1 602
订阅者
+1824 小时
+527 天
+5730 天
帖子存档
1 601
ខណ្ឌ៧មករា រាជធានីភ្នំពេញ
#ទីប្រជុំជន #ការរៀបចំក្រុង #នគរូបនីយកម្ម
#ក្រសួងរៀបចំដែនដី_នគរូបនីយកម្ម_និងសំណង់ #MLMUPC
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 601
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
១១-កុម្ភៈ-២០២៦
១) ភ្នំពេញ៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត សម្រេចបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីជំរុញ ត្រួតពិនិត្យ និងតម្រង់ទិសការងារ បូជនីយដ្ឋានចងចាំនៃកម្ពុជា ពីឧក្រិដ្ឋកម្មមកសន្តិភាព។ (ប្រភព៖ FRESH NEWS) ចុចអាន
២) ភ្នំពេញ៖ ប្រធានរដ្ឋសភា ៖ មហាសាគ្គីជាតិខ្មែរ ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាល ជាសក្តានុពលសំខាន់បំផុត នៅក្នុងកិច្ចការពារ បូរណភាពទឹកដី។
(ប្រភព៖ DAP NEWS) ចុចអាន
៣) ភ្នំពេញ៖ អាជ្ញាធរមីន៖ កម្ពុជាមិនផលិត មិនស្តុកទុក និងមិនប្រើប្រាស់មីនប្រឆាំងមនុស្សឡើយ និងប្តេជ្ញាចិត្តចំពោះកាតព្វកិច្ចអនុសញ្ញាអូតាវ៉ា។ (ប្រភព៖ BTV NEWS) ចុចអាន
៤) ភ្នំពេញ៖ លោក ឃួង ស្រេង ឱ្យកម្លាំងទាំងអស់ ចំណុះឱ្យគណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញ ត្រូវបោសសម្អាតមេ SCAMER ឱ្យអស់ពីក្នុងមូលដ្ឋាន។ (ប្រភព៖ DAP NEWS) ចុចអាន
៥) ភ្នំពេញ៖ កាត់បន្ថយគ្រោះថ្នាក់ និងលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋកម្ពុជា គឺជាគម្រោងអាទិភាពរបស់ប្រទេសចិន តាមរយៈការគាំទ្រដល់វិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា។ (ប្រភព៖ BTV NEWS) ចុចអាន
៦) អន្តរជាតិ៖ ចិន ព្រមានតៃវ៉ាន់ពីមហន្តរាយដ៏សាហាវ បើហ៊ានតែចាប់ផ្ដើមប្រើអាវុធអាម៉េរិក វាយប្រហារលើចិន។
(ប្រភព៖ CNC HOT NEWS) ចុចអាន
៧) អន្តរជាតិ៖ អានុទីន និយាយថា ការទទួលខុសត្រូវលើលទ្ធផលបោះឆ្នោត ជាភារកិច្ចគណៈកម្មាធិការរៀបចំការបោះឆ្នោត មិនមែនរដ្ឋាភិបាលទេ។ (ប្រភព៖ CNC HOT NEWS) ចុចអាន
៨) អន្តរជាតិ៖ មេដឹកនាំតៃវ៉ាន់ ជំរុញឲ្យសភាឈប់រារាំងកញ្ចប់ថវិកាការពារពិសេសចំនួន ៤០ពាន់លានដុល្លារ។ (ប្រភព៖ Kampucheathmey daily) ចុចអាន
៩) អន្តរជាតិ៖ សហរដ្ឋអាមេរិក ពង្រាយជើងទម្របាញ់មីស៊ីលចល័តនៅមូលដ្ឋានទ័ពកាតា ស្របពេលភាពតានតឹងអ៊ីរ៉ង់សហរដ្ឋអាមេរិក ពង្រាយជើងទម្របាញ់មីស៊ីលចល័តនៅមូលដ្ឋានទ័ពកាតា ស្របពេលភាពតានតឹងអ៊ីរ៉ង់។ (ប្រភព៖ BTV NEWS) ចុចអាន
១០) អន្តរជាតិ៖ មេដឹកនាំក្រុមឧទ្ទាមប្រដាប់ អាវុធនៅមីយ៉ាន់ម៉ា រិះគន់ថាពិភពលោកកំពុងបិទភ្នែក ចំពោះការវាយប្រហារតាមផ្លូវអាកាសដ៏សាហាវរបស់រដ្ឋាភិបាលយោធា។ (ប្រភព៖ FRESH NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 601
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
១០-កុម្ភៈ-២០២៦
១) ភ្នំពេញ៖ សម្តេចធិបតី៖ បញ្ហាព្រំដែនត្រូវដោះស្រាយតាមយន្តការអន្តរជាតិ បើទោះបីជាយឺតបន្តិចតែនឹងទទួលផលបានជានិរន្ត។ (ប្រភព៖ BTV NEWS) ចុចអាន
២) ភ្នំពេញ៖ ទាក់ទងបញ្ហាព្រំដែន សម្តេចធិបតីប្រកាសថា រាល់ការសម្រេចចិត្តគ្រប់ជំហានទាំងអស់របស់រាជរដ្ឋាភិបាលគឺតម្កល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជនជាធំ។(ប្រភព៖ BTV NEWS) ចុចអាន
៣) ភ្នំពេញ៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ផ្ដល់អនុសាសន៍៥ចំណុច ដើម្បីជំរុញការអនុវត្តគោលការណ៍ «អ្នកចេះ គឺជាប់» និងការបង្កើនបរិមាណសិស្សជាប់និទ្ទេស A។ (ប្រភព៖ FRESH NEWS) ចុចអាន
៤) ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជូនសារនយោបាយដល់ជនរួមជាតិថា «យើងមិនអាចឲ្យការឈឺចាប់ព្រោះជម្លោះទឹកដីជាមួយថៃ ធ្វើឱ្យយើងដួលនោះឡើយ យើងត្រូវប្រែក្លាយការឈឺចាប់ទៅជាភាពរឹងមាំ។ (ប្រភព៖ FRESH NEWS) ចុចអាន
៥) ភ្នំពេញ៖ សាធារណរដ្ឋកូរ៉េ ផ្តល់ជំនួយមនុស្សធម៌ ៥០ម៉ឺនដុល្លារ គាំទ្រដល់ការស្តារឡើងវិញសម្រាប់កុមារ និងសហគមន៍ដែលរងផលប៉ះពាល់ដោយសារវិបត្តិព្រំដែនកម្ពុជា-ថៃ។ (ប្រភព៖ CNC HOT NEWS) ចុចអាន
៦) អន្តរជាតិ៖ សហរដ្ឋអាមេរិកអំពាវនាវឱ្យនាវាក្រោមទង់ជាតិអាមេរិកទាំងអស់ ជៀសវាងឱ្យឆ្ងាយបំផុតពីដែនទឹក របស់អ៊ីរ៉ង់ ខណៈភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ុង កំពុងឡើងកំដៅខ្លាំង។ (ប្រភព៖ ភ្នំពេញប៉ុស្តិ៍) ចុចអាន
៧) អន្តរជាតិ៖ UN រង់ចាំការបញ្ជាក់ពីអាម៉េរិកទាក់ទងការបង់វិភាគទានប្រចាំឆ្នាំដែលជំពាក់។(ប្រភព៖ THMEY THMEY NEWS) ចុចអាន
៨) អន្តរជាតិ៖ អ៊ីរ៉ង់ ពិចារណាលាយសារធាតុអ៊ុយរ៉ាញ៉ូម ដែលបានចម្រាញ់រួច ៦០ភាគរយ ប្រសិនបើទណ្ឌកម្មទាំងអស់ឲ ត្រូវបានដកចេញ។ (ប្រភព៖ DAP NEWS) ចុចអាន
៩) អន្តរជាតិ៖ អាមេរិកនឹងបើកកិច្ចប្រជុំប្រឹក្សាសន្តិភាពសប្តាហ៍ក្រោយ រកមូលនិធិ ដើម្បីស្តារតំបន់ហ្គាហ្សាឡើងវិញ។(ប្រភព៖ Kampucheathmey Daily) ចុចអាន
១០) អន្តរជាតិ៖ សហរដ្ឋអាមេរិក ធ្វើការជាមួយប្រទេសនានាទូទាំងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ក្នុងការបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ធនធានរ៉ែសំខាន់ៗ ដែលមិនពឹងផ្អែកលើប្រភពតែមួយ។(ប្រភព៖ CEN NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 601
+9
នារសៀលថ្ងៃអង្គារ ៨រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ម៉ប់ សារិន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈប្រចាំការគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកម្មាធិការគណបក្សារាជធានីភ្នំពេញ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានដឹកនាំគណៈប្រតិភូគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ អញ្ជើញមកគោរពវិញ្ញាណក្ខន្ធ ឯកឧត្ដម ក្រូច ផាន អតីតប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌពោធិ៍សែនជ័ នៅគេហដ្ឋានផ្ទះលេខ០៩ ផ្លូវលេខ៦៨K ភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធីសែនជ័យ៕
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 601
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
០៩-កុម្ភៈ-២០២៦
១) ភ្នំពេញ៖ ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់កិច្ចការអាស៊ាន និងអាស៊ីបូព៌ា (ERIA)ជម្រាបសម្តេចធិបតីពីចំណាប់អារម្មណ៍របស់វិនិយោគិនជប៉ុនក្នុងការវិនិយោគបន្ថែម នៅកម្ពុជា។ (ប្រភព៖ CNC HOT NEWS) ចុចអាន
២) ភ្នំពេញ៖ អាមេរិក អរគុណដល់កម្ពុជា ចំពោះកិច្ចសហការក្នុងការឃាត់ខ្លួន និងនិរទេសឧក្រិដ្ឋជនជនជាតិអាមេរិកម្នាក់ទៅអាមេរិកវិញ។(ប្រភព៖ BTV NEWS) ចុចអាន
៣) ភ្នំពេញ៖ កម្ពុជាបន្តការតវ៉ាប្រឆាំងនឹងការរំលោភបំពានរបស់ថៃមកលើដែនអធិបតេយ្យភាព ខណៈសហគមន៍អន្តរជាតិជំរុញឱ្យថៃងាកមកដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជាដោយសន្តិវិធី។ (ប្រភព៖ពBTV NEWS) ចុចអាន
៤) ភ្នំពេញ៖ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ(UN) ប្តេជ្ញាជួយរៀបចំកន្លែងស្នាក់នៅបណ្តោះអាសន្នសម្រាប់ជនភៀសសឹក។ (ប្រភព៖ BTV NEWS NEWS) ចុចអាន
៥) អន្តរជាតិ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជូនដំណឹងពីការដាក់ឱ្យអនុវត្តអនុក្រឹត្យ ការកាត់បន្ថយ និង/ឬលុបបំបាត់ពន្ធគយកម្ពុជា នៃតារាងពន្ធគយសុខដុមរបស់អាស៊ាន ឆ្នាំ២០២២។ (ប្រភព៖ FRESH NEWS) ចុចអាន
៦) អន្តរជាតិ៖ អ៊ុយក្រែនទទូចឱ្យពន្លឿនកិច្ចចរចាស្វែងរកសន្តិភាព ហើយនិយាយថាមានតែលោក ត្រាំ ម្នាក់គត់ដែលអាចជួយរកកិច្ចព្រមព្រៀងឱ្យបាន។ (ប្រភព៖ FRESH NEWS) ចុចអាន
៧) អន្តរជាតិ៖ ប្រធានាធិបតីឥណ្ឌូណេស៊ី ត្រូវបានអញ្ជើញទៅអាមេរិក ដើម្បីចូលរួមប្រជុំ «ក្រុមប្រឹក្សាសន្តិភាព» និងរំពឹងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម។(ប្រភព៖ FRESH NEWS) ចុចអាន
៨) អន្តរជាតិ៖ មេដឹកនាំសម្ព័ន្ធភាពប្រឆាំងធំបំផុតនៅជប៉ុន ប្រកាសលាលែងពីតំណែង ក្រោយចាញ់ការបោះឆ្នោត។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
៩) អន្តរជាតិ៖អ៊ីរ៉ង់បញ្ជាក់យុទ្ធសាស្ត្រ ពង្រឹងខ្លួនឱ្យខ្លាំង និងភាពធន់នឹងសម្ពាធ ដោយព្រមានប្រើកម្លាំងបាយ បើរងការវាយប្រហារ។(ប្រភព៖ CNC HOT NEWS) ចុចអាន
១០) អន្តរជាតិ៖ គណបក្សរបស់លោក អានុទីន កំពុងត្រៀមលក្ខណៈសម្រាប់កិច្ចចរចាបង្កើតក្រុមចម្រុះ ក្រោយជ័យជម្នះដ៏ធំក្នុងការបោះឆ្នោត។(ប្រភព៖ FRESH NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 601
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
០៨-កុម្ភៈ-២០២៦
១) ភ្នំពេញ៖ លទ្ធផលនៃកិច្ចប្រជុំរវាងអ្នកដឹកនាំកំពូលនៃគណបក្សប្រជាជនកម្ពុជា បក្សកុម្មុយនីស្តវៀតណាម និងបក្សប្រជាជនបដិវត្តន៍ឡាវ។ (ប្រភព៖ FRESH NEWS) ចុចអាន
២) ភ្នំពេញ៖ កម្ពុជា មិនរុញរាក្នុងការបន្តបញ្ជូនកងកម្លាំងមួកខៀវ ទៅបំពេញបេសកកម្មរក្សាសន្តិភាពនៅក្រៅប្រទេស ក្រោមឆត្រ UN។ (ប្រភព៖ FRESH NEWS)ផក ចុចអាន
៣) ភ្នំពេញ៖ រដ្ឋមន្រ្តីវប្បធម៌ បដិសេធយ៉ាងដាច់អហង្ការចំពោះការអះអាងថា ប្រាសាទតាក្របី និងប្រាសាទតាមន្ត ស្ថិតនៅក្រោមអធិបតេយ្យភាព របស់ប្រទេសថៃ។ (ប្រភព៖ DAP NEWS) ចុចអាន
៤) ភ្នំពេញ៖ យោធាថៃ ដាក់លូជ្រុងធំៗ និងរាយបន្លាលួស ចូលដីកម្ពុជា ជម្រៅប្រមាណ៤០០ម៉ែត្រ ពីច្រកទ្វារព្រំដែន អន្តរជាតិ អូរស្មាច់។ (ប្រភព៖ DAP NEWS) ចុចអាន
៥) អន្តរជាតិ៖ ថៃ ចាប់ផ្ដើមបោះឆ្នោតហើយ បន្ទាប់ពីដូរមេដឹកនាំបីនាក់ក្នុងរយៈពេលពីរឆ្នាំ។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
៦) អន្តរជាតិ៖ នាយករដ្ឋមន្រ្តីហុងគ្រី ប្រកាសថានឹងទៅចូលរួមកិច្ចប្រជុំលើកដំបូង នៃក្រុមប្រឹក្សាសន្តិភាពរបស់លោក ត្រាំ។(ប្រភព៖ FRESH NEWS) ចុចអាន
៧) អន្តរជាតិ៖លោកហ្សេឡេនស្គីថា អាម៉េរិក ចង់ឲ្យបញ្ចប់សង្គ្រាមអ៊ុយក្រែន យ៉ាងយូរនៅខែមិថុនា។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
៨) អន្តរជាតិ៖ ជប៉ុនរៀបចំការបោះឆ្នោតមុនអាណត្តិ ដោយគណបក្សរបស់នាយករដ្ឋមន្រ្តី Takaichi ត្រូវបានរំពឹងថានឹងឈ្នះធ។ (ប្រភព៖ DAP NEWS)
៩) អន្តរជាតិ៖ មេដឹកនាំតៃវ៉ាន់អះអាងថាទំនាក់ទំនងជាមួយសហរដ្ឋអាមេរិករឹងមាំដូចថ្ម ក្រោយកិច្ចសន្ទនារវាងលោក ត្រាំ និងលោក ស៊ី ជីនពីង។ (ប្រភព៖ FRESH NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 601
+2
សេចក្តីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចប្រជុំលើកទី ១៦ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តវៀតណាម នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 601
+2
សេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា ស្ដីពីលទ្ធផលនៃកិច្ចប្រជុំលើកទី ១៦ រវាងគណបក្សប្រជាជនកម្ពុជា និងបក្សប្រជាជនបដិវត្តឡាវនាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 601
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
០៧-កុម្ភៈ-២០២៦
១) ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន និងលោក ថងលុន ស៉ីសុលីត ពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងយល់ថា សន្ដិភាពព្រំដែនបង្ហាញពីមិត្តភាព និងកិច្ចសហការល្អ។ (ប្រភព៖ FRESH NEWS) ចុចអាន
២) ភ្នំពេញ៖ ថ្នាក់ដឹកនាំកំពូល កម្ពុជា-ឡាវ ប្តេជ្ញាមិនអនុញ្ញាតឱ្យកម្លាំងអមិត្តណាមួយ ប្រើប្រាស់ទឹកដីខ្លួន បំផ្លាញសន្តិសុខ ស្ថិរភាពឬអធិបតេយ្យ ប្រទេសណាមួយឡើយ។ (ប្រភព៖ Kampucheathmey Daily) ចុចអាន
៣) ភ្នំពេញ៖ កម្ពុជា-ឡាវ ប្ដេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគី ឱ្យសម្រេចដល់គោលដៅ៧០០លានដុល្លារអាមេរិក ត្រឹមឆ្នាំ២០៣០។ (ប្រភព៖ FRESH NEWS) ចុចអាន
៤) ភ្នំពេញ៖ កម្ពុជា-វៀតណាម-ឡាវ ប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការការពារជាតិ សន្តិសុខ និងរួមគ្នាទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
៥) ភ្នំពេញ៖ កម្ពុក្រសួងមហាផ្ទៃ៖ គិតត្រឹមព្រឹកថ្ងៃទី៧ ខែកុម្ភៈនេះ ពលរដ្ឋភៀសសឹកជាង ៥៦ម៉ឺននាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ, ជនភៀសសឹកនៅសល់ជាង ៨ម៉ឺននាក់។ (ប្រភព៖ FRESH NEWS) ចុចអាន
៦) ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ ដាក់ផែនការយ៉ាងម៉ឹងម៉ាត់ បោសសម្អាត បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យអស់ត្រឹមថ្ងៃ៣០មីនា។ (ប្រភព៖ DAP NEWS) ចុចអាន
៧) ភ្នំពេញ៖ យោធាថៃ បន្តដាក់ទូកុងតឺន័រ ព័ត្រយកដីខ្មែរ ដោយមិនខ្វល់ពីច្បាប់ និងក្រសែរភ្នែកអន្តរជាតិ។ (ប្រភព៖ DAP NEWS) ចុចអាន
៨) អន្តរជាតិ៖ លោក ត្រាំ ចេញបទបញ្ជាគំរាមដំឡើងពន្ធគយលើបណ្ដាប្រទេសបន្តធ្វើពាណិជ្ជកម្មជាមួយអ៉ីរ៉ង់។ (ប្រភព៖ FRESH NEWS) ចុចអាន
៩) អន្តរជាតិ៖ មេប្រធានាធិបតីអ៊ុយក្រែន រិះគន់យ៉ាងខ្លាំង ចំពោះការអនុវត្ត “មិនល្អ” របស់កងទ័ពអាកាស ដែលបរាជ័យ ក្នុងការស្ទាក់ចាប់ យន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី។ (ប្រភព៖ DAP NEWS) ចុចអាន
១០) អន្តរជាតិ៖ មេទ័ពអ៊ីរ៉ង់ ចេញមុខប្រកាស ត្រៀមរួចរាល់អស់ហើយ ក្នុងការប្រយុទ្ធជាមួយសត្រូវ។ (ប្រភព៖ Kampucheathmey Daily) ចុចអាន
១១) អន្តរជាតិ៖ លោក Rubio អំពាវនាវ ឲ្យមានក្របខ័ណ្ឌគ្រប់គ្រងអាវុធនុយក្លេអ៊ែរ រួមទាំងចិនដែរ។ (ប្រភព៖ Kampucheathmey Daily) ចុចអាន
១២) អន្តរជាតិ៖ សហរដ្ឋអាមេរិក កាត់ទំនាក់ទំនង ជាមួយនឹងមន្ត្រីជាន់ខ្ពស់ប៉ូឡូញ ដោយសារពាក្យ សំដីរិះគន់ទៅលើលោក Trump។ (ប្រភព៖DAP NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 601
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
០៦-កុម្ភៈ-២០២៦
១) ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន និងអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ពេញចិត្តចំពោះសន្តិសុខ នៅតាមព្រំដែនកម្ពុជា-វៀតណាម និងបានឯកភាពគ្នាទាំងស្រុង ពង្រីកនូវកិច្ចសហប្រតិបត្តិការតាមព្រំដែន កុំឱ្យមានឧក្រិដ្ឋកម្មកើតឡើង។(ប្រភព៖ CNC HOT NEWS) ចុចអាន
២) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន និងលោក តូ ឡឹម អញ្ជើញបញ្ចុះបឋមសិលាសាងសង់សាលាមិត្តភាពកម្ពុជា-វៀតណាម។ (ប្រភព៖ FRESH NEWS) ចុចអាន
៣) ភ្នំពេញ៖ រណសិរ្សនៃប្រទេសកម្ពុជា និងវៀតណាម ឯកភាពគ្នាបន្តលើកកម្ពស់តួនាទីរបស់ខ្លួន ដើម្បីចូលរួមចំណែកធ្វើឱ្យទំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែរឹងមាំ។ (ប្រភព៖ CNC HOT NEWS) ចុចអាន
៤) ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ដាក់ចេញអនុសាសន៍ណែនាំ ៩ចំណុច សំដៅជំរុញការងារក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ឱ្យកាន់តែប្រសើរឡើង។ (ប្រភព៖ FRESH NEWS) ចុចអាន
៥) ភ្នំពេញ៖ លោក ប៉ែន បូណា ៖ មិនថាក្នុងកម្រិត JBC, GBC ឬ RBC កម្ពុជាមានឆន្ទៈគោរព និងអនុវត្តបទឈប់បាញ់។ (ប្រភព៖ DAP NEWS) ចុចអាន
៦) អន្តរជាតិ៖ ចិន គាំទ្រគុយបា ប្រឆាំង «ការជ្រៀតជ្រែកពីខាងក្រៅ» ចំពេលតានតឹងជាមួយ អាមេរិក។ (ប្រភព៖ Kampucheathmey daily) ចុចអាន
៧) អន្តរជាតិ៖ នាយករដ្ឋមន្រ្តីជប៉ុន ទទួលបានការគាំទ្រពីលោក ត្រាំ មុនការបោះឆ្នោតសកលនាថ្ងៃអាទិត្យ។ (ប្រភព៖ FRESH NEWS) ចុចអាន
៨) អន្តរជាតិ៖ លោក Lai ថា ទំនាក់ទំនងតៃវ៉ាន់-អាមេរិក «រឹងមាំដូចថ្ម» ក្រោយពេលលោកស៊ី ព្រមានវ៉ាស៊ីនតោន។ (ប្រភព៖ Kampucheathmey daily) ចុចអាន
៩) អន្តរជាតិ៖ រដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ ស្នើឱ្យមានការគោរពគ្នាទៅវិញទៅមក មុនកិច្ចពិភាក្សាជាមួយអាមេរិក។ (ប្រភព៖ FRESH NEWS) ចុចអាន
១០) អន្តរជាតិ៖ អ៊ុយក្រែន និងរុស្ស៊ីចរចាគ្នា២ថ្ងៃ បានត្រឹមតែការដោះដូរចំណាប់ខ្មាំងគ្នា ជាង៣០០នាក់។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
១១) អន្តរជាតិ៖ ឡាវ-ចិន តភ្ជាប់បណ្ដាញអគ្គិសនីកម្លាំង ៥០០ គីឡូវ៉ុលជាស្ថាពរ ដើម្បីពង្រឹងសន្តិសុខថាមពល និងត្រៀមដំណើរការផ្លូវការនៅខែមេសា។ (ប្រភព៖ CNC HOT NEWS) ចុចអាន
១២) អន្តរជាតិ៖ ស្ស៊ីអះអាងលែងជាប់ចំណងសន្ធិសញ្ញាកាត់បន្ថយអាវុធនុយក្លេអ៊ែរអាម៉េរិកតទៅទៀត។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 601
+9
នារសៀលថ្ងៃសុក្រ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅឯវិមាន៧មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា បានរៀបចំកិច្ចប្រជុំកំពូលត្រីភាគីរវាងថ្នាក់ដឹកនាំកំពូលគណបក្សប្រជាជនកម្ពុជា គណបក្សកុម្មុយនីស្តវៀតណាម និងបក្សប្រជាជនបដិវត្តន៍ឡាវ។
កិច្ចប្រជុំកំពូលត្រីភាគីដ៏មានសារសំខាន់នេះ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, ឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម និងឯកឧត្តម ថងលុន ស៊ីសុលីត អគ្គលេខាធិការប្រជាជនបដិវត្តន៍ឡាវ។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់អគ្គលេខាធិការបក្សទាំងបីរូប និងមានការចូលរួមពីនាយករដ្ឋមន្ត្រី ថ្នាក់ដឹកនាំនៃរដ្ឋសភានៃប្រទេសទាំងបី និងឥស្សរជនរបស់គណបក្សមួយចំនួនទៀត។
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 601
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
០៥-កុម្ភៈ-២០២៦
១) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យយុវជនខ្មែរនៅជប៉ុន ដែលតែងរិះគន់រាជរដ្ឋាភិបាលមិនសំចៃមាត់ម្នាក់ទៀត ជួបសម្តែងការគួរសម។(ប្រភព៖ FRESH NEWS) ចុចអាន
២) ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើបារាំងផ្តល់ឯកសារប្រវត្តិសាស្ត្រ និងបច្ចេកទេសដើម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ។ (ប្រភព៖ Kohsantepheap Daily) ចុចអាន
៣) ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត ព្រមានអនុវត្ត មរតក អភិក្រមវះកាត់ ដោយគ្មានការលើកលែងចំពោះមន្ត្រីជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ (ប្រភព៖ DAP NEWS) ចុចអាន
៤) ភ្នំពេញ៖ កម្ពុជាបដិសេធចោលចំពោះការចុះផ្សាយរបស់បណ្តាញសារព័ត៌មានថៃ ដែលផ្សាយថា ទាហានកម្ពុជាបាញ់ទៅមូលដ្ឋានខ្លួន។ (ប្រភព៖ Kohsantepheap Daily) ចុចអាន
៥) ភ្នំពេញ៖ កម្ពុជា តវ៉ាជំទាស់នឹងសកម្មភាពការដាក់កុងតឺន័រ របស់កងទ័ពថៃ នៅតំបន់អានសេះ។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
៦) អន្តរជាតិ៖ អាល្លឺម៉ង់ទទូចឱ្យចិនចូលរួមកិច្ចប្រឹងប្រែងគ្រប់គ្រងសព្វាវុធ ស្របពេលសន្ធិសញ្ញានុយក្លេអ៊ែរអាមេរិក-រុស្ស៉ីផុតសុពលភាព។(ប្រភព៖ FRESH NEWS) ចុចអាន
៧) អន្តរជាតិ៖ រុស្ស៉ីប្រកាសថា នឹងបន្តផ្គត់ផ្គង់ប្រេងដល់គុយបា ដែលរងសម្ពាធពីអាមេរិក។ (ប្រភព៖ FRESH NEWS) ចុចអាន
៨) អន្តរជាតិ៖ រុស្ស៊ី និងអ៊ុយក្រែន ចាប់ផ្តើមកិច្ចចរចាជុំទី២ ដែលសម្របសម្រួលដោយអាមេរិក នៅទីក្រុងអាប៊ូដាប៊ី។(ប្រភព៖ DAP NEWS) ចុចអាន
៩) អន្តរជាតិ៖ មេដឹកនាំតៃវ៉ាន់អះអាងថាទំនាក់ទំនងជាមួយសហរដ្ឋអាមេរិករឹងមាំដូចថ្ម ក្រោយកិច្ចសន្ទនារវាងលោក ត្រាំ និងលោក ស៊ី ជីនពីង។(ប្រភព៖ FRESH NEWS) ចុចអាន
១០) អន្តរជាតិ៖ មេទ័ពអ៊ីរ៉ង់ ចេញមុខប្រកាស ត្រៀមរួចរាល់អស់ហើយ ក្នុងការប្រយុទ្ធជាមួយសត្រូវ។(ប្រភព៖ Kampucheathmey Daily) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 601
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
០៤-កុម្ភៈ-២០២៦
១) ភ្នំពេញ៖ សម្ដេចតេជោសរសើរសកម្មជននៅអាមេរិក ដែលរក្សាបានឆន្ទៈរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។ (ប្រភព៖ Kampucheathmey daily) ចុចអាន
២) ភ្នំពេញ៖ កម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ រៀបចំសន្និសីទប្រធានសភានៃអន្តរសភា(ISC) ដែលគ្រោងធ្វើនៅខែសីហាឬកញ្ញា ឆ្នាំនេះ។ (ប្រភព៖THMEY THMEY NEWS) ចុចអាន
៣) ភ្នំពេញ៖ ប្រធានរដ្ឋសភាកម្ពុជា និងប្រធានព្រឹទ្ធសភាប៉ាគីស្ថាន ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការសភាប្រទេសទាំងពីរ ដើម្បីលើកកម្ពស់ផលប្រយោជន៍ពលរដ្ឋ។ (ប្រភព៖ FRESH NEWS) ចុចអាន
៤) ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន ផ្តល់ថវិកាជាង ៦៦ម៉ឺនដុល្លារ សម្រាប់ការបោសសម្អាត គ្រាប់បែកចង្កោម នៅកម្ពុជា។ (ប្រភព៖ DAP NEWS) ចុចអាន
៥) ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិ៖ កិច្ចប្រជុំលេខាធិការដ្ឋាន RBC កម្ពុជា និងថៃ នៅច្រកអន្ដរជាតិចាំយាម មិនទាន់រកឃើញចំណុចឯកភាពគ្នានៅឡើយទេ។ (ប្រភព៖ FRESH NEWS) ចុចអាន
៦) អន្តរជាតិ៖ អ៊ីស្រាអែលវាយប្រហារហ្គាហ្សាសម្លាប់មនុស្ស ២១នាក់ រួមទាំងកុមារ និងគ្រូពេទ្យ។ (ប្រភព៖ DAP NEWS) ចុចអាន
៧) អន្តរជាតិ៖ អង្គការណាតូ ចាប់ផ្តើមរៀបចំផែនការបេសកកម្ម “Arctic Sentry” ចំពេលមានជម្លោះនៅកោះ Greenland។(ប្រភព៖ DAP NEWS) ចុចអាន
៨) អន្តរជាតិ៖ អាមេរិកដាក់ផែនការពង្រីកកន្លែងឃុំឃាំងចំណាយ៤៥ប៊ីលានដុល្លា ខណៈការបង្ក្រាបជនអន្តោប្រវេសន៍ក្តៅគគុក។ (ប្រភព៖ Kampucheatmey daily) ចុចអាន
៩) អន្តរជាតិ៖ ឥណ្ឌារំពឹងចំណេញ ៣ពាន់លានដុល្លារ ក្រោយប្តូរទិញប្រេងវ៉េណេស៊ុយអេឡាវិញ។ (ប្រភព៖ Kampucheatmey daily) ចុចអាន
១០) អន្តរជាតិ៖ ប្រធានាធិបតីចិន រិះគន់អាម៉េរិកដោយបញ្ឆិតបញ្ឆៀង នៅក្នុងជំនួបជាមួយសមភាគីអ៊ុយរូហ្កាយ។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 601
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
០៣-កុម្ភៈ-២០២៦
១) ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងប្រធានព្រឹទ្ធសភាប៉ាគីស្ថានបានពិភាក្សាលើការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្ដានុពលជាច្រើន។ (ប្រភព៖ CNC HOT NEWS) ចុចអាន
២) ភ្នំពេញ៖ ថ្នាក់ដឹកនាំកម្ពុជា-ឥណ្ឌូនេស៊ី រំលេចនូវសមិទ្ធផលនៃការតភ្ជាប់ទំនាក់ទំនងធុរកិច្ច និងពាណិជ្ជកម្ម។ (ប្រភព៖BTV NEWS) ចុចអាន
៣) ភ្នំពេញ៖ កម្ពុជា-កូរ៉េ ប្ដេជ្ញាពង្រឹងទំនាក់ទំនងទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការ សម្រាប់ផលប្រយោជន៍ទៅវិញទៅមក របស់ប្រជាជនទាំងពីរ។ (ប្រភព៖ FRESH NEWS) ចុចអាន
៤) ភ្នំពេញ៖ កម្ពុជាប្រឆាំងដាច់ខាត ចំពោះរាល់សកម្មភាពរបស់ថៃនៅតំបន់ប្រាសាទដែលស្ថិតក្នុងទឹកដីកម្ពុជា។ (ប្រភព៖ Kampucheathmey daily) ចុចអាន
៥) ភ្នំពេញ៖ Asian Indoor នៅចិន! កីឡាករ ឧក រហ៊ីត ត្រៀមប្រកួតលើកដំបូងលើវិញ្ញាសា១៥០០ម៉ែត្រ និង៣០០០ម៉ែត្រ។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
៦) អន្តរជាតិ៖ អ៊ីរ៉ង់ខ្លាចថា ការវាយប្រហាររបស់អាមេរិក អាចបញ្ឆេះការតវ៉ាឡើងវិញ និងបង្កគ្រោះថ្នាក់ដល់របបដឹកនាំ។ (ប្រភព៖ BTV NEWS) ចុចអាន
៧) អន្តរជាតិ៖ រដ្ឋាភិបាលគុយបា ថាមានការទាក់ទងជាមួយអាមេរិក ប៉ុន្តែមិនទាន់មានការចរចាដូចការអះអាងរបស់លោក ត្រាំ ទេ។ (ប្រភព៖ FRESH NEWS) ចុចអាន
៨) អន្តរជាតិ៖ ប្រជុំសម្ងាត់ជាមួយអាមេរិកចប់ មេទ័ពអ៊ីស្រាអែល រៀបផែនការសម្រាប់សង្គ្រាមជាមួយអ៊ីរ៉ង់។ (ប្រភព៖ Kampucheathmey daily) ចុចអាន
៩) អន្តរជាតិ៖ លោក ត្រាំ ប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានដោយព្រមានពីរឿងអាក្រក់នឹងកើតឡើង បើអ៊ីរ៉ង់មិនឈានដល់កិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក។ (ប្រភព៖ DAP NEWS) ចុចអាន
១០) អន្តរជាតិ៖ រុស្ស៉ីថាត្រៀមជាស្រេចសម្រាប់ពិភពលោកមួយ ដែលគ្មានការកំណត់ចំនួនអាវុធនុយក្លេអ៊ែរ ស្របពេលសន្ធិសញ្ញាជាមួយអាមេរិក កាន់តែជិតផុតសុពលភាព។ (ប្រភព៖ FRESH NEWS) ចុចអាន
១១) អន្តរជាតិ៖ គណៈប្រតិភូបក្សកុម្មុយនីស្តចិន ធ្វើទស្សនកិច្ចនៅប្រទេសជាច្រើន ដើម្បីផ្សព្វផ្សាយពីស្មារតីនៃកិច្ចប្រជុំពេញអង្គលើកទីបួន នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០។ (ប្រភព៖ DAP NEWS) ចុចអាន
១២) អន្តរជាតិ៖ អ៊ុយក្រែន អះអាងថារុស្ស៉ីបើកការវាយប្រហារឡើងវិញ ក្រោយការផ្អាកមួយសប្តាហ៍ អស់សុពលភាព។ (ប្រភព៖ FRESH NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 601
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
០២-កុម្ភៈ-២០២៦
១) ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មានស្តីពី កិច្ចប្រជុំកំពូលត្រីភាគី រវាងអ្នកដឹកនាំកំពូលគណបក្សប្រជាជនកម្ពុជា បក្សកុម្មុយនីស្តវៀតណាម និងបក្សប្រជាជនបដិវត្តន៍ឡាវ នៅថ្ងៃទី៦-៧ ខែកុម្ភ:។ (ប្រភព៖ CEN NEWS) ចុចអាន
២) ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន អញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភានៃប្រទេសទាំងពីរ។ (ប្រភព៖BTV NEWS) ចុចអាន
៣) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ពន្យល់ប្រាប់ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន អំពីបញ្ហាព្រំដែន កម្ពុជា-ថៃ។ (ប្រភព៖ FRESH NEWS) ចុចអាន
៤) ភ្នំពេញ៖ រាជរដ្ឋាភិបាល បានគិតគូរយ៉ាងយកចិត្តទុកដាក់ចំពោះផលប៉ះពាល់ដោយបានដាក់ចេញនូវវិធានការចាំបាច់ចំនួន ៣។ (ប្រភព៖ CEN NEWS) ចុចអាន
៥) ភ្នំពេញ៖ កិច្ចប្រជុំក្រុមលេខាធិការដ្ឋាន RBC រវាងយោធភូមិភាគទី៤កម្ពុជា និងកងទ័ពភូមិភាគទី២ថៃ នៅព្រឹកនេះ, ភាគីទាំងពីរ មិនទាន់រកឃើញ ចំណុចកណ្តាលរួមគ្នាមួយនៅឡើយទេ។(ប្រភព៖ FRESH NEWS) ចុចអាន
៦) អន្តរជាតិ៖ ប្រមុខសន្តិសុខអ៊ីស្រាអែល ជួបប្រជុំគ្នាដើម្បីវាយតម្លៃការត្រៀមខ្លួន សម្រាប់ការកើនឡើងភានតឹង ដែលអាចកើតមានជាមួយអ៊ីរ៉ង់។(ប្រភព៖ DAP NEWS) ចុចអាន
៧) អន្តរជាតិ៖ លោក ត្រាំ សង្ឃឹមថានឹងមានកិច្ចព្រមព្រៀងជាមួយអ៉ីរ៉ង់ បន្ទាប់ពីមេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអំពីសង្រ្គាមក្នុងតំបន់។ (ប្រភព៖ FRESH NEWS) ចុចអាន
៨) អន្តរជាតិ៖ មន្រ្តីសន្តិសុខកំពូលរុស្ស៉ីប្រាប់លោក Wang Yi ថារុស្ស៉ីនៅតែគាំទ្រគោលជំហររបស់ចិនជុំវិញបញ្ហាតៃវ៉ាន់។(ប្រភព៖ FRESH NEWS ) ចុចអាន
៩) អន្តរជាតិ៖ គណបក្សប្រឆាំងនៅតៃវ៉ាន់ ប្រកាសសហការជាមួយ ចិន ដើម្បី«សន្តិភាព»។(ប្រភព៖ THMEY THMEY NEWS) ចុចអាន
១០) អន្តរជាតិ៖ ឥណ្ឌាបង្កើនចំណាយខ្ពស់មិនធ្លាប់មាន លើវិស័យការពារជាតិ និងហេដ្ឋារចនាសម្ព័ន្ធ។(ប្រភព៖ Kampucheatmey daily) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 601
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
១-កុម្ភៈ-២០២៦
១) ភ្នំពេញ៖ ប្រធានព្រឹទ្ធសភាសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី២-៥ ខែកុម្ភៈ តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន។ (ប្រភព៖ FRESH NEWS) ចុចអាន
២) ភ្នំពេញ៖ សម្ដេចធិបតី អបអរសាទរខួប១ឆ្នាំផ្លូវថ្មើរជើងចតុមុខក្លាយជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញ។ (ប្រភព៖BTV NEWS) ចុចអាន
៣) ភ្នំពេញ៖ លោក ហ៊ុន ម៉ានី៖ «គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលពឹងពាក់បាន និងនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ»។ (ប្រភព៖ FRESH NEWS) ចុចអាន
៤) ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ។ (ប្រភព៖ BTV NEWS) ចុចអាន
៥) ភ្នំពេញ៖ កម្ពុជា ស្នើទៅថៃ ដើម្បីប្រជុំ JBC និងការចុះវាស់វែងព្រំដែនជាក់ស្ដែងជាថ្មី ដោយសារមិនឆ្លើយតប។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
៦) អន្តរជាតិ៖ អង់គ្លេស និងជប៉ុន យល់ព្រមពង្រឹងកិច្ចសហប្រតិបត្តិការលេីវិស័យការពាជាតិ និងសន្តិសុខ។ (ប្រភព៖ FRESH NEWS) ចុចអាន
៧) អន្តរជាតិ៖ ម៉ាឡេស៊ីឃាត់ទុកនាវាដឹកប្រេង២គ្រឿង លួចផ្ទេរប្រេងខុសច្បាប់ តម្លៃជាង១២០លានដុល្លារ។ (ប្រភព៖ Kampucheathmey daily) ចុចអាន
៨) អន្តរជាតិ៖ ហ្សេលេនស្គី ការដោះស្រាយបញ្ហាទឹកដី ទាល់ជួបផ្ទាល់និយាយជាមួយពូទីន។ (ប្រភព៖ Kampucheathmey daily) ចុចអាន
៩) អន្តរជាតិ៖ លោក ត្រាំ៖ ឥណ្ឌានឹងទិញប្រេងពីវ៉េណេស៊ុយអេឡា មិនមែនអ៉ីរ៉ង់ទេ។ (ប្រភព៖ FRESH NEWS) ចុចអាន
១០) អន្តរជាតិ៖ យោធាអាមេរិកចេញការព្រមានខ្លាំងៗ ខណៈអ៊ីរ៉ង់ចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតលើសមុទ្រ។ (ប្រភព៖Kampucheatmey daily) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 601
អនុមោទនា... ពិធីបុណ្យមាឃបូជា
ថ្ងៃចន្ទ ១៥កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ជាថ្ងៃសីល និងពេញបូណ៌មី
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 601
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
៣១-មករា-២០២៦
១) ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ និងបញ្ជាក់អំពីវិធានការចាំបាច់ចំនួន៣ ក្នុងការដោះស្រាយសម្រាប់បងប្អូនជនភៀសសឹកដែលអាចត្រឡប់ទៅលំនៅឋានវិញ។ (ប្រភព៖ FRESH NEWS) ចុចអាន
២) ភ្នំពេញ៖ ក្នុងកិច្ចប្រជុំ ក្រុមប្រឹក្សាសន្តិសុខ UN, តំណាងកម្ពុជាបញ្ជាក់ថា កម្ពុជាប្រកាន់ខ្ជាប់ការគោរពសន្ធិសញ្ញា និងច្បាប់អន្តរជាតិហើយអំពាវនាវឱ្យភាគីពាក់ព័ន្ធដោះស្រាយជម្លោះដោយសន្តិវិធី និងតុលាការយុត្តិធម៌អន្តរជាតិ។ (ប្រភព៖ញBTV NEWS) ចុចអាន
៣) ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលមិនទុកពលរដ្ឋណាម្នាក់ចោលនោះទេ, សាមគ្គីជាតិ ឯកភាពជាតិ គឺជាកម្លាំងដ៏រឹងមាំរបស់ជាតិខ្មែរ។ (ប្រភព៖ FRESH NEWS) ចុចអាន
៤) ភ្នំពេញ៖ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ស្នើទៅភាគីថៃ ចាត់បញ្ជូនក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរចុះលើដីជាក់ស្តែងដើម្បីបន្តអនុវត្តការងារ និងកិច្ចប្រជុំអនុគណៈកម្មការបច្ចេកទេសចម្រុះព្រំដែន។ (ប្រភព៖ FRESH NEWS) ចុចអាន
៥) ភ្នំពេញ៖ ក្រសួងការងារ បន្តផ្សព្វផ្សាយឱកាសការងារនៅសល់ជាង ៨ ម៉ឺនកន្លែងទៀត កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ។(ប្រភព៖ Kampucheathmey Daily) ចុចអាន
៦) អន្តរជាតិ៖ តម្លៃប្រេងអន្តរជាតិបិទការជួញដូរប្រចាំសប្ដាហ៍ ក្នុងកម្រិតខ្ពស់បំផុតក្នុងរយៈពេលកន្លះឆ្នាំ។(ប្រភព៖ Kampucheathmey Daily) ចុចអាន
៧) អន្តរជាតិ៖ លោក ដូណាល់ ត្រាំ ដាក់កាលកំណត់កិច្ចព្រមព្រៀង សម្រប់អ៊ីរ៉ង់ ខណៈដែលអាមេរិកបង្កើនសម្ពាធយោធា។ (ប្រភព៖ DAP NEWS) ចុចអាន
៨) អន្តរជាតិ៖ អាម៉េរិកប្រកាសលក់អាវុធតម្លៃជាង១៥ពាន់លានដុល្លារ ទៅអ៊ីស្រាអែលនិងអារ៉ាប៊ីសាអូឌីត។(ប្រភព៖ THMEY THMEY NEWS) ចុចអាន
៩) អន្តរជាតិ៖ UN រាយការណ៍ថា ជនស៉ីវិលយ៉ាងហោច១៧០នាក់ស្លាប់ ក្នុងការវាយប្រហារតាមអាកាស អំឡុងរយៈពេលបោះឆ្នោតនៅមីយ៉ាន់ម៉ា។(ប្រភព៖ FRESH NEWS) ចុចអាន
១០) អន្តរជាតិ៖ វេណេស៊ុយអេឡា បដិសេធបទបញ្ជាប្រតិបត្តិ របស់អាមេរិក ដែលកំណត់គោលដៅប្រទេស ដែលធ្វើពាណិជ្ជកម្មជាមួយគុយបា។(ប្រភព៖ DAP NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
现已上线!2025 年 Telegram 研究 — 年度关键洞察 
