គមរបស់អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល៖
🌐 Website
👤 Facebook
✈️ Telegram
💬 LinkedIn
